ប្រជាពលរដ្ឋ​ក្នុងស្រុក​បង្ហាញពី​មោទនភាពកាន់តែខ្លាំ​ងចំពោះការគាំទ្រ និងប្រើប្រាស់ផលិតផល​ខ្មែរ ផលិតដោយ​កូនខ្មែរ​​

photo_2025-10-16_10-36-44

ដោយ ឡុង សារេត​

រាជធានីភ្នំពេញ៖ ​ក្រោយ​ពីមានការ​ឈា្លនពានរបស់​ប្រទេសថៃ​មកលើអធិបតីភាព​កម្ពុជា​ កើតមានឡើងជាបន្តបន្ទាប់​ បាន​ធ្វើឱ្យប្រជាពលរដ្ឋខ្មែរ​នៅទូទាំងប្រទេស​​មានការឈឺចាប់​ដោយមិនអាចបំភ្លេច​បាន​នូវសកម្មភាព​រំលោភ​រំពាន​ពីភាគីថៃ​។​ ដើម្បីឆ្លើយតប​ទៅទង្វើរបស់ភាគីថៃនេះ ប្រជាពលរដ្ឋ​ខ្មែរ​បាន​​ធ្វើពហិកា​រមិនគាំទ្រ​និងប្រើប្រាស់ផលិតផលនាំចូលពី​ថៃ​ ដោយ​ងាក​គាំទ្រ​ផលិតផល​ស្រុក​មានសន្ទុះ​កាន់តែ​ខ្លាំង​ បង្ហាញឱ្យ​ពីមោទភាព​ និងភាពជឿជាក់​​ទៅលើផលិតផល​ដែល​កែច្នៃ​ដោយជាតិសាស្ត្រ​​​របស់ខ្លួន​។​

តួយ៉ាង​នៅក្នុងខែកញ្ញា និងតុលា​ឆ្នាំ​២០២៥​នេះ នៅពេល​ដែលវិស័យឯកជន​និងក្រសួង ស្ថាប័នពាក់ពាន់​រៀបចំព្រឹត្តិការណ៍​ដាក់តាំងបង្ហាញផលិតផល​ក្នុងស្រុក​មានជាបន្តបន្ទាប់កន្លងមកនេះ​ គេសង្កេតឃើញថា​ប្រជាពលរដ្ឋ​ខ្មែរ​យ៉ាងច្រើន​បាន​ចូលរួម​គាំទ្រ​ទៅលើផលិតផលប្រើប្រាស់របស់ក្រុមហ៊ុន និងផលិតផលកែច្នៃរបស់សហគ្រាស​និងសិប្បកម្ម​ក្នុងស្រុក​​ យ៉ាងពេញទំហឹង​តាំងពីចាប់ផ្តើម​រហូតដល់ថ្ងៃបញ្ចប់​ ពោលខុសប្លែក​ពីពេលមុន ឬឆ្នាំ​កន្លងទៅ​។​

ចំណែកអ្នកស្រី ស៊ូ វណ្ណា ប្រជាពលរដ្ឋ​ម្នាក់​រស់នៅក្រុងភ្នំពេញ​បានឱ្យដឹង​ថា​ ផលិតផលខ្មែរ​សព្វថ្ងៃ​មានគុណភាព​មិនចាញ់​ជាមួយនិងផលផលនាំចូល​មក​ប្រទេសដទៃ​នោះទេ ហើយទៅថ្ងៃខាងមុខប្រសិន​ យើងឈប់ប្រើផលិតផលគេ ដោយងាកមកគាំទ្រ និង​ប្រើផលិតផលក្នុងស្រុកឱ្យបាន​គ្រប់គ្នា​ នោះ​វានឹងកាន់តែល្អ​​សម្រាប់​ប្រទេសកម្ពុជា ព្រោះផលិតផល​ក្នុងស្រុក​​ធ្វើបានល្អ​តាំងពីសង្គម​មកម្លេះ​​​។​

