Phann
Author Social Media
News & ជាតិ & ព័ត៌មានថ្មីៗ

ឯកឧត្តមបណ្ដិត កៅ ថាច៖ កសិកររស់នៅជិតប្រភពទឹកគួររក្សាទឹកទុក និងប្រើប្រាស់ដោយសន្សំសំចៃខ្ពស់សម្រាប់ការធ្វើកសិកម្មក្នុងពេលខ្វះទឹក
ដោយ ឡុង ខេត្តកំពង់ធំ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានណែនាំនិងលើកទឹកចិត្តដល់បងប្អូនកសិករដែលរស់នៅជិតប្រភពទឹក គួររក្សាទឹកទុក និងសន្សំសំចៃឱ្យបានខ្ពស់ ព្រោះបាតុភូតអែលនីញ៉ូក្នុងឆ្នាំនេះ និងឆ្នាំក្រោយ មិនមែនប៉ះពាល់មកលើតែកម្ពុជាមួយទេ ប៉ុន្តែបណ្ដាប្រទេសជាច្រើននៅទូទាំងពិភពលោក។ ឯកឧត្តមបណ្ដិត ថ្លែងបែបនេះ នៅក្នុងកម្មវិធីសំណេះសំណាល និងសួរសុខទុកប្រជាកសិករក្នុងក្រុងស្ទឹងសែន និងស្រុកសន្ទុកខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកាឆ្នាំ២០២៦នេះ ។ ពិធីនេះមានការអញ្ជើញចូលរួមជាកិត្តិយសពីឯកឧត្តម តាំង ម៉េងលាង អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ លោក វណ្ណៈ សោភានិត អភិបាលនៃគណៈអភិបាលស្រុកសន្ទុក លោក ហេង សារិទ្ធ អភិបាលរងក្រុងកំពង់ធំ ក្រុមការងារបណ្តាញកសិករតេជោ មន្ទីរកសិកម្មខេត្ត រដ្ឋបាលស្រុក ការិយាល័យកសិកម្មស្រុក មេឃុំគ្រប់ឃុំ មេភូមិគ្រប់ភូមិ តំណាងសហគមន៍កសិកម្ម រួមនិងកសិករប្រមាណ៦០០នាក់។ ពាក់ព័ន្ធវិស័យកសិកម្មនេះ ឯកឧត្តមប្រតិភូមានប្រសាសន៍ថា បញ្ហាដែលបងប្អូនប្រជាកសិករជាអ្នកធ្វើស្រែនៅចុងឆ្នាំ២០២៦ និងឆ្នាំ២០២៧នឹងជួបជាមួយវិបត្តិខ្វះទឹក ដោយសារបាតុភូតអែលនីញ៉ូ វាយប្រហារទូទាំងពិភពលោក។ ឯកឧត្តមបណ្ឌិត មានប្រសាសន៍ថា “បើខ្វះទឹក កសិករមិនអាចធ្វើកសិកម្មបានទេ។ ដូច្នេះបងប្អូនគិតគូបញ្ហានេះឱ្យបានមែនទែន […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

កសិករនៅអមលាំងខេត្តកំពង់ស្ពឺ កំពុងបង្កើនជំនាញដាំបន្លែតាមបច្ចេកទេសទំនើបជាងមុន ដើម្បីរកចំណូលបន្ថែម
ដោយ រស្មី ភ្នំពេញ៖ ក្រុមកសិករមកពីសហគមន៍កសិកម្ម កសិករសាមគ្គីអមលាំង កំពុងតែបង្កើនជំនាញ និងការអនុវត្តរបស់ខ្លួនក្នុងការដាំបន្លែ ក៏ដូចជាការចិញ្ចឹមសត្វ ដើម្បីធ្វើយ៉ាងណារកប្រាក់ចំណូលបន្ថែមទៀត សម្រាប់ក្រុមគ្រួសារ ។ កសិករក្នុងសហគមន៍អមលាំង មានដាំបន្លែលើទឹក និងផ្ទះសំណាញ ក៏ដូចជាចិញ្ចឹមសត្វកណ្ដូប ចង្រិត និងមាន់ទាផងដែរ។ កសិករ នៃសហគមន៍កសិកម្មកសិករសាមគ្គីអមលាំង នៅស្រុកថ្ពង ខេត្តកំពង់ស្ពឺកំពុងពង្រឹងជំនាញ និងចំណេះដឹង របស់ខ្លួន ក្នុងការដាំដំណាំ ជាពិសេស បន្លែ និងការចិញ្ចឹមសត្វ ដើម្បីបង្កើតប្រភពចំណូលបន្ថែមសម្រាប់គ្រួសារ។ សមាគមន៍កសិកម្ម កសិករសាមគ្គីអមលាំង មានសមាជិក៣៥០គ្រួសារ និងមានពលរដ្ឋជាង១ ០០០នាក់។ កសិករក្នុងសហគមមួយនេះបានរៀនបច្ចេកទេស កសិកម្មឆ្លាតវៃ ដូចជាការដាំបន្លែលើទឹក ការដាំបន្លែក្នុងផ្ទះសំណាញ់ ក្នុងគោលដៅការពារសត្វល្អិតបំផ្លាញ និងបង្កើនទិន្នផល។ ទន្ទឹមនឹងនេះ កសិករក៏បានប្រើប្រាស់ប្រព័ន្ធតំណក់ទឹក ឬប្រព័ន្ធទឹកវិលពីព្រោះដើម្បីសន្សំសំចៃទឹក ព្រោះតំបន់ខ្លះក្នុងខេត្តកំពង់ស្ពឺ អាចប្រឈមនឹងការខ្វះខាតទឹកនៅរដូវប្រាំង ពិសេសបាតុភូតកំដៅឡើងខ្ពស់នាពេលនេះ ជាដើម។ អ្នកស្រី ទឹម ចំណូល ប្រធានសហគមន៍កសិកម្ម កសិករសាមគ្គីអមលាំង បានឱ្យដឹងថាកសិកររបស់សហគម មានដាំដំណាំដូចជា ស្ពៃតឿ ខាត់ណា […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ឥណ្ឌាបង្ក្រាបការប្រើប្រាស់សារធាតុពណ៌ហាមឃាត់ក្នុងចំណីអាហារ
ញូវដេលី៖ រាប់ចាប់ពីបាយឆា និងម្ហូបសាច់មាន់អាំង រហូតដល់ទឹកជ្រលក់ពណ៌ក្រហម បង្អែម និងស្ករគ្រាប់សំឡី រដ្ឋបាលសុវត្ថិភាពចំណីអាហារ និងឱសថរដ្ឋឧត្ដរប្រទេស បានបង្កើនការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងលើការប្រើប្រាស់សារធាតុពណ៌ ដែលមិនមានការអនុញ្ញាតក្នុងចំណីអាហារ ដោយណែនាំឱ្យអាជីវកម្មត្រូវគោរពតាមស្តង់ដារសុវត្ថិភាពចំណីអាហារ បើមិនដូច្នោះទេ អាចប្រឈមនឹងវិធានការផ្លូវច្បាប់។ គោលការណ៍ណែនាំនេះ ត្រូវបានធ្វើឡើងតាមការគោលការណ៍របស់រដ្ឋបាលសុវត្ថិភាពចំណីអាហារ និងគ្រប់គ្រងឱសថ របស់ឥណ្ឌា ដោយហាមឃាត់ការប្រើប្រាស់សារធាតុពណ៌ ដែលមិនមែនជាសារធាតុសម្រាប់ចំណីអាហារ ដូចជាសារធាតុថ្នាំពណ៌សម្រាប់ឧស្សហកម្ម និងការកំណត់ការប្រើប្រាស់សារធាតុពណ៌សំយោគឱ្យប្រើតែក្នុងប្រភេទចំណីអាហារ។ គោលការណ៍ណែនាំនេះអនុវត្តចំពោះហាងលក់បង្អែម ភោជនីយដ្ឋាន សណ្ឋាគារ ហាងនំប៉័ង រោងចក្រផលិតចំណីអាហារ អាហារលក់តាមរទេះ និងអ្នកលក់អាហារតាមចិញ្ចើមផ្លូវ។ មន្ទីរជំនាញបានអំពាវនាវឱ្យមានការប្រុងប្រយ័ត្ន ជាពិសេសចំពោះការប្រើប្រាស់សារធាតុពណ៌ហាមឃាត់ក្នុងស្ករគ្រាប់សំឡី ទឹកកកឈូសដាក់ស៊ីរ៉ូ ទឹកជ្រលក់ និងអាហារសម្រន់មានពណ៌ភ្លឺខ្លាំង។ ចំណែកប្រតិបត្តិករអាជីវកម្មចំណីអាហារ ក៏ត្រូវប្រើជញ្ជីងថ្លឹងឌីជីថល ដើម្បីវាស់បរិមាណសារធាតុពណ៌ កុំដាក់ដោយប៉ាន់ស្មាន។ ក្នុងករណីមិនអាចវាស់បរិមាណបានត្រឹមត្រូវ មិនត្រូវប្រើសារធាតុពណ៌សិប្បនិម្មិតឡើយ។ រីឯអ្នកលក់អាហារតាមចិញ្ចើមផ្លូវ ត្រូវប្រើគ្រឿងផ្សំបន្លែធម្មជាតិ ដូចជា ប៉េងប៉ោះ ឆៃថាវក្រហម ស្លឹកជីវ៉ាន់ស៊ុយ និងជីអង្កាម ដើម្បីបង្កើតពណ៌ និងរសជាតិសម្រាប់ទឹកជ្រលក់។ មិនត្រូវប្រើថ្នាំពណ៌សារធាតុឧស្សាហកម្ម ដើម្បីធ្វើឱ្យសាច់មាន់បំពង សាច់ចង្កាក់អាំង បាយឆា និងត្រីបំពង មានពណ៌ក្រហមខ្លាំងនោះទេ។ ដូច្នេះ […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ថ្លៃដើមផលិតធ្វើឱ្យម្ហូបអាហារ និងភេសជ្ជៈ នៅក្នុងប្រទេសជប៉ុនបន្តឡើងថ្លៃ
