All Program
News & អន្តរជាតិ

ឥណ្ឌានឹងកាត់បន្ថយពន្ធនាំចូលបន្លែ និងផ្លែឈើ របស់សហរដ្ឋអាម៉េរិក
វ៉ាស៊ីនតោន៖ ប្រទេសឥណ្ឌានឹងផ្តល់ឱ្យសហរដ្ឋអាម៉េរិកនូវកម្រិតនាំចូលកសិផលរបស់ខ្លួនទៅកាន់ទីផ្សារក្នុងប្រទេសឥណ្ឌា ដើម្បីការពារវិស័យកសិកម្មសំខាន់ៗនៅក្នុងប្រទេស។ យោងតាមមន្ត្រីមកពីប្រទេសទាំងពីរ បានឱ្យដឹងថា ការវបន្ធូរបន្ថយពន់នាំចូលលើកិសផលអាម៉េរិក កើតឡើងតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដើម្បីកាត់បន្ថយពន្ធបដិការ រវាងប្រធានាធិបតីអាម៉េរិក លោក ដូណាល់ (Donald Trump) និងនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិន្ត្រា មូឌី (Narendra Modi) បានចាប់ផ្តើមលេចឡើង។ លោក ជេមីសុន ហ្គ្រា (Jamieson Greer) តំណាងពាណិជ្ជកម្មអាម៉េរិក បាននិយាយថា កិច្ចព្រមព្រៀងនេះ ឥណ្ឌានឹងកាត់បន្ថយអត្រាពន្ធលើទំនិញឧស្សាហកម្មរបស់អាម៉េរិក ពី១៣,៥ភាគរយ មកនៅត្រឹមសូន្យវិញ ហើយឥណ្ឌាក៏នឹងលុបចោលពន្ធនាំចូលគ្រាប់ស្វាយចន្ទី ផ្លែឈើ និងបន្លែរបស់សហរដ្ឋអាម៉េរិកផងដែរ ដើម្បីជាថ្នូរឱ្យសហរដ្ឋអាម៉េរិកកាត់បន្ថយពន្ធលើទំនិញឥណ្ឌា ពី៥០ភាគរយ មកនៅត្រឹម១៨ភាគរយ។ មន្ត្រីរដ្ឋាភិបាលឥណ្ឌា បាននិយាយថា កិច្ចព្រមព្រៀងនេះ រួមមានការប្តេជ្ញារបស់ឥណ្ឌា ដើម្បីទិញទំនិញអាម៉េរិកនូវទំហំទឹកប្រាក់ចំនួន៥០០ពាន់លានដុល្លារ ក្នុងរយៈពេលច្រើនឆ្នាំ។ មន្ត្រីរូបនេះបាននិយាយបន្ថែមថា ការអនុវត្តកិច្ចព្រមព្រៀងទាំងមូលនឹងត្រូវកំណត់តាមរយៈការចរចានៅប៉ុន្មានខែខាងមុខនេះ ដែលកិច្ចព្រមព្រៀងនេះ ក៏រួមបញ្ចូលផងដែរនូវការកាត់បន្ថយពន្ធភ្លាមៗលើការនាំចូលរថយន្តអាម៉េរិក។ លោក ជេមីសុន ហ្គ្រា បាននិយាយថា មន្ត្រីអាម៉េរិក និងឥណ្ឌា ពិនិត្យបញ្ចប់ខ្លឹមសារនៃកិច្ចព្រមព្រៀងនេះ ដែលបញ្ចប់នៅសប្តាហ៍នេះ។ […]
News & ជាតិ

ម្ចាស់ទឹកឃ្មុំពេញនិយមហូប និងកែច្នៃ ខណៈកសិករសម្រុកប្រមូលទិន្នផល
ដោយ អៀវ ឈៀងនី ភ្នំពេញ៖ នៅឆ្នាំ២០២៦នេះ កសិករដាំម្នាស់ នៅតាមបណ្តាស្រុកគោលដៅកសិកម្មនានាក្នុងខេត្តបាត់ដំបង បានសម្រុករូតរៈប្រមូលទិន្នផលផ្លែម្នាស់ ដើម្បីឱ្យទាន់ចូលទីផ្សារសម្រាប់ម្នាស់ទឹកឃ្មុំ គឺពេញនិយមបរិភោគស្រស់ៗ និងយកទៅកែច្នៃ។ ការប្រមូលទិន្នផលផ្លែម្នាស់នេះ គេសង្កេតឃើញមាននៅលើស្រុកចំនួនបី នៃខេត្តបាត់ដំបង មានស្រុកគាស់ក្រឡ ស្រុកមោងឫស្សី និងស្រុករុក្ខគីរី។ លោក ឡាយ ម៉ៅ អាយុ៥៥ឆ្នាំ កសិករដាំម្ចាស់ទឹកឃ្មុំ រស់នៅភូមិព្រែកតាវេន ឃុំព្រែកជីក ស្រុករុក្ខគីរី ខេត្តបាត់ដំបង បានឱ្យដឹងថា គាត់បានប្រកបរបរដាំម្នាស់ទឹកឃ្មុំនេះ ជាង១០ឆ្នាំហើយ ចាប់តាំងពីឆ្នាំ២០០៩។ ហើយម្នាស់ឆ្នាំនេះ ប្រមូលផលល្អ តម្លៃក៏រាងថេរ គ្រាន់តែឥឡូវប្រទេសកម្ពុជាមានសង្រ្គាមជាមួយសៀម ធ្វើឱ្យទិផ្សារចង្អៀតបន្តិច។ លោកបាននិយាយដូច្នេះថា “លក់ដាច់ នៅតែដាច់ តែតម្លៃចុះជាងមុនបន្តិច ឆ្នាំមុនទីផ្សារយើងលក់បាន១ ២០០រៀល ក្នុងមួយគីឡូ ឥឡូវបានតែ១ ០០០រៀល ឬ១០៥០រៀលទេ សម្រាប់ម្នាស់មេ ឬម្នាស់លេខ១”។ គួរបញ្ជាក់ថា ម្ចាស់ទឹកឃ្មុំ គេនិយមបរិភោគ និងយកទៅកែច្នៃ តាមដែលអាចធ្វើបានរៀងៗខ្លួន ដូចជាធ្វើជាទឹកម្នាស់ ឬធ្វើជាល្បាយលាយជាមួយផ្លែឈើផ្សេងៗ បង្កើតជាទឹកក្រឡុក […]
