News & អន្តរជាតិ
image_2026-07-22_08-36-49
វៀតណាមសាកល្បងពូជស្រូវជប៉ុន បង្ហាញលទ្ធល្អ នៅតំបន់ដីសណ្ដរទន្លេមេគង្គ
វិញឡុង៖ ពូជស្រូវជប៉ុនកំពុងបង្ហាញពីការសម្របខ្លួនដ៏ជោគជ័យ នៅក្នុងតំបន់ដីសណ្ដរទន្លេមេគង្គ របស់វៀតណាម បន្ទាប់ពីការដាំដុះសាកល្បងចំនួនបីរដូវ ដែលបង្កើនទំនុកចិត្តសម្រាប់ការដាំដុះក្នុងទ្រង់ទ្រាយធំនៅក្នុងខេត្តវិញឡុង។ អនុប្រធានមន្ទីរកសិកម្ម និងបរិស្ថាន ខេត្តវិញឡុង បានអះអាងថា លទ្ធផលនៃការសាកល្បងដំបូងបង្ហាញថា ពូជស្រូវជប៉ុនអាចសម្របខ្លួនបានយ៉ាងល្អទៅនឹងលក្ខខណ្ឌកសិកម្មក្នុងស្រុក។ គម្រោងសាកល្បងនេះ បានចាប់ផ្តើមក្នុងរដូវក្តៅ និងរដូវរងា ឆ្នាំ២០២៥ តាមរយៈកិច្ចសហការរវាងមន្ទីរកសិកម្មខេត្ត និងអ្នកឯកទេសមកពីសាកលវិទ្យាល័យ នីអ៊ីហ្គាតា (Niigata) ក្នុងប្រទេសជប៉ុន។ ពូជស្រូវជប៉ុនចំនួនបីប្រភេទ រួមមាន អិនយូវន់ (NU1) ស៊ីនដៃហ្វាយ (Shindai5) និងពូជកូស៊ីហ៊ីការី (Koshihikari) ត្រូវបានដាំសាកល្បងក្រោមលក្ខខណ្ឌធម្មជាតិរបស់ខេត្តវិញឡុង។ លទ្ធផលនៃការសាកល្បងបង្ហាញថា ពូជនេះមិនត្រឹមតែលូតលាស់ល្អនៅលើដី និងអាកាសធាតុរបស់ខេត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ផ្លែគ្រាប់ល្អ មានគុណភាពខ្ពស់ ព្រមទាំងគាំទ្រដល់ការអនុវត្តកសិកម្ម ដែលបំភាយឧស្ម័នកាបូនទាប ដើម្បីជួយកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។ ពូជស្រូវជប៉ុនមានជាតិអាមីឡូស (Amylose) ទាប ជាប្រភេទអង្ករបាយទន់ និងមានរសជាតិឆ្ងាញ់។ ចំណែកបច្ចេកទេសស្រោចស្រព បានកាត់ជួយបន្ថយការបំភាយឧស្ម័នមេតាន ចន្លោះពី២០ ទៅ ២៤ភាគរយ សម្រាប់ពូជស្រូវជប៉ុនដាំសាកល្បងក្នុងរដូវរងា ឆ្នាំ២០២៥-២០២៦។ លោកអនុប្រធាននាយកដ្ឋាន បាននិយាយទៀតថា នៅក្នុងដំណាក់សាកល្បង រដ្ឋបាលខេត្តវិញឡុង បានណែនាំបុគ្គលិកបច្ចេកទេសឱ្យបន្តតាមដានយ៉ាងដិតដល់ […]
News & អន្តរជាតិ
image_2026-07-09_16-35-01
សេតវិមានត្រូវការថវិកា១១ពាន់លានដុល្លារ សម្រាប់ជួយកសិករអាម៉េរិក
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) បានផ្ញើសំណើទៅកាន់រដ្ឋសភាផ្តល់មូលនិធិបន្ថែម ដើម្បីជួយគាំទ្រផ្នែកកសិកម្ម ក្នុងទឹកប្រាក់ជាង១១ពាន់លានដុល្លារ លើកម្មវិធីកសិកម្ម ដែលផ្តោតសំខាន់លើការធានារ៉ាប់រងដំណាំ និងទឹកប្រាក់១២ពាន់លានដុល្លារផ្សេងទៀត សម្រាប់ផ្តល់ជូនកសិករ តាមរយៈកម្មវិធីជំនួយធ្វើជាស្ពានចម្លងរបស់កសិករ។ សំណើរបស់សេតវិមាន រួមមានជំនួយផ្នែកសេដ្ឋកិច្ចជាបណ្តោះអាសន្នក្នុងទំហំទឹកប្រាក់ចំនួន១០ពាន់លានដុល្លារ សម្រាប់អ្នកផលិតដំណាំជារង និងដំណាំមានសក្តានុពល នៅឆ្នាំ២០២៦ រួមជាមួយនឹងទឹកប្រាក់១,១ពាន់លានដុល្លារ ដែលបានកំណត់គោលដៅលើអ្នកផលិតកសិកម្ម ដែលទទួលរងការខាតបង់ធ្ងន់ធ្ងរពីព្យុះត្រជាក់ក្នុងរដូវរងា និងព្រឹត្តិការណ៍ធ្លាក់ព្រឹលទឹកកកនៅភាគអាគ្នេយ៍នៃសហរដ្ឋអាម៉េរិក។ មន្ត្រីសេតវិមានបាននិយាយថា