វិស័យ​ដំណាំ​ក្រូចឃ្វិច និងក្រូចឆ្មារ​របស់​ជប៉ុន​ប្រឈម​នឹង​ការ​ធ្លាក់ចុះ​ជា​បន្តបន្ទាប់

2025-12-30 20.30.52

តូក្យូ៖ វិស័យ​ដំណាំ​ក្រូចឃ្វិច និងក្រូចឆ្មារ​របស់​ជប៉ុន​ប្រឈម​នឹង​ការ​ធ្លាក់ចុះ​ជា​បន្តបន្ទាប់​ ដោយសារ​អ្នកផលិត​ចូលដល់វ័យកាន់តែចាស់ជរា បង្កកង្វះ​ខាតកម្លាំង​ពលកម្ម នឹងធ្វើឱ្យសមត្ថភាពថែទាំ​ចម្ការ​ក្រូច​ចាប់ផ្តើមថយចុះ ដែល​បណ្តាល​ឱ្យ​ផលិតកម្ម​ផ្លែ​ក្រូចឃ្វិច និង​ក្រូចឆ្មារផ្តល់ទិន្នភាពទាប ​ក្នុង​ឆ្នាំ​ទីផ្សារ២០២៤-២០២៥ ដោយអាច​ងើបឡើងវិញ​បន្តិចបន្តួច​ ​សម្រាប់​ឆ្នាំ​ទីផ្សារ២០២៤-២០២៦។

នៅពេលការផ្គត់ផ្គង់ផលិតផល​ផ្លែ​ក្រូច​ក្នុងប្រទេសជប៉ុនមិនគ្រប់គ្រាន់តាមតម្រូវការ ពេលនោះនឹងត្រូវការនាំចូល​ផ្លែ​ក្រូច​ពីបរទេស ជាពិសេស​ផ្លែ​ក្រូចឃ្វិច និង​ក្រូចឆ្មារ ​របស់​សហរដ្ឋអាមេរិក ប៉ុន្តែការនាំចូល​នឹង​ថយចុះ​ទៅវិញនៅពេល​​ផលិតកម្មផ្លែក្រូវ​ក្នុងប្រទេសជប៉ុន​ងើបឡើងវិញ​។ ចំណង់ចំណូលចិត្ត​របស់​អ្នកប្រើប្រាស់​ជប៉ុន ​មាន​ចំណង់ចំណូលចិត្តតែផ្លែ​ក្រូច​​ដាំដុះ​ក្នុង​ស្រុក និង​ពូជ​ផ្លែ​ក្រូចរបស់​ជប៉ុន​ ដែល​អាច​ប៉ះពាល់​ដល់​គំរូ​តម្រូវការ​នាពេលអនាគត​សម្រាប់​ក្រូចឃ្វិច និង​ក្រូចឆ្មារ​។

អ្នកនាំចេញ​ផ្លែក្រូចរបស់​សហរដ្ឋអាមេរិក ​នៅតែ​មាន​ជំហរ​ល្អ​ដោយសារតែ​បណ្តាញ​ចែកចាយមានស្រាប់ និង​គុណភាព​ផលិតផល​មាន​ស្ថិរភាព ទោះបីជា​ដៃគូ​ប្រកួតប្រជែង​អន្តរជាតិ​នៅតែ​បន្ត​ជះឥទ្ធិពល​ដល់​ការនាំចូល​តាម​រដូវ​កាល​ក៏ដោយ។

ផ្ទៃដី​ដាំដុះដំណាំ​​ក្រូចឃ្វិច និងក្រូចឆ្មារ​របស់​ជប៉ុន​បន្ត​ធ្លាក់ចុះ​ដោយសារ​កត្តា​រចនាសម្ព័ន្ធ ​ដូចជា​សម្ពាធ​ប្រជាសាស្ត្រ កង្វះខាត​កម្លាំង​ពលកម្ម និង​ការចំណាយ​ខ្ពស់​ក្នុង​ការថែទាំចម្ការ​ក្រូវ​ចាស់ៗ​ ស្ថិតនៅលើ​ភ្នំ។  ការផលិតក្រូចឃ្វិច និងផ្លក្រូចឆ្មារ​ ភាគច្រើនប្រមូលផ្តុំនៅក្នុងខេត្តជាប់ឆ្នេរសមុទ្រ ដែលចម្ការក្រូចទាំងនេះមានអាយុច្រើន និងលក្ខខណ្ឌសមុទ្រអំណោយផលដល់ទាំងផ្លែក្រូចឃ្្វិច និងពូជក្រូចឆ្មារ។

