Tag: trending
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញថ្លែងសុន្ទរកថាបិទ «ពិធីសម្ពោធដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា»
ភ្នំពេញ៖ បន្ទាប់ពីការប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវ «កម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា (Cambodia Climate Finance Facility – CCFF)» ការពិភាក្សាក្រុមពាក់ព័ន្ធលើសក្តានុពលនៃកម្មវិធី CCFF ក្នុងការបើកផ្លូវសម្រាប់ការលើកកម្ពស់ឥណទានបៃតងនៅកម្ពុជា និងការពិភាក្សាជាក្រុមលើការស្នើសុំហិរញ្ញប្បទាន ក្រោមកម្មវិធី CCFF ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញថ្លែងសុន្ទរកថាបិទ «ពិធីសម្ពោធដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា» នៅសណ្ឋាគារសុខាភ្នំពេញ នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦។ ក្នុងពិធីបិទនេះមានវត្តមានលោក ចយ ហាងស៊ុក (Choi Hang Suk) តំណាងធនាគារអភិវឌ្ឍន៍កូរ៉េ (KDB) និងលោក ចន ម៉ាហ្គីលី (John McGinley) គណៈគ្រប់គ្រងនៃក្រុមហ៊ុន Mekong Strategic Capital ឯកឧត្តម លោកជំទាវ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល។ ឯកឧត្តមបណ្ឌិត កៅ ថាច បាន វាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃអង្គពិធីទាំងមូល ដែលបានរួមគ្នាពិភាក្សាយ៉ាងផុសផុល ដើម្បីដាក់ចេញនូវទិសដៅ និងផែនការសកម្មភាពឆ្ពោះទៅមុខ […]
News & អន្តរជាតិ

បាតុភូតអែលនីញ៉ូ ចាប់ផ្តើមបង្កើនឥទ្ធិពលកាន់តែច្បាស់ ធ្វើឱ្យអាកាសធាតុប្រែប្រួលកាន់តែខ្លាំង
វ៉ាស៊ីនតោន៖ បាតុភូតអាកាសធាតុឈ្មោះ អែលនីញ៉ូ បានចាប់ផ្តើមកាន់តែច្បាស់មែនទែន ហើយត្រូវបានគេព្យាករណ៍ថា នឹងក្លាយជា “មហាអែលនីញ៉ូ- Super” El Niño” ដែល៦៣ភាគរយ នឹងក្លាយជាព្រឹត្តិការណ៍ដ៏ខ្លាំងបំផុតមួយ នៅក្នុងកំណត់ត្រាប្រវត្តិសាស្ត្ររបស់ភពផែនដី។ ទូរទស្សន៍ ស៊ីអិនអិន (CNN) របស់សហរដ្ឋអាម៉េរិក បានចេញផ្សាយថា បាតុភូតអែលនីញ៉ូ នឹងបណ្តាលឱ្យមានការប្រែប្រួលអាកាសធាតុសកលយ៉ាងខ្លាំង ហើយប្រហែលជានៅឆ្នាំ២០២៧ នឹងក្លាយជាឆ្នាំដ៏ក្តៅបំផុតនៅក្នុងកំណត់ត្រាប្រវត្តិសាស្ត្រពិភពលោក។ ចំណែកផលប៉ះពាល់របស់បាតុភូតនេះ នឹងធ្វើឱ្យអាកាសធាតុក្តៅខ្លាំង កើតជាគ្រោះរាំងស្ងួត និងគ្រោះទឹកជំនន់ ព្រមទាំងមានរលកកម្តៅប្រែប្រួលនៅតាមតំបន់។ ក្នុងរដូវរងាលើទឹកដីអាម៉េរិកនៅភាគខាងជើង អាចជួបប្រទះអាកាសធាតុក្តៅជាងមុន ចំណែកនៅលើទឹកដីភាគខាងត្បូងអាចមានអាកាសធាតុសើមជាងមុនផងដែរ ព្រមទាំងកើតមានខ្យល់ព្យុះប៉ាស៊ីហ្វិកថែមទៀត។ ឧបទ្ទហេតុបែបនេះ ក៏នឹងបង្កើនហានិភ័យនៃរលកកម្តៅក្នុងសមុទ្រ ហើយអាចប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចដោយសារការរំខានក្នុងការផ្គត់ផ្គង់ស្បៀងអាហារ និងគ្រោះមហន្តរាយ។ រដ្ឋបាលមហាសមុទ្រ និងបរិយាកាសរបស់អាម៉េរិក បាននិយាយថា នេះអាចជាព្រឹត្តិការណ៍ដ៏ធំបំផុតមួយរបស់បាតុភូតអែលនីញ៉ូ នៅក្នុងកំណត់ត្រាប្រវត្តិសាស្ត្រ ដែលធ្លាប់កើតមានមានតាំងពីឆ្នាំ១៩៥០។ ទម្រង់អាកាសធាតុបែបនេះនឹងធ្វើឱ្យអាកាសធាតុប្រែប្រួលយ៉ាងខ្លាំង ហើយនៅឆ្នាំ២០២៧ អាចក្លាយជាឆ្នាំក្តៅបំផុតរបស់ភពផែនដី។ យោងតាមរបាយការណ៍ថ្មីមួយ ដែលបានចេញផ្សាយនៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ដោយរដ្ឋបាលមហាសមុទ្រ និងបរិយាកាសរបស់អាម៉េរិក បានឱ្យដឹងថា បាតុភូអែលនីញ៉ូ បានចាប់ផ្តើមកើតឡើងយ៉ាងច្បាស់ ហើយត្រូវបានគេព្យាករណ៍ថា នឹងបង្កើនឥទ្ធិពលខ្លាំងឡើង […]
News & ជាតិ

កម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា ត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការ
ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញថ្លែងសុន្ទរកថាបើក និងប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវ «កម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា (Cambodia Climate Finance Facility – CCFF)» ដោយបានគូសបញ្ជាក់អំពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការកៀរគរហិរញ្ញប្បទានអាកាសធាតុ និងយុទ្ធសាស្ត្រគន្លឹះនៃកម្មវិធី CCFF ដែលស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍បៃតងរបស់កម្ពុជា។ ពិធីនេះរៀបចំឡើងដោយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) សហការជាមួយក្រុមហ៊ុន Mekong Strategic Capital (MSC) នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ នៅសណ្ឋាគារសុខាភ្នំពេញ ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ធនាគារជាតិនៃកម្ពុជា ដៃគូអភិវឌ្ឍន៍អន្តរជាតិ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ព្រមទាំងតំណាងវិស័យឯកជន។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB ក្នុងនាមជាស្ថាប័នអនុវត្តកម្មវិធី CCFF […]
News & ជាតិ

តំណាងធនាគារ ARDB និងក្រុមហ៊ុន MSCជួបប្រជុំជាមួយតំណាងធនាគារអភិវឌ្ឍន៍កូរ៉េ ក្រោមក្របខ័ណ្ឌនៃកម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា
ភ្នំពេញ៖ នៅទីស្នាក់ការកណ្តល នានថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ក្រុមការងារ ARDB និងក្រុមការងារ Mekong Strategic Capital បានជួបប្រជុំពិភាក្សាជាមួយតំណាងធនាគារអភិវឌ្ឍន៍កូរ៉េ ក្រោមក្របខ័ណ្ឌនៃកម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា (Cambodia Climate Finance Facility – CCFF)។ កិច្ចប្រជុំនេះ ផ្តោតសំខាន់លើការពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តកម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា និងការបញ្ចេញឥណទានក្រោមក្របខ័ណ្ឌ កម្មវិធីស្របតាមផែនការ ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តកម្មវិធី។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើង មុនពេលរៀបចំពិធីសម្ពោធដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា ដែលគ្រោងនឹងរៀបចំឡើង នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ នៅសណ្ឋាគារសុខាភ្នំពេញ ក្រោមអធិបតីរបស់ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕
News & ជាតិ

ធនាគារ ARDB និងក្រសួងបរិស្ថាន រៀបចំកម្មវិធីផ្សព្វផ្សាយផលិតផល និងសេវាកម្មធនាគារ ព្រមទាំងសម្របសម្រួលការបើកគណនីចល័តជូនមន្ត្រីរាជការ
ភ្នំពេញ៖ បន្ទាប់ពីបានចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ បានរួមគ្នារៀបចំកម្មវិធីធ្វើបទបង្ហាញអំពីផលិតផល និងសេវាកម្មរបស់ធនាគារ ARDB ព្រមទាំងសម្របសម្រួលការបើកគណនីចល័ត ជូនដល់មន្ត្រីរាជការនៃក្រសួងបរិស្ថាន នៅទីស្តីការក្រសួងបរិស្ថាន។ កម្មវិធីនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម ចាន់ សីហា អគ្គនាយករងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) លោកជំទាវ មាស ច័ន្ទធីតា អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់នៃស្ថាប័នទាំងពីរជាច្រើនរូប។ ក្នុងឱកាសនេះ លោកជំទាវ មាស ច័ន្ទធីតា បានមានប្រសាសន៍ស្វាគមន៍ថា កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើនការយល់ដឹងរបស់មន្ត្រីរាជការ អំពីផលិតផល និងសេវាកម្មហិរញ្ញវត្ថុរបស់ធនាគារ ARDB ជាពិសេសការគាំទ្រ និងជំរុញហិរញ្ញប្បទានបៃតង ស្របពេលស្ថាប័នទាំងពីរកំពុងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព។ លោកជំទាវបានបន្តថា កម្មវិធីនេះក៏ជាផ្នែកមួយនៃការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នារវាងស្ថាប័នទាំងពីរ ដើម្បីធានាឱ្យកិច្ចសហប្រតិបត្តិការសម្រេចបានលទ្ធផលជាក់ស្តែង និងលើកទឹកចិត្តដល់មន្ត្រីរាជការក្នុងការប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុទំនើបរបស់ធនាគារ ARDB កាន់តែទូលំទូលាយ។ ថ្លែងក្នុងនាមថ្នាក់ដឹកនាំធនាគារ ARDB ឯកឧត្តម ចាន់ សីហា […]
