Tag: trending
News & អន្តរជាតិ

បង់ក្លាដែសនាំចូលអង្ករច្រើន ព្រោះផលិតកម្មក្នុងស្រុកធ្លាក់ចុះដោយទឹកជំនន់បំផ្លាញ
ដាកា៖ យោងតាមទិន្នន័យផ្លូវការ បានឱ្យដឹងថា ការនាំចូលអង្កររបស់ប្រទេសបង់ក្លា នៅក្នុងឆ្នាំ២០២៤-២០២៥ បានកើនឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេលប្រាំពីរឆ្នាំកន្លងមកនេះ ដោយសារផលិតកម្មស្រូវនៅក្នុងប្រទេសមិនអាចផ្គត់ផ្គង់តាមតម្រូវការបានឡើយ។ យោងតាមទិន្នន័យផ្លូវការដដែលនេះ បានឱ្យដឹងទៀតថា អ្នកនាំចូលអង្កររបស់ភ្នាក់ងាររដ្ឋ និងក្រុមហ៊ុនឯកជន មានបរិមាណចំនួន១,៤លានតោន កាលពីឆ្នាំមុន ដែលជាចំនួនខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០១៨ ដែលនៅពេលនោះប្រទេសបង់ក្លាដែស បាននាំចូលអង្ករចំនួន៣,១លានតោន។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញ បាននិយាយថា ប្រទេសបង់ក្លាដែស មិនគួរនាំចូលអង្ករណាមួយឡើយ ប្រសិនបើទិន្នន័យផលិតផលមានការគ្រប់គ្រងត្រឹមត្រូវ។ ផ្ទុយទៅវិញអាចមានស្រូវសល់លើសពីតម្រូវការថែមទៀតផង។ ចំណែកទីប្រឹក្សាចំណីអាហារវិញ បាននិយាយថា ទឹកជំនន់គំហុកខ្លាំងភ្លាមៗ នៅក្នុងតំបន់ភាគអាគ្នេយ៍ បានធ្វើឱ្យខូចអស់ស្រូវរដូវវស្សាយ៉ាងច្រើន ដូច្នេះហើយទើមត្រូវការនាំចូលអង្ករយ៉ាងច្រើនបែបនេះ។ បើយោងតាមការប៉ាន់ប្រមាណពីមុនរបស់ក្រសួងកសិកម្មប្រទេសបង់ក្លាដែស បានបង្ហាញឱ្យដឹងថា កាលពីក្នុងខែសីហា និងខែកញ្ញា ឆ្នាំ២០២៤កន្លងមក ទឹកជំនន់បានបំផ្លាញស្រូវរដូវវស្សាអស់ទិន្នផលប្រហែលមួយលានតោន។ ចំណែកទិន្នន័យផលិតកម្មស្រូវ នៅក្នុងឆ្នាំ២០២៥ មិនទាន់មាននៅឡើយទេ។ មកទល់ពេលនេះ ការិយាល័យស្ថិតិបង់ក្លាដែស បានចេញផ្សាយការប៉ាន់ប្រមាណនៃទិន្នផលផលិតកម្មស្រូវរដូវវស្សា សម្រាប់ឆ្នាំ២០២៥ ដោយលើកឡើងថា បានធ្លាក់ចុះចំនួន១,៥ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដោយមកនៅត្រឹម១០,៩៣លានតោន។ ប៉ុន្តែទីភ្នាក់ងារស្ថិតិមិនបានចេញផ្សាយការប៉ាន់ប្រមាណរបស់ខ្លួនលើការផលិតស្រូវប្រាំងឡើយ ដែលមានបរិមាណជិត៥៥ភាគរយនៃផលិតកម្មស្រូវប្រចាំឆ្នាំរបស់ប្រទេសបង់ក្លាដែស។ ទោះបីជាយ៉ាងនេះក្តី ក្រសួងកសិកម្ម បានប៉ាន់ប្រមាណថា កសិករដាំស្រូវប្រាំង ត្រូវប្រមូលផលក្នុងអំឡុងពីខែឧសភា ដល់ខែមិថុនា នៅលើផ្ទៃដីទំហំ០,៥លានហិកតា ដែលតាមផែនការនឹងផ្តល់ទិន្នផលប្រមាណ២០,២៦លានតោន។ […]
News

កម្ពុជានាំចេញគ្រាប់ និងផ្លែឈើស្ងួតដំបូងគេទៅអូស្ត្រាលីជាង១២តោន ដោយក្រុមហ៊ុនកសិធុរកិច្ចក្នុងស្រុក
ភ្នំពេញ៖ កម្ពុជាបាននាំចេញគ្រាប់ និងផ្លែឈើក្រៀមជាលើកដំបូងទៅកាន់ប្រទេសអូស្ត្រាលី ដោយក្រុមហ៊ុនកសិធុរកិច្ចក្នុងស្រុក Royal Trust Trading Co., Ltd. (RTT) បាននាំចេញផលិតផលជាង១២តោន រួមមាន គ្រាប់ស្វាយចន្ទី ផ្លែស្វាយស្ងួត ខ្នុរ ចេក និងផ្លែម្ទេស។ ការដឹកជញ្ជូនដែលបានផ្ញើដោយមានការជួយជ្រោមជ្រែងពីកម្មវិធី Cambodia Australia Partnership for Resilient Economic Development (CAPRED) មានគោលបំណងពង្រឹងការត្រៀមខ្លួនក្នុងការនាំចេញ និងភ្ជាប់អាជីវកម្មកសិឧស្សាហកម្មកម្ពុជាជាមួយទីផ្សារអន្តរជាតិ។ ព្រឹត្តិការណ៍សម្ពោធនេះបានធ្វើឡើងនៅរាជធានីភ្នំពេញកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ដោយមានការចូលរួមពីតំណាងស្ថានទូតអូស្ត្រាលី ប្រចាំប្រទេសកម្ពុជា ក្រសួងពាណិជ្ជកម្មកម្ពុជា សហគ្រាសខ្មែរ និងក្រុមហ៊ុន RTT។ លោក Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលី បានមានប្រសាសន៍ថា ភាពជាដៃគូនឹងជួយកម្ពុជាពង្រីកទៅក្នុងវិស័យថ្មីៗ ដើម្បីបង្កើនការប្រកួតប្រជែងពាណិជ្ជកម្ម និងចូលទីផ្សារថ្មី គាំទ្រដល់គោលដៅរបស់ប្រទេសក្នុងការបញ្ចប់ការសិក្សាពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច។ លោកបានមានប្រសាសន៍ថា «យើងប្តេជ្ញាធ្វើឱ្យកាន់តែស៊ីជម្រៅភាពជាដៃគូសេដ្ឋកិច្ចរបស់យើងជាមួយកម្ពុជា និងសម្របសម្រួលការធ្វើសមាហរណកម្មរបស់កម្ពុជាទៅក្នុងខ្សែសង្វាក់តម្លៃក្នុងតំបន់ និងពិភពលោក»។ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្ត្រាលី […]
News & អន្តរជាតិ

សមាជិកព្រឹទ្ធសភាហ្វីលីពីន សុំហាមការនាំចូលអង្ករឱ្យបានយូរជាង៦០ថ្ងៃ ដើម្បីជួយកសិករ
ម៉ានីល៖ សមាជិកព្រឹទ្ធសភាហ្វីលីពីន លោក ហ្វ្រង់ស៊ីស ប៉ាងហ្គីលីណាន់ (Francis Pangilinan) កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ បានមានប្រសាសន៍ថា បម្រាមការនាំចូលអង្កររយៈពេល៦០ថ្ងៃ គឺមិនគ្រប់គ្រាន់ដើម្បីបញ្ឈប់ការពឹងផ្អែករបស់ប្រទេសហ្វីលីពីន លើអង្ករនាំចូលពីបរទេសនោះទេ។ សមាជិកព្រឹទ្ធសភារូបនេះ បាននិយាយថា ការហាមឃាត់នាំអង្កររយៈពេល៦០ថ្ងៃ ដែលត្រូវបានប្រកាសដោយរដ្ឋាភិបាលហ្វីលីពីន នឹងជួយការពារផលប្រយោជន៍របស់កសិករហ្វីលីពីនពីការធ្លាក់ចុះតម្លៃស្រូវ នៅក្នុងរដូវប្រមូលផលខាងមុខនេះ។ លោកបានមានប្រសាសន៍ដូច្នេះនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «នេះជាវិធានការល្អដើម្បីបញ្ឈប់គម្លាតតម្លៃអង្ករក្នុងស្រុក ប៉ុន្តែវាមិនគ្រប់គ្រាន់ទេ។ ហេតុអ្វីបានជាយើងផ្អាកការនាំចូល? ព្រោះកសិករហ្វីលីពីននឹងប្រមូលផលរួច នៅក្នុងខែតុលា វិច្ឆិកា និងខែធ្នូ»។ លោក ហ្វ្រង់ស៊ីស ប៉ាងហ្គីលីណាន់ បានមានប្រសាសន៍ទៀងថា លោកនឹងជំរុញឱ្យមានការបង្កើនថវិកាឱ្យបានចំនួន១០០ពាន់លានដុល្លារ សម្រាប់ក្រសួងកសិកម្មហ្វីលីពីន ដើម្បីពង្រឹងវិស័យកសកម្មក្នុងរយៈពេលប្រាំមួយឆ្នាំខាងមុខទៀត ដោយលោកចង្អុលបង្ហាញពីគម្លាតដ៏ធំរវាងការចំណាយផ្នែកកសិកម្មរបស់ហ្វីលីពីន និងការចំណាយប្រទេសជិតខាង។ លោកបានលើកជាឧទាហរណ៍ថា កោះតៃវ៉ាន់ចំណាយបថវិកាចំនួន៦០០ពាន់លានដុល្លារក្នុងមួយឆ្នាំលើវិស័យកសិកម្ម សម្រាប់ជួយប្រជាជនចំនួន២៣លាននាក់ របស់កោះតៃវ៉ាន់ ចំណែកប្រទេសហ្វីលីពីនចំណាយត្រឹមតែ៤០០០លានដុល្លារប៉ុណ្ណោះ ក្នុងមួយឆ្នាំសម្រាប់ជួយប្រជាជនហ្វីលីពីនចំនួន១២០លាននាក់។ លោក ហ្វ្រង់ស៊ីស ប៉ាងហ្គីលីណាន់ បានបន្តទៀតថា ប្រទេសថៃក៏បានចំណាយច្រើនជាងហ្វីលីពីណដង លើវិស័យកសិកម្មសម្រាប់ជួយប្រជាជនថៃចំនួន៧០ លាននាក់ ខណៈប្រទេសវៀតណាមចំណាយលើសហ្វីលីពីបីដងសម្រាប់ជួយប្រជាជនចំនួន៩០លាននាក់។ ក្រសួងសេដ្ឋកិច្ច ផែនការ និងអភិវឌ្ឍន៍ហ្វីលីពីន បានប្រកាសផ្អាកការនាំចូលអង្ករពីបរទេសរយៈពេល៦០ថ្ងៃ […]
