ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅស្រុកពញាឮ ខេត្តកណ្តាល

565807908_122129628080961943_8762953776675092962_n
ខេត្តកណ្តាល៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍ ន៍ជនបទនិងកសិកម្ម ព្រមទាំងសហការី កាលពីរសៀលថ្ងៃសៅរ៍ ទី១៨ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅស្រុកពញាឮ ខេត្តកណ្តាល។
នៅក្នុងកម្មវិធីសំណេះសំណាលនេះ​ ក៏មានការអញ្ជើញចូលរួមពីលោក ថន សុវណ្ណា អភិបាលនៃគណៈអភិបាលស្រុកពញាឮ អាជ្ញាធរមូលដ្ឋានក្នុងស្រុកពញាឮ ដែលមានអ្នកចូលរួមសរុបប្រមាណ៥៩៤នាក់។
ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានគូសរំលេចអំពីទុក្ខលំបាករបស់បងប្អូនប្រជាកសិករយើង​ ដែលកន្លងមកតែងតែជួបប្រទះពីមួយឆ្នាំទៅមួយឆ្នាំទាក់ទងនឹងបញ្ហាតម្លៃកសិផល ខណៈពេលការព្រួយបារម្ភដូចៗគ្នា (១)​ លើការប្រែប្រួលអាកាសធាតុ (២) បញ្ហាតម្លៃ និងគុណភាពនៃធាតុចូលកសិកម្មជីថ្នាំ (៣) ផលិតផលគ្មានទីផ្សារ (៤) កម្ចីដែលមានអត្រាការប្រាក់ខ្ពស់​និង(៥)តម្លៃកសិផលមិនមានស្ថិរភាព ។
ឯកឧត្តមបណ្ឌិត កៅ ថាច បានចង្អុលបង្ហាញពីរបៀបនៃការកាត់បន្ថយថ្លៃដើម ដែលមានភាពងាយស្រួល និងមានប្រសិទ្ធភាពនោះ គឺការបង្កើនទិន្នផល តាមរយៈការប្រេីប្រាស់ពូជមានទិន្នផលខ្ពស់​ និងកសិករត្រូវយកចិត្តទុកដាក់ថែទាំដំណាំ​ដូចថែទាំមនុស្ស​ និងត្រូវយល់ដឹងថា ពេលវេលា ឬម៉ោងណាដំណាំត្រូវការទឹកឬជី​ និងប្រេីប្រាស់ថ្នាំកម្ចាត់សត្វល្អិតឱ្យចំពេលវេលា​ ជាដេីម។
ឯកឧត្តមបណ្ឌិតប្រតិភូបានពន្យល់ បង្ហាញពីបញ្ហាតម្លៃស្រូវធ្លាក់ថ្លៃ ដោយបញ្ហានេះមិនមែនជាបញ្ហាក្នុងស្រុកទេ តែជាបញ្ហាជាសកលនៅលើទីផ្សារអង្ករអន្តរជាតិតែម្តង។ យោងតាមរបាយការណ៍អាកាសធាតុពិភពលោក ដែលបានព្យាករណ៍ថា ក្នុងឆ្នាំ២០២៥ នឹងមានគ្រោះធម្មជាតិបង្កឱ្យប្រទេសមួយចំនួនមានការព្រួយបារម្ភចំពោះបញ្ហាសន្ដិសុខស្បៀង ហើយបានបញ្ជាទិញអង្ករក្នុងឆ្នាំ២០២៤យ៉ាងច្រើន ទើបការប្រើប្រាស់ក្នុងឆ្នាំ២០២៥ មិនទាន់អស់ ឧទាហរណ៍ដូចជាប្រទេសឥណ្ឌូនេស៊ី និងប្រទេសហ្វីលីពីនជាដើម។
