Tag: trending
News & ជាតិ

កម្ពុជា និងអាមេរិក ខិតខំប្រឹងប្រែងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យបានកាន់តែស៊ីជម្រៅ និងល្អប្រសើរថែមទៀត
ភ្នំពេញ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥នេះ បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី ប៊្រីហ្គេត វ៉កឃើ (Bridgette Walker) ភារៈធារីស្តីទីនៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំព្រះ រាជាណាចក្រកម្ពុជា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យបានកាន់តែស៊ីជម្រៅ និងល្អប្រសើរថែមទៀត។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពើគោលដៅកម្ពុជា ក្នុងការចាកចេញពីប្រទេស ដែលមានការអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩ និងគោលដៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០។ ដើម្បីសម្រេចគោលដៅនេះ, កម្ពុជាត្រូវការរក្សាឲ្យបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ពិពិធកម្មសេដ្ឋកិច្ច និងស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ពិសេសការទាញយកសក្តានុពលនៃមូលធនឯកជនពីអ្នកវិនិយោគបរទេស និងដៃគូវិនិយោគឲ្យចូលមកកាន់ទីផ្សារប្រកបដោយថាមពលរបស់កម្ពុជា។ សហអាម៉េរិក គឺជាដៃគូសហការដ៏ល្អប្រសើរ និងជាទីផ្សារដ៏ធំរបស់កម្ពុជា ដែលបានដើរតួនាទីយ៉ាងសំខាន់នៅក្នុង ការជួយបង្កើនកំណើនសេដ្ឋកិច្ច និងអភិវឌ្ឍសង្គមកម្ពុជា។ លោកស្រី ប៊្រីហ្គេត វ៉កឃើ បានសម្តែងនូវការអរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ និងការឆ្លៀតពេលវេលាដ៏មមាញឹករបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ដែលអនុញ្ញាតឱ្យលោកស្រី និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ និងបានសម្តែងនូវការសាទរចំពោះ កម្ពុជាក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ពិសេសកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការធ្វើ ពិពិធកម្មប្រភពវិនិយោគឯកជន។ ជាមួយគ្នានេះដែរ, លោកស្រីភារៈធារីក៏បានចែករំលែកនូវការព្រួយបារម្ភអំពីបទល្មើសឆបោកអនឡាញ (Scams), សន្តិសុខអ៊ីនធឺណែត […]
News & អន្តរជាតិ

ប្រទេសអូស្ត្រាលីនៅសល់ស្រូវសាលីច្រើន ដោយសារចិនលែងសូវទិញ
ទីក្រុងកង់បេរ៉ា៖ ស្រូវសាលីរបស់អូស្ត្រាលីទំនងជានឹងសល់ច្រើនជាងឆ្នាំមុន ដោយសារតែការកាត់បន្ថយនៃការនាំចូលរបស់ចិន និងការប្រកួតប្រជែងពីការផ្គត់ផ្គង់ដ៏ច្រើនចេញពីក្រុមហ៊ុននាំចេញ ដែលជាគូប្រជែងរបស់រុស្ស៊ី។ អ្នកវិភាគ និងពាណិជ្ជករអូស្ត្រាលី បាននិយាយថា ការលក់ចេញស្រូវសាលីនៅក្នុងស្តុក ដើម្បីសម្អាតឃ្លាំងសម្រាប់ស្រូវសាលីទើបប្រមូលផលថ្មី នៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំនេះ អាចលក់មិនអស់ទេ ព្រោះការផ្គត់ផ្គង់ស្រូវសាលីច្រើនពេកនៅទូទាំងពិភពលោក។ ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ បានដកស្រង់ទិន្នន័យគយអូស្ត្រាលី ដែលបង្ហាញថា ប្រទេសអូស្ត្រាលីបាននាំចេញស្រូវសាលីត្រឹមតែ៥៤៦ ០០០តោនប៉ុណ្ណោះ ទៅកាន់ប្រទេសចិន ក្នុងអំឡុងខែតុលា ដល់ខែមីនា ឆ្នាំ២០២៥ ដែលជាការធ្លាក់ចុះពី២,៩លានតោនក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នា២០២៣-២០២៤។ ចំំណែកការនាំចេញស្រូវសាលីរបស់ប្រទេសរុស្ស៊ី ដែលជាអ្នកនាំចេញស្រូវសាលីដ៏ធំបំផុតរបស់ពិភពលោក ក៏នៅតែរឹងមាំផងដែរ។ អ្នកវិភាគនៅក្នុងទីក្រុងស៊ីដនី បាននិយាយថា ទិន្នផលស្រូវសាលីរបស់រុស្ស៊ីនឹងកើនឡើងនៅក្នុងរដូវប្រមូលផលប៉ុន្មានសប្តាហ៍ខាងមុខនេះ ដែលនឹងធ្វើឱ្យស្រូវសាលីជោរ៍ជន់លើទីផ្សារ អន្តរជាតិ ហើយធ្វើឱ្យការនាំចេញរបស់អូស្ត្រាលីជួបការលំបាក។ លោកបានបន្តថា «ប្រសិនបើការនាំចេញរបស់អូស្ត្រាលីមានការកើនឡើង យើងអាចនាំចេញពី៥ ទៅ៦លានតោនដែរ។ យើងកំពុងនៅសល់ស្រូវសាលីច្រើនណាស់។ មើលទៅទីផ្សារពិភពលោកទំនងជាមិនខ្វះការផ្គត់ផ្គង់ស្រូវសាលីនោះទេ”។ លោកបានបញ្ញាក់បន្ថែមថា ដោយសារការជោរ៍ជន់នៅលើទីផ្សារនេះ ធ្វើឱ្យតម្លៃស្រូវសាលីអូស្ត្រាលីធ្លាក់២២៥ដុល្លារ មកនៅត្រឹម១៩៤ដុល្លារ ក្នុងមួយតោន។ ពាណិជ្ជករនាំចេញស្រូវសាលី នៅក្នុងប្រទេសអូស្ត្រាលី បាននិយាយថា បិរមាណស្រូវសាលីប្រមូលផលឆ្នាំមុន ដែលនៅសល់ក្នុងស្តុកអាចមានចំនួនជាង៨លានតោន ហើយមិនដឹងលក់ទៅណា។ ម្យ៉ងទៀត ប្រសិនបើរដូលប្រមូលផលថ្មីផ្តល់ទិន្នផលខ្ពស់ វាអាចក្លាយជាបញ្ហាខ្វះឃ្លាំងស្តុកទុក។ ដូច្នេះវាបង្ខំកសិករឱ្យលក់លើទីផ្សារនាំចេញក្នុងតម្លៃថោក ដើម្បីសម្អាតឃ្លាំង»។ […]
News & អន្តរជាតិ

ផ្លែបឺររត់ពន្ធពីវៀតណាមចូលទៅថៃ ដោយភូថាជាផ្លែស្វាយ ត្រូវសមត្ថកិច្ចរឹបអូសនៅក្បែរក្រុងបាងកក
ទីក្រុងបាងកក៖ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥នេះ នគរបាលថៃបានរកឃើញផ្លែបឺរស្រស់ប្រមាណ១១តោន ដែលជាផ្លែឈើរត់ពន្ធដោយខុសច្បាប់ពីប្រទេសវៀតណាម ហើយយកមកដាក់តាំងលក់នៅផ្សារដ៏ធំមួយកន្លែង ក្នុងស្រុកខ្លុងលួង ខេត្តផាធុមថានីរបស់ប្រទេសថៃ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ បានឱ្យដឹងថា ផ្លែបឺរប្រមាណ១១តោននេះ ត្រូវបានឈ្មួញរត់ពន្ធពីប្រទេសវៀតណាម ដោយបញ្ជាក់ថា ជាផ្លែស្វាយស្រស់ ដើម្បីយកមកចែកចាយនៅក្នុងទីផ្សារលក់ដុំធំមួយក្នុងខេត្ត ផាធុមថានី ស្ថិតនៅខាងជើងទីក្រុងបាងកក។ ប្រតិបត្តិការបង្ក្រាបករណីក្លែងបន្លំទំនិញនេះ ត្រូវបានធ្វើឡើងដោយនគរបាលការពារអតិថិជន សហការជាមួយគយ និងមន្ត្រីកសិកម្ម ដោយឆ្មក់ចូលឆែកឆេរទំនិញផ្លែឈើស្រស់ នៅក្នុងផ្សារលក់ដុំឈ្មោះ ផ្សារតាឡាដថៃ ស្ថិតនៅក្នុងស្រុកខ្លុងលួង ខេត្តផាធុមថានី។ លោកឧត្តមសេនីយ៍ទោ ជីរ៉ាភប់ ភូរីដេត (Jiraphop Phuridet) មេបញ្ជាការនគរបាលនៃការិយាល័យស៊ើបអង្កេតជាន់ខ្ពស់ បាននិយាយថា ពួកគេបានរឹបអូសយកផ្លែប័រស្រស់ចំនួន៤២១ប្រអប់ មានទម្ងន់សរុបប្រហែល១១តោន និងមានតម្លៃប្រមាណ១,២លានបាត ឬស្មើនឹង៣៦ ៨៦៤ដុល្លារ។ ការវាយឆ្មក់ចាប់ផ្លែប៊ឺរខុសច្បាប់ ត្រូវបានធ្វើឡើងតាមរយៈការផ្តល់តម្រុយសម្ងាត់ប្រាប់នគរបាលថៃថា ផ្លែឈើនេះត្រូវបានដឹកតាមរថយន្តដឹកទំនិញ ដោយមិនប្រើរថយន្តសណ្តោងឡើយ ដើម្បីគេចពីប៉ុស្តិ៍ត្រួតពិនិត្យនៅតាមផ្លូវ។ នគរបាលបាននិយាយថា ផ្លែប៊ឺរទាំងនេះត្រូវបានរត់ពន្ធពីប្រទេសវៀតណាម ដោយលាក់ក្នុងប្រអប់ ដែលដាក់ស្លាកសញ្ញាក្លែងក្លាយដោយសរសេរជាអក្សរចិនតថា “ផ្លែស្វាយ”។ ចំណែកស្លាកសញ្ញាប្រអប់ក៏ត្រូវបានលាបពណ៌ផងដែរ ដែលបង្ហាញថា អ្នករត់ពន្ធមានបំណងបិទបាំងព័ត៌មានលម្អិតនៃផលិតផល និងជៀសវាងការត្រួតពិនិត្យពីមន្ត្រីគយថៃ។ […]
