ធនាគារ ARDB និងក្រសួងបរិស្ថាន រៀបចំកម្មវិធីផ្សព្វផ្សាយផលិតផល និងសេវាកម្មធនាគារ ព្រមទាំងសម្របសម្រួលការបើកគណនីចល័តជូនមន្ត្រីរាជការ

IMG_1027

ដោយ នៅ ស៊ីវុត្ថា

ភ្នំពេញ៖ បន្ទាប់ពីបានចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ បានរួមគ្នារៀបចំកម្មវិធីធ្វើបទបង្ហាញអំពីផលិតផល និងសេវាកម្មរបស់ធនាគារ ARDB ព្រមទាំងសម្របសម្រួលការបើកគណនីចល័ត ជូនដល់មន្ត្រីរាជការនៃក្រសួងបរិស្ថាន នៅទីស្តីការក្រសួងបរិស្ថាន។

កម្មវិធីនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម ចាន់ សីហា អគ្គនាយករងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) លោកជំទាវ មាស ច័ន្ទធីតា អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់នៃស្ថាប័នទាំងពីរជាច្រើនរូប។

ក្នុងឱកាសនេះ លោកជំទាវ មាស ច័ន្ទធីតា បានមានប្រសាសន៍ស្វាគមន៍ថា កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើនការយល់ដឹងរបស់មន្ត្រីរាជការ អំពីផលិតផល និងសេវាកម្មហិរញ្ញវត្ថុរបស់ធនាគារ ARDB ជាពិសេសការគាំទ្រ និងជំរុញហិរញ្ញប្បទានបៃតង ស្របពេលស្ថាប័នទាំងពីរកំពុងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព។

លោកជំទាវបានបន្តថា កម្មវិធីនេះក៏ជាផ្នែកមួយនៃការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នារវាងស្ថាប័នទាំងពីរ ដើម្បីធានាឱ្យកិច្ចសហប្រតិបត្តិការសម្រេចបានលទ្ធផលជាក់ស្តែង និងលើកទឹកចិត្តដល់មន្ត្រីរាជការក្នុងការប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុទំនើបរបស់ធនាគារ ARDB កាន់តែទូលំទូលាយ។

ថ្លែងក្នុងនាមថ្នាក់ដឹកនាំធនាគារ ARDB ឯកឧត្តម ចាន់ សីហា បានសម្តែងនូវការអរគុណចំពោះថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងបរិស្ថាន ដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងសម្របសម្រួលយ៉ាងល្អប្រសើរ ដើម្បីឱ្យកម្មវិធីនេះអាចប្រព្រឹត្តទៅដោយជោគជ័យ។

ឯកឧត្តមបានសង្កត់ធ្ងន់ថា កម្មវិធីដែលរៀបចំឡើងនាថ្ងៃនេះ មិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែជាលទ្ធផលនៃការអនុវត្តជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាពនូវអនុស្សរណៈនៃការយោគយល់គ្នា ដែលស្ថាប័នទាំងពីរបានចុះហត្ថលេខារួមគ្នា កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥។

គួរបញ្ជាក់ថា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងក្រសួងបរិស្ថាន បានចុះអនុស្សរណៈនៃការយោគយល់គ្នា កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ការយល់ដឹងជាសាធារណៈពាក់ព័ន្ធនឹងបរិស្ថាន ការប្រែប្រួលអាកាសធាតុ និងការគាំទ្រហិរញ្ញប្បទានបៃតងសម្រាប់សហគមន៍មូលដ្ឋាន។

តាមរយៈអនុស្សរណៈនេះ ភាគីទាំងពីរមានគោលបំណងរួម ក្នុងការជំរុញការយល់ដឹងអំពីផលិតផល និងសេវាកម្មរបស់ធនាគារ ARDB បង្កើនភាពងាយស្រួលដល់មន្ត្រីរាជការនៃក្រសួងបរិស្ថានក្នុងការទទួលបាន និងប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើការផ្សព្វផ្សាយហិរញ្ញប្បទានបៃតង និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងគាំទ្រ និងជំរុញការប្រើប្រាស់សេវាកម្មរបស់ធនាគារពាណិជ្ជរបស់រដ្ឋឱ្យកាន់តែទូលំទូលាយ៕


photo_2026-08-18_18-55-15 (2)
សមាគមន៍អ្នកចិញ្ចឹមសត្វកម្ពុជាចាត់ទុកថា ការលួចនាំចូលជ្រូកដោយខុសច្បាប់ មកពីប្រទេសជិតខាង ធ្វើឲ្យប៉ះពាល់ដល់អ្នកចិញ្ចឹមក្នុងស្រុក

ដោយ រស្មីភ្នំពេញ៖ លោក ស្រ៊ុន ពៅ ប្រធានសមាគមន៍អ្នកចិញ្ចឹមសត្វកម្ពុជា ដែលបានបញ្ជាក់ប្រាប់ ARDB ឱ្យដឹងថា ការលួចនាំចូលជ្រូកដោយខុសច្បាប់មកពីប្រទេសជិតខាងធ្វើឲ្យប៉ះពាល់ដល់អ្នកចិញ្ចឹមក្នុងស្រុក ជាពិសេស ករណីនាំចូលជ្រូកខុសច្បាប់តាមច្រកព្រំដែនប្រទេសឡាវ ប៉ុន្តែត្រូវបានអាជ្ញាធរខេត្តជាប់ព្រំដែនសហការបង្រ្កាបបាន កាលពីយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦។​​​​ ប្រធានសមាគមន៍អ្នកចិញ្ចឹមសត្វកម្ពុជា បានបញ្ជាក់ថា ការចាប់ជ្រូកខុសច្បាប់នេះនឹងជួយផ្តល់ទំនុកចិត្តដល់អ្នកចិញ្ចឹមជ្រូកក្នុងប្រទេសកម្ពុជា។ ជាក់ស្តែងមានជ្រូករស់ចំនួន ១៨៣ក្បាល ត្រូវបានអាជ្ញាធរចម្រុះចាប់រឹបអូស ក្រោយពីជនល្មើសបានលួចដឹកតាមរថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ 3A 5109 ដើម្បីនាំចូលមកក្នុងប្រទេសកម្ពុជា។ លោកអះអាងទៀតថា ការចាប់ជ្រូកខុសច្បាប់នាំចូលពីប្រទេសជិតខាងនេះ គឺមិនមែនលើកទី១ទេ ពោលគឹលោកឃើញលួចនាំចូលច្រើនដងដែរមកហើយ។ ក្រុមការងារចម្រុះបានសហការចុះបង្ក្រាបបទល្មើសចលនាសត្វ ដោយរឹបអូសបានសត្វជ្រូករស់ ហើយជ្រូកទាំងនេះ ត្រូវបានបញ្ជូនទៅរក្សាទុកនៅចត្តាឡីស័ក្ករបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តនីតិវិធីច្បាប់ចៀសវាងការចម្លងជំងឺណាមួយ។ សមាគមន៍អ្នកចិញ្ចឹមសត្វកម្ពុជាបានចាត់ទុកថា សកម្មភាពបង្ក្រាបបទល្មើសទាន់ពេលវេលានេះ គឺជាការរួមចំណែកដ៏ធំធេងក្នុងការការពារ និងលើកទឹកចិត្តដល់វិស័យចិញ្ចឹមសត្វក្នុងស្រុក ឱ្យមាននិរន្តរភាព និងស្ថិរភាពទីផ្សារ ព្រមទាំងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺឆ្លងសត្វកាចសាហាវផ្សេងៗ ចូលក្នុងកសិដ្ឋាន និងសហគមន៍។ ជាពិសេសធានាបាននូវសុវត្ថិភាពចំណីអាហារ និងសុខុមាលភាពជូនដល់ប្រជាពលរដ្ឋជាអ្នកប្រើប្រាស់៕

photo_2026-08-18_16-04-19 (3)
ក្រុមហ៊ុននាំចេញអង្ករដ៏ធំមួយ នៅខេត្តបាត់ដំបង ចាប់ផ្តើមទិញស្រូវផ្ទាល់ពីកសិករតាមកិច្ចសន្យា ដោយផ្តល់តម្លៃល្អលើទីផ្សារ​​