ឯកឧត្តមបណ្ឌិតប្រតិភូបានមានអនុសាសន៍ទៀតថា របរកសិកម្មជារបរប្រកបដោយភាពថ្លៃថ្នូរ មានកិត្ដិយស ព្រោះកសិករយកញើសឈាមមកប្តូរ។ របរកសិកម្មអាចបម្រើ និងចិញ្ចឹមប្រជាជនកម្ពុជាមួយប្រទេស និងមនុស្សក្នុងពិភពលោក ដែលកម្ពុជាបាននាំចេញអង្ករទៅកាន់ប្រមាណជាង៦០ប្រទេស។ ហេតុដូច្នេះ យើងពិតជាមានមោទនភាព ដែលបានចាប់យករបរកសិកម្មនេះ។ បន្ដទៅមុខ ប្រជាកសិករមានភារៈកិច្ចផលិតឲ្យមានគុណភាព សុវត្ថិភាព និងថ្លៃដេីមផលិតទាប​ ដែលនាំឱ្យមានភាពប្រកួតប្រជែងខ្ពស់​ ហេីយអាចលក់ចេញបានក្នុងតម្លៃសមរម្យ​ និងទទួលបានប្រាក់ចំណេញ។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតក៏បានចង្អុលបង្ហាញពីសារៈសំខាន់នៃរបៀបក្នុងការធ្វើកសិកម្មបែបសហគ្រិនភាព ដែលបងប្អូនប្រជាកសិករគួរផ្លាស់ប្តូរទម្លាប់តាមបែបថ្មី ដែលត្រូវសិក្សាពីថ្លៃដើមផលិតឱ្យច្បាស់លាស់ ទើបយើងអាចរកផលចំណេញឃើញ។ ជាពិសេសការពង្រឹងផលិតផលរបស់ខ្លួនឱ្យមានគុណភាព មានបច្ចេកទេសត្រឹមត្រូវ និងតម្លៃទាប​ ដើម្បីប្រកួតប្រជែងលើទីផ្សារ។
ចុងក្រោយ ឯកឧត្តមបណ្ឌិតប្រតិភូក៏បានអំពាវនាវឱ្យបងប្អូនកសិករ ចូលរួមជាសមាជិកសមាគមបណ្តាញកសិករតេជោ ឱ្យក្លាយជាបណ្ដាញដ៏ធំមួយ ជួយគ្នាទៅវិញទៅមកដើម្បីប្រជាកសិករទូទាំងប្រទេស។
សមាគមបណ្ដាញកសិករតេជោ បង្កើតឡើងដើម្បី ទី១ ជាស្ពានផ្ដល់ឱ្យប្រជាកសិករនូវព័ត៌មានផ្នែកហិរញ្ញវត្ថុ ទីផ្សារ និងការទទួលបានបច្ចេកទេស ទី២ ចម្លងសំឡេងប្រជាកសិករទៅស្ថាប័ន ដែលមានសមត្ថកិច្ច និងទី៣ជាខែល ឬឆ័ត្រសម្រាប់ប្រជាកសិករជ្រក ពោលគឺជួយការពារផលប្រយោជន៍ប្រជាកសិករមិនឱ្យការរំលោភបំពាន គៃចំណេញឡើយ៕


