All Program & News
736440903_36578561948458406_5047929346715830688_n
គិរីកាហ្វេ ជួបពិភាក្សាអំពីឱកាសនាំយកកាហ្វេកម្ពុជា ចូលទីផ្សារអាម៉េរិក
បុរីញូវយ៉ក៖ នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារ និងភេសជ្ជៈដ៏ធំ Fancy Food Show នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២៦នេះ លោក ជិន ជ័យាបុត្រ អគ្គនាយកនៃក្រុមហ៊ុន គិរីហាយឡែនហេរីថេក ត្រេឌីង (ម្ចាស់ម៉ាកសញ្ញា គិរីកាហ្វេ Kiri Coffee) បានជួបពិភាក្សាការងារជាមួយលោក ឱម វណ្ណារ៉ា (Vannara Om) ប្រធានប្រតិបត្តិនៃក្រុមហ៊ុនសហគ្រាសអាម៉េរិកាំង អង្គរ (American Angkor Enterprise និងសហាការី។) ជំនួបពិភាក្សាគ្នានៅលើទឹកដីអាម៉េរិកនេះ ធ្វើឡើងក្នុងគោលបំណងសិក្សាស្វែងយល់អំពីកាលានុវត្តភាពអាជីវកម្ម និងរៀបចំយុទ្ធសាស្ត្រក្នុងការនាំចេញផលិតផលកាហ្វេខ្មែរ ចូលមកកាន់ទីផ្សារសហរដ្ឋអាម៉េរិក។ ក្នុងឱកាសនោះ ក្រុមហ៊ុនទាំងពីរបានពិភាក្សាអំពីបទដ្ឋានគតិយុត្តិ ស្តង់ដារគុណភាព និងលក្ខខណ្ឌតម្រូវនានា ដើម្បីនាំយកគ្រាប់កាហ្វេរ៉ូប៊ូស្តា ១០០ភាគរយ គុណភាពខ្ពស់ ដែលដាំដុះ និងកែច្នៃដោយផ្ទាល់ពីទឹកដីខេត្តមណ្ឌលគិរី ទៅកាន់ការចែកចាយនៅលើទីផ្សារសហរដ្ឋអាម៉េរិក។ លោក ជិន ជ័យាបុត្រ បានគូសបញ្ជាក់ដោយក្តីសោមនស្សថា ការបានមកបង្ហាញខ្លួននៅក្នុងកម្មវិធីលំដាប់អន្តរជាតិ Fancy Food Show នាបុរីញូវយ៉កនេះ គឺជាឱកាសដ៏វិសេសវិសាល។ […]
News & អន្តរជាតិ
image_2026-07-02_10-55-43
បាតុភូតអែលនីញ៉ូ ត្រូវបានប្រកាសជាផ្លូវការ នៅប្រទេសនូវែលសេឡង់
វែលីងតោន៖ វិទ្យាសាស្ត្រផែនដីនូវែលសេឡង់ បានដើរតាមប្រទេសអូស្ត្រាលី ជប៉ុន និងសហរដ្ឋអាម៉េរិក  ក្នុងការប្រកាសពីព្រឹត្តិការណ៍អែលនីញ៉ូ នៅក្នុងទស្សនវិស័យអាកាសធាតុតាមរដូវកាលរបស់ខ្លួន ដោយបានចេញផ្សាយជាសាធារណៈនៅថ្ងៃនេះ។ សារព័ត៌មាន អអេនហ្ស៊ី (RNZ) របស់នូវែលសេឡង់ បានចេញផ្សាយនាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ថា បាតុភូតអាកាសធាតុនឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់សីតុណ្ហភាពរបស់ប្រទេសនូវែលសេឡង់ នៅក្នុងរដូវរងារ និងចូលទៅក្នុងរដូវក្តៅ ដោយនៅតាមតំបន់ខ្លះសីតុណ្ហភាពអាចឡើងកម្តៅយ៉ាងគំហុក។ ទីភ្នាក់ងារខាងលើនេះ បានព្យាករថា នៅភាគខាងជើង និងភាគខាងកើតប្រទេសនូវែលសេឡង់អាចជួបគ្រោះរឹងស្ងួតហួតហែង ចំណែកនៅតាមផ្នែកខ្លះនៃភាគខាងត្បូង និងភាគនរតីទំនងជានឹងសំណើមច្រើនពីធម្មតា។ អ្នកវិទ្យាសាស្ត្រនូវែលសេឡង់ លោក គ្រីស្ត ប្រានដូលីណូ (Chris Brandolino) បាននិយាយថា ស្ថានភាពនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកឥឡូវនេះ បានឈានដល់កម្រិតប្រកាសអាសន្នរបស់វិទ្យាសាស្ត្រផែនដីនូវែលសេឡង់ ដោយមហាសមុទ្រ និងបរិយាកាស ឥឡូវនេះបែកចេញពីគ្នាស្រឡះតែម្តង គឺសីតុណ្ហភាពផ្ទៃសមុទ្រឡើងខ្ពស់ខុសពីធម្មតានៅភាគខាងកើតមហាសមុទ្រប៉ាស៊ីហ្វិក