អ្នកស្រី​ ស៊ូ វណ្ណា​ ទទួលស្គាល់ថា​​កាលពីឆ្នាំកន្លងមក​ការផលិត​នៅផលិតផលក្នុងស្រុក​ពិតជាមិនសូវសំបូរបែប​ច្រើន​សម្រាប់ផ្គត់ផ្គង់ទៅលើទីផ្សារ​ ទាមទារឱ្យមានការនាំចូល​មកពីខាងក្រៅបន្ថែម​។​ ​ប៉ុន្តែសព្វថ្ងៃនេះ​ក្រុមហ៊ុន សហគ្រាស និងសិប្បកម្ម​នៅក្នុងស្រុក បាន​ប្រឹងប្រែង​​ផលិត​បាន​ច្រើន​ប្រភេទ​ ហើយមានគុណភាព​ស៊ឹងតែលើសផលិតផលនាំចូលមកពីខាងក្រៅ​ទៀត​ផង​។ ជាក់ស្តែងអ្នកស្រីពេញនិងគាំទ្រច្រើន​​ជាងគេ ទៅលើ​ផលិតផល​មីជាតិ ហើយថែមទាំង​សំណូមពរ​ដល់ក្រុមហ៊ុន​ក្នុងស្រុក​ធ្វើការបង្កើនការផលិត​នៅផលិតផល​ឱ្យបាន​ច្រើន​ថែមទៀត​ ​​ ព្រោះចាប់ពីពេលនេះទៅមុខ​​ប្រជាពលរដ្ឋ ​គាំទ្រ​រហូតផលិតផលក្នុងស្រុករហូតហើយ​ទោះបីតម្លៃខុសគ្នា​តិចតួច​ក៏ដោយ​។​

ចំណែកអ្នកស្រី ​សោម វណ្ណី ប្រជាពលរដ្ឋ​រស់នៅស្រុកអង្គស្នួលខេត្តកណ្តាលបានឱ្យដឹង​ថា​ ការ​គាំទ្រផលិតផលខ្មែរ​របស់អ្នកស្រី​គឺចង់​​បង្ហាញឱ្យឃើញថាអ្នកស្រីមាន​មោទនភាព​ដែលខ្មែរមានសមត្ថភាពអាច​​ផលិតនៅផលិតផល​បានដល់រាប់រយមុខ​ក្នុងពេលបច្ចុប្បន្ន​។​

អ្នកស្រី​បន្តថា​  ការចំណាយ​ពេល​ចូលរួម​គាំទ្រ​ផលិតផលក្នុងស្រុក​ ​ឱ្យមានសន្ទុះទៅមុខ​កើនឡើង​ខ្លាំងក្លា គឺ​​ដើម្បីជួយឱ្យប្រទេសជាតិ​មានភាពរុងរឿង​​​ កុំឱ្យពលរដ្ឋ​ពឹងផ្អែក​តែទៅលើផលិតផល​នាំចូលមកពីប្រទេសផ្សេង​។ជាក់ស្តែង​សម្រាប់ការគាំទ្រផលិតផលក្នុងពិព័រណ៍កន្លងទៅ​មានការពេញនិងគាំទ្រជាខ្លាំង​ទៅលើស្ករត្នោតក្នុងស្រុកដែលអាចកែច្នៃធ្វើជាកាហ្វេ​ស្ករត្នោតបាន​ ក្រៅពី​ផលិតផលទឹកត្រី ទឹកដោះគោជូរ និងសាច់គោងៀត​។​

ទន្ទឹមនិងនេះ អ្នកស្រី សោម វណ្ណី ​​បាន​អំពាវនាវ​ទៅដល់ប្រជាពលរដ្ឋទាំងអស់​ចូលរួម​ជួយគាំទ្រផលិតផលរបស់ខ្មែរ​​ឱ្យខ្លាំងក្លា ដែលជាស្នាដៃរបស់កូនខ្មែរ​​ដើម្បី​​ផលិតក៏ដូចជា​ស្នាដៃទាំងនេះ បានទទួលស្គាល់នៅលើ​ពិភព​។

សូមជម្រាបជូនផងដែរថា ថ្មីៗកន្លងទៅនេះ​,ឯកឧត្តម ហ៊ុន ម៉ានី ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាមានប្រសាសន៍មានប្រសាសន៍សង្កត់ធ្ងន់ថា “ឆន្ទៈ មនស្ការ និងការចូលរួមរបស់បងប្អូនទាំងអស់ដែលបានគាំទ្រផលិតផលក្នុងស្រុកនេះគឺជាកំម្លាំងចិត្តដ៏ធំធេង និងមិនអាចកាត់ថ្លៃបានជូនដល់ក្រុមហ៊ុន រោងចក្រ សហគ្រាស សិប្បកម្ម និងផលិតករក្នុងស្រុក។ ដូចនេះសូមលើកទឹកចិត្តដល់ផលិតករទាំងអស់ សូមខិតខំបន្ថែមទៀតដើម្បីបង្កើនការផ្គត់ផ្គង់នូវផលិតផលនិងសេវារបស់ខ្លួនឱ្យកាន់តែមានភាពចម្រុះ សំបូរបែបដែលគិតគូរទាំងលើបរិមាណ ដើម្បីឆ្លើយតបទៅនិងតម្រូវការទីផ្សារក្នុងស្រុក។ ជាពិសេសបង្កើនការប្រើប្រាស់វត្ថុធាតុដើម ធាតុផ្សំនិងសម្ភារៈក្នុងស្រុកសម្រាប់ខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ដើម្បីគាំទ្រឱ្យមានស្ថិរភាពសម្រាប់បង្កើតឱកាសការងារដល់ប្រជាជនយើង”។

​​លើសពីនេះ​ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋបន្តជឿជាក់ ជំរុញ គាំទ្រនិងប្រើប្រាស់ផលិតផលក្នុងស្រុកឱ្យបានជាប់ជាប្រចាំដើម្បីលើកទឹកចិត្តដល់ផលិតករ ក្នុងស្រុកដើម្បីឱ្យមានការលូតលាស់កាន់តែប្រសើរ។សម្រាប់គ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា ទោះបីរៀបចំព្រឹត្តិការណ៍នេះជាលើកទី១ក៏ដោយ សហភាពសហព័ន្ធយុវជនកម្ពុជាប្តេជ្ញាចិត្តបន្តរៀបចំព្រឹត្តិការណ៍ពិព័រណ៍នេះជារៀងរាល់ឆ្នាំបន្តបន្ទាប់ទៀត ដើម្បីឱ្យស្របទៅតាមបុព្វហេតុរបស់ ស.ស.យ.ក.ផងដែរ៕


865108367_2193387725394358_3997771815834260043_n
កសិកររងគ្រោះដោយទឹកជំនន់ជាង១ម៉ឺនគ្រួសារ ក្នុងខេត្តបាត់ដំបងទទួលបានពូជស្រូវ និងស្បៀង​​

