កសិករ​​ចិញ្ចឹម​ត្រីក្នុងតង់​​ អំពាវនាវ​ដល់ស្ថាប័នពាក់ព័ន្ធ​​​ជួយទប់ស្កាត់ការនាំចូលត្រីពីប្រទេសជិតខាង​ ដើម្បីកាត់បន្ថយផលប៉ះពាល់​​

photo_2026-02-11_16-25-41

ដោយ ឡុង សារេត​

កំពត​៖ ម្ចាស់កសិដ្ឋានចិញ្ចឹមត្រី​​ធីខេ ៨៨៨៨ បាននិងកំពុង​ផលិតត្រីសាច់នៅក្នុងតង់​ និងផ្គត់ផ្គង់កូនត្រីអណ្តែងពូជ​មួយកន្លែងនៅ​ស្រុកកំពង់ត្រាច ខេត្តកំពត​ បាន​អំពាវនាវ​ទៅដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ​ឱ្យ​ជួយទប់ស្កាត់ការនាំចូលត្រីមកពីប្រទេសជិតខាង ដើម្បីកាត់បន្ថយផលប៉ះពាល់​មកលើ​កសិករប្រកបមុខរបរ​ចិញ្ចឹមត្រី​នៅក្នុង​ស្រុក​។​

លោក កុយ ឃាំង ម្ចាស់កសិដ្ឋានចិញ្ចឹមត្រី​​ធីខេ​ បានឱ្យដឹង​ថា ផលប៉ះពាល់ពីការ​នាំចូល​ត្រី​​ មកលើ​អ្នក​ចិញ្ចឹមត្រីក្នុងស្រុក​ចាប់តាំងពីខែកញ្ញា ឆ្នាំ​២០២៥​ រហូតមកដល់ខែមករា ឆ្នាំ​២០២៦នេះ​ ។​ តួយ៉ាង​តម្លៃត្រី​អណ្តែងកាល​​ពីមុន​ មួយគីឡូក្រាម​ថ្លៃ​៥ ៥០០រៀល​ ប៉ុន្តែបច្ចុប្បន្ននេះ​តម្លៃ​នៅសល់តែ​៤ ០០០រៀល​។ ការ​ធ្លាក់តម្លៃត្រី​​ក្នុងស្រុក​​អស់រយៈពេល​ច្រើនខែកន្លងទៅនេះ ​បាន​ធ្វើឱ្យ​ម្ចាស់កសិដ្ឋានក៏ដូចជា​អ្នកចិញ្ចឹមត្រី​​នៅ​​ក្នុងតំបន់​​ពិបាក​ក្នុងការបន្តអាជីវកម្មរបស់ខ្លួន​ ជាហេតុធ្វើឱ្យ​​អ្នកចិញ្ចឹមត្រីខា្នតធំ​ចំនួន​បីកន្លែង​​ បាន​ផ្អាក​អាជីវកម្ម​ដោយសាររងការខាតបង់​។ ​ដូច្នេះ លោកបាន​អំពាវនាវ​ដល់រាជរដ្ឋាភិបាល ស្ថាប័នពាក់ព័ន្ធ​ជួយទប់ស្កាត់ ក៏ដូចជារឹតបន្តឹង​ការនាំចូលត្រីមកពីខាងក្រៅ​ប្រទេសដើម្បី​កាត់បន្ថយផលប៉ះពាល់​ដល់អ្នកចិញ្ចឹមត្រីក្នុងស្រុក និងអំពាវនាវ​ដល់ប្រជាជនឱ្យ​ជួយគាំទ្រ​ និងប្រើប្រាស់ត្រីចិញ្ចឹមដោយ​កសិករក្នុងស្រុក​​ មានប្រភពច្បាស់លាស់​មិនធ្វើឱ្យប៉ះពាល់ដល់សុខភាព​អ្នកបរិភោគ​។​

