អន្តរជាតិ
News & អន្តរជាតិ

សហភាពអឺរ៉ុបស៊ើបអង្កេតការនាំចូល និងការលក់ទាប៉េកាំងរបស់ចិន ក្នុងតម្លៃថោកជាងទាអឺរ៉ុប
ព្រុចសែល៖ គណៈកម្មការសហភាពអឺរ៉ុប កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦នេះ បានបើកការស៊ើបអង្កេត លើការនាំចូលទាប៉េកាំង បន្ទាប់ពីអ្នកចិញ្ចឹមទាជាច្រើនរបស់សហភាពអឺរ៉ុប បានត្អូញត្អែរពីតម្លៃលក់ទារបស់ចិនទាបយ៉ាងអយុត្តិធម៌ ដែលប៉ះពាល់ដល់ឧស្សាហកម្មរបស់ពួកគេ។ ដោយពុំបានបង្ហាញឈ្មោះរបស់ខ្លួន គណៈកម្មការនេះបានឱ្យដឹងថា អ្នកចិញ្ចឹមទាប្រាំរូបរបស់សហភាពអឺរ៉ុប បានត្អូញត្អែរថា រដ្ឋាភិបាលប្រទេសចិនកំពុងផ្តល់ឧបត្ថម្ភធន ដោយមិនស្មើភាពដល់អ្នកចិញ្ចឹមទានៅក្នុងប្រទេសចិន តាមរយៈផែនការរយៈពេលប្រាំឆ្នាំរបស់ខ្លួន សម្រាប់ការធ្វើទំនើបកម្មកសិកម្ម។ ការស៊ើបអង្កេតនេះ ត្រូវធ្វើឡើងនៅពេលមានភាពតានតឹងខ្លាំងរវាងរដ្ឋាភិបាលក្រុងប៉េកាំង និងរដ្ឋាភិបាលក្រុងប្រ៊ុចសែល ខណៈពេលសហភាពអឺរ៉ុប ព្យាយាមការពារទីផ្សាររបស់ខ្លួន ពីការនាំចូលទំនិញថោកៗពីប្រទេសចិន ដែលបានបង្កឱ្យមានការខឹងសម្បាររបស់រដ្ឋាភិបាលក្រុងប៉េកាំង ដោយសារខ្លួនមានគោលបំណងរក្សាលទ្ធភាពចូលទៅកាន់ទីផ្សារអឺរ៉ុបដែលផ្តល់ប្រាក់ចំណេញច្រើន។ បន្ទាប់ពីប្រទេសចិនបានគំរាមសងសឹកម្តងហើយម្តងទៀត ចំពោះសេចក្តីស្នើច្បាប់មួយចំនួនរបស់សហភាពអឺរ៉ុប ដែលមានគោលបំណងដាក់កម្រិតលើលទ្ធភាពទទួលបានលទ្ធកម្មសាធារណៈរបស់សហភាពអឺរ៉ុប និងដាក់លក្ខខណ្ឌតឹងរ៉ឹងលើការវិនិយោគរបស់បរទេស ដោយភាគីទាំងពីរបានចាប់ផ្តើមការចរចាកាលពីសប្តាហ៍មុន ដើម្បីបន្ធូរបន្ថយភាពតានតឹងនេះ។ ទោះជាយ៉ាងនេះក្តី វិធានការចុងក្រោយរបស់សហភាពអឺរ៉ុប ដែលកំណត់ទិសដៅលើការនាំចូលទា អាចនឹងរំខានដល់កិច្ចពិភាក្សានេះ ដោយបាននិយាយវាយប្រហារលើវិស័យកសិកម្មរបស់ប្រទេសចិន។ របាយការណ៍របស់សហភាពអឺរ៉ុប ក៏បានបញ្ជាក់ផងដែរថា បរិមាណនាំចូល និងតម្លៃលក់ទា កំពុងបង្កផលប៉ះពាល់អវិជ្ជមានលើបរិមាណ និងការកម្រិតតម្លៃ និងចំណែកទីផ្សារ ដែលកាន់កាប់ដោយឧស្សាហកម្មសហភាព ហើយនេះបានបណ្តាលឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ដំណើរការទាំងមូលរបស់វិស័យកសិកម្ម។ ការស៊ើបអង្កេតរបស់គណៈកម្មការនេះ អាចបណ្តាលឱ្យមានពន្ធប្រឆាំងនឹងការលក់បង្ខូចតម្លៃមកលើកសិករចិន ដើម្បីការពារទីផ្សារសហភាពអឺរ៉ុប។ ចំពោះពន្ធប្រឆាំងនឹងការលក់បង្អួចថ្លៃ និងពន្ធប្រឆាំងនឹងការឧបត្ថម្ភធន គឺស្ថិតក្នុងចំណោមឧបករណ៍ការពារពាណិជ្ជកម្មសំខាន់ៗរបស់សហភាពអឺរ៉ុប ដើម្បីប្រឆាំងនឹងការជំរុញដ៏ខ្លាំងក្លារបស់ចិនចូលទៅក្នុងទីផ្សាររបស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ មេដឹកនាំសហភាពអឺរ៉ុប […]
News & អន្តរជាតិ

ឥណ្ឌូណេស៊ីនាំចូលពូជជ្រូកពីដាណឺម៉ាក ដើម្បីបង្កើនចំនួនជ្រូកឡើងវិញ បន្ទាប់ពីផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក
