ក្រុមហ៊ុន អេមរុ រ៉ាយស៍ ក្លាយជាគំរូអាជីវកម្មដែលមិនប៉ះពាល់ដល់បរិស្ថាន ជាអ្នកត្រួសត្រាយផ្លូវក្នុងវិធីសាស្រ្តអាជីវកម្មប្រកបដោយបរិយាបន្ន

photo_2025-10-17_10-16-21

ភ្នំពេញ៖ យោងតាមឧកញ៉ា សុង សារ៉ន បានបញ្ជាក់ថា ក្រុមហ៊ុន អេមរុ រ៉ាយស៍ ដែលត្រូវបានគេស្គាល់ថា ជាគំរូអាជីវកម្មមិនប៉ះពាល់ដល់បរិស្ថាន និងជាអ្នកត្រួសត្រាយផ្លូវក្នុងវិធីសាស្រ្តអាជីវកម្មប្រកបដោយបរិយាបន្ន។

យោងតាមក្រុមហ៊ុនខាងលើ គឺក្រុមហ៊ុនធ្វើការដោយផ្ទាល់ជាមួយកសិករខ្នាតតូច ដោយផ្តល់ជំនួយបច្ចេកទេស និងការធានាបាននូវទីផ្សារសម្រាប់ផលិតផលសរីរាង្គរបស់ពួកគេ។ វិធីសាស្រ្តនេះមិនត្រឹមតែធានាបាននូវការនាំចេញ ដែលមានគុណភាពខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអនុញ្ញាតឲ្យក្រុមហ៊ុនផ្តល់តម្លៃបុព្វលាភបន្ថែមដល់កសិករផងដែរ។

បើតាមរបាយការណ៍ពីក្រុមហ៊ុនបង្ហាញថា ក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា ដែលជាដៃគូសំខាន់ក្នុងការធ្វើពិពិធកម្មការនាំចេញកសិផល ផ្តោតលើការជួយគាំទ្រកសិករខ្នាតតូចទៅជាសហគ្រិន។ ក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា គាំទ្រសហគមន៍កសិកម្មដោយផ្តល់ជំនួយបច្ចេកទេស លទ្ធភាពទទួលបានទីផ្សារ និងការគាំទ្រផ្នែកហិរញ្ញវត្ថុ ជួយពួកគេបន្ថែមតម្លៃដល់ដំណាំកសិកម្ម និងលើកកម្ពស់ជីវភាពរបស់ពួកគេ។

សហគមន៍កសិកម្មនៅខេត្តព្រះវិហារ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅបាន​​ចុះហត្ថលេខាលើកិច្ចសន្យាជំរុញកសិកម្មសរីរាង្គដ៏សំខាន់មួយ ដោយពង្រឹងភាពជាដៃគូរវាងសហគមន៍កសិកម្មនៅខេត្តព្រះវិហារ ក្រុមហ៊ុន អេមរុ រ៉ាយស៍ និងក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា។

ព្រឹត្តិការណ៍នេះ គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅមុខសម្រាប់វិស័យកសិកម្មសរីរាង្គរបស់កម្ពុជា ដោយធានាបាននូវស្ថិរភាពទីផ្សារសម្រាប់កសិករក្នុងស្រុក និងការពង្រឹងជំហរនៃវិស័យកសិកម្មរបស់ប្រទេសនៅក្នុងទីផ្សារពិភពលោក។

ព្រឹត្តិការណ៍នេះ ក៏ជាការបន្តនៃភាពជាដៃគូ ដែលបានចាប់ផ្តើមនៅក្នុងឆ្នាំ២០១៤ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់វិស័យកសិកម្ម ដែលមានរចនាសម្ព័ន្ធ និងការគាំទ្រកាន់តែច្រើន។ភាពជោគជ័យនៃភាពជាដៃគូសាធារណៈ និងឯកជន ជាសក្ខីភាពមួយចំពោះកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់អ្នកពាក់ព័ន្ធទាំងអស់ រួមទាំងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងពាណិជ្ជកម្ម។

