Phann
Author Social Media
News & ជាតិ

ធនារគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ចាប់ដៃជាមួយ GCF គ្រោងបញ្ចេញឥណទានបៃតង ៣០លានដុល្លារ
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចាប់ដៃជាមួយមូលនិធិអាកាសធាតុបៃតង (GCF) ដែលគ្រោងផ្ដល់ហិរញ្ញប្បទានបៃតងទំហំ ៣០ លានដុល្លារនៅដំណាក់កាលដំបូងទៅលើធុរកិច្ចបៃតង ដើម្បីចូលរួមចំណែកដល់ការប្រែប្រួលអាកាសធាតុ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចបៃតងនៅកម្ពុជា។ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃធនារគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានមានប្រសាសន៍ថា ធនាគារ ARDB ទើបបញ្ចប់កិច្ចព្រមព្រៀងជាមួយមូលនិធិអាកាសធាតុបៃតង(GCF) ក្នុងការផ្ដល់ហិរញ្ញប្បទានបៃតងទំហំ៣០លានដុល្លារ។ ឯកឧត្តមបណ្ឌិត កៅ ថាច បានបន្ថែមថា ហិរញ្ញប្បទានបៃតង គឺពាក់ព័ន្ធនឹងធុរកិច្ចបៃតង កសិកម្មចីរភាព ថាមពលព្រះអាទិត្យ ខណៈ ARDB បានផ្ដល់បញ្ចេញឥណទានបៃតងប្រមាណ៤ភាគរយ នៃទំហំទ្រព្យសកម្មសរុបរបស់ធនាគារ។ ធនាគារធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម គឺជាធនាគារគោលនយោបាយបានទទួលហិរញ្ញប្បទានពីរាជរដ្ឋាភិបាល ក្រោមកិច្ចអន្តរាគមន៍នៃកម្មវិធីហិរញ្ញប្បទានពិសេស ដើម្បីគាំទ្រដល់គ្រប់តួអង្គក្នុងខ្សែច្រវាក់ផលិតកម្ម កសិកម្ម និងកសិឧស្សាហកម្ម ដើម្បីផ្តល់ហិរញ្ញប្បទានក្នុងអត្រាការប្រាក់ទាប ជាទុនវិនិយោគ និងទុនបង្វិល ដល់សហគ្រាសធុនតូច និងមធ្យម លើវិស័យស្រូវ-អង្គ, បន្លែ-ផ្លែឈើ, ការចិញ្ចឹមសត្វ និងវារីវប្បកម្ម ក្នុងគោលដៅបង្កើតការងារ ពង្រឹងភាពប្រកួតប្រជែង និងពង្រីកមូលដ្ឋានផលិតកម្មក្នុងស្រុក […]
News & អន្តរជាតិ

ឥណ្ឌូណេស៊ីនឹងនាំចេញជីអ៊ុយរ៉េទៅកាន់បីប្រទេស ចំពេលបិទច្រកសមុទ្រ ហ័រមូស
ក្រុងម៉ាកាសា៖ រដ្ឋមន្ត្រីក្រសួងកសិកម្មឥណ្ឌូណេស៊ី លោក អានឌី អាំរ៉ាន ស៊ូឡៃម៉ាន (Andi Amran Sulaiman) បានថ្លែងថា ប្រទេសចំនួនបីបានស្នើសុំការនាំចូលជីអ៊ុយរ៉េពីប្រទេសឥណ្ឌូណេស៊ី ចំពេលមានការបិទច្រកសមុទ្រហ័រមូស (Hormuz) របស់ប្រទេសអ៊ីរ៉ង់។ លោករដ្ឋមន្ត្រី “យើងនឹងនាំចេញជីអ៊ុយរ៉េ ព្រោះយើងជាអ្នកផលិត ហើយប្រទេសមួយចំនួនបានស្នើសុំទិញជីអ៊ុយរ៉េ”។ ទោះបីជាយ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រីមិនបានបង្ហាញពីឈ្មោះប្រទេស ដែលស្នើសុំទិញជីនោះទេ ដោយសារការចរចានៅតែបន្ត ហើយលោកសង្ឃឹមថា កិច្ចព្រមព្រៀងនេះនឹងផ្តល់នូវតម្លៃបន្ថែម និងអត្ថប្រយោជន៍ដ៏ល្អប្រសើរសម្រាប់ប្រទេសឥណ្ឌូណេស៊ី។ លោក អានឌី អាំរ៉ាន ស៊ូឡៃម៉ាន បានមានប្រសាសន៍ដូច្នេះថា “វានៅតែជាការចរចា ដូច្នេះតម្លៃរបស់យើងនឹងល្អប្រសើរជាងនេះបន្តិច។” លោកបានបន្តឲ្យដឹងថា រដ្ឋាភិបាលក៏បានធានាការផ្គត់ផ្គង់ជីផងដែរ ចាប់តាំងពីដើមឆ្នាំរហូតមក តាមរយៈការទិញវត្ថុធាតុដើម ដើម្បីធានាឲ្យមានជី។ ជំហានយុទ្ធសាស្ត្រនេះ គឺជាផ្នែកមួយនៃគោលនយោបាយចក្ខុវិស័យរបស់ប្រធានាធិបតី