News & អន្តរជាតិ

ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ពង្រីកកិច្ចសហប្រតិបត្តិការស្រាវជ្រាវលើសន្តិសុខស្បៀង បញ្ញាសិប្បនិម្មិត
ហ្សាការតា៖ ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី បានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី លើការស្រាវជ្រាវ និងការអប់រំកម្រិតឧត្តមសិក្សា ដោយផ្តោតសំខាន់លើសន្តិសុខស្បៀង សេដ្ឋកិច្ចបៃតង ថាមពលកកើតឡើងវិញ និងបញ្ញាសិប្បនិម្មិត។ កាលពីពេលថ្មីៗកន្លងមកនេះ រដ្ឋមន្ត្រីក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ប្រទេសឥណ្ឌូណេស៊ី លោក ប្រ៊ីយ៉ាន យូលីយ៉ាតូ (Brian Yuliarto) បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ ដែលមានសក្តានុពលក្នុងវិស័យទាំងនោះ ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងឧត្តមសិក្សារបស់ប្រទេសម៉ាឡេស៊ី លោក ហ្សាព្រី អាប់ឌុល កាឌា (Zambry Abdul Kadir) នៅប្រទេសឥណ្ឌូណេស៊ី។ លោក ប្រ៊ីយ៉ាន យូលីយ៉ាតូ បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍ ចេញផ្សាយកាលពីថ្ងៃទី១៧ ខែកុម្ភៈថា “កិច្ចសហការនេះបង្ហាញពីជំហានយុទ្ធសាស្ត្រមួយ ដើម្បីពង្រឹងការស្រាវជ្រាវ និងការច្នៃប្រឌិតរបស់ប្រទេសទាំងពីរ ក្នុងការដោះស្រាយបញ្ហាប្រឈមសកល”។ លោកបានសង្កត់ធ្ងន់ថា ភាពស៊ីសង្វាក់គ្នាកាន់តែជិតស្និទ្ធក្នុងចំណោមអ្នកជំនាញ អ្នកស្រាវជ្រាវ និងសាកលវិទ្យាល័យមកពីប្រទេសទាំងពីរ អាចជួយជំរុញការស្រាវជ្រាវឱ្យក្លាយទៅជាដំណោះស្រាយជាក់ស្តែងលើបញ្ហាសាធារណៈ។ ទន្ទឹមនឹងនេះដែរ រដ្ឋមន្ត្រីក្រសួងឧត្តមសិក្សារបស់ប្រទេសម៉ាឡេស៊ី លោក ហ្សាព្រី អាប់ឌុល កាឌា បានឱ្យដឹងថា ប្រទេសឥណ្ឌូណេស៊ី និងម៉ាឡេស៊ី មានចំណុចខ្លាំងសម្រាប់ជួយបំពេញគ្នាទៅវិញទៅមកក្នុងវិស័យអាទិភាពមួយចំនួន […]
News & ជាតិ

ត្រីរាជជាត្រីជិតផុតពូជ៥៨ក្បាល ត្រូវបានបំពាក់ស្លាក និងលែងចូលទៅក្នុងទន្លេមេគង្គវិញ
ភ្នំពេញ៖ គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ (Wonders of the Mekong) បានធ្វើការងារជាដៃគូជាមួយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល មន្ត្រីមូលដ្ឋាន អាជ្ញាធរមូលដ្ឋាន និងប្រជានេសាទ បានខិតខំធ្វើសេចក្តីរាយការណ៍ ការឆ្លើយតបរហ័ស ការបំពាក់ស្លាក និងលែង ដើម្បីចូលរួមការពារត្រីរាជ ដែលកំពុងរស់នៅក្នុងដែនទឹកក្នុងប្រទេសកម្ពុជា។ បើតាមអង្គការអច្ឆរិយភាពនៃទន្លេមេគង្គ បានឱ្យដឹងថា កាលថ្មីៗនេះ កំណត់ត្រានៃកិច្ចខិតខំប្រឹងប្រែងសហការគ្នា ចាប់ពីឆ្នាំ២០២២ រហូតដល់ពេលបច្ចុប្បន្ននេះ មានត្រីរាជ (Mekong Giant Catfish or