វៀតណាមវ៉ាដាច់ថៃក្លាយជាប្រទេសនាំចេញអង្ករធំទីពីររបស់ពិភពលោក

image_2025-07-01_09-31-18

ហាណូយ៖ សមាគមន៍អ្នកនាំចេញអង្កររបស់ថៃ បាននិយាយថា​ ប្រទេសវៀតណាមបានវ៉ាដាច់ប្រទេសថៃ ដែលធ្លាប់ជាអ្នកនាំចេញអង្ករធំជាងគេទីពីរ របស់ពិភពលោក នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៥នេះ។

សមាគមបានកត់សម្គាល់ថា ចាប់ពីខែមករាដល់ខែមិថុនា ឆ្នាំ២០២៥នេះ ប្រទេសឥណ្ឌាបាននាំចេញអង្ករចំនួន១១,៦៨68 លានតោន កើនឡើងចំនួន៣៦,៥ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ តាមពីក្រោយដោយប្រទេសវៀតណាម ដែលបាននាំចេញអង្ករចំនួន៤,៧២លានតោន កើនឡើងចំនួន៣,៦ភាគរយ។

ទន្ទឹមនឹងនេះ ប្រទេសថៃបាននាំចេញះអង្ករចំនួន៣,៧៣លានតោន ធ្លាក់ចុះចំនួន២៧,៣ភាគរយ ខណៈប្រទេសប៉ាគីស្ថាន​ បាននាំចេញអង្ករចំនួន២,៧៦លានតោន ធ្លាក់ចុះចំនួន២០,២ភាគរយ។  ចំណែកសហរដ្ឋអាម៉េរិក បាននាំចេញអង្ករចំនួន១,៤លានតោន ធ្លាក់ចុះចំនួន២៣,៥ភាគរយ។

យោងតាមក្រសួងកសិកម្ម និងបរិស្ថានវៀតណាម បានឱ្យដឹងថា ប្រទេសវៀតណាមបាននាំចេញអង្ករប្រមាណ៧៥០ ០០០តោនក្នុងខែកក្កដា ឆ្នាំ២០២៥ ជាមួយនឹងប្រាក់ចំណូលចំនួន៣៦៦,១លានដុល្លារ។  តួលេខនេះបាននាំឱ្យការនាំចេញអង្ករសរុបសម្រាប់រយៈពេលប្រាំពីរខែដំបូងនៃឆ្នាំ២០២៥នេះ មានចំនួនរហូតដល់ប្រហែល៥,៥លានតោន ដែលបង្កើតប្រាក់ចំណូលបានចំនួន២,៨១ពាន់លានដុល្លារ​ គឺកើនឡើងចំនួន៣,១ភាគរយ ប៉ុន្តែតម្លៃបានធ្លាក់ចុះគួរឱ្យកត់សម្គាល់មកត្រឹម១៥,៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៤។

ការ​ធ្លាក់​ចុះ​នៃ​ប្រាក់​ចំណូល​ត្រូវ​បាន​គេ​សន្មត់​ថា ដោយសារ​ការ​ធ្លាក់​ចុះ​តម្លៃ​នាំ​ចេញ​ជា​មធ្យម។  ក្នុងរយៈពេលប្រាំពីរខែដំបូង តម្លៃនាំចេញជាមធ្យមរបស់វៀតណាម បានធ្លាក់ចុះមកនៅត្រឹម៥១៤ដុល្លារក្នុងមួយតោន គឺធ្លាក់ចុះចំនួណ១៨,៤ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២៤។

ចំណែកប្រទេសហ្វីលីពីននៅតែជាអ្នកទិញអង្ករធំជាងគេបំផុតរបស់វៀតណាម ដែលស្មើនឹង៤២,៦ភាគរយនៃទំហំនាំចេញសរុប ទោះបីជាតម្លៃនាំចេញទៅកាន់ទីផ្សារនេះបានធ្លាក់ចុះចំនួន១៣,៥ភាគរយនៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៥នេះ។

