ហ្វីលីពីនទទូចសុំ​ជប៉ុន​ឲ្យ​ទម្លាក់​អត្រាពន្ធនាំចូល​ផ្លែ​ចេក

image_2025-10-13_13-42-39

ម៉ានីល៖ រដ្ឋាភិបាលហ្វីលីពីនបានត្រៀមផ្តល់សម្បទានដល់ប្រទេសជប៉ុន ដើម្បីជំរុញឱ្យមានកំណែទម្រង់លើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចជប៉ុន-ហ្វីលីពីន ជាពិសេសទាក់ទងនឹងការយកពន្ធខ្ពស់លើផ្លែចេកនាំចូលពីប្រទេសហ្វីលីពីន។

រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន លោក ហ្វ្រង់ស៊ីស្កូ ធៀវ​ឡួរ៉ែល (Francisco Tiu Laurel) បានមានប្រសាសន៍ថា ប្រទេសហ្វីលីពីនបានជំរុញប្រទេសជប៉ុនជាយូរមកហើយឱ្យពិនិត្យឡើងវិញនូវកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចជប៉ុន-ហ្វីលីពីន ប៉ុន្តែរហូតមកដល់ពេលនេះមិនបានទទួលជោគជ័យឡើយ។

លោករដ្ឋមន្ត្រី​បាន​កត់​សម្គាល់​ថា ប្រទេសជប៉ុន​ឥឡូវ​បាន​បង្ហាញពី​ការ​បើក​ចំហ​ក្នុង​ការ​ពិភាក្សា​លើ​ការ​កែប្រែ ​ដើម្បី​ជា​ថ្នូរ​នឹងការ​សម្បទានពីប្រទេសហ្វីលីពីន។

លោកបានប្រាប់អ្នកសារព័ត៌មានថា «ពួកគេបានលើកឡើងថា វាអាចទៅរួចប្រសិនបើយើងមានអ្វីមួយដើម្បីផ្តល់ឱ្យ។  ដូច្នេះ ខ្ញុំត្រូវពិភាក្សាជាមួយក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម រួមទាំងភ្នាក់ងារដៃគូរបស់យើងនៅក្នុងប្រទេសហ្វីលីពីន ដើម្បីរៀបចំកញ្ចប់មួយ ដូច្នេះគេអាចបើកឡើងវិញនូវកិច្ចព្រមព្រៀងទ្វេភាគីស្តីពីភាពជាដៃគូសេដ្ឋកិច្ចជប៉ុន-ហ្វីលីពីន»។

គោលដៅសំខាន់មួយសម្រាប់ប្រទេសហ្វីលីពីន គឺកាត់បន្ថយពន្ធលើការនាំចេញផ្លែចេក ដែលក្រោមកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចជប៉ុន-ហ្វីលីពីន ជប៉ុនដាក់ពន្ធ១៨ភាគរយចាប់ពីខែមេសា ដល់ខែកញ្ញា និងពន្ធប្រាំបីភាគរយ ចាប់ពីខែតុលា ដល់ខែមីនា។  ប្រទេសជប៉ុន គឺជាទីផ្សារដ៏ធំបំផុតសម្រាប់ផ្លែចេករបស់ហ្វីលីពីន ដោយមានចំណែក៧៥ភាគរយនៃការនាំចេញ ក្នុងឆ្នាំ២០២៤។ កាលពី១០ឆ្នាំមុន ចំណែកនេះ គឺមានប្រហែល៩០ភាគរយ ប៉ុន្តែបានធ្លាក់ចុះបន្តិចម្តងៗ ដោយសារដៃគូប្រកួតប្រជែងទទួលបានសិទ្ធិនាំចូលផ្លែចេកទៅប្រទេសជប៉ុនដែរ។

ប្រទេសជប៉ុន​អនុវត្ត​ពន្ធ​សូន្យ​លើ​ផ្លែចេកនាំចូល​ពីប្រទេស​ម៉ិកស៊ិក និងប្រទេស​ប៉េរូ ហើយ​យកពន្ធ​ទាប​លើផ្លែចេកនាំចូលពីប្រទេស​កម្ពុជា ឡាវ និង​វៀតណាម។  ផ្លែចេកវៀតណាម ដែលបច្ចុប្បន្នជាប់ពន្ធចំនួន៥,៤ភាគរយ បានប្រឹងពង្រីកចំណែកទីផ្សាររបស់ខ្លួននៅក្នុងប្រទេសជប៉ុន រហូតដល់៣,២ភាគរយ ក្នុងឆ្នាំ២០២៤។ នៅឆ្នាំ២០២៨ អាត្រាពន្ធគយរបស់វៀតណាមនឹងត្រូវកាត់បន្ថយមកត្រឹមសូន្យ ក្រោមកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក។

