All Program
News & អន្តរជាតិ

ក្រសួងកសិកម្មហ្វីលីពីន បង្ក្រាបការដំឡើងថ្លៃម្ហូបអាហារ ដោយអយុត្តិធម៌
ម៉ានីល៖ ក្រសួងកសិកម្មហ្វីលីពីន បានព្រមានដល់អ្នកលក់រាយថា ការដំឡើងថ្លៃម្ហូបអាហារចាំបាច់ណាមួយដោយអយុត្តិធម៌ នឹងមិនត្រូវអត់ឱនឡើយ ដោយកត់សម្គាល់ថា ការមិនអនុលោមតាមច្បាប់អាចប្រឈមមុខនឹងពាក្យបណ្តឹងផ្លូវការ និងត្រូវស៊ើបអង្កេតបន្ថែមទៀត។ រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វលីពីន លោក ហ្វ្រេនស៊ីស្កូ ធៀវ ឡូរ៉ែល (Francisco Tiu Laurel) បានមានប្រសាសន៍ថា ក្រសួងកសិកម្មនឹងពង្រឹងការត្រួតពិនិត្យមើលតម្លៃទំនិញជាម្ហូបអាហារនៅក្នុងទីផ្សារធំៗ ជាពិសេសនៅតម្លៃទំនិញនៅផ្សារក្នុងក្រុងម៉ានីល (Metro Manila) ក្រុងសេប៊ូ (Cebu) និងក្នុងដាវ៉ៅ (Davao) ដែលការឡើងថ្លៃទំនិញនេះធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់ភាគច្រើននៅក្នុងប្រទេសហ្វីលីពីន។ លោកបានបញ្ជាក់ថា ក្រសួងកសិកម្មនឹងចាត់វិធានការយ៉ាងតឹងរ៉ឹង ដែលតម្រូវឱ្យពាណិជ្ជករ និងអ្នកលក់រាយបកស្រាយអំពីការដំឡើងថ្លៃកសិផលចាំបាច់មួយចំនួន រួមមានអង្ករ បន្លែ ត្រី និងសាច់។ លោករដ្ឋមន្ត្រីក្រសួងកសិកម្ម បានមានប្រសាសន៍ដូច្នេះថា «យើងបានចេញបញ្ជាឱ្យបង្ហាញមូលហេតុរួចហើយ។ ខ្ញុំចង់បានសេចក្តីពន្យល់បែបសង្ខេបរបស់ពួកគាត់ផ្ញើមកខ្ញុំ ដូច្នេះយើងអាចសិក្សាពីការកសាងសំណុំរឿង។ ខ្ញុំចង់ឱ្យដាក់ពាក្យបណ្តឹងតែម្តង»។ លោកបានបន្ថែមថា របាយការណ៍មិនច្បាស់លាស់ ឬបំភាន់ការកំណត់តម្លៃ និងប្រភពនៃការផ្គត់ផ្គង់អាចនាំឱ្យមានការស៊ើបអង្កេតបន្ថែមទៀត ព្រមទាំងរងការចោទប្រកាន់ពីបទផ្តល់ព័ត៌មានមិនពិត។ លោករដ្ឋមន្ត្រី បានបញ្ជាក់ដូច្នេះថា «ប្រសិនបើគេមិនសហការ ហើយផ្តល់ព័ត៌មានមិនពិត ឬមិនច្បាស់លាស់ នោះនឹងក្លាយជាកម្មវត្ថុនៃការស៊ើបអង្កេតបន្ថែមទៀត។ នគរបាលកំពុងសួរយកចម្លើយ ហើយរកឃើញចំណុចខុសគ្នារួចទៅហើយ។ យើងមិននិយាយអំពីការចាប់ខ្លួនទេ ប៉ុន្តែបានហៅទូរស័ព្ទទៅសួរពួកគេឱ្យពន្យល់ថា […]
News & អន្តរជាតិ

វៀតណាមរំពឹងចុះកិច្ចព្រមព្រៀងនាំចេញអង្ករ២,៥លានតោនទៅហ្វីលីពីន
ហាណូយ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានធ្វើសេចក្តីរាយការណ៍ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ថា ប្រទេសវៀតណាមរំពឹងថានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនាំចេញអង្ករចំនួន២,៥លានតោនទៅកាន់ប្រទេសហ្វីលីពីននៅឆ្នាំនេះ។ ប្រទេសហ្វីលីពីន ដែលជាទីផ្សារធំបំផុតរបស់វៀតណាមសម្រាប់អង្ករ បានផ្អាកការនាំចូលអង្ករក្នុងអំឡុងពេលបួនខែចុងក្រោយនៃឆ្នាំ២០២៥ ដើម្បីគាំទ្រដល់ផលិតកម្មស្រូវនៅក្នុងស្រុក។ វិទ្យុសំឡេងវៀតណាម (Voice of Vietnam) បានធ្វើសេចក្តីរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីស្ថានទូតវៀតណាមប្រចាំប្រទេសហ្វីលីពីនថា ខ្លួនគ្រោងនឹងនាំចូលអង្ករចំនួន៣,៦លានតោននៅឆ្នាំ២០២៦នេះ ដោយភាគច្រើននៃអង្ករនឹងត្រូវយកពីប្រទេសវៀតណាម។ ការអត្ថាធិប្បាយនេះធ្វើឡើងបន្ទាប់ពីជំនួបរវាងលោក ហ្វ្រេនស៊ីស្កូ ធៀប ឡូរ៉ែល (Francisco Tiu Laurel) រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន និងលោក