News & ជាតិ

ក្រុមហ៊ុន ស៊ីធី រ៉ាយស៍ អ៊ឹមផត អិចផត និងរោងម៉ាស៊ីនកិនស្រូវឡាយសែ មិនព្រងើយកន្តើយចំពោះការប្រមូលទិញស្រូវពីកសិករឡើយ
បាត់ដំបង៖ ក្រុមហ៊ុន ស៊ីធី រ៉ាយស៍ អ៊ីមផត អិចផត ខូ អិលធីឌី (City Rice Import Export Co., Ltd) និងរោងម៉ាស៊ីនកិនស្រូវ ឡាយសែ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥នេះ បានជម្រាបជូនដំណឹងដល់ប្រជាកសិករ និងសាធារណជនជាទីគោរពថា ក្រុមហ៊ុនមិនដែលព្រងើយកន្តើយចំពោះការប្រមូលទិញស្រូវពីកសិករឡើយ។ ទោះបីជាសំណង់មួយចំនួននៅមិនទាន់បញ្ចប់ ក្រុមហ៊ុនក៏នៅតែខិតខំប្រឹងប្រែងប្រមូលស្រូវជាបន្តបន្ទាប់។ យោងតាមការប្រកាសរបស់ក្រុមហ៊ុនខាងលើ គឺក្នុងកំឡុងពេលនេះ បុគ្គលិកគ្រប់ជាន់ថ្នាក់បានរួមគ្នាខិតខំប្រឹងប្រែង អស់ពីកម្លាំងពីកាយចិត្ត ទោះមានការលំបាក ឬឧបសគ្គក៏ដោយ ដើម្បីធានាថា ការប្រមូលស្រូវអាចធ្វើទៅបានពេញលេញ និងទាន់ពេលវេលា។ ក្រុមហ៊ុន ស៊ីធី រ៉ាយស៍ អ៊ឹមផត អិចផត ខូ អិលធី និងរោងម៉ាស៊ីនកិនស្រូវ ឡាយសែ គឺយកចិត្តទុកដាក់ចំពោះផលប៉ះពាល់របស់បងប្អូនកសិករ ព្រោះរោងម៉ាស៊ីនរស់នៅ និងធ្វើការជាមួយប្រជាកសិករជារៀងរាល់ថ្ងៃ។ យើងយល់ពីអារម្មណ៍ពេលមានភ្លៀងធ្លាក់ និងទឹកជន ដែលនាំឲ្យកសិករមានកង្វល់ និងបារម្ភជាច្រើនអំពីស្រែស្រូវរបស់បងប្អូន។ ខាងរោងម៉ាស៊ីន សូមជម្រាបជូនដល់បងប្អូនប្រជាកសិករឲ្យបានជ្រាបថា បើសិនស្រូវនៅខៀវ សូមកុំប្រញាប់ប្រញាល់ច្រូតកាត់ឡើយ។ សូមអត់ធ្មត់បន្តិចទៀត ដើម្បីឲ្យស្រូវទុំស្របពេល […]
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរជាពលករ ដែលទើបអញ្ជើញមកពីប្រទេសសៀម ចំនួន២០៥នាក់
ខេត្តកណ្តាល៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍជនបទ និងកសិកម្ម និងជាប្រធានក្រុមការងារចលនា យុវជនស្រុកខ្សាច់កណ្តាល ខេត្តកណ្កាល និងសហការី,នៅថ្ងៃទី១៦ ខែសីហាឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលជាពលករទើបត្រឡប់មកពីប្រទេសសៀម ដែលរៀបចំឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកខ្សាច់កណ្តាលមានសរុបចំនួន ២០៥នាក់។ នៅក្នុងពិធីសំណេះសំណានេះ គឺមានការអញ្ជើញចូលរួមផងដែរ ពីលោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សស្រុកខ្សាច់កណ្តាល និងសមាជិក សមាជិកា និងលោក លោកស្រី ដែលជាតំណាងរោងចក្រក្នុងតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចពិសេស 7 NGផងដែរ។ បន្ទាប់ពីបានស្តាប់របាយការណ៍សង្ខេបរបស់ប្រធានគណៈកម្មាធិការគណបក្សស្រុក និងមតិលើកឡើងដោយផ្តាល់តំណាងរោងចក្រ ស្តីអំពីឱកាសការងារថ្មីៗ ជូនដល់ពលករចំណាកស្រុកមកពីប្រទេសថៃរួចមក ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា ការជួបជុំនៅថ្ងៃនេះ ដើម្បីសំណេះសំណាល និងសួរសុខទុក្ខដល់បងយើង ដែលទើបវិលត្រឡប់មកពីប្រទេសសៀម ហើយការជួបជុំនេះបង្ហាញពីការខ្វល់ខ្វាយចំពោះសុខទុក្ខដល់បងប្អូនពលករយើងទាំងអស់ ជាពិសេស ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលតែងគិតគូរពីសុខទុក្ខ ក៏ដូចជាសុខសុវត្ថិភាពនិងការរស់នៅរបស់បងប្អូនជានិច្ចកាល។ ឯកឧត្តមបណ្ឌិត កៅ ថាច […]