fertilizer
សហភាពអឺរ៉ុប រកឃើញផលិតផលឥណ្ឌា៣៦៥មុខ មានសំណល់ថ្នាំពុល និងលោហធ្ងន់

បង់ហ្កាលូរូ៖ ពីរឆ្នាំបន្ទាប់ពីផលិតផលមានគុណភាពសម្រាប់នាំចេញរបស់ឥណ្ឌាត្រូវបានបដិសេធ មិនឱ្យនាំចូលទីផ្សារតាមបណ្តាប្រទេសជាសហភាពអឺរ៉ុប ជុំវិញថ្នាំពុលសម្លាប់សត្វល្អិត និងមានលោហៈធ្ងន់ បណ្ដុំទិន្នន័យថ្មីមួយបានបង្ហាញថា អាជ្ញាធរឥណ្ឌាមិនបានចាត់វិធានការណាមួយ ដើម្បីទប់ស្កាត់ការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតបង្កជំងឺមហារីកឡើយ។ សរុបទៅផលិតផលកសិកម្មនាំចូលពីប្រទេសឥណ្ឌាជិត៣៧០មុខ ត្រូវបានសមាជិកសហភាពអឺរ៉ុបទាំង២៧ប្រទេសរកឃើញថា មានផ្ទុកសារធាតុគីមីហាមឃាត់។ ការវិភាគទិន្នន័យពីអាជ្ញាធរសុវត្ថិភាពចំណីអាហារអឺរ៉ុប គណៈកម្មការសហភាពអឺរ៉ុប បានបង្ហាញថា ផលិតផលជាង៤៥០ត្រូវបានបដិសេធមិនឱ្យនាំចូល ឬដាក់តាំងលក់ នៅចន្លោះថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ និងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦។ ចំណែកផលិតផលចំនួន៣៦៥មុខ ត្រូវបានបដិសេធដោយសារមានសំណល់ថ្នាំសម្លាប់សត្វល្អិតលើសកម្រិត និងមានលោហធាតុធ្ងន់ ក្នុងនោះប្រហែល៥០មុខ ត្រូវបានបដិសេធដោយសារមានផ្ទុកសារធាតុគីមី អាចបង្កជំងឺមហារីក ដូចជាសារធាតុ សាល់ម៉ូណេឡា (Salmonella) អាហ្វ្លាតុក្ស៊ីន ប៊ី១ (Aflatoxin B1) និងអាក្រាតុក្ស៊ីន អេ (Ochratoxin A)។ រីឯផលិតផលជាច្រើនទៀត ត្រូវបានបដិសេធមិនឱ្យនាំចូល ពាក់ព័ន្ធនឹងការបំពុលបរិស្ថានតាមរយៈសារធាតុពុលនៅក្នុងប្រេងរ៉ែ។ ចំពោះជី និងគ្រឿងទេស ផ្លែឈើ និងបន្លែ គ្រាប់ធញ្ញជាតិ ផលិតផលធ្វើដំណាប់ និងគ្រាប់ធញ្ញជាតិ ផលិតផលនំប៉័ង និងអាហារបំប៉ន គឺផលិតផលភាគច្រើន ដែលត្រូវបានហាមឃាត់ផងដែរ។ សារធាតុគីមី គ្លរពីរីហ្វូស […]

photo_2026-07-29_11-02-33 (2)
អាជីវករលក់ខ្ទឹមនៅផ្សារសួង៖ ខ្ទឹមស្លឹកមានតម្លៃខ្ពស់ក្នុងរដូវរស្សា ព្រោះពិបាកដាំដោយសារដីសើមពេក ធ្វើឱ្យខ្ទឹមរលួយ

ដោយ អៀវ ឈៀងនី ត្បូងឃ្មុំ៖ អាជីវករលក់ខ្ទឹមនៅផ្សារសួង ខេត្តត្បូងឃ្មុំ បានអះអាងប្រាប់ទូរទស្សន៍ ARDB ថា តម្លៃខ្ទឹមស្លឹក មានការប្រែប្រួលឡើងចុះទៅតាមរដូវកាល និងតម្រូវការទីផ្សារ ហើយមានតម្លៃខ្ពស់នៅក្នុងរដូវវស្សា ព្រោះពិបាកដាំដុះ។ អ្នកស្រី អ៊ុន លឿន គឺជាអាជីវករ ដែលទិញខ្ទឹមស្លឹកពីកសិករ ដើម្បីយកទៅលក់បន្តនៅផ្សារសួង នៃខេត្តត្បូងឃ្មុំ បានរៀបរាប់ថា កាលពីចាប់ផ្តើមដំបូង អ្នកស្រីបានជិះម៉ូតូដើរស្វែងរកម៉ូយដោយផ្ទាល់ ដោយសារឃើញអ្នកភូមិដាំខ្ទឹមច្រើន ហើយមានគេមកទិញស្រាប់ អ្នកស្រីក៏សម្រេចចិត្តដើររកម៉ូយទិញបន្ត។ សព្វថ្ងៃនេះ អ្នកស្រីរស់នៅភូមិគោកស្រុក ឃុំគោកស្រុក ស្រុកដំបែ ខេត្តត្បូងឃ្មុំ បានប្រាប់ពីស្ថានភាពតម្លៃ និងរដូវកាលប្រមូលផលដំណាំ ក៏ដូចជាការប្រើដើមទុន និងប្រាក់ចំណេញបច្ចុប្បន្នថា អ្នកស្រីអាចរកចំណូលបាន ក្នុងរង្វង់ពីរសែនរៀល ក្នុងមួយថ្ងៃ ពីការលក់ស្លឹកខ្ទឹម។ រដូវកាលដែលសំបូរខ្ទឹមស្លឹក គឺនៅចំខែត្រជាក់ ឬខែធ្លាក់ខ្យល់ និងខែប្រាំង រវាងខែមិនា និងខែមេសា។ ហើយនៅរដូវកាលខ្សត់ខ្ទឹមវិញ គឺនៅរដូវវស្សា ដែលមានភ្លៀងធ្លាក់ច្រើន ទឹកភ្លៀងធ្វើឱ្យខ្ទឹមរលួយខូច និងជ្រុះស្លឹកច្រើន ជាហេតុនាំឱ្យខ្ទឹមខ្សត់ និងមានតម្លៃថ្លៃ។ អ្នកស្រី អ៊ុន […]