News & ចំណេះដឹងថ្មីៗ & អន្តរជាតិ

កសិករឥណ្ឌាដាំស្វាយនៅរដ្ឋឧត្តរប្រទេស នាំគ្នាព្រួយបារម្ភពីសត្វល្អិតបំផ្លាញបន្ទាប់ពីខ្យល់ព្យុះ និងភ្លៀងធ្លាក់ជោគជាំ
រដ្ឋឧត្តរប្រទេស៖ មន្ត្រីនៅស្ថាប័នស្រាវជ្រាវកំពូលរបស់ឥណ្ឌាមួយរូប បាននិយាយកាលពីសប្តាហ៍មុនថា ភ្លៀងធ្លាក់ជោគជាំ ខ្យល់កន្ត្រាក់ និងព្យុះខ្សាច់បោកបក់ នាពេលថ្មីៗនេះ ទំនងជាបង្កឱ្យមានសត្វល្អិតចង្រៃបំផ្លាញនៅផលដំណាំស្វាយ នៅទូទាំងរដ្ឋឧត្តរប្រទេស ហើយកសិករត្រូវបានណែនាំឱ្យចាត់វិធានការទាន់ពេលវេលា។ យោងតាមការចេញផ្សាយលើសារព័ត៌មានឥណ្ឌា បានឱ្យដឹងថា រដ្ឋឧត្តរប្រទេសរបស់ឥណ្ឌា រួមចំណែកមួយភាគបីដល់ការផលិតផលផ្លែស្វាយសរុបរបស់ប្រទេស ដោយផ្តល់ទិន្នផលផ្លែស្វាយប្រមាណ២៤លានតោន ពីជាពូជស្វាយល្អៗរបស់ប្រទេសឥណ្ឌា។ យោងតាមលោក ដាម៉ូដារ៉ាន់ (T. Damodaran) នាយកវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រ និងកសិកម្មរបស់ឥណ្ឌា បានមានប្រសាសន៍ថា ទោះបីទិន្នផលស្វាយទាំងអស់មិនរងផលប៉ះពាល់ដោយគ្រោះធម្មជាតិក៏ដោយ ប៉ុន្តែ ដំណាំស្វាយមួយចំនួន នៅក្នុងរដ្ឋឧត្តរប្រទេស អាចត្រូវសត្វល្អិតបំផ្លាញដោយសារតែអាកាសធាតុសើមជោគជាំពេក បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង និងព្យុះខ្សាច់ ដែលកត្តាបង្កើតឱ្យមានសត្វល្អិតកើតច្រើន។ លោកបានមានប្រសាសន៍ដូច្នេះថា ពពួកហ្វូងរុយទិចផ្លែ និងព្រូននៅក្នុងដំណាំស្វាយអាចកើនឡើងក្រោយពេលព្យុះភ្លៀង ដោយសារអាកាសធាតុត្រជាក់ និងសំណើមនៅក្នុងដីច្រើន ជួយឱ្យពពួកសត្វរុយទិចផ្លែកើតលឿន និងហើរពាសពេញចម្ការស្វាយ ដូច្នេះ កសិករត្រូវបំផ្លាញសត្វល្អិតទាំងនេះឱ្យបានទាន់ពេលវេលា។ លោកនាយកវិទ្យាស្ថានស្រាវជ្រាវ បានពន្យល់ថា ប្រសិនបើកសិករមិនចាត់វិធានការបំផ្លាញឱ្យបានទាន់ពេលវេលាទេនោះ ម្លេះពពួករុយទិចផ្លែឈើនឹងកើតកូនកើតចៅជាបន្តបន្ទាប់ ជាពិសេសនៅចូល់ដល់រដូវស្វាយទុំ។ នៅពេលរដូវផ្លែស្វាយទុំជិតមកដល់ និងជាពេលអាចរកទីផ្សារបាន នោះចំនួនសត្វរុយទិចផ្លែ អាចកើនឡើងច្រើនដែរ ហើយចាប់ផ្តើមបំផ្លាញផ្លែស្វាយតែម្តង។ ដើម្បីកម្ចាត់សត្វល្អិតចង្រៃអម្បូររុយទិចផ្លែនេះ លោកបានផ្តល់យោបល់ថា ‘អន្ទាក់មេទីល អឺហ្សេណុល(Methyl Eugenol […]
News & អន្តរជាតិ

វៀតណាមប្រឹងស្តាកេរ្ត៍ឈ្មោះនាំចេញផ្លែទុរេន បន្ទាប់ពីចិនរឹតបន្តឹងការត្រួតពិនិត្យគុណភាព រកសារធាតុគីមី
ហាណូយ៖ ក្រុមអាជីវករ និងអ្នកនាំចេញផ្លែទុរេនវៀតណាម បានអំពាវនាវឱ្យបង្កើតប៉ុស្តិ៍ត្រួតពិនិត្យនៅតាមបណ្តាចម្ការទុរេន និងបញ្ឈប់ការប្រើប្រាស់ជីខុសច្បាប់ ដើម្បីវៀតណាមអាចមានមុខមាត់នាំចេញផ្លែទុរេនទៅកាន់ប្រទេសចិនឡើងវិញ។ យោងតាមសារព័ត៌មានវៀតណាម អេចប្រេស បានឱ្យដឹងថា បន្ទាប់ពីមានកំណើនយ៉ាងឆាប់រហ័សក្នុងការដាំដំណាំទុរេន ក្រុមហ៊ុននាំចេញផ្លែទុរេនរបស់វៀតណាមកំពុងជួបប្រទះនឹងការពន្យារពេលនាំចូល ដែលបណ្ដាលមកពីការត្រួតពិនិត្យគុណភាពដ៏តឹងរ៉ឹងរបស់អាជ្ញាធរគយចិន និងការប្រកួតប្រជែងយ៉ាងខ្លាំងពីប្រទេសថៃ និងហ្វីលីពីន។ ការរក្សាបាននូវចំណែកទីផ្សារនៅក្រៅប្រទេស និងការធានាបាននូវកំណើនប្រកបដោយនិរន្តរភាព