ប្រទេសហ្វីលីពីនមិនមែនជាសមាជិកនៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងភាពជាដៃគូអន្តរប៉ាស៊ីហ្វិកនោះទេ ប៉ុន្តែរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម ហ្វីលីពីន​ បានលើកឡើងថា ប្រទេសហ្វីលីពីនកំពុងរៀបចំចូលក្នុងប្លុកនេះ ដែលមានប្រទេសអូស្ត្រាលី ប្រ៊ុយណេ កាណាដា ឈីលី ជប៉ុន ម៉ាឡេស៊ី ម៉ិកស៊ិក នូវែលសេឡង់ ប៉េរូ សិង្ហបុរី ចក្រភពអង់គ្លេស និងប្រទេសវៀតណាមជាសមាជិក។

លោក ហ្វ្រង់ស៊ីស្កូ ធៀវ​ឡួរ៉ែល បានមានប្រសាសន៍ថា ការជំរុញឱ្យមានកំណែទម្រង់កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចជប៉ុន-ហ្វីលីពីន នៅតែជារឿងបន្ទាន់ ដើម្បីពន្លឿនការកាត់បន្ថយពន្ធលើផ្លែចេកនាំចូលពីប្រទេសហ្វីលីពីន។

កន្លងមករដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីនធ្លាប់បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្មជប៉ុន ដោយបានយល់ព្រមដើម្បីស្វែងរកដំណោះស្រាយប្រកបដោយមិត្តភាព ខណៈប្រទេសហ្វីលីពីនកំពុងរៀបចំឯកសារ ដោយសង្ឃឹមថា ប្រទេសជប៉ុនអាចពិចារណាតាមសំណើរបស់ខ្លួន។ ប៉ុន្តែនៅពេលនេះ ប្រទេសហ្វីលីពីន​មាន​បំណង​ជំរុញ​ឲ្យ​មាន​ការ​កាត់​បន្ថយ​ពន្ធ​ជា​បណ្តើរៗ​ ស្រដៀង​នឹង​គម្រោង​អនុគ្រោះ​របស់​វៀតណាមផងដែរ៕


1783672949-1920x1226
ឥណ្ឌូណេស៊ីនាំចូលពូជជ្រូកពីដាណឺម៉ាក ដើម្បីបង្កើនចំនួនជ្រូកឡើងវិញ បន្ទាប់ពីផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក

ហ្សាការតា៖  ប្រទេសឥណ្ឌូណេស៊ីបាននាំចូលជ្រូករស់ចំនួន៥៤៦ក្បាល ពីប្រទេសដាណឺម៉ាក ដែលជាពូជដើម ឬពូជឈាមសុទ្ធសម្រាប់បង្កាត់ពូជជាមួយជ្រូកក្នុងស្រុក ដើម្បីបង្កើនចំនួនពូជជ្រូកឡើងវិញ បន្ទាប់ពីផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក កាលពីឆ្នាំ២០១៩។ យោងតាមលោក សៅឡាន ស៊ីណាហ្គា (Sauland Sinaga) ប្រធានសមាគមចិញ្ចឹមសត្វឥណ្ឌូណេស៊ី បានឱ្យដឹងទៀតថា ប្រទេសឥណ្ឌូណេស៊ីបានបាត់បង់ជ្រូកអស់ប្រហែលបួនលានក្បាល ក្នុងមួយឆ្នាំ ដែលស្មើនឹងប្រហែល៤០០ ០០០ជ្រូកពូជ ចាប់តាំងពីផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលលធ្វើឱ្យខ្វះពូជ និងខ្វះសាច់ជ្រូក។ លោកប្រធានសមាគម បាននិយាយកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ថា “នេះជាលើកទីមួយហើយ ដែលប្រទេសឥណ្ឌូណេស៊ីនាំចូលជ្រូករស់ពីប្រទេសដាណឺម៉ាក។ វាគឺជាជំហានវិជ្ជមានក្នុងការស្តារចំនួនជ្រូកពូជឡើងវិញ បន្ទាប់ពីកើតជំងឺប៉េស្តជ្រូកអាហ្វ្រិក។” លោកបាននិយាយថា ការនាំចូលនេះតាមរយៈកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលឥណ្ឌូណេស៊ី និងរដ្ឋាភិបាលដាណឺម៉ាក ដោយមានការចូលរួមពីវិស័យឯកជនក្នុងការទិញជ្រូកមកបង្កាត់ពូជ។ លោកបានបញ្ជាក់បន្ថែមថា ពូជជ្រូកនាំចូលទាំងអស់បានឆ្លងកាត់នីតិវិធីត្រួតពិនិត្យសុខភាពយ៉ាងតឹងរ៉ឹង ហើយត្រូវបានបញ្ជាក់ថា គ្មានជំងឺអ្វីឡើយ។ ចំណែកអាជ្ញាធរបសុពេទ្យដាណឺម៉ាក ក៏បានត្រួតពិនិត្យ ខណៈមន្ត្រីចត្តាឡីស័កឥណ្ឌូណេស៊ី បានបំពេញបែបបទឯកសារ និងការត្រួតពិនិត្យជាក់ស្តែងលើសុខភាពជ្រូក។ លោកប្រធានសមាគមបានលើកឡើងទៀតថា ប្រទេសដាណឺម៉ាក ជាអ្នកផលិតហ្សែនជ្រូកមានគុណភាពខ្ពស់។ សត្វជ្រូកនាំចូល គឺមានស្តង់ដារសុវត្ថិភាពជីវសាស្រ្តខ្ពស់ណាស់ ឆាប់បង្កើតកូន និងមិនសូវរើសចំណី ហើយសាច់មានគុណភាពល្អ។ ​ លោកបានមានប្រសាសន៍ថា ការរួមបញ្ចូលគ្នានៃហ្សែនពូជជ្រូកក្នុងស្រុក (Landrace) […]

CC2.width-960
សមាគមន៍កាហ្វេកម្ពុជា ប្រាប់ឱ្យកសិករគិតគូរពីផលប៉ះពាល់របស់បាតុភូត អែលនីញ៉ូ មកទិន្នផលកាហ្វេ

ដោយ រស្មី ភ្នំពេញ៖ បាតុភូតអាកាសធាតុអែលនីញ៉ូ ឆ្នាំ២០២៦ ដែលអាចបង្កឱ្យសីតុណ្ហភាពភពផែនដីឱ្យហក់ឡើងក្តៅបំផុតមិនធ្លាប់មាន នោតាមបណ្តាប្រទេសមួយចំនួនលើពិភពលោក ក្នុងនេះប្រទេសកម្ពុជាក៏កំពុងទទួលរងប៉ះពាល់បផងដែរ។ ជុំវិញបញ្ហាបាតុភូតមហាអែលនីញ៉ូ (Super El Niño)លោក ឌុក ពិសិដ្ឋ ប្រធានសមាគមកាហ្វេកម្ពុជាបានបញ្ជាក់ប្រាប់ ARDB TVថា ពេលនេះអាកាសធាតុក្តៅបានកំពុងបង្កឱ្យមានកម្ដៅឡើងខ្ពស់  និងគ្រោះរាំងស្ងួតធ្ងន់ធ្ងរ ដែលអាចប៉ះពាល់ដល់ទិន្នផល និងគុណភាពកាហ្វេរបស់ប្រទេសកម្ពុជា។ ប្រធានសមាគមន៍កាហ្វេកម្ពុជា បានលើកឡើងដោយបញ្ជាក់ថា បើទោះបីខែកក្កដា ឆ្នាំ២០២៦នេះ ជារដូវវស្សាពិតមែន ប៉ុន្តែអាកាសធាតុក្តៅខ្លាំងនៅតាមតំបន់ខ្លះអត់មានភ្លៀងធ្លាក់ បានធ្វើឱ្យដំណាំកូនកាហ្វេរបស់កសិករ ដែលទើបដាំថ្មីៗងាប់ជាបន្តបន្ទាប់។ ជាក់ស្តែងចម្ការកាហ្វេរបស់លោកផ្ទាល់បានងាប់រហូតដល់ប្រហែល៣០ភាគរយ។ លោកគិតថា ជាខែវស្សាមិនបាច់ពិបាកស្រោចទឹក តែពេលនេះកូនកាហ្វេរបស់លោកចាប់ផ្តើមងាប់ និងស្វិតស្លឹកឈប់លូតលាស់។ ទាក់ទងទៅនឹងការដាំការដាំកាហ្វេ ក្នុងឆ្នាំ២០២៦នេះដែរ លោក ឌុក ពិសិដ្ឋ បានឱ្យដឹងថា ទោះបីអាកាសធាតុក្តៅ តែបើគិតពីអត្រាកសិករដាំកាហ្វេនៅតែមានសន្ទុះច្រើន ហេតុនេះលោកចង់ឱ្យមានការប្រុងប្រយ័ត្នចំពោះការដាំកូនការហ្វេនាពេលនេះ ចាំបាច់ត្រូវតែថែទាំទឺកឱ្យបានដិតដល់ និងបើមានការដាំកាហ្វេថ្មីត្រូវតែមានប្រភពទឹក និងរៀបចំប្រព័ន្ធស្រោចស្រពឱ្យបានត្រឹមត្រូវមិនអាចធ្វេសប្រហែសបានទេ។​ បើគ្មានប្រភពទឹកទេ លោកណែនាំកុំឱ្យដាំដាច់ខាតពីព្រោះវាប្រឈមនឹងការខាតបង់កូនកាហ្វេនឹងងាប់ ឬរួញខ្លោចស្លឹក មិនលូតលាស់ឡើយ។ ​ក្រៅពីនេះកសិករចាំបាច់ត្រូវតែសាងសង់ និងពង្រីកអាងស្តុកទឹកភ្លៀងទុកសម្រាប់ប្រើប្រាស់ក្នុងគ្រាខ្វះខាត។ លោកបានឱ្យដឹងបន្ថែមថា ដំណាំកាហ្វេនៅទូទាំងប្រទេស នាឆ្នាំ២០២៦នេះ […]