តូក្យូ៖ តម្លៃផលិតផលជិត១ ៥០០មុខ របស់ក្រុមហ៊ុនផលិតម្ហូបអាហារ និងភេសជ្ជៈធំៗចំនួន ១៩៥ នៅក្នុងប្រទេសជប៉ុន គ្រោងនឹងឡើងថ្លៃនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៦ ដែលកើនឡើងប្រហែល១០ដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីមួយឆ្នាំមុន។ នេះបើតាមក្រុមហ៊ុនស្រាវជ្រាវជប៉ុន។ ចំនួនផលិតផល ដែលនឹងឡើងថ្លៃនេះ បានធ្លាក់ចុះមកនៅក្រោមចំនួន២ ០០០មុខ ក្នុងរយៈពេល៥ខែកន្លងមកនេះ។ ក្នុងចំណោមប្រភេទផលិតផលទាំងនោះ ផលិតផលគ្រឿងទេស និងគ្រឿងផ្សំសម្រាប់ធ្វើម្ហូប ដូចជា ប្រភេទទឹកជ្រលក់ មានចំនួន៦៤៤មុខ ដែលជាចំនួនច្រើនជាងគេ។ បន្ទាប់មក គឺផលិតផលភេសជ្ជៈមានជាតិអាល់កុល និងគ្មានជាតិអាល់កុល ចំនួន៤១៧មុខ។ ក្នុងឆ្នាំ២០២៦នេះ ចំនួនផលិតផលម្ហូបអាហារ និងភេសជ្ជៈ ដែលបានឡើងថ្លៃ ឬគ្រោងនឹងឡើងថ្លៃ មានចំនួនសរុប២០ ៣២៧មុខ ដែលជាចំនួនកើនលើសពីបណ្តាឆ្នាំកន្លងមក។ បុគ្គលិកក្រុមហ៊ុនបាននិយាយថា សម្រាប់ឆ្នាំក្រោយ ការឡើងថ្លៃផលិតអាចនឹងសូវលឿនដូចឆ្នាំនេះទេ ដោយសារក្រុមហ៊ុននានាអាចនឹងគិតបញ្ចូលថ្លៃដើម ដែលកើនឡើងទៅក្នុងតម្លៃផលិតផលរបស់ខ្លួន ជាបណ្តើរៗ ព្រមទាំងវាយតម្លៃយ៉ាងប្រុងប្រយ័ត្នចំពោះប្រតិកម្មរបស់អ្នកប្រើប្រាស់។ ការឡើងថ្លៃមុខទំនិញសំខាន់ៗចាំបាច់នៅក្នុងប្រទេសជប៉ុន នឹងបង្កឱ្យអត្រាអតិថរណាកើនឡើងផងដែរ ស្របពេលតម្លៃស្រូវអង្កររបស់ជប៉ុនមានតម្លៃខ្ពស់កប់ពពក ព្រោះថ្លៃដើមផលិតកើនឡើង ចំណែកកសិករមិនសូវចង់ធ្វើកសិកម្ម៕ (ផាន់ អាណា)
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

វៀតណាមបន្តបង្ក្រាបចរាចរណ៍សត្វខុសច្បាប់ ចូលទីក្រុងហូជីមិញ
ហូជីមិញ៖ អាជ្ញាធរវៀតណាម កាលពីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ បានស្ទាក់ចាប់រថយន្តដឹកជញ្ជូនសត្វ និងផលិតផលសត្វ ចេញពីខេត្តជាប់ប្រទេសកម្ពុជា ឆ្ពោះទៅកាន់ទីក្រុងហូជីមិញ ដោយរកឃើញសត្វទា និងមាន់រស់ មានទម្ងន់សរុបប្រហែល១,៣តោន។ សត្វទា និងមាន់ទាំងអស់ ត្រូវរឹបអូសយកទៅត្រួតពិនិត្យ និងធ្វើតេស្តរកជំងឺផ្តាសាយបក្សី។ អាជ្ញាវៀតណាមចាប់ផ្តើមរឹតបន្តឹងសកម្មភាពដឹកជញ្ជូនសត្វចេញពីខេត្តដុងណៃណ ដែលមានព្រំប្រទល់ជាប់ខេត្តត្បូងឃ្មុំ ក្រចេះ និងខេត្តមណ្ឌលគិរី បន្ទាប់ពីបានរកឃើញបទល្មើសចិញ្ចឹម និងលក់ចែកចាយជ្រូករស់ និងសាច់ជ្រូកមានផ្ទុកសារធាតុគីមីហាមឃាត់។ នគរបាលវៀតណាម ក្នុងខេត្តដុងណៃ ដដែលនេះ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ បានបង្ក្រាបបណ្តាញផ្គត់ផ្គង់សាច់ជ្រូកដ៏ធំមួយ ដែលបានលក់ចែកចាយសាច់ជ្រូកងាប់ដោយសារជំងឺឆ្លង ព្រមទាំងរឹបអូសបានសាច់ជ្រូកជិត៤០០តោន ព្រមទាំងចាប់ខ្លួនមនុស្ស៩នាក់។ ក្នុងករណីជួញដូរសត្វ មន្ត្រីនគរបាលវៀតណាម បានឆ្មក់ចូលឆែកឆេរទីតាំង៥កន្លែង ដែលជាប់ពាក់ព័ន្ធនឹងបណ្តាញខុសខ្បាប់នេះ រួមមានទីតាំងប្រមូលទិញ កុងស៊ីកាប់ជ្រូក រោងចក្រផលិតសាច់ក្រក និងតូបលក់សាច់ជ្រូក ជាច្រើនកន្លែងថែមទៀត។ ចាប់តាំងពីឆ្នាំ២០២៤ រហូតមក ក្រុមឈ្មួញវៀតណាម បានប្រមូលទិញជ្រូកឈឺ និងជ្រូកងាប់ពីឈ្មួញកណ្តាល និងពីទីតាំងប្រមូលទិញជ្រូកនានា ហើយបានលក់សាច់ដោយផ្ទាល់ទៅឱ្យអ្នកបរិភោគ ឬផ្គត់ផ្គង់ទៅឱ្យអាជីវកម្មផលិតសាច់ក្រកជ្រូកនៅក្នុងប្រទេសវៀតណាម។ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ នគរបាលទីក្រុងហូជីមិញ បានរកឃើញជ្រូករស់ជាង៤ […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ឧស្សាហកម្មដំឡូងបារាំងអាម៉េរិក ស្នើឱ្យប្រធានាធិបតីជួយអន្តរាគមន៍ ដើម្បីបើកទីផ្សារជប៉ុន