បាត់ដំបង៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីពិធី “សំណេះសំណាល ចែកពូជស្រូវ និងស្បៀង ដល់កសិកររងផលប៉ះពាល់ដោយសារទឹកជំនន់ ក្នុងខេត្តបាត់ដំបងចំនួន១០ ៧០០ គ្រួសារ។ ក្នុងឱកាសនេះ សម្ដេចធិបតី នាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រៀមរៀបចំចែកពូជស្រូវ ពូជបន្លែ និងពូជដំណាំផ្សេងៗទៀត ដើម្បីឱ្យកសិករអាចចាប់ផ្តើមដាំដុះឡើងវិញបានទាន់ពេលវេលា។​ ចំណែក ក្រសួងធនធានទឹក និងឧតុនិយម ត្រូវរៀបចំប្រព័ន្ធស្ទាក់ទឹក និងប្រព័ន្ធរំដោះទឹកឱ្យបានគ្រប់គ្រាន់ ព្រមទាំងត្រៀមលក្ខណៈបម្រុងទុក ដើម្បីជៀសវាងបញ្ហាខ្វះខាតទឹកប្រើប្រាស់​ក្នុងរដូវប្រាំង។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ​​ក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវជួសជុលឡើងវិញ នូវរាល់ផ្លូវខូចដោយទឹកជំនន់ និងត្រូវយកបញ្ហានេះធ្វើជាបទពិសោធក្នុងការសិក្សាសាងសង់ផ្លូវនៅតាមជនបទឱ្យមានភាពរឹងមាំជាប់បានយូរជាងមុន ព្រមទាំងយកចិត្តទុកដាក់ខ្ពស់លើសំណង់ស្ទាក់ទឹក និងប្រព័ន្ធរំដោះទឹកផងដែរ។ សម្ដេចធិបតីបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល និងអាជ្ញារធរមូលដ្ឋាន នៅជាមួយប្រជាពលរដ្ឋគ្រប់កាល:ទេស: ដោយមិនបោះបង់នរណាម្នាក់ចោលឡើយ។ លើសពីនេះសម្ដេចធិបតី ប្រមុខរាជរដ្ឋាភិបាលក៏បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្ត ព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបានចាត់ចែងកម្លាំង និងមធ្យោបាយជួយសង្គ្រោះប្រជាពលរដ្ឋ, […]

photo_2026-06-09_16-16-43
ADB​ ផ្តល់​៧២លានដុល្លារ ដើម្បីពង្រឹងកសិកម្ម​តាមជនបទ ​និងជំរុញស្ត្រី​ចូលរួមក្នុងវិស័យកសិកម្ម​

ដោយ ឡុង សារេត ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី និងមូលនិធិអភិវឌ្ឍន៍អាស៊ី បានផ្តល់ហរិញ្ញប្បទានចំនួន ៧២ លានដុល្លារ ដើម្បីគាំទ្រដល់ការប្រឹងប្រែងរបស់ប្រទេសកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន ហើយកសាងមូលដ្ឋានគ្រឹះសម្រាប់កំណើនយូរអង្វែង។ ធនាគារអភិវឌ្ឍន៍អាស៊ី បានឱ្យដឹងថា កញ្ចប់ហិរញ្ញប្បទាននេះ រួមមានឥណទានសម្បទានចំនួន ៥៧ លានដុល្លារ និងហិរញ្ញប្បទានឥតសំណងចំនួន ១៥ លានដុល្លារ ពីមូលនិធិអភិវឌ្ឍន៍អាស៊ី។​​ លោកស្រី យ៉ាស្មីន ស៊ីឌីគី (Yasmin Siddiqi) នាយិកា ADB ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា ​ការវិនិយោគលើកសិករខ្នាតតូច ជាពិសេសស្ត្រី គឺចាំបាច់ដើម្បីជំរុញសេដ្ឋកិច្ចជនបទ និងគាំទ្រសហគមន៍ក្រីក្រ ដែលងាយរងគ្រោះបំផុតដោយសារអាកាសធាតុអាក្រក់។ តាមរយៈការជួយស្ត្រីឱ្យដឹកនាំ និងចូលរួមក្នុងការសម្រេចចិត្ត គម្រោងនេះនឹងពង្រីកខ្សែច្រវាក់តម្លៃកសិកម្ម ប្រកបដោយបរិយាបន្ន និងពង្រឹងប្រព័ន្ធស្បៀងអាហារ ព្រមទាំងជំរុញអាជីវកម្មដឹកនាំដោយស្ត្រី និងគាំទ្រគ្រួសារឱ្យកសាងអនាគតប្រកបដោយសុខភាពល្អ សុវត្ថិភាព និងភាពធន់។ គ្រោះថ្នាក់ធម្មជាតិត្រួតគ្នា ដូចជារលកកំដៅ គ្រោះរាំងស្ងួត និងទឹកជំនន់ បង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធកសិកម្ម និងប្រព័ន្ធស្បៀងអាហាររបស់កម្ពុជា ព្រមទាំងបង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ កាត់បន្ថយលទ្ធភាពជ្រៀតចូលទីផ្សារ និងបង្កអសន្តិសុខស្បៀងកាន់តែធ្ងន់ធ្ងរឡើង ជាពិសេសនៅតំបន់ជនបទ។ […]

