News & ជាតិ
2026-05-19 15.28.50
ឯកឧត្តមបណ្ឌិត កៅ ថាច បន្តអញ្ជើញសំណេះសំណាល និងសួរសុខប្រជាកសិករជាង៥០០នាក់ ក្នុងស្រុកកោះធំ
ស្រុកកោះធំ ខេត្តកណ្តាល៖ ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDB និងជាប្រធានសមាគមបណ្តាញកសិករតេជោ ព្រមទាំងសហការី នៅថ្ងៃសៅរ៍ ទី១៦  ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករ ស្ថិតនៅក្នុងស្រុកកោះធំ ខេត្តកណ្តាល។ នៅក្នុងកម្មវិធីសំណេះសំណាលនោះក៏មានការអញ្ជើញចូលរួមពី លោក ឆែ វណ្ណឌី អភិបាលនៃគណៈអភិបាលស្រុកកោះធំ មេឃុំ និងមន្ត្រីកសិកម្មឃុំ រួមទាំងប្រជាកសិករសរុបប្រហែលចំនួន៥០០នាក់។ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ក្នុងឱកាសនេះថា ការជួបសំណេះសំណាលក្នុងថ្ងៃនេះមានគោលបំណងធំបំផុត គឺចង់បង្ហាញពីសមាគមបណ្ដាញកសិករតេជោ ជូនបងប្អូនប្រជាកសិករ និងវិស័យកសិកម្មកម្ពុជា ដែលកំពុងរងផលប៉ះពាល់ពីសង្គ្រាមនៅតំបន់មជ្ឈឹមបូព៌ា និងសង្គ្រាមនៅអ៊ុយក្រែន។ ឯកឧត្តមបណ្ឌិត កៅ ថាច  បានមានប្រសាសន៍សង្កត់ធ្ងន់ថា វិស័យកសិកម្ម ក្នុងបរិបទពិភពលោក ដែលកំពុងរងផលប៉ះពាល់ពីសង្គ្រាមនៅតំបន់មជ្ឈឹមបូព៌ា និងអ៊ុយក្រែន មិនមែនប៉ះពាល់តែនៅក្នុងប្រទេសកម្ពុជាទេ ប៉ុន្តែ វាបានប៉ះពាល់នៅទូទាំងពិភពលោក។ ឯកឧត្តមបណ្ឌិតបានពន្យល់ទៀតថា សង្គ្រាមនៅមជ្ឈឹមបូព៌ា និងអ៊ុយក្រែននេះ បានរុញឱ្យតម្លៃប្រេងឥន្ទនៈ ជី និងថ្នាំកសិកម្មឡើងថ្លៃខ្ពស់ ដែលនេះមិនទាន់បានគិតដល់ការឡើងថ្លៃចំណីអាហារនៅលើពិភពលោក និងនៅក្នុងប្រទេសកម្ពុជានៅឡើយទេ។ ឯកឧត្តមបណ្ឌិត […]
News & ជាតិ
2026-05-19 16.08.02
ឯកឧត្តមបណ្ឌិត កៅ ថាច ជួបសំណេះសំណាលជាមួយកសិករ និងសហគមន៍អូរខ្លែងព័រមានជ័យក្រុងព្រះវិហារ ខេត្តព្រវិហារ
ខេត្តព្រះវិហារ ៖ ឯកឧត្តមបណ្ឌិត កៅ ថាច  ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)និងជាប្រធានសមាគមបណ្តាញកសិករតេជោនៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦នេះបានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករមកពីសហគមន៍អូរក្លែងព័រមានជ័យ, សិស្សានុសិស្សមកពីវិទ្យាល័យជាស៊ីម ត្បែងមានជ័យ ផ្នែកបច្ចេកទេសកសិកម្ម ស្ថិតនៅក្រុងព្រះវិហារ ខេត្តព្រះវិហារ។ នៅក្នុងពិធីសំណេះសំណាលនោះក៏មានការអញ្ជើញចូលរួមពីលោក ឃាង សុខជា ប្រធានសហគមន៍អូរក្លែងព័រមានជ័យ និងលោក ទេព សំធារិទ្ធិ មេឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ព្រមទាំងកសិករជា អ្នកផលិតស្រូវ បន្លែ និងផ្នែកចន្ទី ដែលអ្នកចូលរួមសរុបមាណ ១០០នាក់។ បន្ទាប់ពីស្តាប់ពីកង្វល់ និងបញ្ហាប្រឈមលើវិស័យកសិកម្មពីប្រជាកសិករក្នុងសហគមន័ខាងលើរួចមក ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍រំលឹកពីស្ថានភាពនៃការប្រែប្រួលយ៉ាងលឿនលើតម្លៃប្រេងឥន្ធនៈ ជីគីមី និងថ្នាំកសិកម្ម ហក់ឡើងថ្លៃដែលជំរុញឲ្យការធ្វើកសិកម្មរបស់ប្រជាកសិករនៅបណ្តាប្រទេសរួមនិងកម្ពុជាយើងផងដែរ ជួបការលំបាក ក្នុងការផលិតកម្ម ជាពិសេសបញ្ហាថ្លៃដើមផលិតខ្ពស់។ នៅក្នុងបញ្ហាប្រឈមខាងលើនេះ ឯកឧត្តមបណ្ឌិត ប្រតិភូបានលើកឡើងថា ការធ្វើកសិកម្មមិនងាយស្រួលទេ គឺទាមទារឲ្យធ្វើពិតប្រាកដមិនមែនធ្វើលេងៗទេ ជាពិសេសមានរឿងច្រើនជុំវិញថ្លៃដើមផលិត ដោយកសិករយើងត្រូវចេះរកឲ្យឃើញពីការចំណាយលើផលិតកម្មក្នុង១ឯកតា (ការចំណាយថ្លៃដើមក្នុង១គីឡូក្រាម) ដែលត្រូវចំណាយ ទាំងកសិកម្ម ចិញ្ចឹមសត្វ និងដំណាំចន្ទីជាដើម បើមិនដូច្នោះទេ […]
News & ជាតិ
2026-05-19 16.02.12
ឯកឧត្តមបណ្ឌិត កៅ ថាច ប្រាប់ប្រជាកសិករមកពីបណ្តាសហគមន៍កសិកម្មមួយចំនួននៃស្រុកទាំងអស់ ក្នុងខេត្តកំពង់ធំ ត្រូវរួមគ្នាផលិតជីធម្មជាតិ ដើម្បីកាត់បន្ថយការប្រើប្រាស់ជីគីមីមានតម្លៃខ្ពស់
ខេត្តកំពង់ធំ ៖ ឯកឧត្តមបណ្ឌិត កៅ ថាច  ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ នៅថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករមកពីបណ្តាសហគមន៍កសិកម្មមួយចំនួននៃស្រុកទាំងអស់ស្ថិតនៅ ខេត្តកំពង់ធំដោយក្នុងនោះ ស្នើឲ្យកសិករគួរពិចារណា ត្រូវរួមគ្នាផលិតជីធម្មជាតិ ដើម្បីកាត់បន្ថយការប្រើប្រាស់ជីគីមីមានតម្លៃខ្ពស់។ នៅកម្មវិធីសំណេះសំណាលនោះ មានការចូលរួមពីលោក ឯក ហៀង នាយកវិទ្យាស្ថានបច្ចេកទេស ខេត្តកំពង់ធំ លោក កាំង សុផាន់ណា ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកស្ទោង លោក សំ ធារ៉ា នាយកវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសអនុវត្តកំពង់ឈើទាល ព្រមទាំង សហគមន៍មកពីបណ្តាស្រុក មេឃុំមកពីបណ្តាស្រុក-ឃុំ និងប្រជាកសិករសរុបចំនួន ១៧៩ នាក់។ ឯកឧត្តមបណ្ឌិត កៅ ថាច បានថ្លែងបញ្ជាក់ជូនប្រជាកសិករមកពីបណ្តាសហគមន៍កសិកម្មនៃស្រុកនានា ក្នុងខេត្តកំពង់ធំថា  ការជួបជុំបងប្អូនកសិករនៅថ្ងៃនេះគឺចង់ផ្តល់ជូននូវព័ត៌មានថ្មីៗលើវិស័យកសិកម្មជាពិសេសបងប្អូន ត្រូវតែពង្រឹងផលិតភាពឲ្យបានខ្ពស់លើការផលិតក្នុងដំណាក់ កាលជីគីមីឡើងថ្លៃដែលបញ្ហានេះមិនត្រឹមតែផ្តល់ការលំបាកដល់កសិករយើងប៉ុណ្ណោះទេ គឺកសិករលើពិភពលោកក៏ជួបប្រទះបញ្ហាដូចគ្នាដែរ។ ត្រង់ចំណុចនេះដែរ ឯកឧត្តមបណ្ឌិតប្រតិភូបានសង្កត់ធ្ងន់ថា បងប្អូនសហគមន៍ និងកសិករនៅទីនេះត្រូវរួបរួមគ្នាផលិតក្នុងស្រុក […]
News & ជាតិ
2026-05-19 15.49.26
ឯកឧត្តមបណ្ឌិត កៅ ថាច បន្តអញ្ជើញសំណេះសំណាល និងសួរសុខប្រជាកសិករជាង៥០០នាក់ ក្នុងក្រុងសំពៅពូន
ខេត្តកណ្ដាល ៖ បន្ទាប់ពីអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខជាមួយប្រជាកសិករប្រមាណ៥០០នាក់ ក្នុងស្រុកកោះធំ ខេត្តកណ្តាល ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ ព្រមទាំងសហការី នៅរសៀលថ្ងៃសៅរ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៦នេះ បានបន្តអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករ ស្ថិតនៅក្នុងក្រុងសំពៅពូន ខេត្តកណ្តាល។ នៅក្នុងកម្មវិធីសំណេះសំណាលនោះក៏មានការអញ្ជើញចូលរួមពី លោក មាន ដាវីន អភិបាលនៃគណៈអភិបាលរង ក្រុងសំពៅពូន មន្ត្រីរដ្ឋបាលក្រុង អធិការនគរបាលក្រុង មេបញ្ជាការកងរាជអាវុធហត្ថក្រុង​ មន្ត្រីការិយាល័យ អង្គភាពចំណុះរដ្ឋបាលក្រុង ចៅសង្កាត់ និងមន្ត្រីកសិកម្មក្រុង រួមទាំងប្រជាកសិករមកពីសហគមន៍សរុបជាង៥០០នាក់។ ដូចទៅនឹងនៅក្នុងកម្មវិធីសំណេះសំណាលជាមួយប្រជាកសិករ នៅក្នុងស្រុកកោះធំ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា ការជួបសំណេះសំណាលក្នុងថ្ងៃនេះមានគោលបំណងធំបំផុតគឺចង់បង្ហាញពីសមាគមបណ្ដាញកសិករតេជោ និងវិស័យកសិកម្មកម្ពុជាជូនបងប្អូនប្រជាកសិករនៅក្នុងក្រុងសំពៅពូន ឱ្យបានជ្រាបជាព័ត៌មាន។ ឯកឧត្តមបណ្ឌិត បានជម្រាបជូនប្រជាកសិករថា វិស័យកសិកម្ម គឺជាវិស័យចម្បងមួយ និងត្រូវបានធ្វើតជំនាន់ចាប់ពីការកកើតប្រទេសកម្ពុជាទាំងមុនសម័យអង្គរ ក្នុងសម័យអង្គរ និងក្រោយសម័យអង្គររហូតមកទល់នឹងបច្ចុប្បន្ននេះ។ វិស័យនេះ បានផ្សារភ្ជាប់ជាសាច់ឈាមជាមួយនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់គ្នានៅទូទាំងប្រទេស។ ឯកឧត្តមបណ្ឌិត […]
News & ជាតិ
697082782_1435758145262738_285231265578006568_n
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អញ្ជើញកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ២០២៦-២០៣០
ភ្នំពេញ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថលថ្មីៗនេះបានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ២០២៦-២០៣០។ យោងតាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយថ្ងៃទី១៣ ខែឧសភានេះ បានឱ្យដឹងថា​ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីលោកជំទាវអគ្គទេសាភិបាល ថ្នាក់ដឹកនាំជាន់ខ្ពស់ និងមន្ត្រីជំនាញនៃក្រសួង-ស្ថាប័នពាក់ព័ន្ធ។ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវ “យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១” ដែលជាយុទ្ធសាស្ត្រនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយចីរភាព, បរិយាបន្ន, ភាពធន់នឹងវិបត្តិ និងសមធម៌។ ក្នុងទស្សនវិស័យវែងឆ្ងាយប្រកបដោយក្តីសង្ឃឹម, ជឿជាក់ និងឆន្ទៈ មោះមុត, “បច្ចេកវិទ្យា” ត្រូវបានកំណត់យកជាអាទិភាពគន្លឹះមួយថ្មី ក្នុងការជំរុញល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ដើម្បីអាចសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ សំដៅបម្រើបុព្វហេតុជាតិមាតុភូមិ និងប្រជាជន ក្រោមម្លប់សុខសន្តិភាព, វិបុលភាព