បានក្លាយជាការងារអាទិភាពបន្ទាន់មួយសម្រាប់ប្រទេសវៀតណាម ដើម្បីបង្កើនប្រាក់ចំណូលដល់កសិករដាំទុរេន។ ក្នុងរយៈពេលបួនខែដំបូង នៃឆ្នាំ២០២៥ ប្រាក់ចំណូលបានមកពីការនាំចេញផ្លែទុរេនរបស់វៀតណាម បានធ្លាក់ចុះមកនៅត្រឹម១៣០លានដុល្លារ គឺធ្លាក់ចុះចំនួន៧៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤ ដោយសារប្រទេសចិន ដែលជាទីផ្សារផ្លែទុរេនធំជាងគេលើពិភពលោក បានកាត់បន្ថយការនាំចូលមកវិញ បន្ទាប់ពីរកឃើញសារធាតុគីមីច្រើនពេកនៅលើផ្លែទុរេនវៀតណាម។ ពាណិជ្ជករផ្លែទុរេននៅតំបន់ដីសណ្ដទន្លេមេគង្គ ដែលមានចម្លារទុរេនច្រើនជាងគេរបស់វៀតណាម បានមានប្រសាសន៍ថា ផ្លែទុរេនភាគច្រើននៅឆ្នាំនេះ មិនបានបំពេញតាមលក្ខណៈវិនិច្ឆ័យត្រួតពិនិត្យរបស់ប្រទេសចិនទេ។ ចំណែកអគ្គលេខាធិការនៃសមាគមន៍បន្លែ និងផ្លែឈើវៀតណាម បាននិយាយថា ដើម្បីបញ្ជាក់ដល់ប្រទេសចិនថា ផ្លែទុរេនវៀតណាមមានសុវត្ថិភាព វៀតណាមចាំបាច់ត្រូវបង្កើតមន្ទីរពិសោធន៍ឱ្យបានច្រើន ដើម្បីត្រួតពិនិត្យកុំឱ្យប្រើសារធាតុហាមឃាត់នៅលើផ្លែទុរេន ដែលគំរូនេះ ប្រទេសថៃបានធ្វើប្រកបដោយជោគជ័យរួចមកហើយ។ លោកបាននិយាយថា មន្ទីរពិសោធន៍ទាំងនេះនឹងអនុញ្ញាតឱ្យកសិករធ្វើតេស្ត និងទទួលបានវិញ្ញាបនប័ត្រ សម្គាល់គុណភាពផ្លែទុរេន ដោយលោកបានចង្អុលបង្ហាញថា ចម្ការណាដែលមានការបញ្ជាក់ទទួលស្គាល់អាជ្ញាធរនឹងផ្តល់អាទិភាពធ្វើពាណិជ្ជករ និងបន្តធ្វើអាជីវកម្ម ប៉ុន្តែក្រោយមកផលិតផលផ្លែទុរេនរបស់ពួកគាត់ ត្រូវធ្វើតេស្តឡើងវិញម្តងទៀតនៅមន្ទីរពិសោធន៍ណាមួយ ដែលប្រទេសចិនទទួលស្គាល់ ដើម្បីបញ្ជាក់ថា មិនមានប្រើសារធាតុគីមីពុល។ លោកបានបន្តទៀតថា […]
News & ជាតិ

រមណីយដ្ឋានទេសចរណ៍ភ្នំឧដុង្គក្លាយជាទីតំាងកាន់តែសំខាន់បន្ថែមទៀតសម្រាប់ពលរដ្ឋរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ
ខេត្តកណ្តាល៖ រមណីយដ្ឋានទេសចរណ៍ភ្នំឧដុង្គ មានចម្ងាយប្រមាណ៤០គីឡូម៉ែត្រពីរាជធានីភ្នំពេញ បច្ចុប្បន្នបាននិងកំពុងក្លាយជាទីតំាងកាន់តែសំខាន់បន្ថែម មួយកម្រិតទៀតសម្រាប់ពលរដ្ឋស្វែងរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ ក្រៅពីធ្វើកសិកម្ម ទំាងនៅក្នុងតំបន់ និងក្រៅតំបន់ តាមរយៈការប្រកបមុខរបរលក់ដូរម្ហូបអាហារ និងសម្ភារៈផ្សេងៗ នៅរៀងរាល់ចុងសប្តាហ៍។ អ្នកស្រី យឹម សុធា នៅភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ប្រកបមុខរបរលក់អាហារផ្អាប់ និងលក់បាយនៅជើងភ្នំឧដុង្គ បាននិយាយថា មុខរបរលក់ម្ហូបអាហារបែបប្រពៃណីខ្មែរនៅរមណីយដ្ឋានភ្នំឧដុង្គអស់រយៈពេលពីរឆ្នំាកន្លងមកនេះបានជួយឱ្យអ្នកស្រី អាចរកបានប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ និងផ្តល់ប្រាក់មួយចំនួនឱ្យកូនរៀនបន្តនៅក្រុងភ្នំពេញ បានរៀងរាល់សប្តាហ៍។ដូច្នេះ មុខរបរលក់ម្ហូបនៅរមណីយដ្ឋានទេសចរណ៍ភ្នំឧត្តុង្គ ពិតជាសំខាន់សម្រាប់គ្រួសារអ្នកស្រី។ បើតាមអ្នកស្រី យឹម សុធា ការប្រកបមុខរបរលក់បាយ និងអាហារផ្អាប់នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យរយៈពេលពីរថ្ងៃក្នុងមួយសប្តាហ៍នេះ អាចរកចំណូលបានប្រមាណ៨០ម៉ឺនរៀលពីមុខម្ហូប ហហ្មុកសាច់ត្រី, ត្រីប្រម៉ាចំហុយសាច់ជ្រូកពងទា,ផ្អកជូរ និងលក់បាយប្រអប់។ អ្នកស្រីបញ្ជាក់ថា “បើគ្រួសារខ្ញុំមិនមានមុខរបរលក់ម្ហូបនៅទីនេះ សម្រាប់ពឹងផ្អែកនោះទេ ជីវភាពគ្រួសារអាចជួបការលំបាកខ្លំាង ហើយទីតំាងលក់នៅក្នុងតំបន់រមណីយដ្ឋានភ្នំឧដុង្គ ប្រៀបបីដូចជាដីស្រែ ឬជាថ្នាលផ្តល់ផលប្រយោជន៍ល្អសម្រាប់គ្រួសារខ្ញុំ”។ ស្រដៀងគ្នានេះផងដែរ, អ្នកស្រី ចេន ស្រីលក្ខ័ណ ប្រកបមុខរបរលក់កង្កែបបោក និងមាន់អាំងជារៀងរាល់ថ្ងៃនៅរមណីយដ្ឋានទេសចរណ៍ភ្នំឧដុង្គនេះ មានរយៈពេលប្រាំឆ្នាំ បានឱ្យដឹងថា នៅថ្ងៃសៅរ៍ […]
News & អន្តរជាតិ

វៀតណាមគិតដាក់ស្លាកសញ្ញាព្រមានពណ៌ក្រហមលើចម្ការ ឬកន្លែងវេចខ្ចប់ផ្លែទុរេនណាមួយមានដាក់ថ្នាំពុល
ហាណូយ៖ សមាគនកសិករដាំទុរេនរបស់វៀតណាម នៅក្នុងខេត្ត ដាក់ឡាក់ បាននិយាយនៅក្នុងលិខិតមួយច្បាប់ស្នើទៅក្រសួងកសិកម្ម និងបរិស្ថានថា ការពិនិត្យឡើងវិញយ៉ាងម៉ត់ចត់លើតំបន់ដាំដុះទុរេន និងកន្លែងវេចខ្ចប់ គឺចាំបាច់ណាស់ដើម្បីកំណត់អត្តសញ្ញាណអ្នកប្រើប្រាស់សារធាតុគីមីហាមឃាត់។ យោងតាមសារព័ត៌មាន វៀតណាម អេចប្រេស បានឱ្យដឹងថា នៅក្នុងសំណើរនេះ បានរៀបរាប់ថា នៅតាមចម្ការ ឬទីកន្លែងវេច្ចប់ណាមួយ ប្រសិនបើរកឃើញថា ហ៊ានបំពានសេចក្តីណែនាំនេះ នឹងត្រូវជាប់ឈ្មោះក្នុងបម្រាមព្រមានពណ៌ក្រហម ចំណែករដ្ឋាភិបាលក៏ត្រូវពិនិត្យតាមទីតាំងនោះឡើងវិញ ដើម្បីធានាថា ម្ចាស់ចម្ការ ឬម្ចាស់ទីកន្លែងវេចខ្ចប់ទុរេន ពិតជាបានធ្វើកសិកម្មប្រកបដោយសុវត្ថិភាព និងមាននិរន្តរភាព។ ការលើកជាសំណើនេះ កើតឡើងបន្ទាប់ពីទទួលរងការព្រមានម្តងហើយម្តងទៀតពីអាជ្ញាធរគយចិន ចាប់តាំងពីចុងឆ្នាំ២០២៤ម្លេះ ក្រោយពីរកឃើញទុរេនវៀតណាម ដែលមានផ្ទុកសារធាតុគីមី កាត់មីញ៉ុម(Cadmium) ដែលជាប្រភេទសារធាតុលោហៈធ្ងន់ និងពុលថែមទៀត។ ចំណែកសំណាកមួយចំនួនទៀត ក៏ត្រូវគយចិនរកឃើញមានផ្ទុកសារធាតុ អូរ៉ាមីន អូ (Auramine O) ដែលជាសារធាតុបន្ថែម ប៉ុន្តែត្រូវបានហាមឃាត់មិនឱ្យប្រើនៅលើចំណីអាហារ ព្រោះបង្កឱ្យកើតជំងឺមហារីក។ តាមការពន្យល់របស់អ្នកវិទ្យាសាស្ត្រ បានឱ្យដឹងថា សារធាតុ អូរ៉ាមីន អូ គឺជាប្រភេទម្សៅពណ៌លឿងដូចល្មៀត ហើយងាយរលាយនៅក្នុងទឹក ឬអាល់កុល។ សារធាតុនេះ ត្រូវបានគេកម្រិតឱ្យប្រើយ៉ាងប្រុងប្រយ័ត្នបំផុត ដោយអនុញ្ញាតឲ្យប្រើតិចតួចប៉ុណ្ណោះ សម្រាប់លាយពណ៌លើក្រណាត់ […]
News & ចំណេះដឹងថ្មីៗ & អន្តរជាតិ

ស្ត្រីកសិសហគ្រិនឥណ្ឌា ឈានមុខគេក្នុងការដាំស្រកានាគប្រកបដោយភាពច្នៃប្រឌិត និងមាននិរន្តរភាព
ឥណ្ឌា៖ លោកស្រីបណ្ឌិត សុនីឡា កុមារី (Sunila Kumari) ជាស្ថាបនិក និងជានាយកប្រតិបត្តិនៃកសិដ្ឋាន ឈ្មោះ ដ្រាហ្គន ហ្វ្លរ៉ា (Dragonflora Farms) លោកស្រីចូលចិត្ត និងស្រលាញ់ការដាំដុះបន្លែ ផ្លែឈើ។ ក្នុងនាមជាកសិសហគ្រឹន និងជាអ្នកដឹកនាំសង្គម លោកស្រីបានធ្វើឱ្យសហគមន៍នៅក្នុងប្រទេសឥណ្ឌាមានការផ្លាស់ប្តូរផ្នត់គំនិតក្នុងការដាំ ផ្លែស្រកានាគ ទទួលបានផលច្រើនប្រកបដោយជោគជ័យ ។ លោកស្រី សុនីឡា មានសញ្ញាបត្របណ្ឌិតផ្នែកសាកវប្បកម្ម និងអនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្ម អន្តរជាតិ លោកស្រីបានរួមបញ្ចូលគ្នានូវជំនាញវិទ្យាសាស្ត្រជាមួយនិងភាពប៉ិនប្រសប់នៃអាជីវកម្ម ដើម្បីលើកកម្ពស់ការធ្វើកសិកម្មប្រកបដោយនិរន្តរភាព។ តាមរយៈបទពិសោធន៍ចម្រុះ ជាង១៥ឆ្នាំ នៅក្នុងវិស័យអប់រំ វិស័យសាជីវកម្ម និងសហគ្រិនភាព លោកស្រីបានបង្កើតកសិដ្ឋានផ្ទាល់ខ្លួនមួយ ឈ្មោះថា កសិដ្ឋាន ដ្រាហ្គន ហ្វ្លរ៉ា (Dragonflora Farms) ដែលជា កន្លែងដាំស្រកានាគ ដ៏ធំមួយ កសិដ្ឋាននេះបង្កើតឡើង ដើម្បីលើកកម្ពស់ការដាំដុះរុក្ខជាតិកម្រ ជាពិសេសផ្លែស្រកានាគតែម្តង។ បេសកកម្មរបស់លោកស្រី គឺគាំទ្រកសិករ ណែនាំបច្ចេកទេសកសិកម្មដល់កសិករ ឱ្យចេះធ្វើកសិកម្មប្រកបដោយភាពច្នៃប្រឌិត និងចូលរួមចំណែកដល់ការរីកលូតលាស់នៃវិស័យកសិកម្មរបស់ប្រទេសឥណ្ឌា។ ១– ដំណើរជីវិតលោកស្រីបណ្ឌិត សុនីឡា […]
News & អន្តរជាតិ

ឈ្មួញនាំចេញផ្លែទុរេនថៃ ប្រើល្បិចលួចលាយជាមួយផ្លែទុរេនថោកៗរបស់វៀតណាម ដើម្បីនាំចេញទៅចិន
បាងកក៖ ឧស្សាហកម្មនាំចេញធុរេនរបស់ប្រទេសថៃ កំពុងតែវិលមុខនឹងសន្ទុះចោទប្រកាន់យ៉ាងកក្រើកចំពោះទងកវើខុសច្បាប់ បន្ទាប់ពីសមាជិកសភាមួយរូបប្រចាំខេត្ត រ៉ាយ៉ុង បានរកឃើញផែនការទុច្ចរិត ដើម្បីយកផ្លៃទុរេនថៃ លាយជាមួយផ្លែទុរេនវៀតណាម រួចនាំចេញទៅកាន់ទីផ្សារប្រទេសចិន។ សមាជិកសភាថៃម្នាក់ បានរកឃើញផែនការរបស់ឈ្មួញយកផ្លែទុរេនថៃលាយបន្លំជាមួយទុរេនថោកៗរបស់វៀតណាម ដើម្បីបន្លំនាំចេញទៅប្រទេសចិន បានបង្កឱ្យមានការភ័យខ្លាចដល់ឧស្សាហកម្មផ្លែទុរេន និងកសិករថៃភ័យព្រួយកាន់តែខ្លាំង ព្រោះខ្លាចលែងមានអ្នកទិញ។ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន ឌឹ ណេសិន របស់ថៃ បានឱ្យដឹងថា ការលាតត្រដាងនេះ បានកើតឡើងចំពេលមានការធ្លាក់ចុះតម្លៃធូរេនថៃ ដោយសារមានការកាត់បន្ថយការបញ្ជាទិញពីអតិថិជនចិន។ ភាពចម្រូងចម្រាសនេះបានផ្ទុះឡើងនៅពេលលោក ពុងសាថន ស៊នភេតណារិន (Pongsathorn Sornphetnarin) សមាជិកសភាមណ្ឌលខេត្តរ៉ាយ៉ង បានដឹកនាំក្រុមមន្ត្រីរដ្ឋាភិបាល និងមូលដ្ឋានមួយក្រុម ឆ្មក់ចូលឃ្លាំងស្តុកដើមឈើកៅស៊ូមួយកន្លែង ក្នុងស្រុកឃ្លាំង ខេត្តរ៉ាយ៉ង។ ប្រតិបត្តិការសើបឆ្មក់ចូលឆេកឆេរនេះ ត្រូវបានធ្វើឡើងភ្លាមៗតាមការផ្តល់ព័ត៌មានពីក្រុមស៊ើបការសម្ងាត់ អំពីទីតាំងលួចលាយទុរេនសម្រាប់ការនាំចេញទៅក្រៅប្រទេស។ នៅក្នុងឃ្លាំងនេះ ក្រុមអ្នកស៊ើបអង្កេតបានរកឃើញទូកុងតឺន័រចំនួនពីរគ្រឿង ដែលទូកុងតឺន័រមួយនោះមានសាច់ផ្លែទុរេនពេញ ដែលគេសង្ស័យថា ជាសាច់ផ្លែទុរេននាំចូលមកពីប្រទេសវៀតណាម ចំណែកទូមួយទៀតមិនទាន់ផ្ទុកអ្វីឡើយ ប៉ុន្តែត្រូវគេរាយការណ៍ថា កំពុងរៀបចំដឹកសាច់ផ្លែទុរេនទៅកាន់កំពង់ផែមួយ ដើម្បីនាំចេញទៅប្រទេសចិន។ ប្រតិបត្តិការនេះបានរកឃើញបុរសចិនម្នាក់ ដែលត្រូវបានគេស្គាល់ថា ជាតំណាងអ្នកនាំចូលផ្លែទុរេនពីវៀតណាម ប៉ុន្តែមិនមានឯកសារបញ្ជាក់ការនាំចូល ឬដឹកជញ្ជូននោះទេ ដោយអះអាងថា ឯកសារធ្វើឡើងនៅរោងចក្រមួយកន្លែង ស្ថិតនៅក្នុងខេត្តចាន់ថាបុរី របស់ប្រទេសថៃ។ ក្រោយមកនគរបាលថៃ […]
News & ចំណេះដឹងថ្មីៗ & អន្តរជាតិ

សិង្ហបុរីចាប់ផ្តើមបង្កាត់ពូជត្រីទីឡាព្យាក្រហម ប្រភេទថ្មី ដែលមានទំហំធំជាងមុន និងឆាប់ធំធាត់
