សិប្បកម្មកែច្នៃត្រីនៅខេត្តសៀមរាប ប្រែក្លាយពីលក្ខណៈគ្រួសារទៅជាសិប្បកម្មមានគុណភាពក្នុងការនាំត្រីចេញទាំងក្នុង និងក្រៅប្រទេស

IMG_5222

ដោយ ជិន ម៉ាដេប៉ូ

តាមរយៈការកែច្នៃត្រីតាមលក្ខណៈគ្រួសារដែលប្រកបដោយគុណភាព​ ពិសេសមានរសជាតិឆ្ងាញ់ពិសា ថែមទៀតនោះ បានកំពុងជួយឱ្យ សិប្បកម្មកែច្នៃត្រី យន់ ស៊ីនួន ដែលមានទីតាំងនៅសង្កាត់ជ្រាវ ក្រុង សៀមរាប អាចរកទីផ្សារកាន់តែទូលំទូលាយ ដោយប្រែក្លាយជាសិប្បកម្មតូចតាចមួយ ពង្រីកខ្លួននាំចេញលក់ទាំងក្នុង និងក្រៅប្រទេស។

ផ្តើមចេញពីអាជីវកម្មលក្ខណៈគ្រួសារតូចមួយ ហើយបានពង្រីកខ្លួនមកដល់ពេលនេះ ដោយសារតែ ការអនុវត្តអនាម័យល្អ និង ប្រភពត្រី ដែលមាននិរន្តរភាព។

គិតមកដល់ពេលនេះសិប្បកម្ម យន់ ស៊ីនួន បានកែច្នៃជលផលនេសាទសម្រាប់ផ្គត់ផ្គង់លើទីផ្សារក្នុងស្រុកក្នុងនេះដូចជា ផ្សារធម្មជាតិក្នុងខេត្តសៀម រាប និងភ្នំពេញ រួមទាំងអ្នកចែកចាយបន្តក្រៅប្រទេស តាមរយៈប្រជាពលរដ្ឋខ្មែរ ដែល រស់នៅអូស្ត្រាលី អាមេរិក ជប៉ុន កូរ៉េជាដើម។

លោកស្រី យន់ ស៊ីនួន ជាម្ចាស់សិប្បកម្ម យន់ ស៊ីនួន បានប្រាប់ឱ្យដឹងថា ​​សិប្បកម្មមួយនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០២ ដោយផ្តោត និង មានការតាំងចិត្តខ្ពស់ក្នុងការថែរក្សាមុខម្ហូបខ្មែរប្រពៃណី ដែលជាកេរ្តិ៍ មរតកដូនតា ដូចជាត្រីងៀត ប្រហុក និងផ្អក ជាមួយសុវត្ថិភាពនិង គុណភាព។ អ្វីដែលកាន់តែពិសេសនោះគឺត្រីងៀត ត្រីឆ្អើរ និងត្រីប្រាហើម ជាផលិតផលចម្បងកែច្នៃពីត្រីក្នុង ស្រុក ដូចជាត្រីរ៉ស់ ត្រីប្រា ត្រីអណ្តែង ត្រីឆ្លូញ។ផលិតផលសម្រេច មានតម្លៃមធ្យមពី៩-៣២ដុល្លារក្នុងមួយគីឡូក្រាម សម្រាប់អតិថិជនធម្មតានិង ចំណូលមធ្យម។

​លោកស្រី យន់ ស៊ីនួន បានឱ្យដឹងដែរថាកាលពីមុនមកពេលមិនទាន់បានរៀបចំរោងធ្វើត្រីងៀតនេះ ទីផ្សារមិនទាន់មានសន្ទុះខ្លាំងនៅឡើយទេ ប៉ុន្តែរហូតមកដល់ពេលនេះ តាមរយៈកម្មវិធីគម្រោងរបស់ CAPFISH-Capture គឺបានរៀបចំរោងសម្ងួត ដែលជួយឱ្យសិប្បកម្មបង្កើនការលក់មានការកើនឡើង។ ផលិតផលទាំងនេះថែមទាំង បាននាំចេញទៅក្រៅប្រទេស ដូចជា អូស្ត្រាលី អាមេរិក និងកាណាដា។