និងវឌ្ឍនភាព។ រាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍប្រព័ន្ធនវានុវត្តន៍ជាតិ និងកំណើនផលិតភាពសេដ្ឋកិច្ច ប្រកបដោយពិពិធភាព និងជវភាព ដោយមានការរួមចំណែកពីវិស័យឯកជន ជាពិសេស ធុរកិច្ចថ្មី (Startup)។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបានសម្រេចប្រគល់ភារកិច្ចជូនគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល ដឹកនាំសម្របសម្រួលរៀបចំ «សេចក្តីព្រាងយុទ្ធសាស្ត្រជាតិ […]
News & ជាតិ
IMG_7196
ឯកឧត្តមបណ្ឌិត កៅ ថាច ណែនាំកសិករក្នុងស្រុកស្អាង គួរកាត់បន្ថយជីគីមី ដោយប្រើផ្សំជាមួយជីកំប៉ុស​ ដើម្បីកាត់បន្ថយថ្លៃដើម
ស្រុកស្អាង ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃសុក្រ ១៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ន (ARDB) បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករ ស្ថិតក្នុងស្រុកស្អាង ខេត្តកណ្តាល។ នៅក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករ ដោយមានការចូលរួមពី លោក ឃុត ផល្លា អភិបាលរងនៃគណៈអភិបាលស្រុកស្អាង,មន្ត្រីមន្ទីរកសិកម្មខេត្ត, លោកមេឃុំ មន្រ្តីកសិកម្មឃុំ ព្រមទាំងប្រជាកសិករសរុបចំនួន៦១០នាក់។ ក្នុងឱកាសជួបសំណេះសំណាលនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ផ្តាំផ្ញើដល់កសិករថា ការជួបជុំនៅថ្ងៃនេះ ធ្វើឡើងក្នុងគោលបំណងធំ២ ទី១ ណែនាំពីសមាគមបណ្តាញកសិករតេជោ ជាខែលការពារកសិករមិនឱ្យរងា ក្នុងករណីមានការរំលោភបំពានដោយខុសច្បាប់ណាមួយ។ សមាគមបណ្តាញកសិករតេជោ ជាស្ពានហិរញ្ញវត្ថុ ពាក់ព័ន្ធនិងកម្ចីកសិកម្មក្នុងវិស័យដាំដុះ និងចិញ្ចឹមសត្វ ដែលមានធនាគារ ARDB ចាំជួយសម្របសម្រួលកសិករគ្រប់ពេល ទាំងផ្នែកហិរញ្ញវត្ថុ បច្ចេកទេស និងទីផ្សារ។ គោលបំណងទី២ គឺការធ្វើកសិកម្មយ៉ាងណាឱ្យចំណេញ […]
News & អន្តរជាតិ
image_2026-05-15_09-48-41
ម៉ាឡាវី និងឡាវ ពង្រីកកម្មវិធីកាត់បន្ថយថ្នាំសម្លាប់សត្វល្អិត និងវិធានការចម្រុះការពារដំណាំ
វៀងច័ន្ទ៖ អស់រយៈពេលជាច្រើនទសវត្សមកហើយ ថ្នាំសម្លាប់សត្វល្អិតបានដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យកសិកម្ម នៅប្រទេសម៉ាឡាវី ដោយគាំទ្រដល់ផលិតកម្មដំណាំ និងទិន្នផល។ ទោះបីជាយ៉ាងណាក៏ដោយ ច្បាប់ធូរលុង ការគ្រប់គ្រងមិនមានសុវត្ថិភាព និងការព្រួយបារម្ភអំពីបរិស្ថាន បានបង្កើនសម្ពាធលើវិស័យនេះ។ នៅចន្លោះឆ្នាំ២០១៥ និង២០២៣ គម្រោងមូលនិធិបរិស្ថានសកល មានទឹកប្រាក់ចំនួន២,៥៥លានដុល្លារ ត្រូវបានបង្កើតឡើងក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងវិញនូវការគ្រប់គ្រងថ្នាំសម្លាប់សត្វល្អិតនៅទូទាំងប្រទេស។ គំនិតផ្តួចផ្តើមនេះ ផ្តោតលើពង្រឹងវិធានការច្បាប់ ប្រព័ន្ធបោះចោល និងការបណ្តុះបណ្តាលកសិករ។ គម្រោងនេះបានគាំទ្រដល់ការពិនិត្យសើរើឡើងវិញនូវច្បាប់ស្តីពីថ្នាំសម្លាប់សត្វល្អិតជាតិ និងបានបណ្តុះបណ្តាលបុគ្គលិកផ្នែកច្បាប់ អំពីការចុះបញ្ជីថ្នាំសម្លាប់សត្វល្អិត ការត្រួតពិនិត្យ ការអនុវត្ត និងការគ្រប់គ្រងវដ្តជីវិត។ អ្នកសម្របសម្រួលក្រុមប្រឹក្សាគ្រប់គ្រងថ្នាំសម្លាប់សត្វល្អិត នៅប្រទេសម៉ាឡាវី និងជាអតីតអ្នកសម្របសម្រួលថ្នាក់ជាតិ សម្រាប់គម្រោងមូលនិធិបរិស្ថានសកល បានមានប្រសាសន៍ថា យើងបានវិនិយោគយ៉ាងច្រើនលើការពង្រឹងប្រព័ន្ធច្បាប់ មិនមែនគ្រាន់តែដោះស្រាយបញ្ហាភ្លាមៗនោះទេ។ ហេតុនេះបានធ្វើឱ្យប្រទេសម៉ាឡាវីគ្រប់គ្រងថ្នាំសម្លាប់សត្វល្អិតបានល្អប្រសើរក្នុងវដ្តជីវិតទាំងមូល ចាប់ពីការនាំចូលរហូតដល់ការបោះចោល។ គម្រោងនេះក៏បានបង្ហាញផែនការយុទ្ធសាស្ត្រសម្រាប់ក្រុមប្រឹក្សាត្រួតពិនិត្យថ្នាំសម្លាប់សត្វល្អិត និងពង្រឹងកិច្ចសហការជាមួយការិយាល័យស្តង់ដារ ម៉ាឡាវី និងក្រសួងកសិកម្ម។ ចំណែកវិធានការបរិស្ថាន រួមមានការបំផ្លាញចចោលថ្នាំសម្លាប់សត្វល្អិត ដែលលែងប្រើប្រមាណ២០៨តោន រួមទាំងសមាសធាតុសរីរាង្គបំពុលជាប់បានយូរ តាមរយៈការដុតក្នុងសីតុណ្ហភាពខ្ពស់។ រីឯកាកសំណល់កខ្វក់ចំនួន៤០តោនទៀត ត្រូវបានកាប់ចោលយ៉ាងមានសុវត្ថិភាពនៅក្នុងកន្លែងចាក់សំរាម។ ប្រព័ន្ធសាកល្បងសម្រាប់គ្រប់គ្រងសំបកធុងថ្នាំសម្លាប់សត្វល្អិត ក៏ត្រូវបានណែនាំ និងបន្តគម្រោងលើសពីរយៈពេលកំណត់ ដោយមានការគាំទ្រពីភាគីពាក់ព័ន្ធនៅក្នុងឧស្សាហកម្មផលិតថ្នាំសម្លាប់សត្វល្អិត។ នៅកម្រិតកសិដ្ឋាន គម្រោងបណ្តុះបណ្តាលអំពីវិធានការចម្រុះការពារដំណាំ និងវិធីសាស្រ្តការពារដំណាំផ្សេងទៀត ក៏ត្រូវបានបន្តផងដែរ។ ស្ត្រីកសិករម៉ាឡាវី […]
News
700581847_966096872837149_3189571690137847169_n
ឧកញ៉ា ឡាយ ឈុនហួ បញ្ជាក់ថា ដើម្បីសម្រេចគោលដៅនាំចេញអង្ករមួយលានតោន រដ្ឋាភិបាលនិងវិស័យឯកជន ត្រូវសហការយ៉ាងជិតស្និទ្ធធ្វើការរួមគ្នាតាមខ្សែសង្វាក់ផលិតកម្មទាំងមូល
ភ្នំពេញ៖ ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បាន​ថ្លែងថា ដើម្បីសម្រេចគោលដៅនាំចេញអង្ករមួយលានតោន រដ្ឋាភិបាល និងវិស័យឯកជនត្រូវមានការសហការគ្នាយ៉ាងជិតស្និទ្ធ និងធ្វើការរួមគ្នាតាមខ្សែសង្វាក់ផលិតកម្មទាំងមូល។ លើសពីនេះប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបា​​នលើកឡើងថា ការកំណត់ផែនការនាំចេញអង្ករ ១ លានតោន អាចផ្តល់ផលប្រយោជន៍ជាច្រើនដល់កសិករ និងវិស័យស្រូវអង្ករកម្ពុជា ដូចជា៖ បង្កើនចំណូលរបស់កសិករ តាមរយៈការលក់ស្រូវបានតម្លៃល្អ និងមានទីផ្សារច្បាស់លាស់ និងជំរុញការផលិតស្រូវមានគុណភាពខ្ពស់ ដែលអាចប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ។ ជាពិសេស បង្កើនតម្លៃបន្ថែមក្នុងស្រុក ព្រោះកម្ពុជាអាចនាំចេញអង្ករ ជំនួសការលក់ស្រូវឆៅ និង​បង្កើតការងារ និងជំរុញសកម្មភាពសេដ្ឋកិច្ច នៅក្នុងខ្សែសង្វាក់ផលិតកម្មស្រូវអង្ករ ដូចជាការដឹកជញ្ជូន កែច្នៃ និងនាំចេញ។ យោងតាម​របាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេលបួនខែ ដើមឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករក្នុងបរិមាណជិត៤៧ម៉ឺនតោន និងស្រូវសើមជាង២,៦លានតោន ទៅកាន់ទីផ្សារអន្តរជាតិ។ បើគិតជាទឹកប្រាក់​នៃការនាំចេញ គឺសរុបជាង៨៤០លានដុល្លារ ដោយក្នុងនោះចំណូលនាំចេញអង្ករមានជាង២៦៦លានដុល្លារ។ កម្ពុជាទទួលបានចំណូលជាង២២៦លានដុល្លារ ពីការនាំចេញអង្ករប្រមាណ៤៦៩ពាន់តោន ក្នុង​រយៈ​ ពេលបួនខែ ឆ្នាំ២០២៦​។ ប្រទេសក្នុងសហគមន៍អាស៊ាន កំពុងក្ដោបក្ដាប់ទីផ្សារឈានមុខគេ ដោយបានបញ្ជា​ទិញ​អង្ករពីកម្ពុជា រហូត ដល់ជាង១៧ម៉ឺនតោន, ចិនឈរនៅលេខរៀងទី២ រីឯអឺរ៉ុបធ្លាក់មកត្រឹមលេខ៣។ សហព័ន្ធស្រូវអង្ករកម្ពុជា […]
News & អន្តរជាតិ
image_2026-05-15_08-44-38
រលកកម្តៅបណ្តាលឱ្យបង្គា និងក្តាមងាប់យ៉ាងរង្គាល នៅខេត្តទឹកខ្មៅ ប្រទេសវៀតណាម
ហូជីមិញ៖ រលកកម្តៅ ដែលអូសបន្លាយពេលយូរបានបង្កឱ្យមានការខាតបង់យ៉ាងធ្ងន់ធ្ងរសម្រាប់កសិករវារីវប្បកម្ម នៅខេត្តទឹកខ្មៅ វៀតណាមហៅថា ខេត្តកាម៉ៅ នៃតំបន់ដីសណ្តទន្លេមេគង្គ ដោយបង្គា និងក្តាមបានងាប់ក្នុងទ្រង់ទ្រាយធំ ខណៈទឹកស្រះរីងស្ងួត និងកម្រិតប្រៃកើនឡើង ដោយសារបាតុភូតអែលនីណូ។ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកថ្មីៗនេះ ពាក់កណ្តាលនៃបង្គាមានអាយុ៧០ថ្ងៃ នៅក្នុងស្រះទឹកទំហំពីរហិកតា ដែលជាកម្មសិទ្ធិរបស់កសិករម្នាក់ បានងាប់អណ្តែតត្រៀបត្រាពេញស្រះ។ កម្តៅឡើងខ្លាំងធ្វើឱ្យរីងហួតទឹកលឿន ហើយការផ្លាស់ប្តូរបរិស្ថានភ្លាមៗ ធ្វើឱ្យបង្គាចុះខ្សោយ រហូតដល់ងាប់យ៉ាងច្រើនតែម្តង។ កសិកររូបនេះបាននិយាយថា “ប្រសិនបើលក្ខខណ្ឌអាកាសធាតុអំណោយផល ខ្ញុំអាចរកប្រាក់ចំណេញបានប្រហែល១ ៨៩៧ដុល្លារ ក្នុងរយៈពេលពីរខែទៀត។ ឥឡូវនេះ លុយថ្លៃដើមជិត១០លានដុង​ ឬស្មើនឹង២៨០ដុល្លាររបស់ខ្ញុំបានរលាយអស់ហើយ។” កសិករចិញ្ចឹមបង្គា និងក្តាម ឈ្មោះ ដាង អានហ៊ុង (Dang An Hung) បាននិយាយថា ក្តាមចាប់ផ្តើមងាប់តាំងពីខែកុម្ភៈ ដោយសារក្នុងកម្តៅទឹកបានឡើងម្តងហើយម្តងទៀតអស់រយៈពេលពេញមួយឆ្នាំតែម្តង។ ប្រហែលមួយខែមុន ក្តាមចិញ្ចឹមនៅក្នុងអាងទំហំជាងបួនហិកតារបស់គាត់ បានចាប់ផ្តើមងាប់ជាបន្តបន្ទាប់ ដោយនៅទីបំផុតបានបាត់បង់ដើមទុនស្ទើរតែទាំងស្រុង និងខាតបង់ប្រាក់រាប់សិបលានដុង។ ប្រទេសវៀតណាមភាគខាងត្បូង បាននិងកំពុងប្រឈមនឹងអាកាសធាតុក្តៅខ្លាំងក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ដោយសីតុណ្ហភាពនៅតាមបណ្តាខេត្តមួយចំនួន បានកើនឡើងលើសពី៣៧អង្សាសេ។ កសិករវៀតណាមបាននិយាយថា កម្តៅខ្លាំងបង្កើនល្បឿននៃការលូតលាស់សារាយសមុទ្រ។ នៅពេលសារាយងាប់ វាធ្វើឱ្យស្ថានភាពទឹកគ្មានស្ថិរភាព ងាយកើតជំងឺដល់ក្តាម និងបង្គា។ […]