នៅក្នុងឆ្នាំទីផ្សារ២០២៤-២០២៥ ប្រទេសជប៉ុនបានប្រមូលផលផ្លែក្រូចលើផ្ទៃដីទំហំ៤៦ ៩០០ ហិកតា ដែលជាពូជក្រូចឃ្វិច និងក្រូចឆ្មាររបស់ជប៉ុន។ ប្រភេទផលិតកម្មផ្លែក្រូចទាំងពីររបស់ជប៉ុន នៅតែបន្តធ្លាក់ចុះ ដោយសារកសិករលែងចង់ធ្វើកសិកម្ម ឬកាត់បន្ថយការធ្វើចម្ការដាំឈើហូបផ្លែ។ ចម្ការឈើហូបផ្លែ ដែលដាំដុះតាមជើងភ្នំមានជម្រាលចោត នឹងត្រូវបោះបង់ចោលយ៉ាងឆាប់រហ័ស ដោយសារតែខ្វះកម្លាំងពលកម្ម និងការកើនឡើងនៃថ្លៃដើមធាតុចូល ហើយគំនិតផ្តួចផ្តើមដាំឡើងវិញ នៅតែមិនគ្រប់គ្រាន់ដើម្បីទូទាត់សងថ្លៃដើមឡើយ។

ការធ្លាក់ចុះនេះនឹងបន្តកើតឡើងរហូតដល់ឆ្នាំទីផ្សារ២០២៦-២០២៦ នៅពេលផ្ទៃដីប្រមូលផលសរុបត្រូវបានប៉ាន់ប្រមាណថា នឹងធ្លាក់ចុះមកត្រឹម៤៥ ៧០០ហិកតាប៉ុណ្ណោះ។ ទោះបីជារដ្ឋាភិបាលថ្នាក់មូលដ្ឋានរបស់ជប៉ុនខិតខំលើកកម្ពស់ការបន្តដាំដំណាំ និងបង្កើតយន្តការដាំដុះក៏ដោយ ល្បឿននៃអ្នកចូលនិវត្តន៍ និងការថែទាំដំណាំចុះខ្សោយលើសពីអត្រាគិតទុកមុនដោយហេតុនេះនឹងបង្កឱ្យមានការធ្លាក់ចុះកាន់ច្រើននូវទំហំផ្ទៃដីដាំដំណាំក្រូចឃ្វិច និងក្រូចឆ្មាររបស់ជប៉ុន ក្នុងរយៈពេលវែង៕


image_2026-09-04_13-36-32
ពូជស្រូវទិន្នផលដល់១៣តោន​ក្នុងមួយហិកតា – ឥណ្ឌូណេស៊ីកំពុងចែកដល់កសិករ