HKSrx5PbkAAttwg
នេប៉ាល់រឹតបន្តឹងច្បាប់នាំចូលផ្លែស្វាយស្រស់ពីប្រទេសចិន បន្ទាប់ហាមផ្លែស្វាយឥណ្ឌា

កដ្ឋមណ្ឌូ៖ ប្រទេសនេប៉ាល់បានដាក់ចេញនូវតម្រូវការនាំចូលយ៉ាងតឹងរ៉ឹងសម្រាប់ផ្លែស្វាយស្រស់ពីប្រទេសចិន បន្ទាប់ពីការវិភាគហានិភ័យសត្វល្អិត ដែលធ្វើឡើងដោយមជ្ឈមណ្ឌលគ្រប់គ្រងការដាក់ឱ្យនៅដាច់ពីគេ និងថ្នាំសម្លាប់សត្វល្អិត។ លក្ខខណ្ឌថ្មីនេះ បានចូលជាធរមានកាលពីសប្តាហ៍មុន ក្នុងគោលបំណងការពារច្បាប់ស្តីអំសត្វល្អិតចង្រៃ ដែលមានហានិភ័យខ្ពស់ ព្រមទាំងរក្សាការនាំចូលក្រោមលក្ខខណ្ឌតម្រូវតាមភូតគាមអនាម័យតឹងរ៉ឹង។ យោងតាមមជ្ឈមណ្ឌលនេះ បានឱ្យដឹងថា សត្វល្អិតចងករៃជាង២៧ប្រភេទ ត្រូវបានកំណត់ឈ្មោះនៅក្នុងផ្លែស្វាយរបស់ចិន។ សត្វល្អិតប្រាំបីប្រភេទត្រូវបានចុះបញ្ជីរួចហើយថា ត្រូវបានហាមឃាត់នៅក្នុងច្បាស់របស់នេប៉ាល់ព្រោះវាបង្កហានិភ័យធ្ងន់ធ្ងរ ចំណែកសត្វល្អិត១៩ប្រភេទផ្សេងទៀត ត្រូវបានកំណត់អត្តសញ្ញាណថា ជាសត្វល្អិតបង្កហានិភ័យថ្មី។ តម្រូវការភូតគាមអនាម័យស្រដៀងគ្នានេះ ត្រូវបានដាក់ឱ្យអនុវត្តសម្រាប់ការនាំចូលផ្លែចេក ផ្កាខាត់ណា ផ្លែប័រ គ្រាប់អាល់ម៉ុន និងផ្លែឪឡឹក។ មន្ត្រីនេប៉ាល់បាននិយាយថា វិធានការនេះមិនមែនជាការហាមឃាត់ការនាំចូលទេ ប៉ុន្តែមានគោលបំណងធានាថាផលិតផលនាំចូលត្រូវតែបំពេញតាមស្តង់ដារស្តីពីជីវសុវត្ថិភាពរបស់ប្រទេសនេប៉ាល់។ ប្រទេសនាំចេញត្រូវតែផ្តល់វិញ្ញាបនបត្រអនាម័យ ដែលបញ្ជាក់ថា ការដឹកជញ្ជូនបានអនុលោមតាមតម្រូវការនាំចូលរបស់ប្រទេសនេប៉ាល់ ហើយមិនមានសត្វល្អិត ដែលត្រូវបានកំណត់នៅក្នុងច្បាប់។ ការវិភាគហានិភ័យសត្វល្អិតរបស់នេប៉ាល់ បានវាយតម្លៃថា តើសត្វល្អិតទាំងនេះធ្លាប់មាននៅក្នុងប្រទេសនាំចេញឬទេ ចំណែកសមត្ថភាពរបស់សត្វល្អិតអាចឆ្លងរាលដាលនៅក្នុងស្រុក និងបង្កផលប៉ះពាល់សេដ្ឋកិច្ច និងបរិស្ថានដែរឬទេ។ មជ្ឈមណ្ឌលគ្រប់គ្រងចត្តាឡីស័កដំណាំ និងថ្នាំសម្លាប់សត្វល្អិត របស់ប្រទេសនេប៉ាល់ បានបញ្ចប់ការវិភាគហានិភ័យលើកសិផលនាំចូលពីបរទេសប្រមាណពី៤០០ ទៅ៥០០មុខ ហើយការវាយតម្លៃបន្ត។ ពាក្យស្នើសុំនាំចូលត្រូវបានដំណើរការតាមរយៈប្រព័ន្ធច្រកចេញចូលតែមួយ របស់ប្រទេសនេប៉ាល់។ ការដឹកជញ្ជូនត្រូវឆ្លងកាត់ការត្រួតពិនិត្យរាងកាយ និងការយកគំរូនៅតាមច្រកព្រំដែន ដោយការធ្វើតេស្តមន្ទីរពិសោធន៍ត្រូវបានអនុវត្តនៅកន្លែងកំណត់ច្បាស់លាស់។ ការដឹកជញ្ជូនណាមួយ ដែលត្រូវាបនរកឃើញថា មានសត្វល្អិតចង្រៃដូចច្បាប់បានហាម ត្រូវតែប្រគល់ទៅប្រភពដើមញ ឬបំផ្លាញស្របតាមច្បាប់របស់ជាតិ។ […]