ហ្សាការតា៖ ប្រទេសឥណ្ឌូណេស៊ីបាននាំចូលជ្រូករស់ចំនួន៥៤៦ក្បាល ពីប្រទេសដាណឺម៉ាក ដែលជាពូជដើម ឬពូជឈាមសុទ្ធសម្រាប់បង្កាត់ពូជជាមួយជ្រូកក្នុងស្រុក ដើម្បីបង្កើនចំនួនពូជជ្រូកឡើងវិញ បន្ទាប់ពីផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក កាលពីឆ្នាំ២០១៩។ យោងតាមលោក សៅឡាន ស៊ីណាហ្គា (Sauland Sinaga) ប្រធានសមាគមចិញ្ចឹមសត្វឥណ្ឌូណេស៊ី បានឱ្យដឹងទៀតថា ប្រទេសឥណ្ឌូណេស៊ីបានបាត់បង់ជ្រូកអស់ប្រហែលបួនលានក្បាល ក្នុងមួយឆ្នាំ ដែលស្មើនឹងប្រហែល៤០០ ០០០ជ្រូកពូជ ចាប់តាំងពីផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលលធ្វើឱ្យខ្វះពូជ និងខ្វះសាច់ជ្រូក។ លោកប្រធានសមាគម បាននិយាយកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ថា “នេះជាលើកទីមួយហើយ ដែលប្រទេសឥណ្ឌូណេស៊ីនាំចូលជ្រូករស់ពីប្រទេសដាណឺម៉ាក។ វាគឺជាជំហានវិជ្ជមានក្នុងការស្តារចំនួនជ្រូកពូជឡើងវិញ បន្ទាប់ពីកើតជំងឺប៉េស្តជ្រូកអាហ្វ្រិក។” លោកបាននិយាយថា ការនាំចូលនេះតាមរយៈកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលឥណ្ឌូណេស៊ី និងរដ្ឋាភិបាលដាណឺម៉ាក ដោយមានការចូលរួមពីវិស័យឯកជនក្នុងការទិញជ្រូកមកបង្កាត់ពូជ។ លោកបានបញ្ជាក់បន្ថែមថា ពូជជ្រូកនាំចូលទាំងអស់បានឆ្លងកាត់នីតិវិធីត្រួតពិនិត្យសុខភាពយ៉ាងតឹងរ៉ឹង ហើយត្រូវបានបញ្ជាក់ថា គ្មានជំងឺអ្វីឡើយ។ ចំណែកអាជ្ញាធរបសុពេទ្យដាណឺម៉ាក ក៏បានត្រួតពិនិត្យ ខណៈមន្ត្រីចត្តាឡីស័កឥណ្ឌូណេស៊ី បានបំពេញបែបបទឯកសារ និងការត្រួតពិនិត្យជាក់ស្តែងលើសុខភាពជ្រូក។ លោកប្រធានសមាគមបានលើកឡើងទៀតថា ប្រទេសដាណឺម៉ាក ជាអ្នកផលិតហ្សែនជ្រូកមានគុណភាពខ្ពស់។ សត្វជ្រូកនាំចូល គឺមានស្តង់ដារសុវត្ថិភាពជីវសាស្រ្តខ្ពស់ណាស់ ឆាប់បង្កើតកូន និងមិនសូវរើសចំណី ហើយសាច់មានគុណភាពល្អ។ លោកបានមានប្រសាសន៍ថា ការរួមបញ្ចូលគ្នានៃហ្សែនពូជជ្រូកក្នុងស្រុក (Landrace) […]
News & អន្តរជាតិ

ម៉ាឡេស៊ីប្រាប់កសិករដាំទុរេនឱ្យគោរពតាមច្បាប់នាំចូល របស់ចិន
គូឡាឡាំពួរ៖ អ្នកតំណាងក្រុមកែច្នៃ វេចខ្ចប់ និងនាំចេញផ្លែទុរេនម៉ាឡេស៊ី បាននិយាយថា ការនាំចេញផ្លែទុរេនរបស់ម៉ាឡេស៊ីទៅកាន់ប្រទេសចិនអាចរងផលប៉ះពាល់ ប្រសិនបើកសិករ និងអ្នកនាំចេញ មិនគោរពតាមតម្រូវការនាំចូល ដែលជាច្បាប់កំណត់ដោយអគ្គរដ្ឋបាលគយរបស់ប្រទេសចិន។ ប្រធានក្រុមហ៊ុនវេចខ្ចប់ផ្លែទុរេន លោក ប្រានដុន គួរ (Brandon Quah) បាននិយាយកាលពីសប្តាហ៍មុនថា ការអនុលោមតាមស្តង់ដាររបស់ប្រទេសចិន គឺជាការចាំបាច់បំផុត ដើម្បីរក្សាលទ្ធភាពនាំចូលទីផ្សាររបស់ចិន។ លោកបានមានប្រសាសន៍ដូច្នេះថា “ស្របពេលស្តង់ដារអាចមើលទៅដូចជាមានបន្ទុកខ្លះមែន ប៉ុន្តែវាគឺជាការធានានៃការរក្សាកេរ្តិ៍ឈ្មោះបុព្វលាភរបស់ទុរេនម៉ាឡេស៊ី នៅលើទីផ្សារអន្តរជាតិ។ ប្រសិនបើទីផ្សារប្រទេសចិន រងផលប៉ះពាល់ ប្រព័ន្ធអេកូឡូស៊ីទាំងមូលអាចដួលរលំ ចាប់ពីអ្នកដាំដុះ រហូតដល់វិស័យដឹកជញ្ជូន និងខ្សែសង្វាក់ផ្គត់ផ្គង់ត្រជាក់។” យោងតាមលោក លោក ប្រានដុន គួរ ពូជទុរេនពិសេសជាងគេ ដូចជាពូជ មូសាងឃីង (Musang King) ត្រូវតែប្រមូលផលមុនពេលផ្លែទុំជ្រុះ។ ផ្លែទុរេនត្រូវតែចងខ្សែ ឬស្រោមសំណាញ់ ដើម្បីការពារកុំឱ្យដាច់ជ្រុះមកលើដី ដែលអាចនាំឱ្យឆ្លងរោគពីបាក់តេរីនៅលើដី។ ចំណែកផ្លែទុរេននាំចេញត្រូវតែមានប្រភពពីកសិដ្ឋាន និងកន្លែងវេចខ្ចប់ច្បាស់លាស់ ដែលត្រូវបានអនុម័តដោយក្រសួងកសិកម្មម៉ាឡេស៊ី និងអគ្គរដ្ឋបាលគយរបស់ប្រទេសចិន ខណៈពេលកសិដ្ឋានក៏តម្រូវឱ្យមានវិញ្ញាបនបត្របញ្ជាក់ពីការអនុវត្តកសិកម្មល្អរបស់ម៉ាឡេស៊ីផងដែរ។ អ្នកនាំចេញត្រូវតែអនុលោមតាមប្រព័ន្ធសុវត្ថិភាពជីវសាស្ត្រ វិធានការចម្រុះការពារដំណាំ ភាពសម្អាតរបស់ផ្លែ ការកំណត់ចំណាត់ថ្នាក់ និងតម្រូវការដាក់ស្លាកសញ្ញាសម្គាល់ភូមិសាស្ត្រ ដោយមានតែផ្លែឈើជាប់ថ្នាក់ខ្ពស់ប៉ុណ្ណោះ […]
News & អន្តរជាតិ

បាតុភូតអែលនីញ៉ូ ធ្វើឱ្យអ្នកនេសាទជនជាតិជប៉ុនចាប់ត្រីធូណាបានច្រើនខុសធម្មតា
តូក្យូ៖ អ្នកនេសាទនៅប្រទេសជប៉ុន បានរាយការណ៍ពីការកើនឡើងខុសពីធម្មតានៃចំនួនត្រីធូណាខៀវ (bluefin tuna) ដែលធ្លាប់រងគ្រោះជិតផុតពូជ នៅក្នុងដែនទឹកនៅឆ្នាំនេះ ដែលអ្នកជំនាញនិយាយថា អាចបណ្តាលមកពីការផ្លាស់ប្តូរទម្រង់ធ្វើចំណាកស្រុកបង្កឡើងដោយការប្រែប្រួលអាកាសធាតុ។ កាលពីខែឧសភា ឆ្នាំ២០២៦ អ្នកនេសាទជប៉ុនបានកត់សម្គាល់ឃើញថា ពួកគាត់ចាប់បានត្រីធូណាព្រុយខៀវយ៉ាងច្រើន នៅឆ្នេរសមុទ្រប៉ាស៊ីហ្វិកភាគខាងជើងនៃកោះហុកកៃដូរបស់ប្រទេសជប៉ុន។ ត្រីធូណាខៀវដ៏មានតម្លៃសម្រាប់ធ្វើម្ហូបស៊ូស៊ីរបស់ជប៉ុន បានចូលកកកុញពេញសំណាញ់ ប៉ុន្តែអ្នកនេសាទជប៉ុនលែងពួកវាទៅវិញ ព្រោះច្រើនលើសតម្រូវការ។ ប្រទេសជប៉ុនមានកូតាចាប់ត្រីធូណាខៀវប្រចាំឆ្នាំ ហើយប្រសិនបើអ្នកនេសាទជប៉ុនហ៊ានរក្សាទុកត្រីនេសាទបានទាំងអស់នោះ ពួកគាត់នឹងមិនមានកូតានៅសល់សម្រាប់នេសាទត្រីធូណានៅរដូវត្រជាក់បានទៀតឡើយ ជាពិសេសនៅពេលត្រីធូណាពណ៌ខៀវសម្បូរជាតិខ្លាញ់ មានរសជាតិធាត់ និងទទួលបានតម្លៃខ្ពស់នៅលើទីផ្សារ។ អ្នកនេសាទម្នាក់បាននិយាយថា វាពិតជាគួរឱ្យស្តាយណាស់ ដែលត្រូវបង្ខំចិត្តដោះលែងត្រីធូណាខៀវពីក្នុងសំណាញ់ទៅវិញ។ ក្រុមអ្នកជំនាញផ្នែកធនធានជលផលសមុទ្ររបស់ប្រទេសជប៉ុន បានពណ៌នាថា មូលហេតុអ្នកនេសាទជប៉ុនអាចចាប់ត្រីធូណាខៀវបានច្រើន ដោយការប្រែប្រួលអាកាសធាតុ ជាពិសេស បាតុភូតអែលនីញ៉ូ បានធ្វើឱ្យទម្រង់ទឹកសមុទ្រប្រែប្រួលឡើងកម្ដៅនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ដូច្នេះទើបហ្វូងត្រីធូណាខៀវទាំងនេះផ្លាស់ទីទៅរកតំបន់មានទឹកត្រជាក់ ដូចជានៅភាគខាងជើងប្រទេសជប៉ុនជាដើម។ បាតុភូតអែលនីញ៉ូផ្លាស់ប្តូរចរន្តទឹកក្នុងមហាសមុទ្រ និងធ្វើឱ្យតំបន់ប៉ាស៊ីហ្វិកខាងលិចកក់ក្តៅ ដោយផ្លាស់ប្តូរផ្លូវចំណាកស្រុក និងជំរុញឱ្យត្រីធូណាខៀវក្នុងមហាសមុទ្រប៉ាស៊ីហ្វិក សម្រុកចូលទៅក្នុងដែនទឹកជប៉ុន។ ដូច្នេះបង្កឱ្យមានត្រីធូណាយ៉ាងច្រើនកកកុញ ដែលមិននឹកស្មានដល់នៅក្នុងដែនទឹកជប៉ុន។ ស្របពេលបាតុភូតអែលនីញ៉ូដ៏ខ្លាំង នៅឆ្នាំ២០២៦នេះ បានផ្លាស់ប្តូរលំនាំធ្វើចំណាកស្រុកសម្រាប់ត្រីធូណាខៀវដ៏ច្រើនពីមហាសមុទ្រប៉ាស៊ីហ្វិកឱ្យចូលទៅក្នុងដែនជប៉ុនកក៏ដោយ ក៏អ្នកនេសាទជប៉ុនមិនអាចចាប់ត្រីដ៏មានតម្លៃនេះលើសកម្រិតកំណត់នៃកូតាអន្តរជាតិបានឡើយ។ ប្រព័ន្ធកូតាអន្តរជាតិ ដែលមានតាំងពីឆ្នាំ២០១៥ មានន័យថា នៅឆ្នាំ២០២៦នេះ ប្រទេសជអាចចាប់ត្រីធូណាខៀវ ត្រឹមបរិមាណមិនលើស៨ ៤២១តោន នីក្នុងដែនទឹកភាគខាងលិច […]
News & អន្តរជាតិ

រលកកម្ដៅនៅអេស្ប៉ាញ ឡើងដល់៤០,៥អង្សា ដែលក្ដៅបំផុតនៅអឺរ៉ុប
បាសេឡូណា៖ អ្នកវិទ្យាសាស្ត្របាននិយាយថា ការប្រែប្រួលអាកាសធាតុដោយសារកត្តាមនុស្ស កំពុងបង្កើនអាំងតង់ស៊ីតេ មានរយៈប្រវែង និងកាន់តែញឹកញាប់នៃព្រឹត្តិការណ៍អាកាសធាតុខ្លាំង ដូចជារលកកម្ដៅជាដើម។ ភ្នាក់ងារអាកាសធាតុអេស្ប៉ាញ បាននិយាយថា ទីក្រុងបាសេឡូណាមានសីតុណ្ហភាពអតិបរមា៤០,៥អង្សាសេ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦នេះ ដែលជាកម្តៅខ្ពស់បំផុតក្នុងកំណត់ត្រា១១២ឆ្នាំកន្លងមក ខណៈពេលរលកកម្ដៅមួយទៀត បានវាយប្រហារមកលើប្រទេសអេស្ប៉ាញ។ អ្នកឃ្លាំមើលអាកាសធាតុក្នុងតំបន់ បាននិយាយថា សីតុណ្ហភាពនៅជាយក្រុងបាសេឡូណាភាគខាងលិច បានបំបែកកំណត់ត្រា៤០អង្សាសេ ដែលបានកើតឡើងកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤។ ទីភ្នាក់ងារអាកាសធាតុជាតិអេស្ប៉ាញ បាននិយាយថា នៅអាកាសយានដ្ឋាន អែលប្រាត (El Prat) របស់ទីក្រុងបាសេឡូណា ដែលនៅលើផ្ទៃរាបស្ទើរតែមានកម្រិតស្មើទឹកសមុទ្រ និងស្ថិតនៅជាប់សមុទ្រមេឌីទែរ៉ាណេ សីតុណ្ហភាពមានកម្ដៅរហូតដល់៣៧,៧អង្សាសេ ដែលជាកម្ដៅខ្ពស់បំផុតក្នុងកំណត់ត្រា តាំងពីឆ្នាំ១៩២៤។ អ្នកនាំពាក្យទីភ្នាក់ងារអាកាសធាតុជាតិអេស្ប៉ាញ បានបញ្ជាក់ថា ទីក្រុងបាសេឡូណា បានកត់ត្រាថ្ងៃក្តៅបំផុត ដោយនិយាយថា ស្ថានីយ៍ព្យាករណ៍អាសកាសធាតុអេស្ប៉ាញ តាមដានសីតុណ្ហភាពនៅទីក្រុងបាសេលូណាជាប់ជានិច្ច។ រលកកម្ដៅ ដែលបានចាប់ផ្តើមនៅក្នុងប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី៥ ខែកក្កដា បានបន្តក្ដៅរហូតដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦នេះ ដោយស្ថានីយអាកាសធាតុមួយចំនួនបានកត់ត្រាសីតុណ្ហភាព បានឡើងលើសពី៤៤អង្សាសេ ក្នុងសប្តាហ៍នេះ។ ទីភ្នាក់ងារអាកាសធាតុជាតិរបស់អេស្ប៉ាញ បានចេញការព្រមានពណ៌ក្រហមខ្ពស់បំផុត ដល់ភាគខាងត្បូង […]
News & អន្តរជាតិ

កសិករដាំស្រូវសាលីនៅរដ្ឋខូឡូរ៉ាដូ អាចបោះបង់ចោលស្រូវសាលី ព្រោះមិនអាចប្រមូលផលបាន
ខូឡូរ៉ាដូ៖ កសិករដាំស្រូវសាលីនៅរដ្ឋខូឡូរ៉ាដូ (Colorado) សហរដ្ឋអាម៉េរិក អាចបោះបង់ចោលស្រូវសាលីច្រើនបំផុត នៅឆ្នាំ២០២៦នេះ បន្ទាប់ពីគ្រោះរាំងស្ងួតធ្ងន់ធ្ងរ ចំណែករដូវរងារប្រែជាក្តៅ និងធ្លាក់ទឹកកកខុសរដូវដ៏អាក្រក់ បានបំផ្លាញទិន្នផលស្រូវសាលីជិតពាក់កណ្តាលនៃដំណាំរបស់រដ្ឋ។ ទោះបីជាវាលស្រូវសាលីជិតដល់ពេលប្រមូលផលក៏ដោយ ក៏ផ្ទៃដីដាំដំណាំស្រូវសាលីជាច្រើនត្រូវស្កកស្ទើរទាំងអស់ ដោយសារធ្លាក់ព្រឹលទឹកកកនៅដំណាក់កាលដំណាំកំពុងតែលូតលាស់ ដែលនាំឱ្យមាកសិករសម្រេចចិត្តបោះបង់ចោលប្រមាណពី៤០ ទៅ៥០ភាគរយ ដែលបានព្យាករណ៍ថា ទិន្នផលស្រូវសាលីនៅក្នុងរដ្ឋទាំងមូល មានត្រឹមតែ ប្រមាណ៩១៣ ៨៤៥តោនប៉ុណ្ណោះ បើប្រៀបធៀបទៅនឹង១,៨លានតោន នៅឆ្នាំ២០២៥។ វាលស្រូវសាលី ដែលទទួលរងការបំផ្លិចបំផ្លាញដោយសារព្រឹលទឹកកក បានបង្ខំឱ្យកសិករងារទៅការធានារ៉ាប់រងដំណាំ និងតម្រូវការពូជសម្រាប់ការដាំដុះ និងផ្លាស់ប្តូរពេលវេលាសម្រាប់ដាំដុះឡើងវិញ ដើម្បីកាត់បន្ថយហានិភ័យពីបរិស្ថាននាពេលអនាគត។ នៅឆ្នាំ២០២៦នេះ កសិករនៅភាគខាងកើតរដ្ឋខូឡូរ៉ាដូ ដែលជាធម្មតាដាំស្រូវសាលីជិតពីរលានហិកតា