News & អន្តរជាតិ

ឥណ្ឌូណេស៊ី និងជប៉ុន បង្រៀនជនជាតិប៉ាឡេស្ទីន ឱ្យចេះដាំដំណាំបឺរ
ហ្សាការតា៖ រដ្ឋាភិបាលនៃប្រទេសឥណ្ឌូណេស៊ី និងប្រទេសជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ហៅកាត់ថា អង្គការចៃកា (JICA) បានរៀបចំវគ្គបណ្តុះបណ្តាលមួយ ស្តីពីបច្ចេកទេសការដាំដំណាំបឺរ ដើម្បីចែករំលែកចំណេះដឹងដល់ជនជាតិប៉ាឡេស្ទីន ឱ្យមានសមត្ថភាពក្នុងផលិតកម្មផ្លែប៊ឺរ និងរកទីផ្សារ។ ប្រធានការិយាល័យអន្តរជាតិនៃក្រសួងកសិកម្មឥណ្ឌូណេស៊ី បានមានប្រសាសន៍លើកឡើងនៅក្នុងពិធីសម្ពោធកម្មវិធីបណ្តុះបណ្តាល នៅទីក្រុងម៉ាឡាង ក្នុងកោះជ្វាខាងកើតថា ផ្លែបឺរ គឺជាទំនិញកសិកម្ម ដែលមានតម្លៃខ្ពស់ប្រកបដោយជោគជ័យនៅប៉ាឡេស្ទីន ហើយអាចរួមចំណែកដល់សេដ្ឋកិច្ចប៉ាឡេស្ទីន។ វគ្គបណ្តុះបណ្តាលនេះមានរយៈពេល១៤ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី១១ ដល់ថ្ងៃទី២៥ ខែសីហា មានអ្នកចូលរួមចំនួន១៥នាក់ ដែលតំណាងឱ្យរដ្ឋាភិបាលប៉ាឡេស្ទីន បាននិងកំពុងចូលវគ្គសិក្សាអំពីដំណើរការទាំងមូលនៃបច្ចេកទេសដាំដុះ និងជំនាញរកទីផ្សារផ្លែបឺរ។ យោងតាមសេចក្តីថ្លែងការណ៍របស់អង្គការ ចៃកា នៅទីក្រុងហ្សាកាតា បានលើកឡើងថា ប្រទេសឥណ្ឌូណេស៊ីរីករាយក្នុងការចែករំលែកចំណេះដឹងអនុវត្តផ្ទាល់ និងបទពិសោធន៍ដ៏ល្អបំផុត ក្នុងការផលិតផ្លែបឺរ។ ចំណែកឯកអគ្គរដ្ឋទូតប៉ាឡេស្ទីន ប្រចាំប្រទេសឥណ្ឌូណេស៊ី បានសម្តែងការពេញចិត្តចំពោះជំនួយពីរដ្ឋាភិបាលឥណ្ឌូណេស៊ី និងអង្គការ ចៃការ ដល់ប្រជាជនប៉ាឡេស្ទីនសម្រាប់យកទៅពង្រឹងវិស័យកសិកម្មរបស់ខ្លួន។ តំណាងជាន់ខ្ពស់របស់អង្គការ ចៃកា ប្រចាំប្រទេសឥណ្ឌូណេស៊ី បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលជប៉ុន និងរដ្ឋាភិបាលឥណ្ឌូណេស៊ី ក្នុងការគាំទ្រដល់ការអភិវឌ្ឍរបស់ប្រទេសប៉ាឡេស្ទីន តាមរយៈគម្រោងកិច្ចសហប្រតិបត្តិការ ដែលមានតាំងពីឆ្នាំ២០០៧។ កម្មវិធីបណ្តុះបណ្តាលនេះ ដែលមានឈ្មោះថា «ការបណ្តុះបណ្តាលកិច្ចសហប្រតិបត្តិការត្រីកោណខាងត្បូង-ខាងត្បូង ស្តីពីការគ្រប់គ្រងការដាំដុះផ្លែឈើតំបន់ត្រូពិច អាវ៉ូកាដូ […]
News & អន្តរជាតិ

ការផ្គត់ផ្គង់បន្លែនៅតៃវ៉ាន់ធ្លាក់ចុះរហូតដល់៤០ភាគរយបន្ទាប់ពីមានព្យុះទីហ្វុង
