អន្តរជាតិ
News & អន្តរជាតិ

នេប៉ាល់រឹតបន្តឹងច្បាប់នាំចូលផ្លែស្វាយស្រស់ពីប្រទេសចិន បន្ទាប់ហាមផ្លែស្វាយឥណ្ឌា
កដ្ឋមណ្ឌូ៖ ប្រទេសនេប៉ាល់បានដាក់ចេញនូវតម្រូវការនាំចូលយ៉ាងតឹងរ៉ឹងសម្រាប់ផ្លែស្វាយស្រស់ពីប្រទេសចិន បន្ទាប់ពីការវិភាគហានិភ័យសត្វល្អិត ដែលធ្វើឡើងដោយមជ្ឈមណ្ឌលគ្រប់គ្រងការដាក់ឱ្យនៅដាច់ពីគេ និងថ្នាំសម្លាប់សត្វល្អិត។ លក្ខខណ្ឌថ្មីនេះ បានចូលជាធរមានកាលពីសប្តាហ៍មុន ក្នុងគោលបំណងការពារច្បាប់ស្តីអំសត្វល្អិតចង្រៃ ដែលមានហានិភ័យខ្ពស់ ព្រមទាំងរក្សាការនាំចូលក្រោមលក្ខខណ្ឌតម្រូវតាមភូតគាមអនាម័យតឹងរ៉ឹង។ យោងតាមមជ្ឈមណ្ឌលនេះ បានឱ្យដឹងថា សត្វល្អិតចងករៃជាង២៧ប្រភេទ ត្រូវបានកំណត់ឈ្មោះនៅក្នុងផ្លែស្វាយរបស់ចិន។ សត្វល្អិតប្រាំបីប្រភេទត្រូវបានចុះបញ្ជីរួចហើយថា ត្រូវបានហាមឃាត់នៅក្នុងច្បាស់របស់នេប៉ាល់ព្រោះវាបង្កហានិភ័យធ្ងន់ធ្ងរ ចំណែកសត្វល្អិត១៩ប្រភេទផ្សេងទៀត ត្រូវបានកំណត់អត្តសញ្ញាណថា ជាសត្វល្អិតបង្កហានិភ័យថ្មី។ តម្រូវការភូតគាមអនាម័យស្រដៀងគ្នានេះ ត្រូវបានដាក់ឱ្យអនុវត្តសម្រាប់ការនាំចូលផ្លែចេក ផ្កាខាត់ណា ផ្លែប័រ គ្រាប់អាល់ម៉ុន និងផ្លែឪឡឹក។ មន្ត្រីនេប៉ាល់បាននិយាយថា វិធានការនេះមិនមែនជាការហាមឃាត់ការនាំចូលទេ ប៉ុន្តែមានគោលបំណងធានាថាផលិតផលនាំចូលត្រូវតែបំពេញតាមស្តង់ដារស្តីពីជីវសុវត្ថិភាពរបស់ប្រទេសនេប៉ាល់។ ប្រទេសនាំចេញត្រូវតែផ្តល់វិញ្ញាបនបត្រអនាម័យ ដែលបញ្ជាក់ថា ការដឹកជញ្ជូនបានអនុលោមតាមតម្រូវការនាំចូលរបស់ប្រទេសនេប៉ាល់ ហើយមិនមានសត្វល្អិត ដែលត្រូវបានកំណត់នៅក្នុងច្បាប់។ ការវិភាគហានិភ័យសត្វល្អិតរបស់នេប៉ាល់ បានវាយតម្លៃថា តើសត្វល្អិតទាំងនេះធ្លាប់មាននៅក្នុងប្រទេសនាំចេញឬទេ ចំណែកសមត្ថភាពរបស់សត្វល្អិតអាចឆ្លងរាលដាលនៅក្នុងស្រុក និងបង្កផលប៉ះពាល់សេដ្ឋកិច្ច និងបរិស្ថានដែរឬទេ។ មជ្ឈមណ្ឌលគ្រប់គ្រងចត្តាឡីស័កដំណាំ និងថ្នាំសម្លាប់សត្វល្អិត របស់ប្រទេសនេប៉ាល់ បានបញ្ចប់ការវិភាគហានិភ័យលើកសិផលនាំចូលពីបរទេសប្រមាណពី៤០០ ទៅ៥០០មុខ ហើយការវាយតម្លៃបន្ត។ ពាក្យស្នើសុំនាំចូលត្រូវបានដំណើរការតាមរយៈប្រព័ន្ធច្រកចេញចូលតែមួយ របស់ប្រទេសនេប៉ាល់។ ការដឹកជញ្ជូនត្រូវឆ្លងកាត់ការត្រួតពិនិត្យរាងកាយ និងការយកគំរូនៅតាមច្រកព្រំដែន ដោយការធ្វើតេស្តមន្ទីរពិសោធន៍ត្រូវបានអនុវត្តនៅកន្លែងកំណត់ច្បាស់លាស់។ ការដឹកជញ្ជូនណាមួយ ដែលត្រូវាបនរកឃើញថា មានសត្វល្អិតចង្រៃដូចច្បាប់បានហាម ត្រូវតែប្រគល់ទៅប្រភពដើមញ ឬបំផ្លាញស្របតាមច្បាប់របស់ជាតិ។ […]
News & អន្តរជាតិ

ទីម័រខាងកើតងាកទៅរកវៀតណាម ដើម្បីពង្រឹងសន្តិសុខស្បៀង និងនេសាទ
ឌីលី៖ ប្រទេសវៀតណាម និងប្រទេសទីម័រខាងកើត បានឯកភាពគ្នាធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខស្បៀង ជលផល ការអភិវឌ្ឍជនបទ និងការបណ្តុះបណ្តាលធនធានមនុស្ស ស្របពេលប្រទេសទីម័រខាងកើត ព្យាយាមពង្រឹងផលិតកម្មក្នុងស្រុក និងបង្កើតការងារបន្ថែមទៀត។ ភារធារីវៀតណាមប្រចាំនៅប្រទេសទីម័រខាងកើត លោក ផាម ប៊ិញដាំ (Pham Binh Dam) បានជួបជាមួយឧបនាយករដ្ឋមន្ត្រីទីម័រខាងកើត លោក ម៉ារីយ៉ាណូ អាសាណាមី សាប៊ីណូ លូប៉េស (Mariano Assanami Sabino Lopes) នៅទីក្រុងដីលី (Dili) ប្រទេសទីម័រខាងកើត កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីពិភាក្សាអំពីវិធានការនានាសម្រាប់ពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី។ លោកឧបនាយករដ្ឋមន្ត្រីទីម័រខាងកើត ដែលជារដ្ឋមន្ត្រីករសួងសម្របសម្រួលកិច្ចការសង្គម និងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលំនៅឋានសហគមន៍ផងដែរនោះ បានឱ្យដឹងថា បច្ចុប្បន្នទីម័រខាងកើតផលិតស្បៀងអាហារក្នុងស្រុកបានប្រមាណតែ៤០ភាគរយប៉ុណ្ណោះនៃតម្រូវការក្នុងប្រទេស។ ដូច្នេះ ការពង្រឹងផលិតកម្មកសិកម្ម គឺពិតជាមានសារសំខាន់ ព្រោះមិនត្រឹមតែដើម្បីបង្កើនភាពគ្រប់គ្រាន់ផ្នែកស្បៀងអាហារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើម្បីសម្រេចបាននូវគោលដៅសេដ្ឋកិច្ចសង្គមកាន់តែទូលំទូលាយ រួមមាន អាហារូបត្ថម្ភកាន់តែប្រសើរ ការកាត់បន្ថយភាពក្រីក្រ ការបង្កើតការងារ និងប្រាក់ចំណូលកាន់តែមានស្ថិរភាពសម្រាប់គ្រួសារនៅតាមជនបទ។ ចំណែកលោកភារធារីវៀតណាមប្រចាំនៅប្រទេសទីម័រខាងកើត បាននិយាយថា ការចែករំលែកបទពិសោធន៍អំពីការអភិវឌ្ឍរបស់វៀតណាម កិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យសន្តិសុខស្បៀងអាចទទួលបានជោគជ័យដោយឈរលើមូលដ្ឋាននៃការបំពេញបន្ថែម។ ក្នុងរយៈពេលខ្លី […]
News & អន្តរជាតិ

វៀតណាម កំពុងព្យាយាមពង្រីកការនាំចេញទំនិញកសិផលចូលទីផ្សារមជ្ឈិមបូព៌ា និងអាហ្វ្រិក
ហាណូយ៖ ប្រធានការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំប្រទេសអេមីរ៉ាត អារ៉ាប់រួម បានឱ្យដឹងថា ការនាំចេញទំនិញកសិផលរបស់វៀតណាម ទៅកាន់ប្រទេសអេមីរ៉ាត អារ៉ាប់រួម បានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំ២០២៦ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ ការនាំចេញបន្លែ និងផ្លែឈើ របស់វៀតណាមទៅកាន់តំបន់នេះ ត្រូវបានប៉ាន់ប្រមាណថា មានទំហំទឹកប្រាក់ចំនួនជិត៣៥លានដុល្លារ ធ្លាក់ចុះជិត៤២ភាគរយ គ្រាប់ស្វាយចន្ទីមានទំហំទឹកប្រាក់ចំនួនជាង២៥លានដុល្លារ ធ្លាក់ចុះជាង៧០ភាគរយ ម្រេចមានទំហំទឹកប្រាក់ចំនួនជាង៦លានដុល្លារ ធ្លាក់ចុះជាង៥០ភាគរយ និងអាហារសមុទ្រមានទំហំទឹកប្រាក់ចំនួនប្រមាណជាង១៦លានដុល្លារ ធ្លាក់ចុះជិត៣៤ភាគរយ។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារប្រទេសអេមីរ៉ាត អារ៉ាប់រួម ផលិតបន្លែ និងផ្លែឈើបានត្រឹមតែប្រហែល១០ ឬ១៥ភាគរយនៃតម្រូវការអាហារក្នុងស្រុករបស់ខ្លួន ដោយនៅតែពឹងផ្អែកយ៉ាងខ្លាំងលើការនាំចូលពីបរទេស។ ដូច្នេះ ឱកាសនៅតែមានច្រើនសម្រាប់ផលិតផលកសិកម្មរបស់វៀតណាម ដើម្បីបង្កើនការនាំចេញទៅកាន់ទីផ្សារនៅទីនោះ។ ក្រៅពីនាំចូលទីផ្សារអេមីរ៉ាត អារ៉ាប់រួម ប្រទេសអ៊ីស្រាអែលក៏ត្រូវបានគេចាត់ទុកថា ជាទីផ្សារមួយដ៏មានសក្តានុពលច្រើនសម្រាប់ផលិតផលកសិកម្មវៀតណាមផងដែរ។ ទីប្រឹក្សាពាណិជ្ជកម្មវៀតណាម ប្រចាំប្រទេសអ៊ីស្រាអែល បាននិយាយថា ការនាំចេញផលិតផលកសិកម្មសំខាន់ៗរបស់វៀតណាម ក៏ជាផលិតផល ដែលប្រទេសអ៊ីស្រាអែលត្រូវការនាំចូលយ៉ាងខ្លាំងសម្រាប់ការប្រើប្រាស់ និងបំពេញតម្រូវសង្វាក់ផលិតកម្ម ជាពិសេសផ្នែកចំណីអាហារ គ្រឿងឧបភោគបរិភោគ និងភេសជ្ជៈ។ ផលិតផលគ្រឿងសមុទ្រវៀតណាមបច្ចុប្បន្ន មានចំណែកទីផ្សារប្រហែល១១ ឬ១៣ភាគរយ នៃការនាំចូលផលិតផលសមុទ្រសរុបរបស់អ៊ីស្រាអែល ដូច្នេះផលិតផលគ្រឿងសមុទ្រវៀតណាមនៅតែមានសក្តានុពលខ្ពស់គួរឱ្យកត់សម្គាល់។ ផលិតផលគ្រឿងសមុទ្រក៏ជាក្រុមផលិតផលមួយ ក្នុងចំណោមកផលិតផលមួយចំនួន ដែលបានរក្សាកំណើនវិជ្ជមានក្នុងអំឡុងពេលបើកដំណើរការនាំចេញក្នុងឆ្នាំ២០២៦។ ទន្ទឹមនឹងតម្រូវការអ្នកប្រើប្រាស់ដ៏រឹងមាំ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកំពុងបង្កើតឧត្តមភាពប្រកួតប្រជែងបន្ថែមទៀត […]
News & អន្តរជាតិ

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឥណ្ឌា-សហភាពអឺរ៉ុប បង្កក្តីបារម្ភពីកម្រិតសំណល់ថ្នាំសម្លាប់សត្វល្អិត
ញូវដេលី៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលស្នើឡើងដោយឥណ្ឌាជាមួយសហភាពអឺរ៉ុប អាចបង្កើនសម្ពាធលើអ្នកនាំចេញផលិតផលកសិកម្ម ព្រោះសហភាពអឺរ៉ុបកំពុងរកវិធានការរឹតបន្តឹងសំណល់ថ្នាំសម្លាប់សត្វល្អិត នៅលើផលិតផលនាំចូលពីប្រទេសឥណ្ឌា។ យោងតាមរបាយការណ៍នេះ សហភាពអឺរ៉ុបកំពុងស្នើឱ្យឈប់យោគយល់ចំពោះទំនិញនាំចូលមានផ្ទុក សំណល់ថ្នាំសម្លាប់សត្វល្អិត ដែលបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុបមិនអនុញ្ញាតជាដាច់ខាត។ វិធានការនេះនឹងដាក់កម្រិតកំណត់សំណល់ថ្នាំសម្លាប់សត្វល្អិតអតិបរមាតាមលំនាំដើមចំនួន០,០១ភាគរយក្នុងមួយលាន នៅលើផលិតផលកសិកម្មនាំចូល ដែលសូម្បីតែស្តង់ដារម្ហូបអាហារអន្តរជាតិ (Codex Alimentarius) ក៏អនុញ្ញាតឱ្យមានកម្រិតកំណត់ខ្ពស់ជាងនេះបន្តិចក៏ដោយ។ កន្លងមកថ្មីៗនេះ ក្រុមហ៊ុននាំចេញរបស់ឥណ្ឌាបានប្រឈមមុខនឹងការបដិសេធរួចមកហើយ ពីសហគមន៍អឺរ៉ុប ដោយសារកម្រិតសំណល់ថ្នាំសម្លាប់សត្វល្អិត ការចម្លងរោគបាក់តេរី និងដុះផ្សិត កង្វះវិញ្ញាបនបត្រ និងការដាក់ស្លាកសញ្ញា។ យោងតាមអង្គការអភិវឌ្ឍន៍ឧស្សាហកម្មរបស់អង្គការសហប្រជាជាតិ បានឱ្យដឹងថា បញ្ហាមិនមែនថ្នាំសម្លាប់សត្វល្អិតមាន៨១ភាគរយនៃការបដិសេធទាំងនេះ ចំណែកការរកឃើញសំណល់ថ្នាំសម្លាប់សត្វល្អិតមានត្រឹមតែ១៩ភាគរយប៉ុណ្ណោះ។ របាយការណ៍ដដែលនេះ បាននិយាយទៀតថា សហភាពអឺរ៉ុបបានចេញសេចក្តីជូនដំណឹងអំពីសុវត្ថិភាពចំណីអាហារចំនួន៣៦៥ដង ជំទាស់នឹងផលិតផលឥណ្ឌា ដែលបណ្តាលឱ្យមានការបដិសេធមិនឱ្យនាំចូល ធ្វើឱ្យពាណិជ្ជករឥណ្ឌាបង្ខចិត្តប្រមូលមកវិញ ដើម្បីបំផ្លាញចោល និងបង្កើនការត្រួតពិនិត្យលើការនាំចូលមកក្នុងប្រទេសឥណ្ឌាផងដែរ។ ផលិតផលទាំងនោះ រួមមាន គ្រាប់ល្ង ផ្លែម្ទេស ស្លឹកកន្ទ្រោក ផ្លែពោតបារាំង និងផលិតផលរុក្ខជាតិមួយចំនួនផ្សេងទៀត ឥឡូវនេះ ត្រូវឆ្លងកាត់ការត្រួតពិនិត្យជាក់ស្តែង និងការធ្វើតេស្តនៅមន្ទីរពិសោធន៍ពី២០ភាគរយ ទៅ៥០ភាគរយ នៃទំនិញឥណ្ឌានាំចូលទីផ្សារសហភាពអឺរ៉ុប។ របាយការណ៍នេះ ក៏បានកត់សម្គាល់ផងដែរថា ផលិតផលស្បៀងអាហារនាំចូលចូលប្រទេសឥណ្ឌា គឺស្ថិតក្រោមការធ្វើតេស្ត និងការត្រួតពិនិត្យតិចជាងការនាំចេញរបស់ឥណ្ឌា ទៅកាន់ទីផ្សារក្រៅប្រទេស។ របាយការណ៍នេះ […]
News & អន្តរជាតិ

រុស្ស៊ីលុបចោលបម្រាមនាំចូលដំឡូងបារាំងពីប៉ាគីស្ថាន ដោយសារគ្មានបញ្ហាភូតគាមអនាម័យ
អ៊ីស្លាម៉ាបាដ៖ មន្ត្រីពាណិជ្ជកម្មប៉ាគីស្ថានប្រចាំទីក្រុងមូស្គូ បាននិយាយកាលពីសប្តាហ៍មុនថា ប្រទេសរុស្ស៊ីបានលុបចោលការរឹតបន្តឹងលើការនាំចូលដំឡូងបារាំង ពីប្រទេសប៉ាគីស្ថាន ដោយអនុញ្ញាតឱ្យអ្នកនាំចេញជាង១០០នាក់ ចាប់ផ្តើមការដឹកជញ្ជូនដំឡូងឡើងវិញ ចាប់ពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦នេះ បន្ទាប់ពីបានពិនិត្យច្បាស់លាស់អំពីប្រព័ន្ធត្រួតពិនិត្យភូតគាមអនាម័យរបស់ប៉ាគីស្ថាន។ សេចក្តីសម្រេចលុបចោលការហាមឃាត់នេះ ត្រូវបានជូនដំណឹងជាផ្លូវការដល់ក្រសួងសន្តិសុខស្បៀងអាហារជាតិ និងការស្រាវជ្រាវរបស់ប៉ាគីស្ថាន។ ប៉ុន្តែសេវាសហព័ន្ធរុស្ស៊ីសម្រាប់បសុព្យាបាល និងភូតគាមអនាម័យ បានរារាំងអ្នកនាំចេញប៉ាគីស្ថានពីរនាក់ មិនឱ្យនាំចេញដំឡូងបារាំងចូលទៅក្នុងទីផ្សាររុស្ស៊ី ដោយសារពួកគេខ្វះអនុលោមភាពតាមស្តង់ដារភូតគាមអនាម័យ។ យោងតាមលិខិតរបស់មន្ត្រីពាណិជ្ជកម្ម សេវាសហព័ន្ធរុស្ស៊ីសម្រាប់បសុព្យាបាល និងភូតគាមអនាម័យ បានជូនដំណឹងដល់អាជ្ញាធរប៉ាគីស្ថានថា ការនាំចូលដំឡូងបារាំងពីប្រទេសប៉ាគីស្ថាននឹងត្រូវបានអនុញ្ញាត អាស្រ័យលើការធានាដែលផ្តល់ដោយក្រសួងការពាររុក្ខជាតិរបស់ប៉ាគីស្ថាន។ អាជ្ញាធររុស្ស៊ីបាននិយាយថា ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីការពិនិត្យឡើងវិញនូវបញ្ជីឈ្មោះអ្នកនាំចេញដំឡូងបារាំងរបស់ប៉ាគីស្ថាន និងបរិមាណនាំចេញ ដែលបានគ្រោងទុក។ ទោះបីជាយ៉ាងណាក៏ដោយ ខ្លួនបានហាមអ្នកនាំចេញពីរនាក់ ដោយចោទប្រកាន់ថា ពួកគេបានរំលោភលើតម្រូវការដាក់ឱ្យនៅដាច់ដោយឡែកផ្នែកភូតគាមអនាម័យនៃរដ្ឋសមាជិកសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី ក្នុងពេលផ្គត់ផ្គង់ដំឡូងបារាំងទៅប្រទេសរុស្ស៊ី កាលពីក្នុងឆ្នាំ២០២៥។ អាជ្ញាធររុស្ស៊ី ក៏បានរំលឹកផងដែរថា ខ្លួនបានអនុញ្ញាតឱ្យពីអ្នកនាំចេញដំឡូងបារាំថប៉ាគីស្ថានចំនួនបីនាក់ ដោយគិតចាប់ពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦។ បេសកកម្មពាណិជ្ជកម្មរបស់ប៉ាគីស្ថានបានស្នើសុំក្រសួងសន្តិសុខស្បៀង ដើម្បីធានាបាននូវការអនុវត្តសេចក្តីសម្រេចរបស់រុស្ស៊ី។ ប្រទេសប៉ាគីស្ថានបានលើកឡើងពីការហាមឃាត់នេះជាមួយសេវាសហព័ន្ធសម្រាប់ការត្រួតពិនិត្យសត្វល្អិត និងភូតគាមអនាម័យ កាលពីខែកុម្ភៈ ដោយបានដាក់ជូននូវកំណត់ត្រាស្ថានភាពសត្វល្អិត និងរបាយការណ៍រោគវិនិច្ឆ័យរបស់មន្ទីរពិសោធន៍ ដែលបញ្ជាក់ពីអវត្តមាននៃសត្វល្អិត និងភ្នាក់ងារបង្កជំងឺនៅក្នុងដំណាំដំឡូង។ ចំណែកអាជ្ញាធរអភិវឌ្ឍន៍ពាណិជ្ជកម្មប៉ាគីស្ថាន និងក្រុមអភិវឌ្ឍន៍ និងនាំចេញសាកវប្បកម្មប៉ាគីស្ថាន បានរៀបចំកិច្ចប្រជុំរវាងអ្នកជំនួញប៉ាគីស្ថាន […]
News & អន្តរជាតិ

ទីផ្សារក្នុងប្រទេសកាតា មានសក្តានុពលខ្ពស់សម្រាប់ការនាំចេញផ្លែឈើរបស់អ៊ីរ៉ង់
តេហេរ៉ង់៖ អនុព័ន្ធពាណិជ្ជកម្មអ៊ីរ៉ង់ប្រចាំប្រទេសកាតា ស្របពេលបង្ហាញសមត្ថភាពទីផ្សាររបស់ប្រទេសកាតាសម្រាប់នាំចូលផលិតផលសាកវប្បកម្ម បានប្រកាសថា ទីផ្សារផ្លែឈើស្រស់របស់ប្រទេសកាតា គឺជាទីផ្សារក្នុងតំបន់ដ៏ទាក់ទាញបំផុតមួយ សម្រាប់អ្នកនាំចេញរបស់អ៊ីរ៉ង់។ យោងតាមប្រធាននាយកដ្ឋានទំនាក់ទំនងសាធារណៈនៃអង្គការជំរុញពាណិជ្ជកម្មអ៊ីរ៉ង់ (Iran Trade Promotion Organization) បានពិពណ៌នាអំពីលក្ខខណ្ឌអាកាសធាតុរបស់ប្រទេសកាតា ដោយបានលើកឡើងថា ធនធានទឹក និងផលិតកម្មកសិកម្មមានកម្រិត បានន័យថា មួយផ្នែកធំនៃតម្រូវការរបស់ប្រទេសកាតាសម្រាប់ផ្លែឈើផ្សេងៗ គឺតាមរយៈការនាំចូល។ ម្យ៉ាងវិញទៀត តម្រូវការសម្រាប់ផ្លែឈើស្រស់ និងមានគុណភាពខ្ពស់របស់ប្រទេសកាតា កំពុងតែកើនឡើងជាបន្តបន្ទាប់។ ក្នុងពិធីប្រកាសបើកដំណើរការកំពង់ផែរបស់ប្រទេសកាតា សម្រាប់ទទួលទំនិញរបស់អ៊ីរ៉ង់ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ លោកបានកត់សម្គាល់ថា ប្រទេសអ៊ីរ៉ង់មានគុណសម្បត្តិប្រកួតប្រជែង ដោយសារតែភាពចម្រុះនៃអាកាសធាតុអាចដាំដុះបានបួនរដូវ ធ្វើឱ្យកសិផលសាកវប្បកម្មមានគុណភាពខ្ពស់ និងមានចម្ងាយផ្លូវសមុទ្រខ្លី ដើម្បីដឹកទៅកាន់ប្រទេសកាតា មានដូចជាផ្លែទំពាំងបាយជូរ ផ្លែប៉ែស ផ្លែអាព្រីកុត (Apricots) ផ្លែព្រូន ផ្លែឈើរី ផ្លែល្វា ផ្លែសារី ផ្លែប៉ោម និង គីវី អាចប្រកួតប្រជែងជាមួយផលិតផលរបស់ប្រទេសផ្សេងទៀត ទាក់ទងនឹងគុណភាព រសជាតិ ពូជ និងតម្លៃនៅក្នុងទីផ្សារកាតា។ យោងតាមអនុព័ន្ធពាណិជ្ជកម្មដដែលនេះ បានឱ្យដឹងទៀតថា រយៈពេលខ្លីនៃការដឹកជញ្ជូនតាមសមុទ្រ ពីកំពង់ផែ របស់អ៊ីរ៉ង់ទៅកាន់កំពង់ផែរបស់ប្រទេសកាតា […]
News & អន្តរជាតិ

រុស្ស៊ីប្រមូលផលផ្លែចេកជាលើកដំបូង ដាំក្នុងផ្ទះកញ្ចក់ស្ថិតនៅភាគខាងត្បូងប្រទេស
មូស្គូ៖ ផ្ទះកញ្ចក់ពិសោធន៍មួយកន្លែង នៅភាគខាងត្បូងប្រទេសរុស្ស៉ី បានប្រមូលផលផ្លែចេកជាលើកដំបូង ដោយក្នុងនោះមានដំណាំ២១ប្រភេទ ត្រូវបានដាំដោយប្រើកូនមានប្រភពមកពីប្រទេសវៀតណាម ចិន និងប្រទេសដទៃទៀត។ ការធ្វើតេស្តនៅមន្ទីរពិសោធន៍លើផ្លែចេកដំបូងបង្ហាញថា វាសម្បូរទៅដោយប៉ូតាស្យូម និងម៉ាញ៉េស្យូម ហើយមិនមានថ្នាំសម្លាប់សត្វល្អិត ឬសារធាតុថ្នាំពុលឡើយ។ គម្រោងនេះស្ថិតក្រោមការឧបត្ថម្ភរបស់បណ្ឌិត្យសភាអភិវឌ្ឍន៍កសិកម្មដំណាំត្រូពិចរបស់រុស្ស៊ី។ ផ្ទះកញ្ចក់នេះបម្រើជាកន្លែងសាកល្បងថា តើការដាំដុះផ្លែឈើត្រូពិចអាចសម្រេចបានក្នុងលក្ខខណ្ឌអាកាសធាតុរុស្ស៊ីដែរឬទេ ដោយគ្រាប់ពូជត្រូវបាននាំចូលពីប្រទេសទូទាំងទ្វីបអាស៊ី ដើម្បីពង្រីកហ្សែននៃពូជដំណាំ ដែលកំពុងស្ថិតក្រោមការវាយតម្លៃ។ វិញ្ញាបនប័ត្រសុខភាពស្អាតពីការវិភាគរបស់មន្ទីរពិសោធន៍ បានបញ្ជាក់ថា ផ្លែចេកនេះស្របតាមស្តង់ដារសុវត្ថិភាព ដោយគ្មានសំណល់សារធាតុថ្នាំពុលសម្លាប់សត្វល្អិតឡើយ។ អាហារូបត្ថម្ភរបស់ផ្លែចេកដាំក្នុងផ្ទះកញ្ចក់នេះ គឺសម្បូរប៉ូតាស្យូម និងម៉ាញ៉េស្យូម។ ប្រទេសរុស្ស៊ីបានចាប់ផ្តើមសាងសង់ផ្ទះកញ្ចក់ដំបូងរបស់ខ្លួន សម្រាប់ការដាំដំំណាំចេកសាកល្បង ក្រោយពីទទួលបានការចាប់អារម្មណ៍ចំពោះផលិតផលផ្លែចេកក្នុងស្រុក កាលឆ្នាំ២០២៤ ហើយឥឡូវនេះ ការដាំសាកល្បងត្រូវបានផ្លាស់ប្តូរទៅដំណាក់កាលអនុវត្តជាក់ស្តែងតែម្តង។ គំនិតផ្តួចផ្តើមនេះត្រូវបានបង្កើតឡើងបន្ទាប់ពីការសម្រេចចិត្តរបស់រដ្ឋាភិបាលរុស្ស៊ី កាលពីក្នុងខែកក្កដា ឆ្នាំ២០២៥ ដោយបានដាក់បញ្ចូលផ្លែចេកនៅក្នុងបញ្ជីនៃផលិតផលកសិកម្មផ្លូវការរបស់ប្រទេសរុស្ស៊ី ដែលធ្វើឱ្យគម្រោងបែបនេះមានសិទ្ធិទទួលបានការគាំទ្រពីរដ្ឋ។ យោងតាមភ្នាក់ងារគយសហព័ន្ធរុស្ស៊ី បានឱ្យដឹងថា ជារៀងរាល់ឆ្នាំ ប្រទេសរុស្ស៊ីនាំចូលផ្លែចេកចំនួន១,៤៥លានតោន ដែលមានតម្លៃជាទឹកប្រាក់ចំនួនជិត១,៥ពាន់លានដុល្លារ។ អស់រយៈពេលរាប់សិបឆ្នាំកន្លងមកហើយ ប្រទេសអេក្វាឌ័រ បានផ្គត់ផ្គង់ផ្លែចេកប្រហែល៦០ ទៅ៦៥ភាគរយនៃទីផ្សារផ្លែចេកក្នុងប្រទេសរុស្ស៊ី ខណៈប្រទេសកូស្តារីកា និងប្រទេសកូឡុំប៊ី មានចំណែកទីផ្សារពី១០ ទៅ១៦ភាគរយ។ បន្ទាប់ពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងប្រទេសរុស្ស៊ី ព្រោះសង្គ្រាមឈ្លានពានអ៊ុយក្រែន នៅដើមឆ្នាំ២០២២ ការដឹកជញ្ជូនផ្លែចេកនាំចូលទីផ្សាររុស្ស៊ី បានជួបបញ្ហាស្មុគស្មាញ […]
News & អន្តរជាតិ

ច្រករបៀងផ្លូវដែកកាត់បន្ថយថ្លៃដើមសម្រាប់ការនាំចេញផ្លែចេកពីឡាវ ទៅចិន