News & អន្តរជាតិ

កសិករដាំម្ទេស នៅក្រុងកាន់ធើ ប្រទេសវៀតណាម ស្វែងរកដៃគូដើម្បីបង្កើតខ្សែសង្វាក់តម្លៃមានស្ថិរភាព
ក្រុងកិនធើ៖ បើតាមការចុះផ្សាយរបស់ព័ត៌មានវៀតណាម បានឱ្យដឹងថា បច្ចុប្បន្ននេះតម្លៃម្ទេសដៃនាងដាំដុះនៅតាមតំបន់ជាច្រើនក្នុងក្រុងកិនធើ (Can Tho) ភាគខាងត្បូងវៀតណាម បានធ្លាក់ចុះយ៉ាងគំហុកមកនៅត្រឹមតែ៤ ០០០ ដល់ ៦ ០០០ដុង ឬស្មើនឹង០,១៥សេន ទៅ០,២៣សេនដុល្លារ ក្នុងមួយគីឡូក្រាម ដែលធ្វើឲ្យកសិករជាច្រើនត្រូវប្រឈមមុខនឹងការខាតបង់ប្រាក់ចំណូល។ ដើម្បីទប់ស្កាត់បញ្ហាកើតឡើងដដែលៗ ពេលម្ទេសបានទិន្នផលខ្ពស់បែរជាតម្លៃធ្លាក់ចុះ និងការរំពឹងផ្អែកពេកលើឈ្មួញកណ្តាល កសិករដាំម្ទេសជាច្រើនកំពុងផ្លាស់ប្តូរផ្នត់គំនិតផលិតកម្មជាបណ្តើរៗ។ ពួកគេកំពុងស្វែងរកឱកាស ដើម្បីសហការជាមួយក្រុមហ៊ុននានា ក្នុងគោលបំណងបង្កើតតំបន់មានវត្ថុធាតុដើមជាហូរហែ និងជាផលិតល្អស្របតាមស្តង់ដារ និងអាចកែច្នៃបានត្រឹមត្រូវ។ សហគមន៍កសិកម្មសរីរាង្គ បច្ចុប្បន្នមានអ្នកដាំម្ទេសប្រមាណ៣០គ្រួសារ ហើយក៏មានការផ្សារភ្ជាប់ជាមួយកសិករខាងក្រៅជាច្រើនទៀត ដើម្បីបង្កើតជាតំបន់ផលិតវត្ថុធាតុដើមម្ទេសដៃនាង ដែលមានផ្ទៃដីសរុបប្រហែលពី៥០ ទៅ៦០ហិកតា។ អនុប្រធានសហគមន៍នេះ បានឱ្យដឹងថា ម្ទេសដៃនាងងាយដាំខ្លាំងណាស់ស្របលក្ខខណ្ឌអាកាសធាតុក្តៅ និងស្ថានភាពដីល្បាយខ្សាច់នៅក្នុងតំបន់នេះ ហើយកសិករជាទូទៅតែងតែដាំដុះនៅក្នុងរដូវប្រាំង រហូតដល់រដូវវស្សាចូលមកដល់។ ដោយសារតែដីទួលមានខ្យល់ចេញចូលល្អ និងលក្ខខណ្ឌសត្វល្អិតចង្រៃអាចគ្រប់គ្រងបាន ទិន្នផលម្ទេសដៃនាងទទួលបានចន្លោះពី២,៥ ដល់៣តោនក្នុងទំហំផ្ទៃដី១ ០០០ម៉ែត្រការ៉េ។ លក្ខណៈពិសេសរបស់ម្ទេសដៃនាង គឺមានពណ៌ក្រហមឆ្អៅ រសជាតិហឹរល្មម និងមានសាច់ក្រាស់ ដែលស័ក្តិសមបំផុតសម្រាប់ការកែច្នៃធ្វើជាទឹកម្ទេស។ ទោះជាយ៉ាងណាក៏ដោយ អស់រយៈពេលជាច្រើនឆ្នាំមកនេះ ទីផ្សារលក់ចេញនៃដំណាំនេះ គឺពឹងផ្អែកលើឈ្មួញកណ្តាល នៅតាមផ្សារបែបប្រពៃណី ដែលនាំឱ្យមានការប្រែប្រួលតម្លៃយ៉ាងខ្លាំង។ លោកអនុប្រធានសហគមន៍ បានលើកឡើងថា […]
News & ជាតិ

ឯកឧត្តមបណ្ឌិតប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និនងពិភាក្សាពីវឌ្ឍនភាពការងារបង្កើតផ្លែតហ្វម ARDB Marketplace
