All Program
News & ជាតិ

ក្រុមហ៊ុនកែច្នៃកសិផលក្នុងខេត្តបាត់ដំបងមួយបាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់ជីវភាពនិងកាត់បន្ថយការចំណាកស្រុកពលរដ្ឋក្នុងតំបន់
ខេត្តបាត់ដំបង៖ ក្រុមហ៊ុនមិសុតា ហ៊្វូដ អ៊ីមផត អិចផត បង្កើតឡើងនៅឆ្នាំ២០១៧ នៅភូមិព្រៃកូនសេក សង្កាត់អូរចារ ក្រុងបាត់ដំបង ធ្វើការកែច្នៃកសិផលក្នុងវិស័យកសិកម្មបាននិងកំពុងចូលរួមយ៉ាងកសិកម្មក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយការចំណាកស្រុកធ្វើការនៅប្រទេសជិតខាង។ លោក ជិន វុឌ្ឍី អនុប្រធានរដ្ឋបាល និងធនធានមនុស្សនៃក្រុមហ៊ុនមិសុតា ហ៊្វូដ អ៊ីមផត អិចផត បានឱ្យដឹងថា ក្រុមហ៊ុនដែលមានម្ចាស់ជាកូនខ្មែរមានស្រុកកំណើតក្នុងខេត្តបាត់ដំបងមួយនេះបង្កើតឡើងមានគោដៅសំខាន់ៗគឺចង់ឱ្យស្រុកកំណើតរបស់ខ្លួន មានក្រុមហ៊ុន ឬរោងចក្រសម្ងួតផ្លែឈើដើម្បីចូលរួមលើកស្ទួយកសិផលរបស់ប្រជាកសិករនៅក្នុងតំបន់ដែលកសិករផលិតបាន ទិញយកចូលទៅរោងចក្រធ្វើការកៃច្នៃទៅជាអាហារសម្ងួត និងចង់ឱ្យកូនខ្មែរនៅក្នុងខេត្តបាត់ដំបងនេះមានការងារធ្វើ ដើម្បីកាត់បន្ថយការចំណាកស្រុកទៅធ្វើការនៅប្រទេសផ្សេងៗ។ លោកបន្តថា បច្ចុប្បន្ននៅក្រុមហ៊ុនមិសុតាបានផ្តល់ការងារដល់បុគ្គលិកធ្វើជាប្រចាំថ្ងៃមានប្រមាណ៧១នាក់ និងបុគ្គលិកធ្វើការតាមរដូវមានប្រមាណ២០០នាក់ ហើយនៅក្នុងចំណោមពួកគាត់ទាំងនោះក៏មានអ្នកធ្លាប់ចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ តែពេលដឹងថាមានរោងចក្រនៅទីនេះ ពួកគាត់ឈប់ទៅធ្វើការនៅប្រទេសថៃ។ ក្រុមហ៊ុនមិសុតាក្រៅពីចូលរួមលើកម្ពស់ជីវភាពពលរដ្ឋក្នុងតំបន់ ក្រុមហ៊ុនបានផ្តល់បច្ចេកទេសលើការដាំដុះដល់ប្រជាកសិករ ដើម្បីឱ្យកសិផលដល់ពេលប្រមូលផល វាត្រូវទៅតាមតម្រូវការរបស់ក្រុមហ៊ុនចង់បាន។បន្ថែមលើសពីនេះក្រុមហ៊ុនបានចូលរួមជំរុញនៅផ្នែកសេដ្ឋកិច្ចជាតិតាមរយៈវិស័យកសិកម្ម។ លោក ជិន វុឌ្ឍី សង្កត់ធ្ងន់ថា «នៅទីនេះយើងបានផ្តល់ការងារដល់ពលរដ្ឋក្នុងតំបន់ធ្វើ គាត់ទទួលបានប្រាក់កម្រៃសមរម្យសម្រាប់ទ្រទ្រង់គ្រួសារ ហើយទៅថ្ងៃខាងមុខជាការគិតរបស់ថ្នាក់ដឹកនាំយើងចង់ឃើញប្រែនរបស់មិសុតា និងប្រែនអូចា មានការប្រកួតប្រជែងមានលក្ខណៈទូលំទូលាយនៅលើទីផ្សារពិភពលោកបន្ថែមទៀត នៅពេលគេបានឃើញប្រែនផលិតផលទាំងពីរប្រភេទនេះ គេនឹងនឹកឃើញមកដល់ក្រុមហ៊ុនមិសុតាដែលមានទីតាំងនៅក្នុងខេត្តបាត់ដំបង ដែលជាខេត្តមួយសំបូរទៅដោយផ្លែឈើហូបផ្លែឬជាខេត្តមួយសំបូរទៅដោយផលិតផលកែច្នៃក្នុងវិស័យកសិកម្មដែលមានស្តង់ដារថែមទៀត»។ អ្នកស្រី ពេជ្រ វ៉ាន់នី បានអះអាងថា […]
News & អន្តរជាតិ

ប្រជាជនអាស៊ីលែងចង់ទិញទំនិញកសិកម្មរបស់សហរដ្ឋអាមេរិក ដោយសារសង្គ្រាមពាណិជ្ជកម្ម
សិង្ហបុរី៖ អតិថិជននៅទ្វីបអាស៊ីកំពុងតែនាំគ្នាកាត់បន្ថយការបញ្ជាទិញទំនិញផ្នែកកសិកម្មរបស់សហរដ្ឋអាមេរិក បន្ទាប់ពីរដ្ឋាភិបាលអាម៉េរិក ដំឡើងថ្លៃចូលចតនាវា ចេញពីប្រទេសចិន និងដំឡើងពន្ធនាំចូលលើដៃគូពាណិជ្ជកម្មសំខាន់ៗ បង្កឱ្យមានភាពមិនប្រាកដប្រជា និងធ្វើឲ្យប្រទេសដទៃទៀងលែងចង់ទិញផលិតផលអាមេរិក។ យោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ បានឱ្យដឹងថា ប្រទេសចិន ដែលបានសងសឹកនឹងការយកពន្ធ៣៤ភាគរយ លើទំនិញរបស់សហរដ្ឋអាមេរិក គឺជាអ្នកនាំចូលធំបំផុតនៃផលិតផលកសិកម្មរបស់សហរដ្ឋអាមេរិក ខណៈបណ្តាប្រទេសនៅអាស៊ីផ្សេងទៀត រួមទាំងប្រទេសជប៉ុន កូរ៉េខាងត្បូង និងប្រទេសថៃ ក៏អ្នកទិញបរិមាណដ៏ច្រើននូវស្រូវសាលី ពោត និងសណ្តែកសៀងរបស់សហរដ្ឋអាមេរិក។ ផែនការរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ក្នុងការស្តារឡើងវិញនូវការសាងសង់កប៉ាល់របស់សហរដ្ឋអាមេរិក ដោយប្រើថ្លៃសេវាកំពង់ផែរហូតដល់១,៥លានដុល្លារលើកប៉ាល់ដែលមានជាប់ពាក់ព័ន្ធជាមួយប្រទេសចិន បានបង្ខំអ្នកនាំចេញឱ្យស្វែងរកកប៉ាល់ ដែលមិនមែនជារបស់ចិន។ ផ្ទុយទៅវិញ ផែនការរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានជំរុញឱ្យតម្លៃដឹកជញ្ជូនកើនឡើង និងធ្វើឱ្យតម្រូវការទំនិញកសិកម្មរបស់សហរដ្ឋអាមេរិកធ្លាក់ចុះ។ លោក ជេ អូណែល (Jay O’Neil) ទីប្រឹក្សាផ្នែកដឹកជញ្ជូននៅរដ្ឋ កាន់សាស់ (Kansas) បាននិយាយថា ផែនការរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ធ្វើឱ្យសហរដ្ឋអាមេរិកឥឡូវនេះក្លាយជាគោលដៅ ដែលមិនគួរឱ្យទាក់ទាញសម្រាប់ជាងពាក់កណ្តាលនៃនាវាពិភពលោក។ លោកបាននិយាយថា ម្ចាស់នាវា និងប្រតិបត្តិករ មានការស្ទាក់ស្ទើរក្នុងការផ្តល់ទិន្នន័យដល់កំពង់ផែសហរដ្ឋអាមេរិកសម្រាប់ខែមេសា […]
News & ជាតិ

បណ្ណាល័យ ARDB, មជ្ឈមណ្ឌលស្រាវជ្រាវ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន និង APRACA Center of Excellence នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