តៃប៉ិ៖ ក្រសួងកសិកម្មរបស់កោះតៃវ៉ាន់ បានឱ្យដឹងថា ការផ្គត់ផ្គង់បន្លែសរុបរបស់ខហលួនបានធ្លាក់ចុះពី៣០ទៅ៤០ភាគរយ បន្ទាប់ពីមានព្យុះទីហ្វុងវាយប្រហារ កាលពីដើមខែកក្កដា ឆ្នាំ២០២៥នេះ។ ទួរទស្សន៍ឆាណែល ញូវស៍ អេស៊ា របស់សិង្ហបុរី បានផ្សាយថា ការធ្លាក់ចុះនេះ បន្ទាប់ពីការខូចខាតដំណាំដោយសារឥទ្ធិពលពីព្យុះទីហ្វុង ឈ្មោះ ដាណាស (Danas) កាលពីដើមខែកក្កដា រួមផ្សំដោយភ្លៀងធ្លាក់ជោគជាំខ្លាំងពេកធ្វើឱ្យការប្រមូលផល និងការដាំដុះឡើងវិញជួបការលំបាក។ ក្រសួងកសិកម្មតៃវ៉ាន់ បានលើកឡើងថា ទោះបីជាយ៉ាងណាក៏ដោយផលិតកម្មនៅក្នុងតំបន់ ដែលដីមានកម្ពស់ខ្ពស់ និងមានផ្ទះកញ្ចក់ ស្ថិតនៅភាគខាងជើងទីក្រុងតៃប៉ិ មិនសូវរងផលប៉ះពាល់ធ្ងន់ធ្ងរប៉ុនហមានទេ។ ខណៈពេលព្យុះទីហ្វុង ដាណាស ទើបតែកន្លងផុតទៅ ព្យុះទីហ្វុងថ្មីមួយទៀត ឈ្មោះ ពូឌុល (Podul) កំពុងតែខិតជិតមកដល់ ហើយអាជ្ញាធរកោះតៃវ៉ាន់កំពុងអនុវត្តវិធានការដើម្បីរក្សាស្ថិរភាពទីផ្សារ និងរក្សាខ្សែសង្វាក់ផ្គត់ផ្គង់។ ទីភ្នាក់ងារកសិកម្ម និងចំណីអាហាររបស់កោះតៃវ៉ាន់ បាននិយាយកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥នេះថា ខ្លួនកំពុងតែធ្វើការជាមួយក្រុមកសិករ ដើម្បីបញ្ចេញបន្លែក្នុងទូត្រជាក់ទៅកាន់ផ្សារទំនើបធំៗ និងទីផ្សារលក់ដុំបន្លែ និងផ្សារលក់ផ្លែឈើ ដើម្បីផ្គត់ផ្គង់តម្រូវការ និងរក្សាស្ថិរភាពតម្លៃ។ នៅទីផ្សារលក់ដុំនៅទីក្រុងតៃប៉ិ តម្លៃស្ពៃក្តោបជាមធ្យមនៅចន្លោះពី២០ដុល្លារតៃវ៉ាន់ ឬស្មើនឹង០,៦៧ ដុល្លារអាម៉េរិក ដល់៣៥ដុល្លារតៃវ៉ាន់ ឬស្មើនឹង១,១៧ ដុល្លារអាម៉េរិក […]
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការីអញ្ជើញចុះពិនិត្យមើលកសិដ្ឋានដាំដុះបន្លែសុវត្ថិភាពក្នងផ្ទះសំណាញ់ស្ថិតនៅឃុំជ័យធំ ស្រុកខ្សាច់កណ្តាល
ខេត្តកណ្តាល៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការីនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះពិនិត្យមើលដំណើរការកសិដ្ឋានជ័យធំ ដែលមានទីតាំង ស្ថិតនៅភូមិព្រែកថ្មី ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ ការអញ្ជើញចុះពិនិត្យមើល ទីតាំងដាំដុះបន្លែនៅកសិដ្ឋាន ខាងលើរបស់ឯកឧត្តមបណ្ឌិត កៅ ថាច គឺស្របពេលដែលសព្វថ្ងៃនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាកំពុងតែជំរុញការផលិតបន្លែក្នុងស្រុកឲ្យបានច្រើន បង្កើតការងារនៅមូលដ្ឋាន និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅជនបទឲ្យកាន់តែប្រសើរឡើង ដើម្បីលើកស្ទួយកសិករអ្នកដាំដុះសម្រាប់ផ្គត់ផ្គង់តម្រូវការអ្នកបរិភោគប្រចាំថ្ងៃ។ បច្ចុប្បន្ននេះ កសិដ្ឋានជ័យធំ កំពុងតែដាំដុះបន្លែសុវត្ថិភាពក្នងផ្ទះសំណាញ់ ដោយអនុវត្តបច្ចេកទេសដាំតាមបទដ្ឋានអនុវត្តកសិកម្មល្អ (Good Agricultural Practices-GAP) គិតពីសុវត្ថិភាពអ្នកប្រើប្រាស់ ហើយកសិដ្ឋាននេះ មានដាំដុះខាត់ណាដើមប៉ោង ស្ពៃតឿ ស្ពៃក្រញាញ់ ស្ពៃចង្កឹះ ប៉េងប៉ោះឈើរី ដើម្បីផ្គត់ផ្គង់នៅលើទីផ្សារក្នុងស្រុក។ នៅក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានលើកទឹកចិត្តដល់ម្ចាស់កសិដ្ឋានជ័យធំ ត្រូវពង្រីកការដាំដុះបន្លែផ្ទះសំណាញ់បន្ថែមទៀត ដើម្បីឆ្លើយតបតាមសេចក្តីត្រូវការរបស់អ្នកបរិភោគ ព្រោះក្នុងកាលទេស:នេះ គឺជាឱកាសមួយដ៏ល្អ ដែលកម្ពុជាត្រូវរួមគ្នាងាកមកប្រើប្រាស់ផលិតផលខ្មែរគាំទ្រដល់កសិករក្នុងស្រុក ជាពិសេស នាំគ្នាពង្រីកផលិតភាពនៃការដាំដុះបន្លែឲ្យបានវិលជុំពេញមួយរដូវកាល មានដូចជាបន្លែ ផ្លែឈើ […]