News & ជាតិ
IMG_2089
ឯកឧត្តមបណ្ឌិត កៅ ថាច​ ណែនាំកសិករឱ្យស្វែងយល់ពីថ្លៃដើមផលិត​ជាមុន ទើបធ្វើកសិកម្មមិនខាត​
ខេត្តកណ្តាល​៖ ឯកឧត្តមបណ្ឌិត កៅ ថាច​ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារ​អភីវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នាព្រឹកថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០២៦នេះ បានពន្យល់ណែនាំប្រជាកសិករជាង​៥០០នាក់ នៅស្រុកលើកដែក ខេត្តកណ្តាល​ ឱ្យខិតខំស្វែងយល់ឱ្យបានច្បាស់លាស់អំពីថ្លៃដើមផលិត ដើម្បីធ្វើយ៉ាងណាចៀសវៀងនូវការខាតបង់ណាមួយនៅពេលលក់កសិផលរបស់ខ្លួន។ ឯកឧត្តមបណ្ឌិតបានមានប្រសាសន៍ណែនាំបែបនេះ  ក្នុងពិធីជួបសំណេះសំណាល​ប្រជាកសិករ និងមន្ត្រីមូលដ្ឋានជាង៥០០នាក់​ នៅក្នុងបរិវេណ​សាលាស្រុកលើកដែក​ ដោយមានការអញ្ចើញចូលរួមជាកិត្តិយស​ពីឯកឧត្តម ខុន សេរីរដ្ឋា អភិបាល​រងនៃគណៈអភិបាល​ខេត្តកណ្តាល លោក ចាប ច័ន្ទវិទ្យា អភិបាល​នៃគណៈអភិបាល​ស្រុកលើកដែក​ ក្រុមការងារសមាគមបណ្តាញកសិករតេជោ មន្ទីរកសិកម្មខេត្ត រដ្ឋបាល​ស្រុកស្អាង ការិយាល័យកសិកម្ម​ស្រុក មេឃុំ​ទូទាំងស្រុក មេភូមិគ្រប់ភូមិ រួមនិងកសិករប្រមាណ​៥៣៩នាក់​ផ្សេងទៀត​។ ក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា ក្នុងនាមជា​ប្រធាន​សមាគមបណ្តាញកសិករតេជោ និងក្នុងនាមជាប្រតិភូ​រាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយ​ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម​ សម្រាប់​បម្រើដល់គោលនយោបាយ​របស់រាជរដ្ឋាភិបាល​ បានឱ្យដឹងថា​ បងប្អូនប្រជាកសិករជួបការលំបាក​ធំៗមួយចំនួន៖ ទី​១) បងប្អូន​កសិករ​ខ្វះដើមទុន​សម្រាប់ធ្វើការងារកសិកម្ម​, ទី២) បងប្អូនកសិករ​ធ្វើកសិកម្ម​បាន​ផលហើយ​លក់មិនសូវដាច់​ និងបានតម្លៃទាបនិង ទី៣) ការធ្វើកសិកម្មរបស់បងប្អូន​ក្នុងរដូវខ្លះបាន​ផលច្រើន និងពេលខ្លះ​ពុំសូវ​បានផល​ ហើយ​ប្រឈម​ជាមួយនិងការប្រែប្រួលអាកាសធាតុ​។ […]
News & ជាតិ
698928568_1436076968562587_1188719781760187970_n
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករ ក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល
ស្រុកកៀនស្វាយ ខេត្តកណ្តាល៖  នៅព្រឹក ថ្ងៃពុធ ១២រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធស័ករាជា ២៥៧០ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ន (ARDB)បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករ ស្ថិតនៅក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល។ នៅក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខនេះ ក៏មានការចូលរួមពីឯកឧត្តម ខុន សេរីរដ្ឋា