photo_2026-10-30_15-42-33 (2)
ដោយសារមានជ្រូកនាំចូលខុសច្បាប់ ទើបរឹតបន្តឹងការត្រួតពិនិត្យតាមសត្តឃាតដ្ឋាន

ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ លោក តាន់ ផាន់ណារ៉ា អគ្គនាយកអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានជំរុញឱ្យរឹតបន្តឹងវិធានការត្រួតពិនិត្យនៅតាមបណ្ដាសត្តឃាតដ្ឋាន ដើម្បីទប់ស្កាត់ការនាំចូលជ្រូករស់ដោយខុសច្បាប់មកពិឃាតយកសាច់។ នេះបើយោងតាមលិខិតជូនដំណឹង ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦។ លិខិតនេះ​បានលើកឡងថា អគ្គនាយកដ្ឋានបានឃើញការលួចនាំចូលជ្រូករស់ជាញឹកញាប់មកពិឃាតយកសាច់នៅតាមសត្តឃាតដ្ឋាន ក្នុងរាជធានី-ខេត្ត ដោយគ្មានលិខិតអនុញ្ញាតពីសមត្ថកិច្ចជំនាញទទួលបន្ទុកផលិតកម្ម និងបសុព្យាបាល។ ជាពិសេស ការលួចនាំចូលជ្រូករស់ពីប្រភពមិនច្បាស់លាស់ និងពីប្រទេសជិតខាង ដែលអាចបង្កហានិភ័យដល់ការរីករាលដាលជំងឺឆ្លងសត្វ និងជំងឺឆ្លងរវាងសត្វ និងមនុស្ស។ទាក់ទិននឹងងបញ្ហានេះ  កសិករ TV បានទាក់ទងទៅលោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង ដែលមានព្រំប្រទល់ជាប់វៀតណាម ប៉ុន្តែលោកបដិសេធមិនធ្វើអត្ថាធិប្បាយ។ ជាមួយគ្នានេះ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានសម្តែងការគាំទ្រចំពោះវិធានការរឹតបន្តឹងរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្នុងការទប់ស្កាត់ការលួចនាំចូលជ្រូករស់ដោយខុសច្បាប់ច្រកព្រំដែនមកសម្លាប់យកសាច់លក់នៅក្នុងប្រទេសកម្ពុជា។ សមាគមបានលើកឡើងថា ការនាំចូលជ្រូកដោយខុសច្បាប់ និងគ្មានប្រភពច្បាស់លាស់ អាចបង្កហានិភ័យខ្ពស់ដល់ការនាំចូលជំងឺឆ្លងសត្វដ៏គ្រោះថ្នាក់ ជាពិសេសជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលមិនទាន់មានវ៉ាក់សាំងការពារ។ បញ្ហានេះមិនត្រឹមតែប៉ះពាល់ដល់សុខភាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបំផ្លាញទីផ្សារ និងប៉ះពាល់ដល់ជីវភាពកសិករចិញ្ចឹមសត្វក្នុងស្រុក ដែលមានសមត្ថភាពផ្គត់ផ្គង់គ្រប់គ្រាន់រួចហើយ។ សមាគមក៏បានបញ្ជាក់ថា ខ្លួនកំពុងសហការយ៉ាងសកម្មជាមួយមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ […]

image_2026-10-30_13-40-33
អាម៉េរិកផ្តល់ឥណទានសម្រាប់សាងសង់រោងចក្រកែច្នៃសាច់គោ នៅរដ្ឋតិចសាស់