ឡឺ ហ្វូគួង ( Le Phu Cuong) ទីប្រឹក្សាពាណិជ្ជកម្មរបស់ស្ថានទូតវៀតណាមប្រចាំប្រទេសហ្វីលីពីន។ សេចក្តីរបាយការណ៍ដដែលនេះ បានបន្ថែមថា ប្រទេសហ្វីលីពីននឹងអនុវត្តវិធានការគ្រប់គ្រងបរិមាណនាំចូលអង្ករនៅឆ្នាំ២០២៦នេះ រួមទាំងពន្ធគយនាំចូលផងដែរ។ ក្រសួងកសិកម្មហ្វីលីពីន បាននិយាយថា ប្រទេសហ្វីលីពីនអាចនឹងនាំចូលអង្ករប្រមាណ៣,៨ លានតោន ក្នុងឆ្នាំ២០២៦ ដោយសារទិន្នផលិតកម្មស្រូវនៅក្នុងប្រទេស ត្រូវបានគេរំពឹងថា នឹងនៅទ្រឹងដដែលមិនអាចបំពេញតម្រូវការឱ្យបានពេញលេញ។ នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន លោក ហ្វ្រេនស៊ីស្កូ ធៀវ ឡូរ៉ែល បានមានប្រសាសន៍ថា […]
News & ជាតិ

ដើមឆ្នាំ២០២៦ តម្លៃសម្បុកត្រចៀកកាំឡើងថ្លៃប្រមាណ២០ភាគរយ ខណៈកម្ពុជារំពឹងនាំចេញជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិន
ដោយ ជិន ម៉ាដេប៉ូ ភ្នំពេញ៖ ក្នុងអំឡុងដើមឆ្នាំថ្មី២០២៦នេះ សម្បុកត្រចៀកកាំមានតម្លៃមួយល្អ គឺមានការឡើងថ្លៃប្រមាណ២០ភាគរយ ដោយសារតែទីផ្សារ ជាពិសេសអំឡុងពេលជិតបុណ្យចូលឆ្នាំប្រពៃណីចិន ជិតចូលមកដល់ ហើយតម្រូវការមានខ្ពស់ជាងធម្មតា។ អគ្គនាយកដ្ឋានគយចិន បានចេញសេចក្តីជូនដំណឹងអនុញ្ញាតឱ្យកម្ពុជាអាចនាំចូលសម្បុកត្រចៀកកាំ ទៅកាន់ទីផ្សារចិន តាំងពីពាក់កណ្តាលឆ្នាំ២០២៥ ប៉ុន្តែគិតមកទល់ពេលនេះ កម្ពុជាមិនទាន់អាចនាំចេញទៅកាន់ទីផ្សារចិនបាននៅឡើយទេ។ ទាក់ទិនក្នុងរឿងនេះ ប្រធានសមាគមត្រចៀកកាំកម្ពុជា លោក ស៊ុយ កុក ធាន រំពឹងថា នៅក្នុងឆ្នាំ២០២៦នេះ កម្ពុជានឹងនាំចេញសម្បុកត្រចៀកកាំ ជាផ្លូវការទៅកាន់ទីផ្សារចិនបានហើយ។ លោកបានបញ្ជាក់ប្រាប់ ARD TV កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦នេះថា មកដល់ពេលនេះការចិញ្ចឹមត្រចៀកកាំនៅកម្ពុជាអាចមានក្នុងរង្វង់ពី៥ ០០០-៧០ ០០ខ្នងអគារ ដែលអាចផ្តល់ផលទឹកមាត់ត្រចៀកកាំបានប្រមាណ១០០តោនក្នុងមួយឆ្នាំ។ ប្រធានសមាគមត្រចៀកកាំខ្មែរ បានថ្លែងថា តម្លៃសម្បុកត្រចៀកកាំនាពេលនេះល្អប្រសើរដោយក្នុងនេះសម្បុកល្អលេខ១តម្លៃប្រមាណ៤៥០ ទៅ ៥០០ដុល្លារ ក្នុងមួយគីឡូក្រាម សម្រាប់សំបុកឆាកាប្រមាណ២៨០ ទៅ ៣០០ដុល្លារ ក្នុងមួយគីឡូក្រាម។ ការឡើងតម្លៃនេះដោយសារកត្តាជាច្រើនដូចជាពិធីបុណ្យចូលឆ្នាំចិន ដែលមានតម្រូវការខ្ពស់ជាងពេលធម្មតា។ ទាក់ទិនទៅនឹងទីផ្សារវិញលោក ស៊ុយ កុកធាន បានប្រាប់ថា ទីផ្សារធំនៃសម្បុកកាំកម្ពុជាត្រូវបាននាំចេញទៅកាន់ប្រទេសចិនច្រើនជាងគេ។ សម្រាប់ទីផ្សារត្រចៀកកាំនេះដែរទីផ្សារធំទី២របស់កម្ពុជាគឺប្រទេសវៀតណាម។ក្នុងប្រទេសវៀតណាមពេលនេះតម្រូវការក្នុងស្រុកមានច្រើន […]
News & អន្តរជាតិ

សមាគមស្វាយចន្ទីឥណ្ឌា ព្រួយបារម្ភពីការនាំចូលគ្រាប់ស្វាយចន្ទីខុសច្បាប់ពីបរទេស