បើតាម​លោក កុយ ឃាំង, កសិដ្ឋានចិញ្ចឹមត្រី​​ធីខេ ​បង្កើតឡើងនៅខែតុលា ឆ្នាំ​២០២៥​ មាន​គោលបំណង​ផលិតត្រីសាច់ទៅលើទីផ្សារ​ និងផ្គង់ផ្គង់កូនត្រីពូជ​ជូន​កសិករនៅក្នុងស្រុក​។ នៅឆ្នាំ​២០២៥​ កសិដ្ឋានបាន​​ផ្គត់ផ្គង់​កូនត្រីពូជ​ក្នុងមួយខែ​បាន​ចន្លោះពី​មួយសែនទៅ​ពីរសែនកូន​ តែចូលមកដល់បច្ចុប្បន្ននេះ​ការផ្គត់ផ្គង់បាន​ធ្លាក់ចុះ​មកនៅ​ជាង​មួយសែនកូនប៉ុណ្ណោះ​។ ​ចំពោះការផ្គត់ផ្គង់ត្រីសាច់ នៅលើទីផ្សារ​ក៏មានការធ្លាក់ចុះដូចគ្នាដែរ​។​

បច្ចុប្បន្ន​កសិដ្ឋាន​ចិញ្ចឹមត្រី ធីខេ មានអាងសម្រាប់ចិញ្ចឹមត្រី​ចំនួន​៣៥អាង​ ក្នុងនោះអាងចំនួន​១០​ត្រូវបានទុកចោល​ ដោយសារតម្រូវការមានការ​ធ្លាក់ចុះ។ តែ​ទោះជាបែបនេះក្តី​​ ​ នៅពេលខាងមុខនេះ ម្ចាស់​កសិដ្ឋានខាងលើ​​នឹងបន្តផលិតត្រីសាច់​​​ និងកូនត្រីអណ្តែង​ពូជ​ ដើម្បីផ្គត់ផ្គង់ទីផ្សារ​​កុំឱ្យបាត់បង់នូវអាជីវកម្មរបស់ខ្លួន​​​៕

​​​


f1745349-f927-45e6-83de-6d5097fc6203
ទីផ្សារក្នុងប្រទេសកាតា មានសក្តានុពលខ្ពស់សម្រាប់ការនាំចេញផ្លែឈើរបស់អ៊ីរ៉ង់

តេហេរ៉ង់៖ អនុព័ន្ធពាណិជ្ជកម្មអ៊ីរ៉ង់ប្រចាំប្រទេសកាតា ស្របពេលបង្ហាញសមត្ថភាពទីផ្សាររបស់ប្រទេសកាតាសម្រាប់នាំចូលផលិតផលសាកវប្បកម្ម បានប្រកាសថា ទីផ្សារផ្លែឈើស្រស់របស់ប្រទេសកាតា គឺជាទីផ្សារក្នុងតំបន់ដ៏ទាក់ទាញបំផុតមួយ សម្រាប់អ្នកនាំចេញរបស់អ៊ីរ៉ង់។ យោងតាមប្រធាននាយកដ្ឋានទំនាក់ទំនងសាធារណៈនៃអង្គការជំរុញពាណិជ្ជកម្មអ៊ីរ៉ង់ (Iran Trade Promotion Organization) បានពិពណ៌នាអំពីលក្ខខណ្ឌអាកាសធាតុរបស់ប្រទេសកាតា ដោយបានលើកឡើងថា ធនធានទឹក និងផលិតកម្មកសិកម្មមានកម្រិត បានន័យថា មួយផ្នែកធំនៃតម្រូវការរបស់ប្រទេសកាតាសម្រាប់ផ្លែឈើផ្សេងៗ គឺតាមរយៈការនាំចូល។ ម្យ៉ាងវិញទៀត តម្រូវការសម្រាប់ផ្លែឈើស្រស់ និងមានគុណភាពខ្ពស់របស់ប្រទេសកាតា កំពុងតែកើនឡើងជាបន្តបន្ទាប់។ ក្នុងពិធីប្រកាសបើកដំណើរការកំពង់ផែរបស់ប្រទេសកាតា សម្រាប់ទទួលទំនិញរបស់អ៊ីរ៉ង់ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ លោកបានកត់សម្គាល់ថា ប្រទេសអ៊ីរ៉ង់មានគុណសម្បត្តិប្រកួតប្រជែង ដោយសារតែភាពចម្រុះនៃអាកាសធាតុអាចដាំដុះបានបួនរដូវ ធ្វើឱ្យកសិផលសាកវប្បកម្មមានគុណភាពខ្ពស់ និងមានចម្ងាយផ្លូវសមុទ្រខ្លី ដើម្បីដឹកទៅកាន់ប្រទេសកាតា មានដូចជាផ្លែទំពាំងបាយជូរ ផ្លែប៉ែស ផ្លែអាព្រីកុត (Apricots) ផ្លែព្រូន ផ្លែឈើរី ផ្លែល្វា ផ្លែសារី ផ្លែប៉ោម និង គីវី អាចប្រកួតប្រជែងជាមួយផលិតផលរបស់ប្រទេសផ្សេងទៀត ទាក់ទងនឹងគុណភាព រសជាតិ ពូជ និងតម្លៃនៅក្នុងទីផ្សារកាតា។ យោងតាមអនុព័ន្ធពាណិជ្ជកម្មដដែលនេះ​ បានឱ្យដឹងទៀតថា រយៈពេលខ្លីនៃការដឹកជញ្ជូនតាមសមុទ្រ ពីកំពង់ផែ របស់អ៊ីរ៉ង់ទៅកាន់កំពង់ផែរបស់ប្រទេសកាតា […]