ស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់នូវក្របខ័ណ្ឌគាំទ្រសម្រាប់ការធ្វើកសិកម្មតាមកិច្ចសន្យាតាមរយៈគោលនយោបាយ ការបណ្តុះបណ្តាល និងការសម្របសម្រួលទីផ្សារជាដើម។

តាមរយៈកិច្ចសហការជាមួយសហគមន៍កសិកម្ម២៩ និងកសិករជាង៣,៧០០នាក់ ក្រុមហ៊ុនអេមរុ រ៉ាយស៍ កំពុងធានាថា កសិករទទួលបានតម្លៃសមរម្យ ទីផ្សារមានស្ថិរភាព និងឱកាសនាំស្រូវសរីរាង្គកម្ពុជា ទៅកាន់ពិភពលោក។ ពួកយើងកំពុងកសាងមិនត្រឹមតែការរីកចម្រើនទេ ប៉ុន្តែថែមទាំងកសាងកិត្តិយស និងភាពរុងរឿងសម្រាប់សហគមន៍កសិកម្មរបស់យើងផងដែរ។

ក្រុមហ៊ុន អេមរុ រ៉ាយស៍ បាន​​ចុះកិច្ចព្រមព្រៀងទិញស្រូវសរីរាង្គចំនួន២៥,០០០តោន ពី២៩សហគមន៍កសិកម្ម ដែលផ្តល់អត្ថប្រយោជន៍ជាង៣,៧០០គ្រួសារ។ ក្នុងពេលជាមួយគ្នានេះដែរ ក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា នឹងចុះកិច្ចព្រមព្រៀងទិញដំឡូងមីសរីរាង្គប្រមាណ៥៥,០០០ តោនពីប្រាំបួនសហគមន៍កសិកម្ម ដែលផ្តល់អត្ថប្រយោជន៍ជាង១,៤០០គ្រួសារ។

កិច្ចសន្យានេះមានតម្លៃសរុបប្រមាណជា១២លានដុល្លារ ក្នុងនោះប្រមាណជាប្រាំលានដុល្លារសម្រាប់ស្រូវ និងប្រាំពីរលានដុល្លារសម្រាប់ដំឡូងមីសរីរាង្គ ដែលមានប្រហែល១,៥លានដុល្លារ ជាបុព្វលាភ ដែលនឹងត្រូវបង់ទៅឲ្យសហគមន៍ និងកសិករ។ ការណ៍នេះ គឺជាលទ្ធផលផ្ទាល់នៃការប្តេជ្ញាចិត្តរួមគ្នា របស់ដៃគូទាំងអស់ ដើម្បីជម្នះបញ្ហាប្រឈមដូចជាការប្រែប្រួលអាកាសធាតុ និងការអនុលោមតាមស្តង់ដារសរីរាង្គថ្មីរបស់សហភាពអឺរ៉ុប (EU Reg ២០១៨/៨៤៨)៕


photo_2026-01-20_10-26-43-768x434
ខេត្តបួនអាចប្រឈមការខ្វះទឹកស្រោចស្រព ខណៈរបាយការណ៍មួយព្យាករថា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ទំនងមានភ្លៀងច្រើនខុសធម្មតា