ភ្នំពេញ៖ បណ្ណាល័យរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលមានឈ្មោះថា មជ្ឈមណ្ឌលស្រាវជ្រាវ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន និង APRACA Center of Excellence នឹងដាក់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ ស្អែកនេះ។ ការបង្កើតបណ្ណាល័យ និងស្ថាប័នស្រាវជ្រាវទាំងពីរនេះ ក្នុងគោលបំណង លើកកម្ពស់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) ក៏ដូចជាប្រមូលផ្តុំ និងចងក្រងឯកសារទុកសម្រាប់កូនខ្មែរជំនាន់ក្រោយៗ ដើម្បីសិក្សាស្វែងយល់អំពីបទពិសោធន៍របស់កូនខ្មែរជំនាន់មុន។ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានមានប្រសាសន៍ថា «ជាទស្សន:ផ្ទាល់ខ្លួន ខ្ញុំសង្កេតឃើញថា ខ្មែរយើងហាក់ដូចជាបាត់ទម្លាប់កត់ត្រាឯកសារទុក ចាប់ពីក្រោយការដួលរលំសម័យអង្គរដ៏រុងរឿងមក រហូតដល់សម័យបារាំងចូលស្រុក ឆ្នាំ១៨៦៣ បារាំងបានជួយកត់ត្រាឯកសារទុកឱ្យ ក្រៅអំពីការកត់ត្រាក្នុងស្ត្រាស្លឹករឹតបន្តិចបន្តួចប៉ុណ្ណោះ។ «ជាមួយគ្នានេះ ខ្មែរយើងជួបគ្រោះមហន្តរាយបត់បង់ឯកសារពីរលើកកធំៗ គឺ(១) សម័យលង្វែក-ប្រាក់ដួង និង(២) សម័យប៉ុលពតដ៏ខ្មៅងងឹត ដែលពួកគេកម្ទេចទាំងឯកសារមានជីវិត (គ្រូបង្រៀន គ្រូពេទ្យ វិស្វករ..) និងឯកសារផ្សេងៗ ជាពិសេស ច្បាប់ បញ្ញត្តិ […]
News & អន្តរជាតិ

ឡាវនាំចេញផលិតផលត្រីប្រា ជាលើកដំបូងចូលទីផ្សារប្រទេសចិន និងរកបានប្រាក់ចំណូលជាង៤៤លានដុល្លារ
ក្រុងវៀងចន្ទន៍៖ ផលិតផលត្រីទឹកសាប ដែលប្រជាកសិករឡាវចិញ្ចឹមត្រូវបាននាំចេញទៅកាន់ទីផ្សារក្នុងប្រទេសចិនជាលើកដំបូង ដែលជាការច្រកនាំចេញដ៏សំខាន់ក្នុងការធ្វើពាណិជ្ជកម្មជាមួយចិនក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ។ យោងតាមការផ្សាយរបស់វិទ្យុជាតិឡាវ បានឱ្យដឹងថា ប្រភេទត្រីប្រាកទឹកសាប ដែលចិញ្ចឹម និងកែច្នៃវេចខ្ចបក្នុងប្រទេសឡាវ ត្រូវបានចូលប្រទេសចិនជាលើកដំបូង បន្ទាប់ពីឆ្លងកាត់ការត្រួតពិនិត្យ និងអនុញ្ញាតឲ្យនាំចូលពីរដ្ឋបាលគយចិន នៅទីក្រុង សេនចេន ខេត្តក្វាងទុង កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។ ការនាំចេញនេះ គឺជាផលិតផលត្រីប្រា មានគុណភាពខ្ពស់ ដែលត្រូវបានចិញ្ចឹម និងកែច្នៃវេចខ្ចប់ នៅក្នុងកសិដ្ឋានចិញ្ចឹមត្រីប្រា អមដងទន្លេមេគង្គ ស្ថិតនៅក្នុងខេត្តចំប៉ាសាក់ របស់ប្រទេសឡាវ។ ទិន្នផលត្រីប្រានាំចេញនេះ បានមកពីគម្រោងកសិដ្ឋានចិញ្ចឹមត្រី ស្ថិតនៅតាមដងទន្លេមេគង្គ ដែលផ្តល់ទិន្នផលត្រីស្រស់រហូតដល់២០ពាន់តោន កែច្នៃបានទិន្នផលត្រីប្រមាណ១២ពាន់តោន និងអាចរកប្រាក់ចំណូលបានប្រហែល៤៤លានដុល្លារ។ ត្រីដែលមាននៅក្នុងការដឹកជញ្ជូនលើកដំបូងបានមកពីរោងចក្រកែច្នៃទឹក ដែលទើបសាងសង់ថ្មីនៅខាងក្នុងសួនឧស្សាហកម្ម ដែលត្រូវបានអនុញ្ញាតឱ្យលក់ត្រីទៅប្រទេសចិន និងដំណើរការដោយប្រើប្រាស់ប្រព័ន្ធសុវត្ថិភាព និងគុណភាពអាហារទំនើប។ ផលិតផលត្រីប្រានេះ ត្រូវបានឆ្លងកាត់ការត្រួតពិនិត្យយ៉ាងម៉ត់ចត់ពីសំណាក់អាជ្ញាអធរគយចិន ប្រចាំនៅកំពង់ផែ ហ្សេកូ ក្នុងទីក្រុង សេនចេន ខេត្ត ក្វាងទុង ហើយឥឡូវនេះ ផលិតផលត្រីនោះ បានទៅដល់ដៃប្រជាជនចិនទិញបរិភោគហើយ នៅក្នុងប្រវត្តិសាស្ត្រនៃពាណិជ្ជកម្មជលផលរវាងឡាវ និងចិន។ នេះជាលើកទីមួយហើយ ដែលផលិតផលត្រី នាំចេញពីប្រទេសឡាវ […]
News

ទីស្តីការគណៈរដ្ឋ មន្ត្រីរៀបចំពិពរណ៌ភូមិមួយផលិតផលមួយ ដើម្បីលើកម្ពស់ផលិតផលខ្មែរ និងអបអរសាទរទិវាជាតិ លើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ
(ភ្នំពេញ)៖ នៅទីស្តីការគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ សហការជាមួយសហគ្រាសឯកជនក្នុងស្រុក មកពីបណ្តារាជធានី-ខេត្ត បានរៀបចំដាក់តាំងបង្ហាញ និងលក់ផលិតផលរស់ខ្លួន ដើម្បីលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ និងអបអរសាទរឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ។ ពិពរណ៌ភូមិមួយផលិផលមួយផលិតផលមួយនេះ មានរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ត្រូវបានប្រារព្ធឡើងនៅទីស្តីការគណៈរដ្ឋមន្រ្តី អគារមិត្តភាពកម្ពុជា-ចិន ដើម្បីចូលរួមអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ និងចូលរួមអបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩ មេសា លើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ «ចូលរួមប្រើប្រាស់ផលិតផលខ្មែរ»។ សហគ្រាសកែច្នៃ វេចខ្ចប់ផលិតផលខ្មែរចំនួន៧១ បានចូលរួមដាក់តាំងលក់ផលិផលរបស់ខ្លួន ក្រោមបរិយាកាសសប្បាយរីករាយ ព្រមទាំងទទួលបានការស្ងើចសរសើរពីថ្នាក់ដឹកនាំជាន់ខ្ពស់ចំពោះផលិតផលកែច្នៃទាំងនេះផងដែរ។ នាពេលរសៀលថ្ងៃទី៩ ខែមេសា ដែលជាថ្ងៃទី២ នៃពិពរណ៌ភូមិមួយផលិតផលមួយ ឯកឧត្តម វង្សី វិសុទ្ទ ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអញ្ជើញទស្សនាការដាក់តាំងលក់នេះ ហើយបានសម្តែងការពេញចិត្តចំពោះផលិផលក្នុងស្រុក ព្រមទាំងលើកទឹកចិត្តដល់កសិករ និងសហគ្រឹនឱ្យប្រឹងផលិត និងកែច្នៃថែមទៀត ដើម្បីលើកកម្ពស់ផលិតផលខ្មែរ។ នៅក្នុងឱកាសអញ្ជើញទស្សនាផលិតផល ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានថ្លៃងកោតសរសើរដល់ធនាគារអភិវឌ្ឍន៍ជនបទ […]
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB បានអញ្ជើញចូលរួមពិធីប្រកាសសម្ពោធដាក់ឱ្យអនុវត្តជាផ្លូវការ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន”
ភ្នំពេញ: ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB និងជាសមាជិកគណ:កម្មការជំរុញការវិនិយោគ ក្នុងខេត្តទាំងបួននៅភូមិភាគឦសាននៅព្រឹកថ្ងៃទី ៩ ខែ មេសា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមពិធីប្រកាសសម្ពោធដាក់ឱ្យអនុវត្តជាផ្លូវការ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន” ដែលរៀបចំឡើងនៅសណ្ឋាគារសុខា រាជធានីភ្នំពេញ ។ នៅក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាននេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញថ្លែងសន្ទរកថាស្វាគមន៍ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-២០២៨”។ ការដាក់ចេញកម្មវិធីនេះក្នុងគោលដៅជំរុញការពង្រីកមូលដ្ឋានសេដ្ឋកិច្ចក្នុងបណ្តាខេត្តភាគឦសាន តាមរយៈការជំរុញវិនិយោគឯកជន ក៏ដូចជាជំរុញការតភ្ជាប់នៃចរន្តសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ និងប្រកបដោយបរិយាប័ន្ន ។ ក្នុងសេចក្តីថ្លែងការណ៍ពិសេសស្ដីពី «សមិទ្ធផល ១ ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា» […]
News & អន្តរជាតិ

វៀតណាមផ្តោតយុទ្ធសាស្ត្រនាំចេញផលិតផលក្នុងទិសដៅ បៃតង -ស្អាត -ឌីជីថល
អន្តរជាតិ៖ ពិព័រណ៍ផលិតផលនាំចេញឆ្នើមរបស់វៀតណាមឆ្នា២០២៥ បានប្រមូលផ្តុំស្តង់ជាង៧០០ ស្តង់ ដែលតាំងបង្ហាញផលិតផលសំខាន់ៗដូចជា ផលិតផលកសិកម្ម ម្ហូបអាហារ សិប្បកម្ម វាយនភណ្ឌ និងបច្ចេកវិជ្ជាកែច្នៃម្ហូបអាហារ។ ពិព័រណ៍នេះរៀបចំឡើងដោយនាយកដ្ឋានឧស្សាហកម្ម និងពាណិជ្ជកម្មទីក្រុងហូជីមិញ ដែលបានប្រព្រឹត្តទៅពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥។ អ្នកទិញអន្តរជាតិប្រមាណ២០០នាក់មកពីប្រទេសចិន កូរ៉េខាងត្បូង ឥណ្ឌា ម៉ាឡេស៊ី សិង្ហបុរី