ឥណ្ឌូណេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ (Prabowo Subianto) សម្រាប់ការរក្សាភាពធន់នៃវិស័យកសិកម្ម។ លោកក៏បានសង្កត់ធ្ងន់ផងដែរថា ភាពតានតឹងផ្នែកនយោបាយនៅមជ្ឈិមបូព៌ាមិនបានជះឥទ្ធិពលខ្លាំងដល់តម្លៃស្បៀងអាហារនៅក្នុងប្រទេសឥណ្ឌូណេស៊ីទេ ដោយសារតែការផ្គត់ផ្គង់អង្ករក្នុងស្រុកមានសុវត្ថិភាព។ ស្តុកអង្ករឥណ្ឌូណេស៊ី បានកើនឡើងរហូតដល់៤,៥លានតោន ដែលគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់តម្រូវការរយៈពេល១១ខែខាងមុខ។ កន្លងមកប្រធានក្រុមហ៊ុន ពូពុក ឥណ្ឌូណេស៊ី […]
News & ជាតិ

ការចិញ្ចឹមខ្យងប័រងាយស្រួលចិញ្ចឹមជាងខ្យងដទៃទៀត មិនមានផលលំបាកអ្វីច្រើននោះទេ
ដោយ អៀវ ឈៀងនី ភ្នំពេញ៖ បច្ចុប្បន្ននេះ តម្លៃខ្យងប័រមួយគីឡូក្រាម១០ដុល្លារ ខណៈពីមុនតម្លៃខ្ពស់ មួយគីឡូក្រាមចន្លោះពី១០០ដុល្លារ ទៅ១៥០ដុល្លារ ដោយការលក់ និងការផ្គត់ផ្គង់ទីផ្សារ តែតាមអនឡាញលើបណ្តាញសង្គមទូទាំងពិភពលោក។ លោក ហាច ឆន ម្ចាស់កសិដ្ឋានចិញ្ចឹមខ្យងប័រ៤០០ បានឱ្យដឹងថា លោកបានចិញ្ចឹមខ្យងប័រ អស់រយៈពេលចូលប្រាំមួយ ទៅប្រាំពីរឆ្នាំមកហើយ បើគិតជាខ្យងមានរាប់ម៉ឺនខ្យង ដោយចិញ្ចឹមជិត៤០០អាង ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ឱ្យកាន់តែទូលំទូលាយ។ លោកបានចែកចាយពូជខ្យង ទូទាំង២៥ខេត្តក្រុង ក្នុងប្រទេសកម្ពុជា។ លោកបានប្រាប់ទូរទស្សន៍អនឡាញ ARDBថា ខ្យងនេះ ងាយស្រួលចិញ្ចឹមជាងខ្យងដទៃទៀត មិនមានផលលំបាកអ្វីច្រើនទេ វាស៊ីចកអាសូឡា និងបន្លែ ជាចំណីអាហារ។ ដោយវាធន់នឹងអាកាសធាតុ មិនត្រូវការដូរទឹកច្រើនដង ដោយចិញ្ចឹមក្នុងអាងទឹក លូថ្ម តង់ និងវាស៊ីបន្លែផ្លែឈើទុំជាអាហារ មានដូចជាផ្លែល្ពៅ ត្រឡាច ននោង ផ្ទី កំប្លោក និងចកអាសូឡាជាចំណីអាហារ និងក្រោយពីការចិញ្ចឹមរយៈពេលបីទៅប្រាំខែ អាចប្រមូលផលបាន។ លោកបានបន្តថា បច្ចុប្បន្នខ្យងនេះ នៅតែមានទីផ្សារល្អ គ្រាន់តែធ្លាក់ថ្លៃបន្តិច ដោយកាលពីឆ្នាំ២០២១ មានតម្លៃខ្ពស់ […]
News & អន្តរជាតិ

អូស្ត្រាលីចាត់វិធានការឱ្យមានជីអ៊ុយរ៉េគ្រប់គ្រាន់ នៅពេលការផ្គត់ផ្គង់រាំងស្ទះដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ា
កង់បេរ៉ា៖ រដ្ឋមន្ត្រីក្រសួងកសិកម្មអូស្ត្រាលី លោកស្រី ជូលី ខុល្លីន (Julie Collins) បានមានប្រសាសន៍ថា អូស្ត្រាលីបានបង្កើតក្រុមការងារចំពោះកិច្ចរបស់រដ្ឋាភិបាលសហការជាមួយនឹងឧស្សាហកម្មជី ដើម្បីការពារការផ្គត់ផ្គង់ជីអ៊ុយរ៉េ ដែលកំពុងប្រឈមមុខនឹងហានិភ័យពីការរំខានដោយសារសង្គ្រាមនៅអ៊ីរ៉ង់។ លោកស្រីរដ្ឋមន្ត្រីក្រសួងកសិកម្ម បានមានប្រសាសន៍ កាលពីថ្ងៃទី១២ ខេមេសា ឆ្នាំ២០២៦ថា ប្រហែល៦០ភាគរយ នៃជីអ៊ុយរ៉េរបស់ប្រទេសអូស្ត្រាលី ដែលជាជីប្រភេទជាតិអាសូតដ៏សំខាន់ ដែលត្រូវបានប្រើដើម្បីបង្កើនទិន្នផលដំណាំ ជាធម្មតាត្រូវដឹកឆ្លងកាត់ច្រកសមុទ្រហ័រមូស (Hormuz) ដែលត្រូវបានរាំងខ្ទប់ ទោះបីជាមានបទឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានចូលជាធរមាននៅថ្ងៃទី៨ ខែមេសាក៏ដោយ។ លោកស្រីបានបញ្ជាក់ថា ប្រទេសអូស្ត្រាលីមានការផ្គត់ផ្គង់ជីអ៊ុយរ៉េគ្រប់គ្រាន់នៅក្នុងស្រុក និងកំពុងដឹកជញ្ជូនតាមផ្លូវទឹក ហើយរដ្ឋាភិបាលកំពុងធ្វើការជាមួយឧស្សាហកម្មផលិតជី ដើម្បីធានាបាននូវភាពអាចរកបានក្នុងរយៈពេលវែង។ ប្រទេសអូស្ត្រាលីស្ថិតក្នុងចំណោមប្រទេសនាំចេញស្រូវសាលី សាច់គោ រោមចៀម និងទឹកដោះគោធំជាងគេរបស់ពិភពលោក។ ផលិតកម្មជីក្នុងស្រុកត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមដំណើរការនៅពាក់កណ្តាលឆ្នាំ២០២៧ ក្នុងតម្លៃ៦,៥ ពាន់លានដុល្លារអូស្ត្រាលី ឬស្មើនឹង៤,៦ពាន់លានដុល្លារអាមេរិក តាមរយៈរោងចក្រផលិតជីរបស់ក្រុមហ៊ុន ភើដាម៉ាន អ៊ុយរ៉េ (Perdaman Urea Plant) ស្ថិតនៅតំបន់ ភីលបារ៉ា (Pilbara) ភាគខាងលិចប្រទេសអូស្ត្រាលី។ រដ្ឋមន្ត្រីក្រសួងកសិកម្មអូស្ត្រាលី លោកស្រី ជូលី ខុល្លីន […]
News & ជាតិ

រោងចក្រជីកសិកម្មក្នុងស្រុកចាប់ផ្តើមដំណើរការជាបណ្តើរៗហើយដែលនឹងលក់តម្លៃក្រោមទីផ្សារជូនដល់កសិករ
ភ្នំពេញ៖ អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស បានមានប្រសាសន៍ ក្រុមហ៊ុន លោក កំពុងសាងសង់រោងចក្រផលិតជីកសិកម្ម ដែលមានសមត្ថភាពផលិតបាន២០០តោនក្នុងមួយថ្ងៃ គ្រោងនឹងលក់តម្លៃក្រោមទីផ្សារជូនដល់កសិករខ្មែរ។ បច្ចុប្បន្ននេះរោងចក្រខាងលើបានដំណើរការសាងសង់ជិតរួចរាល់ ១០០ភាគរយហើយ។ ដោយឡែកជីកសិកម្ម របស់ក្រុមហ៊ុន វីរៈ ប៊ុនថាំ នឹងលក់ក្នុងតម្លៃក្រោមទីផ្សារ ជូនដល់កសិករខ្មែរ ពិសេសនឹងមានការដឹកជញ្ជូនយ៉ាងឆាប់រហ័សជូនដល់កសិករនៅតាមតំបន់ដាច់ស្រយាល។ យោងតាមអ្នកឧកញ៉ា សួរ វីរៈ បានមានប្រសាសន៍បញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាល បានជំរុញឱ្យអ្នកវិនិយោគលើវិស័យកសិកម្មមានការកើនឡើង ព្រមទាំងមានការលើកទឹកចិត្តផងដែរ។ ក្នុងនោះដែរ ក្រុមហ៊ុន វីរៈ ប៊ុនថាំ ក៏បានចូលរួមមួយចំណែកធំ ក្នុងការជួយដឹកជញ្ជូនកសិផលកម្ពុជា ទៅកាន់ប្រទេសផ្សេងៗលើពិភពលោក ពិសេសទៅប្រទេសចិន។ ក្រុមហ៊ុន វីរៈ ប៊ុនថាំ បានបង្កើនក្រុមហ៊ុនថ្មីជាច្រើន ក្នុងការជួយនាំចេញផលិតផលកសិករកម្ពុជា ដូចជាការរៀបចំឯកសារច្បាប់ទម្លាប់ ដើម្បីឱ្យផលិតផលកសិកម្មអាចនាំចេញបាន។ អ្នកវិនិយោគខាងលើបានបោះទុនវិនិយោគលើរោងចក្រផលិតជី ដែលមកដល់ពេលនេះស្ទើរតែរួចរាល់ ១០០ភាគរយហើយ។ នេះជារោងចក្រផលិតជីសរីរាង្គ ជីជន្លេន និងផលិតជីគីមីផងដែរ ហើយកម្លាំងផលិតគឺយើងអាចផលិតបាន ២០០តោនក្នុងមួយថ្ងៃ។ សូមជម្រាបថា ក្រុមហ៊ុន […]
News & អន្តរជាតិ

អ្នកដាំបន្លែនៅម៉ាឡេស៊ីបន្ថយការផលិត ដោយសារថ្លៃដើមឡើងខ្ពស់ និងមានគ្រោះរាំងស្ងួត