ម្ចាស់សិប្បកម្ម រូបនេះបានឱ្យដឹងថាការផលិត និងការកែច្នៃគឺអ្នកស្រីបានយកចិត្តទុកដាក់បំផុត ដោយធានាបានសុវត្ថិភាពចំណីអាហារ និងគុណភាព។

ដោយឡែក លោក បណ្ឌិត ឈូន ចំណាន ប្រធាននាយកដ្ឋានបច្ចេកវិទ្យាកែច្នៃ និងគុណភាពនៃរដ្ឋបាលជលផលបានបញ្ជាក់ប្រាប់ថាប្រហុកសៀមរាបគឺជាប្រហុកដែលទទួលបានម៉ាក្យសម្គាល់ភូមិសាស្ត្រទំនិញ (GI)ហើយប្រហុកសៀមរាបបានទទួលស្គាល់ថាជាប្រហុកមានរសជាតិឈ្ងុយឆ្ងាញ់។ប្រហុកសៀមរាបមានលក្ខណៈខុសពីតំបន់ផ្សេង។ក្រៅពីនេះការកែច្នៃត្រីងៀត និងត្រីកែច្នៃដទៃទៀតកំពុងទទួលបានគុណភាពល្អ ដែលជាផ្នែកមួយស្រូបទាញទីផ្សារទាំងក្នុងប្រទេស និងពិសេសការនាំចេញលក់ក្រៅប្រទេសបន្តបន្ទាប់ផងដែរ។

ជាងនេះទៅទៀតតាមរយៈមានកិច្ចគាំទ្រពីគម្រោង CAP FISH –Captureបានជួយកែលម្អទីតាំង និងសម្ភារបរិក្ខារកែច្នៃ និងទទួលវិញ្ញាបនបត្រនិមិត្តសញ្ញាគុណ ភាពផលផលិតផលជលផលកម្ពុជា ឬហៅថាCQS។ ហើយកម្មវិធីនេះ ជួយបង្កើនផលិតភាព កែលម្អការវេចខ្ចប់ និងផលិតភាពកើនឡើងតម្លៃប្រសើរ។ក្រោយទទួលបាន CQS សហគ្រាសបង្កើនការលក់ទៅផ្សារទំនើប និងកើនតម្លៃល្អជាងមុនថែមទៀត។

​​គួរបញ្ជាក់ថា សម្រាប់កញ្ចប់វិនិយោគរបស់គម្រោង និងប្រាក់កម្ចី ជួយសហគ្រាសកែលម្អទីតាំង និងសម្ភារ បរិក្ខារកែច្នៃ និងទទួលវិញ្ញាបនបត្រនិមិត្តសញ្ញាគុណ ភាពផលផលិតផលជលផលកម្ពុជា CQS។ កម្មវិធីនេះជួយបង្កើនផលិតភាព កែលម្អការវេចខ្ចប់ និងផលិតភាពកើនពី១៥ទៅ១៨តោនក្នុង មួយឆ្នាំ ជាមួយតម្លៃកាន់តែប្រសើរ។ ការវិនិយោគរបស់គម្រោងជួយឱ្យ សហគ្រាស ទទួលបានប្រាក់ចំណូលកាន់តែប្រសើរ ដើម្បីផ្គត់ផ្គង់លើទីផ្សារ៕


image_2026-09-04_13-36-32
ពូជស្រូវទិន្នផលដល់១៣តោន​ក្នុងមួយហិកតា – ឥណ្ឌូណេស៊ីកំពុងចែកដល់កសិករ