ផ្ទុយទៅវិញ ទីផ្សារអាហ្រ្វិកជាច្រើនបានកត់ត្រាកំណើនគួរឲ្យចាប់អារម្មណ៍។  ការ​នាំ​ចេញ​អង្ករទៅ​កាន់ប្រទេស​ហ្គាណា​ បាន​កើន​ឡើង៥៣,៥ភាគរយ ខណៈ​ការ​នាំ​ចេញ​ទៅកាន់​ប្រទេស​កូតឌីវ័រ​ បាន​កើន​ឡើង​ជិត​ពីរ​ដង គឺ​កើន​ឡើងចំនួន៩៦,៦ភាគរយ។  ក្នុងចំណោមទីផ្សារនាំចេញអង្ករធំៗទាំង១៥ របស់វៀតណាម មានប្រទេសបង់ក្លាដែស បានបង្ហាញពីការកើនឡើងយ៉ាងខ្លាំងនូវតម្លៃអង្ករ ខណៈពេលប្រទេសម៉ាឡេស៊ី បានធ្លាក់ចុះយ៉ាងខ្លាំងបំផុត គឺចំនួន៥៨,៥ភាគរយ។

ទោះបីជាការពង្រឹងជំហររបស់ខ្លួនក្នុងនាមជាអ្នកនាំចេញអង្ករធំជាងគេទីពីររបស់ពិភពលោកក៏ដោយ ក៏ប្រទេសវៀតណាមប្រឈមនឹងសម្ពាធកាន់តែខ្លាំងឡើងពីការធ្លាក់ចុះតម្លៃជាសកល រួមទាំងប្រាក់បញ្ចូលចំណូលពីការនាំចេញ និងប្រាក់ចំណេញសុទ្ធនៅទូទាំងវិស័យអង្ករ។

ប្រធានសមាគមស្បៀងអាហារវៀតណាម បានទទួលស្គាល់ថា គម្លាតរវាងប្រទេសវៀតណាម និងប្រទេសថៃ នៅតូចចង្អៀត ប៉ុន្តែលទ្ធផលបានឆ្លុះបញ្ចាំងពីការប្រកួតប្រជែងរបស់អង្ករវៀតណាម ដែលរក្សាបាននូវកំណើនចាប់តាំងពីដើមឆ្នាំ២០២៥េហូតមក។

លោកបានសង្កេតឃើញថា ទោះបីជាទីផ្សារអង្ករពិភពលោកកំពុងជួបប្រទះនឹងការធ្លាក់ចុះតម្លៃ និងអ្នកនាំចេញជាច្រើនកំពុងបាត់បង់ដីក៏ដោយ ក៏គ្រាប់ធញ្ញជាតិវៀតណាមនៅតែមានតម្រូវការនៅក្នុងទីផ្សារសំខាន់ៗដូចជាហ្វីលីពីន អាហ្រ្វិក និងចិន។

លោកបានលើកឡើងពីស្ថិតិដែលបង្ហាញថា តម្លៃនាំចេញអង្កររបស់វៀតណាមក្នុងរយៈពេលប្រាំមួយខែកន្លងមកនេះ ជាមធ្យមមានតម្លៃ៥១៧ដុល្លារក្នុងមួយតោន ដែលខ្ពស់ជាងតម្លៃមធ្យមប្រហែល៤០០ដុល្លារ ក្នុងមួយតោន នាពេលកន្លងមក៕


Oplus_16908288
អគ្គនាយកធនាគារ ARDB និងសហការី បន្តចុះតាមដាន និងវាយតម្លៃអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់ធនាគារ