ថៃ សហរដ្ឋអាម៉េរិក និងជប៉ុន បានមកចូលរួមពិព័រណ៌នេះផងដែរ។ លោក ង្វៀង វ៉ាន់ដុង (Nguyen Van Dung) អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានមានប្រសាសន៍ថា ពិព័រណ៍ឆ្នាំនេះផ្តោតលើយុទ្ធសាស្ត្រនាំចេញក្នុងទិសដៅ “បៃតង – ស្អាត – ឌីជីថល” ដើម្បីសម្របទៅនឹងតម្រូវការនៃទីផ្សារពិភពលោក។ ក្នុងនោះ ផ្តោតលើការជំរុញការនាំចេញបៃតង ការលើកកម្ពស់ផលិតកម្ម និងការនាំចេញផលិតផល ដែលមិនប៉ះពាល់ដល់បរិស្ថាន និងបំពេញតាមស្តង់ដារអន្តរជាតិ។ ជំរុញការផ្លាស់ប្តូរឌីជីថលក្នុងពាណិជ្ជកម្ម ជាមួយនឹងកម្មវិធី បញ្ញាសិប្បនិម្មិត និងពាណិជ្ជកម្មអេឡិចត្រូនិច ដើម្បីបង្កើនប្រសិទ្ធភាពបណ្តាញចែកចាយ និងការចូលទៅកាន់ទីផ្សារកាន់តែលឿន។ យោងតាមអនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ គណៈប្រតិភូមកពីប្រទេសចិន និងកូរ៉េខាងត្បូង ដែលជាទីផ្សារសំខាន់សម្រាប់កសិផលវៀតណាម […]
News & អន្តរជាតិ

ឥណ្ឌូនេស៊ី គ្រោងនាំចេញស៊ុតមាន់ចំនួន១,៦លានគ្រាប់ក្នុងមួយខែទៅសហរដ្ឋអាម៉េរិក
អន្តរជាតិ៖ ប្រទេសឥណ្ឌូនេស៊ីកំពុងកំណត់ទិសដៅរបស់ខ្លួន ដោយយកសហរដ្ឋអាម៉េរិកជាគោលដៅនាំចេញដ៏មានសក្តានុពលសម្រាប់ផលិតកម្មស៊ុត ដែលបានកើនឡើងលើសពីចំនួន ២៨៨,៧ពាន់តោន ឬប្រហែល៥០០០លានស៊ុតក្នុងមួយខែ។ យោងតាមការចុះផ្សាយរបស់ Philippine News បានឱ្យដឹងថា ក្រសួងកសិកម្មឥណ្ឌូនេស៊ី បានប្រកាសពីការត្រៀមរបស់ខ្លួនក្នុងការនាំចេញប្រចាំខែនូវស៊ុតមាន់ចំនួន១,៦លានស៊ុត ក្នុងមួយខែទៅកាន់សហរដ្ឋអាម៉េរិក ដែលតម្លៃស៊ុតបានកើនឡើងដោយសារតែកង្វះការផ្គត់ផ្គង់ដែលបណ្តាលមកពីការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សី។ លោក អាហ្គុង ស៊ូហ្កានដា (Agung Suganda) អគ្គនាយកការចិញ្ចឹមសត្វ និងសុខភាពសត្វ បានមានប្រសាសន៍ថា ជាមួយនឹងការផលិតលើសនេះ ប្រទេសឥណ្ឌូនេស៊ី មានសក្តានុពលខ្លាំងក្នុងការផ្គត់ផ្គង់ស៊ុតដល់ប្រទេស ដែលកំពុងជួបប្រទះការរំខានដល់ការផលិតដោយសារតែការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សី រួមទាំងសហរដ្ឋអាម៉េរិកផងដែរ។ លោកបានកត់សម្គាល់ថា សហរដ្ឋអាម៉េរិកត្រូវបានគេរាយការណ៍ថា កំពុងជួបប្រទះឱនភាពផលិតកម្ម ដែលនាំឱ្យតម្លៃស៊ុតកើនឡើង។ ចំណែកគោលដៅនាំចេញដំបូងរបស់ប្រទេសឥណ្ឌូនេស៊ីមានចំនួន១,៦លានស៊ុតក្នុងមួយខែ។ កន្លងមក ប្រទេសឥណ្ឌូនេស៊ី បាននាំចេញស៊ុតទៅកាន់ប្រទេសសិង្ហបុរី និងអារ៉ាប់រួម ដោយឥណ្ឌូណេស៊ីគ្រោងនឹងអនុវត្តតាមស្តង់ដារសុវត្ថិភាពចំណីអាហារដ៏តឹងរឹង ដែលកំណត់ដោយរដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាម៉េរិក។ លោក អាហ្គុង ស៊ូហ្កានដា បានឱ្យដឹងថាទៀតថា «ស៊ុតដែលត្រូវនាំចេញត្រូវតែមានគុណភាពខ្ពស់ គ្មានមេរោគ Salmonella និងគ្មានសំណល់ថ្នាំអង់ទីប៊ីយោទិច ដើម្បីអនុលោមតាមស្តង់ដារសុវត្ថិភាពចំណីអាហារ ដែលកំណត់ដោយរដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាម៉េរិក។ ការនាំចេញនឹងត្រូវបានធ្វើឡើងដោយមិនរំខានដល់ការផ្គត់ផ្គង់ និងស្ថិរភាពតម្លៃនៅក្នុងទីផ្សារក្នុងស្រុក»។ នៅឆ្នាំនេះ ផលិតកម្មស៊ុតរបស់ប្រទេសឥណ្ឌូនេស៊ី ត្រូវបានគេប៉ាន់ប្រមាណថា នឹងឈានដល់ […]
News & ជាតិ

កសិករនៅបាត់ដំបងដាំស្អំលើផ្ទៃដីជិតមួយហិកតាអាចរកបានប្រាក់ចំណូលជិតមួយម៉ឺនដុល្លារក្នុងមួយឆ្នាំ
បាត់ដំបង៖ លោក ថន សំប៊ុន អាយុ៤៨ឆ្នាំ ជាកសិករ រស់នៅភូមិតាក្រី ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបងក្នុង បានចាប់យកមុខរបរដាំដំណាំស្អំលើដីទំហំមួយហិកតា តាំងឆ្នាំ២០១៩រហូតមកដល់សព្វថ្ងៃនេះ ដោយមិនព្រួយបារម្ភអំពីតម្លៃលក់ទីផ្សារនោះទេ ទោះបីពេលខ្លះមានការប្រែប្រួលតម្លៃក៏ដោយ ក៏នូវតែបានប្រាក់ចំណេញ ជួយឱ្យគ្រួសារមានលទ្ធភាពរកប្រាក់ចំណេញបានជិតមួយម៉ឺនដុល្លារក្នុងមួយឆ្នាំ។ លោក ថន សំប៊ុន បានអះអាងថា «ក្នុងឆ្នាំ២០២៤កន្លងមកនេះ យើងប្រមូលផលត្រួយស្អំយកទៅលក់ឱ្យឈ្មួញនៅទីផ្សារបានប្រាក់ជិតមួយម៉ឺនដុល្លារ ហើយប្រាក់ចំណូលនេះមានកម្រិតខ្ពស់បើប្រៀបធៀបទៅនិងការធ្វើស្រែក៏ដូចជាការដាំដុះដំណាំមួយចំនួននាពេលសព្វថ្ងៃ»។ បើតាមលោក ថន សំប៊ុន, កាលឆ្នាំ២០២៤កន្លងទៅ សម្រាប់ត្រួយស្អំមួយគីឡូក្រាមអាចលក់បានថ្លៃដល់១៣ ០០០រៀល នៅពេលទីផ្សារមានតម្រូវការខ្ពស់ និងការផ្គត់ផ្គង់មានចំនួនតិចតួច ហើយនៅពេលការផ្គត់ផ្គង់មានច្រើនតម្រូវការមានតិច ត្រួយស្អំលក់បានថ្លៃតែ២០០០រៀល។ ទោះបីតម្លៃស្អំធ្លាក់ថ្លៃមកនៅត្រឹម២០០០រៀលក៏ដោយ សម្រាប់លោក ថន សំប៊ុន នៅតែទទួលបានប្រាក់ចំណេញ ព្រោះនៅក្នុងរដូវកាលប្រមូលផលស្អំធ្លាក់ថ្លៃនេះ លោកមិនបានចំណាយប្រាក់ទៅលើការថែទាំបូមទឹកស្រោចស្រពនោះទេ ព្រោះជារដូវភ្លៀង ។ ចំណែកអ្នកស្រី ពេជ្រ វ៉ាន់នី ត្រូវប្រពន្ធរបស់លោក ថន សំប៊ុន បានឱ្យដឹងថា តម្លៃស្អំបោះដុំទៅលើទីផ្សារក្នុងតំបន់ កាលខែមករា ឆ្នាំ២០២៥ មួយគីឡូក្រាមបានថ្លៃ១២០០០រៀល, នៅខែកុម្ភៈលក់បានថ្លៃ៨០០០រៀល ហើយនៅខែមីនាលក់បានថ្លៃចន្លោះពី៣៥០០រៀលទៅ៤០០០រៀលក្នុងមួយគីឡូក្រាម។ […]