News & អន្តរជាតិ

កូរ៉េជំរុញប្រទេសសមាជិកអាប៉ិច ឱ្យប្តេជ្ញាចិត្តចំពោះសន្តិសុខស្បៀង និងការប្រែប្រួលអាកាសធាតុ
អ៊ីនឈុន៖ ប្រទេសសមាជិកនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ហៅកាត់ថា អាប៉ិច បានយល់ព្រមស្វែងរកវិធានការកសិកម្មប្រកបដោយនិរន្តរភាពប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងការកើនឡើងនៃភាពមិនច្បាស់លាស់ នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក ដោយអនុម័តសេចក្តីថ្លែងការណ៍រួមបញ្ជាក់ពីតម្លៃនៃកិច្ចសហប្រតិបត្តិការ និងការវិនិយោគទៅវិញទៅមក។ រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្បៀងអាហារ និងជនបទរបស់កូរ៉េខាងត្បូង លោកស្រី សុង មីរីយុង (Song Mi-ryung) បានមានប្រសាសន៍ថា ប្រទេសកូរ៉េខាងត្បូងបានបង្ហាញពីភាពជាអ្នកដឹកនាំរបស់ខ្លួន ក្នុងការការពារសន្តិសុខស្បៀងសកល ដោយការប្តេជ្ញាចិត្តឡើងវិញនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ចំពោះវិធានការកសិកម្មប្រកបដោយនិរន្តរភាព ដោយបន្ថែមថា រដ្ឋជាសមាជិកទាំងអស់បានកំណត់យកបច្ចេកវិទ្យាជាគន្លឹះក្នុងការដោះស្រាយបញ្ហាប្រឈមនានា។ ក្នុងអំឡុងពេលកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសន្តិសុខស្បៀងនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក នាទីក្រុង អ៊ីនឈុន រដ្ឋមន្ត្រីកសិកម្ម២១រូមមកពីប្រទេសសមាជិកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក បានអនុម័តសេចក្តីថ្លែងការណ៍រួម ដោយបង្ហាញពីកិច្ចសហប្រតិបត្តិការរបស់ខ្លួនក្នុងគោលនយោបាយកសិកម្ម ការអភិវឌ្ឍបច្ចេកវិទ្យា និងជំនួយអភិវឌ្ឍន៍ផ្លូវការ។ លោកស្រីរដ្ឋមន្ត្រីបានមានប្រសាសន៍ថា «រដ្ឋាភិបាលទីក្រុងសេអ៊ូល បានធានាភាពជាអ្នកដឹកនាំជាសាកលក្នុងការបង្កើតសន្តិសុខស្បៀងប្រកបដោយនិរន្តរភាពនៅទូទាំងពិភពលោក ដោយជំរុញប្រទេសនានាឱ្យទទួលយកសេចក្តីថ្លែងការណ៍រួម ស្តីពីការច្នៃប្រឌិតកសិកម្ម ដែលពឹងផ្អែកលើឌីជីថល និងវិធានការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ»។ លោកស្រីបានបន្តទៀតថា «មុនពេលដំណើរការកិច្ចប្រជុំ ប្រទេសចំនួន១៦បានរៀបចំ និងដាក់ជូនរបាយការណ៍បណ្តោះអាសន្នយ៉ាងលម្អិត និងរៀបចំយ៉ាងប្រុងប្រយ័ត្នសម្រាប់ផែនទីបង្ហាញផ្លូវ ឆ្នាំ២០២១-២០៣០ ដែលយើងបានព្រមព្រៀងគ្នា ក្នុងកិច្ចប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក នៅឆ្នាំ២០២១។ កម្រិតនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសទាំងនោះសំខាន់ណាស់ ដោយពិចារណាលើប្រទេសជាច្រើន ដែលជាធម្មតាត្រូវអនុម័តរបាយការណ៍បណ្តោះអាសន្ននេះ»។ កិច្ចប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក កាលពីដើមខែសីហា ឆ្នាំ២០២៥នេះ បានដោះស្រាយករណីគំរូ […]
News & ជាតិ