ម៉ាឡេស៊ី៖ ឥណ្ឌូណេស៊ីកំពុងចែក​ពូជស្រូ​វក្នុងស្រុក ដែលអាច​ផ្ដល់ទិន្នផលខ្ពស់​ចន្លោះ​ពី១០ ទៅ១៣តោន​ក្នុងមួយហិកតា ដល់កសិករ​របស់​ខ្លួន ខណៈពូជស្រូវនេះក៏ធន់​នឹង​អាកាសធាតុថែមទៀត ។ រដ្ឋមន្ត្រីក្រសួងកសិកម្មឥណ្ឌូណេស៊ី លោក អានឌី អាំរ៉ាន ស៊ូឡៃម៉ាន (Andi Amran Sulaiman) មានប្រសាសន៍ថា ពូជស្រូវនេះនឹង​ត្រូវ​ចែកចាយដល់កសិករនៅទូទាំងប្រទេស ដើម្បីបង្កើនផលិតភាពកសិកម្មដាំដំណាំស្រូវ។ រដ្ឋមន្ត្រីក្រសួងកសិកម្ម​រូបនេះ​ បានឱ្យដឹងថា មជ្ឈមណ្ឌលផលិតពូជស្រូវនៅក្នុងខេត្តជ្វាខាងលិច (West Java) គឺជាមជ្ឈមណ្ឌលផលិតពូជស្រូវធំបំផុតនៅអាស៊ីអាគ្នេយ៍ ដោយមានសមត្ថភាពអាចផលិតពូជស្រូវរហូតដល់២៥០តោនក្នុងមួយឆ្នាំ។ លោកបានបញ្ជាក់ថា ពូជស្រូវផលិតដោយមជ្ឈមណ្ឌលទំនើបកម្មកសិកម្មស្រូវឥណ្ឌូណេស៊ី អាចផ្តល់ទិន្នផលពី១០ ទៅ១៣ តោនក្នុងមួយហិកតា ដើម្បីជួយរក្សាសន្តិសុខស្បៀងរបស់ប្រទេសឥណ្ឌូណេស៊ី។ មជ្ឈមណ្ឌលផលិតពូជស្រូវរបស់​ឥណ្ឌូណេស៊ីនេះកំពុងផលិតពូជស្រូវជាច្រើនប្រភេទ ដែលសមស្របទៅនឹងលក្ខខណ្ឌផ្សេងៗគ្នា រួមមានស្រូវរដូវវស្សា និងស្រូវរដូវប្រាំង ព្រមទាំងពូជធន់នឹងគ្រោះរាំងស្ងួតផងដែរ។ ក្រសួងកសិកម្មឥណ្ឌូណេស៊ី បានប្រកាសកាលនាពេលកន្លងមកថា ខ្លួនមានផែនការបែងចែកពូជស្រូវក្នុងកម្មវិធីឧបត្ថម្ភធនជាពូជស្រូវសម្រាប់បង្កបង្កើនផលលើផ្ទៃដីយ៉ាងហោចណាស់១លានហិកតា នៅក្នុងឆ្នាំ២០២៧ ដើម្បីបង្កើនផលិតភាពស្រូវ និងជំរុញឱ្យកសិករងាកមកធ្វើកសិកម្មទំនើប និងស្របតាមប្រព័ន្ធកសិកម្មជឿនលឿន៕​ (ផាន់ អាណា)

image_2026-09-04_13-31-24
ម៉ាឡេស៊ីដាក់គោលដៅបង្កើនការនាំចេញម្នាស់ និងទុរេន

គូឡាឡាពួរ៖ ប្រទេសម៉ាឡេស៊ី កំពុងដាក់គោលដៅទាក់ទាញការវិនិយោគ និងជំរុញពាណិជ្ជកម្មបន្ថែមទៀតនៅក្នុងវិស័យកសិ-ចំណីអាហារ។ លោក មូហាមេត សាប៊ូ (Mohamad Sabu) រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសន្តិសុខស្បៀង បានចាត់ទុកម្នាស់ និងទុរេន ថាជាផលិតផល ដែលមានសក្តានុពលខ្ពស់ សម្រាប់ការធ្វើទីផ្សារអន្តរជាតិបន្ថែមទៀត។ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ក្រសួងកំពុងដាក់គោលដៅសម្រេចឱ្យបាននូវការប្តេជ្ញាចិត្តលើការវិនិយោគ និងការធ្វើ​ពាណិជ្ជកម្មដែលមានតម្លៃប្រហែល១៩៨០លានដុល្លារ។ ក្នុងនោះ រួមមានគម្រោងសាងសង់រោងចក្រកែច្នៃម្នាស់នៅតំបន់ទូកាវ (Tukau) ក្នុងទីរដ្ឋសារ៉ាវ៉ាក់ (Sarawak) ដែលមានតម្លៃ ខ្ទង់២៥៥លានដុល្លារ ព្រមទាំងកិច្ចសហប្រតិបត្តិការលើការផលិតម្នាស់ និងការផលិតជីសម្រាប់ដំណាំនេះ។ រដ្ឋាភិបាលម៉ាឡេស៊ី ក៏កំពុងស្វែងរកវិធីបង្កើនវត្តមានផលិតផលកសិ-ចំណីអាហាររបស់ម៉ាឡេស៊ីនៅលើទីផ្សារអន្តរជាតិ រួមទាំងតាមរយៈកិច្ចសហប្រតិបត្តិការជាមួយទីផ្សារនៅតំបន់អាហ្វ្រិកផងដែរ៕ (អៀវ ឈៀងនី)