ដោយ ហៃ ស៊ីណា អគ្គនាយកធនាគារ ARDB និងសហការី បន្តចុះតាមដាន និងវាយតម្លៃអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់រាជរដ្ឋាភិបាល ខេត្តបាត់ដំបង-ពោធិ៍សាត់៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំងសហការី នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចុះតាមដាន និងវាយតម្លៃប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់ធនាគារ ARDB នៅរោងម៉ាស៊ីនកែច្នៃអង្ករ អង្គរបាយ័ន និងរោងម៉ាស៊ីនកិនស្រូវ ធី.អិម.ខេ ស្ថិតក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ និងក្រុមហ៊ុន អៀង ហ៊ាង អ៉ីមផត អិចផត ស្ថិតក្នុងស្រុកសង្កែ ខេត្តបាត់ដំបង។ ក្នុងបេសកកម្មនៃការចុះពិនិត្យកន្លែងស្តុកស្រូវ និងឡសម្ងួតរួចមក ឯកឧត្តមបណ្ឌិត កៅ ថាច បានបញ្ជាក់ថា ក្នុងនាមជាធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាលសូមលើកទឹកចិត្តដល់បណ្តារោងម៉ាស៊ីនកិនស្រូវក្នុងស្រុកត្រូវរួមគ្នាបង្កើនការទិញស្រូវពីកសិករចាប់ពីពេលនេះទៅឲ្យអស់លទ្ធភាព និងតម្លៃសមរម្យ ជាពិសេសចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីបម្រើដល់ការនាំចេញ។ លើសពីនេះទៅទៀត រោងម៉ាស៊ីនក្នុងស្រុកគួរដល់ពេលវេលាពិនិត្យលើការវិនិយោគរួមគ្នាជាឧស្សាហកម្មកែច្នៃអង្ករដ៏ធំមួយ ដែលមានសមត្ថភាពគ្រប់គ្រាន់ កុំពឹងលើលក់ចុងអង្ករ កន្ទក់ និងអង្កាមដែលកិនជាអង្ករហើយត្រូវវិលចូលទៅឧស្សាហកម្មក្នុងស្រុកវិញ ដើម្បីអាចឈានដល់ការប្រកួតប្រជែងលើទីផ្សារជាមួយប្រទេសជិតខាងយើង តាមរយៈកាត់បន្ថយថ្លៃដើមផលិតឲ្យកាន់តែទាប។ ជាចុងក្រោយនៃការចុះពិនិត្យរោងម៉ាស៊ីនកិនស្រូវក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យរួចមក […]

Oplus_16908288
ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំកិច្ចប្រជុំជាមួយរោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុននាំចញ ដើម្បីក្តាប់ពីវឌ្ឍនភាពវិស័យស្រូវអង្ករ និងហិរញ្ញប្បទានគាំទ្រ

ដោយ ហៃ ស៊ីណា បាត់ដំបង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម  (ARDB) នាថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០២៦នេះ បានដឹកនាំកិច្ចប្រជុំជាមួយរោងម៉ាស៊ីនកិនស្រូវមកពីខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ និងខេត្តបាត់បង ដើម្បីក្តាប់ពីវឌ្ឍនភាពវិស័យស្រូវអង្ករ និងហិរញ្ញប្បទានគាំទ្រដល់ការប្រមូលទិញស្រូវពីកសិករឲ្យអស់លទ្ធភាព និងមានតម្លៃសមរម្យ។ កិច្ចប្រជុំនេះរៀបចំឡើងនៅស្នាក់ការធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សាខាខេត្តបាត់ដំបង ដែលមានការចូលរួមពីឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា, ឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករ និងលោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករ រោងម៉ាស៊ីនកិនស្រូវ និងតំណាងក្រុមហ៊ុននាំអង្ករចេញសរុបជាង២០នាក់។ ឯកឧត្តមបណ្ឌិត កៅ ថាច មានប្រសាសន៍ក្នុងឱកាសនេះថា ការជួបជុំថ្ងៃនេះ គឺដើម្បីពិនិត្យវឌ្ឍនភាពនៃការប្រមូលទិញស្រូវ និងជំរុញការសម្រេចគោលដៅនាំចេញអង្ករ១លានតោន ដែលជាមាសសរបស់កម្ពុជាយើង ដែល១៦ឆ្នាំនេះ ថ្វីបើជួបនឹងបញ្ហាស្មុគស្មាញច្រើន ដែលគ្រប់គ្នាត្រូវតែដឹង និងទទួលស្គាល់ ព្រោះកាលនោះមិននឹកស្មានតម្លៃស្រូវធ្លាក់ចុះមិនសមហេតុផល នៅឆ្នាំ២០១៦ តែធាតុពិត យើងបានដោះស្រាយរួច។ បញ្ហាពេលនោះ គឺយើងអត់មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ដូចជាឃ្លាំង ឡសម្ងួតនៅឡើយ […]

Oplus_16908288
អគ្គនាយកធនាគារ ARDB ចុះពិនិត្យ និងវាយតម្លៃបរិមាណស្តុកទុកស្រូវ កិនកែច្នៃនៅតាមរោងម៉ាស៊ីនស្រូវ ក្នុងខេត្តបាត់ដំបង