រដ្ឋាភិបាលអាម៉រិកប៉ាន់ប្រមាណថាកម្រិតមូលនិធិបច្ចុប្បន្នរួមផ្សំជាមួយនឹងសំណើថ្មីនេះ នឹងផ្តល់ឱ្យកសិករនូវជំនួយហិរញ្ញវត្ថុប្រហែល៣០,៥ពាន់លានដុល្លារ ក្នុងអំឡុងឆ្នាំ២០២៦។ មន្ត្រីរូបនេះបានបន្ថែមថា ទឹកប្រាក់១០ពាន់លានដុល្លារ ឬប្រហែល២០ភាគរយនៃប្រាក់ចំណូលសុទ្ធរបស់កសិដ្ឋាន និងជួយដោះស្រាយការខាតបង់ នៅក្នុងផ្នែកខ្លះនៃកសិកម្ម។ រដ្ឋាភិបាលអាម៉េរិកទទួលស្គាល់ថា ការធានារ៉ាប់រងដំណាំ ជំនួយសង្រោះចំពោះគ្រោះមហន្តរាយ និងការទូទាត់មិនគ្របដណ្តប់រាល់ការខាតបង់។​ ចំណែកនៅផ្នែកខាងគ្រោះមហន្តរាយ មានទឹកប្រាក់ចំនួន១,១ពាន់លានដុល្លារ សម្រាប់ការខាតបង់ដោយសារការធ្លាក់ព្រឹកទឹកកក ត្រូវបានធ្វើឡើងបន្ទាប់ពីរដ្ឋបាលពិពណ៌នាថា ជាការអនុវត្តថ្មីៗរបស់សភាក្នុងការផ្តល់ជំនួយបន្ថែម នៅពេលកម្មវិធីក្រសួងកសិកម្មសហរដ្ឋអាម៉េរិក ដែលកំពុងដំណើរការ និងការធានារ៉ាប់រងដំណាំ បន្ទាប់ពីហេតុការណ៍បង្កឡើងដោយការប្រែប្រួលអាកាសធាតុធំៗ រួមទាំងខ្យល់ព្យុះ និងធ្លាក់ព្រឹកទឹកកក។ សេតវិមានក៏បានកំណត់សន្តិសុខកសិកម្មជាផ្នែកមួយនៃសន្តិសុខជាតិ ដោយលើកហេតុផលថា អ្នកផលិតត្រូវតែអាចទប់ទល់នឹងការរំខានពីអាកាសធាតុ ការប្រែប្រួលទីផ្សារ និងសម្ពាធខ្សែសង្វាក់ផ្គត់ផ្គង់សកល។ រដ្ឋាភិបាលបានចង្អុលបង្ហាញពីវិធាកករដំឡើងពន្ធ និងជម្លោះពាណិជ្ជកម្ម […]
News & អន្តរជាតិ
image_2026-07-21_09-35-06
ប្រទេសអូម៉ង់ចាប់ផ្តើមដាំម្នាស់ បន្ទាប់ពីការស្រាវជ្រាវរយៈពេល១៥ឆ្នាំ
ម៉ាស្កាត៖ កសិដ្ឋានមួយកន្លែងនៅប្រទេសអូម៉ង់ បានចាប់ផ្តើមដាំម្នាស់ក្នុងស្រុក បន្ទាប់ពីការស្រាវជ្រាវរយៈពេល១៥ឆ្នាំ ដែលរួមមានការវាយតម្លៃភាពសមស្របនៃលក្ខខណ្ឌដាំដុះក្នុងប្រទេស។ ផលិតកម្មម្នាស់នេះ គឺជាបទពិសោធថ្មីរបស់កសិដ្ឋានមួយ ដែលធ្លាប់សាកល្បងធ្វើកសិកម្មជាទ្រង់ទ្រាយតូចៗដោយដាំនៅក្នុងផើង រហូតដល់ការដាំម្នាស់ក្រោមម្លប់ឈើ និងក្នុងផ្ទះកញ្ចក់។ រយៈពេលដាំដុះម្នាស់នេះ ត្រូវចាប់ពីខែកក្កដា ដល់ខែធ្នូ ជារៀងរាល់ឆ្នាំ នៅពេលសីតុណ្ហភាពត្រជាក់ល្មម និងមានសំណើមខ្ពស់ជាងក្នុងរដូវស្លឹកឈើជ្រុះ។ ការលូតលាស់ម្នាស់ចាប់ផ្តើមប្រហែលប្រាំមួយខែ បន្ទាប់ពីការដាំ ខណៈពេលចេញផ្លែរហូតដល់ពេលប្រមូលផលមានរយៈពេលប្រហែល១២ខែ ពេលផ្នែកខាងក្រោមនៃផ្លែម្នាស់ប្រែទៅជាពណ៌មាសលឿង។ យោងតាមអ្នកឯកទេសកសិកម្មជាន់ខ្ពស់ប្រចាំកសិដ្ឋាន បានឱ្យដឹងថា ពូជម្នាស់ជាច្រើនត្រូវបានសិក្សាវាយតម្លៃអំពីលក្ខខណ្ឌដាំដុះ ដោយក្នុងនេះ រួមមានពូជម្នាស់បីប្រភេទ  Queen, Mauritius និង MD-2។ ការដាំដុះដំណាំម្នាស់ នៅក្នុងកសិដ្ឋានខាងលើនេះ គឺជាការពិសោធន៍ជោគជ័យ និងត្រួសត្រាយផ្លូវក្នុងវិស័យកសិកម្ម ដែលមានពូជម្នាស់ជាច្រើនប្រភេទ រួមមានពូជ Queen, ពូជម្នាស់ទឹកឃ្មុំ និងពូជ MD-2 ហើយពូជ MD-2 បច្ចុប្បន្ន គឺជាពូជពេញនិយមខ្លាំងបំផុតមួយនៅទូទាំងពិភពលោក ដោយសារតែទំហំផ្លែធំ មានទម្ងន់ចាប់ពីពីរគីឡូក្រាម រហូតដល់ជាងមួយគីឡូក្រាម ក្នុងមួយផ្លែ ព្រមទាំងមានរសជាតិផ្អែម និងមានតម្លៃល្អលើទីផ្សារខ្ពស់។ លោកបានបន្ថែមថា ម្នាស់មានតម្រូវការទឹកតិច បើប្រៀបធៀបនឹងដំណាំត្រូពិចផ្សេងទៀត ហើយតាមបច្ចេកវិទ្យាបណ្តុះជាលិកា ដែលអាចបង្កើតជាពូជអាចដាំដុះបាន និងគ្មានជំងឺ […]