ញូវដេលី៖ សមាគមស្វាយចន្ទីឥណ្ឌា បានលើកឡើងពីការនាំចូលគ្រាប់ស្វាយចន្ទីខុសច្បាប់កាន់តែច្រើន ជាពិសេសការនាំចូលពីប្រទេសវៀតណាម និងពីប្រទេសក្នុងទ្វីបអាហ្វ្រិក ដោយប្រកាសពន្ធជាផលិតផលមិនមែនគ្រាប់ស្វាយចន្ទី ដើម្បីគេចវេសពីបម្រាមរបស់ប្រទេសឥណ្ឌា។ សមាគមនបានចោទថា ការនាំចូលទាំងនេះកំពុងបំផ្លាញឧស្សាហកម្មស្វាយចន្ទីក្នុងស្រុក តាមរយៈការបំភាន់ភ្នែកអ្នកប្រើប្រាស់ និងគំរាមកំហែងដល់ជីវភាពរស់នៅរបស់ស្ត្រីកម្មករជាងមួយសែននាក់។ សមាគមបានជំរុញឱ្យក្រសួងពាណិជ្ជកម្មឥណ្ឌា ចាត់វិធានការជាបន្ទាន់ដើម្បីទប់ស្កាត់ការធ្វើពាណិជ្ជកម្មនាំចូលផលិតផលខុសច្បាប់ ដើម្បីការពារអ្នកកែច្នៃក្នុងស្រុក។ ទីផ្សារក្នុងប្រទេសឥណ្ឌាឥឡូវនេះកំពុងជោរជន់ដោយគ្រាប់ស្វាយចន្ទីនាំចូលពីប្រទេសវៀតណាម និងនាំចូលពីបណ្តាប្រទេសក្នុងទ្វីបអាហ្វ្រិក ចំណែកតំបន់សេដ្ឋកិច្ចពិសេស ក៏ត្រូវបានប្រើប្រាស់ខុសគោលដៅផងដែរ ដើម្បីបម្រើការនាំចូលផលិតស្វាយចន្ទីខុសច្បាប់។ ដោយពិនិត្យពីការក្លែងបន្លំនាំចូលគ្រាប់ស្វាយចន្ទីពីបរទេស សមាគមស្វាយចន្ទីឥណ្ឌាទាំងអស់បានជំរុញឱ្យក្រសួងពាណិជ្ជកម្មធ្វើអន្តរាគមន៍ភ្លាមៗ និងចាត់វិធានការដើម្បីការពារវិស័យកែច្នៃស្វាយចន្ទីក្នុងស្រុក ព្រោះសកម្មភាពនាំចូលគ្រាប់ស្វាយចន្ទីខុសច្បាប់កំពុងតែមានសន្ទុះខ្លាំងឡើងៗ។ ក្នុងលិខិតផ្ញើជូនរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌា លោក រ៉ាម៉ាគ្មឹស្នាន់ (M. Ramakrishnan) លេខាធិការសមាគម បានឱ្យដឹងថា ឧស្សាហកម្មស្វាយចន្ទីឥណ្ឌាកំពុងស្ថិតក្រោមភាពតានតឹងយ៉ាងខ្លាំង ដោយសារតម្លៃស្វាយចន្ទីឡើងខ្ពស់ខុសប្រក្រតី ខណៈតម្រូវការគ្រាប់ស្វាយចន្ទីក្នុងស្រុកនៅតែមានភាពយឺតយ៉ាវ ដែលធ្វើឱ្យការកែច្នៃស្វាយចន្ទីមានលក្ខណៈត្បិតត្បៀតសម្រាប់អង្គភាពមួយចំនួនធំនៅទូទាំងប្រទេសឥណ្ឌា។ លោកលេខាសមាគមបានលើកឡើងទៀតថា កត្តាចម្បងនៅពីក្រោយទីផ្សារក្នុងស្រុកចុះខ្សោយ គឺការនាំចូលគ្រាប់ស្វាយចន្ទីខុសច្បាប់ក្នុងទ្រង់ទ្រាយធំចូលមកប្រទេសឥណ្ឌា។ ការនាំចូលទាំងនេះ តាមរយៈការប្រកាសលេខកូដថា HSN ដោយប្រកាសគ្រាប់ស្វាយចន្ទីបន្លំជាចំណីសត្វ ជាសំបកស្វាយចន្ទី ឬជាផលិតផលផ្សេងៗ។ ថ្មីៗនេះ ទើបលេចចេញវិធីសាស្ត្រថ្មីមួយបែបទៀត ដែលគ្រាប់ស្វាយចន្ទីឆៅ ត្រូវបានគេប្រកាសដោយកុហក់ថា ជាស្វាយចន្ទីលីងឆ្អិនទៅវិញ។ លោកបានមានប្រសាសន៍ថា ទីផ្សារក្នុងស្រុកឥឡូវនេះកំពុងជោរជន់ដោយគ្រាប់ស្វាយចន្ទីស្រស់នាំចូលពីប្រទេសវៀតណាម និងនាំចូលមកពីបណ្តាប្រទេសក្នុងទ្វីបអាហ្វ្រិក ចំណែកតំបន់សេដ្ឋកិច្ចពិសេសរបស់ប្រទេសឥណ្ឌា ក៏ត្រូវបានគេប្រើក្នុងគោលបំណងអាក្រក់ ដើម្បីធ្វើជាបណ្តាញលាងគ្រាប់ស្វាយចន្ទីខុសច្បាប់។ យោងតាមលោក […]
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំគណៈប្រតិភូ និងសប្បុរសជនចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋភៀសសឹក៣ ០០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ និងឧត្តរមានជ័យ
ខេត្តបន្ទាយមានជ័យ-ឧត្តរមានជ័យ៖ នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ នេះ ក្នុងស្មារតីខ្មែរជួយខ្មែរ និងដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងគ្រាដ៏លំបាក ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល និងលោកជំទាវ ព្រមទាំងសហការី និងសប្បុរសជនទាំងក្នុង និងក្រៅប្រទេស បានអញ្ជើញចុះសួរសុខទុក្ខដោយផ្ទាល់ និងនាំយកអំណោយមនុស្សធម៌ចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលកំពុងស្នាក់អាស្រ័យបណ្តោះអាសន្ននៅមណ្ឌលសុវត្ថិភាពចំនួន ៣ទីតាំងផ្សេងគ្នា។ ដំណើរចុះសួរសុខទុក្ខនេះ ធ្វើឡើងក្នុងគោលបំណងជួយសម្រាលទុក្ខលំបាក និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ ដែលបានភៀសសឹកចេញពីតំបន់មានជម្លោះព្រំដែនកម្ពុជា-ថៃ មកកាន់តំបន់សុវត្ថិភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ។ នៅក្នុងពិធីសំណេះសំណាលប្រកបដោយមនោសញ្ចេតនា និងក្តីអាណិតអាសូរនេះ ឯកឧត្តមបណ្ឌិត និងក្រុមការងារ បាននាំយកនូវអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈចាំបាច់ជូនដល់គ្រួសារភៀសសឹកសរុបចំនួន៣ ០០០ គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានថវិកា៥០ ០០០រៀល ព្រមទាំងការចែកជូនរួមមាន អង្ករសរុប៣តោន, ស៊ុតទា ៣១ ០០០គ្រាប់ និងថ្នាំពេទ្យចំនួន២៤ ០០០គ្រាប់ ដើម្បីជួយសម្រួលដល់ការលំបាកខ្លះៗ របស់បងប្អូន។ គួរបញ្ជាក់ផងដែរថា អំណោយមនុស្សធម៌ដ៏ថ្លៃថ្លានេះ កើតចេញពីការចូលរួមបរិច្ចាគរបស់សប្បុរសជន រួមមាន ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) […]
News & អន្តរជាតិ

កសិករដាំស្វាយនៅប្រទេសហ្គាណា ជួបផលវិបាកក្នុងការផ្លាស់ប្តូរទម្លាប់ ដើម្បីអនុវត្តកសិកម្មឆ្លាតវៃធន់នឹងអាកាសធាតុ
អាក្រា៖ ការប្រែប្រួលអាកាសធាតុ កំពុងជះឥទ្ធិពលកាន់តែខ្លាំងឡើងលើប្រព័ន្ធកសិកម្មនៅក្នុងប្រទេសហ្គាណា និងបង្កផលប៉ះពាល់ដល់កសិករតូចតាច ដោយសារភ្លៀងធ្លាក់មិនទៀងទាត់ រយៈពេលរាំងស្ងួតយូរ សីតុណ្ហភាពឡើងកម្តៅ និងមានសត្វល្អិតបំផ្លាញកាន់តែច្រើន។ ការដាំដុះស្វាយកាន់តែមានសារៈសំខាន់នៅក្នុងប្រទេសហ្គាណា ដែលជាដំណាំពាណិជ្ជកម្ម សម្រាប់តម្រូវការក្នុងស្រុក និងសម្រាប់ការនាំចេញទៅបរទេស។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ការផលិតស្វាយនៅតែប្រឈមនឹងការប្រែប្រួលអាកាសធាតុ ដែលធ្វើឱ្យកសិដ្ឋានតូចតាចពិបាករកប្រាក់ចំណូល។ ការសិក្សាស្រាវជ្រាវនាពេលថ្មីៗកន្លងមកនេះ បានពិនិត្យមើលពីរបៀប ដែលកសិករដាំស្វាយកំពុងដោះស្រាយចំពោះសម្ពាធទាំងនេះ តាមរយៈការអនុវត្តកសិកម្មឆ្លាតវៃធន់នឹងអាកាសធាតុ។ ប៉ុន្តែ កសិករហ្គាណាភាគច្រើនមិនទាន់ទទួលយកបច្ចេកទេសដាំដុះថ្មីនេះទេ ដោយសារផ្នត់គំនិតរបស់ពួកគាត់ចង់ឃើញលទ្ធផលភ្លាមៗ។ ការស្រាវជ្រាវនេះ បានបង្ហាញទៀតថា កសិករនៅតែមានទម្លាប់ចង់បានផលប្រយោជន៍ជាក់ស្តែងឃើញផ្ទាល់ភ្នែក និងមិនចង់រងចាំយូរ។ គ្រាប់ពូជល្អ ដើមមានគម្លាតល្អ ការតាក់តែងមែក និងការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតឱ្យបានត្រឹមត្រូវ គឹជាវិធីសាស្ត្រ ដែលពួកគាត់បានធ្វើស្ទើរគ្រប់គ្នា។ វិធានការទាំងនេះត្រូវផ្សារភ្ជាប់ជាមួយទិន្នផលខ្ពស់ និងកាត់បន្ថយការខូចខាត ហើយតម្រូវឱ្យមានរការវិនិយោគជាមុន ដែលសមស្របតាមទំហំដើមទុនរបស់កសិដ្ឋាន។ ផ្ទុយទៅវិញ ការអនុវត្តកសិកម្មឆ្លាតវៃធន់នឹងអាកាសធាតុ ដែលត្រូវបានរៀបចំឡើងដើម្បីបង្កើតភាពធន់ក្នុងរយៈពេលវែង ដូចជាការទប់ស្កាត់ការច្រោះដី ការដាំគម្របដី និងការរក្សាទុកទឹក គឺពួកគាត់មិនសូវធ្វើឡើយ។ ខណៈពេលវិធីសាស្ត្រគាំទ្រដល់ការរក្សាសំណើមដី ការគ្រប់គ្រងជីជាតិ និងការកាត់បន្ថយហានិភ័យបង្កឡើងដោយអាកាសធាតុ កសិករហ្គាណា ក៏ចេះបន្ថែមកម្លាំងពលកម្ម បន្ថែមបច្ចេកទេសថ្មី និងបន្ថែមធាតុចូលផងដែរ។ មានកត្តាជាច្រើនបង្ហាញពីភាពខុសគ្នានៃកម្រិតទទួលយកក្នុងចំណោមកសិករដាំស្វាយ។ ការអប់រំដើរតួនាទីសំខាន់ណាស់ ដូច្នេះកសិករហ្គាណាត្រូវចំណាយពេលរៀនសូត្រ និងមានគោលជំហរច្បាស់លាស់ជាងមុន ដើម្បីមានសមត្ថភាពអាចវាយតម្លៃហានិភ័យបង្កឡើយដោយអាកាសធាតុ […]