ម៉ាឡេស៊ី៖ ឥណ្ឌូណេស៊ីកំពុងចែក​ពូជស្រូ​វក្នុងស្រុក ដែលអាច​ផ្ដល់ទិន្នផលខ្ពស់​ចន្លោះ​ពី១០ ទៅ១៣តោន​ក្នុងមួយហិកតា ដល់កសិករ​របស់​ខ្លួន ខណៈពូជស្រូវនេះក៏ធន់​នឹង​អាកាសធាតុថែមទៀត ។ រដ្ឋមន្ត្រីក្រសួងកសិកម្មឥណ្ឌូណេស៊ី លោក អានឌី អាំរ៉ាន ស៊ូឡៃម៉ាន (Andi Amran Sulaiman) មានប្រសាសន៍ថា ពូជស្រូវនេះនឹង​ត្រូវ​ចែកចាយដល់កសិករនៅទូទាំងប្រទេស ដើម្បីបង្កើនផលិតភាពកសិកម្មដាំដំណាំស្រូវ។ រដ្ឋមន្ត្រីក្រសួងកសិកម្ម​រូបនេះ​ បានឱ្យដឹងថា មជ្ឈមណ្ឌលផលិតពូជស្រូវនៅក្នុងខេត្តជ្វាខាងលិច (West Java) គឺជាមជ្ឈមណ្ឌលផលិតពូជស្រូវធំបំផុតនៅអាស៊ីអាគ្នេយ៍ ដោយមានសមត្ថភាពអាចផលិតពូជស្រូវរហូតដល់២៥០តោនក្នុងមួយឆ្នាំ។ លោកបានបញ្ជាក់ថា ពូជស្រូវផលិតដោយមជ្ឈមណ្ឌលទំនើបកម្មកសិកម្មស្រូវឥណ្ឌូណេស៊ី អាចផ្តល់ទិន្នផលពី១០ ទៅ១៣ តោនក្នុងមួយហិកតា ដើម្បីជួយរក្សាសន្តិសុខស្បៀងរបស់ប្រទេសឥណ្ឌូណេស៊ី។ មជ្ឈមណ្ឌលផលិតពូជស្រូវរបស់​ឥណ្ឌូណេស៊ីនេះកំពុងផលិតពូជស្រូវជាច្រើនប្រភេទ ដែលសមស្របទៅនឹងលក្ខខណ្ឌផ្សេងៗគ្នា រួមមានស្រូវរដូវវស្សា និងស្រូវរដូវប្រាំង ព្រមទាំងពូជធន់នឹងគ្រោះរាំងស្ងួតផងដែរ។ ក្រសួងកសិកម្មឥណ្ឌូណេស៊ី បានប្រកាសកាលនាពេលកន្លងមកថា ខ្លួនមានផែនការបែងចែកពូជស្រូវក្នុងកម្មវិធីឧបត្ថម្ភធនជាពូជស្រូវសម្រាប់បង្កបង្កើនផលលើផ្ទៃដីយ៉ាងហោចណាស់១លានហិកតា នៅក្នុងឆ្នាំ២០២៧ ដើម្បីបង្កើនផលិតភាពស្រូវ និងជំរុញឱ្យកសិករងាកមកធ្វើកសិកម្មទំនើប និងស្របតាមប្រព័ន្ធកសិកម្មជឿនលឿន៕​ (ផាន់ អាណា)

image_2026-09-04_13-31-24
ម៉ាឡេស៊ីដាក់គោលដៅបង្កើនការនាំចេញម្នាស់ និងទុរេន

គូឡាឡាពួរ៖ ប្រទេសម៉ាឡេស៊ី កំពុងដាក់គោលដៅទាក់ទាញការវិនិយោគ និងជំរុញពាណិជ្ជកម្មបន្ថែមទៀតនៅក្នុងវិស័យកសិ-ចំណីអាហារ។ លោក មូហាមេត សាប៊ូ (Mohamad Sabu) រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសន្តិសុខស្បៀង បានចាត់ទុកម្នាស់ និងទុរេន ថាជាផលិតផល ដែលមានសក្តានុពលខ្ពស់ សម្រាប់ការធ្វើទីផ្សារអន្តរជាតិបន្ថែមទៀត។ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ក្រសួងកំពុងដាក់គោលដៅសម្រេចឱ្យបាននូវការប្តេជ្ញាចិត្តលើការវិនិយោគ និងការធ្វើ​ពាណិជ្ជកម្មដែលមានតម្លៃប្រហែល១៩៨០លានដុល្លារ។ ក្នុងនោះ រួមមានគម្រោងសាងសង់រោងចក្រកែច្នៃម្នាស់នៅតំបន់ទូកាវ (Tukau) ក្នុងទីរដ្ឋសារ៉ាវ៉ាក់ (Sarawak) ដែលមានតម្លៃ ខ្ទង់២៥៥លានដុល្លារ ព្រមទាំងកិច្ចសហប្រតិបត្តិការលើការផលិតម្នាស់ និងការផលិតជីសម្រាប់ដំណាំនេះ។ រដ្ឋាភិបាលម៉ាឡេស៊ី ក៏កំពុងស្វែងរកវិធីបង្កើនវត្តមានផលិតផលកសិ-ចំណីអាហាររបស់ម៉ាឡេស៊ីនៅលើទីផ្សារអន្តរជាតិ រួមទាំងតាមរយៈកិច្ចសហប្រតិបត្តិការជាមួយទីផ្សារនៅតំបន់អាហ្វ្រិកផងដែរ៕ (អៀវ ឈៀងនី)