អភិបាលរងនៃគណៈអភិបាលខេត្តកណ្តាល, មន្ត្រីមន្ទីរកសិកម្មខេត្ត, អភិបាលរងនៃគណៈអភិបាលស្រុកកៀនស្វាយ លោកមេឃុំ និងមន្រ្តីកសិកម្មឃុំ ព្រមទាំងប្រជាកសិករសរុបចំនួន៥៦៥រូប។ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ក្នុងឱកាសនោះថា ការជួបសំណេះសំណាលថ្ងៃនេះ ក្នុងគោលបំណងធំបំផុត គឺចង់បង្ហាញពីសមាគមបណ្តាញកសិករតេជោ ដែលជាសមាគមថ្មីមួយ ជូនដល់បងប្អូនប្រជាកសិករ។ ក្នុងនោះសមាគមនឹងជួយសម្របសម្រួលដល់កសិករ ដោយធ្វើជាស្ពានចម្លងកសិផល ដែលកសិករផលិតបានហើយភ្ជាប់ទៅនិងទីផ្សារ រួមមាន បច្ចេកទេស ទីផ្សារ ផ្នែកហិរញ្ញប្បទាន និងជាឆត្រ ឬជាយន្ត ដើម្បីការពារពីការរំលោភបំពានណាមួយផងដែរ។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតប្រតិភូ បានរំលឹកថា កម្ពុជាមិនអាចគេចចេញពីវិស័យកសិកម្មបានទេ […]
News & ជាតិ
photo_2026-05-13_08-38-39
តម្បាញក្រមាកំពុងក្លាយជាមុខរបររកប្រាក់ចំណូលសំខាន់មួយរបស់ជនជាតិព្នង
ដោយ រស្មី មណ្ឌលគិរី៖ តម្បាញក្រមាបានក្លាយជាមុខរបរមួយដ៏សំខាន់ ក្នុងចំណោមមុខរបរដទៃទៀតដែលក្រុមជនជាតិភាគតិចព្នងរស់នៅខេត្តមណ្ឌលគិរី បានបង្កើតឡើងសម្រាប់រកចំណូលក្នុងក្រុមគ្រួសាររបស់ពួកគាត់អស់រយៈពេលប៉ុន្មានឆ្នាំមកនេះ។ អ្នកស្រី ច្រា អៀ ជាប្រធានក្រុមតម្បាញក្រមា ស្ថិតនៅភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានឱ្យដឹងថា ចាប់តាំងតែពីការរៀនតម្បាញក្រមា ឆ្នាំ២០២៣មក ឃើញថា ក្រុមអ្នកភូមិជាច្រើនបានចេះជំនាញនេះច្បាស់លាស់ ហើយអាចរកប្រាក់ចំណូល តាមរយៈការលក់ក្រមាជាបន្តបន្ទាប់។ ប្រាក់ចំណូលបានមកពីការត្បាញក្រមា បានចូលរួមកាត់បន្ថយការចំណាយក្នុងជីវភាព ហើយអាចដោះស្រោយឱ្យកូនទៅរៀន។ ការងាររបស់ដូនតានេះបានកំពុងជួយស្រ្តីក្នុងការរកចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ ដោយមិនចាំបាច់ចាកចេញទៅប្រកបរបរទីឆ្ងាយ។ អ្នកស្រីបន្តទៀតថា ក្រុមស្ត្រី ដែលត្បាញក្រមានៅក្នុងភូមិ ត្រូវបានបណ្តុះបណ្តាលជំនាញពីគ្រូតម្បាញមកពីខេត្តតាកែវ ដែលមានជំនាញច្បាស់លាស់ណាស់ ដោយមានសមាជិក១៥នាក់ បានកំពុងតែត្បាញនៅតាមផ្ទះ។ ការចាប់យកមុខរបតម្បាញនេះ បាននិងកំពុងជួយសម្រាលបន្ទុកស្វាមីមួយភាគ ដែលធ្លាប់ជាជន្ទល់សំខាន់ក្នុងការរកប្រាក់ចំណូលចិញ្ចឹមគ្រួសារនាពេលកន្លងមក។ បើតាមការបញ្ជាក់របស់អ្នកស្រី ច្រា អៀ ឱ្យដឹងទៀតថា តម្បាញក្រមានេះ ត្រូវបានធ្វើការណែនាំប្រាប់ពីគ្រូបណ្តុះបណ្តាលត្រឹមត្រូវ ដោយក្នុងនេះ ក្រមាខ្លះមានបណ្តោយ១,៨ម៉ែត្រ និងទទឹង៨០សង់ទីម៉ែត្រ។ លោក នេត្រ វិបុល នាយករងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS)បានប្រាប់ ARDBថា អង្គការរបស់លោកបានចូលរួមគាំទ្រដល់ស្ត្រី ដើម្បីទទួលចំណូលពីតម្បាញនៅភូមិពូតាំង និងភូមិពូរ៉ាង ខេត្តមណ្ឌលគិរី […]

កាលវិភាគផ្សព្វផ្សាយ