image_2026-07-13_09-58-25
ម៉ាឡេស៊ីប្រាប់កសិករដាំទុរេនឱ្យគោរពតាមច្បាប់នាំចូល របស់ចិន

គូឡាឡាំពួរ៖ អ្នកតំណាងក្រុមកែច្នៃ វេចខ្ចប់ និងនាំចេញផ្លែទុរេនម៉ាឡេស៊ី បាននិយាយថា ការនាំចេញផ្លែទុរេនរបស់ម៉ាឡេស៊ីទៅកាន់ប្រទេសចិនអាចរងផលប៉ះពាល់ ប្រសិនបើកសិករ និងអ្នកនាំចេញ មិនគោរពតាមតម្រូវការនាំចូល ដែលជាច្បាប់កំណត់ដោយអគ្គរដ្ឋបាលគយរបស់ប្រទេសចិន។ ប្រធានក្រុមហ៊ុនវេចខ្ចប់ផ្លែទុរេន លោក ប្រានដុន គួរ (Brandon Quah) បាននិយាយកាលពីសប្តាហ៍មុនថា ការអនុលោមតាមស្តង់ដាររបស់ប្រទេសចិន គឺជាការចាំបាច់បំផុត ដើម្បីរក្សាលទ្ធភាពនាំចូលទីផ្សាររបស់ចិន។ លោកបានមានប្រសាសន៍ដូច្នេះថា “ស្របពេលស្តង់ដារអាចមើលទៅដូចជាមានបន្ទុកខ្លះមែន ប៉ុន្តែវាគឺជាការធានានៃការរក្សាកេរ្តិ៍ឈ្មោះបុព្វលាភរបស់ទុរេនម៉ាឡេស៊ី នៅលើទីផ្សារអន្តរជាតិ។ ប្រសិនបើទីផ្សារប្រទេសចិន រងផលប៉ះពាល់ ប្រព័ន្ធអេកូឡូស៊ីទាំងមូលអាចដួលរលំ ចាប់ពីអ្នកដាំដុះ រហូតដល់វិស័យដឹកជញ្ជូន និងខ្សែសង្វាក់ផ្គត់ផ្គង់ត្រជាក់។” យោងតាមលោក លោក ប្រានដុន គួរ ពូជទុរេនពិសេសជាងគេ ដូចជាពូជ មូសាងឃីង (Musang King) ត្រូវតែប្រមូលផលមុនពេលផ្លែទុំជ្រុះ។ ផ្លែទុរេនត្រូវតែចងខ្សែ ឬស្រោមសំណាញ់ ដើម្បីការពារកុំឱ្យដាច់ជ្រុះមកលើដី ដែលអាចនាំឱ្យឆ្លងរោគពីបាក់តេរីនៅលើដី។ ចំណែកផ្លែទុរេននាំចេញត្រូវតែមានប្រភពពីកសិដ្ឋាន និងកន្លែងវេចខ្ចប់ច្បាស់លាស់ ដែលត្រូវបានអនុម័តដោយក្រសួងកសិកម្មម៉ាឡេស៊ី និងអគ្គរដ្ឋបាលគយរបស់ប្រទេសចិន ខណៈពេលកសិដ្ឋានក៏តម្រូវឱ្យមានវិញ្ញាបនបត្របញ្ជាក់ពីការអនុវត្តកសិកម្មល្អរបស់ម៉ាឡេស៊ីផងដែរ។ អ្នកនាំចេញត្រូវតែអនុលោមតាមប្រព័ន្ធសុវត្ថិភាពជីវសាស្ត្រ វិធានការចម្រុះការពារដំណាំ ភាពសម្អាតរបស់ផ្លែ ការកំណត់ចំណាត់ថ្នាក់ និងតម្រូវការដាក់ស្លាកសញ្ញាសម្គាល់ភូមិសាស្ត្រ ដោយមានតែផ្លែឈើជាប់ថ្នាក់ខ្ពស់ប៉ុណ្ណោះ […]