News & អន្តរជាតិ
image_2026-07-20_08-33-40
ចិន និងរុស្ស៊ី លែងកូនត្រីជិតផុតពូជប្រហែលប្រាំសែនក្បាល ចូលទៅក្នុងទន្លេជាប់ព្រំដែន
ប៉េកាំង៖ ប្រទេសចិន និងរុស្ស៊ី បានរួមគ្នាលែងកូនត្រីជិតផុតពូជចំនួន៤៨០ ០០០ក្បាល ទៅក្នុងទន្លេ ស្ថិតនៅជាប់ព្រំដែនរវាងប្រទេសទាំងពីរ ដើម្បីស្តារស្តុកត្រី និងពង្រឹងការអភិរក្សធនធានជលផលឆ្លងដែនឡើងវិញ។ មន្ត្រីជលផល អ្នកស្រាវជ្រាវមកពីប្រទេសទាំងពីរ អ្នកតំណាងក្នុងស្រុក និងអ្នកនេសាទ បានប្រមូលផ្តុំគ្នានៅក្នុងខេត្តហីឡុងជៀង (Heilongjiang) កាលពីថ្ងៃទី១៤ ខែកក្កដា ដើម្បីលែងកូនត្រីជិតផុតពូជពីរប្រភេទ ​គឺពូជស្ទើជិន (Sturgeon) និងកូនត្រីពូជកាលូហ្គា (Kaluga) ចូលទៅក្នុងទន្លេ ដែលជាការសម្ពោធជាផ្លូវការនៃកម្មវិធីបង្កើនស្តុកត្រីរួមគ្នារវាងចិន និងរុស្ស៊ី ឆ្នាំ២០២៦ នៅក្នុងដែនទឹកព្រំដែនទឹកបែងចែកប្រទេសទាំងពីរ។ ពូជត្រីកាលូហ្គា គឺជាត្រីទទួលបានការការពារថ្នាក់ជាតិទី១ និងពូជត្រីស្ទើជិន គឺជាត្រីទទួលបានការការពារថ្នាក់ជាតិទី២  ដែលមានដើមកំណើតនៅក្នុងទន្លេហីឡុង (Heilong) ក្នុងខេត្តហីឡុងជៀង។ ពងរបស់ត្រីទាំងពីរប្រភេទនេះ គេនិយមហៅថា កាវីយ៉ា (Caviar) ដែលមានតម្លៃបំផុតសម្រាប់ពិធីពិសេសៗ។ យោងតាមគេហទំព័រឈ្មោះ ម៉ាគីស (Marky`s) បានដាក់តាំងលក់ពងត្រីប្រភេទនេះ ដោយដាក់ក្នុងប្រអប់ទម្ងន់មួយខាំតម្លៃពី១០០ដុល្លារ រហូត៨០០ដុល្លារ។ ពងត្រីប្រភេទខ្លះ លក់ក្នុងតម្លៃ៣៤ ៥០០ដុល្លារ ក្នុងមួយគីឡូក្រាម។ លោក ចេន ហួយហ្វា (Chen Huaifa) នាយកមជ្ឈមណ្ឌលអភិរក្សធនធានជនផលនៃខេត្តហីឡូងជៀង […]
News & អន្តរជាតិ
images (2)
ឥណ្ឌាកែច្នៃលាមកគោទៅជាប្រេងឥន្ធនៈសម្រាប់រថយន្ត ជំនួសឧស្ម័នធម្មជាតិ
ញូវដេលី៖ ការស្រាវជ្រាវរបស់ឥណ្ឌាសម្រាប់ការកែលម្អសន្តិសុខថាមពល កំពុងផ្លាស់ប្តូរខុសធម្មតា ដោយប្រើប្រាស់វត្ថុធាតុដើម ដែលប្រទេសឥណ្ឌាមានច្រើនលើសគេ គឺលាមកគោ។ ប្រសើរជាងទុកកាកសំណល់សត្វចោលឥតប្រយោជន៍ គម្រោងគាំទ្រដោយក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុនម៉ាក ស៊ុយហ្សូគី កំពុងកែច្នៃលាមកគោទៅជាឧស្ម័នធម្មជាតិ ដែលផ្តល់ថាមពលដល់អ្វីៗគ្រប់យ៉ាង ដូចជាដាំស្លរ ចាក់រថយន្ត ឬចាក់រ៉ឺម៉កកង់បីជាដើម។ យោងតាមទីភ្នាក់ងារព័ត៌មាន ប្លូមប៊ើក (Bloomberg) បានចេញផ្សាយកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ដោយលើកឡើងថា នេះជាឧទាហរណ៍ដ៏ច្បាស់បំផុតមួយនៃរបៀប ដែលឥណ្ឌាសង្ឃឹមថា នឹងកាត់បន្ថយការនាំចូលប្រេងឥន្ធនៈពីបរទេស ដោយប្រើលាមកគោបង្កើតជាថាមពលជំនួសវិញ។ រោងចក្រផលិតហ្គាសលាមកគោ នៅរដ្ឋហ្គូចារ៉ាត់ (Gujarat) ត្រូវការលាកគោប្រហែល៨៨តោន ជារៀងរាល់ថ្ងៃ ដោយផលិតឧស្ម័នធម្មជាតិ​ និងលក់ក្នុងតម្លៃប្រហែល៨០រូពី ឬស្មើនឹង០.