Pangasianodon Gigas) ដែលជាត្រីជិតផុចពូជ និងជាកំណប់ដ៏មានតម្លៃ ព្រមទាំងមានតែនៅក្នុងទន្លេមេគង្គចំនួន៥៨ក្បាល ត្រូវបានបំពាក់ស្លាក និងលែងចូលទៅក្នុងទីជម្រកធម្មជាតិវិញ ដោយសុវត្ថិភាព។ អង្គការនេះ បញ្ជាក់ថា ជាការកត់សម្គាល់ ក្នុងចំណោមត្រីរាជទាំង៥៨ក្បាលខាងលើងនេះ មានត្រីរាជចំនួន ១០ក្បាល ត្រូវបានបំពាក់ស្លាក និងលែងនៅក្នុងខែមករា និងខែកុម្ភៈ ឆ្នាំ២០២៦ ថ្មីៗនេះ។ ការលែងត្រីរាជមួយក្បាលៗ ចូលក្នុងធម្មជាតិវិញ វាលើសពីការទទួលបាននូវសមិទ្ធិផលបែបវិទ្យាសាស្ត្រ។ វាជាសកម្មភាពនៃមោទកភាពជាតិ ការទទួលពរជ័យ និងសាមគ្គីភាព។ អង្គការខាងលើនេះ […]
News & ជាតិ

កម្ពុជាគ្រោងនាំចេញគ្រាប់ស្វាយចន្ទីមានតម្លៃរហូតដល់៤០០លានដុល្លារ នៅពេលខាងមុខ
ដោយ ឡុង សារេត ភ្នំពេញ៖ យោងតាមក្រសួងពាណិជ្ជកម្មឲ្យដឹងថា ប្រទេសកម្ពុជា នឹងនាំចេញគ្រាប់ស្វាយចន្ទីសំបក (ប្រភេទ M23) ដែលមានតម្លៃប្រមាណ ៣៥ លានដុល្លារអាមេរិក ក្នុងដំណាក់កាលដំបូងហើយនៅពេលខាងមុខ មានផែនការពង្រីកការនាំចេញឱ្យឈានដល់ប្រមាណ ៤០០ លានដុល្លារអាមេរិក។ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញថ្មីៗនេះ បានអញ្ចើញចូលរួមធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពី “កិច្ចសន្យាផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីកម្ពុជា” រវាងក្រុមហ៊ុន China Bonded Port Group និងក្រុមហ៊ុន Men Sarun MDR ។ យោងតាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជានឹងចាប់ផ្តើមនាំចេញគ្រាប់ស្វាយចន្ទីទាំងសំបក (ប្រភេទ M23) ក្នុងជំហានដំបូងដែលមានទំហំទឹកប្រាក់ប្រមាណ ៣៥លានដុល្លារសហរដ្ឋអាម៉េរិក ដោយភាគីទាំងពីរមានចក្ខុវិស័យយុទ្ធសាស្ត្រក្នុងការជំរុញទំហំនាំចេញបន្ថែមទៀត ដែលរំពឹងថានឹងអាចកើនឡើងដល់សក្តានុពលទឹកប្រាក់ប្រមាណ ៤០០លានដុល្លារសហរដ្ឋអាម៉េរិក នាពេលអនាគត។ ពាក់ព័ន្ធនិងគម្រោងនៃការនាំចេញគ្រាប់ស្វាយចន្ទីជាផ្លូវការតាមរយៈការចុះ MOUខាងលើនេះ ឯកឧត្តម សំហេង បូរ៉ា បានប្រាប់ ARDB TV បច្ចុប្បន្ននេះក្រុមហ៊ុនកំពុងប្រមូលទិញគ្រាប់ស្វាយចន្ទីពីប្រជាកសិករនៅតាមតំបន់ ហើយការនាំចេញជាផ្លូវការលើកដំបូងនឹងចាប់ផ្តើមនៅក្នុងឆ្នាំ២០២៦នេះ។ […]
News & អន្តរជាតិ

វិញ្ញាបនបត្រហាឡាល់ បើកច្រកសម្រាប់ទំនិញវៀតណាមចេញទៅកាន់ទីផ្សារមូស្លីម
ហាណូយ៖ ស្របពេលប្រទេសវៀតណាមកំពុងពន្លឿនកិច្ចខិតខំប្រឹងប្រែង ដើម្បីរៀបចំរចនាសម្ព័ន្ធទីផ្សារនាំចេញរបស់ខ្លួន ទីផ្សារហាឡាល់សម្រាប់ជនមូស្លីមកំពុងលេចចេញជាមធ្យោបាយដ៏ជោគជ័យមួយ សម្រាប់ការធ្វើសមាហរណកម្មពាណិជ្ជកម្មកាន់តែស៊ីជម្រៅ ដែលស្របតាមចក្ខុវិស័យរយៈពេលវែងសម្រាប់កំណើនប្រកបដោយចីរភាព។ សារព័ត៌មានវៀតណាម បានចេញផ្សាយថា ការរៀបចំរចនាសម្ព័ន្ធទីផ្សារនាំចេញរបស់ប្រទេសវៀតណាម រួមមានការធ្វើពិពិធកម្មទីផ្សារ និងកាត់បន្ថយការពឹងផ្អែកលើដៃគូពាណិជ្ជកម្មបែបប្រពៃណី។ យោងតាមអង្គការអន្តរជាតិ ជនម៉ូស្លីមនៅលើពិភពលោក នាពេលបច្ចុប្បន្នជាង២ ០០០លាននាក់ ដែលស្មើនឹងប្រហែល២៥ភាគរយនៃចំនួនប្រជាជនទាំងអស់នៅលើពិភពលោក។ ចំណែកសេដ្ឋកិច្ចហាឡាល់ត្រូវបានព្យាករថា នឹងកើនដល់ប្រមាណ៥ទ្រីលានដុល្លារ នៅឆ្នាំ២០៣០ ដោយពង្រីកហួសពីអាហារ និងភេសជ្ជៈ ក្លាយទៅជាគ្រឿងសម្អាង ឱសថ ភស្តុភារកម្ម ទេសចរណ៍ និងហិរញ្ញវត្ថុអ៊ីស្លាម។ ជាការកត់សម្គាល់ ទីផ្សារហាឡាល់មិនមែនជាទីផ្សារពិសេសទៀតទេ ប៉ុន្តែជាទីផ្សាររបស់អ្នកប្រើប្រាស់កាន់តែទូលំទូលាយ ដែលផ្ដល់អាទិភាពចំពោះស្តង់ដារសីលធម៌ ការតាមដាន តម្លាភាព និងសុចរិតភាពផលិតកម្ម។ រីឯអ្នកប្រើប្រាស់ ដែលមិនមែនជាជនមូស្លីម ក៏កំពុងមានទំនោរទៅរកផលិតផលហាឡាល់ផងដែរ ដោយចាត់ទុកវិញ្ញាបនបត្រ ហាឡាល់ជាការធានានូវគុណភាព សុវត្ថិភាព និងនិរន្តរភាព។ ជាមួយនឹងភាពខ្លាំងរបស់ខ្លួននៅក្នុងវិស័យកសិកម្មត្រូពិច ការកែច្នៃម្ហូបអាហារ និងការធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មី ប្រទេសវៀតណាមត្រូវបានគេចាត់ទុកថា មានសក្តានុពលគួរឱ្យកត់សម្គាល់ក្នុងការអភិវឌ្ឍឧស្សាហកម្មហាឡាល់ ដែលមានរចនាសម្ព័ន្ធរឹងមាំ។ ទោះបីជាយ៉ាងណាក៏ដោយ ដើម្បីបង្វែរសក្តានុពលនោះទៅជាឧត្តមភាពប្រកួតប្រជែង វិញ្ញាបនបត្រហាឡាល់មិនត្រឹមតែជាស្តង់ដារប៉ុណ្ណោះទេ ថែមទាំងត្រូវតែជាយុទ្ធសាស្ត្រអភិវឌ្ឍន៍ទូទាំងឧស្សាហកម្មផងដែរ។ ស្របពេលជាមួយគ្នានេះដែរ ក្រុមហ៊ុននានាកំពុងចូលរួមជាមួយទីផ្សារហាឡាល់ ជាលក្ខណៈបុរេសកម្ម និងជាយុទ្ធសាស្ត្រ។ ថ្មីៗនេះ […]
News & ជាតិ

ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB អញ្ជើញជួបពិភាក្សាការងារជាមួយតំណាងធនាគារ Rabobank នៃប្រទេសណូវែលហ្សេឡង់
ណូវែលហ្សេឡង់៖ ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅប្រទេសនូវែលហ្សេឡង់, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជួបពិភាក្សាការងារ និងផ្លាស់ប្តូរបទពិសោធន៍ការងារជាមួយតំណាងធនាគារ Rabobank ក្រោមការសម្របសម្រួលពីលោក ឃួយ ម៉ៃខល ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំប្រទេសណូវែលហ្សេឡង់។ ក្នុងជំនួបពិភាក្សាដ៏មានសារៈសំខាន់នេះ ភាគីទាំងពីរបានផ្លាស់ប្តូរបទពិសោធន៍យ៉ាងស៊ីជម្រៅលើការងារក្នុងនាមធនាគារអភិវឌ្ឍន៍កសិកម្មដូចគ្នា ដោយផ្តោតលើចំណុចគន្លឹះៗរួមមាន៖ • ការចែករំលែកបទពិសោធន៍៖ ការគ្រប់គ្រងស្ថាប័នធនាគារ, គោលការណ៍ឥណទាន និងយុទ្ធសាស្ត្រក្នុងការធ្វើការផ្ទាល់ជាមួយកសិករ ក្នុងនាមជាធនាគារឯកទេសអភិវឌ្ឍន៍វិស័យកសិកម្មដូចគ្នា។ • ការអញ្ជើញទស្សនកិច្ចសិក្សា៖ ជាកិច្ចចាប់ផ្តើមនៃទំនាក់ទំនងដ៏ល្អប្រសើរ ឯកឧត្តមបណ្ឌិត កៅ ថាច បានគោរពអញ្ជើញតំណាងធនាគារ Rabobank ឱ្យមកបំពេញទស្សនកិច្ចសិក្សានៅព្រះរាជាណាចក្រកម្ពុជា ដើម្បីស្វែងយល់ផ្ទាល់ពីសក្តានុពលនៃវិស័យកសិកម្ម និងបរិយាកាសហិរញ្ញវត្ថុនៅកម្ពុជា។ • ការផ្ដួចផ្ដើមកិច្ចសហប្រតិបត្តិការ (MoU)៖ ក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិត កៅ ថាច បានលើកឡើងនូវសំណើផ្ដួចផ្ដើមក្នុងការបង្កើតកិច្ចសហប្រតិបត្តិការផ្លូវការ តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) នាពេលខាងមុខ ដើម្បីជំរុញការចែករំលែកព័ត៌មាន បច្ចេកទេស និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងធនាគារទាំងពីរឱ្យកាន់តែរឹងមាំ […]
News & អន្តរជាតិ

ការដឹកជញ្ជូនបន្លែផ្លែឈើទៅកាន់ទីក្រុងឌូបៃ ត្រូវអាក់ខានដោយសារសង្គ្រាមអ៊ីរ៉ង់
ប៉េកាំង៖ សង្គ្រាមអ៊ីរ៉ងកំពុងបង្កភាពតានតឹងនៅមជ្ឈិមបូព៌ា និងបន្តរំខានដល់ការដឹកជញ្ជូនក្នុងតំបន់ ជាពិសេសធ្វើឱ្យប៉ះពាល់ដល់ទីផ្សារផលិតផលស្រស់របស់ទីក្រុងឌូបៃ ប្រទេសអេមីរ៉ាត អារ៉ាប់រួម ដែលជាវិស័យមួយពឹងផ្អែកភាគច្រើនលើការនាំចូលពីបរទេស។ ប្រភពពីឧស្សាហកម្មបន្លែផ្លែឈើ បានរាយការណ៍ថា អាជីវកម្មនាំចូលរបស់ប្រទេសអេមីរ៉ាត អារ៉ាប់រួម កំពុងស្វែងរកផ្លូវដឹកជញ្ជូនផ្សេង ដើម្បីរក្សាការផ្គត់ផ្គង់ ព្រោះការពន្យារពេលនេះនៅតែបន្តអូសបន្លាសដោយសារសង្គ្រាម។ ការផ្គត់ផ្គង់ផលិតផលស្រស់មកកាន់ទីក្រុងឌូបៃ ត្រូវពឹងផ្អែកលើការនាំចូលតាមសមុទ្រមកកាន់ផ្សារបន្លែ និងផ្លែឈើនិងបន្លែ។ ដូច្នេះដើម្បីឆ្លើយតបទៅនឹងស្ថានភាពបែបនេះ ក្រុមហ៊ុនដឹកជញ្ជូនអន្តរជាតិជាច្រើនបានដូរផ្លូវនាំចូលតំបន់មជ្ឈិមបូព៌ា។ ដោយសារកប៉ាល់ជាច្រើនបានចាកចេញមុនពេលផ្ទុះសង្គ្រាម កុងតឺន័រទូរទឹកកក ដែលផ្ទុកផលិតផលស្រស់ៗ កំពុងតែព្យាយាមឆ្លងកាត់តំបន់ជម្លោះ។ ការរំខានដល់ការដឹកជញ្ជូនបានបង្ខំកប៉ាល់មួយចំនួនត្រូវបោះយុថ្ការងចាំនៅក្នុងលំហសមុទ្រអស់រយៈពេលជាច្រើនថ្ងៃ ដោយមិនអាចចូលចតបានតាមការគ្រោងទុកឡើយ។ សម្រាប់ផលិតផលស្រស់ៗឆាប់ខូច បានក្លាយជាកង្វល់របស់ខ្សែសង្វាក់ផ្គត់ផ្គង់។ គិតត្រឹមថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ កប៉ាល់មួយចំនួន ដែលដឹកផលិតផលស្រស់ៗនាំចូលពីប្រទេសចិន បានចាប់ផ្តើមបង្វែរទៅកាន់កំពង់ផែក្បែរៗនោះ ដើម្បីចូលទៅកាន់ទីផ្សារមជ្ឈិមបូព៌ា។ ចំណែកកប៉ាល់ខ្លះកំពុងដាក់ទំនិញចុះនៅកំពង់ផែផ្សេង ហើយបន្តដឹកជញ្ជូនតាមផ្លូវគោកទៅកាន់ទីក្រុងឌូបៃ ខណៈកប៉ាល់ខ្លះទៀតកំពុងដឹកជញ្ជូនតាមកំពង់ផែ ក្នុងប្រទេសអូម៉ង់ និងកំពង់ផែរបស់ប្រទេសអារ៉ាប៊ីសាអូឌីត។ ទូកុងតឹន័រខ្លះទៀតត្រូវបានរក្សាទុកជាបណ្តោះអាសន្ននៅកំពង់ផែក្នុងតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ដើម្បីរង់ចាំការសម្របសម្រួលបន្ថែមទៀត។ ប្រធានតំណាងចែកចាយផលិតផលស្រស់ៗប្រចាំតំបន់មជ្ឈិមបូព៌ា បាននិយាយថា ក្រុមហ៊ុនខ្សែសង្វាក់ផ្គត់ផ្គង់កំពុងតាមដានព័ត៌មានថ្មីៗពីកំពង់ផែ និងពីក្រុមហ៊ុនដឹកជញ្ជូន ដើម្បីកែសម្រួលផែនការដឹកជញ្ជូន។ លោកស្រីបាននិយាយថា ស្ថិតក្នុងស្ថានភាពនេះ ច្រកចុងក្រោយនៃការលើកដាក់ទំនិញត្រូវបានកំណត់តែនៅក្នុងដំណាក់កាលចុងក្រោយប៉ុណ្ណោះ ដែលតម្រូវឱ្យដឹកជញ្ជូនតាមផ្លូវគោក។ ជាពិសេសនៅកំពង់ផែ ដែលមានថាមពលសម្រាប់រក្សាសីតុណ្ហភាពទូត្រជាក់ឱ្យមានស្ថេរភាពល្អ។ ការត្រួតពិនិត្យជាបន្តចំពោះស្ថានភាពកំពង់ផែ និងកុងតឺន័រ […]