និងរបបខ្យល់មូសុងចុះខ្សោយ ដែលជាធម្មតានឹងបង្កឱ្យមានភ្លៀងធ្លាក់នៅក្នុងប្រទេសនូវែលសេឡង់។ លោកបាននិយាយថា អែលនីញ៉ូ ឆ្នាំនេះ យ៉ាងហោចណាស់នឹងមានកម្រិតខុសគ្នាពីឥទ្ធិពល បាតុភូតអែលនីញ៉ូ ដ៏ខ្លាំងបំផុតទាំងប្រាំ ដែលធ្លាប់កើតមានរួចទៅហើយនៅក្នុងកំណត់ត្រានាសម័យទំនើប។ លោក គ្រីស្ត ប្រានដូលីណូ បានមានប្រសាសន៍ដូច្នេះថា “មានហេតុផលគួរឱ្យជឿជាក់ថា វានឹងឡើងខ្លាំងលើសពីនេះ ហើយវាមានអ្វីៗទាំងអស់ ដែលធ្វើឱ្យវាក្លាយជាព្រឹត្តិការណ៍ដ៏អាក្រក់ជាប្រវត្តិសាស្ត្រ។ […]
News & ជាតិ
FB_IMG_1782903667358
សម្តេចធិបតីណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធត្រៀមឆ្លើយតបចំពោះបាតុភូតអែលនីញ៉ូ
ដោយ អៀវ ឈាងនី ភ្មំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ បានណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធត្រៀមឆ្លើយតបជាមួយបាតុភូតធម្មជាតិ អែលនីញ៉ូ (El Niño) ដែលប្រទេសកម្ពុជាកំពុងទទួលរងឥទ្ធិពល។ ក្នុងឱកាសញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព សម្តេចធិបតី បានណែនាំឱ្យក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយរដ្ឋបាលរាជធានី ខេត្ត បន្តតាមដានការវិវត្តន៍ និងផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ឱ្យបានដឹងអំពីផលវិបាកនៃការប្រែប្រួលអាកាសធាតុនេះ។ សម្តេចនាយករដ្ឋមន្ត្រី បានណែនាំទៀតថា ចំណែកគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវសហការជាមួយរដ្ឋបាលរាជធានី ខេត្តផងដែរ ដើម្បត្រៀមមធ្យោបាយចាំបាច់ សម្រាប់អន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋក្នុងករណីចាំបាច់។ រីឯក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវសហការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រៀមបម្រុងស្បៀង និងសម្ភារៈនានា ជួយអន្តរាគមន៍ដល់ប្រជាកសិករ ដែលនឹងរងផលប៉ះពាល់ឱ្យបានទាន់ពេលវេលា។ បាតុភូតធម្មជាតិឈ្មោះ អែលនីញ៉ូ បានចាប់ផ្តើមកាន់តែច្បាស់មែនទែន ហើយត្រូវបានគេព្យាករណ៍ថា នឹងក្លាយជា “មហាអែលនីញ៉ូ- Super” El Niño” […]
News & ជាតិ
733328598_2193595651493766_4178156423802900923_n
សម្តេចធិបតី៖ រាជរដ្ឋាភិបាលតែងចាត់ទុកវិស័យកសិកម្ម គឺជាក្រពះរបស់ជាតិ
ដោយ ឡុង សារេត ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងចាត់ទុកវិស័យកសិកម្ម គឺជាក្រពះរបស់ជាតិ ខណៈពេលមច្ឆាជាតិជាម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិមិនចេះរីងស្ងួតនិងអាចរក្សាទុកជាអាហារសហគមន៍ដ៏ពេញនិយមរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះនៅក្នុងកម្មវិធីទិវាមច្ឆាជាតិ០១ កក្កដា ដែលរៀបចំនៅខេត្តស្វាយរៀង។ សម្តេចធិបតី បានមានប្រសាសន៍ទៀតថា ក្នុងន័យនេះរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាបានកំណត់យកការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន័ គឺជាបញ្ញកោណទី៤នៃយុទ្ធសាស្ត្របញ្ញកោណដំណាក់កាលទី១ ដោយមានការគ្រប់គ្រងធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌ និងទេសចរណ៍ប្រកបដោយចីរភាព គឺជាមុំទី២ និងការលើកស្ទួយកសិកម្ម និងការអភិវឌ្ឍជនបទជាមុំទី៣។ ជាក់ស្តែងសម្រាប់វិស័យកសិកម្ម រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២២-២០៣០ សំដៅធ្វើទំនើបកម្ម និងបង្កើនភាពប្រកួតប្រជែងក្នុងវិស័យកសិកម្ម ក៏ដូចជាធានាសុវត្ថិភាពម្ហូបអាហារ និងគ្រប់គ្រងដី ព្រៃឈើ និងជលផលប្រកបដោយចីរភាព។ 0 ចំណែកគោលនយោបាយផ្សព្វផ្សាយកសិកម្ម នៅកម្ពុជា គឺសំដៅលើកកម្ពស់ចំណេះដឹងផ្នែកសិកម្មទំនើបជំរុញការផ្ទេរ និងចាប់យកបច្ចេកវិទ្យានៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្ម សំដៅតម្រង់ទិសអភិវឌ្ឍតាមអនុវិស័យ។ សូមជម្រាបជូនផងដែរ នៅក្នុងកម្មវិធីទិវាមច្ឆាជាតិ០១ កក្កដាឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានផ្តល់អនុសាសន៍សំខាន់ៗ៦ចំណុច ដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទផងដែរ។ នៅក្នុងពិធីនេះដែរ […]
News & ជាតិ
Artboard 1
ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ខេត្តកំពង់ស្ពឺថា ទុនរបស់ធនាគារ ARDB ជួយឱ្យគ្រួសារមានជីវភាពរីកចម្រើន
ដោយ ឡុង សារេត ខេត្តកំពង់ស្ពឺ៖ ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់មួយកន្លែង នៅក្នុងខេត្តកំពង់ស្ពឺ បានទទួលស្គាល់ថា ការផ្តល់ឥណទានរបស់ធនាគារអភិវឌ្ឍន៍ និងជនបទ (ARDB) មានសារសំខាន់ជាច្រើន ជាពិសេស បានជួយឱ្យគ្រួសារមានជីវភាពរីកចម្រើន តាមរយៈមុខរបរ ដែលបាននិងកំពុងដំណើរការក្នុងពេលសព្វថ្ងៃនេះ។ លោក យឹម គឹមសាន ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ មានទីតាំងនៅក្នុងឃុំរកាធំ ឃុំស្វាយក្រវាន់ និងឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ដើមទុនដែលទទួលបានពីធនាគារ ARDB លោកយកមកប្រើប្រាស់ទៅលើការទិញចំណី ទិញកូនមាន់ និងថ្នាំសម្រាប់ព្យាបាលមាន់ពេលមានជំងឺ ក្នុងទំហំទឹកប្រាក់តិចតួច តែក្រោយត្រូវការទុនបន្ថែមមួយចំនួនទៀត ស្របពេលបរិមាណមាន់ចិញ្ចឹមមានការកើនឡើង។ ទាក់ទងមុខរបរចិញ្ចឹមមាន់ ដូចនាពេលសព្វថ្ងៃនេះ លោកបានរំឭកថា បើកសិករមិនមានដើមទុនគ្រប់គ្រាន់ទេ មិនអាចឱ្យ មុខបរមួយនេះដំណើរការទៅរលូនបានឡើយ ដោយសារខ្វះទុនសម្រាប់ទិញជាចំណី ទិញកូនមាន់យកមកចិញ្ចឹម និងទិញថ្នាំសម្រាប់ព្យាបាល មាន់នៅពេលកើតមានជំងឺ។ ដោយឡែក មុខរបរចិញ្ចឹមមាន់របស់លោកនៅពេលទទួលបានទុនពីធនាគារ ARDBបានមួយរយៈកាលកន្លមក ឃើញជីវភាពគ្រួសារមានការរីកចម្រើន មានលទ្ធភាពបង្កើនការចិញ្ចឹមមាន់ បែបទំនើប និងមានសុវត្ថិភាពខ្ពស់។ លោក យឹម គឹមសាន បានចាប់ផ្តើមមុខរបរចិញ្ចឹមមាន់តាំងពីឆ្នាំ២០១១  រហូតដល់ឆ្នាំ២០២៥ […]
News & ជាតិ