៩៣ដុល្លារ ក្នុងមួយគីឡូក្រាម។ ហ្គាសលាមកគោមានតម្លៃថោកជាងប្រេងសាំង ជាង២០រូពី ដែលធ្វើឱ្យហ្គាសនេះក្លាយជាជម្រើសដ៏គួរឱ្យទាក់ទាញសម្រាប់អ្នកបើកបររឺម៉កកង់បី និងអ្នករត់តាក់ស៊ី។ ហ្គាសលាមកគោនេះ ផលិតឡើងក្រោមគម្រោងភាពជាដៃគូរវាងក្រុមហ៊ុនស៊ុយហ្សូគី និងក្រុមហ៊ុនចិញ្ចឹមគោកយកទឹកដោះរបស់ឥណ្ឌា ឈ្មោះ បាណាស់ ឌារី (Banas Dairy) ដែលជាសហគមន៍ចិញ្ចឹមគោយកទឹកដោះដ៏ធំមួយនៅអាស៊ី។ កសិករចិញ្ចឹមគោចំនួន១៦ភូមិ អាចលក់លាមកគោរបស់ខ្លួន បានតម្លៃប្រហែលមួយរូពី ក្នុងមួយគីឡូក្រាម ខណៈឧស្ម័នផលិតបានវិញ អាចចាក់រថយន្តបានប្រហែល៦០០ ទៅ៧០០គ្រឿង ក្នុងមួយថ្ងៃ។ […]
News & អន្តរជាតិ
69e2759225e50.image
បាតុភូតធម្មជាតិនៅរដ្ឋខូឡូរ៉ាដូ សហរដ្ឋអាម៉េរិក បំផ្លាញផ្លែឈើគិតជាទឹកប្រាក់១៥លានដុល្លារ
រដ្ឋខូឡូរ៉ាដូ៖  ការធ្លាក់ទឹកសន្សើមកកពេញមួយយប់ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ បានធ្វើឱ្យអ្នកដាំដំណាំហូបផ្លែជាច្រើននៅក្នុងរដ្ឋខូឡូរ៉ាដូ (Colorado) គ្មានផ្លែឈើសម្រាប់ផ្គត់ផ្គង់ទីផ្សារនៅឆ្នាំ២០២៦នេះឡើយ បន្ទាប់ពីសីតុណ្ហភាពធ្លាក់ចុះត្រជាក់ដល់កម្រិតទាបបំផុត កំឡុងពេលផ្លែឈើកំពុងតែលូតលាស់។ កសិករអាម៉េរិកម្នាក់ បាននិយាយថា ផ្លែឈើរី ផ្លែព្រូន  ផ្លែប៉េស ផ្លែសារី ផ្លែអាព្រីខុត និងផ្លែប៉ោម ត្រូវខូចទាំងអស់នៅក្នុងចម្ការរបស់លោកមានផ្ទៃដីទំហំង៥៧ហិកតា។ ទឹកសន្សើមកកនេះបានកើតឡើងបន្ទាប់ពីរដូវផ្ការីកមានសីតុណ្ហភាពក្តៅខុសពីធម្មតា ដែលធ្វើឱ្យផ្លែឈើកំពុងតែធំលូតលាស់បានខូចអស់។ កសិករភាគច្រើននៅក្នុងតំបន់បានរាយការណ៍ថា ផ្លែឈើរបស់ខ្លួនត្រូវខូចទាំងអស់គ្មានសល់។ ទោះបីជាមិនអាចប្រមូលផលក៏ដោយ ចម្ការនៅតែត្រូវការប្រព័ន្ធធារាសាស្រ្ត ត្រូវការជី ត្រូវការកាប់ចោល និងការគ្រប់គ្រងសត្វល្អិត។ អ្នកដាំក៏កំពុងព្យាយាមរក្សារុកកម្មករជំនាញ និងរក្សាទំនាក់ទំនងជាមួយអ្នកទិញលក់ដុំ។ ការខាតបង់នេះក៏បានជះឥទ្ធិពលដល់កម្លាំងពលកម្មតាមរដូវកាល ប៉ះពាល់ដល់រោងចក្រវេចខ្ចប់ និងអាជីវកម្មផ្សេងទៀត ដែលទាក់ទងនឹងវិស័យផ្លែឈើ។ ការធានារ៉ាប់រងដំណាំត្រូវបានគេរំពឹងថា នឹងគ្របដណ្តប់តែផ្នែកមួយនៃការខាតបង់របស់កសិករប៉ុណ្ណោះ។ កសិដ្ឋានមួយចំនួនកំពុងពឹងផ្អែកលើអាជីវកម្មដាំដំណាំចម្រុះ រួមមានផលិតផលមានតម្លៃបន្ថែម កសិកម្ម ភោជនីយដ្ឋាន និងផលិតកម្មប្រើផ្លែឈើ។ ចំណែកកសិករម្នាក់ទៀត ប៉ាន់ប្រមាណថា ការធ្លាក់សន្សើមកកនេះ បានបណ្តាលឱ្យមានការខាតបង់ផ្នែកកសិកម្មក្នុងទឹកប្រាក់ប្រហែល១៥លានដុល្លារ។ ដោយសារបាតុភូតធម្មជាតិដូច្នេះនេះដែរ កសិករដាំស្រូវសាលីនៅរដ្ឋខូឡូរ៉ាដូ អាចបោះបង់ចោលស្រូវសាលីដ៏ច្រើនបំផុត នៅឆ្នាំ២០២៦នេះ បន្ទាប់ពីគ្រោះរាំងស្ងួតធ្ងន់ធ្ងរ ចំណែករដូវរងារប្រែជាក្តៅ និងធ្លាក់សន្សើមកកខុសរដូវ បានបំផ្លាញទិន្នផលស្រូវសាលីស្ទើរទាំងស្រុង។ ទោះបីជាវាលស្រូវសាលីជិតដល់ពេលប្រមូលផលក៏ដោយ ក៏ផ្ទៃដីដាំដំណាំស្រូវសាលីជាច្រើនត្រូវស្កកស្ទើរទាំងអស់ដោយសារគ្រោះរាំងស្ងួត […]