ភ្នំពេញ៖ នៅទីស្នាក់ការកណ្តាល នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំធនាគារ ARDB ដើម្បីពិនិត្យ និងពិភាក្សាស្តីពីវឌ្ឍនភាពការងារបង្កើតផ្លេតហ្វម ARDB Marketplace។ នាកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ដែលត្រូវបានរៀបចំឡើងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងបុរេសកម្មនៃភាពជាអ្នកដឹកនាំ ឯកឧត្តមបណ្ឌិតប្រតិភូបានផ្តល់អនុសាសន៍ណែនាំចម្បងៗដល់ថ្នាក់ដឹកនាំ និងក្រុមការងារបស់ធនាគារ ARDB រួមមាន រៀបចំ និងកែប្រែប្រព័ន្ធល្អប្រសើរឱ្យមាន Multi-currency, Real Time Settlement ទៅកាន់ Merchant នៅពេលបញ្ចប់ការផ្ញើទំនិញ និងក្រុមការងារសម្រាប់ Clearance and Settlement សម្រាប់ទ្រទ្រង់ប្រតិបត្តិការផ្សារ ARDB ជាដើម។ មុននឹងបញ្ចប់នៃកិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានរំលេចនូវរបៀបរៀបចំផ្សារ ARDB ឱ្យមានភាពទាក់ទាញ និងទាន់សម័យស្របតាមវឌ្ឍនភាពបច្ចេកវិទ្យា នាពេលបច្ចុប្បន្ន ក្នុងនាមជាធនាគារគោលនយោបាយ ដែលទទួលនូវជំនឿទុកចិត្តខ្ពស់ពីសាធារណជន។ សូមបញ្ជាក់ថា ARDB Marketplace គឺជាផ្លេតហ្វមមួយសម្រាប់បង្កើតជាអន្តរការីទីផ្សារមួយ ដែលអាចជួយបន្ថយគម្លាតការផ្គត់ផ្គង់ […]
News & អន្តរជាតិ

ឥទ្ធិពលមហាបាតុភូតអែលនីញ៉ូ បង្កផលប៉ះពាល់ដល់តម្លៃកាហ្វេលើសកលលោក
អន្តរជាតិ៖ តម្លៃកាហ្វេបានកើនឡើងយ៉ាងខ្លាំង នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦នេះ បន្ទាប់ពីទីភ្នាក់ងារឧតុនិយមជប៉ុន បានបញ្ជាក់ថា ឥទ្ធិពលបាតុភូតអាកាសធាតុ អែលនីញ៉ូ បានកើតឡើងនៅទូទាំងមហាសមុទ្រប៉ាស៊ីហ្វិក។ កត្តានេះ អាចបង្កឱ្យមានគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងរលកកម្តៅវាយប្រហារ នៅចុងឆ្នាំ២០២៦នេះ ដែលអាចបង្កការរំខានដល់ផលិតកម្មកាហ្វេ នៅតំបន់អាស៊ី និងអាម៉េរិកខាងត្បូង។ កាលពីថ្ងៃទី៩ ខែមិថុនានេះដែរ ទិន្នផលកាហ្វេប្រភេទ អារ៉ាប៊ីកា (Arabica) បានធ្លាក់ចុះដល់កម្រិតទាបបំផុត ក្នុងរយៈពេល១៩ខែ ហើយកាហ្វេប្រភេទ រ៉ូប៊ូស្តា (Robusta) បានធ្លាក់ចុះដល់កម្រិតទាបបំផុត ក្នុងរយៈពេលពីរខែកន្លងមកថ្មីៗនេះ ដោយសារផលិតកម្មដំណាំកាហ្វេក្នុងប្រទេសប្រេស៊ីល បានជួបការលំបាកយ៉ាងខ្លាំង នៅឆ្នាំ២០២៦នេះ។ នៅក្នុងសប្តាហ៍នេះ សេវាកម្មកសិកម្មបរទេសរបស់ក្រសួងកសិកម្មសហរដ្ឋអាម៉េរិក បានព្យាករណ៍ថា ដំណាំកាហ្វេរបស់ប្រទេសប្រេស៊ីលនឹងមានបរិមាណចំនួន៧១,៩លានបាវ ដែលកើនឡើងជាង១៤ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។ ដូចគ្នានេះផងដែរ ធនាគារ រ៉ាបូ (Rabobank) របស់ប្រទេសហូឡង់ បានប៉ាន់ប្រមាណអំពីអតិរេកកាហ្វេ អារ៉ាប៊ីកា លើសកលលោក ឆ្នាំ២០២៦-២០២៧ មានរហូតដល់៩,៥លានបាវ គឺកើនឡើងលើសពីបរិមាណ៧លានបាវ ក្នុងពេលកន្លងមក។ ស្តង់ដាររង្វាស់រង្វាល់អន្តរជាតិ សម្រាប់ផលិតផលកាហ្វេស្ងួត មិនទាន់កែច្នៃ គឺគិតជាបាវ […]
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី អញ្ជើញចុះពិនិត្យមើលកសិដ្ឋានមុខកំពូល កំពុងបណ្តុះផ្សិតចំបើងនៅស្រុកមុខកំពូល ខេត្តកណ្តាល
ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី នៅល្ងាចថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះពិនិត្យមើលកសិដ្ឋានបណ្តុះផ្សិតចំបើងមួយកន្លែង ដែលកំពុងតែផលិតផ្សិតប្រកបដោយគុណភាព និងមានសុវត្ថិភាពដល់អ្នកប្រើប្រាស់។ កសិដ្ឋាននេះ មានឈ្មោះថា កសិដ្ឋានមុខកំពូល (Mukompul Farm) មានទីតាំងស្ថិតនៅតាមផ្លូវលំ (មេទឹកកើយ) ភូមិស្វាយអំពារ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល ដែលត្រូវបានបង្កើតឡើងក្នុងដើមឆ្នាំ២០២៦នេះ និងកំពុងតែដំណើរការបណ្តុះផ្សិតចំបើងនៅក្នុងរោងចំនួន៣០ខ្នង។ ក្នុងការអញ្ជើញពិនិត្យនេះ ឯកឧត្តមបណ្ឌិតប្រតិភូ បានចូលមើលផ្ទាល់ក្នុងរោងចំហុយវត្ថុធាតុដើម និងរោងបណ្តុះ ហើយក៏បានលើកទឹកចិត្តដល់ម្ចាស់កសិដ្ឋានមុខកំពូល ដែលកំពុងតែដាំដុះផ្សិតចំបើងសរីរាង្គនេះ ត្រូវបង្កើនផលិតភាពបន្ថែមទៀត ខណៈទីផ្សារក្នុងស្រុកកំពុងតែមានតម្រូវការខ្ពស់ ជាពិសេស ស្របពេលនិន្នាការគាំទ្រកាន់តែខ្លាំងចំពោះផលិតផលក្នុងស្រុក ដែលជាស្នាដៃរបស់កសិករខ្មែរសុទ្ធសាធ។ ឯកឧត្តមបណ្ឌិត កៅ ថាច បានណែនាំដល់កម្មករ និងអ្នកគ្រប់គ្រងកសិដ្ឋានមុខកំពូល ឱ្យខិតខំយកចិត្តទុកដាក់បណ្តុះ និងថែទាំផ្សិតឱ្យបានល្អត្រឹមត្រូវតាមក្បួនខ្នាតភូតគាមអនាម័យ ដើម្បីធានាបាននូវផលិតផលផ្សិតចំបើងសរីរាង្គ ដោយមិនមានប្រើប្រាស់សារធាតុគីមីហាមឃាត់។ យោងតាមអ្នកគ្រប់គ្រងកសិដ្ឋាននេះ បានឱ្យទូរទស្សន៍ អនឡាញ ARDB TV ដឹងអំពីច្រវាក់ផលិតកម្មបណ្តុះផ្សិតនៅក្នុងរោងទាំង៣០ខ្នង ដោយផលិតបានផ្សិតចំបើងពី៦០ ទៅ៩០គីឡូក្រាមក្នុងមួយថ្ងៃ […]
News & ជាតិ

ក្រុមហ៊ុនអេមរុរ៉ាយស៍ ពង្រីកការផលិតគ្រាប់ពូជស្រូវស្រងែក្រអូប លើផ្ទៃដី៣ ៥០០ហិកតា នៅខេត្តបាត់ដំបង