ដោយ ហៃ ស៊ីណា បាត់ដំបង៖ នៅដើមសប្តាហ៍នេះ ក្រុមហ៊ុននាំចេញអង្ករដ៏ធំមួយ នៅខេត្តបាត់ដំបង​ ឈ្មោះ ស៊ីធី រ៉ាយស៍ អ៊ឹមផត អិចផត ខូ អិលធីឌី បានចាប់ផ្តើមទិញស្រូវពីកសិករតាមកិច្ចសន្យា ដែលបានព្រមព្រៀង និងចុះហត្ថលេខាជាមួយ​ក្រុម​កសិករអ្នក​ផលិត​ស្រូវ​រួចហើយ។ ការចុះទិញស្រូវរបស់ក្រុមហ៊ុនកែច្នៃអង្ករខាងលើ បន្ទាប់ពីថ្មីៗនេះ ភាគីខាងរោងម៉ាស៊ីន និងក្រុម​អ្នក​ផលិត​ស្រូវបានចុះ​កិច្ចសន្យា​មួយ ដែល​ប្រព្រឹត្តិ​ទៅ​ដោយ​តំណាង​សមាគម៏​បណ្តាញ​កសិករ​តេជោ​ នៅ​ទីស្នាក់ការ​ធានា​គា​អភិវឌ្ឍន៍​ជនបទ​ និងកសិកម្ម ​(ARDB)។ ឯកឧត្តម ឡាយ ឈុនហាំង នាយកទូទៅក្រុមហ៊ុនស៊ីធី រ៉ាយស៍ អ៊ឹមផត អិចផត ខូ អិលធីឌី និងជាអនុប្រធានបណ្តាញកសិករតេជា ប្រចាំខេត្តបាត់ដំបង បាន​មានប្រសាសន៍ថា  ទើបចាប់ផ្តើមការច្រូតកាត់ ការប្រមូលទិញរបស់ក្រុមហ៊ុន​បានជាង១ ០០០តោន នៅប្រភេទស្រូវបីប្រភេទ OM5451 ទិញក្នុងតម្លៃ៩៧០រៀល ស្រូវស្រងែ១ ០២០រៀល និងស្រូវសែនក្រអូប តម្លៃ១ ០៥០រៀល ក្នុងមួយគីឡូក្រាម។​​​​ ឯកឧត្តម ឡាយ ឈុនហាំង បាន​​បញ្ជាក់ទៀតថា ការប្រមូលទិញស្រូវចូលរបស់ក្រុមហ៊ុនមានទាំងកិច្ចសន្យាកសិកម្ម​​បានចុះជាមួយក្រុម​ផលិតតាមស្រុក និងការប្រមូលទិញពីកសិករផ្ទាល់ […]

image_2026-08-19_12-22-31
វិស័យសាកវប្បកម្មអូស្ត្រាលីសុំលើកលែងចំពោះកម្មករចំណាកស្រុក នៅរដូវប្រមូលផល

កង់បេរ៉ា៖ ក្រុមប្រឹក្សាសាកវប្បកម្មនៃ សហព័ន្ធកសិករជាតិអូស្ត្រាលី (National Farmers’ Federation Horticulture Council) កំពុងអំពាវនាវដល់អ្នករៀបចំគោលនយោបាយ សុំឱ្យលើកលែងកម្មករចំណាកដោយព្រមានថា ការកាត់បន្ថយកម្លាំងពលកម្មតាមរដូវ នឹងធ្វើឱ្យផលិតកម្មស្បៀងអាហារថយចុះ និងតម្លៃអាហារឡើងថ្លៃសម្រាប់អ្នកប្រើប្រាស់។ លោក រីឆាត សាណុន (Richard Shannon) នាយកប្រតិបត្តិនៃក្រុមប្រឹក្សាសាកវប្បកម្មនៃសហព័ន្ធកសិករជាតិអូស្ត្រាលី បាននិយាយថា ទំនាក់ទំនងរវាងគោលនយោបាយអន្តោប្រវេសន៍ និងសន្តិសុខស្បៀងអាហារ គេតែងតែមើលរំលង។ លោកបាននិយាយថា «ប្រជាជនអូស្ត្រាលីរំពឹងថា រាល់ថ្ងៃនឹងមានអាហារស្រស់មានគុណភាពខ្ពស់ និងតម្លៃសមរម្យនៅលើធ្នើផ្សារទំនើប។ រឿងនេះអាចធ្វើបានពីព្រោះមានកម្លាំងពលកម្មតាមរដូវធ្វើដំណើរទៅកាន់តំបន់ជនបទ នានានៃអូស្ត្រាលី នៅពេលដំណាំដល់ពេលប្រមូលផល»។ យោងតាមភា្នក់ងារការងារ និងជំនាញរបស់អូស្ត្រាលី (Jobs and Skills Australia) កម្មករភាគច្រើននៅក្នុងវិស័យសាកវប្បកម្ម គឺជាកម្មករចំណាកស្រុក ដែលបានធ្វើឱ្យវិស័យសាកវប្បកម្មក្លាយជាវិស័យពឹងផ្អែកលើជនអន្តោប្រវេសន៍ខ្លាំងបំផុត នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ស្បៀងអាហាររបស់ប្រទេសអូស្តាលី។ កម្មកររបស់កម្មវិធី កម្មករធ្វើការក្នុងពេលឈប់សម្រាក (Working Holiday Maker) មានកម្លាំងកម្មករអន្តោប្រវេសន៍ប្រហែលជាងពាក់កណ្តាលនៃកម្លាំងពលកម្មក្រៅម៉ោងនៅក្នុងវិស័យនេះអំឡុងពេលប្រមូលផលធំ ដែលត្រូវការកម្មករច្រើនបំផុត។ ក្នុងឆ្នាំ២០២៤-២០២៥ ឧស្សាហកម្មនេះបានផលិតបន្លែផ្លែឈើ និងគ្រាប់ធញ្ញជាតិ មានតម្លៃសរុបចំនួន១៩,៥ពាន់លានដុល្លារ ដែលភាគច្រើនបំផុតផលិតសម្រាប់អ្នកប្រើប្រាស់ក្នុងប្រទេសអូស្ត្រាលី។ លោក រីឆាត សាណុន […]