កូឡាឡាំពួរ៖ អ្នកដាំបន្លែមួយចំនួននៅក្នុងប្រទេសម៉ាឡេស៊ី កំពុងកាត់តែបន្ថយប្រតិបត្តិការរបស់ខ្លួន ដោយសារថ្លៃដើមផលិតកម្មកើនឡើងខ្លាំងពេក ហើយអាកាសធាតុរាំងស្ងួតនៅតែបន្តអូសបន្លាយ។ ប្រធានសហព័ន្ធសមាគមកសិករបន្លែ ម៉ាឡេស៊ី លោក លឹម សែគ្វី (Lim Ser Kwee) បាននិយាយថា ប្រហែល២០ភាគរយនៃសមាជិកសហព័ន្ធជាង៦០០០នាក់ នៅទូទាំងប្រទេស បានកាត់បន្ថយបរិមាណបន្លែ ដោយអ្នកខ្លះពិចារណាប្តូរទៅដាំដំណាំយុទ្ធសាស្ត្រ ដូចជាដំណាំដូងប្រេងវិញ។ លោកប្រធានសហព័ន្ធ បានមានប្រសាសន៍ថា «ដោយសារអាកាសធាតុក្តៅ ហើយស្ងួត ឥឡូវនេះយើងពឹងផ្អែកយ៉ាងខ្លាំងលើម៉ាស៊ីនប្រើម៉ាស៊ូត ដើម្បីបូមទឹកស្រោចបន្លែរបស់យើង។ ដំណាំភាគច្រើនត្រូវស្រោចទឹកយ៉ាងហោចណាស់ពីរដងក្នុងមួយថ្ងៃ»។ លោកបានមានប្រសាសន៍ថា «សម្រាប់កសិករដូចខ្ញុំ ដែលមានដំណាំទំហំជិតពីរហិកតាកន្លះ ខ្ញុំប្រើប្រេងម៉ាស៊ូតយ៉ាងហោចណាស់អស់២០លីត្រក្នុងពេលបូមទឹកស្រោចមួយដង ដែលមានតម្លៃប្រហែល២១ដុល្លារ។ ជាមួយនឹងតម្លៃប្រេងម៉ាស៊ូតនៅបន្តឡើងថែមទៀត នោះថ្លៃដើមនៃការរក្សាដំណាំឱ្យនៅរស់នឹងបន្តកើនឡើង ជាពិសេសជាមួយនឹងកង្វះទឹកភ្លៀង។ ប្រេងម៉ាស៊ូតក៏ត្រូវការសម្រាប់ការដឹកជញ្ជូនផងដែរ»។ លោក លឹម សែគ្វី បានបញ្ជាក់ថា តម្លៃជីបានកើនឡើងពី៣០ភាគរយ ដល់៤០ភាគរយ ហើយអាចបន្តកើនឡើងទៀត។ ការកើនឡើងនេះ គឺច្រើនពេកសម្រាប់ធាតុចូលរបស់កសិករ ជាពិសេសចាប់តាំងពីកសិករដាំបន្លែជាច្រើន ប៉ុន្តែមិនមានសិទ្ធិទទួលបានការឧបត្ថម្ភធនប្រេងម៉ាស៊ូត។ លោកប្រធានសហព័ន្ធសង្ឃឹមថា រដ្ឋាភិបាលអាចជួយបន្ធូរបន្ថយបន្ទុករបស់កសិករ ជាពិសេសទាក់ទងនឹងថ្លៃប្រេងម៉ាស៊ូត។ បើមិនដូច្នោះទេ កសិករកាន់តែច្រើនអាចដើរចេញពីឧស្សាហកម្មដាំបន្លែនេះ ប្រសិនបើស្ថានភាពនៅតែបន្ត។ តម្លៃប្រេងម៉ាស៊ូតនឹងជំរុញឱ្យតម្លៃបន្លែក្នុងស្រុកឡើងថ្លៃដែរ ដែលជះឥទ្ធិពលដល់អ្នកប្រើប្រាស់ ជាពិសេសនៅពេលប្រទេសជិតខាងក៏កំពុងប្រឈមមុខនឹងបញ្ហាផលិតកម្មផងដែរ […]
News & ជាតិ

ក្រសួងបរិស្ថានជូនដំណឹងស្តីអំពីការឡើងកម្ដៅផែនដីធ្វើឱ្យប៉ះពាល់ដល់ការចិញ្ចឹមសត្វរបស់ប្រជាកសិករ
ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថាននៅថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៦បានឲ្យដឹងថា ការឡើងកម្ដៅផែនដីកំពុងប៉ះពាល់កាន់តែខ្លាំងឡើងដល់ទិដ្ឋភាពជាច្រើននៃជីវិតនៅលើផែនដី រួមទាំងផលិតកម្មសត្វផងដែរ។ សេចក្តីជូនដំណឹងខាងលើកឡើងថា សត្វចិញ្ចឹម ដូចជា គោ ជៀម ពពែ និងបសុបក្សី ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់អាហារ ចំណូល និងជីវភាពរស់នៅសម្រាប់មនុស្សរាប់លាននាក់នៅទូទាំងពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ ការកើនឡើងសីតុណ្ហភាព និងការប្រ ប្រួលលក្ខខណ្ឌអាកាសធាតុកំពុងបង្កើតបញ្ហាប្រឈមធ្ងន់ធ្ងរសម្រាប់អ្នកចិញ្ចឹមសត្វ និងសត្វដែលពួកគេពឹងផ្អែកលើ។ ក្រសួងបរិស្ថានបានពន្យល់ថា ផលប៉ះពាល់ដោយផ្ទាល់បំផុតមួយនៃការឡើងកម្ដៅផែនដីលើសត្វចិញ្ចឹម គឺភាពតានតឹងកម្ដៅ ។ សត្វមានភាពរសើបខ្លាំងចំពោះការផ្លាស់ប្តូរសីតុណ្ហភាព ហើយកម្ដៅខ្លាំងពេកអាចកាត់បន្ថយសមត្ថភាពស៊ីអាហារ ការលូតលាស់ និងការបន្តពូជរបស់ពួកវា។ ជាមួយគ្នានេះ ក្រសួងបរិស្ថានបានលើកជាឧទាហរណ៍ថា មេគោទឹកដោះផ្តល់ទឹកដោះបានតិចនៅពេលប្រឈមនឹងសីតុណ្ហភាពខ្ពស់ ខណៈដែលសត្វចិញ្ចឹមយកសាច់អាចនឹងមិនសូវឡើងទម្ងន់។ ក្នុងករណីធ្ងន់ធ្ងរ រលកកម្ដៅអូសបន្លាយអាចឈានដល់ការងាប់សត្វទៀតផង ជាពិសេសប្រសិនបើពួកវាខ្វះជម្រក និងទឹកគ្រប់គ្រាន់។ ក្រសួងបរិស្ថានបានពន្យល់ទៀតថា លទ្ធភាពទទួលបានទឹក ក៏ជាបញ្ហាសំខាន់មួយទៀតដែរ។ ការឡើងកម្ដៅផែនដីប៉ះពាល់ដល់លំនាំទឹកភ្លៀង ដែលនាំឱ្យមានគ្រោះរាំងស្ងួតក្នុងតំបន់ជាច្រើន។ នៅពេលដែលប្រភពទឹកត្រូវបានរីងស្ងួត សត្វចិញ្ចឹមអាចនឹងមិនមានទឹកស្អាតគ្រប់គ្រាន់សម្រាប់ផឹកឡើយ។ នេះមិនត្រឹមតែប៉ះពាល់ដល់សុខភាពរបស់ពួកវាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកាត់បន្ថយផលិតភាពផងដែរ។ កសិករអាចនឹងជួបការលំបាកក្នុងការផ្តល់ទឹកឱ្យបានគ្រប់គ្រាន់ ដែលធ្វើឱ្យថ្លៃដើម និងការលំបាកក្នុងការចិញ្ចឹមសត្វកើនឡើង។ លើសពីនេះទៀត គុណភាព […]
News & អន្តរជាតិ

អឺរ៉ុបសម្រេចត្រួតពិនិត្យលើការនាំចូលផ្លែឈើវៀតណាម ក្រោយរកឃើញសំណល់ថ្នាំពុលខ្ពស់លើសកម្រិត
ហាណូយ៖ ការនាំចេញផ្លែផាសិន និងផ្លែស្រកានាគរបស់ប្រទេសវៀតណាម ទៅកាន់ទីផ្សារក្នុងសហភាពអឺរ៉ុប កំពុងស្ថិតក្រោមការពិនិត្យឡើងវិញ បន្ទាប់ពីរកឃើញសំណល់ថ្នាំពុលច្រើនលើសកម្រិតខ្លាំងពេក «Maximum Residue Limit) នៅក្នុងផ្លែឈើទាំងពីរប្រភេទនេះ។ យោងតាមរបាយការណ៍ចេញផ្សាយនៅក្នុងខែកុម្ភៈ ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានម្ហូបអាហារបារាំង ដោយផ្អែកលើការត្រួតពិនិត្យក្នុងឆ្នាំ២០២៤ បានបង្ហាញថា ផ្លែផាសិនវៀតណាមមានអត្រាបំពាន ៣២ភាគរយលើស្តង់ដារ របស់សហភាពអឺរ៉ុប (European Union Maximum Residue Limits)។ ក្នុងចំណោមសំណាកគំរូចំនួន៤៧ ដែលបានធ្វើតេស្ត មាន១៥គំរូ មានផ្ទុកសារជាតិពុលលើសពីដែនកំណត់។ ចំណែកគំរូខ្លះក៏មានថ្នាំសម្លាប់សត្វល្អិត ឈ្មោះ អូមេតូអេត (Omethoate) ដែលត្រូវបានចាត់ទុកថា អាចបង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់។ ចំពោះផ្លែស្រកានាគវៀតណាមវិញ មានអត្រាបំពានទាបជាង១១ភាគរយ និងមានមួយសំណាកគំរូក្នុងចំណោមប្រាំបួនគំរូ រកឃើញសារធាតុថ្នាំពុលលើសពីដែនកំណត់របស់សហភាពអឺរ៉ុប។ ផលិតផលនេះ បានចុះបញ្ជីក្នុងឧបសម្ព័ន្ធទី១ នៃបទប្បញ្ញត្តិរបស់សភាពអឺរ៉ុបលេខ ២០១៩/១៧៩៣ ដែលកំណត់អត្រាត្រួតពិនិត្យ៥០ភាគរយ នៅតាមច្រកព្រំដែនសហភាពអឺរ៉ុប។ របាយការណ៍របស់កម្មវិធីត្រួតពិនិត្យ ដែលមានការសម្របសម្រួលដោយសហភាពអឺរ៉ុប, លទ្ធផលត្រូវបានប្រើដើម្បីវាយតម្លៃហានិភ័យ និងកំណត់វិធានការគ្រប់គ្រង ដោយគណៈកម្មាការសហភាពអឺរ៉ុប(European Commission)។ តាមនីតិវិធីរបស់សហភាពអឺរ៉ុប, បញ្ជីផលិតផល ដែលមានហានិភ័យខ្ពស់ ត្រូវបានពិនិត្យឡើងវិញនៅរៀងរាល់ប្រាំមួយខែម្តង។ ដោយមានអត្រាបំពាន៣២ភាគរយ, ផ្លែផាសិនរបស់វៀតណាមប្រឈមនឹងហានិភ័យខ្ពស់ […]
News & ជាតិ

កសិដ្ឋានខ្ញីអូរសោមចាប់ផ្តើមកែច្នៃខ្ញីធ្វើជាផលិតផលសម្រាប់ផ្គត់ផ្គង់នៅក្នុងស្រុកនិងនាំចេញ
ដោយ ឡុង សារេត ភ្នំពេញ៖ កសិដ្ឋានខ្ញីអូរសោម ក្រោយពីបានដាំដុះ និងប្រមូលផលខ្ញីបានចំនួនពីរដង ហើយនៅពេលបច្ចុប្បន្នបាននិងកំពុងផ្តោតលើការកែច្នៃខ្ញីធ្វើជាផលិតផលសម្រេច និងពាក់កណ្តាលសម្រេច សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញនៅគ្រាបន្ទាប់។ បើយោងតាមអ្នកស្រី លៀង ស៊ុយហួរ នាយកប្រតិបត្តិកសិដ្ឋានខ្ញីអូរសោម បានឱ្យដឹងថា មូលហេតុសំខាន់ដែលធ្វើឱ្យអ្នកស្រីងាកមកកែច្នៃខ្ញី ធ្វើជាម្ស៉ៅខ្ញី ខ្ញីក្រៀម ដំណាប់ខ្ញី និងម្ស៉ៅល្មៀត សម្រាប់ផ្តល់ភាពងាយស្រួលអ្នកដល់អ្នកប្រើប្រាស់នៅក្នុងស្រុក និងមានគោលបំណងចង់នាំចេញ។ តួយ៉ាងឆ្នាំនេះក្រៅពីដាំខ្ញី និងល្មៀត អ្នកស្រីមានផែនការប្រមូលទិញល្មៀតពីកសិករនៅក្នុងតំបន់អូរសោមក្នុងបរិមាណមួយដ៏ច្រើនសម្រាប់កែច្នៃធ្វើជាម្ស៉ៅល្មៀតចែកចាយទៅលើទីផ្សារ។ អ្នកស្រី លៀង ស៊ុយហួរ បានគូសបញ្ជាក់ថា “បច្ចុប្បន្នផលិតផល ដែលយើងបានកែច្នៃមាន ម្ស៉ៅខ្ញី និងខ្ញីក្រៀម ឬខ្ញីសម្ងួត ដំណាប់ខ្ញី ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងស្រុក ដែលពីមុននៅលើទីផ្សារក្នុងស្រុកមិនធ្លាប់មាននោះទេ។ សម្រាប់ម្ស៉ៅល្មៀតនៅឆ្នាំនេះយើងកំពុងធ្វើការដាំដុះក្នុងបរិមាណមួយដ៏ច្រើន ប៉ុន្តែគិតថា មិនគ្រប់គ្រាន់ទៅនិងតម្រូវការនោះទេ ដែលទាមទារឱ្យផែនការប្រមូលទិញល្មៀតពីប្រជាកសិករនៅតំបន់អូរសោមទាំងមូល ដើម្បីកែច្នៃជាផលិតផលសម្រេច សម្រាប់នាំចេញទាំងនៅលើទីផ្សារក្នុងស្រុក និងក្រៅស្រុក”។ បើតាមនាយកប្រតិបត្តិកសិដ្ឋានខ្ញីអូរសោម, ម្ស៉ៅខ្ញីមួយគីឡូក្រាម ត្រូវការខ្ញី ស្រស់ពី៨ទៅ១០គីឡូក្រាម, ខ្ញីក្រៀមមួយគីឡូក្រាម ត្រូវការខ្ញីស្រស់ពី៧ ដល់១០គីឡូក្រាម ហើយការកែច្នៃទាំងនេះបានចូលរួមជួយដល់កសិករកុំឱ្យមានការព្រួយបារម្ភនៅពេលកសិផលមានច្រើននៅលើទីផ្សារ ក៏ដូចជាបង្កើននូវឱកាសការងារបន្តបន្ទាប់ទៀតដល់កសិករផងដែរ៕ […]
News & អន្តរជាតិ

បម្រាមនាំចេញរបស់អ៊ីរ៉ង់ធ្វើឲ្យមានវិបត្តិស្បៀងអាហារ និងអតិផរណាឡើងខ្ពស់ នៅអាហ្វហ្គានីស្ថាន
កាប៊ុល៖ ក្រោយផ្ទុះសង្គ្រាមរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល-អាម៉េរិក រដ្ឋាភិបាលក្រុងតេហេរ៉ង់បានហាមឃាត់ការនាំចេញផលិតផលស្បៀងអាហារ និងទំនិញកសិកម្ម រហូតបណ្ដាលឱ្យទីផ្សារអាហ្វហ្គានីស្ថានរងផលប៉ះពាល់ខ្លាំង ដោយពាណិជ្ជកម្មជាមួយប៉ាគីស្ថានក៏កំពុងត្រូវបានរាំងស្ទះក្នុងពេលដូចគ្នា។ អ្នកជំនាញសេដ្ឋកិច្ចបាននិយាយថា ប្រទេសអាហ្វហ្គានីស្ថានពឹងផ្អែកយ៉ាងខ្លាំងលើការនាំចូលពីអ៊ីរ៉ង់ ដើម្បីបំពេញតម្រូវការស្បៀងអាហារ និងផលិតផលកសិកម្ម។ ការរឹតត្បិតណាមួយអាចបង្កើនតម្លៃ និងបង្កើតភាពខ្វះខាតទំនិញសំខាន់ៗ ប្រសិនបើការហាមឃាត់នេះបន្តអូសបន្លាយនឹងកាន់តែបង្កើតសម្ពាធសេដ្ឋកិច្ចលើប្រជាពលរដ្ឋ ជាពិសេសគ្រួសារ ដែលមានប្រាក់ចំណូលទាប។ ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រុមអ្នកជំនាញបានផ្តល់អនុសាសន៍ថា ក្រុមតាលីបង់ត្រូវផ្តល់អាទិភាពលើការពង្រីកពាណិជ្ជកម្មជាមួយប្រទេសអាស៊ីកណ្តាល