News & អន្តរជាតិ

ពិភពលោកកំពុងបាត់បង់ “ប្រភពទឹកនៅលើគោក”កាន់តែច្រើនឡើង ដោយសារតែការប្រែប្រួលអាកាសធាតុ
អន្តរជាតិ៖ សៀវភៅទស្សនាវដ្ថី “វិទ្យាសាស្ត្រ” បានបោះពុម្ពលទ្ធផលនៃការសិក្សាពីសាកលវិទ្យាល័យម៉ែលប៊ើន (Melbourne University) ប្រទេសអូស្ត្រាលី និងសាកលវិទ្យាល័យជាតិសេអ៊ូល ក្នុងប្រទេសកូរ៉េខាងត្បូង ដែលសិក្សាទៅលើទិន្នន័យសំណើមដីពីផ្កាយរណបជុំវិញពិភពលោក។ ក្នុងនេះគេបានវាស់កម្រិតទឹកសមុទ្រ និងការសង្កេតនៃចលនាប៉ូល ដើម្បីវាយតម្លៃធនធានទឹកលើដីរបស់ពិភពលោកក្នុងរយៈពេល៤ទសវត្សរ៍កន្លងមកនេះ ដែលលទ្ធផលបង្ហាញថា ប្រភពទឹកជាច្រើនបានថមថយចុះ បើធៀបនឹងកាលពីមុនមកនេះ។ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ បានរាយការណ៍ពីទីក្រុងស៊ីដនីប្រទេសអូស្ត្រាលី កាលពីថ្ងៃទី២ ខែមេសា បានឲ្យដឹងថា ប្រភពទឹកនៅលើដី រួមមានសំណើមដី ទឹកក្រោមដី និងប្រភពទឹកលើផ្ទៃដី សំណើមដីសកល បានថយចុះប្រមាណ ១.៦១៤ជីហ្គាតោន នៅចន្លោះឆ្នាំ២០០០ ដល់២០០២។ ក្នុងលទ្ធផលការសិក្សាដដែល បានបង្ហាញឱ្យឃើញថា ការធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ និងមិនអាចត្រឡប់វិញបាននៃធនធានទឹកនៅលើដី ដែលទំនងជាជាលទ្ធផលនៃការផ្លាស់ប្តូរលំនាំទឹកភ្លៀង និងសីតុណ្ហភាពខ្ពស់ ដែលបណ្តាលឱ្យមានការកើនឡើងនៃការហួតទឹក។ សំណើមដីបានធ្លាក់ចុះ ១០០៩ជីហ្គាតោនបន្ថែមទៀត នៅចន្លោះឆ្នាំ២០០៣ និង២០១៦ ដោយមិនមានសញ្ញានៃការងើបឡើងវិញរហូតដល់ឆ្នាំ២០២១ ដែលនាំឱ្យអ្នកវិទ្យាសាស្ត្រព្រមានថា លក្ខខណ្ឌអាកាសធាតុបច្ចុប្បន្នអាចនាំឱ្យមិនមានភាពល្អប្រសើរឡើងវិញទេនាពេលអនាគត ហើយសង្កត់ធ្ងន់លើតម្រូវការបន្ទាន់សម្រាប់ការកែលម្អគំរូអាកាសធាតុ ហើយពិចារណាលើកត្តាមនុស្សដូចជា កសិកម្ម និងការសាងសង់ប្រព័ន្ធធារាសាស្ត្រ និងទំនប់ធំៗជាដើម។ ក្រុមអ្នកស្រាវជ្រាវបាននិយាយទៀតថា ការថយចុះនៃធនធានទឹកនៅលើដី គឺផ្តើមឡើងមកពីកត្តានៃការផ្លាស់ប្តូរចរន្តទឹកភ្លៀង និងការហួតនៃទឹកកើនឡើងជាមួយនឹងការកើនឡើងនៃសីតុណ្ហភាពពិភពលោក។ លើសពីនេះការបាត់បង់ធនធានទឹកនៅលើដីក៏រួមចំណែកដល់ការកើនឡើងកម្ពស់ទឹកសមុទ្រផងដែរ។ បញ្ហាបាត់បង់ប្រភពទឹកលើកគោកនេះត្រូវបានគេរំពឹងថា […]