2026-05-19 16.08.02
ឯកឧត្តមបណ្ឌិត កៅ ថាច​ ៖ អនាគតដ៏ល្អផូផង់របស់ក្មួយសិស្សានុសិស្ស​ ត្រូវតែងនិពន្ធដោយដៃខ្លួនឯងផ្ទាល់ មិនមែនអ្នកក្រៅទេ។ 

ដោយ ផាន់ អាណា កណ្តាល៖ នាព្រឹកថ្ងៃសៅរិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកខ្សាច់កណ្តាល ទទួលបន្ទុកជាប្រធានចលនាយុវជនស្រុក បានមានប្រសាសន៍ថា អនាគតរបស់ក្មួយសិស្សានុសិស្ស​ ត្រូវបានសរសេរដោយខ្លួនឯងផ្ទាល់ មិនមែនអ្នកក្រៅទេ ព្រោះអ្នកដទៃបានត្រឹមតែលើកទឹកចិត្ត និងរង់ចាំសេចក្តីសង្ឃឹម។ ពិធីសំណេះសំណាលប្រកបដោយដំបូន្មាន​ល្អ និងការលើកទឹកចិត្តនេះ ត្រូវបានប្រារព្ធឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកខ្សាច់កណ្តាល ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ប៉ិច សានី អគ្គនាយករងធនាគារ ARDB ព្រមទាំងសហការី និងលោក ចេង ឌីណា អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជន ស្រុកខ្សាច់កណ្តាល រួមទាំងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបចំនួន១ ០៦៨នាក់។ ជាកិច្ចចាប់ផ្តើនៃពិធីសំណះសំណាលដ៏ស្រស់ស្រាយនេះ​​​ ឯកឧត្តមបណ្ឌិតបានមានប្រសាសន៍ប្រាប់បេក្ខជនត្រៀមប្រឡងទាំងអស់ ឱ្យទុកវេលាខ្លះមុនចូលដល់ថ្ងៃប្រឡង​ដើម្បីថែរក្សាសុខភាព​ និងពង្រឹងស្មារតីកុំឱ្យភ័យខ្លាច​ ព្រមទាំងសាកល្បងធ្វើតេស្តភាពឆ្លាតវៃ​​ និងសេចក្តីក្លាហានរបស់ប្អូនៗ​ ក្មួយៗ​ ជាសិស្សានុសិស្យ​ របស់វិទ្យាល័យទាំងបី​ ។ ក្នុងវេលាដ៏រីករាយនេះមានសិស្សស្ត្រីម្នាក់មកពីវិទ្យាល័យពុកឫស្សី​ បានឡើងឆ្លើយសំណួររបស់ឯកឧត្តមបណ្ឌិតថា​ ដើម្បីប្រឡងឱ្យជាប់ […]

Screenshot 2026-07-24 094703
កសិករចិញ្ចឹមត្រីម្នាក់នៅខេត្តបាត់ដំបង​ អាចរកបានប្រាក់ចំណូល៤០លានរៀល ក្នុងមួយឆ្នាំ

ដោយ ឡុង សារេត បាត់ដំបង៖ ផ្នែកលើបទពិសោធន៍ចិញ្ចឹមត្រី បង្កាត់ពូជត្រី និងភ្ញាស់កូនត្រីពូជអស់រយៈពេលជាច្រើនឆ្នាំ កសិករម្នាក់ នៅខេត្តបាត់ដំបង អាចរកប្រាក់ចំណូលសម្រាប់ទ្រទ្រង់គ្រួសាររហូតដល់៤០លានរៀនក្នុងមួយឆ្នាំ ព្រមទាំងអាចពង្រីកអាជិវកម្មកាន់តែធំថែមទៀត។ កសិករឈ្មោះ ម៉ៅ ពេក អាយុ៦៤ឆ្នាំ រស់នៅភូមិទួលតាសុក ស្រុកថ្មគោល ខេត្តបាត់ដំបង បានបង្កើនការជីកស្រះបន្ថែមចំនួនប្រាំពីរទៀត ដោយរំពឹងថា អាចរកប្រាក់ចំណូលបានកាន់តែច្រើននៅពេលស្រះចិញ្ចឹមត្រីរបស់លោកកើនដល់ចំនួន២៦ស្រះ។ លោកបានចាប់យកមុខរបរចិញ្ចឹមត្រីជាលក្ខណៈគ្រួសារជាមួយកសិករជាច្រើនផ្សេងទៀត នៅឆ្នាំ១៩៩៧ តាមរយៈអង្គការអភិវឌ្ឍន៍ភូមិ ចូលរួមផ្សព្វផ្សាយអំពីការចិញ្ចឹមត្រីដល់ប្រជាពលរដ្ឋ។ បន្ទាប់ពីទទួលបានការបណ្តុះបណ្តាល លោកក៏បានសាកល្បងចិញ្ចឹមត្រីដំបូងចំនួនពីរស្រះ សម្រាប់ទុកធ្វើជាម្ហូបប្រចាំគ្រួសារ ហើយបានអភិវឌ្ឍខ្លួនជាបន្តបន្ទាប់។ ជាក់ស្តែងឆ្នាំ២០១១ លោកបានក្លាយជាអ្នកបង្កាត់ពូជ និងភ្ញាស់កូនត្រីសម្រាប់ចែកចាយទៅតាមទីផ្សារ តួយ៉ាងក្នុងឆ្នាំ២០២៥កន្លងទៅនេះ លោកផលិតកូនត្រីទីឡាព្យ៉ាចម្រុះបានជាង១៨ម៉ឺនកូន, ត្រីទីឡាព្យាឈ្មោលបានជាង១៣ម៉ឺនកូន, ត្រីក្រាញ់បានជាង៦ម៉ឺនកូន និងត្រីអណ្តែងបានជាង៨ម៉ឺនកូន ដោយទទួលបានប្រាក់ចំណូលសរុប៣៨លានរៀល។ លោក ម៉ៅ ពេក បានឱ្យដឹងថា ចាប់ពីឆ្នាំ២០១១រហូតដល់ឆ្នាំ២០២៦នេះ លោកមានស្រះសម្រាប់ចិញ្ចឹមមេត្រីពូជ និងស្រះបំប៉នកូនត្រីចំនួន១៩ស្រះ ហើយកាលពីដើមឆ្នាំនេះ លោកបានបង្កើនការជីកស្រះបន្ថែមចំនួនប្រាំពីរថែមទៀត ដើម្បីឆ្លើយតបតម្រូវការទីផ្សារនៅតាមតំបន់ ដោយរំពឹងថា និងទទួលបានប្រាក់ចំណូលកើនដល់៤០លានរៀល ក្នុងមួយឆ្នាំ។ ទាក់ទងនឹងតម្រូវការទីផ្សារ និងការបង្កាត់ភ្ញាស់កូនត្រីពូជកាលពីមុន និងពេលបច្ចុប្បន្ន, កសិករ […]

image_2025-11-19_07-39-18
រុស្ស៊ីប្រមូលផលផ្លែចេកជាលើកដំបូង ដាំក្នុងផ្ទះកញ្ចក់ស្ថិតនៅភាគខាងត្បូងប្រទេស