News & ជាតិ

ក្រុមហ៊ុនឈានមុខមួយកំពុងពង្រីកខ្សែសង្វាក់ផលិតទឹកដោះគោប្រអប់សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក
ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ បន្ទាប់ពីទទួលបានជោគជ័យលើការកែច្នៃផលិតផលសម្រាប់ផ្គត់ផ្គង់ទាំងនៅក្នុងស្រុក និងការនាំចេញ អស់រយៈពេលជាច្រើនឆ្នាំមកនេះ ក្រុមហ៊ុន Ly Ly Food Industry ដែលជាក្រុមហ៊ុនឈានមុខគេមួយរបស់កម្ពុជា កំពុងពង្រីកខ្សែសង្វាក់ផលិតិកម្ម ផលិត “ទឹកដោះគោប្រអប់”សម្រាប់ចែកចាយនៅក្នុងទីផ្សារក្នុងប្រទេសបន្ថែមទៀត។ លោកជំទាវឧកញ៉ាបណ្ឌិតកែវ មុំ ស្ថាបនិកក្រុមហ៊ុនលីលីហ្វូត បានថ្លែងប្រាប់ទូរទស្សន៍អនឡាញ ARDB ឱ្យដឹងថា ក្រុមហ៊ុនបាននឹងពង្រីកខ្សែសង្វាក់ផលិតកម្មបន្ថែមទៀត ដោយការផលិតទឹកដោះគោប្រអប់ និងខ្សែសង្វាក់ផលិតផលជាច្រើនមុខផ្សេងទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងផ្តត់ផ្គង់សន្តិសុខស្បៀងនៅក្នុងប្រទេសកម្ពុជា។ លោកជំទាវឧកញ៉ាបណ្ឌិតបានបន្ថែមថា បច្ចុប្បន្ន ក្រុមហ៊ុនកំពុងដំឡើងម៉ាស៊ីនផលិតទឹកដោះគោប្រអប់ ប៉ុន្តែមិនទាន់បញ្ចប់នៅឡើយទេ ដោយសារតែម៉ាស៊ីនមួយចំនួនទៀត មិនទាន់ដឹកមកដល់ប្រទេសកម្ពុជា។ បើតាមលោកជំទាវ ឧកញ៉ាបណ្ឌិត ម៉ាស៊ីនទំាងនោះអាចនឹងមកដល់កម្ពុជានៅចុងខែនេះ។ ដូច្នេះ អាចពាក់កណ្តាលខែមិថុនា ទើបអាចផលិតចេញជាផលិតផលសម្រាប់ផ្គត់ផ្គងទីផ្សារ។ លោកជំទាវឧកញ៉ាបណ្ឌិត កែវ មុំសង្កត់ធ្ងន់ទៀតថា ការសម្រេចចិត្តពង្រីកផលិតកម្មផលិតទឹកដោះគោប្រអប់នេះ បន្ទាប់ពីក្រុមហ៊ុនមើលឃើញមានតម្រូវនៅក្នុងទីផ្សារក្នុងស្រុកកើនឡើង ក្រោយពីការេបិទព្រំដែនកម្ពុជា-ថៃ ដែលមិនអាចនាំចូលមកកាន់កម្ពុជាបាន។ ក្រុមហ៊ុនលីលីហ្វូត ត្រូវបានបង្កើតឡើងក្នុងខែឧសភា ឆ្នាំ២០០២ ដោយលោកជំទាវឧកញ៉ាបណ្ឌិត កែវ មុំ ដើម្បីផលិតនំកែច្នៃ ដែលមានគុណភាពជាយីហោរបស់ខ្មែរសម្រាប់ចែកចាយនៅក្នុងទីផ្សារនៅក្នុងស្រុក និងការនាំចេញ។ […]
News & អន្តរជាតិ

ភូមាផលិតអំបិលត្រឹមតែ១៧០ ០០០តោន សម្រាប់ឆ្នាំ២០២៥-២០២៦ ដោយសារអាកាសធាតុមិនសូវល្អ
ណៃពិដោ៖ មន្ត្រីឧស្សាហកម្មផលិតអំបិលនៃតំបន់ អៃយ៉ាវ៉ាឌី (Ayeyawady) ប្រទេសភូមា បាននិយាយថា ទិន្នផលអំបិលនៅឆ្នាំ២០២៥-២០២៦ នឹងមានបរិមាណត្រឹម១៧០ ០០០តោន ព្រោះអាកាសធាតុមិនសូវអំណោយផលល្អដូចឆ្នាំមុន។ លោកបានមានប្រសាសន៍ថា ផ្ទៃដីស្រែនៅតំបន់ អៃយ៉ាវ៉ាឌី មានទំហំសរុបជាង១៩ ៣២០ហិកតា សម្រាប់ផលិតអំបិលនៅក្នុងឆ្នាំនេះ បន្ទាប់ពីបានចាប់ផ្តើមផលិតនៅក្នុងខែតុលា ឆ្នាំ២០២៥ ហើយប្រមូលផលដំបូងបានចាប់ផ្តើមតាំងពីខែមករា ២០២៦នេះ។ បើយោងតាមមន្ត្រីឧស្សាហកម្មអំបិលនៅក្នុងតំបន់ខាងលើនេះ ការព្យាករណ៍អាកាសធាតុបង្ហាញពីខ្យល់មូសុងវស្សាបានចូលមកដល់លឿនជាងបណ្តាឆ្នាំមុនៗ ហើយគេរំពឹងថា នឹងផលិតផលអំបិលមិនបានច្រើនឡើយនៅឆ្នាំ២០២៦នេះ។ ប៉ុន្តែសោយសារចំនួនកសិករផលិតអំបិលបានកើនឡើង បើធៀបនឹងបណ្តាឆ្នាំមុនៗ ដូច្នេះអាចជួយប៉ះប៉ូវបានខ្លះចំពហានិភ័យផលិតកម្មមួយចំនួន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ សីតុណ្ហភាពឡើងកំដៅខ្លាំងនៅតំបន់អៃយ៉ាវ៉ាឌីបានផ្តល់អំណោយផលដល់ដំណើរការផលិតអំបិលរបស់កសិករភូមា អាចផលិតបានរហូតដល់២០០ ០០០តោន។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែលក្ខខណ្ឌអាកាសធាតុបមិនសូវល្អធ្វើឱ្យទិន្នផលអំបិលនៅឆ្នាំនេះទទួលបានតិចជាងឆ្នាំមុន។ កសិករផលិតអំបិល បានលើកឡើងថា ការផលិតអំបិលនៅពេលនេះកំពុងជួបការលំបាកខ្លះ ដោយសារឥទ្ធិពលអាកាសធាតុចុះត្រជាក់។ លើសពីនេះ សីតុណ្ហភាពត្រជាក់នៅពេលព្រឹក និងពេលល្ងាច រួមផ្សំជាមួយនឹងកម្តៅព្រះអាទិត្យមិនគ្រប់គ្រាន់ ធ្វើឱ្យមេអំបិលមិនអាចកកបានដូចក្រៅកម្តៅខ្លាំងឡើយ។ នៅក្នុងតំបន់ អៃយ៉ាវ៉ាឌី កសិករភូមាផលិតអំបិលដោយហាលនៅក្រោមកម្តៅព្រះអាទិត្យ ដោយចាប់ផ្តើមនៅចន្លោះសប្តាហ៍ទីពីរនៃខែមីនា និងសប្តាហ៍ទីមួយនៃខែឧសភា ដែលជាក្តៅរដូវក្តៅខ្លាំង ប៉ុន្តែការប្រែប្រួលអាកាសធាតុធ្វើឱ្យខ្យល់មូសុងវស្សាឆាប់ចូលមកដល់ជាងបណ្តាឆ្នាំមុនៗ។ កសិករម្នាក់បាននិយាយថា ប្រសិនបើអាកាសធាតុមិនប្រែប្រួលខ្លាំងទេ រដូវផលិតអំបិលរបស់ប្រទេសភូមាមានរយៈពេលពេលប្រហែលប្រាំពីរខែក្នុងមួយឆ្នាំ។ ប្រពៃណីអំបិលផលិតដោយកម្តៅព្រះអាទិត្យនៅក្នុងប្រទេសភូមា ត្រូវបានចាប់តាំងពីឆ្នាំ១៩៦៣ ដល់ឆ្នាំ១៩៦៤ […]
News & ជាតិ

ឯកឧត្តម នេត្រ ភក្ត្រា អំពាវនាវដល់ប្រជាពលរដ្ឋនៅសង្កាត់កោះទ្រង់ ខេត្តក្រចេះ ឱ្យបន្តយកចិត្តទុកដាក់ថែរក្សាពូជក្រូចថ្លុង ដែលជាដំណាំសម្គាល់ភូមិសាស្ត្រ ដ៏មានតម្លៃរបស់តំបន់នេះ
ក្រចេះ៖ ក្រូចថ្លុងកោះទ្រង់ជាផលិតផលមួយ ដែលទទួលបានការទទួលស្គាល់ ជាផលិតផលសម្គាល់ភូមិសាស្ត្រ (Geographical Indication – GI) ក្នុងចំណោមផលិតផល ដែលបានទទួលស្គាល់ក្នុងនោះរួមមាន ម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ ទឹកឃ្មុំព្រៃមណ្ឌលគិរី អង្ករក្រអូបព្រះវិហារ ក្រូចថ្លុងកោះទ្រង់ ប្រហុកសៀមរាប ជាដើម។ ការអំពាវនាវនេះធ្វើឡើងក្នុងឱកាស ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ អញ្ជើញជាអធិបតីសម្ពោធសមិទ្ធិផលនានានៅលើទឹកដីកោះទ្រង់ ខេត្តក្រចេះ នារសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ។ ឯកឧត្តមប្រធានក្រុមការងារ បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានផលិតផលដែលទទួលបានការចុះបញ្ជីជា ផលិតផលសម្គាល់ភូមិសាស្ត្រចំនួនប្រាំមួយមុខ ហើយក្រូចថ្លង់ គឺមួយក្នុងចំណោមផលិតផលទាំងនេះផងដែរ ដែលបានទទួលស្គាល់កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ដើម្បីរួមចំណែកការពារអត្តសញ្ញាណផលិតផលប្រពៃណី សំដៅធ្វើឲ្យមានកំណើនសេដ្ឋកិច្ចជាតិ ខណៈបច្ចុប្បន្ននេះផ្លែក្រូចថ្លុងកោះទ្រង់ ត្រូវបានចាត់ទុកថា ជាផ្លែឈើធម្មជាតិដ៏ពេញនិយម មានឱជារសឆ្ងាញ់ និងមានកេរ្តិ៍ឈ្មោះល្បីល្បាញតាំងពីយូរណាស់មកហើយប្រចាំខេត្តក្រចេះ។ ការទទួលស្គាល់ជា GI មានសារៈសំខាន់ក្នុងការការពារ អត្តសញ្ញាណផលិតផល ការពារការក្លែងបន្លំ និងជួយលើកកម្ពស់តម្លៃទីផ្សាររបស់ផលិតផលកម្ពុជា ទាំងក្នុង និងក្រៅប្រទេស។ ដូច្នេះវាជាមោទនភាពរបស់ខេត្តក្រចេះ […]
News & ជាតិ

រោងចក្រជីរបស់ឥណ្ឌាត្រូវកាត់បន្ថយការផលិត ដោយសារខ្វះហ្គាសសម្រាប់ចាក់ម៉ាស៊ីន
ញូវដេលី៖ ក្រុមអ្នកផលិតជីនៅក្នុងប្រទេសឥណ្ឌា នៅក្នុងសប្តាហ៍នេះ បានចាប់ផ្តើមកាត់បន្ថយផលិតកម្មរបស់ខ្លួន បន្ទាប់ពីផ្អាកការផ្គត់ផ្គង់ហ្គាសពីប្រទេសកាតា ដែលជាធាតុចូលដ៏សំខាន់សម្រាប់ដំណើរសង្វាក់ផលិតជី។ យោងតាមសារព័ត៌មាន ប៊ូមប៊ើក (Bloomberg) បានឱ្យដឹងថា អាជីវកម្មធំៗមួយចំនួននៅក្នុងប្រទេស ដូចជាក្រុមហ៊ុនផលិតជីសម្រាប់សហគមន៍កសិករ (Indian Farmers Fertilizer Cooperative) បានចាប់ផ្តើមកាត់បន្ថយដំណើរការផលិតជីអ៊ុយរ៉េមួយចំនួន ហើយប្រសិនបើការរំខានដោយសារសង្គ្រាមនៅតែបន្តអូសបន្លាយ ក្រុមហ៊ុនអាចនឹងត្រូវបង្ខំចិត្តបិទរោងចក្រតែម្តង។ ហ្គាសនាំចូលពីប្រទេសកាតា គឺជាថាមពលដ៏សំខាន់សម្រាប់ចាក់ម៉ាស៊ីនផលិតអ៊ុជីយអ៊ុយរ៉េ។ ការកាត់បន្ថយផលិតកម្មជីរបស់ឥណ្ឌា បានកើតឡើងចំពេលមានការរំខានដល់ខ្សែចង្វាក់ផ្គត់ផ្គង់ ដែលធ្វើឱ្យតម្លៃហ្គាសហក់ឡើង និងបង្កឱ្យមានការព្រួយបារម្ភដល់ផ្នែកសេដ្ឋកិច្ចកាន់តែច្រើន។ ការឡើងថ្លៃសម្រាប់វត្ថុធាតុដើមផ្សេងទៀត ដែលប្រើសម្រាប់ផលិតជាជី ដូចជាសារធាតុអាម៉ូញាក់ និងស្ពាន់ធ័រ បានធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីថ្លៃដើមផលិតកម្មកាន់តែខ្ពស់។ ចំណែកប្រទេសប៉ាគីស្ថានវិញ ក្រុមហ៊ុនផ្គត់ផ្គង់ហ្គាសដ៏ធំមួយ ក៏បានជូនដំណឹងដល់អតិថិជនថា ខ្លួននឹងមិនអាចផ្គត់ផ្គង់ហ្គាសដល់រោងចក្រផលិតជីបានទេ ដោយសារតែជម្លោះនៅមជ្ឈិមបូព៌ា។ ប៉ាគីស្ថាននាំចូលហ្គាសភាគច្រើនពីប្រទេសកាតា។ មន្ត្រីជាន់ខ្ពស់នៃក្រសួងជីរបស់ប្រទេសឥណ្ឌា បាននិយាយថា ក្រុមហ៊ុនកំពុងតែតាមដានមើលការវិវត្តន៍នៃស្ថានភាពភូមិសាស្ត្រនយោបាយបង្កឡើងដោយសារសង្គ្រាមអ៊ីរ៉ង់។ យោងតាមអគ្គនាយកសមាគមជីឥណ្ឌា បានឱ្យដឹងថា ហ្គាសបម្រុងទុកនាពេលបច្ចុប្បន្នអាចបំពេញតម្រូវបានក្នុងក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ ប្រសិនបើរោងចក្របន្តកាត់បន្ថយដំណើរការផលិតជីនៅ ប្រទេសឥណ្ឌាអាចនឹងត្រូវបង្ខំឱ្យបង្កើនការនាំចូលជីក្នុងតម្លៃខ្ពស់ ស្របពេលតម្រូវការកាន់តែខ្ពស់បំផុតនៅក្នុងរដូវវស្សាខាងមុខនេះ។ ឥណ្ឌា គឺជាប្រទេសកសិកម្ម និងនាំចេញអង្ករធំជាងគេបំផុតរបស់ពិភពលោក ហើយក៏ជាអ្នកផលិតស្ករ ស្រូវសាលី និងកប្បាស ធំជាងគេទីពីររបស់ពិភពលោកផងដែរ។ ដោយសារសង្គ្រាមរបស់សហរដ្ឋអាម៉េរិក ព្រួតគ្នាជាមួយអ៊ីស្រាអែល វាយកម្ទេចប្រទេសអ៊ីរ៉ង់ […]