តិចសាស់៖ អនុប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ជេ.ឌី. វ៉ាន់ស៍ (J.D. Vance) បានប្រកាសពីការវិនិយោគតាមរយៈកម្មវិធីធានាឥណទានសម្រាប់អាជីវកម្ម និងឧស្សាហកម្មរបស់ក្រសួងកសិកម្មអាម៉េរិក ដើម្បីគាំទ្រដល់ការសាងសង់រោងចក្រថ្មីសម្រាប់កែច្នៃសាច់គោ ដែលជាកម្មសិទ្ធិរបស់វិនិយោគិនក្នុងស្រុក និងស្ថិតក្រោមការត្រួតពិនិត្យរបស់ក្រសួង ស្ថិតនៅរដ្ឋតិចសាស់។ គម្រោងនេះទទួលបានការគាំទ្រពីប្រាក់កម្ចីពាណិជ្ជកម្មជិត២៥លានដុល្លារ។ រោងចក្រថ្មីនេះនឹងមានសមត្ថភាពសម្លាប់ និងកែច្នៃសាច់គោប្រមាណ៤០០ក្បាលក្នុងមួយថ្ងៃ ព្រមទាំងបង្កើតការងារថ្មីចំនួន២២០កន្លែង។ រដ្ឋមន្ត្រីក្រសួងកសិកម្មសហរដ្ឋអាម៉េរិក លោកស្រី ប៊្រុក រ៉ូលីនស៍ (Brooke L. Rollins) បានមានប្រសាសន៍ថាលោកប្រធានាធិបតី ដូណាល់ ត្រាំ និងលោកអនុប្រធានាធិបតី ជេ.ឌី. វ៉ាន់ស៍ បានបង្ហាញការគាំទ្រយ៉ាងមុតមាំ និងជាប្រចាំចំពោះអ្នកចិញ្ចឹមគោ និងអាជីវកម្មខ្នាតតូច ដែលកំពុងខិតខំបង្កើនហ្វូងគោដ៏ធំរបស់សហរដ្ឋអាម៉េរិកឡើងវិញ។ គម្រោងនេះត្រូវបានផ្តួចផ្តើមឡើងដោយវិនិយោគិនក្នុងស្រុកចំនួន៣៦នាក់ ដែលប្រកបរបរចិញ្ចឹមគោរដ្ឋតិចសាស់ ក្នុងគោលបំណងបង្កើតជម្រើសថ្មីមួយ ក្រៅពីក្រុមហ៊ុនកែច្នៃសាច់គោខ្នាតធំៗនៅថ្នាក់ជាតិ និងជំរុញឱ្យតម្លៃសាច់គោឱ្យមានការប្រកួតប្រជែងកាន់តែប្រសើរ។ រោងចក្រថ្មីនេះនឹងផ្តល់ការងារ ដែលមានប្រាក់ឈ្នួលជាមធ្យម៣០ដុល្លារក្នុងមួយម៉ោង ដែលនឹងជួយពង្រឹងសេដ្ឋកិច្ចក្នុងតំបន់ និងគាំទ្រដល់អ្នកផលិត និងអ្នកចិញ្ចឹមគោ។ កម្មវិធីធានាឥណទានសម្រាប់អាជីវកម្ម និងឧស្សាហកម្ម របស់ក្រសួងកសិកម្មសហរដ្ឋអាម៉េរិក មានគោលបំណងផ្តល់ការធានាលើប្រាក់កម្ចី ដើម្បីគាំទ្រដល់ការអភិវឌ្ឍអាជីវកម្ម និងបង្កើតការងារ ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចនៅតាមតំបន់ជនបទ។ មូលនិធិគាំទ្រក្រោមកម្មវិធីនេះ អាចផ្តល់ជូនដល់អាជីវកម្មនៅតំបន់ជនបទ សហគមន៍ និងស្ថាប័នផ្តល់ប្រាក់កម្ចី […]

កាលវិភាគផ្សព្វផ្សាយ