image_2026-07-01_14-04-15
ក្រសួងពាណិជ្ជកម្មចុះបញ្ជីទុរេនបែកអន្លូង ខេត្តកំពង់ចាមជាម៉ាកសមូហភាព ដើម្បីលើកកម្ពស់អត្តសញ្ញាណផលិតផលខ្មែរ និងពង្រឹងការការពារកម្មសិទ្ធិបញ្ញា
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ បានសម្រេចចុះបញ្ជីជាផ្លូវការសម្គាល់ផលិតផលទុរេនបែកអន្លូង ជាម៉ាកសមូហភាព (Collective Mark) ដែលជាសមិទ្ធផលដ៏សំខាន់ក្នុងការពង្រឹងការការពារកម្មសិទ្ធិបញ្ញា លើកកម្ពស់តម្លៃបន្ថែម និងកសាងកេរ្តិ៍ឈ្មោះផលិតផលកសិកម្មខ្មែរឱ្យកាន់តែមានការទទួលស្គាល់ទាំងក្នុង និងក្រៅប្រទេស។ ការចុះបញ្ជីម៉ាកសមូហភាពនេះ នឹងរួមចំណែកលើកស្ទួយសមត្ថភាពប្រកួតប្រជែងទីផ្សារ បង្កើនទំនុកចិត្តអ្នកប្រើប្រាស់ និងគាំទ្រដល់ជីវភាពរបស់សហគមន៍ផលិតករ និងអាជីវករទុរេនបែកអន្លូង ក្នុងខេត្តកំពង់ចាម ជាពិសេស ជាយុទ្ធនាការមួយស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍវិស័យកសិកម្ម ប្រកបដោយនិរន្តរភាព បង្កើនតម្លៃបន្ថែមផលិតផលក្នុងស្រុក និងពង្រឹងវត្តមានផលិតផលកម្ពុជានៅលើទីផ្សារអន្តរជាតិ។ កាលពេលថ្មីកន្លងមកននេះ ដើម្បីលើកកម្ពស់តម្លៃកសិផលក្នុងស្រុក និងទប់ស្កាត់ការក្លែងបន្លំប្រភេទទុរេនពីតំបន់ផ្សេងៗ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានណែនាំដល់បងប្អូនប្រជាកសិករ និងសហគមន៍ដាំទុរេនក្នុងស្រុកស្ទឹងត្រង់ឱ្យរួបរួមគ្នាបង្កើតជា “ស្លាកសញ្ញាសម្គាល់ផលិតផល” ឱ្យបានច្បាស់លាស់។ ការថ្លែងបែបនេះក្នុងឱកាសឯកឧត្តមអភិបាលខេត្ត បានអញ្ជើញពិនិត្យមើល និងជួបសំណេះសំណាលប្រជាពលរដ្ឋក្នុងសហគមន៍ទុរេនបែកអន្លូង ស្ថិតនៅឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នាពេលថ្មីៗនេះ។ ឯកឧត្តម អ៊ុន ចាន់ដា បានសង្កត់ធ្ងន់ថា ទុរេនស្រុកស្ទឹងត្រង់ គឺជាកសិផលមានសក្តានុពលខ្ពស់ និងមានរសជាតិឆ្ងាញ់ពិសា ដែលទទួលស្គាល់ដោយអ្នកបរិភោគទូទៅ។ ទោះបីជាយ៉ាងណា កន្លងមកមានការយកឈ្មោះទុរេនស្ទឹងត្រង់ទៅប្រើប្រាស់លើទុរេន ដែលនាំចូលពីក្រៅតំបន់ ធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ […]
News & អន្តរជាតិ
image_2026-07-01_13-50-25
ពូជម្នាស់ MD2 ជួយធានាទីផ្សារ និងរក្សាស្ថិរភាពចំណូលដល់កសិករវៀតណាម
ហូជីមិញ៖ តាមរយៈភាពជាដៃគូជាមួយបណ្តាក្រុមហ៊ុនសហគ្រាសផលិតម្នាស់ពូជ MD2 សម្រាប់ការកែច្នៃ កសិករវៀតណាម ត្រូវបានធានាការលក់នៅលើទីផ្សារប្រកបដោយស្ថិរភាព និងអាចរកប្រាក់ចំណេញបានជាប់លាប់។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ការប្រែប្រួលអាកាសធាតុបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ផលិតកម្មកសិកម្មវៀតណាម ជាពិសេសលើការដាំដុះម្នាស់។ ការឡើងកម្តៅ រលកកម្តៅអូសបន្លាយពេលយូរ និងរបបទឹកភ្លៀងប្រែប្រួលខុសប្រក្រតី បានជះឥទ្ធិពលដល់ការលូតលាស់របស់ដំណាំ។ ការដាំដុះបន្តបន្ទាប់គ្នាជាច្រើនឆ្នាំ បានធ្វើឱ្យជីជាតិដីថយចុះជាលំដាប់ ដែលបង្កជាបញ្ហាប្រឈមយ៉ាងខ្លាំងដល់ផលិតកម្មម្នាស់ក្នុងស្រុក។ ទោះជាយ៉ាងណាក៏ដោយ ដោយសារតែការប្រែប្រួលអាកាសធាតុ និងស្ថានភាពគុណភាពដីធ្លាក់ចុះ ដើមម្នាស់ងាយរងគ្រោះជាងមុន។ ការលូតលាស់ និងទិន្នផលលែងឆ្លើយតបនឹងការរំពឹងទុក ដែលនេះបានគូសបញ្ជាក់ពីតម្រូវការចាំបាច់សម្រាប់ដំណោះស្រាយកសិកម្មឱ្យសមស្របជាងមុន។ យោងតាមប្រធានក្រុមប្រឹក្សាភិបាលនៃសហករណ៍កសិកម្មក្នុងស្រុកតំបន់ បានឱ្យដឹងថា លក្ខខណ្ឌអាកាសធាតុ និងដីកំពុងជះឥទ្ធិពលដល់ផលិតកម្ម។ លោកបាននិយាយថា «ការធ្លាក់ចុះគុណភាពពូជ បច្ចុប្បន្នជាបញ្ហាប្រឈមធំបំផុត។ ដីក៏បានថយចុះជីជាតិផងដែរ បន្ទាប់ពីការដាំដុះអស់រយៈពេលជាច្រើនឆ្នាំ។ បន្ថែមលើនេះ សីតុណ្ហភាពក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជួនកាលបានឡើងដល់៣០-៤០អង្សា ដែលខ្ពស់ជាងកាលពីមុនយ៉ាងខ្លាំង ជាលទ្ធផលធ្វើឱ្យរុក្ខជាតិលូតលាស់មិនបានល្អ»។ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងនេះ ម្នាស់ពូជ MD2 ត្រូវបានគេទទួលស្គាល់ថា ជាពូជ ស័ក្តិសមបំផុតទៅនឹងលក្ខខណ្ឌអាកាសធាតុ និងដីនានានៅពេលបច្ចុប្បន្ន។ ពូជនេះមានភាពរឹងមាំ មានភាពធន់នឹងសត្វល្អិត និងជំងឺ ព្រមទាំងភាពបត់បែនទៅនឹងដីអាស៊ីត និងអាកាសធាតុក្តៅសើម នៃតំបន់ដី សណ្តទន្លេមេគង្គ ព្រមទាំងរក្សាបាននូវទិន្នផលមានស្ថេរភាព។ យោងតាមគំរូផលិតកម្ម ទិន្នផលម្នាស់ពូជ […]
News & ជាតិ
731983621_1430942202392119_6228100959934652365_n
ធនាគារ ARDBនិងសហព័ន្ធស្រូវអង្ករកម្ពុជាដឹកនាំប្រតិភូចូលតាំងពិព័រណ៍អង្ករខ្មែរនៅអាម៉េរិក
ញូវយ៉ក៖ ក្នុងកិច្ចខិតខំប្រឹងប្រែងរុញច្រាននិងលើកកម្ពស់កេរ្តិ៍ឈ្មោះអង្ករខ្មែរនៅលើទីផ្សារអន្តរជាតិ ឯកឧត្តម បាន លីម អគ្គនាយករងនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ARDB បានអញ្ជើញចូលរួមក្នុងកម្មវិធីពិព័រណ៍ម្ហូបអាហារដ៏ធំប្រចាំឆ្នាំ “Fancy Food Show” នៅបុរីយូវយ៉ក សហរដ្ឋអាម៉េរិក ដោយសហការយ៉ាងជិតស្និទ្ធជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា។ ព្រឹត្តិការណ៍នេះ គឺជាការបើកទំព័រថ្មីមួយទៀតសម្រាប់វិស័យស្រូវអង្ករកម្ពុជា ក្នុងការបង្ហាញពីសក្តានុពល គុណភាព និងស្តង់ដារខ្ពស់នៃអង្ករខ្មែរទៅកាន់ពិភពលោក តាមរយៈកិច្ចសហការរវាងស្ថាប័នគន្លឹះទាំងពីរ៖ ធនាគាអភិវឌ្ឍន៍ជនបទ និងកសិកម្ម៖ ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត កៅ ថាច បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំទ្រផ្នែកហិរញ្ញប្បទានដល់ខ្សែច្រវាក់តម្លៃកសិកម្ម ជួយជំរុញសមត្ថភាពផលិតកម្ម និងការកែច្នៃអង្ករកម្ពុជាឱ្យស្របតាមស្តង់ដារតម្រូវការខ្ពស់របស់ទីផ្សារអាម៉េរិក និងអឺរ៉ុប។ សហព័ន្ធស្រូវអង្ករកម្ពុជា៖ ក្រោមការដឹកនាំរបស់ឧកញ៉ា ឡាយ ឈុនហួរ បានដើរតួជាស្ពានចម្លងដ៏សំខាន់ក្នុងការសម្របសម្រួល និងបើកទីផ្សារថ្មីៗ ដោយនាំយកក្រុមហ៊ុននាំចេញអង្ករលំដាប់កំពូលៗរបស់កម្ពុជា