ឆុងឈីង៖ មន្ត្រីគយចិន បានឱ្យដឹងថា ផ្លែចេកជាង២ ០០០តោនត្រូវបានដឹកជញ្ជូនពីប្រទេសឡាវ ទៅកាន់ទីក្រុងឆុងឈីង (Chongqing) ប្រទេសចិន តាមរយៈច្រករបៀងពាណិជ្ជកម្មតាមផ្លូវគោកអន្តរជាតិថ្មី ចាប់តាំងពីការបើកដំណើរការសេវាកម្មខ្សែសង្វាក់ត្រជាក់តាមផ្លូវដែក នៅចុងខែមករា ឆ្នាំ២០២៦។ សេវាកម្មផ្លូវដែកនេះ បានជួយសម្រួលដល់ការដឹកជញ្ជូនផ្លែចេកដោយផ្ទាល់ពីប្រទេសឡាវទៅកាន់កំពង់ផែរបស់ទីក្រុង ឆុងឈីង តាមរយៈផ្លូវដែកចិន-ឡាវ បន្ទាប់ពីឆ្លងកាត់ការត្រួតពិនិត្យ និងការដាក់ឱ្យនៅដាច់ដោយឡែក មុនពេលចែកចាយទៅកាន់ទីផ្សារ។ សេវាកម្មដឹកជញ្ជូនតាមផ្លូវដែក បានដើរតួនាទីជំនួសប្រព័ន្ធដឹកជញ្ជូនតាមរថយន្តដឹកទំនិញ ដោយកាត់បន្ថយការគ្រប់គ្រង ការពន្យារពេលនៅព្រំដែន និងខូចគុណភាពផ្លែចេក។ យោងតាមអគ្គនាយករងនៃច្រករបៀងពាណិជ្ជកម្មតាមផ្លូវគោក និងសមុទ្រអន្តរជាតិ នៅក្នុងខេត្តឆុងឈីង បានឱ្យដឹងថា សេវាកម្មដឹកជញ្ជូនតាមរថភ្លើងនេះ បានកាត់បន្ថយថ្លៃដើមប្រហែល១៨ភាគរយ បើធៀបនឹងការដឹកជញ្ជូនតាមផ្លូវគោក។ ចំណែកប្រធានក្រុមហ៊ុនគ្រប់គ្រងឃ្លាំងស្តុក បាននិយាយថា ផ្លែចេកចែកចាយចេញពីទីក្រុងឆុងឈីង ឥឡូវនេះអាចចូលទៅដល់ទីផ្សារក្នុងចម្ងាយផ្លូវ១ ០០០គីឡូម៉ែត្រ ដោយប្រើរយៈពេល២៤ម៉ោង។ រីឯប្រធានក្រុមហ៊ុនដឹកជញ្ជូនវិញ បាននិយាយថា ថ្លៃដឹកជញ្ជូនផ្លែឈើពីបណ្តាប្រទេសក្នុងភូមិភាគអាស៊ីអាគ្នេយ៍បានធ្លាក់ចុះពី១០ ទៅ១៥ភាគរយ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលជួយកាត់បន្ថយថ្លៃដើមសម្រាប់អ្នកប្រើប្រាស់។ ទំហំពាណិជ្ជកម្មក៏បានកើនឡើងតាមរយៈសេវាកម្មដឹកជញ្ជូនថ្មីនេះដែរ ដោយបាននាំចូលផលិតផលកសិកម្មចំនួន៤៧៦លាន គីឡូក្រាម នៅត្រីមាសទី១ ឆ្នាំ២០២៦ គឺកើនឡើងជាង១៤៥ភាគរយ បើធៀបនឹងឆ្នាំមុន។ គិតពីចន្លោះខែមករា និងមេសា ផ្លែចេកឡាវចំនួន៣១០ទូកុងតឹន័រ បានមកដល់ក្រុងឆុងឈីង តាមរយៈផ្លូវដែកចិន-ឡាវ […]
News & អន្តរជាតិ

ហ្វីលីពីនសាកល្បងបច្ចេកវិទ្យាថ្មី ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺចេក
ម៉ានីល៖ ក្រសួងកសិកម្មហ្វីលីពីន កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរុក្ខជាតិ នៅក្នុងឧស្សាហកម្មដំណាំចេក ដែលជាផ្នែកមួយនៃការជំរុញឱ្យកាន់តែទូលំទូលាយដើម្បីបិទឱនភាពពាណិជ្ជកម្មកសិកម្មប្រចាំឆ្នាំ ក្នុងទឹកប្រាក់ប្រហែល១៧៥លានដុល្លារ។ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម ហ្វីលីពីន លោក ហ្វីល្លីប យ៉ាំង (Philip Young) បានប្រកាសនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ថា ការិយាល័យអភិវឌ្ឍន៍ និងលើកកម្ពស់ការនាំចេញទំនិញមានតម្លៃខ្ពស់ និងការនាំចេញកសិ-ជលផល គ្រោងនឹងធ្វើការជាមួយក្រុមហ៊ុនរបស់ប្រទេសសិង្ហបុរី ដើម្បីដំណើរការសាកល្បងកសិដ្ឋានលើការព្យាបាលជំងឺដំណាំ។ លោកបានមានប្រសាសន៍ថា “ឥឡូវនេះយើងកំពុងពិនិត្យមើលអ្វី ដែលបានកើតឡើងចំពោះឧស្សាហកម្មចេករបស់យើង យើងធ្លាប់ជាអ្នកនាំចេញធំជាងគេទីពីរ ឥឡូវនេះយើងឈរនៅលេខរៀងទី៤ ដោយសារជំងឺនេះ ដែលមានរយៈពេលជិត២០ឆ្នាំមកហើយ។ យើងមានកម្មវិធីមួយ ដែលឥឡូវនេះកំពុងធ្វើការជាមួយក្រុមហ៊ុនធំៗមួយចំនួន ដើម្បីសាកល្បងព្យាបាលជំងឺនេះ។ វាគឺជាបច្ចេកវិទ្យាបំភាយទឹកជាមួយក្រុមហ៊ុនរបស់ប្រទេសសិង្ហបុរី។” លោកបានបន្ថែមថា