ដោយ នៅ ស៊ីវុត្ថា កំពង់ធំ៖ ខេត្តចំនួនបួនអាចប្រឈមការខ្វះទឹកស្រោចស្រព ខណៈមានបាយការណ៍ព្យាករថា ស្រុកបារាយណ៍ ខេត្តកំពង់ធំ អាចមានភ្លៀងច្រើនជាងធម្មតាខ្ពស់ជាងមធ្យមភាគ ក្នុងខែកក្កដា ហើយអាចជួយកាត់បន្ថយហានិភ័យរាំងស្ងួតក្នុងតំបន់។ លោក សុទ្ធ គឹមកុលមុន្នី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍ថា ស្ថានភាពនៅខេត្តកំពង់ធំ បានល្អប្រសើរឡើងវិញ ក្រោយពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។​ចំណែកអាជ្ញាធរខេត្តកំពង់ធំ​ បានដាក់ម៉ាស៊ីនបូមទឹកខ្មាតធំៗ ចំនួនប្រាំពីរកន្លែង ដើម្បីជួយសង្គ្រោះដំណាំស្រូវ ហើយរហូតមកដល់ពេលនេះ មិនទាន់មានការខូចខាត ឬបាត់បង់ដំណាំស្រូវនៅឡើយទេ។ លោកបានបញ្ជាក់ទៀតថា ចំពោះខេត្តបាត់ដំបង សៀមរាប និងខេត្តបន្ទាយមានជ័យ ការអន្តរាគមន៍នៅតែបន្ត ប៉ុន្តែការសង្គ្រោះជួបការលំបាកខ្លះ ដោយសារប្រភពទឹកមានកម្រិត ឬនៅឆ្ងាយពីស្រែ។ ទឹកនៅសល់ក្នុងបឹង ត្រពាំង និងស្រះ មួយចំនួន ត្រូវរក្សាទុកសម្រាប់ការប្រើប្រាស់របស់មនុស្ស និងសត្វ។ ទន្ទឹមនឹងនេះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានសហការជាមួយក្រសួងធនធានទឹក និងឧតុនិយម ដើម្បីស្វែងរកប្រភពទឹកបន្ថែម ខណៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានត្រៀមពូជស្រូវ សម្រាប់ផ្តល់ជូនកសិករ ប្រសិនបើចាំបាច់ត្រូវដាំដុះស្តារឡើងវិញ។ ដោយឡែក ផ្ទៃដីកសិកម្មប្រមាណ៤៤ ៤៥៣ហិកតា នៅខេត្តទាំងបួនខាងលើនេះ កំពុងប្រឈមនឹងការខ្វះទឹកស្រោចស្រព ដោយសារភ្លៀងធ្លាក់មិនគ្រប់គ្រាន់ […]

image_2026-07-10_09-18-56
រលកកម្ដៅនៅអេស្ប៉ាញ ឡើងដល់៤០,៥អង្សា ដែលក្ដៅបំផុតនៅអឺរ៉ុប

បាសេឡូណា៖ អ្នកវិទ្យាសាស្ត្របាននិយាយថា ការប្រែប្រួលអាកាសធាតុដោយសារកត្តាមនុស្ស កំពុងបង្កើនអាំងតង់ស៊ីតេ មានរយៈប្រវែង និងកាន់តែញឹកញាប់នៃព្រឹត្តិការណ៍អាកាសធាតុខ្លាំង ដូចជារលកកម្ដៅជាដើម។ ភ្នាក់ងារអាកាសធាតុអេស្ប៉ាញ​ បាននិយាយថា ទីក្រុងបាសេឡូណាមានសីតុណ្ហភាពអតិបរមា៤០,៥អង្សាសេ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦នេះ ដែលជាកម្តៅខ្ពស់បំផុតក្នុងកំណត់ត្រា១១២ឆ្នាំកន្លងមក ខណៈពេលរលកកម្ដៅមួយទៀត បានវាយប្រហារមកលើប្រទេសអេស្ប៉ាញ។ អ្នកឃ្លាំមើលអាកាសធាតុក្នុងតំបន់ បាននិយាយថា សីតុណ្ហភាពនៅជាយក្រុងបាសេឡូណាភាគខាងលិច បានបំបែកកំណត់ត្រា៤០អង្សាសេ ដែលបានកើតឡើងកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤។ ទីភ្នាក់ងារអាកាសធាតុជាតិអេស្ប៉ាញ បាននិយាយថា នៅអាកាសយានដ្ឋាន​ អែលប្រាត (El Prat) របស់ទីក្រុងបាសេឡូណា ដែលនៅលើផ្ទៃរាបស្ទើរតែមានកម្រិតស្មើទឹកសមុទ្រ និងស្ថិតនៅជាប់សមុទ្រមេឌីទែរ៉ាណេ សីតុណ្ហភាពមានកម្ដៅរហូតដល់៣៧,៧អង្សាសេ ដែលជាកម្ដៅខ្ពស់បំផុតក្នុងកំណត់ត្រា តាំងពីឆ្នាំ១៩២៤។ អ្នកនាំពាក្យទីភ្នាក់ងារអាកាសធាតុជាតិអេស្ប៉ាញ បានបញ្ជាក់ថា ទីក្រុងបាសេឡូណា បានកត់ត្រាថ្ងៃក្តៅបំផុត ដោយនិយាយថា ស្ថានីយ៍ព្យាករណ៍អាសកាសធាតុអេស្ប៉ាញ តាមដានសីតុណ្ហភាពនៅទីក្រុងបាសេលូណាជាប់ជានិច្ច។ រលកកម្ដៅ ដែលបានចាប់ផ្តើមនៅក្នុងប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី៥ ខែកក្កដា បានបន្តក្ដៅរហូតដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦នេះ ដោយស្ថានីយអាកាសធាតុមួយចំនួនបានកត់ត្រាសីតុណ្ហភាព បានឡើងលើសពី៤៤អង្សាសេ ក្នុងសប្តាហ៍នេះ។ ទីភ្នាក់ងារអាកាសធាតុជាតិរបស់អេស្ប៉ាញ បានចេញការព្រមានពណ៌ក្រហមខ្ពស់បំផុត ដល់ភាគខាងត្បូង […]