វ៉ាស៊ីនតោន៖ ឧស្សាហកម្មដំឡូងបារាំងរបស់សហរដ្ឋអាម៉េរិក កំពុងស្នើសុំឱ្យប្រធានាធិបតី លោក ដូណាល់ ត្រាំ ជួយអន្តរាគមន៍ ដើម្បីធានាបាននូវសិទ្ធិនាំចូលទៅកាន់ទីផ្សារដំឡូងបារាំងស្រស់របស់ប្រទេសជប៉ុន បន្ទាប់ពីការចរចាបានអូសបន្លាយអស់រយៈពេលជាង៣០ឆ្នាំ។ លោក ខេម ឃ្វ័លស៍ (Kam Quarles) នាយកប្រតិបត្តិក្រុមប្រឹក្សាដំឡូងបារាំងជាតិអាម៉េរិក បានមានប្រសាសន៍ថា កិច្ចពិភាក្សារវាងលោកប្រធានាធិបតី ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីជប៉ុន អាចជួយដោះស្រាយការរឹតបន្តឹងពាណិជ្ជកម្មរបស់ជប៉ុន។ លោកបានបញ្ជាក់ថា ការបើកទីផ្សារជប៉ុនអាចបង្កើនតម្លៃនាំចេញផលិតផលកសិកម្មរបស់សហរដ្ឋអាម៉េរិក កើនដល់ទឹកប្រាក់ចំនួន ១៥០ លានដុល្លារ ក្នុងមួយឆ្នាំ។ ក្នុងដំណើរទស្សនកិច្ចនាពេលថ្មីៗនេះ មន្ត្រីជប៉ុនបានបង្ហាញលក្ខខណ្ឌតម្រូវផ្នែកអនាម័យ និងភូតគាមអនាម័យ ដែលអាម៉េរិកចាត់ទុកថា មិនមែនការពិត។ តាមលក្ខខណ្ឌ ដែលបានស្នើឡើង ប្រសិនបើមានបញ្ហាណាមួយពាក់ព័ន្ធនឹងអនាម័យ និងភូតគាមអនាម័យ កើតឡើងនៅក្នុងរដ្ឋ ឬតំបន់ដាំដុះណាមួយរបស់សហរដ្ឋអាម៉េរិក នោះតំបន់ទាំងមូលអាចនឹងត្រូវដកសិទ្ធិនាំចេញដំឡូងបារាំងទៅកាន់ប្រទេសជប៉ុន ដោយមិនគិតថា ការដឹកជញ្ជូនដំឡូងបារាំងនីមួយៗបានបំពេញតាមស្តង់ដារអនាម័យ និងភូតគាមអនាម័យ ឬអត់នោះទេ។ លោកបានលើកឡើងទៀតថា ប្រទេសជប៉ុនខ្លួនឯងក៏មិនអាចបំពេញតាមលក្ខខណ្ឌដូចគ្នានេះបានដែរ ហើយលោកបានសន្និដ្ឋានថា ការព្រួយបារម្ភអំពីការកើនឡើងនៃការប្រកួតប្រជែង អាចជាកត្តាសំខាន់ឆ្លុះបញ្ចាំងពីគោលជំហររបស់ជប៉ុន។ ក្រសួងកសិកម្មសហរដ្ឋអាម៉េរិក និងការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក កំពុងបន្តកិច្ចខិតខំប្រឹងប្រែងចរចា ដើម្បីទទួលបានសិទ្ធិនាំចូលដំឡូងបារាំងស្រស់ទៅកាន់ទីផ្សារជប៉ុន។ កាលពីដើមឆ្នាំ២០២៦នេះ សមាជិកសភាអាម៉េរិក បានផ្ញើលិខិតមួយច្បាប់ទៅកាន់លោកប្រធានាធិបតី […]
News & ជាតិ & ព័ត៌មានថ្មីៗ

កសិកររងគ្រោះដោយទឹកជំនន់ជាង១ម៉ឺនគ្រួសារ ក្នុងខេត្តបាត់ដំបងទទួលបានពូជស្រូវ និងស្បៀង