អនុស្សរណៈនៃការយោគយល់គ្នាមួយគ្រោង នឹងត្រូវចុះហត្ថលេខាក្នុងរយៈពេលមួយខែទៀត ដើម្បីបង្កើតកិច្ចព្រមព្រៀងជាផ្លូវការ និងបង្កើតកសិដ្ឋានសាកល្បង ដែលគ្របដណ្តប់ទាំងដំណាំចេក និងស្វាយ។ ការិយាល័យឧស្សាហកម្មដំណាំ នឹងរៀបចំកសិដ្ឋានសាកល្បង និងកំណត់តំបន់គំរូឱ្យបានច្បាស់លាស់។ អស់រយៈពេលប្រហែល២០ឆ្នាំកន្លងមកហើយ ជំងឺរលួយឫស (Fusarium Wilt) បានបំផ្លិចបំផ្លាញដំណាំចេករបស់ហ្វីលីពីន។ ប្រទេសហ្វីលីពីនបានធ្លាក់ពីចំណាត់ថ្នាក់លេខ២ ក្នុងចំណោមប្រទេសនាំចេញផ្លែចេកច្រើនបំផុតលើពិភពលោកក្នុងឆ្នាំ២០២៤ ទោះបីជាថ្មីៗនេះ អង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ បានរាយការណ៍ថា ប្រទេសហ្វីលីពីនបានដណ្តើមយកចំណាត់ថ្នាក់លេខ២ […]
News & អន្តរជាតិ

ជនជាតិវៀតណាមពីរនាក់ទៀត ត្រូវចាប់ខ្លួនពីបទរត់ពន្ធសារធាតុគីមីពីថៃ និងចិន សម្រាប់បន្ទុំទុរេន
ហូជីមិញ៖ អាជ្ញាធរវៀតណាមបានបញ្ជាក់កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ថា នគរបាលនៃខេត្តដាកឡាក់ (Dak Lak) ដែលស្ថិតនៅតំបន់ខ្ពង់រាបភាគកណ្តាលនៃប្រទេសវៀតណាម បានចោទប្រកាន់មនុស្សពីរនាក់ ពីបទរត់ពន្ធសារធាតុគីមីជាង៧ ០០០មុខ សម្រាប់បន្ទុំផ្លែទុរេន ដែលមានតម្លៃជាទឹកប្រាក់ជាង៤,៥ពាន់លានដុង ឬស្មើនឹង១៧១ ០០០ដុល្លារ។ នគរបាលវៀតណាមបានបញ្ជាក់ថា ង្វៀន អៃចាវ (Nguyen Ai Chau) ភេទប្រុស អាយុ៤២ឆ្នាំ និងឈ្មោះ ចិន កួកថៃ ( Tran Quoc Thai) ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅក្នុងទីក្រុងហូជីមិញ ត្រូវបានកាត់ទោសពីបទរត់ពន្ធសារធាតុគីមីជាង៧ ០០០មុខ ពីប្រទេសចិន និងប្រទេសថៃ ដើម្បីបន្ទុំផ្លែទុរេនឱ្យឆាប់ទុំ និងរក្សាទុកបានយូរ។ យោងតាមការរកឃើញដំបូងរបស់នគរបាល បានឱ្យដឹងថា កាលពីខែកញ្ញា ឆ្នាំ២០២៤ ជនសង្ស័យឈ្មោះ ង្វៀន អៃចាវ បានចាប់ផ្តើមប្រមូលទិញសារធាតុគីមីរបស់ចិន និងថៃ សម្រាប់បន្ទុំផ្លែទុរេន ហើយបានលក់ចែកចាយបន្តនៅប្រទេសវៀតណាម នៅទូទាំងប្រទេសវៀតណាម។ ចំណែកស្ត្រីជាជនសង្ស័យឈ្មោះ ចិន កួកថៃ បានជួលឃ្លាំងស្តុកមួយកន្លែង […]
News & អន្តរជាតិ

ជំនន់ទឹកភ្លៀងនៅបង់ក្លាដែស បំផ្លាញដំណាំអស់រាប់ពាន់ហិកតា និងប៉ះពាល់ជីវិភាពកសិករក្រីក្ររាប់ម៉ឺននាក់
ដាកា៖ មន្ត្រីជាន់ខ្ពស់នៅក្រសួងកសិកម្មបង់ក្លាដែស បាននិយាយថា ភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ និងទឹកហូរពីតំបន់ខ្ពង់រាប បានបំផ្លាញដំណាំលើផ្ទៃដីជាង២ ១០៩ហិកតា ក្នុងប្រទេសបង់ក្លាដែស ដែលប៉ះពាល់ដល់ជីវភាពកសិករជាង២២ ៤០០នាក់។ មន្ត្រីដដែលនេះ បានរៀបរាប់ថា ជំនន់ទឹកភ្លៀងនេះ ដែលកើតឡើងនៅភាគខាងលិច មានព្រុំប្រទល់ជាប់ប្រទេសឥណ្ឌា បានបំផ្លាញស្រូវសន្ទូងអស់ជាង១ ៥៣៤ហិកតា ប៉ះពាល់ជីវិតកសិករជាង១២ ០០០នាក់។ សំណាបលិចទឹកអស់ជាង២៥៥ហិកតា ប៉ះពាល់កសិករជាង២ ៨៥០នាក់។ បន្លែជាង៦៣៨ហិកតា ក៏ត្រូវលិចទឹកអស់ ប៉ះពាល់ជីវភាពកសិករចំនួន៥ ៣៣០នាក់ ខណៈចម្ការដំណាំហូបផ្លែ ខូចអស់ជាង២០ហិកតា ប៉ះពាល់ដល់ជីវភាពកសិករចំនូន៤០៥នាក់។ សរុបផ្ទៃដីដំណាំស្រូវរងផលប៉ះពាល់មានទំហំ២ ១០៩ហិកតា និងប៉ះពាល់ជីវភាពកសិករក្រីក្រជាង២២ ៤០០នាក់។ យ៉ាងហោចណាស់មនុស្សចំនួន៥១នាក់បានស្លាប់ និងជាងមួយលាននាក់បានរងផលប៉ះពាល់ដោយសារភ្លៀងធ្លាក់ខ្លាំងនៅប្រទេសបង់ក្លាដែសក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។ ចំណែកមនុស្សរាប់ពាន់នាក់បានបាត់បង់ផ្ទះសម្បែង បន្ទាប់ពីគ្រោះទឹកជំនន់ភ្លាមៗ និងការរអិលបាក់ដីបានវាយប្រហារផ្នែកធំៗនៃប្រទេស រួមទាំងរដ្ឋធានីដាកាផងដែរ។ ជាងពាក់កណ្តាលនៃចំនួនអ្នកស្លាប់មកទល់នឹងពេលនេះ បានកើតមានឡើងនៅក្នុងទីក្រុងដាកា និងនៅជំរុំជនភៀសខ្លួនរ៉ូហ៊ីងយ៉ា។ កាលពីសប្តាហ៍មុន សិស្សសាលាជាច្រើននាក់ និងគ្រូបង្រៀនម្នាក់ បានស្លាប់នៅពេលទឹកជំនន់ហូរយ៉ាងគំហុកមកជន់ពន្លិចសាលារៀន។ ប្រទេសបង់ក្លាដែស គឺជាប្រទេសស្ថិតក្នុងតំបន់វាលទំនាប និងមានទន្លេច្រើន ហើយតែងតែមានភ្លៀងធ្លាក់ខ្លាំងបង្កជាគ្រោះទឹកជំនន់ក្នុងរដូវវស្សា ប៉ុន្តែក្រុមអ្នកជំនាញបានព្រមានថា ការប្រែប្រួលអាកាសធាតុបានធ្វើឱ្យភ្លៀងធ្លាក់កាន់តែខ្លាំង និងកាន់តែញឹកញាប់។ គ្រោះជំនន់ទឹកភ្លៀងនេះ ត្រូវបានមន្ត្រីជំនាញរបស់ប្រទេសបង់ក្លាដែសចាត់ទុកថា […]
News & អន្តរជាតិ

ធនាគារអភិវឌ្ឍន៍អាស៊ី ជ្រើសរើសដំណាំជួយបង្កើនប្រាក់ចំណូលខ្ពស់ដល់ស្ត្រីកសិករនេប៉ាល់
កដ្ឋមណ្ឌូ៖ ដោយមានការគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) រដ្ឋាភិបាលនេប៉ាល់ បានអនុវត្តវិធីសាស្ត្រខ្សែសង្វាក់តម្លៃបន្ថែម ដើម្បីជួយកសិករឱ្យផ្លាស់ប្តូរធ្វើកសិកម្មមានតម្លៃទាប ទៅជាដាំដំណាំមានផលចំណេញច្រើន។ គម្រោងនេះផ្តោតលើការបណ្តុះបណ្តាលផ្នែកបច្ចេកវិទ្យា ការបណ្ដុះបណ្ដាលជំនាញ ធាតុចូល និងការលើកកម្ពស់លទ្ធភាពលក់កសិផលចូលទៅកាន់ទីផ្សារ បន្ទាប់ពីបានជួយបង្កើនផលិតភាព និងប្រាក់ចំណូលយ៉ាងច្រើន ធ្វើឱ្យកសិករ អនុវត្តតាមដោយកើនឡើងរហូតដល់២៣៩ភាគរយ។ ការគាំទ្រចំគោលដៅបានពង្រឹងលទ្ធភាពរបស់ស្ត្រីកសិករនេប៉ាល់ក្នុងការទទួលបានហិរញ្ញវត្ថុ ជំនាញ និងឱកាសភាពជាអ្នកដឹកនាំ ដែលធ្វើឱ្យក្រុមស្ត្រី និងកសិពាណិជ្ជកម្ម ដែលដឹកនាំដោយស្ត្រីមានការរីកចម្រើនកាន់តែខ្លាំង។ ប្រជាជននេប៉ាល់ប្រមាណ៦១ភាគរយ ប្រកបរបរចិញ្ចឹមជីវិត តាមរយៈការធ្វើកសិកម្ម ប៉ុន្តែប្រាក់ចំណូលរបស់ពួកគាត់នៅមានកម្រិតទាបនៅឡើយ។ នេះគឺបណ្តាលមកពីកត្តាជាច្រើន រួមមានការដាំដុះដំណាំ ដែលបង្កើតប្រាក់ចំណូលតិចតួច កង្វះកន្លែងស្តុកទុក និងកែច្នៃ និងការលំបាកក្នុងការទទួលបានទីផ្សារ។ លើសពីនេះទៅទៀត ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ លំហូរនៃការនាំចូលផលិតផលមានតម្លៃថោកជាង បានធ្វើឱ្យបាត់បង់ផលិតភាពកសិកម្ម ហើយការធ្វើចំណាកស្រុកយ៉ាងច្រើនរបស់បុរសទៅកាន់ទីក្រុង និងក្រៅប្រទេស បានបង្កើនទម្ងន់ដល់ស្ត្រីក្នុងការធ្វើកសិកម្ម។ ដើម្បីជួយដោះស្រាយបញ្ហាប្រឈមដ៏ស្មុគស្មាញក្នុងការជំរុញប្រាក់ចំណូលរបស់កសិករ គម្រោងពិសេសមួយ បានធ្វើឱ្យកសិករជាស្ត្រី ជាតួអង្គសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីកំណត់រចនាសម្ព័ន្ធខ្សែសង្វាក់តម្លៃកសិកម្មឡើងវិញ។ គម្រោងនេះត្រូវបានគាំទ្រដោយហិរញ្ញប្បទានឥតសំណង ចំនួនជាង២០លានដុល្លារ ពីមូលនិធិអភិវឌ្ឍន៍អាស៊ីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលផ្តល់ជំនួយដល់ប្រទេសក្រីក្រ និងងាយរងគ្រោះបំផុតនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក។ ចំណែកហិរញ្ញប្បទានចំនួន៥,៣៣លានដុល្លារ បានមកពីរដ្ឋាភិបាលនេប៉ាល់ និងចំនួន៧,៦២លានដុល្លារពីភាគីពាក់ព័ន្ធ និងហិរញ្ញប្បទានចំនួន០,៤៩ លានដុល្លារ ពីទីភ្នាក់ងារអភិវឌ្ឍន៍ហូឡង់។ […]