News & អន្តរជាតិ
99f8f48e-27b2-40bc-ae98-19744cdd738e_86339955
សន្និសីទអន្តរជាតិ ស្តីពីកូតាចាប់ត្រីធូណាខៀវនៅមហាសមុទ្រប៉ាស៊ីហ្វិក មិនទទួលបានកិច្ចព្រមព្រៀងអ្វីឡើយ
ណាហ្គាសាគី៖ សន្និសីទអន្តរជាតិជាបន្តបន្ទាប់ ដើម្បីពិភាក្សាអំពីការគ្រប់គ្រងចំណែគត្រីធូណាខៀវ នៅមហាសមុទ្រប៉ាស៊ីហ្វិក បានបញ្ចប់នៅទីក្រុងណាហ្គាសាគី ប្រទេសជប៉ុន កាលពីថ្ងៃទី១៤ ខែកក្កដា​ ឆ្នាំ២០២៦ ដោយមិនបានឯកភាពតាមសំណើរបស់ជប៉ុន ក្នុងការពង្រីកកូតាចាប់ត្រីធំៗ ដោយសារតែការប្រឆាំងរបស់ម៉ិកស៊ិក។ ប្រទេសជប៉ុនបានស្នើឱ្យបង្កើនកូតាចាប់ត្រីធូណាខៀវ ដែលមានទម្ងន់៣០គីឡូក្រាម ឬច្រើនជាងនេះ នៅភាគខាងលិច និងកណ្តាលមហាសមុទ្រប៉ាស៊ីហ្វិកជពី១១ ៨៦៩តោន នាពេលបច្ចុប្បន្ន កើនឡើងដល់១៤ ៨៣៦តោន សម្រាប់ឆ្នាំ២០២៧ និងលើសពីនេះ ដោយកាត់បន្ថយកូតាត្រីតូចៗពី៥ ១២៥តោន មកនៅត្រឹម៤ ៨២៣តោន។ នៅថ្ងៃចុងក្រោយនៃសន្និសីទ ប្រទេសម៉ិកស៊ិកស្រាប់តែអំពាវនាវឱ្យបង្កើនកូតាសម្រាប់ខ្លួនចាប់ត្រីធូណាខៀវ នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកខាងកើត និងប្រឆាំងនឹងសេចក្តីព្រាងកិច្ចព្រមព្រៀងរបស់ជប៉ុន។ នៅពេលនេះ ប្រទេសជប៉ុននឹងរៀបចំកិច្ចពិភាក្សាម្តងទៀត នៅចុងខែសីហា ឆ្នាំ២០២៦ ស្តីពីកូតាចាប់ត្រីធូណាខៀវ នៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិកខាងកើត និងខាងលិច ដោយមានការចូលរួមពីគណៈកម្មការអន្តរអាមេរិកត្រូពិច ដែលរួមមានប្រទេសម៉ិកស៊ិក សហរដ្ឋអាម៉េរិក និងគណៈកម្មការគ្រប់គ្រងតំបន់ប៉ាស៊ីហ្វិកខាងកើត។ ទោះបីជាយ៉ាងណាក៏ដោយ ការចរចាដ៏តឹងតែងត្រូវបានគេរំពឹងថា នឹងមិនមានឯកភាពលើកិច្ចព្រមព្រៀងណាមួយឡើយ ដូច្នេះ កូតាបច្ចុប្បន្ននឹងត្រូវទុកឱ្យនៅដដែល។ នៅក្នុងដែនទឹកនេសាទរបស់ប្រទេសជប៉ុន ស្តុកត្រីធូណាខៀវនៅឆ្នាំ២០២៦នេះ បានកើនឡើងយ៉ាងខ្លាំង ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ អ្នកនេសាទជប៉ុនមិនបានចាប់ត្រីឱ្យលើសពីកូតាកំណត់ ដោយបង្ខំចិត្តដោះលែងត្រីមួយចំនួន ចូលទៅក្នុងសមុទ្រវិញ និងផ្អាកការនេសាទរបស់ខ្លួន […]
News & អន្តរជាតិ
farmers_harvest_a_yield_of_cashew_nuts_in_mondulkiri_provinces_keo_seima_district._usaid_morodok_baitang-7azfbhqg8ad3p1oeedcjm1uiod0dehxpuzvlo5l8hfk
ទិដ្ឋភាពទូទៅនៃទីផ្សារគ្រាប់ស្វាយចន្ទី នៅលើពិភពលោក