ទៅជួបពិភាក្សា និងចងសម្ព័ន្ធភាពពាណិជ្ជកម្មផ្ទាល់ជាមួយអ្នកបញ្ជាទិញធំៗនៅលើពិភពលោក។ នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារនេះ ក្រុមហ៊ុននាំចេញអង្ករ និងសហគ្រាសឈានមុខគេរបស់កម្ពុជាចំនួនប្រាំបួន បានរួមគ្នាយ៉ាងសកម្មក្នុងការដាក់តាំងបង្ហាញផលិតផលអង្ករប្រណីតៗ របស់កម្ពុជា ដើម្បីបង្ហាញពីភាពសម្បូរបែប និងស្តង់ដារខ្ពស់នៃអង្ករខ្មែរ៖ 1-Daily Fresh Foods ( […]
News & អន្តរជាតិ
image_2026-07-01_13-10-29
កាហ្សាក់ស្ថាន និងហូឡង់ ចុះព្រមព្រៀងលើគម្រោងរួម ក្នុងតម្លៃ១៨៥លានដុល្លារ
អាំស្ទើដាំ៖ ប្រទេសកាហ្សាក់ស្ថាន និងប្រទេសហូឡង់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងឈានដល់ការរៀបចំគម្រោងរួម ដែលមានតម្លៃទឹកប្រាក់ជិត១៨៥លានដុល្លារ ក្នុងអំឡុងវេទិកាធុរកិច្ចកាហ្សាក់ស្ថាន-ហូឡង់ ឆ្នាំ២០២៦ ដែលរៀបចំឡើងនៅទីក្រុងអាំស្ទើដាំ ប្រទេសហូឡង់។ វេទិកានេះ គឺជាព្រឹត្តិការណ៍នៃបេសកកម្មពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់ប្រទេសកាហ្សាក់ស្ថានទៅកាន់ប្រទេសហូឡង់ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការប្រមូលផ្តុំក្រុមហ៊ុន និងអង្គការជាង៥០០ស្ថាប័ន មកពីជាង៤០ប្រទេស ព្រមទាំងភ្ញៀវមកចូលរួមពី១២០ប្រទេស។ ប្រទេសហូឡង់ គឺជាដៃគូពាណិជ្ជកម្ម និងសេដ្ឋកិច្ចដ៏សំខាន់មួយរបស់ប្រទេសកាហ្សាក់ស្ថាន នៅក្នុងសហភាពអឺរ៉ុប។ ក្នុងខែមករា ដល់ខែកុម្ភៈ ឆ្នាំ២០២៦ ពាណិជ្ជកម្មទ្វេភាគី បានឈានដល់៩៧០លានដុល្លារ កើនឡើង៥៧,៩ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។ ចំណែកការនាំចេញរបស់កាហ្សាក់ស្ថាន មានទឹកប្រាក់ចំនួនសរុបជាង៩៣០លានដុល្លារ គឺកើនឡើង៦៥ភាគរយ។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងសមាហរណកម្ម កាហ្សាក់ស្ថាន លោក អាម៉ាន ហ្សាកាលីយេ​ (Arman Shakkaliyev) បានមានប្រសាសន៍ថា “កិច្ចព្រមព្រៀងថ្ងៃនេះបញ្ជាក់ពីផលប្រយោជន៍ទៅវិញទៅមកដ៏រឹងមាំរបស់អាជីវកម្ម នៅក្នុងប្រទេសទាំងពីរ។ កាហ្សាក់ស្ថានត្រៀមខ្លួនជាស្រេចក្នុងការពង្រីកការផ្គត់ផ្គង់ផលិតផល ដែលមានគុណភាពទៅកាន់ទីផ្សារអឺរ៉ុប និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់គម្រោងវិនិយោគ ពាក់ព័ន្ធនឹងដៃគូហូឡង់។” វេទិកាធុរកិច្ចនេះ បានប្រមូលផ្តុំក្រុមហ៊ុនមកពីប្រទេសកាហ្សាក់ស្ថាន លើវិស័យកសិអាហារ ការកែច្នៃម្ហូបអាហារ និងភស្តុភារកម្ម។ អ្នកចូលរួមបានបង្ហាញពីសក្តានុពលនៃការនាំចេញរបស់ខ្លួន […]
News & ជាតិ
photo_2026-07-01_08-08-39 (4)
សហគមន៍កសិកម្មកៅស៊ូគ្រួសារប៉ៃលិនប្រកាសដាក់ដេញថ្លៃជ័រកៅស៊ូ ដើម្បីការពារផលប្រយោជន៍កសិករ 