IMG_2886
ដំណាំមៀននៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង ប្រឈម​ធ្លាក់ទិន្នផលដោយសារ​អាកាសធាតុ​​

ដោយ ឡុង សារេត​ ខេត្ត​បាត់ដំបង៖ កសិករដាំដំណាំមៀន និងស្វាយ នៅក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបង បានសម្តែងក្តីព្រួយបារម្ភចំពោះទិន្នផលដំណាំអាចធ្លាក់ចុះទាបជាងបណ្តាឆ្នាំកន្លងមក ដោយសារតែការប្រែប្រួលអាកាសធាតុ និងការផ្ទុះឡើងនៅសត្វល្អិតចង្រៃ។ លោក ឈឹម វិរៈ កសិករដាំមៀន និងស្វាយនៅភូមិថ្មព្រោះ ស្រុករតនមណ្ឌល ខេត្តបាត់ដំបងបានឱ្យដឹងថា ក្នុងឆ្នាំ២០២៦នេះ សម្រាប់ដំណាំមៀនរងផលប៉ះពាល់ប្រហែល៧០ភាគរយ ដោយសារតែការប្រែប្រួលអាកាសធាតុ និងការផ្ទុះឡើងនៅសត្វល្អិតចង្រៃ ដែលជាហេតុ​អាចនឹងធ្វើឱ្យការប្រមូលផលនៅពាក់កណ្តាល​ខែកក្កដានេះធ្លាក់ចុះ។ គិតត្រឹមឆ្នាំ២០២៦នេះ លោក ឈឹម វិរៈ បាននឹដាំដើមមៀន​៣០០ដើម និងស្វាយកែវរមៀតចំនួន៥០០ដើម នៅលើផ្ទៃដីប្រមាណប្រាំហិកតា ហើយ​ក្នុងឆ្នាំនេះ​​ លោកសង្កេតឃើញអាកាសធាតុមានប្រែប្រួលខុសពីធម្មតា រហូតធ្វើឱ្យប៉ះពាល់ទៅដល់ដំណាំមៀន មានដូចជាប្ញសមៀនមានសភាពពុកផុយ ត្រួយមៀនមានសត្វល្អិតស៊ី ជាហេតុធ្វើឱ្យប៉ះពាល់ទៅដល់ការចេញផ្កា និងការកាន់ក្តិបមៀន។ មុនរដូវប្រមូលផលផ្លែមៀន​ ចូលមកដល់នៅពាក់កណ្តាលខែកក្កដានេះ លោក ឈឹម វិរៈហាក់មិន​​រំពឹងថា ឆ្នាំនេះ​​អាច​​​លក់ផ្លែមៀន​បាន​ប្រាក់​​មកវិញ មិនស្មើនិងការចំណាយ​ថ្លៃដើមផលិត​​នោះទេ​។ ​ទាក់ទងនិងផលប៉ះពាល់ទៅលើដំណាំមៀនរបស់កសិករខាងលើ បើតាម​អ្នកជំនាញផ្នែកសាកវប្បកម្ម​នៃនាយកដ្ឋាន​ គាំទ្រ​គោលនយោបាយរាជរដ្ឋាភិបាល​​នៃ​​ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម​ បានសង្កេតឃើញថា​ កត្តាទី១បញ្ហា​ឫសពុកបណ្តាលមកពីដីមានសំណើមខ្ពស់ពេកដោយការស្រោចស្រពទឺកលើសកម្រិតបណ្តាលឱ្យកើនឡើងពពួកណេម៉ាតូត (ដង្កូវដី)ស៊ីឫស។ ការប្រើប្រាស់ជីមិនមានតុល្យភាពដូចជាជី NPK ជាពិសេសជីផូស្វ័រដែលជួយដល់​ឫស និងផ្សិតជីវសាស្ត្រដូចជា […]