758501482_1334825982104727_7169261848507165363_n
រដ្ឋមន្ត្រីអប់រំជំរុញឱ្យសហគមន៍កសិកម្មតាសីសាមគ្គី ចងក្រងគំរូអាជីវកម្មកសិកម្មជាសៀវភៅសម្រាប់សាលារៀន និងគ្រឹះស្ថានសិក្សាស្រាវជ្រាវ

ដោយ នៅ ស៊ីវុត្ថា បាត់ដំបង៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានជំរុញឱ្យសហគមន៍កសិកម្មតាសីសាមគ្គី ស្ថិតនៅក្នុងខេត្តបាត់ដំបង រៀបចំសរសេរ ចងក្រង និងផ្សព្វផ្សាយគំរូអាជីវកម្មកសិកម្មជាសៀវភៅគំរូ ដើម្បីឱ្យសាលារៀន និងគ្រឹះស្ថានសិក្សានានា អាចយកទៅសិក្សាស្រាវជ្រាវ និងអភិវឌ្ឍបន្ថែមលើបច្ចេកទេសកសិកម្ម ឆ្ពោះទៅរកការអភិវឌ្ឍអាជីវកម្មកសិកម្មទំនើប នាពេលអនាគត។ ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសឯកឧត្តមដឹកនាំគណៈប្រតិភូក្រសួងអប់រំ យុវជន និងកីឡា ធ្វើទស្សនកិច្ច និងពិនិត្យសកម្មភាពការងារដាំដុះនៅសហគមន៍កសិកម្មតាសីសាមគ្គី និងមជ្ឈមណ្ឌលអភិវឌ្ឍន៍ជំនាញកសិកម្មតាសី ស្ថិតនៅភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានមានប្រសាសន៍ថា ការធ្វើកសិកម្មតាមបែបប្រពៃណីតែមួយមុខមិនអាចឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍នាពេលបច្ចុប្បន្នបានទេ ដូចគ្នានឹងការរៀនត្រឹមទ្រឹស្តីតែមួយមុខក៏មិនអាចដោះស្រាយបញ្ហាជាក់ស្តែងបានដែរ។ ដូច្នេះ ការអប់រំត្រូវផ្សារភ្ជាប់ជាមួយការអនុវត្តជាក់ស្តែង តាមរយៈការពង្រឹងទំនាក់ទំនងរវាងសាលារៀន សាកលវិទ្យាល័យ កសិដ្ឋាន និងសហគមន៍កសិកម្ម។ ឯកឧត្តមបានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ មានគោលបំណងជំរុញការផ្សារភ្ជាប់ការអប់រំនៅក្នុងថ្នាក់រៀន ទៅនឹងការអនុវត្តផ្ទាល់នៅតាមកសិដ្ឋាន និងសហគមន៍ ដើម្បីលើកកម្ពស់គុណភាពធនធានមនុស្ស ឱ្យស្របតាមតម្រូវការទីផ្សារការងារ […]

កាលវិភាគផ្សព្វផ្សាយ