និងរក្សាផ្លូវពាណិជ្ជកម្មជាមួយប្រទេសផ្សេងទៀតឱ្យបើកចំហ ដើម្បីទប់ស្កាត់ការខ្វះខាត និងការប្រែប្រួលតម្លៃយ៉ាងខ្លាំងនៅក្នុងទីផ្សារ។ លោក គុតប៊ូឌីន យ៉ាគូប៊ី (Qutbuddin Yaqubi) អ្នកជំនាញសេដ្ឋកិច្ចបានចាត់ទុកថា ការបញ្ឈប់ការនាំចេញរបស់អ៊ីរ៉ង់ គឺជារឿងគួរឱ្យព្រួយបារម្ភសម្រាប់អាហ្វហ្គានីស្ថាន។ ប្រសិនបើអនុវត្តនឹងនាំឲ្យទីផ្សាររបស់ប្រទេសអាហ្វហ្គានីស្ថានប្រឈមមុខនឹងកង្វះទំនិញ និងការកើនតម្លៃ នឹងបង្កឱ្យមានភាពក្រីក្រកាន់តែច្រើន។ ការពឹងផ្អែកលើការនាំចូល និងផលិតកម្មក្នុងស្រុកមិនទាន់គ្រប់គ្រាន់ អាចបង្កើនសម្ពាធសេដ្ឋកិច្ច និងប៉ះពាល់ដល់ជីវភាពគ្រួសាររបស់ប្រជាជន។ ចំណែកអ្នកជំនាញសេដ្ឋកិច្ចម្នាក់ទៀត បានបញ្ជាក់ថា ការរាំងខ្ទប់ការនាំចេញ និងការរាំងស្ទះពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន គឺជាសញ្ញាផ្អែកដល់សេដ្ឋកិច្ច។ នៅក្នុងប្រព័ន្ធសេដ្ឋកិច្ច ដែលមានប្រាក់ចំណូលថេរ និងអត្រាអត់ការងារធ្វើច្រើន ការរាំងស្ទះក៏អាចបង្កើនតម្លៃទំនិញក្នុងស្រុកផងដែរ។ លោកបានព្រមានថា ប្រសិនបើសង្គ្រាមនៅតែបន្ត អតិផរណានឹងកើតឡើងជាក់ជាមិនខាន ជាពិសេសនៅក្នុងវិស័យស្បៀងអាហារ និងប្រេងឥន្ធនៈ ដែលជាចំណែកធំបំផុតនៃការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃនៅអាហ្វហ្គានីស្ថាន។ លោកពន្យល់ថា យើងជាប្រទេសនាំចូលស្បៀងអាហារ ឱសថ […]
News & អន្តរជាតិ

អតិផរណាស្បៀងអាហាររបស់អង់គ្លេសនឹងឡើងដល់១០ភាគរយ ដោយសារតែសង្គ្រាមអ៊ីរ៉ង់
ឡុងដ៍៖ យោងតាមការព្រមានរបស់អ្នកផលិតម្ហូបអាហារ និងភេសជ្ជៈ បានឱ្យដឹងកាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦នេះថា ដោយសារតែវិបត្តិសង្គ្រាមអ៊ីរ៉ង់ធ្វើឱ្យតម្លៃម្ហូបអាហាររបស់ប្រទេសអង់គ្លេសនឹងកើនឡើងជិត១០ភាគរយ នៅចុងឆ្នាំ២០២៦នេះ ដែលឡើងលឿនជាងការព្យាករណ៍ពីមុនប្រហែលបីដង។ សហព័ន្ធអាហារ និងភេសជ្ជៈ បាននិយាយថា អតិផរណាអាហារ និងភេសជ្ជៈគ្មានជាតិអាល់កុល ដែលពីមុនរំពឹងថា នឹងថយចុះដល់៣,២ភាគរយ នៅខែធ្នូ ឆ្នាំ២០២៦ ឥឡូវនេះនឹងកើនឡើងលើសពី៩ភាគរយ។ សហព័ន្ធ ដែលមានក្រុមហ៊ុនផលិតអាហារ និងភេសជ្ជៈប្រមាណ១២ ០០០ជាសមាជិក នៅចក្រភពអង់គ្លេស បានសន្មតថា ផ្លូវដឹកជញ្ជូនតាមច្រកសមុទ្រ ហ័រមូស (Hormuz) របស់ប្រទេសអ៊ីរ៉ង់ នឹងបើកឱ្យចរាចរទំនិញឡើងវិញ ហើយវិស័យសំខាន់ៗភាគច្រើន រួមមានវិស័យប្រេង ឧស្ម័ន និងជី នឹងវិលមករកភាពប្រក្រតីវិញក្នុងរយៈពេលមួយឆ្នាំទៀត។ ព្យាករណ៍នេះបានបង្ហាញទៀតថា អតិផរណាស្បៀងអាហារអាចកើនឡើងបន្ថែមទៀតប្រសិនបើការរំខានមានរយៈពេលយូរជាងនេះ ឬការផ្គត់ផ្គង់ថាមពលត្រូវបានរងផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ ដែលបង្កឡើងពីហានិភ័យសេដ្ឋកិច្ចពីជម្លោះ រហូតធ្វើឱ្យធនាគារកណ្តាលលុបចោលការកាត់បន្ថយអត្រាការប្រាក់ ហើយរដ្ឋាភិបាលនឹងពិចារណាវិធីជួយអាជីវកម្ម និងអ្នកប្រើប្រាស់។ សហព័ន្ធម្ហូបអាហារ និងភេសជ្ជៈ បាននិយាយថា ឧស្សាហកម្មនេះបានរងផលប៉ះពាល់ពីតម្លៃប្រេង និងឧស្ម័ន ដោយសារតែការប្រើប្រាស់ថាមពលខ្ពស់ និងការពឹងផ្អែកលើខ្សែសង្វាក់ផ្គត់ផ្គង់សកលដ៏ស្មុគស្មាញ។ ខណៈពេលក្រុមហ៊ុនខ្នាតមធ្យម និងខ្នាតធំៗជាច្រើនការពារការប្រែប្រួលតម្លៃថាមពល តាមរយៈកាត់បន្ថយសុពលភាពកិច្ចសន្យា ត្រូវសហព័ន្ធអាហារ និងភេសជ្ជៈ ចាត់ទុកថា […]