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជាអធិបតីវេទិកាជួបជុំសហគ្រិនកសិកម្មដាំដុះ និងចិញ្ចឹមសត្វ ឆ្នាំ២០២៦
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)និងឯកឧត្តមបណ្ឌិត អោម សេងបូរ៉ា ស្ថាបនិកវិទ្យាស្ថានស៊ីអីអូ នារសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦នេះ បានសហការរៀបចំវេទិកាជួបជុំសហគ្រិនកសិកម្មដាំដុះ និងចិញ្ចឹមសត្វ ឆ្នាំ២០២៦ ដែលរៀបចំឡើងនៅទីស្នាក់ការកណ្តាលធនាគារ ARDB ស្ថិតនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ វេទិកានេះមានការចូលរួមពីថ្នាក់ដឹកនាំធនាគារ ARDB តំណាងសមាគមបណ្តាញកសិករតេជោ ព្រមទាំងសមាជិក សមាជិកា ជាសហគ្រិនវ័យក្មេងជាច្រើននាក់ផងដែរ សរុបជាង១០០នាក់។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ក្រុមការងារសមាគមបណ្តាញកសិករតេជោ, វិទ្យាស្ថានស៊ីអ៊ីអូ និងបុគ្គលិកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលបានខិតខំរៀចំវេទិកានេះឡើង ដើម្បីផ្តល់ឱកាសសម្រាប់កិច្ចពិភាក្សាពីលទ្ធភាពទទួលបានហិរញ្ញប្បទានពិសេសគាំទ្រវិស័យកសិកម្ម។ ឯកឧត្តមបណ្ឌិតប្រតិភូបានថ្លែងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសប់ ម៉ឺងម៉ាត់ និងប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលជាអគ្គមគ្គុទេសក៍វ័យក្មេងដ៏ឆ្នើម និងពោរពេញដោយសមត្ថភាពចំណេះដឹង និងថាមពល រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវក្របខណ្ឌយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលធ្វើឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាងើបឡើងវិញយ៉ាងឆាប់រហ័ស ក្នុងអត្រាប្រមាណប្រាំមួយភាគរយ […]
News & ជាតិ

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ផ្តល់អនុសាសន៍៩ចំណុចដល់ក្រសួងពាណិជ្ជកម្ម ដើម្បីឱ្យសម្រេចបានទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៦
ដោយ ឡុង សារេត ភ្នំពេញ៖ នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៥ និងលើកទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២៦ ដើម្បីឱ្យទទួលទ្ធផលការងារពាណិជ្ជកម្មក្នុងឆ្នាំនេះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បានផ្តល់អនុសាសន៍សំខាន់ៗចំនួន៩ចំណុចដល់ក្រសួងពាណិជ្ជកម្មសម្រាប់អនុវត្ត។ ឯកឧត្តម ស៊ុន ចាន់ថុល បានផ្តល់អនុសាសន៍សំខាន់ៗចំនួន៩ចំណុចដូចខាងក្រោម៖ ទី១)-ក្រសួងត្រូវបន្តជំរុញការអនុវត្តអភិក្រមពង្រឹងទីផ្សារចាស់ និងពង្រីកទីផ្សារថ្មីដោយបន្តទាញយកអត្ថប្រយោជន៍ឱ្យបានជាអតិបរិមាពីប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មនិងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលមានស្រាប់ព្រមទាំងបន្តចរចារបើកទីផ្សារថ្មី និងជំរុញការនាំចេញផលិតផលសក្តានុពលរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។ ទី២)-បន្តពង្រីកការធ្វើឌីជីថលូបនីយកម្ម ការផ្តល់សេវា និងបង្កើតបរិយាកាសអំណោយផលដល់ការធ្វើពាណិជ្ជកម្ម ដូចជាការធ្វើសាមញ្ញកម្មនីតិវិធី កាត់បន្ថយឯកសារតម្រូវដែលមិនចាំបាច់ ឬជំនួសឱ្យការប្រើប្រាស់ទម្រង់ឌីជីថល រួមទាំងការតភ្ជាប់សេវាពាណិជ្ជកម្មទៅនិងថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជាខេមឌីអិច ទិន្នន័យវិនិយោគកម្ពុជា CDC ព្រមទាំងដាក់ឱ្យទូទាត់សេវាសាធារណៈតាមកម្មវិធីទូរស័ព្ទធនាគារបន្ថែមទៀត។ ទី៣)-ក្រសួងត្រូវបន្តជំរុញកិច្ចប្រឹងប្រែងពង្រឹងអភិបាលកិច្ចវិស័យឯកជន តាមរយៈការកសាង និងកែសម្រួលលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ និងការគ្រប់គ្រងសមាគមពាណិជ្ជកម្ម និងសហគ្រាសឯកជន ក៏ដូចជាត្រូវបង្កើនការធ្វើពាណិជ្ជកម្មក្នុងស្រុក និងអន្តរជាតិ។ ទន្ទឹមនិងការលើកកម្ពស់ភាពប្រកួតប្រជែង កិច្ចការពារអ្នកប្រើប្រាស់ និងសុវត្ថិភាពម្ហូបអាហារ។ ទី៤)-ក្រសួងពាណិជ្ជកម្មត្រូវសហការជាមួយក្រសួងពាក់ព័ន្ធក្នុងការរៀបចំផ្គត់ផ្គង់ និងចាប់យកឱកាសទីផ្សារថ្មីៗសំដៅដល់ការបង្កើនការផលិត និងការកែច្នៃនូវផលិតផលកម្ពុជាឱ្យស្របតាមលក្ខខណ្ឌតម្រូវការរបស់ទីផ្សារនានា។ ទី៥)-ក្រសួងត្រូវបន្តការជំរុញការទាក់ទាញវិនិយោគផ្ទាល់ពីបរទេសបន្ថែមទៀតលើឧស្សាហកម្មប្រតិគមន៍ ដើម្បីផលិត និងផ្គត់ផ្គង់ដល់ឧស្សាហកម្មសក្តានុពល ដែលមានស្រាប់សំដៅយកទៅផលិត និងកែច្នៃបន្តសម្រាប់នាំចេញ។ ទី៦)-ក្រសួងត្រូវបន្តជំរុញការរៀបចំយុទ្ធសាស្ត្រពាណិជ្ជកម្មសម្រាប់ការចាកចេញដោយរលូនពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៩ សំដៅធានាបាននូវផលប៉ះពាល់ជាអប្បបរិមា […]
News & អន្តរជាតិ

ហ្វីលីពីនគ្រោងនាំចូលអង្ករ៣,៨លានតោន ក្នុងឆ្នាំ២០២៦ ព្រោះការផ្គត់ផ្គង់មិនទាន់គ្រប់
ម៉ានីល៖ ក្រសួងកសិកម្មហ្វីលីពីន បាននិយាយថា ប្រទេសហ្វីលីពីនអាចនឹងនាំចូលអង្ករប្រមាណ៣,៨ លានតោន ក្នុងឆ្នាំ២០២៦ ដោយសារទិន្នផលិតកម្មស្រូវនៅក្នុងប្រទេស ត្រូវបានគេរំពឹងថា នឹងនៅទ្រឹងដដែលមិនអាចបំពេញតម្រូវការឱ្យបានពេញលេញ។ នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន លោក ហ្វ្រេនស៊ីស្កូ ធៀវ ឡូរ៉ែល (Francisco Tiu Laurel) បានមានប្រសាសន៍ថា តម្រូវការអង្ករនាំចូលសម្រាប់ឆ្នាំ២០២៦នេះ ត្រូវបានគេព្យាករណ៍ថា យ៉ាងហោចមានបរិមាណពីចំនួន៣,៦លានតោន រហូតដល់៣,៨លានតោន ដោយសន្មតថា កម្រិតផលិតកម្មស្រូវនៅក្នុងប្រទេសទទួលបានទិន្នផលដូចឆ្នាំ២០២៥។ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា «ការនាំចូលអង្ករនឹងធ្វើតាមការព្យាករណ៍របស់យើងសម្រាប់ឆ្នាំ២០២៦ ដោយសារផលិតកម្មស្រូវរបស់យើងនៅតែមានបរិមាណដដែល ដូចកាលពីឆ្នាំមុន គឺត្រូវការអង្ករនាំចូលតិចបំផុត៣,៦លានតោន ឬច្រើនបំផុតប្រហែល៣,៨លានតោន ដោយសារចំនួនប្រជាជនរបស់យើងកំពុងកើនឡើង»។ ទិន្នន័យរបស់ការិយាល័យឧស្សាហកម្មដំណាំ បានបង្ហាញថា ការនាំចូលអង្ករនៅក្នុងឆ្នាំ២០២៥ បានធ្លាក់ចុះពី៤,៨លានតោន ក្នុងឆ្នាំ២០២៤ មកនៅត្រឹម៣,៣លានតោន។ លោកបានមានប្រសាសន៍ទៀតថា ក្រសួងកសិកម្មហ្វីលីពីនកំពុងប្រឹងទប់ស្កាត់ការឡើងថ្លៃអង្ករ ដោយប្រឹងអនុវត្តកម្មវិធីលក់អង្ករក្នុងតម្លៃ២០ប៉េសូ ឬស្មើនឹង០,៣៤ដុល្លារ ក្នុងមួយគីឡូក្រាម។ លោករដ្ឋមន្ត្រីបានបន្តថា តាមរយៈកម្មវិធីនេះ គ្រួសារប្រជាជនហ្វីលីពីននឹងទទួលបានការអនុញ្ញាតឱ្យទិញអង្កររហូតដល់១០គីឡូក្រាមក្នុងមួយខែ ដើម្បីជួយទប់ស្កាត់សម្ពាធអតិផរណា។ កម្មវិធីលក់អង្ករក្នុងតម្លៃ២០ប៉េសូ ឬស្មើនឹង០,៣៤ដុល្លារ ក្នុងមួយគីឡូក្រាម កំពុងអនុវត្តក្រោមការប្រកាសអាសន្នផ្នែកសន្តិសុខស្បៀងអាហាររបស់ក្រសួងកសិកម្មហ្វីលីពីន។ លោក […]
News & អន្តរជាតិ

ហ្វូងគោរាប់ម៉ឺនក្បាលបានងាប់ ឬបាត់ខ្លួន ដោយសារទឹកជំនន់នៅភាគខាងជើងអូស្ត្រាលី
រដ្ឋឃ្វីនឡែន៖ គ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរបំផុតបានវាយប្រហារលើស្ថានីយចិញ្ចឹមសត្វធំៗ ស្ថិតនៅក្នុងរដ្ឋឃ្វីនឡែន ភាគខាងជើងប្រទេសអូស្ត្រាលី ដោយបានសម្លាប់ហ្វូងគោរាប់ម៉ឺនក្បាល ចំណែកហ្វូងគោរាប់ពាន់ក្បាលទៀត កំពុងបាត់ខ្លួននៅក្នុងផ្ទៃទឹកល្ហល្ហាចធំដាច់កន្ទុយភ្នែក។ យោងតាមតួលេខរបស់នាយកដ្ឋានឧស្សាហកម្មចម្បង នៅរដ្ឋឃ្វីនឡែន បានឱ្យដឹងកាលពីពាក់កណ្តាលសប្តាហ៍មុនថា ទឹកជំនន់បាននិងកំពុងជន់លិចផ្ទៃដីរាប់លានហិកតាអស់រយៈពេលជិតពីរសប្តាហ៍មកហើយ ដោយគេប៉ាន់ប្រមាណថា យ៉ាងហោចណាស់មានសត្វគោប្រមាណ២៩ ២៤០ក្បាល បានងាប់ និងបាត់ខ្លួននៅក្នុងទឹក។ ប៉ុន្តែ អ្នកជំនាញខាងវិភាគសាច់បសុសត្វ និងជាអ្នកប្រឹក្សាយោបល់ នៅក្នុងប្រទេសអូស្ត្រាលី បាននិយាយថា តួលេខគោងាប់ ឬបាត់ខ្លួន អាចឈានដល់ជិត៥០ ០០០ក្បាល ដែលផលប៉ះពាល់ពិតប្រាកដនឹងច្បាស់នៅពេលទឹកស្រកទៅវិញ។ រដ្ឋឃ្វីនឡែន ដែលជាតំបន់បង្កាត់ពូជគោ ដូច្នេះកូនគោអាចឈឺងាប់ដោយសារជំងឺ។ ចំណែកក្រុមហ៊ុនកសិកម្មអូស្ត្រាលី (Australia Agricultural Company-AACo.) ដែលជាក្រុមហ៊ុនគ្រប់គ្រងផ្ទៃដីដ៏ធំល្វឹងល្វើយ និងចិញ្ចឹមគោច្រើងជាងគេបំផុត នៅក្នុងប្រទេសអូស្ត្រាលី បាននិយាយថា ក្រុមហ៊ុនកំពុងតាមដានគ្រប់ស្ថានីយ៍ប្រមូលផ្តុំគោទាំងបីកន្លែង និងចាត់វិធានការចាំបាច់ ដើម្បីដោះស្រាយស្ថានការណ៍ដ៏លំបាកនេះ។ ក្រុមហ៊ុនបានបញ្ជាក់ថា បុគ្គលិកទាំងអស់ និងក្រុមគ្រួសាររបស់ពួកគេ ដែលរស់នៅក្នុងតំបន់ជន់លិចខាងលើនេះ ត្រូវបានចល័តទៅកាន់កន្លែងមានសុវត្ថិភាព ប៉ុន្តែនៅពេលនេះមិនមានមធ្យោបាយណាមួយ ដើម្បីវាយតម្លៃឱ្យច្បាស់លាស់អំពីផលប៉ះពាល់លើសត្វចិញ្ចឹម និងហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងតំបន់នេះឡើយ។ ក្រុមហ៊ុន បាននិយាយថា «សុវត្ថិភាពរបស់ប្រជាជន និងសុខុមាលភាពសត្វ ក៏ដូចជាការគាំទ្រដល់សហគមន៍មូលដ្ឋានរបស់យើង គឺជាការងារអាទិភាពខ្ពស់បំផុត»។ […]
News

ក្រុមហ៊ុន វ៉ាន់លី ថាយអឺ ដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រផលិតសំបកកង់រថយន្តដំណាក់កាលទី១នៅកម្ពុជា