photo_2026-08-18_18-33-13
តំណាងធនាគារ ARDB ចូលរួម​សិក្ខាសាលា​ស្តីពីការត្រៀមខ្លួន​ទទួលបាន​ហិរញ្ញប្បទាន​ ដើម្បី​អភិវឌ្ឍន៍អាជីវកម្ម​សម្រាប់​ MSMEsតាមបែបឌីជីថល​

ដោយ ឡុង សារេត​ ភ្នំពេញ ៖ ដោយទទួលបានការអនុញ្ញាត​ដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅព្រឹកថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២៦នេះ លោក សួរ សុខចំរើន អនុប្រធាន​នាយកដ្ឋាន​ឥណទាន​នៃធនាគារ​ ARDB​ បាន​ចូលរួម​ក្នុងសិក្ខាសាលា​ស្តី​ការត្រៀមខ្លួន​ទទួលបាន​ហិរញ្ញប្បទាន​ ដើម្បី​អភិវឌ្ឍន៍អាជីវកម្ម​សម្រាប់​ MSMEs តាមបែបឌីជីថល​។ ​សិក្ខាលាសានេះ ធ្វើឡើងនៅសាលារាជធានីភ្នំពេញ ដោយមានការអញ្ជើញ​ចូលរួមជាកិត្តិយសពី​លោកជំទាវ​ តិមា វិច្ឆិកាល អភិបាល​រងនៃគណៈអភិបាល​រាជធានីភ្នំពេញ, ឧកញ៉ា តែ តាំងប៉ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃសម្ព័ន្ធ​សមាគម​សហគ្រាស​ធុនតូច និងមធ្យម​នៅកម្ពុជា និងម្ចាស់អាជីវកម្ម​ប្រ​មាណ​២០០នាក់ផ្សេងទៀត​។​ ឧកញ៉ា តែ តាំងប៉ ​មានប្រសាសន៍ថា ដោយមើលឃើញ​សហគ្រាស​ធុនតូចនិងមធ្យមត្រូវការចំណេះដឹង​ថ្មី​ៗ ក៏ដូចជាត្រូវការជួយជ្រុំជ្រែង​បន្ថែមទៀត​ទាក់ទងនិងការជំរុញទីផ្សារ​ក្នុងស្រុក​ និងទីផ្សារក្រៅប្រទេស​ ក៏ដូចជាធនធានហិរញ្ញវត្ថុដើម្បីទ្រទ្រង់ និងអភិវឌ្ឍអាជីវកម្ម​​​។ កម្មវិធីសិក្ខាសាលាថ្ងៃនេះរៀបចំឡើងក្នុងគោលបំណង​ដើម្បីបង្កើនការយល់ដឹង​ជូនដល់​ MSMEs​ ​ឱ្យទទួលបានចំណេះដឹង​អំពីលទ្ធភាព​ទទួលបានហិរញ្ញប្បទានពីគ្រឺះស្ថានធនាគារ​ដៃគូ ព្រមទាំងផ្តល់​ឱ្យ​ ​SMEsនូវចំណេះដឹងជាក់ស្តែង​ ដើម្បីក្លាយជាអ្នក​​ទទួលបានហិរញ្ញប្បទាន​ និងអត្ថប្រយោជន៍ដល់សហគ្រាសធុនតូច និងមធ្យម​នៅកម្ពុជា​ ​អាចត្រៀមខ្លួន​ធ្វើទីផ្សារក្នុង​ស្រុក និងការនាំចេញ​។​ ​ឧកញ៉ាបន្តទៀតថា […]

កាលវិភាគផ្សព្វផ្សាយ