News & ជាតិ

ធនាគារអភិវឌ្ឍន៍អាស៊ី ADB វាយតម្លៃថា វិស័យកសិកម្មនឹងធ្វើឱ្យមានស្ថិរភាពដល់កំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា
ដោយ ឡុង សារេត ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ីហៅកាត់ថា ADB ថ្មីៗនេះ បានបង្ហាញការព្យាករណ៍សេដ្ឋកិច្ចកម្ពុជាថានឹងកើនឡើង៤,៥ភាគរយក្នុងឆ្នាំ២០២៦ ប្រសិនបើការរំខានដល់ទីផ្សារទំនិញសកល បង្កឡើងដោយជម្លោះនៅមជ្ឈិមបូព៌ាមិនត្រូវបានអូសបន្លាយ។ យោងតាមរបាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី ខែមេសា ឆ្នាំ២០២៦ ព្យាករថា វិស័យកម្មន្តសាល នឹងនៅតែជាក្បាលម៉ាស៊ីនកំណើនសំខាន់របស់សេដ្ឋកិច្ច សម្រាប់ឆ្នាំ២០២៦ ខណៈដែលទិន្នផលឧស្សាហកម្មត្រូវបានរំពឹងថានឹងកើនឡើង៧,៣ភាគរយ ដោយសារការបញ្ជាទិញសម្លៀកបំពាក់ច្រើនគួរសម និង កំណើននៃការរួមចំណែកពីវិស័យកម្មន្តសាលក្រៅពីវាយនភ័ណ្ឌ ដែលរួមមានគ្រឿងបង្គុំអគ្គិសនី សំបកកង់ និងគ្រឿងសង្ហារឹម។ ដោយឡែកកំណើនមធ្យមនៃវិស័យកសិកម្មត្រូវបានរំពឹងថានឹងបន្តទទួលបាន០,៩ភាគរយ ដែលគាំទ្រដោយតម្រូវការនាំចេញអង្ករ និងគ្រាប់ស្វាយចន្ទី។ ទាក់ទងនិងកំណើននៃវិស័យកសិកម្ម បើទោះជាការរំពឹងថាទទួលបានកំណើនមិនដល់១ភាគរយក៏ដោយ ប៉ុន្តែមន្ត្រីជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB)ប្រចាំកម្ពុជាបានចាត់ទុកកំណើននៅក្នុងវិស័យមួយបានជួយធ្វើឱ្យមានស្ថិរភាពដល់កំណើនសេដ្ឋកិច្ចកម្ពុជា។ យោងតាមរបាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ីខាងលើ បានបង្ហាញថាកំណើនវិស័យសេវាកម្មត្រូវបានព្យាករថានឹងធ្លាក់ចុះពី ៣,៤ភាគរយ ក្នុងឆ្នាំ២០២៥ មកនៅត្រឹម២,៣ភាគរយ ក្នុងឆ្នាំ២០២៦ ដោយសារផលប៉ះពាល់នៃការបិទព្រំដែនជាមួយប្រទេសថៃ។ ការវិនិយោគផ្ទាល់ពីបរទេសនៅតែមានភាពរឹងមាំក្នុងឆ្នាំ២០២៥ ជាមួយនឹងការវិនិយោគលើទ្រព្យសកម្មថេរដែលបានអនុម័តកើនឡើង៤៥ភាគរយ ដែលឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់វិនិយោគិន និងការបន្តធ្វើពិពិធកម្មផ្នែកផលិតកម្មដែលមានតម្លៃបន្ថែមតែខ្ពស់។ អតិផរណាត្រូវបានព្យាករថានឹងកើនឡើងដល់២,៨ភាគរយ ជាមធ្យមនៅឆ្នាំ២០២៦ ប្រសិនបើការកើនឡើងនៃថ្លៃទំនិញសកលដោយសារជម្លោះនៅមជ្ឈិមបូព៌ា មិនអូសបន្លាយដល់រាប់ខែ។ ការប៉ះទង្គិចតម្លៃប្រេងឥន្ធនៈដែលអូសបន្លាយពេលយូរអាចបង្កើនថ្លៃដើមនាំចូល និង ជះឥទ្ធិពលអវិជ្ជមានដល់វិស័យ កសិកម្ម ផលិតកម្ម និងទេសចរណ៍។ ឱនភាពសារពើពន្ធត្រូវបានព្យាករថានឹងកើនឡើងបន្ថែមទៀតនៅឆ្នាំ២០២៦ ដោយសារការកើនឡើងនៃការចំណាយ រួមទាំងការគាំទ្រដល់គ្រួសារងាយរងគ្រោះ […]