កម្ពុជាសម្រេចបានការនាំចេញផលិតផលដំណាំមានទំហំទឹកប្រាក់ជាង៣ ០០០លានដុល្លារ
រាជធានីភ្នំពេញ៖ នៅក្នុងរយៈពេល៧ខែ ឆ្នាំ២០២៥ នេះការនាំចេញផលិតផលដំណាំទៅក្រៅប្រទេសដែលអគ្គនាយកដ្ឋានកសិកម្ម ទទួលបានផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិមានបរិមាណសរុប ៨,៩លានតោន ក្នុងនោះផលិតផលដំណាំក្រៅពីស្រូវ-អង្ករជាង ៤,៦លានតោន ស្រូវចំនួន ៣,៨លានតោន និងអង្ករចំនួន ៤២៤ពាន់តោន ទៅកាន់ទិសដៅ ៨១ប្រទេស ដោយមានការកើនឡើង ចំនួន ៣១,៨៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម ស្តីពីស្ថានភាពនៃការនាំចេញផលិតផលដំណាំក្នុងរយៈពេល៧ខែ ឆ្នាំ២០២៥ បានគូសបញ្ជាក់ថា «ក្នុងរយៈពេល៧ខែឆ្នាំ២០២៥ ការប៉ាន់ស្មានតម្លៃគិតជាទឹកប្រាក់ ដែលទទួលបានពីការនាំចេញ ផលិតផលដំណាំ មានជាង៣ ១៨៣ លានដុល្លារអាម៉េរិក ដែលក្នុងនោះតម្លៃការនាំចេញផលិតផលដំណាំក្រៅពីស្រូវ-អង្ករមានជាង ២០៦៦ លានដុល្លារអាម៉េរិក, តម្លៃពីការនាំចេញស្រូវមានជាង៧៧៨ លានដុល្លារអាម៉េរិក និងតម្លៃពីការនាំចេញអង្ករមានជាង ៣៣៩ លានដុល្លារអាម៉េរិក។ ចំពោះការនាំចេញផលិតផលដំណាំក្រៅពីស្រូវទៅប្រទេសថៃតាមផ្លូវទឹក មានចំនួន ២៥៥ លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ៨ភាគរយ បើប្រៀបធៀបនឹងតម្លៃនៃការនាំចេញសរុប»។ របាយការណ៍ដដែល បានបង្ហាញឱ្យដឹងទៀតថា ការនាំចេញផលិតផលដំណាំក្នុងរយៈពេល៧ខែ ឆ្នាំ២០២៥ ទោះបីមានកំណើនចំនួន៣១,៨៧ភាគរយ តែផលិតផលដំណាំមួយចំនួនមានការថយចុះ ដែលបណ្តាលមកពីមូលហេតុដូចខាងក្រោម៖(១)-ការនាំចេញដំឡូងមីស្រស់ថយចុះ ដោយសារប្រជាកសិករបំប្លែងពីដំឡូងមីស្រស់ទៅក្រៀម និងកែច្នៃ ជាម្សៅ ដើម្បីអាចរក្សាទុកបានយូរ […]
News & ជាតិ

កសិករដាំបន្លែនៅខេត្តត្បូងឃ្មុំចង់ឃើញពលរដ្ឋងាកមកគាំទ្រផលិតផលក្នុងស្រុក ហើយកាត់បន្ថយការប្រើប្រាស់ផលិតផលនាំចូលពីខាងក្រៅ
រាជធានីភ្នំពេញ៖ ស្របពេលកសិករនៅតាមបណ្តាខេត្តបង្កើនការដាំដុះបន្លែ ផ្លែឈើ ព្រមទាំងង្កើនការកែច្នៃផលិតផល និងផ្គត់ផ្គង់កាន់តែសម្បូរបែបនៅតាមទីផ្សារ ស្របជាមួយគ្នានេះ កសិករប្រកបមុខរបរដាំបន្លែនៅក្នុងផ្ទះសំណាញ់មួយនៅខេត្តត្បូងឃ្មុំ ចង់ឃើញប្រជាពលរដ្ឋងាកមកគាំទ្រ និងប្រើប្រាស់ផលិតក្នុងស្រុកទាំងអស់គ្នា ហើយកាត់បន្ថយការផលិតផលនាំចូលពីខាងក្រៅ។ លោក លីម ផេង ម្ចាស់កសិដ្ឋានត្រសក់ផ្អែមត្បូងឃ្មុំ បានឱ្យដឹងថា ក្នុងនាមជាកសិករដាំបន្លែនៅក្នុងខេត្តត្បូងឃ្មុំម្នាក់ ក្នុងពេលបច្ចុប្បន្ន លោកមិនចង់ប្រើផលិតផលនាំចូលពីប្រទេសជិតខាង ជាពិសេសផលិតផលនាំចូលមកពីប្រទេសថៃទៀតនោះទេ។ កន្លងមកពលរដ្ឋគាំទ្រផលិតផលនាំចូល ដោយសារតែការដាំដុះបន្លែ ផ្លែឈើ និងការកែច្នៃវេចខ្ចប់ផលិតផលមិនទាន់គ្រប់ទៅតាមតម្រូវការ ប៉ុន្តែសព្វថ្ងៃនេះ គឺមានគ្រប់គ្រាន់ មិនថាប្រភេទផ្លែឈើ សូម្បីតែប្រភេទបន្លែស្លឹកស៊ឹងតែអាចផ្គត់ផ្គង់ដល់អ្នកប្រើប្រាស់ក្នុងស្រុកបានដោយខ្លួនឯង ដោយពុំចាំបាច់នាំចូលមកពីខាងក្រៅដូចមុនទៀតឡើយ។ លោកបានឱ្យដឹងទៀតថា «ពលរដ្ឋខ្មែរយើងគួរតែយល់ឃើញថា