image_2026-09-04_13-22-29
វៀតណាមបើកទីផ្សារសម្រាប់ទំពាំងបាយជូរឥណ្ឌា​ ឯឥណ្ឌាបើកទីផ្សារទទួលយកទុរេនវៀតណាម បន្ទាប់ពីឥណ្ឌាបើកទីផ្សារផ្លែទុរេន

វៀតណាម៖ វៀតណាម និងឥណ្ឌា កំពុងបើកទីផ្សារ​ឱ្យគ្នាទៅវិញទៅមក ដោយក្នុងនោះ វៀតណាម បានបើកទីផ្សារ​សម្រាប់​ផ្លែទំពាំងបាយជូររបស់​ឥណ្ឌា ចំណែកឯឥណ្ឌាវិញ ក៏បើកទីផ្សារទទួលយកផ្លែទុរេន​ពីវៀតណាមវិញដែរ ។ ការ​បើកទីផ្សារ​ឱ្យគ្នាទៅវិញទៅមកនេះ គឺ​ដើម្បីធ្វើពិពិធកម្មពាណិជ្ជកម្មកសិកម្ម និងគាំទ្រគោលដៅ ក្នុងការសម្រេចទំហំពាណិជ្ជកម្មទ្វេភាគីឱ្យបាន​​​២៥ពាន់លានដុល្លារ នៅឆ្នាំ២០៣០។ លោក ប៊ុយ ចុងធួង (Bui Trung Thuong) ទីប្រឹក្សាពាណិជ្ជកម្មវៀតណាម និងជាប្រធានការិយាល័យពាណិជ្ជកម្មវៀតណាម ប្រចាំប្រទេសឥណ្ឌា បាននិយាយថា កិច្ចសហប្រតិបត្តិការផ្នែកកសិកម្មនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រេចគោលដៅពាណិជ្ជកម្មរវាង​ប្រទេសទាំងពីរ។ ប្រទេសឥណ្ឌាបានសម្រេចបើកទីផ្សាររបស់ខ្លួនសម្រាប់ទទួលយកផ្លែទុរេនស្រស់ពីវៀតណាម បន្ទាប់ពីវៀតណាមបានអនុញ្ញាតឱ្យនាំចូលផ្លែទំពាំងបាយជូរស្រស់ពីឥណ្ឌា ចាប់ពីខែសីហា ឆ្នាំ២០២៦នេះតទៅ​។ វិធានការបើកទីផ្សារទាំងនេះ អាចជួយបង្កើតលំហូរពាណិជ្ជកម្មថ្មីៗ និងពង្រីកខ្សែសង្វាក់ផ្គត់ផ្គង់ផលិតផលកសិកម្ម រវាងប្រទេសទាំងពីរ។ លោកស្រី វីនីតា សុទ្ធស៊ូ (Vinita Sudhanshu) នាយកអាជ្ញាធរអភិវឌ្ឍន៍ការនាំចេញផលិតផលកសិកម្ម និងអាហារកែច្នៃរបស់ឥណ្ឌា បាននិយាយថា តម្រូវការផ្លែឈើស្រស់ គឺមានច្រើននៅក្នុងទីផ្សាររបស់ប្រទេសទាំងពីរ។ អ្នកនាំចេញទំពាំងបាយជូររបស់​ឥណ្ឌាកំពុងរៀបចំនាំចេញផ្លែទំពាំងបាយជូរស្រស់លើកដំបូងទៅកាន់ប្រទេសវៀតណាម នៅក្នុងរដូវប្រមូលផលខាងមុខ ហើយការនាំចេញសាកល្បងត្រូវបានរំពឹងថា នឹងចាប់ផ្តើមនៅ ខែធ្នូ​ ឆ្នាំ២០២៦នេះ។ សមាគមផ្លែឈើ និងបន្លែវៀតណាម បាននិយាយថា ការទទួលបានសិទ្ធិនាំចូលទុរេនទៅកាន់ទីផ្សារឥណ្ឌា​បានផ្ដល់​សក្តានុពលដល់ផ្លែទុរេនវៀតណាម ដែលជាឧស្សាហកម្ម​តម្លៃរាប់ពាន់លានដុល្លារ៕ […]

image_2026-09-04_13-06-30
ស្រីលង្កាកំណត់គោលដៅនាំចេញផ្លែដូង ឱ្យបានប្រាក់២,៥ពាន់លានដុល្លារ នៅឆ្នាំ២០៣០