បាត់ដំបង៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីពិធី “សំណេះសំណាល ចែកពូជស្រូវ និងស្បៀង ដល់កសិកររងផលប៉ះពាល់ដោយសារទឹកជំនន់ ក្នុងខេត្តបាត់ដំបងចំនួន១០ ៧០០ គ្រួសារ។ ក្នុងឱកាសនេះ សម្ដេចធិបតី នាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រៀមរៀបចំចែកពូជស្រូវ ពូជបន្លែ និងពូជដំណាំផ្សេងៗទៀត ដើម្បីឱ្យកសិករអាចចាប់ផ្តើមដាំដុះឡើងវិញបានទាន់ពេលវេលា។ ចំណែក ក្រសួងធនធានទឹក និងឧតុនិយម ត្រូវរៀបចំប្រព័ន្ធស្ទាក់ទឹក និងប្រព័ន្ធរំដោះទឹកឱ្យបានគ្រប់គ្រាន់ ព្រមទាំងត្រៀមលក្ខណៈបម្រុងទុក ដើម្បីជៀសវាងបញ្ហាខ្វះខាតទឹកប្រើប្រាស់ក្នុងរដូវប្រាំង។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវជួសជុលឡើងវិញ នូវរាល់ផ្លូវខូចដោយទឹកជំនន់ និងត្រូវយកបញ្ហានេះធ្វើជាបទពិសោធក្នុងការសិក្សាសាងសង់ផ្លូវនៅតាមជនបទឱ្យមានភាពរឹងមាំជាប់បានយូរជាងមុន ព្រមទាំងយកចិត្តទុកដាក់ខ្ពស់លើសំណង់ស្ទាក់ទឹក និងប្រព័ន្ធរំដោះទឹកផងដែរ។ សម្ដេចធិបតីបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល និងអាជ្ញារធរមូលដ្ឋាន នៅជាមួយប្រជាពលរដ្ឋគ្រប់កាល:ទេស: ដោយមិនបោះបង់នរណាម្នាក់ចោលឡើយ។ លើសពីនេះសម្ដេចធិបតី ប្រមុខរាជរដ្ឋាភិបាលក៏បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្ត ព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបានចាត់ចែងកម្លាំង និងមធ្យោបាយជួយសង្គ្រោះប្រជាពលរដ្ឋ, […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ADB ផ្តល់៧២លានដុល្លារ ដើម្បីពង្រឹងកសិកម្មតាមជនបទ និងជំរុញស្ត្រីចូលរួមក្នុងវិស័យកសិកម្ម
ដោយ ឡុង សារេត ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី និងមូលនិធិអភិវឌ្ឍន៍អាស៊ី បានផ្តល់ហរិញ្ញប្បទានចំនួន ៧២ លានដុល្លារ ដើម្បីគាំទ្រដល់ការប្រឹងប្រែងរបស់ប្រទេសកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន ហើយកសាងមូលដ្ឋានគ្រឹះសម្រាប់កំណើនយូរអង្វែង។ ធនាគារអភិវឌ្ឍន៍អាស៊ី បានឱ្យដឹងថា កញ្ចប់ហិរញ្ញប្បទាននេះ រួមមានឥណទានសម្បទានចំនួន ៥៧ លានដុល្លារ និងហិរញ្ញប្បទានឥតសំណងចំនួន ១៥ លានដុល្លារ ពីមូលនិធិអភិវឌ្ឍន៍អាស៊ី។ លោកស្រី យ៉ាស្មីន ស៊ីឌីគី (Yasmin Siddiqi) នាយិកា ADB ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា ការវិនិយោគលើកសិករខ្នាតតូច ជាពិសេសស្ត្រី គឺចាំបាច់ដើម្បីជំរុញសេដ្ឋកិច្ចជនបទ និងគាំទ្រសហគមន៍ក្រីក្រ ដែលងាយរងគ្រោះបំផុតដោយសារអាកាសធាតុអាក្រក់។ តាមរយៈការជួយស្ត្រីឱ្យដឹកនាំ និងចូលរួមក្នុងការសម្រេចចិត្ត គម្រោងនេះនឹងពង្រីកខ្សែច្រវាក់តម្លៃកសិកម្ម ប្រកបដោយបរិយាបន្ន និងពង្រឹងប្រព័ន្ធស្បៀងអាហារ ព្រមទាំងជំរុញអាជីវកម្មដឹកនាំដោយស្ត្រី និងគាំទ្រគ្រួសារឱ្យកសាងអនាគតប្រកបដោយសុខភាពល្អ សុវត្ថិភាព និងភាពធន់។ គ្រោះថ្នាក់ធម្មជាតិត្រួតគ្នា ដូចជារលកកំដៅ គ្រោះរាំងស្ងួត និងទឹកជំនន់ បង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធកសិកម្ម និងប្រព័ន្ធស្បៀងអាហាររបស់កម្ពុជា ព្រមទាំងបង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ កាត់បន្ថយលទ្ធភាពជ្រៀតចូលទីផ្សារ និងបង្កអសន្តិសុខស្បៀងកាន់តែធ្ងន់ធ្ងរឡើង ជាពិសេសនៅតំបន់ជនបទ។ […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ដោយសារមានជ្រូកនាំចូលខុសច្បាប់ ទើបរឹតបន្តឹងការត្រួតពិនិត្យតាមសត្តឃាតដ្ឋាន
ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ លោក តាន់ ផាន់ណារ៉ា អគ្គនាយកអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានជំរុញឱ្យរឹតបន្តឹងវិធានការត្រួតពិនិត្យនៅតាមបណ្ដាសត្តឃាតដ្ឋាន ដើម្បីទប់ស្កាត់ការនាំចូលជ្រូករស់ដោយខុសច្បាប់មកពិឃាតយកសាច់។ នេះបើយោងតាមលិខិតជូនដំណឹង ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦។ លិខិតនេះបានលើកឡងថា អគ្គនាយកដ្ឋានបានឃើញការលួចនាំចូលជ្រូករស់ជាញឹកញាប់មកពិឃាតយកសាច់នៅតាមសត្តឃាតដ្ឋាន ក្នុងរាជធានី-ខេត្ត ដោយគ្មានលិខិតអនុញ្ញាតពីសមត្ថកិច្ចជំនាញទទួលបន្ទុកផលិតកម្ម និងបសុព្យាបាល។ ជាពិសេស ការលួចនាំចូលជ្រូករស់ពីប្រភពមិនច្បាស់លាស់ និងពីប្រទេសជិតខាង ដែលអាចបង្កហានិភ័យដល់ការរីករាលដាលជំងឺឆ្លងសត្វ និងជំងឺឆ្លងរវាងសត្វ និងមនុស្ស។ទាក់ទិននឹងងបញ្ហានេះ កសិករ TV បានទាក់ទងទៅលោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង ដែលមានព្រំប្រទល់ជាប់វៀតណាម ប៉ុន្តែលោកបដិសេធមិនធ្វើអត្ថាធិប្បាយ។ ជាមួយគ្នានេះ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានសម្តែងការគាំទ្រចំពោះវិធានការរឹតបន្តឹងរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្នុងការទប់ស្កាត់ការលួចនាំចូលជ្រូករស់ដោយខុសច្បាប់ច្រកព្រំដែនមកសម្លាប់យកសាច់លក់នៅក្នុងប្រទេសកម្ពុជា។ សមាគមបានលើកឡើងថា ការនាំចូលជ្រូកដោយខុសច្បាប់ និងគ្មានប្រភពច្បាស់លាស់ អាចបង្កហានិភ័យខ្ពស់ដល់ការនាំចូលជំងឺឆ្លងសត្វដ៏គ្រោះថ្នាក់ ជាពិសេសជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលមិនទាន់មានវ៉ាក់សាំងការពារ។ បញ្ហានេះមិនត្រឹមតែប៉ះពាល់ដល់សុខភាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបំផ្លាញទីផ្សារ និងប៉ះពាល់ដល់ជីវភាពកសិករចិញ្ចឹមសត្វក្នុងស្រុក ដែលមានសមត្ថភាពផ្គត់ផ្គង់គ្រប់គ្រាន់រួចហើយ។ សមាគមក៏បានបញ្ជាក់ថា ខ្លួនកំពុងសហការយ៉ាងសកម្មជាមួយមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

អាម៉េរិកផ្តល់ឥណទានសម្រាប់សាងសង់រោងចក្រកែច្នៃសាច់គោ នៅរដ្ឋតិចសាស់
តិចសាស់៖ អនុប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ជេ.ឌី. វ៉ាន់ស៍ (J.D. Vance) បានប្រកាសពីការវិនិយោគតាមរយៈកម្មវិធីធានាឥណទានសម្រាប់អាជីវកម្ម និងឧស្សាហកម្មរបស់ក្រសួងកសិកម្មអាម៉េរិក ដើម្បីគាំទ្រដល់ការសាងសង់រោងចក្រថ្មីសម្រាប់កែច្នៃសាច់គោ ដែលជាកម្មសិទ្ធិរបស់វិនិយោគិនក្នុងស្រុក និងស្ថិតក្រោមការត្រួតពិនិត្យរបស់ក្រសួង ស្ថិតនៅរដ្ឋតិចសាស់។ គម្រោងនេះទទួលបានការគាំទ្រពីប្រាក់កម្ចីពាណិជ្ជកម្មជិត២៥លានដុល្លារ។ រោងចក្រថ្មីនេះនឹងមានសមត្ថភាពសម្លាប់ និងកែច្នៃសាច់គោប្រមាណ៤០០ក្បាលក្នុងមួយថ្ងៃ ព្រមទាំងបង្កើតការងារថ្មីចំនួន២២០កន្លែង។ រដ្ឋមន្ត្រីក្រសួងកសិកម្មសហរដ្ឋអាម៉េរិក លោកស្រី ប៊្រុក រ៉ូលីនស៍ (Brooke L. Rollins) បានមានប្រសាសន៍ថាលោកប្រធានាធិបតី ដូណាល់ ត្រាំ និងលោកអនុប្រធានាធិបតី ជេ.ឌី. វ៉ាន់ស៍ បានបង្ហាញការគាំទ្រយ៉ាងមុតមាំ និងជាប្រចាំចំពោះអ្នកចិញ្ចឹមគោ និងអាជីវកម្មខ្នាតតូច ដែលកំពុងខិតខំបង្កើនហ្វូងគោដ៏ធំរបស់សហរដ្ឋអាម៉េរិកឡើងវិញ។ គម្រោងនេះត្រូវបានផ្តួចផ្តើមឡើងដោយវិនិយោគិនក្នុងស្រុកចំនួន៣៦នាក់ ដែលប្រកបរបរចិញ្ចឹមគោរដ្ឋតិចសាស់ ក្នុងគោលបំណងបង្កើតជម្រើសថ្មីមួយ ក្រៅពីក្រុមហ៊ុនកែច្នៃសាច់គោខ្នាតធំៗនៅថ្នាក់ជាតិ និងជំរុញឱ្យតម្លៃសាច់គោឱ្យមានការប្រកួតប្រជែងកាន់តែប្រសើរ។ រោងចក្រថ្មីនេះនឹងផ្តល់ការងារ ដែលមានប្រាក់ឈ្នួលជាមធ្យម៣០ដុល្លារក្នុងមួយម៉ោង ដែលនឹងជួយពង្រឹងសេដ្ឋកិច្ចក្នុងតំបន់ និងគាំទ្រដល់អ្នកផលិត និងអ្នកចិញ្ចឹមគោ។ កម្មវិធីធានាឥណទានសម្រាប់អាជីវកម្ម និងឧស្សាហកម្ម របស់ក្រសួងកសិកម្មសហរដ្ឋអាម៉េរិក មានគោលបំណងផ្តល់ការធានាលើប្រាក់កម្ចី ដើម្បីគាំទ្រដល់ការអភិវឌ្ឍអាជីវកម្ម និងបង្កើតការងារ ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចនៅតាមតំបន់ជនបទ។ មូលនិធិគាំទ្រក្រោមកម្មវិធីនេះ អាចផ្តល់ជូនដល់អាជីវកម្មនៅតំបន់ជនបទ សហគមន៍ និងស្ថាប័នផ្តល់ប្រាក់កម្ចី […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

សិង្ហបុរីវិនិយោគ១០៨លានដុល្លារ លើការស្រាវជ្រាវវិស័យស្បៀងអាហារ
សិង្ហបុរី៖ ប្រទេសសិង្ហបុរីនឹងវិនិយោគទឹកប្រាក់ចំនួន១០៨ លានដុល្លារ សម្រាប់ការស្រាវជ្រាវ និងអភិវឌ្ឍន៍វិស័យស្បៀងអាហារ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ដោយផ្តោតលើការពង្រឹងភាពធន់នឹងហានិភ័យ ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ និងការរំខានដល់ការផ្គត់ផ្គង់ស្បៀងអាហារនៅទូទាំងពិភពលោក។ តាមរយៈទឹកប្រាក់នេះ ទីភ្នាក់ងារស្បៀងអាហារសិង្ហបុរី នឹងគាំទ្រការស្រាវជ្រាវកែលម្អសមត្ថភាពព្យាករហានិភ័យទាំងនេះ ដោយប្រើប្រាស់ទិន្នន័យ និងគំរូវិភាគ ព្រមទាំងអភិវឌ្ឍបច្ចេកវិទ្យាសម្រាប់ពន្យារអាយុកាល ការស្រាវជ្រាវផ្តោតលើវិស័យសំខាន់ៗចំនួន៤ រួមមាន វារីវប្បកម្ម កសិកម្ម ស្បៀងអាហារនាពេលអនាគត និងសុវត្ថិភាពចំណីអាហារ។ រដ្ឋមន្ត្រីក្រសួងនិរន្តរភាព និងបរិស្ថានសិង្ហបុរី លោកស្រី ហ្គ្រេស ហ្វូ (Grace Fu) បានថ្លែងកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ថា ស្របពេលការប្រែប្រួលអាកាសធាតុ និងបញ្ហាប្រឈមផ្សេងៗ កំពុងដាក់សម្ពាធកាន់តែខ្លាំងលើផលិតកម្មស្បៀងអាហារ ប្រទេសសិង្ហបុរីត្រូវធានាថា វិស័យកសិកម្មមិនត្រឹមតែមានផលិតភាពខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមាននិរន្តរភាព