716112891_1293563392897653_5074348394754514496_n
ដំណាំស្លឹក និងដំណាំផ្លែរបស់សហគមន៍កសិកម្មក្នុងខេត្តបាត់ដំបង កំពុងតែរងផលប៉ះពាល់ដោយសារតែគ្រោះរាំងស្ងួត

ដោយ ហៃ ស៊ីណា បាត់ដំបង៖ ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មតាសីសាមគ្គី ក្នុងខេត្តបាត់ដំបង បាន​មានប្រសាសន៍ប្រាប់ទូរទស្សន៍អនឡាញ ARDB TVនៅថ្ងៃទី៨ ខែកក្កដានេះថា ការកើនឡើងនូវកម្តៅ និងអកាសធាតុក្តៅខ្លាំងចុងក្រោយនេះបង្កមានផលប៉ះពាល់ធំៗចំនួន២ គឺទី១ បន្លែស្លឹកធ្វើ​ឲ្យរលាកចុងសន្លឹក ថយគីឡូ និងទី២ បន្លែផ្លែមិន​កាន់ក្តិប និងផ្លែ ដូចជាត្រសក់ ត្រឡាច សណ្តែក ទងរបស់វាស្ទើរតែលូតលាស់មិនបាន។ លោក ណុប នុន ដែលមានបទពិសោធន៍លើវិស័យកសិកម្ម បាន​​ពន្យល់ថា កសិករ​​ដាំដុះក្នុងផ្ទះសំណាញ់ជួបហានិភ័យតិច​ល្អជាងការដាំដុះនៅទីវាល ដែលងាយប្រឈមសត្វល្អិតនិចង្រៃ និងអាកាសធាតុ។​ ក្រៅពីនេះកសិករអាចរកវិធីងាយៗបាន គឺការដាំចេកព័ទ្ធជុំវិញដំណាំ​​ក៏ជាមធ្យោបាល្អ ដើម្បីការពារ​​កុំឲ្យប៉ះពាល់ដល់ដំណាំរបស់កសិករ។ អ្នកជំនាញខាងលើក បានឡើងទៀតថា ជាដំណោះស្រាយ គឺកសិករត្រូវជ្រើសពូជដែលធន់​អាកាសធាតុ និងជីកស្រះ ព្រោះពេលមានភ្លៀងអាចរក្សាទឹកបាន​ច្រើន ហើយដំណាំមួយចំនួនរងផលប៉ះពាល់ចន្លោះ៣០​ ទៅ៤០ភាគរយ នេះសរុបតែនៅក្នុងតំបន់របស់លោក​ប៉ុណ្ណោះ។ ដើម្បីចូលរូមទប់ស្តាត់ការខូចខាតផលដំណាំក្នុងស្ថានភាពនេះ លោក ណុប នុន បានផ្តល់នូវគន្លឹះសំខាន់ៗចំនួន៨ ដូចខាងក្រោម៖ ​ ទី១ ប្រើផ្ទះសំណាញ់ ឬសំណាញ់បាំងពន្លឺប្រើសំណាញ់បាំងពន្លឺ៣០​ ទៅ៥០ភាគរយ សម្រាប់បន្លែស្លឹកកាត់បន្ថយកម្ដៅ និងពន្លឺព្រះអាទិត្យផ្ទាល់ […]

កាលវិភាគផ្សព្វផ្សាយ