image_2026-09-04_13-22-29
វៀតណាមបើកទីផ្សារសម្រាប់ទំពាំងបាយជូរឥណ្ឌា​ ឯឥណ្ឌាបើកទីផ្សារទទួលយកទុរេនវៀតណាម បន្ទាប់ពីឥណ្ឌាបើកទីផ្សារផ្លែទុរេន

វៀតណាម៖ វៀតណាម និងឥណ្ឌា កំពុងបើកទីផ្សារ​ឱ្យគ្នាទៅវិញទៅមក ដោយក្នុងនោះ វៀតណាម បានបើកទីផ្សារ​សម្រាប់​ផ្លែទំពាំងបាយជូររបស់​ឥណ្ឌា ចំណែកឯឥណ្ឌាវិញ ក៏បើកទីផ្សារទទួលយកផ្លែទុរេន​ពីវៀតណាមវិញដែរ ។ ការ​បើកទីផ្សារ​ឱ្យគ្នាទៅវិញទៅមកនេះ គឺ​ដើម្បីធ្វើពិពិធកម្មពាណិជ្ជកម្មកសិកម្ម និងគាំទ្រគោលដៅ ក្នុងការសម្រេចទំហំពាណិជ្ជកម្មទ្វេភាគីឱ្យបាន​​​២៥ពាន់លានដុល្លារ នៅឆ្នាំ២០៣០។ លោក ប៊ុយ ចុងធួង (Bui Trung Thuong) ទីប្រឹក្សាពាណិជ្ជកម្មវៀតណាម និងជាប្រធានការិយាល័យពាណិជ្ជកម្មវៀតណាម ប្រចាំប្រទេសឥណ្ឌា បាននិយាយថា កិច្ចសហប្រតិបត្តិការផ្នែកកសិកម្មនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រេចគោលដៅពាណិជ្ជកម្មរវាង​ប្រទេសទាំងពីរ។ ប្រទេសឥណ្ឌាបានសម្រេចបើកទីផ្សាររបស់ខ្លួនសម្រាប់ទទួលយកផ្លែទុរេនស្រស់ពីវៀតណាម បន្ទាប់ពីវៀតណាមបានអនុញ្ញាតឱ្យនាំចូលផ្លែទំពាំងបាយជូរស្រស់ពីឥណ្ឌា ចាប់ពីខែសីហា ឆ្នាំ២០២៦នេះតទៅ​។ វិធានការបើកទីផ្សារទាំងនេះ អាចជួយបង្កើតលំហូរពាណិជ្ជកម្មថ្មីៗ និងពង្រីកខ្សែសង្វាក់ផ្គត់ផ្គង់ផលិតផលកសិកម្ម រវាងប្រទេសទាំងពីរ។ លោកស្រី វីនីតា សុទ្ធស៊ូ (Vinita Sudhanshu) នាយកអាជ្ញាធរអភិវឌ្ឍន៍ការនាំចេញផលិតផលកសិកម្ម និងអាហារកែច្នៃរបស់ឥណ្ឌា បាននិយាយថា តម្រូវការផ្លែឈើស្រស់ គឺមានច្រើននៅក្នុងទីផ្សាររបស់ប្រទេសទាំងពីរ។ អ្នកនាំចេញទំពាំងបាយជូររបស់​ឥណ្ឌាកំពុងរៀបចំនាំចេញផ្លែទំពាំងបាយជូរស្រស់លើកដំបូងទៅកាន់ប្រទេសវៀតណាម នៅក្នុងរដូវប្រមូលផលខាងមុខ ហើយការនាំចេញសាកល្បងត្រូវបានរំពឹងថា នឹងចាប់ផ្តើមនៅ ខែធ្នូ​ ឆ្នាំ២០២៦នេះ។ សមាគមផ្លែឈើ និងបន្លែវៀតណាម បាននិយាយថា ការទទួលបានសិទ្ធិនាំចូលទុរេនទៅកាន់ទីផ្សារឥណ្ឌា​បានផ្ដល់​សក្តានុពលដល់ផ្លែទុរេនវៀតណាម ដែលជាឧស្សាហកម្ម​តម្លៃរាប់ពាន់លានដុល្លារ៕ […]

image_2026-09-04_13-06-30
ស្រីលង្កាកំណត់គោលដៅនាំចេញផ្លែដូង ឱ្យបានប្រាក់២,៥ពាន់លានដុល្លារ នៅឆ្នាំ២០៣០