ភ្នំពេញ៖ ក្រុមហ៊ុនអេមរុរ៉ាយស៍បានពង្រីកការផលិតគ្រាប់ពូជស្រូវស្រងែក្រអូប លើផ្ទៃដី៣ ៥០០ហិកតា ក្រោយការចុះបញ្ជីជាផ្លូវការ ក្រុមហ៊ុនអេមរុរ៉ាយស៍នឹងពង្រីកការផលិតគ្រាប់ពូជស្រូវស្រងែក្រអូប លើផ្ទៃដី៣ ៥០០ហិកតា ដោយប្រើគ្រាប់ពូជចំនួន៥៥០តោន និងរំពឹងទទួលបានស្រូវចំណីប្រមាណ១៧ ០០០តោន នៅខែសីហា និងកញ្ញាខាងមុខនេះ។ យោងតាមក្រុមហ៊ុនខាងលើ គ្រាប់ពូជស្រូវ ដែលផលិតបាន នឹងត្រូវប្រើសម្រាប់ពង្រីកការដាំដុះ និងផ្គត់ផ្គង់ដល់ដៃគូកសិករ ដើម្បីធានាគុណភាព និងស្ថិរភាពនៃផលិតកម្មស្រូវក្រអូបសម្រាប់ទីផ្សារ។ ការវិនិយោគនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការអភិវឌ្ឍពូជស្រូវ ដែលមានតម្លៃខ្ពស់ និងលើកកម្ពស់ការប្រកួតប្រជែងរបស់វិស័យស្រូវអង្ករកម្ពុជា។ ទីផ្សារនាំចេញសម្រាប់ផលិតផលពីពូជស្រូវស្រងែក្រអូប ផ្តោតចំពោះសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងអូស្ត្រាលី ដែលជាទីផ្សារសក្តានុពលសម្រាប់អង្ករក្រអូបគុណភាពខ្ពស់របស់កម្ពុជា។ កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ ក្រុមហ៊ុនអេមរុ រ៉ាយស៍ បានចុះកិច្ចសន្យាផលិតកម្មកសិកម្មចំនួនប្រាំមួយ ជាមួយសហគមន៍កសិកម្មទំនើបសហភាពសហគមន៍កសិកម្មខេត្តបាត់ដំបង និងក្រុមកសិករក្នុងខេត្តបាត់ដំបង សម្រាប់ការផលិត និងផ្គត់ផ្គង់ស្រូវចំណីសុវត្ថិភាព (Sustainable Rice Platform) និងស្រូវពូជគុណភាពល្អ។ កិច្ចសន្យាទាំងនេះគ្របដណ្តប់លើផ្ទៃដីសរុប៣ ៤៧៥ហិកតា រួមមានស្រូវចំណីសុវត្ថិភាព ទំហំ៣ ៣៦៣ហិកតា និងស្រូវពូជ១១២ហិកតា ជាមួយទិន្នផលរំពឹងទុកជាង៣២ ៦០០តោន។ កិច្ចសហការនេះនឹងជួយពង្រឹងទីផ្សារ លើកកម្ពស់គុណភាពស្រូវ បង្កើនប្រាក់ចំណូលរបស់កសិករ និងគាំទ្រដល់ការអភិវឌ្ឍវិស័យស្រូវអង្ករកម្ពុជាប្រកបដោយចីរភាព […]
News & ជាតិ

ធនាគារ ARDBចូលរួមតាំងបង្ហាញផលិតផលនិងសេវាកម្មក្នុងពិព័រណ៍វិចិត្រសាលការរចនាបញ្ញាសិប្បនិម្មិតនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង
ដោយ ឡុង សារេត ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតិដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ លោក គិត ខេមរារិទ្ធ ប្រធាននាយកដ្ឋានផ្នែកលក់ និងទីផ្សារ និងលោក ឈិន ឌីណា ប្រធាននាយកដ្ឋានគ្រប់គ្រងសេវាធនាគារឌីជីថលរួមជាមួយក្រុមការងារ បានចូលរួមដាក់តាំងបង្ហាញផលិតផល និងសេវាកម្មរបស់ធនាគារ ARDB ក្នុងពិព័រណ៍វិចិត្រសាលការរចនាបញ្ញាសិប្បនិម្មិត នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។ ពិព័រណ៍វិចិត្រសាលរចនាបញ្ញាសិប្បនិម្មិតនេះ ក៏មានការអញ្ចើញចូលរួមជាកិត្តិយសពីឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ហោ ប៉េង សាកលវិទ្យាធិកានៃសាកលវិទ្យាល័យជាតិគ្រប់គ្រង, តំណាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, តំណាងក្រសួងទេសចរណ៍, តំណាងភោជនីយដ្ឋានបាយ័ន, តំណាងសមាគមទេសចរណ៍កម្ពុជា, តំណាងសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក, លោកសាស្ត្រាចារ្យ លោកគ្រួអ្នកគ្រួ និងនិស្សិតជាច្រើនផ្សេងទៀត។ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ហោ ប៉េង បានមានប្រសាសន៍ថា «ថ្ងៃនេះគឺជាឱកាសដ៏ពិសេសសម្រាប់សាកលវិទ្យាល័យជាតិគ្រប់គ្រង ដោយសារយើងកំពុងឈរធ្វើជាសាក្សីនៃភាពច្នៃប្រឌិតគ្មានដែនកំណត់ទេពកោសល្យនវានុវត្តន៍ និងការគិតគូរបែបច្នៃប្រឌិតរបស់និស្សិតមកពីជំនាញទេសចរណ៍ បដិសណ្ឋារកិច្ច និងសេដ្ឋកិច្ចឌីជីថល តាមរយៈការរចនា និងអនុវត្តកម្មវិធីបញ្ញាសិប្បនិម្មិត (AI)ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងពិភពជាក់ស្តែង។ ពិព័រណ៍នេះមិនមែនគ្រាន់តែជាការបង្ហាញបច្ចេកវិទ្យា AI ប៉ុណ្ណោះទេ […]
News & ជាតិ

តំណាងធនាគារ ARDB ចូលរួមជាវាគ្មិនក្នុងវេទិកាគយ និង FASMEC លើកទី១ ស្តីពីឱកាសពង្រីកអាជីវកម្ម និងជំរុញផលិតកម្មក្នុងប្រព័ន្ធសេដ្ឋកិច្ចផ្លូវការ
ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) លោក គុយ បញ្ញា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍យុទ្ធសាស្ត្រអាជីវកម្ម នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមជាវាគ្មិនក្នុង វេទិកាគយ និង FASMEC លើកទី១ ក្រោមប្រធានបទ «ការគាំទ្រ និងគាំពារសហគ្រាសធុនតូច និងមធ្យម ដើម្បីជំរុញផលិតកម្មក្នុងស្រុក និងសមត្ថភាពប្រកួតប្រជែង» ដោយផ្តោតលើប្រធានបទពិភាក្សា «ឱកាសពង្រីកអាជីវកម្ម និងជំរុញផលិតកម្មក្រោមយន្តការសេដ្ឋកិច្ចក្នុងប្រព័ន្ធ»។ វេទិកានេះមានការចូលរួមពីតំណាងក្រសួង ស្ថាប័នរដ្ឋ គ្រឹះស្ថានហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធជាច្រើន ព្រមទាំងថ្នាក់ដឹកនាំនៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) ដើម្បីពិភាក្សាអំពីយន្តការ គោលនយោបាយ និងដំណោះស្រាយនានា សម្រាប់គាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជា។ កម្មវិធីនេះត្រូវបានសម្របសម្រួលដោយឧកញ៉ាបណ្ឌិត ស៊ិន ចន្ធី អនុប្រធាន FASMEC និងមានវាគ្មិនមកពីស្ថាប័នសំខាន់ៗជាច្រើន រួមមាន ក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អគ្គនាយកដ្ឋានគយ […]