សិង្ហបុរី៖ ក្នុងគោលបំណងឆ្លើយតបតាមតម្រូវការត្រីនៅតាមទីផ្សារ ប្រទេសសិង្ហបុរី ចាប់ផ្តើមបង្កាត់ពូជត្រីទីឡាព្យាក្រហម ដែលអាចរស់រានមានជីវិតប្រសើរជាងមុន។ យោងតាមទីភ្នាក់ងារចំណីអាហារសិង្ហបុរី បានឱ្យដឹងថា គំនិតផ្តួចផ្តើមទាំងនេះ គឺនៅក្នុងផែនការវារីវប្បកម្មសិង្ហបុរី ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្មចំណីអាហារ។ អ្នកចិញ្ចឹមត្រីទីឡាព្យាពូជថ្មីនេះ ត្រូវចំណាយប្រាក់ប្រហែលកន្លះដុល្លារសិង្ហបុរី ក្នុងមួយក្បាល ដែលតម្លៃស្មើគ្នាកូនត្រីនាំចូលពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។ សារព័ត៌មានសិង្ហបុរី បានចេញផ្សាយព្រោងព្រាតក្នុងសប្តាហ៍នេះ ដោយកស្រង់សម្តីមន្ត្រីសហព័ន្ធសហគ្រាសកសិកម្មសិង្ហបុរី ដែលបាននិយាយថា សមត្ថភាពផលិត និងចែកចាយកូនត្រីទីឡាព្យាក្រហម ដែលមានគុណភាពល្អ ត្រូវបានគេរំពឹងថា នឹងជួយកសិដ្ឋានក្នុងសិង្ហបុរី អាចបង្កើនបរិមាណផលិតកម្មរបស់ខ្លួន។ មជ្ឍមណ្ឌលបង្កាត់ពូជត្រីត្រីទីឡាព្យាក្រហមនេះ ទទួលបានជំនួយថវិកាពីទីភ្នាក់ងារសន្តិសុខស្បៀងសិង្ហបុរីដើម្បីភ្ញាស់ពូជត្រីថ្មី ដែលងាយស្រួលចិញ្ចឹមជាងប្រភេទត្រីមុនៗ។ នាយកប្រតិបត្តិរបស់ទីភ្នាក់ងារសន្តិសុខស្បៀង បាននិយាយថា កន្លងមក កសិដ្ឋានចិញ្ចឹមត្រីនៅក្នុងប្រទេសសិង្ហបុរី ធ្លាប់ប្រឈមនឹងការលំបាកដោយសារខ្វះពូជត្រីល្អ និងមានគុណភាពខ្ពស់ ដែលនាំចូលពីប្រទេសជិតខាង។ លោកបានបន្តទៀតថា «កសិដ្ឋានតែងតែប្រឹងស្វែងរកកូនត្រី ដែលគួរឲ្យទុកចិត្ត និងអាចផ្គត់ផ្គង់បានទៀតទាត។ កសិដ្ឋានចង់ដឹងថា មេពូជរបស់កូនត្រី ដែលគេទិញមកចិញ្ចឹមជាប្រភេទត្រីល្អ និងឆាប់ធំធាត់។ ដូច្នេះបញ្ហាប្រឈមមានច្រើនណាស់ ប្រសិនបើពួកគេត្រូវនាំចូលកូនត្រី ដោយមិនដឹងថា មេបារបស់វាជាពូជអ្វី និងមានប្រភពមកពីណា”។ លោកនាយកប្រតិបត្តិរបស់ទីភ្នាក់ងារសន្តិសុខស្បៀង បានមានប្រសាសន៍ទៀតថា ស្ថាប័នរបស់លោកក៏កំពុងពិនិត្យមើលពីរបៀបធ្វើឱ្យត្រីឆាប់លូតលាស់ធំធាត់ និងអត្រារស់រានរបស់ត្រីទីឡាព្យាពូជថ្មីនេះ ។ លោកបានបន្ថែមថា ការពង្រឹងគុណភាពត្រីទីឡាព្យា […]
News & ចំណេះដឹងថ្មីៗ & អន្តរជាតិ

កម្មករដែករបស់ជប៉ុនដើរតាមបញ្ជាពីភ្លើងឡាស៊ែរ ចេះធ្វើកសុក្មជំនួសកម្លាំងមនុស្ស
ទីក្រុងអូសាកា៖ ក្នុងពេលឆាប់ៗនេះ តាមកសិដ្ឋានមួយចំនួននៅក្នុងប្រទេសជប៉ុននឹងមានជំនួយការថ្មី ដែលមិនត្រូវការពេលសម្រាកទទួលទានអាហារថ្ងៃត្រង់ឡើយ។ ជំនួយការថ្មី ឬកម្មករដែកនេះ គឺជាមនុស្សយន្តកសិកម្មទើបផលិតបាន ដែលត្រូវបានបង្កើតឡើងដោយអ្នកស្រាវជ្រាវជនជាតិជប៉ុន អាចជួយធ្វើការងារនៅក្នុងកសិដ្ឋានដោយផ្ទាល់តែម្តង តាមរយៈប្រព័ន្ធបច្ចេកវិទ្យាថ្មីបង្កើតឡើងក្រុមអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យក្រុង អូសាកា ប្រទេសចប៉ុន។ តាមរយៈការសាលល្បង មនុស្សយន្តនេះអាចធ្វើដំណើរដោយស្វ័យប្រវត្តិ នៅតាមចន្លោះរងដាំដំណាំផ្លែស្ត្របឺរី ដោយមិនបាច់ចំណាយប្រាក់ច្រើន ដើម្បីធ្វើផ្លូវឱ្យដើរឡើយ។ យោងតាមការស្រាវជ្រាវផ្នែកវិស័យកសិកម្ម បានឱ្យដឹងថា ការរកឃើញថ្មីនេះអាចជួយដល់កសិករខ្នាតតូច ដែលកំពុងខ្វះកម្លាំងពលកម្ម។ មនុស្សយន្តថ្មីនេះ មិនសូវពឹងផ្អែកលើប្រព័ន្ធ GPS ដែលមានតម្លៃថ្លៃ ឬត្រូវដំឡើងសញ្ញាសម្គាល់ពិសេសណាមួយនៅក្នុងកសិដ្ឋានឡើយ ព្រោះមនុស្សយន្តនេះប្រើវិធីសាស្រ្តងាយៗ ដូចធ្វើត្រាប់តាមមនុស្សដែរ ហើយនៅពេលផ្លាស់ទីតាំងម្តងៗ វាចេះរក្សាគម្លាតពីថ្នាលមួយទៅថ្នាលមួយទៀត។ សម្រាប់កសិដ្ឋានខ្នាតតូច