ដោយ ឡុង សារេត ខេត្តស្វាយរៀង៖ បន្ទាប់ពីបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ ក្រុមហ៊ុន វ៉ាន់លី ថាយអឺ (Wanli Tire) បានដាក់ឱ្យដំណើរការជាផ្លូវការនូវរោងចក្រផលិតសំបកកង់រថយន្ត ដំណាក់កាលទី១របស់ខ្លួន ដើម្បីបង្ហាញអំពីទំនុកចិត្តយ៉ាងជ្រាលជ្រៅលើបរិយាកាសវិនិយោគនៅកម្ពុជា។ យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម ស៊ុន ចាន់ថុល តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ចើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការដំណាក់កាលទី១នៃរោងចក្រផលិតសំបកកង់រថយន្ត វ៉ាន់លី ថាយអឺ។ បើតាម CDCបានឱ្យដឹងថា ការសម្រេចចិត្តបោះទុនវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសស៊ីនបាវិត នៃខេត្តស្វាយរៀងនេះ គឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីរបស់ក្រុមហ៊ុន វ៉ាន់លី ថាយអឺ ក្នុងការជ្រើសរើសយកទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ជាមូលដ្ឋានផលិតកម្មដំបូងបង្អស់របស់ខ្លួននៅក្រៅប្រទេស។ សមិទ្ធផលដ៏ត្រចះត្រចង់នាថ្ងៃនេះ មិនមែនជារឿងចៃដន្យនោះទេ ប៉ុន្តែគឺជាផ្លែផ្កា ដែលប្រសូត្រចេញពីឆន្ទៈមោះមុតនៃកិច្ចពិភាក្សាទ្វេភាគី ក្នុងបេសកកម្មគោះទ្វារវិនិយោគ របស់គណៈប្រតិភូកម្ពុជា ដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី នៅរោងចក្រផ្ទាល់ ក្នុងទីក្រុងក្វាងចូវ សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣។ ក្នុងឱកាសនោះដែរ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន […]
News & អន្តរជាតិ

ការនាំចេញដ៏រឹងមាំធ្វើឱ្យអតិរេកពាណិជ្ជកម្មរបស់ឥណ្ឌូណេស៊ី កើនឡើងដល់៣៨,៥ពាន់លានដុល្លារ
ហ្សាការតា៖ យោងតាមទិន្នន័យ ដែលចេញផ្សាយ កាលពីដើមខែមករា ឆ្នាំ២០២៦ ដោយទីភ្នាក់ងារស្ថិតិកណ្តាល បានឱ្យដឹងថា ប្រទេសឥណ្ឌូណេស៊ី បានកត់ត្រាអតិរេកពាណិជ្ជកម្មកើនឡើងចំនួន៣៨,៥៤ពាន់លានដុល្លារ គិតពីខែមករាដល់ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលស្មើនឹងប្រមាណ៣៨ ៣២៤ពាន់លានដុល្លារ។ ទិន្នន័យក៏បានបង្ហាញទៀតថា អតិរេកនេះកើនឡើងដោយពាណិជ្ជកម្មមិនមែនជាចំណូលបានមកពីប្រេង និងឧស្ម័ន ដែលមានអតិរេកចំនួន៥៦,១៥ពាន់លានដុល្លារ ខណៈពេលចំណូលបានមកពីវិស័យប្រេង និងឧស្ម័ន ជាមានឱនភាពទៅវិញ គឺមានទឹកប្រាកើចំនួន១៧,៦១ពាន់លានដុល្លារ។ ចំណែកការនាំចូលសរុបរបស់ឥណ្ឌូណេស៊ី ក្នុងអំឡុងពេល១១ខែដំបូងនៃឆ្នាំ២០២៥ មានទឹកប្រាក់ចំនួន២១៨,០២ពាន់លានដុល្លារ គឺកើនឡើង២,០៣ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ ក្នុងនោះ ការនាំចូលមិនមែនប្រេង និងឧស្ម័ន មានទឹកប្រាក់ចំនួន១៨៨,៦១ពាន់លានដុល្លារ គឺកើនឡើង៤,៣៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៤។ ការនាំចេញសរុបក្នុងរយៈពេលដូចគ្នានេះ មានទឹកប្រាក់ចំនួន២៥៦,៥៦ពាន់លានដុល្លារ ដែលជាកំណើនចំនួន៥,៦១ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។ ការនាំចេញមិនមែនប្រេង និងឧស្ម័ន នៅក្នុងឆ្នាំ២០២៥ បានកើនដល់ទំហំទឹកប្រាក់២៤៤,៧៥ពាន់លានដុល្លារ គឺកើនឡើង៧,០៧ភាគរយ ធៀបនឹងឆ្នាំ២០២៤។ ប្រទេសចិននៅតែជាគោលដៅធំបំផុតរបស់ឥណ្ឌូណេស៊ី សម្រាប់ការនាំចេញផលិតផលមិនមែនប្រេង និងឧស្ម័ន ដោយការនាំចេញមានតម្លៃ៥៨,២៤ពាន់លានដុល្លារ។ តួលេខនេះតាមពីក្រោយដោយសហរដ្ឋអាមេរិក ដែលមានតម្លៃ ជាទឹកប្រាក់ចំនួន២៨,១៤ពាន់លានដុល្លារ និងឥណ្ឌា ដែលមានតម្លៃជាទឹកប្រាក់ចំនួន១៦,៤៤ពាន់លានដុល្លារ។ ដូច្នេះ បើបូករួមបញ្ចូលគ្នា នោះទីផ្សារទាំងបីមានចំនួន៤ ភាគរយនៃការនាំចេញសរុបនៃផលិតផលមិនមែនប្រេង […]