មូស្គូ៖ ផ្ទះកញ្ចក់ពិសោធន៍មួយកន្លែង នៅភាគខាងត្បូងប្រទេសរុស្ស៉ី បានប្រមូលផលផ្លែចេកជាលើកដំបូង ដោយក្នុងនោះមានដំណាំ២១ប្រភេទ ត្រូវបានដាំដោយប្រើកូនមានប្រភពមកពីប្រទេសវៀតណាម ចិន និងប្រទេសដទៃទៀត។ ការធ្វើតេស្តនៅមន្ទីរពិសោធន៍លើផ្លែចេកដំបូងបង្ហាញថា វាសម្បូរទៅដោយប៉ូតាស្យូម និងម៉ាញ៉េស្យូម ហើយមិនមានថ្នាំសម្លាប់សត្វល្អិត ឬសារធាតុថ្នាំពុលឡើយ។ គម្រោងនេះស្ថិតក្រោមការឧបត្ថម្ភរបស់បណ្ឌិត្យសភាអភិវឌ្ឍន៍កសិកម្មដំណាំត្រូពិចរបស់រុស្ស៊ី។ ផ្ទះកញ្ចក់នេះបម្រើជាកន្លែងសាកល្បងថា តើការដាំដុះផ្លែឈើត្រូពិចអាចសម្រេចបានក្នុងលក្ខខណ្ឌអាកាសធាតុរុស្ស៊ីដែរឬទេ ដោយគ្រាប់ពូជត្រូវបាននាំចូលពីប្រទេសទូទាំងទ្វីបអាស៊ី ដើម្បីពង្រីកហ្សែននៃពូជដំណាំ ដែលកំពុងស្ថិតក្រោមការវាយតម្លៃ។ វិញ្ញាបនប័ត្រសុខភាពស្អាតពីការវិភាគរបស់មន្ទីរពិសោធន៍ បានបញ្ជាក់ថា ផ្លែចេកនេះស្របតាមស្តង់ដារសុវត្ថិភាព ដោយគ្មានសំណល់សារធាតុថ្នាំពុលសម្លាប់សត្វល្អិតឡើយ។ អាហារូបត្ថម្ភរបស់ផ្លែចេកដាំក្នុងផ្ទះកញ្ចក់នេះ គឺសម្បូរប៉ូតាស្យូម និងម៉ាញ៉េស្យូម។ ប្រទេសរុស្ស៊ីបានចាប់ផ្តើមសាងសង់ផ្ទះកញ្ចក់ដំបូងរបស់ខ្លួន សម្រាប់ការដាំដំំណាំចេកសាកល្បង ក្រោយពីទទួលបានការចាប់អារម្មណ៍ចំពោះផលិតផលផ្លែចេកក្នុងស្រុក​ កាលឆ្នាំ២០២៤ ហើយឥឡូវនេះ ការដាំសាកល្បងត្រូវបានផ្លាស់ប្តូរទៅដំណាក់កាលអនុវត្តជាក់ស្តែងតែម្តង។ គំនិតផ្តួចផ្តើមនេះត្រូវបានបង្កើតឡើងបន្ទាប់ពីការសម្រេចចិត្តរបស់រដ្ឋាភិបាលរុស្ស៊ី​ កាលពីក្នុងខែកក្កដា ឆ្នាំ២០២៥ ដោយបានដាក់បញ្ចូលផ្លែចេកនៅក្នុងបញ្ជីនៃផលិតផលកសិកម្មផ្លូវការរបស់ប្រទេសរុស្ស៊ី ដែលធ្វើឱ្យគម្រោងបែបនេះមានសិទ្ធិទទួលបានការគាំទ្រពីរដ្ឋ។ យោងតាមភ្នាក់ងារគយសហព័ន្ធរុស្ស៊ី បានឱ្យដឹងថា ជារៀងរាល់ឆ្នាំ ប្រទេសរុស្ស៊ីនាំចូលផ្លែចេកចំនួន១,៤៥លានតោន ដែលមានតម្លៃជាទឹកប្រាក់ចំនួនជិត១,៥ពាន់លានដុល្លារ។ អស់រយៈពេលរាប់សិបឆ្នាំកន្លងមកហើយ ប្រទេសអេក្វាឌ័រ បានផ្គត់ផ្គង់ផ្លែចេកប្រហែល៦០ ទៅ៦៥ភាគរយនៃទីផ្សារផ្លែចេកក្នុងប្រទេសរុស្ស៊ី ខណៈប្រទេសកូស្តារីកា និងប្រទេសកូឡុំប៊ី មានចំណែកទីផ្សារពី១០ ទៅ១៦ភាគរយ។ បន្ទាប់ពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងប្រទេសរុស្ស៊ី​ ព្រោះសង្គ្រាមឈ្លានពានអ៊ុយក្រែន​ នៅដើមឆ្នាំ២០២២ ការដឹកជញ្ជូនផ្លែចេកនាំចូលទីផ្សាររុស្ស៊ី បានជួបបញ្ហាស្មុគស្មាញ […]

កាលវិភាគផ្សព្វផ្សាយ