កូឡុំបូ៖ អាជ្ញាធរអភិវឌ្ឍន៍ដូងស្រីលង្កា បានប្រកាសថា អង្គភាពនេះបានកំណត់គោលដៅបង្កើនប្រាក់ចំណូលប្រចាំឆ្នាំពីការនាំចេញផលិតផលផ្លែដូង ឱ្យដល់កម្រិតទឹកប្រាក់២,៥ពាន់លានដុល្លារ នៅឆ្នាំ២០៣០ បើធៀបនឹងទំហំទឹកប្រាក់១,២ពាន់លានដុល្លារ គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦ នេះ។ លោក សាន្ថា រ៉ាណាធុងហ្គា​ (Shantha Ranathunga) ប្រធានអាជ្ញាធរអភិវឌ្ឍន៍ដូងស្រីលង្កា បានមានប្រសាសន៍ថា គោលដៅនេះនឹងទទួលបានជោគជ័យ តាមរយៈការបង្កើនផលិតកម្ម និងការបង្កើនតម្លៃបន្ថែមលើផលិតផលផ្លែដូង។ ប្រទេសស្រីលង្កា មានគោលដៅបង្កើនផលិតកម្មដូងឱ្យកើនទិន្នផលដល់ប្រមាណ៤,២ពាន់លានផ្លែ ព្រមទាំងពង្រីកការកែច្នៃ និងបង្កើតម៉ាកសញ្ញាសម្គាល់ផលិតផលរបស់ស្រីលង្កា ដោយផ្ទាល់នៅតាមផ្សារទំនើបអន្តរជាតិ។ យោងតាមតួលេខរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍ការនាំចេញរបស់ស្រីលង្កា បានឱ្យដឹងថា ចំណូលបានមកពីការនាំចេញផលិតផលផ្លែដូង បានកើនដល់ទំហំទឹកប្រាក់ប្រមាណ១,២ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ ដោយបន្តកើនឡើងពីទំហំទឹកប្រាក់ជាង៨៦៤លានដុល្លារ ក្នុងឆ្នាំ២០២៤។ វិស័យដូងនេះ មានគោលដៅរកចំណូលពីការនាំចេញឱ្យបានទឹកប្រាក់ប្រមាណ១,៣ពាន់លានដុល្លារ នៅចុងឆ្នាំ២០២៦នេះ។ ក្នុងរយៈពេល៦ខែដំបូង នៃឆ្នាំ២០២៦ ប្រទេសស្រីលង្កា បាននាំចេញផលិតផលផ្លែដូងកើនឡើង១៦ភាគរយ ពីទំហំទឹកប្រាក់៥៣០លានដុល្លារ ដល់៦១៤លានដុល្លារ។ ទោះជាយ៉ាងណា ការផ្គត់ផ្គង់ផ្លែដូង ត្រូវបានព្យាករថា នឹងថយចុះប្រមាណ១៤ភាគរយ នៅក្នុងខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២៦នេះ​ ដោយសារអ្នកនាំចេញកំពុងប្រឈមនឹងបញ្ហាថ្លៃដើមផលិត ដូចជាប្រេងឥន្ធនៈឡើងថ្លៃ ដោយសារសង្គ្រាមនៅតំបន់មជ្ឈឹមបូព៌ា។ យុទ្ធសាស្ត្ររបស់វិស័យដូងនេះ រួមមានការបង្កើនផលិតកម្ម និងពង្រីកការកែច្នៃ ដើម្បីទទួលបានតម្លៃបន្ថែមខ្ពស់ជាងមុនពីការនាំចេញផលិតផលដូង។ ប៉ុន្តែ […]

កាលវិភាគផ្សព្វផ្សាយ