743730801_963971423353642_6911465250108574839_n
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចុះពិនិត្យទីតាំងដាំដុះ និងកែច្នៃកសិផលរបស់ក្រុមហ៊ុន HAGL Group នៅខេត្តស្ទឹងត្រែង

ដោយ នៅ ស៊ីវុត្ថា ស្ទឹងត្រែង៖ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦, បន្ទាប់ពីបានចូលរួមក្នុងកម្មវិធីសំណេះសំណាលជាមួយមន្ត្រីរាជការជុំវិញខេត្តព្រះវិហារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា រួចមក, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានអញ្ជើញបន្តដំណើរធ្វើស្សនកិច្ចសិក្សាទីតាំងដាំដុះ និងកែច្នៃកសិផលរបស់ក្រុមហ៊ុន HAGL Group ដែលមានទីតាំងស្ថិតនៅក្នុងស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ​បច្ចុប្បន្ន ក្រុមហ៊ុនកំពុងដំណើរការវិនិយោគលើវិស័យកសិឧស្សាហកម្មយ៉ាងសកម្ម ដោយផ្តោតលើមុខដំណាំសំខាន់ៗ រួមមាន៖ ១ ​-ដំណាំកាហ្វេ៖ កំពុងដាំដុះលើផ្ទៃដីទំហំ៨០ហិកតា និងមានផែនការពង្រីកបន្ថែមទំហំ១០០ហិកតាទៀត នាពេលខាងមុខ។ ២- ​ដំណាំចេក៖ កំពុងដាំដុះលើផ្ទៃដីទហំ១៥០ហិកតា។ ៣- ​ដំណាំទុរេន៖ កំពុងដាំដុះលើផ្ទៃដីទំហំ២០០ហិកតា។ ៤- ​ដំណាំដើមមន៖ កំពុងដាំដុះលើផ្ទៃដីទំហំ១០ហិកតា សម្រាប់បម្រើឱ្យការចិញ្ចឹមដង្កូវនាងយកសូត្រ។ គួរបញ្ជាក់ផងដែរថា ​ការចុះពិនិត្យផ្ទាល់នេះ ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់ក្នុងរបស់ឯកឧត្តមបណ្ឌិត ក្នុងការជំរុញ និងគាំទ្រដល់ខ្សែច្រវាក់ផលិតកម្មកសិកម្ម ក៏ដូចជាការស្វែងយល់ពីឱកាស និងបញ្ហាប្រឈមនានារបស់ក្រុមហ៊ុនវិនិយោគ ដើម្បីរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចជាតិ និងបង្កើតការងារជូនប្រជាពលរដ្ឋក្នុងតំបន់៕

កាលវិភាគផ្សព្វផ្សាយ