អន្តរជាតិ៖ ក្នុងរយៈពេលជិត១០ឆ្នាំ ទំហំទីផ្សារគ្រាប់ស្វាយចន្ទីនៅលើសកលលោក ត្រូវបានប៉ាន់ប្រមាណថា មានតម្លៃជាទឹកប្រាក់សរុបចំនួន៨ ៩០៦,២៣លានដុល្លារ ក្នុងឆ្នាំ២០២៥ និងកើនដល់ទឹកប្រាក់១៣ ៧១៤,៨៨លានដុល្លារ  នៅឆ្នាំ២០៣៤ ចំណែកអត្រាកំណើនប្រចាំឆ្នាំមាន៥,៥៤ភាគរយ។ យោងតាមគេហទំព័ររបាយការណ៍ទីផ្សារពិភពលោក (Market Reports World) ស្តីពីនិន្នាការតម្រូវការគ្រាប់ស្វាយចន្ទី​ ឆ្នាំ២០៣៤ ចេញផ្សាយនៅដើមខែកុម្ភៈ​ ឆ្នាំ២០២៦នេះ បានឱ្យដឹងថា ទីផ្សារគ្រាប់ស្វាយចន្ទីឆៅសរុបនៅលើពិភពលោកមានបរិមាណប្រមាណ៣ ៩៣៤ ៨៣៩តោន ក្នុងឆ្នាំ២០២៣ ដោយប្រទេសកូតឌីវ័រ ឈានមុខគេ ដោយទទួលបានទិន្នផលចំនួន១ ០៤៤ ៤៥០តោន ប្រទេសឥណ្ឌាមានចំនួន៧៨២ ០០០តោន និងប្រទេសវៀតណាម មានចំនួន៣៤៧ ៦៣៥តោន។ នៅឆ្នាំ២០២៤ ប្រទេសវៀតណាម បាននាំចេញគ្រាប់ស្វាយចន្ទីចំនួន៧៣០ ០០០តោន ដែលស្មើនឹងជាង៨០ភាគរយនៃការនាំចេញគ្រាប់ស្វាយចន្ទីនៅទូទាំងពិភពលោក។ ក្នុងរយៈពេល១១ខែដំបូងនៃឆ្នាំ២០២៤ វៀតណាមបាននាំចេញគ្រាប់ស្វាយចន្ទីកែច្នៃទៅកាន់សហរដ្ឋអាម៉េរិកចំនួន១៧៩ ៤៨០តោន និង១១៧ ៤២តោន ទៅកាន់ប្រទេសចិន។ លំហូរពាណិជ្ជកម្មគ្រាប់ស្វាយចន្ទីកែច្នៃ ក្នុងឆ្នាំ២០២៣ ប្រទេសវៀតណាមមានចំនួន៤៨២ ៣៤៨តោន កូតឌីវ័រមានចំនួន១ ០២១ ២៧០តោន ឥណ្ឌាមានចំនួន៦៨ ៤៤ តោន […]
News & អន្តរជាតិ
4010879
កសិកម្មតៃវ៉ាន់ខាតបង់ជិតមួយលានដុល្លារ ដោយសារព្យុះប៉ាវី
តៃប៉ិ៖ ក្រសួងកសិកម្មតៃវ៉ាន់ បានបញ្ចេញរបាយការណ៍វាយតម្លៃប៉ាន់ប្រមាណថា គិតត្រឹមព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦នេះ វិស័យកសិកម្មរបស់ខ្លួនបានរងការខាតបង់ទឹកប្រាក់សរុបប្រមាណ៧០៦ ០០០ដុល្លារ ក្រោយពីការវាយប្រហារដោយព្យុះប៉ាវី (Bavi)។ នៅក្នុងរបាយការណ៍ដដែល បានបង្ហាញថា ខេត្តម៉ៅលី (Miaoli) គឺជាតំបន់រងគ្រោះធ្ងន់ធ្ងរជាងគេ ដោយមានទំហំខូចខាតគិតជាទឹកប្រាក់រហូតដល់១៥ ៧២លានដុល្លារ ពោលគឺស្មើនឹង៦៩ភាគរយនៃផលប៉ះពាល់សរុបទូទាំងប្រទេស។ ក្រៅពីនេះ តំបន់មួយចំនួនទៀតដូចជា ទីក្រុងតៃប៉ិថ្មី ខេត្តស៊ិនឈូ (Hsinchu) ដែលល្បីខាងបច្ចេកវិទ្យា ទីក្រុងតៃជុង (Taichung) ដែលជាទីក្រុងធំបំផុតលំដាប់ទី២ របស់កោះតៃវ៉ាន់ ស្ថិតនៅភាគកណ្តាល ឈៀងខាងលិច ជាប់នឹងខេត្តម៉ៅលី និងទីក្រុងថៅយួន (Taoyuan)  ដែលជាទីក្រុងឧស្សាហកម្មដ៏សំខាន់មួយនៅភាគខាងជើង សម្បូរដោយផ្ទះកញ្ចក់ប្លាស្ទិកសម្រាប់ដាំដំណាំ  ក៏បានរាយការណ៍ពីការខាតបង់ផងដែរ។​ បើគិតលើការខូចខាតផ្នែកដំណាំវិញ មានទំហំទឹកប្រាក់រហូតដល់៦៣២ ៣៥៧ដុល្លារ ដោយក្នុងនោះ ផ្លែទន្លាប់ រងការខាតបង់ខ្ពស់ជាងគេ ក្នុងទឹកប្រាក់ប្រហែល៣៩០ ៣៤៥ដុល្លារ បន្ទាប់មក គឺផ្លែពុទ្រា ដំណាំស្រូវដើមរដូវ ផ្លែម្រះ និងប៉េងប៉ោះ។ យោងតាមទិន្នន័យ ដីស្រែចម្ការចំនួន២២៦ហិកតា ត្រូវបានបំផ្លាញ ក្នុងនោះមានផ្ទៃដីប្រហែល៥០ហិកតា ដែលជិតដល់ពេលប្រមូលផលទៅហើយ ប៉ុន្តែត្រូវខូចខាតទាំងស្រុង។ […]
News & អន្តរជាតិ
900x506_cmsv2_fb3e3810-b69b-5840-b2e3-ef9d4d081fbb-8745496
កាហ្វេប្រេស៊ីលប្រឈមនឹងខ្យល់ព្យុះអែលនីញ៉ូ ប៉ុន្តែដំណាំមានភាពធន់ជាងមុន