សព្វថ្ងៃនេះផលិតផលកែច្នៃក្នុងស្រុកមានគ្រប់គ្រាន់សម្រាប់បរិភោគ។ យើងមិនចាំបាច់នាំចូលមកពីខាងក្រៅ ក៏យើងអាចផ្គត់ផ្គង់បានដែរ ទាំងភេសជ្ជៈ និងម្ហូបអាហារជាដើម។ ដូច្សនេះយើងគួរតែឈប់នាំចូល ឬកាត់បន្ថយការនាំចូលឱ្យបានច្រើន»។ លោកបន្តទៀតថា «យើងគួរតែប្តេជ្ញាចិត្តដោយខ្លួនឯងថា ឈប់គាំទ្រផលិតផលនាំចូល នឹងងាកមកគាំទ្រផលិតផលក្នុងស្រុក១០០ភាគរយ។ បើគាត់ពលរដ្ឋខ្មែរ អាចធ្វើបានពីម្នាក់ទៅម្នាក់ គឺខាងខ្ញុំជាអ្នកដាំដុះ យើងមានការសប្បាយចិត្ត ហើយធ្វើការលក់បន្លែក្នុងតម្លៃធម្មតានៅលើទីផ្សារ»។ បើតាមកសិករ លីម ផេង បើសិនប្រជាពលរដ្ឋទាំងអស់ ងាកមកគាំទ្រផលិតផល ដែលផលិតដោយសហគ្រាសក្នុងស្រុក គឺជារឿងល្អសម្រាប់ខ្លួនឯង។ មានន័យថា បើពលរដ្ឋយកប្រាក់ចំណូលរបស់ខ្លួនទៅទិញផលិតនាំចូលមកពីខាងក្រៅ […]
News & ជាតិ

ដំឡូងមី និងពោតក្រហមប្រមូលផលពីខែសីហា ដល់ខែធ្នូ អាចចៀសផុតពីបញ្ហាទីផ្សារ
រាជធានីភ្នំពេញ៖ យោងតាមរបាយការណ៍ស្តីពីស្ថានភាពនៃការនាំចេញផលិតផលដំណាំរយៈពេល៧ខែឆ្នាំ២០២៥របស់អគ្គនាយកដ្ឋានកសិកម្មបានបង្ហាញការសន្និដ្ឋានឬធ្វើការប៉ាន់ស្មានរបស់ខ្លួនថា ការប្រមូលផលផ្អែកលើផ្ទៃដីដែលបានដាំដុះរួចក្នុងឆ្នាំ២០២៥ បរិមាណផលដំឡូងមី ដែលគ្រោងនឹងប្រមូលផលក្នុងខេត្តជាប់ព្រំដែនថៃចំនួន៥ ចាប់ពីខែសីហា ដល់ខែធ្នូ មានប្រមាណ១០លានតោន ក្នុងនោះការប្រមូលផលច្រើនជាងគេនៅខែធ្នូអាចមានប្រមាណ៣២,៥០ភាគរយ ហើយការប្រមូលផលដំឡូងមី ពុំមានផលប៉ះពាល់ទេ ដោយសារក្រុមហ៊ុនបានបង្វែរទិសដៅនាំចេញដំឡូងមីក្រៀមទៅកាន់ប្រទេសចិន។ជាក់ស្តែងក្នុង រយៈពេល៧ខែ ឆ្នាំ២០២៥ ការនាំចេញចំណិតដំឡូងមីក្រៀមទៅកាន់ប្រទេសចិនមានចំនួន ៥,៣ម៉ឺនតោន កើនឡើង ៥ម៉ឺនតោន ឬស្មើប្រមាណ១ ៧៥៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤មានចំនួន៣ ០៤៤តោន។ របាយការណ៍ដដែលបង្ហាញឱ្យដឹងទៀតថា ចំណែកបរិមាណផលពោតក្រហមដែលគ្រោងនឹងប្រមូលផលក្នុងរយៈពេលដូចគ្នាមានប្រមាណ ៦១ម៉ឺនតោន ក្នុងនោះការប្រមូលផលច្រើនជាងគេក្នុងខែសីហា មានប្រមាណ ៦៦,៤៦% ហើយតាមការប៉ាន់ស្មាន ការប្រមូលផលពោតក្រហមក្នុងខែកក្កដានេះមានប្រមាណ ១៣ម៉ឺនតោន។ ក្នុងករណីមិនអាចនាំចេញពោត ក្រហមទៅកាន់ប្រទេសថៃបាន នឹងទទួលរងផលប៉ះពាល់តិចតួច ប៉ុន្តែបញ្ហានេះ អាចនឹងដោះស្រាយបានប្រសិនបើ អាចពិភាក្សាជាមួយក្រុមហ៊ុននាំចូលពោតក្រហមឱ្យផ្អាកប្រតិបត្តិការនាំចូលរបស់ខ្លួនមួយរយៈពេលខ្លី ដើម្បីឱ្យក្រុមហ៊ុន ផលិតចំណីសត្វក្នុងស្រុកជួយប្រមូលទិញពីកសិករសម្រាប់កែច្នៃជាចំណីសត្វ។ សូមជម្រាបជូនផងដែរ កាលថ្ងៃទី១១ខែសីហាឆ្នាំ២០២២៥, ក្រសួងពាណិជ្ជកម្មបានចុះអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុនផលិតចំណីសត្វចំនួន៣ ស្តីពីកិច្ចសហប្រតិបត្តិការជំរុញការប្រមូលទិញពោតក្រហម ដំឡូងមី និងវត្ថុធាតុដើមក្នុងស្រុកផ្សេងទៀតសម្រាប់ផលិតចំណីសត្វ ។ ក្រុមហ៊ុនទាំងនោះមានដូចជាក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល ឯ.ក (Khmer Fresh Milk), ក្រុមហ៊ុនផលិតចំណីសត្វ […]