ដោយ ហៃ ស៊ីណា បាត់ដំបង ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម  (ARDB), ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា, ឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមប្រឹក្សាភិបាល, លោក លន់ យ៉េង អគ្គលេខាធិការ សហព័ន្ធស្រូវអង្ករកម្ពុជា ព្រមទាំងសហការី នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចុះពិនិត្យ និងវាយតម្លៃបរិមាណស្តុកស្រូវ នៅតាមបណ្តារោងម៉ាស៊ីនកិនស្រូវ ក្នុងខេត្តបាត់ដំបង ដើម្បីបម្រើការនាំចេញ។ ដំណើរទស្សនកិច្ច និងស្វែងយល់ នៅតាមរោងម៉ាស៊ីនកិនស្រូវ ក្នុងខេត្តបាត់ដំបងរបស់ឯកឧត្តមបណ្ឌិត កៅ ថាច រួមមានក្រុមហ៊ុន Signature Rice ដែលកំពុងសិក្សាគម្រោងហិរញ្ញប្បទានបៃតង, រោងម៉ាស៊ីនកិនស្រូវ ស៊ីវ ឡាយ កំពុងប្រមូលទិញស្រូវរង្វង់១០ម៉ឺនតោនសម្រាប់កិនកែច្នៃនាំចេញ និងរោងម៉ាស៊ីនកិនស្រូវ ឡាយ សែ ស្ថិតនៅក្នុងស្រុកថ្មគោល និងស្រុកមង្គលបុរី ខេត្តបាត់ដំបង។ ក្នុងដំណើរចុះពិនិត្យមើលរោងម៉ាស៊ីនកិនស្រូវ និងការប្រមូលទិញស្រូវពីកសិករនៅរោងម៉ាស៊ីនកិនស្រូវខាងលើ […]

IMG_20260911_175137_236
ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំសហការី ចុះពិនិត្យមើលប្រសិទ្ធភាពការប្រើប្រាស់ហិរញ្ញប្បទានរបស់ធនាគារ ARDB នៅរោងម៉ាស៊ីនកិនស្រូវចំនួន៣ទីតាំងស្ថិត ក្នុងខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) អមដំណើរដោយឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ព្រមទាំងសហការីនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចុះត្រួតពិនិត្យនិងស្វែងយល់អំពីដំណើរការប្រមូលទិញស្រូវ និងស្តុកទុករបស់រោងម៉ាស៊ីនកិនស្រូវចំនួន៣កន្លែងផ្សេងៗគ្នាស្ថិតស្រុកសន្ទុក ខេត្តកំពង់ធំ។ ក្នុងដំណើរចុះពិនិត្យមើលរោងម៉ាស៊ីនកិនស្រូវ និងការប្រមូលទិញស្រូវពីកសិករនៅរោងម៉ាស៊ីនកិនស្រូវខាងលើ គឺក្នុងគោលបំណងតាមដានអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដែលជាធនាគារគោលនយោបាយរបស់រាជរដ្ឋាភិបាល ផ្តោតលើវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ។ រោងម៉ាស៊ីនកិនស្រូវទី១ ដែលឯកឧត្តមបណ្ឌិត កៅ ថាច ចុះពិនិត្យនេះ គឺរោងម៉ាស៊ីន BRM ស្ថិតនៅស្រុកសន្ទុក ទី២ រោងម៉ាស៊ីនកិនស្រូវអេមរុរ៉ាយស៍ (Amru Rice) ស្ថិតនៅស្រុកស្ទោង និងទី៣ រោងម៉ាស៊ីនកិនស្រូវ ១៦៨៨ ខេត្តកំពង់ធំ។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានចុះផ្ទាល់ពិនិត្យ​មើលសកម្មភាពច្រូតកាត់ប្រភេទស្រូវចំប៉ីស ដែលផលិតដោយរោងម៉ាស៊ីនកិនស្រូវ BRM ក្នុងផ្ទៃដី៣០០ ហិកតា ទិន្នផល៤តោនក្នុង១ហិកតា។ បន្ទាប់មកទៀត ឯកឧត្តមបណ្ឌិត និងប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា […]

កាលវិភាគផ្សព្វផ្សាយ