ប្រាស៊ីលីយ៉ា៖  សមាគមឧស្សាហកម្មកាហ្វេប្រេស៊ីល បានឱ្យដឹងថា បាតុភូតធម្មជាតិអែលនីញ៉ូ (El Niño) អាចកាត់បន្ថយទិន្នផលកាហ្វេរបស់ប្រេស៊ីល ដោយសារកម្ដៅខ្លាំងពេក និងភ្លៀងធ្លាក់មិនទៀងទាត់គំរាមកំហែងដល់ផលិតកម្មកាហ្វេសម្រាប់ឆ្នាំ២០២៦នេះ អាចទទួលបានទិន្នផលសរុបជាង៦៦លានបាវ សម្រាប់គ្រាប់កាហ្វេពូជអារ៉ាប៊ីកា (Arabica) និងកាហ្វេពូជរ៉ូប៊ូស្តា​ (Robusta)។ នាយកប្រតិបត្តិសមាគមឧស្សាហកម្មកាហ្វេប្រេស៊ីល បាននិយាយថា ប៉ុន្តែលក្ខខណ្ឌអាកាសធាតុកាន់តែអាក្រក់ទៅៗ ចំពេលការវិលមកវិញនៃបាតុភូតអែលនីញ៉ូ នោះទិន្នផលកាហ្វេប្រេស៊ីលអាចធ្លាក់ចុះយ៉ាងខ្លាំង។ លោកបាននិយាយថា “ឥឡូវនេះយើងកំពុងនិយាយអំពីការបាត់បង់ផលដំណាំពី១៥ភាគរយ ទៅ២០ភាគរយរួចទៅហើយ ប៉ុន្តែបាតុភូតអែលនីញ៉ូបច្ចុប្បន្ននេះ គឺជាដំណឹងអាក្រក់ណាស់។” ចំណែកនៅប្រទេសកម្ពុជាវិញ ពាក់ព័​ន្ធនឹងបាតុភូតអាកាសធាតុអែលនីញ៉ូ ឆ្នាំ២០២៦ លោក ឌុក ពិសិដ្ឋ ប្រធានសមាគមកាហ្វេកម្ពុជា បានបញ្ជាក់ថា ពេលនេះអាកាសធាតុក្តៅបានកំពុងបង្កឱ្យមានកម្ដៅឡើងខ្ពស់  និងគ្រោះរាំងស្ងួតធ្ងន់ធ្ងរ អាចបង្កផលប៉ះពាល់ដល់ទិន្នផល និងគុណភាពកាហ្វេរបស់ប្រទេសកម្ពុជា។ ប្រធានសមាគមន៍កាហ្វេកម្ពុជា បានលើកឡើងដោយបញ្ជាក់ថា បើទោះបីខែកក្កដា ឆ្នាំ២០២៦នេះ ជារដូវវស្សាពិតមែន ប៉ុន្តែអាកាសធាតុក្តៅខ្លាំងនៅតាមតំបន់ខ្លះ អត់មានភ្លៀងធ្លាក់ បានធ្វើឱ្យដំណាំកូនកាហ្វេរបស់កសិករ ដែលទើបដាំថ្មីៗងាប់ជាបន្តបន្ទាប់។ ទាក់ទងទៅនឹងការដាំការដាំកាហ្វេ ក្នុងឆ្នាំ២០២៦នេះដែរ លោក ឌុក ពិសិដ្ឋ បានអំពាវនាវឱ្យកសិករប្រុងប្រយ័ត្នចំពោះការដាំកូនការហ្វេថ្មី ព្រោះចាំបាច់ត្រូវតែថែទាំទឹកឱ្យបានដិតដល់ និងរៀបចំប្រព័ន្ធស្រោចស្រពឱ្យបានត្រឹមត្រូវមិនអាចធ្វេសប្រហែសបានទេ។​ បើគ្មានប្រភពទឹកទេ លោកណែនាំកុំឱ្យដាំដាច់ខាតពីព្រោះវាប្រឈមនឹងការខាតបង់កូនកាហ្វេនឹងងាប់ […]
News & អន្តរជាតិ
file-20251217-56-h39kxd
ការនាំចូលផ្លែទុរេនរបស់ចិនកើនឡើង២៩៤ភាគរយ ធ្វើឱ្យតម្លៃលក់ចុះថោក
ប៉េកាំង៖ តម្លៃផ្លែទុរេនលក់រាយនៅក្នុងប្រទេសចិនបានធ្លាក់ចុះនៅឆ្នាំ២០២៦នេះ ដោយសារការនាំចូលកាន់តែច្រើនពីបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ង ហើយការដឹកជញ្ជូនមានភាពប្រសើរឡើង​ ដូច្នេះធ្វើតម្លៃធ្លាក់ចុះទាប បន្ទាប់ពីការផ្គត់ផ្គង់កាន់តែច្រើន ការដឹកជញ្ជូនកាន់តែមានប្រសិទ្ធភាព និងពន្ធគយទាបជាងពេលកន្លងទៅ។ ផ្លែទុរេនពូជល្អៗ កំពុងលក់ក្នុងតម្លៃ៤០ ទៅ៦០យ័ន ឬស្មើនឹង៥,៥៨ ទៅ៨,៣៦ដុល្លារ ក្នុងមួយគីឡូក្រាម បើធៀបនឹងតម្លៃលក់ក្នុងឆ្នាំ២០២៥ គឺពី៧០ ទៅ៩០យ័ន ឬស្មើនឹង៩,៧៦ ទៅ១២,៥៤ដុល្លារ ក្នុងមួយគីឡូក្រាម។ ចំណែកនៅតាមផ្សារទំនើបមួយចំនួនបានប្រកាសលក់ក្នុងតម្លៃពី២៧,៦យ័ន ឬស្មើនឹង៣,៨៤ដុល្លារ ក្នុងមួយគីឡូក្រាម។ ចំណែកផ្លែទុរេនទាំងសំបក ដែលមានទម្ងន់លើសពីពីរគីឡូក្រាម អាចរកទិញបានក្នុងតម្លៃ១៦៨យ័ន ឬស្មើនឹង២៣,៤២ដុល្លារ រួមទាំងតម្លៃដឹកជញ្ជូនផងដែរ។ ប្រទេសចិនបាននាំចូលផ្លែទុរេនស្រស់ចំនួន១៥៦,០០០តោន ក្នុងត្រីមាសទី១ នៃឆ្នាំ២០២៦នេះ គឺកើនឡើង២៩៤ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ពីបណ្តាប្រទេសក្នុងតំបន់អាស៊ីអគ្នេយ៍។ ការផ្គត់ផ្គង់កាន់តែច្រើនបានធ្វើឱ្យតម្លៃលក់ដុំធ្លាក់ចុះ នៅក្នុងទីផ្សារលក់ដុំក្នុងទីក្រុងប៉េកាំង ដោយផ្លែទុរេនចំណាត់ថ្នាក់លេខ១ បានធ្លាក់ចុះពីតម្លៃ៧៣យ័ន ឬស្មើ១០,១៨ដុល្លារ មកនៅត្រឹម១៦យ័ន ឬស្មើនឹង៣,៦២ដុល្លារ ក្នុងមួយគីឡូក្រាម នៅចន្លោះខែមេសា និងខែមិថុនា។ ការដឹកជញ្ជូនកាន់តែស្រួល ក៏ងាយរកទីផ្សារលក់ផ្លែទុរេនផងដែរ។ ក្នុងរដូវមមាញឹក ផ្លែទុរេនត្រូវដឹកជញ្ជូនតាមសេវាកម្មខ្សែសង្វាក់ត្រជាក់ មេគង្គ-ឡានឆាង (Lancang-Mekong Expres អាចទៅដល់ទីក្រុងគុនមីង ក្នុងរយៈពេលត្រឹមតែ២៦ម៉ោង ហើយបន្តចែកចាយដល់ទីក្រុងជាង៣០របស់ប្រទេសចិនក្នុងរយៈពេល៤៨ម៉ោង។ កាលពីថ្ងៃទី២២ ខែមិថុនា […]
News & អន្តរជាតិ
image_2026-07-15_07-54-08
ហ្វីលីពីន ជំរុញការនាំចេញមើមដំឡូងឈាមមាន់ នៅលើទីផ្សារអន្តរជាតិ
ម៉ានីល៖ ក្រសួងកសិកម្មប្រទេសហ្វីលីពីន កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីកែប្រែមើមដំឡូងឈាមមាន់ ពីផលិតផលនាំចេញលក្ខណៈខ្នាតតូច ឱ្យទៅជាផលិតផលកសិកម្ម ដែលមានតម្លៃខ្ពស់របស់ប្រទេសនៅលើទីផ្សារអន្តរជាតិ។ ក្រសួងកសិកម្មបានឱ្យដឹងថា ការសម្របសម្រួលឧស្សាហកម្មឱ្យកាន់តែរឹងមាំ ការពង្រីកផលិតកម្ម និងការបង្កើតម៉ាកសញ្ញារួមមួយ អាចជួយដណ្តើមបានចំណែកទីផ្សារសកលលោកកាន់តែធំ ដែលកំពុងតែមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ នៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយកសិករ អ្នកកែច្នៃ អ្នកនាំចេញ អ្នកស្រាវជ្រាវ និងភាគីពាក់ព័ន្ធដទៃទៀត រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ហ្វ្រែនស៊ីស្កូ ធីវ ឡូរ៉ែល (Francisco Tiu Laurel) បាននិយាយថា រដ្ឋាភិបាលនឹងអនុវត្តយុទ្ធសាស្ត្រ ដែលដឹកនាំដោយវិស័យឧស្សាហកម្មផ្ទាល់ ជាជាងការកំណត់ដំណោះស្រាយពីថ្នាក់លើចុះក្រោម។ លោកបានសង្កត់ធ្ងន់ថា «ចង់កំណត់អត្តសញ្ញាណនូវតម្រូវការជាក់ស្តែងនៃវិស័យឧស្សាហកម្មនេះ។ ខ្ញុំមិនចង់ឱ្យក្រសួងកសិកម្មជាអ្នកសម្រេចជំនួសភាគីពាក់ព័ន្ធថា តើឧស្សាហកម្មនេះត្រូវការអ្វីខ្លះនោះទេ»។  ដោយលោកបានបន្ថែមថា តួនាទីរបស់ក្រសួងកសិកម្ម គឺផ្តល់ថវិកា គាំទ្រផ្នែកគោលនយោបាយ និងការស្រាវជ្រាវផ្អែកលើអាទិភាព ដែលកំណត់ដោយវិស័យឧស្សាហកម្មខ្លួនឯង។ ខណៈពេលផ្លែដូង ចេក ស្វាយ ម្នាស់ និងផ្លែទុរេន នៅតែជាផលិតផលនាំចេញសម្រាប់រកចំណូលបានច្រើន មើមដំឡូងឈាមមាន់ ក៏ជាផលិតផលកំពុងលេចធ្លោ និងមានសក្តានុពល សម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិផងដែរ។ ទោះបីជាមានតម្រូវការខ្លាំងក៏ដោយ ភាគីពាក់ព័ន្ធបាននិយាយថា ឧស្សាហកម្មនេះនៅតែបន្តជួបការលំបាកជាមួយខ្សែច្រវាក់ផ្គត់ផ្គង់ ដែលនៅរាយប៉ាយ មិនទាន់បានចងក្រងគ្នាជាស្តង់ដារគុណភាពឱ្យស៊ីសង្វាក់គ្នា […]

កាលវិភាគផ្សព្វផ្សាយ