ដោយ អៀវ ឈៀងនី ភ្នំពេញ៖ សហគមន៍កសិកម្មកៅស៊ូគ្រួសារខេត្តប៉ៃលិននៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ បានប្រកាសដាក់ដេញថ្លៃជ័រកៅស៊ូ ពី១៥តោន ទៅ១៧តោន ដើម្បីការពារផលប្រយោជន៍របស់សហគមន៍ជាម្ចាស់ទំនិញ ក្នុងតម្លៃមួយដោយមិនមានការឃុបឃិតរបស់ឈ្មួញ។ លោក ផៃ សុផល មកពីសហគមន៍កសិកម្មកៅស៊ូគ្រួសារប៉ៃលិនបានឱ្យដឹងថា ការប្រកាសបិទការដេញថ្លៃ គឺនៅវេលាម៉ោង ៣រសៀល ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦  ដោយបានកំណត់លក់នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦ តាមរយៈការដេញថ្លៃ។ សហគមន៍ខាងលើ​បាន​លើកឡើងថា មូលហេតុចម្បងនៃការប្រកាសដេញថ្លៃជាសាធារណៈនេះ គឺដើម្បីបង្កើនឱកាសឱ្យមានការប្រកួតប្រជែងតម្លៃដោយសេរី ធានាតម្លាភាព យុត្តិធម៌ និងមិនមានការលាក់លៀម។ ជាពិសេស ការពារផលប្រយោជន៍របស់សហគមន៍កសិករជាម្ចាស់ទំនិញ ជៀសវាងការត្រូវរ៉ូវគ្នាជាសម្ងាត់រវាងឈ្មួញ ឃុបឃិតគ្នាបញ្ចុះតម្លៃ ឬបង្ខំទិញក្នុងតម្លៃថោក ដែលធ្វើឱ្យអ្នកលក់ខាតបង់។ ការដាក់ដេញថ្លៃជាវិធីមួយ ដែលទទួលបានតម្លៃល្អបំផុត នៅពេលមានការប្រកួតប្រជែងជាចំហ ដូច្នេះឈ្មួញណាហ៊ានផ្តល់តម្លៃខ្ពស់ជាងគេ និងសមរម្យជាងគេនឹងទទួលបានឱកាសទិញ ដែលនេះជួយឱ្យសហគមន៍ទទួលបានផលចំណេញអតិបរមា។ សរុបមក ការដេញថ្លៃជាសាធារណៈ គឺជាឧបករណ៍មួយយ៉ាងសំខាន់ក្នុងការលុបបំបាត់ការកេងប្រវ័ញ្ច និងការផ្ដាច់មុខពីសំណាក់ឈ្មួញកណ្ដាល។ លោកស្រី ឆៃ លីនណែត ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មកៅស៊ូគ្រួសារប៉ៃលិនបានបញ្ជាក់ថា បច្ចុប្បន្ននេះ សហគមណ៍មានសមាជិកចំនួន១៩នាក់ ផ្ទៃដីដាំដុះចំនួន២០៤ […]
News & អន្តរជាតិ
image_2026-07-01_12-23-14
ហ្វីលីពីនាំចេញផ្លែម្នាស់ជាលើកដំបូងទៅកាន់ប្រទេស អេមីរ៉ាត អារ៉ាប់រួម
ម៉ានីល៖ ប្រទេសហ្វីលីពីនបាននាំចេញផ្លែម្នាស់ស្រស់ពីកោះមីនដាណាវ (Mindanao) ទៅកាន់ប្រទេសអេមីរ៉ាត អារ៉ាប់រួម ដោយពង្រីកលទ្ធភាពចូលទៅកាន់ទីផ្សារសម្រាប់ការនាំចេញផ្លែឈើរបស់ប្រទេសហ្វីលីពីន។ ក្រសួងកសិកម្មហ្វីលីពីន បានប្រារព្ធពិធីបញ្ជូនផ្លែម្នាស់ជាផ្លូវការ កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ នៅកំពង់ផែក្នុងទីក្រុងដាវ៉ៅ (Davao) សម្រាប់ការដឹកជញ្ជូនទៅកាន់កំពង់ផែប្រទេសអេមីរ៉ាត អារ៉ាប់រួម។ ការដឹកជញ្ជូននេះ ត្រូវបានរៀបចំឡើងដោយក្រុមហ៊ុននាំចេញផ្លែម្នាស់ ពូជ អឹមឌី២ (MD2) ស្រស់ចំនួន១៨តោន ដែលខ្ចប់ក្នុង១ ៥០០ប្រអប់។ ផ្លែម្នាស់នេះមានប្រភពមកពីកសិដ្ឋាននៅភាគខាងត្បូងប្រទេសហ្វីលីពីន ហើយត្រូវបានគេរំពឹងថា នឹងដឹកដល់ប្រទេសអេមីរ៉ាត អារ៉ាប់រួម នៅថ្ងៃទី២៥ ឬ២៦ ខែមិថុនា ឆ្នាំ២០២៦នេះ។ យោងតាមអាជ្ញាធរស្ថិតិហ្វីលីពីន បានឱ្យដឹងថា ម្នាស់គឺជាផលិតផលនាំចេញឈានមុខគេរបស់ប្រទេសហ្វីលីពីន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសអេមីរ៉ាត អារ៉ាប់រួម។ រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន លោក ហ្វ្រេនស៊ីស្កូ ធៀវ​ ឡូរ៉ែល បានមានប្រសាសន៍ថា ការនាំចេញនេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រីកទីផ្សារក្រៅប្រទេសសម្រាប់ផលិតផលកសិកម្មរបស់ហ្វីលីពីន។ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា “ផលិតផលហ្វីលីពីនគ្រប់ប្រភេទ ដែលឈានដល់ទីផ្សារថ្មី ឬមានស្រាប់  គែបង្ហាញឱ្យឃើញនូវប្រាក់ចំណូលកាន់តែច្រើនសម្រាប់កសិករ ការងារកាន់តែច្រើនសម្រាប់កម្មករ និងផ្តល់តម្លៃកាន់តែច្រើន នៅតាមផ្ទះ។ នោះហើយជាមូលហេតុ ដែលយើងកំពុងខិតខំស្វែងរកឱកាសនាំចេញថ្មីៗ […]
News & ជាតិ
Front Page
ឯកឧត្តមបណ្ឌិត កៅ ថាច ជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងបរិស្ដាន ដើម្បីជំរុញហិរញ្ញប្បទានបៃតងនៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) កាលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ បានជួបពិភាក្សាជាមួយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើការជំរុញហិរញ្ញប្បទានបៃតងនៅកម្ពុជា ដែលធ្វើ​ឡើងនៅទីស្តីការក្រសួងបរិស្ថាន។ ជំនួបពិភាក្សានេះ ត្រូវបានរៀបចំឡើងក្នុងគោលដៅចែករំលែកបច្ចុចប្បន្នភាពនៃស្ថានភាពបរិស្ថានកម្ពុជា និងពិនិត្យលទ្ធភាពជំរុញហិរញ្ញប្បទានបៃតងនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព និងផលជះជាវិជ្ជមានដល់សង្គម-សេដ្ឋកិច្ចកម្ពុជា។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកឡើងនូវសក្តានុពលនៃតម្រូវការហិរញ្ញប្បទានបៃតងដើម្បីចូលរួមចំណែកកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុនិងរក្សាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព។ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានចូលរួមកោតសរសើរ និងសាទរនូវកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថានក្នុងកិច្ចការ ការពារបរិស្ថាន និងជំរុញការកាត់បន្ថយការប្រើប្រាស់ប្លាស្ទីក ក៏ដូចការរក្សាបាននូវការអភិវឌ្ឍប្រកបដោយចីរភាពនៅតំបន់អភិរក្សមួយចំនួន។ បន្ថែមពីនេះឯកឧត្តមបណ្ឌិតក៏បានផ្តល់ជាព័ត៌មានបន្ថែមជូន ឯកឧត្តមរដ្ឋមន្រ្តី អំពីប្រភេទផលិតផលហិរញ្ញប្បទានបៃតងរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលក្នុងនោះរួមមាន៖ ហិរញ្ញប្បទានបៃតងក្រោមមូលនិធិរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងហិរញ្ញប្បទានបៃតងក្រោមក្របខណ្ឌកម្មវិធីហិរញ្ញប្បទានអាកាសធាតុកម្ពុជា (Cambodia Climate Financing Facility)នៃមូលនិធិអាកាសធាតុបៃតង (Green Climate Fund)។ ជាលទ្ធផលធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នឹងបន្តពិភាក្សាបន្ថែមជាមួយក្រសួងបរិស្ថានក្នុងការពិនិត្យលទ្ធភាពផ្តល់ហិរញ្ញប្បទានបៃតងដល់គម្រោងរបស់ក្រសួងបរិស្ថាន ដែលចូលរួមចំណែកក្នុងការកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ (mitigation) និងការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ (Adaptation)៕

កាលវិភាគផ្សព្វផ្សាយ