បានតស៊ូនឹងគ្រោះរាំងស្ងួត សម្ពាធសត្វល្អិត និងព្រឹកទឹកកករយៈពេលយូរ ប៉ុន្តែមើលទៅស្រូវសាលីដូចគ្មានគ្រាប់ឡើយ។ នាយកប្រតិបត្តិនៃក្រុមប្រឹក្សារដ្ឋបាលស្រូវសាលីនៃរដ្ឋខូឡូរ៉ាដូ បាននិយាយថា “យើងបានដឹងថា ដំណាំនេះបានជួបប្រទះរដូវរងាស្ងួតខ្លាំង និងរដូវរងាក្តៅខ្លាំង លើសពីការស្ងួត ដែលបានពន្លឿនការអភិវឌ្ឍដំណាំ ដូច្នេះ វាខ្លី និងមិនមានគ្រប់ និងរាំងស្ងួត”។ លោកបាននិយាយថា គ្រោះរាំងស្ងួត ដែលជារដូវរងាដ៏ក្តៅ និងជារដូវធ្លាក់ព្រឹកទឹកកកនៅខែមេសា និងឧសភា បានបំផ្លាញដំណាំស្រូវសាលីនៅទូទាំងរដ្ឋខូឡូរ៉ាដូ ដោយបង្ខំឱ្យកសិករបោះបង់ចោលស្រូវសាលីរហូតដល់៥០ភាគរយ។ គ្រោះរាំងស្ងួត និងរដូវរងាក្តៅខុសពីធម្មតា […]
News & អន្តរជាតិ

រលកកម្ដៅបង្កក្តីព្រួយបារម្ភដល់ដំណាំដំឡូងបារាំង នៅទ្វីបអឺរ៉ុប
អន្តរជាតិ៖ រលកកម្ដៅចុងខែមិថុនា ឆ្នាំ២០២៦នេះ បានបង្កើនភាពមិនច្បាស់លាស់នៅទូទាំងវិស័យដំឡូងរបស់អឺរ៉ុប ខណៈពេលសីតុណ្ហភាពឡើងលើសពី៤០អង្សាសេ នៅផ្នែកខ្លះនៃអឺរ៉ុបខាងត្បូង ខាងលិច និងអឺរ៉ុបកណ្តាល ដែលលក្ខខណ្ឌអាកាសធាតុក្តៅ និងស្ងួតហួតហែង កើតឡើងចំពេលដំឡូងចាប់ផ្តើមមើម និងជាដំណាក់កាលបោះប្រមូលទិន្នផលផ្គត់ផ្គង់ទីផ្សារក្នុងតំបន់។ យោងតាមអង្គការឧតុនិយមពិភពលោក និងការប្រែប្រួលអាកាសធាតុ បានឱ្យដឹងថា តំបន់ដាំដុះដំឡូងនៅក្នុងប្រទេសអេស្ប៉ាញ បារាំង អាល្លឺម៉ង់ ប៊ែលហ្សិក ហូឡង់ ប៉ូឡូញ និងអឺរ៉ុបកណ្តាល កំពុងជួបប្រទះរលកកម្ដៅក្នុងអំឡុងពេលដំណាំត្រូវការលូតលាស់។ ដំឡូងបារាំងលូតលាស់ល្អបំផុតនៅសីតុណ្ហភាពចន្លោះពី១៨អង្សាសេ ទៅ២២អង្សាសេ។ សីតុណ្ហភាពលើសពី ៣០អង្សាសេ ធ្វើឱ្យដំឡូងពិបាកលូតលាស់ និងមិនមានមើមល្អ។ ប្រសិនបើរលកកម្តៅអូសបន្លាយពេលយូរអាចកាត់បន្ថយទំហំមើម ផ្តល់ទិន្នផលតិច និងគុណភាពមិនសូវល្អ។ ប្រទេសអេស្ប៉ាញបានរាយការណ៍រួចហើយពីក្តីបារម្ភក្នុងការផលិតដំបូង។ អ្នកដាំដំឡូងនៅតំបន់ផលិតដំឡូងបារាំងដ៏សំខាន់របស់ប្រទេស បានឱ្យដឹងថា សីតុណ្ហភាពនៅតែបន្តកើនឡើង បានធ្វើឱ្យការលូតលាស់របស់ដំណាំយឺតយ៉ាវ និងតម្រូវការប្រព័ន្ធធារាសាស្ត្រថែមទៀត។ អ្នកតំណាងឧស្សាហកម្ម បានប៉ាន់ប្រមាណថា ទិន្នផលអាចធ្លាក់ចុះពី១០ ទៅ១៥ភាគរយ ប្រសិនបើលក្ខខណ្ឌអាកាសធាតុក្តៅ និងស្ងួតនៅតែបន្តអូសបន្លាយ។ រលកកម្ដៅក៏កំពុងបង្កឱ្យមានភ្លៀងធ្លាក់តិចខុសពីធម្មតា ដែលកាត់បន្ថយសំណើមដីនៅទូទាំងអឺរ៉ុប។ មជ្ឈមណ្ឌលស្រាវជ្រាវរួមរបស់គណៈកម្មការអឺរ៉ុប បានកំណត់តំបន់ពង្រីកកសិកម្មនៅក្នុងប្រទេសបារាំង អាល្លឺម៉ង់ ហុងគ្រី ស្លូវ៉ាគី រ៉ូម៉ានី និងផ្នែកផ្សេងទៀតនៃអឺរ៉ុបខាងកើត។ នៅក្នុងប្រទេសអ៊ីតាលី កម្រិតទឹកទាបនៅក្នុងទន្លេ […]
News & អន្តរជាតិ

តើប្រទេសណាខ្លះ ដែលអាចរងផលប៉ះពាល់ខ្លាំងជាងគេពីបាតុភូតមហាអែលនីញ៉ូ នៅឆ្នាំ២០២៦