កូឡុំបូ៖ អាជ្ញាធរអភិវឌ្ឍន៍ដូងស្រីលង្កា បានប្រកាសថា អង្គភាពនេះបានកំណត់គោលដៅបង្កើនប្រាក់ចំណូលប្រចាំឆ្នាំពីការនាំចេញផលិតផលផ្លែដូង ឱ្យដល់កម្រិតទឹកប្រាក់២,៥ពាន់លានដុល្លារ នៅឆ្នាំ២០៣០ បើធៀបនឹងទំហំទឹកប្រាក់១,២ពាន់លានដុល្លារ គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦ នេះ។ លោក សាន្ថា រ៉ាណាធុងហ្គា​ (Shantha Ranathunga) ប្រធានអាជ្ញាធរអភិវឌ្ឍន៍ដូងស្រីលង្កា បានមានប្រសាសន៍ថា គោលដៅនេះនឹងទទួលបានជោគជ័យ តាមរយៈការបង្កើនផលិតកម្ម និងការបង្កើនតម្លៃបន្ថែមលើផលិតផលផ្លែដូង។ ប្រទេសស្រីលង្កា មានគោលដៅបង្កើនផលិតកម្មដូងឱ្យកើនទិន្នផលដល់ប្រមាណ៤,២ពាន់លានផ្លែ ព្រមទាំងពង្រីកការកែច្នៃ និងបង្កើតម៉ាកសញ្ញាសម្គាល់ផលិតផលរបស់ស្រីលង្កា ដោយផ្ទាល់នៅតាមផ្សារទំនើបអន្តរជាតិ។ យោងតាមតួលេខរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍ការនាំចេញរបស់ស្រីលង្កា បានឱ្យដឹងថា ចំណូលបានមកពីការនាំចេញផលិតផលផ្លែដូង បានកើនដល់ទំហំទឹកប្រាក់ប្រមាណ១,២ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ ដោយបន្តកើនឡើងពីទំហំទឹកប្រាក់ជាង៨៦៤លានដុល្លារ ក្នុងឆ្នាំ២០២៤។ វិស័យដូងនេះ មានគោលដៅរកចំណូលពីការនាំចេញឱ្យបានទឹកប្រាក់ប្រមាណ១,៣ពាន់លានដុល្លារ នៅចុងឆ្នាំ២០២៦នេះ។ ក្នុងរយៈពេល៦ខែដំបូង នៃឆ្នាំ២០២៦ ប្រទេសស្រីលង្កា បាននាំចេញផលិតផលផ្លែដូងកើនឡើង១៦ភាគរយ ពីទំហំទឹកប្រាក់៥៣០លានដុល្លារ ដល់៦១៤លានដុល្លារ។ ទោះជាយ៉ាងណា ការផ្គត់ផ្គង់ផ្លែដូង ត្រូវបានព្យាករថា នឹងថយចុះប្រមាណ១៤ភាគរយ នៅក្នុងខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២៦នេះ​ ដោយសារអ្នកនាំចេញកំពុងប្រឈមនឹងបញ្ហាថ្លៃដើមផលិត ដូចជាប្រេងឥន្ធនៈឡើងថ្លៃ ដោយសារសង្គ្រាមនៅតំបន់មជ្ឈឹមបូព៌ា។ យុទ្ធសាស្ត្ររបស់វិស័យដូងនេះ រួមមានការបង្កើនផលិតកម្ម និងពង្រីកការកែច្នៃ ដើម្បីទទួលបានតម្លៃបន្ថែមខ្ពស់ជាងមុនពីការនាំចេញផលិតផលដូង។ ប៉ុន្តែ […]

កាលវិភាគផ្សព្វផ្សាយ