នឹងទទួលផលចំណេញច្រើនខុសប្លែកគ្នាយ៉ាងខ្លាំងពីកន្លែងកសិដ្ឋាន ឬកសិឧស្សាហកម្មខ្នាតធំ ដោយហេតុថា ម្ចាស់កសិដ្ឋានខ្នាតតូចមិនសូវមានលទ្ធភាពអាចកសាងហេដ្ឋារចនាសម្ព័ន្ធធំដុំឡើយ។ តើមនុស្សយន្តកសិកម្មនេះដំណើរការយ៉ាងដូចម្តេច? នៅពេលមនុស្សយន្តត្រូវការផ្លាស់ទីតាំងពីកន្លែងមួយទៅកន្លែងមួយទៀត វាចេះរកផ្លូវទៅដល់កន្លែង ដែលបានកំណត់ទុកជាមុន។ នៅពេលវាដើរទៅជិតដល់ជួរដំណាំ វាងាកទៅរកថ្នាលដំណាំតាមបញ្ជាពីម៉ាស៊ីនស្កេនឡាស៊ែរ ដោយរក្សាចម្ងាយជាក់លាក់។ តាមរយៈមនុស្សយន្តកសិកម្មដើរដោយប្រព័ន្ធចាប់ពន្លឺ និងចំណាំជួរ (Light Detection and Ranging) ឬហៅកាត់ថា លីដា (LiDar) បានបង្ហាញថា មនុស្សអាចបេះផ្លែស្ត្របឺរី ពីថ្នាលខ្ពស់ៗបាន។ វិធីសាស្រ្តកែច្នៃថ្មីនេះ […]
News & ជាតិ

ខ្មែរកែច្នៃដើមចេក ត្បាញជាសម្ភារៈប្រើប្រាស់ និងរកប្រាក់ចំណូលប្រចាំថ្ងៃ
រាជធានីភ្នំពេញ៖ ម្ចាស់អាជីវកម្មតម្បាញចេកខ្មែរបានកែច្នៃពីដើមចេកចេញជាសម្ភារៈប្រើប្រាស់ច្រើនប្រភេទ មានដូចជា កាបូប កន្ត្រក ស្រោមសម្រាប់ដាក់ដបទឹក ខ្សែសម្រាប់យួរកែវកាហ្វេ និងខ្សែសម្រាប់តុបតែងលម្អគឺ កំពុងតែមានសន្ទុះគាំទ្រយ៉ាងខ្លាំងនៅលើទីផ្សារ ហើយអាចរកប្រាក់ចំណូលប្រមាណ១០០ដុល្លារ ក្នុងមួយថ្ងៃ។ អ្នកស្រី ឆាត សុឃឿប ម្ចាស់អាជីវកម្ម អនុសារតម្បាញចេកខ្មែរ មានទីតាំងនៅភូមិសំពៅលិច ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបងបានរៀបរាប់ថា អាជីវកម្មដើមចេក កាប់យកផ្លែរួចមកកែច្នៃធ្វើជាសម្ភារៈប្រើប្រាស់និងគ្រឿងសម្រាប់តុងតែងលម្អ ក្នុងពេលបច្ចុប្បន្នមានសន្ទុះកើនឡើងទ្វេដងបើប្រៀបធៀបទៅនិងពេលមុនៗ ។ តួយ៉ាងខ្សែធ្វើពីស្របាចេកសម្រាប់យួរកែវកាហ្វេ និងខ្សែសម្រាប់ដាក់ដបទឹក ដែលជាផលិតផលគាំទ្រដល់បរិស្ថាន កាត់បន្ថយដល់ការប្រើប្រាស់ថង់ប្លាសិ្ទកកំពុងទទួលបានការគាំទ្រច្រើន។ អ្នកស្រីគូសបញ្ជាក់ទៀតថា “នៅក្នុងអាជីវកម្មលក់សម្ភារៈប្រើប្រាស់ ឬផលិតផលកែច្នៃចេញពីដើមចេករាល់ថ្ងៃនេះ យើងទទួលបានប្រាក់ចំណូលតិចតួចនៅឡើយ ដោយថ្ងៃខ្លះលក់បានក្រោម១០០ដុល្លារតែថ្ងៃខ្លះទៀតលក់បានប្រាក់លើសពី១០០ដុល្លារ ។ តែទំហំសាច់ប្រាក់នេះ វាមិនទាន់ឆ្លើយតបទៅនិងអ្វីដែលយើងចង់បាននោះទេ ប៉ុន្តែសន្ទុះនៃការគាំទ្រកើនឡើងជាបន្តបន្ទាប់ដូចសព្វថ្ងៃនេះ វាបានជំរុញឱ្យយើងមានទឹកចិត្តធ្វើវាបន្តទៀត ហើយព្យាយាមកែលម្អផលិតផលឱ្យកាន់តែមានលក្ខណៈស្តង់ដា”។ អ្នកស្រីបន្តទៀតថា បើតាមទស្សនៈយល់ឃើញរបស់ខ្ញុំ ។សម្រាប់អាជីវកម្មកែច្នៃដើមចេកធ្វើជាសម្ភារៈប្រើប្រាស់ទៅតាមប្រភេទផ្សេងៗគ្នានេះខ្ញុំគិតឃើញថាវានឹងមានការកើនឡើងបន្ថែមទៀត ព្រោះពលរដ្ឋងាកគិតដល់បរិស្ថាន ស្របពេលអាជីវកម្មរបស់យើងមានគុណតម្លៃ ទ្រទ្រង់ដល់បរិស្ថាន រួមនិងវប្បធម៌ជាតិនៅតាមតំបន់ជាដើម។ ដូចនេះនៅថ្ងៃខាងមុខសន្ទុះនៃការគាំទ្រមានការកើនឡើងបន្ថែមទៀត។ បើតាមអ្នកស្រី ឆាត សុឃឿប គឺ អាជីវកម្មកែច្នៃពីដើមចេកនេះបានចូលរួមចំណែកផ្តល់ការងារនិងប្រាក់ចំណូលដល់ពលរដ្ឋក្នុងតំបន់បានប្រមាណ២០នាក់ក្នុងពេលបច្ចុប្បន្ន ហើយផលិតផលរបស់អ្នកស្រីមានតម្លៃចាប់ពី២០០រៀលរហូតដល់៨ម៉ឺនរៀល ឬស្មើនិង២០ដុល្លារក្នុងមួយផលិតផល។ ទន្ទឹមនឹងអាជីវកម្មបាននិងកំពុងទទួលបានសន្ទុះគាំទ្រពីទីផ្សារជាបន្តបន្ទាប់ […]