និងភាពធន់ក្នុងរយៈពេលវែងផងដែរ។ បច្ចុប្បន្ន ប្រទេសសិង្ហបុរីនាំចូលស្បៀងអាហារជាង៩០ភាគរយ នៃតម្រូវការរបស់ខ្លួន។ ដោយយោងទៅលើយុទ្ធសាស្ត្រសន្តិសុខស្បៀងអាហាររបស់សិង្ហបុរី លោកស្រីរដ្ឋមន្ត្រីបានពន្យល់ថា យុទ្ធសាស្ត្រនេះផ្តល់នូវក្របខ័ណ្ឌសម្រាប់ពង្រឹងភាពធន់នៃប្រព័ន្ធស្បៀងអាហារជាតិ។ យុទ្ធសាស្ត្រនេះមានសសរស្តម្ភសំខាន់ៗចំនួន ៤ រួមមាន ធ្វើពិពិធកម្មប្រភពនាំចូលស្បៀងអាហារ ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រទេសផ្គត់ផ្គង់តែមួយ។ សហការជាមួយដៃគូអន្តរជាតិ ដែលមានទស្សនៈស្របគ្នា ដើម្បីធានាឱ្យមានពាណិជ្ជកម្មស្បៀងអាហារប្រកបដោយស្ថិរភាព។ បង្កើនការស្តុកទុកស្បៀងអាហារបម្រុង […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

អត្រាគ្រួសារអត់ឃ្លាននៅហ្វីលីពីន កើនឡើងជាង២២ភាគរយ
ម៉ានីល៖ អត្រាភាពអត់ឃ្លានក្នុងខែកញ្ញានេះ ឆ្លុះបញ្ចាំងពីការកើនឡើងយ៉ាងខ្លាំងនៃថ្លៃចំណាយលើការរស់នៅ ដែលបានដាក់សម្ពាធលើគ្រួសារក្រីក្រនៅក្នុងប្រទេសហ្វីលីពីន។ អត្រានេះក៏ខ្ពស់ជាងកម្រិតមធ្យមត្រឹម២១,១ភាគរយ ក្នុងអំឡុងការរាតត្បាតជំងឺកូវីដ-១៩ កាលពីឆ្នាំ២០២០។នេះបើយោងតាមលទ្ធផលស្ទង់មតិចុងក្រោយរបស់ហ្វីលីពីន។ ការស្ទង់មតិ ដែលបានធ្វើឡើងចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែកញ្ញា បង្ហាញថា កំណើនភាពអត់ឃ្លាននេះ បណ្តាលមកពីការកើនឡើងនៃអត្រាគ្រួសារខ្វះស្បៀងអាហារ នៅទីក្រុងម៉ានីល និងតំបន់លូហ្សុន (Luzon)។ បើពិនិត្យតាមតំបន់ អត្រាភាពអត់ឃ្លានខ្ពស់បំផុត មាននៅទីក្រុងម៉ានីល ដែលមាន២៧ភាគរយកើនពីកម្រិត ២១ភាគរយ កាលពីខែមិថុនា។ អត្រាភាពអត់ឃ្លានសរុប២២,៦ភាគរយ ក្នុងខែកញ្ញា ត្រូវបានបែងចែកជាពីរកម្រិត គឺគ្រួសារជួបប្រទះភាពអត់ឃ្លានកម្រិតមធ្យម មានចំនួន១៦,២ភាគរយ និងគ្រួសារជួបប្រទះភាពអត់ឃ្លានធ្ងន់ធ្ងរ មានចុះនួន៦,៤ភាគរយ។ ភាពអត់ឃ្លានកម្រិតមធ្យម សំដៅលើគ្រួសារ ដែលធ្លាប់ខ្វះអាហារបរិភោគម្តង ឬពីរបីដងក្នុងរយៈពេល៣ខែចំណែកភាពអត់ឃ្លានធ្ងន់ធ្ងរ សំដៅលើគ្រួសារ ដែលជួបប្រទះការខ្វះអាហារហូបញឹកញាប់ ឬស្ទើរតែគ្រប់ពេល។ ការកើនឡើងនៃភាពអត់ឃ្លាននេះ បានកើតមាននៅពេលតម្លៃទំនិញស្បៀងអាហារចាំបាច់បានហក់ឡើងខ្លាំង។ យោងតាមស្ថិតិផ្លូវការរបស់រដ្ឋាភិបាលហ្វីលីពីន អត្រាអតិផរណាស្បៀងអាហារបានកើនឡើងដល់ ៦,៧ភាគរយ ក្នុងខែកញ្ញា ពីកម្រិត៤,៦ភាគរយ កាលពីខែសីហា។ អត្រាអតិផរណាតម្លៃអង្ករក៏បានហក់ឡើងដល់ ២០,៣ភាគរយ ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលជាងពីរឆ្នាំ បើប្រៀបធៀបនឹងកម្រិត១៩,៤ភាគរយ កាលពីខែមុន។ យោងតាមអាជ្ញាធរស្ថិតិហ្វីលីពីន អត្រាអតិផរណាទូទៅរបស់ប្រទេសបានកើនឡើងដល់៧,២ភាគរយ ក្នុងខែកញ្ញា ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលបីឆ្នាំ។ ការកើនឡើងនេះបណ្តាលមកពីបញ្ហាអាកាសធាតុ […]