អន្តរជាតិ៖ យោងតាមការចេញផ្សាយអំពីការព្យាករណ៍ បានឱ្យដឹងជាបន្តបន្ទាប់ថា ប្រទេសដែលអាចរងផលប៉ះពាល់ខ្លាំងបំផុតពីការបង្កើនឥទ្ធិពលបាតុភូតមហាអែលនីញ៉ូ (Super El Nino) នៅឆ្នាំ២០២៦ ត្រូវបានប្រមូលផ្តុំ នៅទូទាំងទ្វីបអាស៊ីអាគ្នេយ៍ អាស៊ីខាងត្បូង អាហ្វ្រិកខាងត្បូង អាម៉េរិកកណ្តាល និងអាម៉េរិកខាងត្បូង។ យោងតាមការវាយតម្លៃរបស់ភ្នាក់ងារផ្តល់ព័ត៌មានមនុស្សធម៌អន្តរជាតិ (ReliefWeb) ដែលប្រភពអាចជឿទុកចិត្តបានដ និងភ្នាក់ងាររបស់អង្គការសហប្រជាជាតិ (United Nations) បានឱ្យដឹងថា តំបន់ទាំងនេះអាចប្រឈមនឹងភាពខុសប្រក្រតីនៃអាកាសធាតុធ្ងន់ធ្ងរជាងគេ ដែលប្រទាក់ក្រឡាជាមួយភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច។ ប្រទេសក្នុងទ្វីបអាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូង ជួបប្រទះនឹងរលកកម្ដៅ និងគ្រោះរាំងស្ងួតធ្ងន់ធ្ងរ (Severe Heat & Drought)។ ការផ្លាស់ប្តូរដ៏ធំមួយនៅក្នុងសំណើមនៃមហាសមុទ្រប៉ាស៊ីហ្វិក កំពុងធ្វើឱ្យរបបទឹកភ្លៀងមូសុងវស្សាប្រែប្រួល ហើយបង្កឱ្យមានបញ្ហាសន្តិសុខស្បៀង សុខភាពមនុស្ស និងបណ្តាញអគ្គិសនី។ ប្រទេសវៀតណាម និងថៃ អាចប្រឈមនឹងរលកកម្ដៅខ្លាំង និងកង្វះទឹកធ្ងន់ធ្ងរជាងគេ។ យោងតាមការវាយតម្លៃរបអំពីក្របខ័ណ្ឌហានិភ័យកម្ដៅរបស់សាកលវិទ្យាល័យ អុក្សហ្វឺត (Oxford University) របស់ប្រទេសអង់គ្លេស បានចាត់ថ្នាក់ទីក្រុងហូជីមិញ និងទីក្រុងបាងកក ជាទីក្រុងអាចមានហានិភ័យខ្ពស់បំផុត នៅលើពិភពលោក ដោយសារសំណើមរួមបញ្ចូលគ្នា និងដង់ស៊ីតេមនុស្សក្នុងទីក្រុង។ ប្រទេសហ្វីលីពីន និងប្រទេសឥណ្ឌូណេស៊ី អាចប្រឈមមុខនឹងគ្រោះរាំងស្ងួតដ៏ខ្លាំងក្លា អូសបន្លាយពេលយូរ […]
News & អន្តរជាតិ

ហ្វីលីពីនព្រមានកសិករកុំឱ្យដាំអំពៅ ខណៈ “មហាអែលនីញ៉ូ” ត្រូវបានព្យាករថា នឹងកាន់តែខ្លាំង
ប៊ូគីដណុន៖ សហព័ន្ធអភិវឌ្ឍន៍កសិកម្មអំពៅប្រកបដោយចីរភាព នៅតំបន់កោះមីនដាណាវ (Mindanao Sustainable Sugarcane Agricultural Development Federation) របស់ប្រទេសហ្វីលីព បានព្រមានកសិករមិនឱ្យដាំដំណាំអំពៅ នៅក្រោយខែមិថុនា ឆ្នាំ២០២៦នេះ ដោយសារដំណាំដាំថ្មីៗ អាចរងការខូចខាតធ្ងន់ធ្ងរ ប្រសិនបើគ្រោះរាំងស្ងួត ដែលត្រូវបានព្យាករថា នឹងអូសបន្លាយពីប្រាំមួយ ទៅប្រាំពីរខែ ដោយសារបាតុភូតមហាអែលនីញ៉ូ (Super El Nino) កើតឡើងជាក់ស្តែង។ ប្រធានសហព័ន្ធអភិវឌ្ឍន៍កសិកម្មអំពៅប្រកបដោយចីរភាព នៅតំបន់កោះមីនដាណាវ បានព្រមានបែបនេះ បន្ទាប់ពីរដ្ឋបាលសេវាអាកាសធាតុ ភូគព្ភសាស្ត្រ និងតារាសាស្ត្រហ្វីលីពីន បានព្យាករថា បាតុភូតអែលនីញ៉ូទំនងជានឹងវិវឌ្ឍទៅដល់កម្រិតខ្លាំងបំផុតនៅប៉ុន្មានខែខាងមុខ និងអាចបន្តឥទ្ធិពលរហូតដល់ដើមឆ្នាំ២០២៧។ ក្នុងវេទិកាអាកាសធាតុលើកទី១៩៧ (197th Climate Forum) ដែលរៀបចំតាមប្រព័ន្ធអនឡាញ រដ្ឋបាលសេវាអាកាសធាតុ ភូគព្ភសាស្ត្រ និងតារាសាស្ត្រហ្វីលីពីន បានឱ្យដឹងថា មានលទ្ធភាពលើសពី ៦០ភាគរយ ដែលអែលនីញ៉ូនឹងកាន់តែខ្លាំង នៅចុងឆ្នាំ២០២៦ និងបន្តដល់ដើមឆ្នាំ២០២៧។ លោកស្រី អាណា លីហ្សា សូលីស (Ana Liza Solis) ប្រធានផ្នែកតាមដាន […]
News & អន្តរជាតិ

សិង្ហបុរី និងឥណ្ឌូណេស៊ី ចុះកិច្ចព្រមព្រៀងឥណទានកាបូន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចបៃតង
ហ្សាការតា៖ ប្រទេសសិង្ហបុរី និងប្រទេសឥណ្ឌូណេស៊ី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយ ស្តីពីឥណទានកាបូន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើហិរញ្ញប្បទានអាកាសធាតុឱ្យកាន់តែស៊ីជម្រៅ ស្របពេល បរិយាកាសពិភពលោកប្រែប្រួលកាន់តែមិនច្បាស់លាស់។ ប្រទេសទាំងពីរនឹងសហការគ្នាលើឥណទានកាបូន ក្រោមអនុស្សរណៈនៃការយោគយល់គ្នា ដែលត្រូវបានចុះហត្ថលេខា កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ នៅឯកិច្ចប្រជុំចង្អៀតប្រចាំឆ្នាំរវាងមេដឹកនាំសិង្ហបុរី និងឥណ្ឌូណេស៊ី ដែលត្រូវបានធ្វើឡើងនៅទីក្រុងហ្សាការតា។ ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម ឥណ្ឌូណេស៊ី បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា អនុស្សរណៈនៃការយោគយល់គ្នានេះ គឺស្របតាមកិច្ចព្រមព្រៀងស្តីពីការប្រែប្រួលអាកាសធាតុ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី លោក ហ្គាន គីមយ៉ុង (Gan Kim Yong) និងរដ្ឋមន្ត្រីក្រសួងបរិស្ថានឥណ្ឌូណេស៊ី លោក ម៉ូហាម៉ាដ ជុមហួរ ហ៊ីដាយ៉ាត (Mohammad Jumhur Hidayat)។ ថ្លែងពីការចុះហត្ថលេខានេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម សិង្ហបុរី បានមានប្រសាសន៍ថា ប្រទេសសិង្ហបុរី បានប្តេជ្ញាចិត្តក្នុងការកសាងទីផ្សារកាបូន ដែលមានភាពធន់ និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ អនុស្សរណៈនេះ ក៏បង្ហាញពីសុឆន្ទៈរបស់ប្រទេសសិង្ហបុរី និងប្រទេសឥណ្ឌូណេស៊ី […]
News & អន្តរជាតិ

អាហ្រ្វិកខាងត្បូងចាប់ផ្តើមនាំចេញផ្លៃព្រូន ក្នុងទ្រង់ទ្រាយធំទៅកាន់ប្រទេសចិន
ខេបថោន៖ ប្រទេសអាហ្រ្វិកខាងត្បូង បានចាប់ផ្តើមនាំចេញផ្លែព្រូន ជាទ្រង់ទ្រាយពាណិជ្ជកម្មជាលើកដំបូងទៅកាន់ប្រទេសចិនចំនួន២០ ០០០កេស ដែលជាការអនុវត្តជាផ្លូវការនៃពិធីសារពាណិជ្ជកម្មផ្លែឈើ ទ្វេភាគីរវាងប្រទេសទាំងពីរ។ រដ្ឋមន្ត្រីក្រសួងកសិកម្មអាហ្វ្រិកខាងត្បូង និងឯកអគ្គរដ្ឋទូតចិនប្រចាំរដ្ឋធានីខេបថោន បានអញ្ជើញចូលរួមក្នុងឱកាសនាំចេញនេះដោយផ្ទាល់ ដើម្បីលើកទឹកចិត្តដល់ដំណើរការពាណិជ្ជកម្មផ្លែឈើរវាងប្រទេសទាំងពីរ។ លោករដ្ឋមន្ត្រីបានចាត់ទុកការអភិវឌ្ឍនេះថា ជាភាពចាំបាច់ផ្នែកសេដ្ឋកិច្ច ដោយលើកឡើងថា ការទទួលបានទីផ្សារប្រើប្រាស់ផ្លែឈើរបស់ប្រទេសចិន បានក្លាយជាចំណុចសំខាន់នៃភាពធន់ផ្នែកកសិកម្មរបស់អាហ្វ្រិកខាងត្បូង និងជាយុទ្ធសាស្ត្រកំណើនរយៈពេលវែង។ កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះអនុញ្ញាតឱ្យនាំចេញកសិផលរបស់អាហ្វ្រិកខាងត្បូង ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីនាំចូលទៅក្នុងទីផ្សាប្រទេសចិន ក្រោមលក្ខខណ្ឌពន្ធសូន្យ ដែលជួយពង្រឹងជំហររបស់កសិករអាហ្វ្រិកចំពោះទីផ្សារនាំចូលដ៏ធំបំផុតមួយរបស់ពិភពលោក។ រដ្ឋាភិបាលអាហ្វ្រិកខាងត្បូងមានគោលបំណងបង្កើនប្រាក់ចំណូលពីការនាំចេញផ្លែឈើឱ្យបានទ្វេដងពីកម្រិតបច្ចុប្បន្ន ក្នុងប្រហែល២៤,៤លានដុល្លារ ក្នុងរយៈពេលបួនឆ្នាំ។ ការព្យាករណ៍ផ្នែកឧស្សាហកម្មបង្ហាញថា គំនិតផ្តួចផ្តើមនេះអាចទាញយកប្រាក់ចំណូលបន្ថែមរាប់រយលានដុល្លារក្នុងតម្លៃពាណិជ្ជកម្មបន្ថែម និងបង្កើតការងារប្រហែល៣៥០ កន្លែង ក្នុងការធ្វើកសិកម្ម និងប្រតិបត្តិការផ្ទះសំណាក់ ដោយមានមុខតំណែងចំនួន៦០០ បន្ថែមទៀតត្រូវបានរំពឹងទុកនៅទូទាំងខ្សែសង្វាក់ភស្តុភារកម្ម ការដឹកជញ្ជូន និងការវេចខ្ចប់។ ផែនការនេះកំពុងដំណើរការរួចហើយ ដើម្បីបញ្ចប់ពិធីសារសម្រាប់ផ្លែស្ត្របឺរី និងប៊្លូបឺរី ដោយការត្រួតពិនិត្យបច្ចេកទេសដោយអគ្គរដ្ឋបាលគយចិន រំពឹងថា នឹងបើកច្រកនាំចូលទីផ្សារបន្ថែមទៀត។ ការពិភាក្សារវាងរដ្ឋមន្ត្រីពាណិជ្ជកម្មអាហ្វ្រិក និងសមភាគីចិន ក៏គ្របដណ្តប់លើការបន្តនាំចេញសាច់គោល្អៗ និងវឌ្ឍនភាពលើក្របខ័ណ្ឌតំបន់ភាវូបនីយកម្មជំងឺអុតក្ដាម។ លោករដ្ឋមន្ត្រីបានកត់សម្គាល់ថា ប្រទេសចិននៅតែជាដៃគូពាណិជ្ជកម្មធំជាងគេរបស់អាហ្វ្រិកខាងត្បូងអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ ហើយកិច្ចព្រមព្រៀងនេះក៏ផ្សាភ្ជាប់ទៅនឹងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ លើវិស័យផ្លូវដែក កំពង់ផែ និងបណ្តាញផ្លូវថ្នល់របស់អាហ្វ្រិកខាងត្បូងផងដែរ។ កាលពីឆ្នាំ២០២៥ ក្រុមហ៊ុននាំចេញផ្លែឈើអាហ្វ្រិកខាងត្បូង […]
News & អន្តរជាតិ

ឥណ្ឌាបន្តគោលនយោបាយនាំចូលដោយសេរី សម្រាប់សណ្ដែកភូមា រហូតដល់ខែមីនា ឆ្នាំ២០២៧
ណៃពិដោ៖ ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌា បានប្រកាសថា ប្រទេសឥណ្ឌាបានពង្រីកគោលនយោបាយនាំចូលគ្រាប់សណ្ដែកបាយ និងសណ្តែកសៀង ដោយមិនបង់ព័ន្ធសម្រាប់កសិផលភូមា រហូតដល់ខែមីនា ឆ្នាំ២០២៧។ ពាណិជ្ជករបានបកស្រាយថា គោលនយោបាយនេះ គឺដើម្បីបំពេញតម្រូវការ ដែលកំពុងកើនឡើងនៅក្នុងប្រទេសឥណ្ឌា។ ឥណ្ឌា គឺជាអ្នកទិញគ្រាប់សណ្ដែកបាយ និងសណ្តែកសៀងរបស់ភូមាច្រើនជាងគេ។ ហេតុដូច្នេះ តម្លៃសណ្ដែកបាយ និងសណ្តែកសៀង បានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងតម្រូវការរបស់ប្រជាជនឥណ្ឌា។ យោងតាមអនុស្សរណៈនៃការយោគយល់គ្នារវាងភូមា និងឥណ្ឌា ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រទេសឥណ្ឌានឹងនាំចូលពីភូមា នូវផលិតផលសណ្តែកបាយចំនួន២៥០ ០០០តោន និងសណ្តែកសៀងចំនួន១០០ ០០០តោន សម្រាប់រយៈពេលប្រាំឆ្នាំជាប់ៗគ្នា ដោយគិតចាប់ពីឆ្នាំហិរញ្ញវត្ថុ២០២១-២០២២ ដល់ឆ្នាំហិរញ្ញវត្ថុ២០២៥-២០២៦។ កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាលនេះ នឹងមិនប៉ះពាល់ដល់កូតាប្រចាំឆ្នាំរបស់ឥណ្ឌាឡើយ។ ប្រទេសភូមាក្នុងមួយឆ្នាំអាចផលិតសណ្ដែកបាយបានប្រមាណ៤០០ ០០០តោន និងសណ្តែកសៀងប្រមាណ៥០ ០០០តោន ខណៈអ្នកនាំចេញក៏មានសិទ្ធិដឹកទៅកាន់ប្រទេសឥណ្ឌាក្រោមកូតាប្រចាំឆ្នាំនោះផងដែរ។ ប្រទេសភូមាត្រូវបានគេជឿទុកចិត្តយ៉ាងខ្លាំងថា ជាប្រភពផលិតផលគ្រាប់សណ្ដែកពូជផ្សេងៗ រួមទាំងសណ្តែកបាយ និងសណ្តែកសៀងផងដែរ។ លេខាធិការនៃនាយកដ្ឋានកិច្ចការអ្នកប្រើប្រាស់ បាននិយាយក្នុងអំឡុងវេទិកាកសិកម្មអាស៊ីខាងត្បូងលើកទី៤ ឆ្នាំ២០២៦ ដែលត្រូវបានធ្វើឡើងនៅទីក្រុងយ៉ាំងហ្គោនថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសណ្តែករវាងភូមា-ឥណ្ឌា បាននាំមកនូវផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេសទាំងពីរ ដែលបង្ហាញពីភាពជាដៃគូពាណិជ្ជកម្មដ៏រឹងមាំ។ ក្រៅពីធ្វើពាណិជ្ជសណ្តែកជាមួយឥណ្ឌា […]
