ចន្ទីខ្មែរមិនត្រឹមតែមានគ្រាប់ឆ្ងាញ់លើសគេទេ តែផ្លែទុំ និងសំបករបស់វាអាចកែច្នៃធ្វើជាភេសជ្ជះ ធ្វើជី ធ្យូង  គ្រឿងសម្អាង ​ និងជាឪសថ

2025-12-30 20.48.22

ដោយ ជិន ម៉ាដេប៉ូ

ភ្នំពេញ៖ ផ្លែចន្ទី កន្លងមកនេះត្រូវបានពលរដ្ឋខ្មែរមួយចំនួន គ្រាន់តែគិតថាផ្លៃទុំរបស់វា គេអាចប្រើយកមកបរិភោគបានខ្លះៗ  ហើយពិសេសគ្រាប់របស់វា គេអាចលីងទុកបរិភោគយ៉ាងឈ្ងុយឆ្ងាញ់ពិសា។ទោះបីយ៉ាងណាដំណាំមួយប្រភេទនេះមិនដូច្នេះទេ គេអាចគេកែច្នៃផ្លែចន្ទី មកធ្វើទាំងគ្រឿងបរិភោគ ធ្វើគ្រឿងសំអាង ធ្វើថ្នាំពេទ្យ គ្រឿងសំអាង ជីសរីរាង្គ និងពិសេសអាចកែច្នៃយកមកធ្វើជាគ្រឿងផ្សំគីមី ក្នុងវិស័យឧស្សាហកម្មផង។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានឱ្យដឹងថា៖តាមរយៈវិទ្យាសាស្ត្របច្ចុប្បន្នផ្លែចន្ទីគេអាចកែច្នៃបានច្រើនមុខ មិនមែនគ្រាន់តែប្រើប្រាស់បរិភោគនោះទេ។កន្លងមកនេះគេអាចកែច្នៃបានច្រើនមុខណាស់ ហើយផលិតផលនានាដែលកែច្នៃចេញ ពីផ្លែចន្ទីគេបានដាក់លក់ សម្រាប់ ប្រើប្រាស់យ៉ាងទូលំទូលាយទៀតផង។

ប្រធានសមាគមន៍ចន្ទីបានពន្យល់ប្រាប់ដែរថាផ្លែទុំរបស់គ្រាប់ចន្ទីគឺបានផ្តល់នូវអត្ថប្រយោជន៍ច្រើនយ៉ាង​ក្នុងនេះដូចជាគេ ច្របាច់យកទឹករបស់វាមកធ្វើជា ស្រា គ្រៀងភេសជ្ជៈនានាដែលមានរសជាតិឆ្ងាញ់ពិសាណាស់ ។ចំពោះ គ្រាប់វាវិញក៏ដូច្នេះដែរបើជាផ្លែទុំបេះគឺពុំសូវមានរសជាតិឈ្ងុយឆ្ងាញ់ដែរ ហេតុនេះគេទុកឱ្យវាទុំជ្រុះទើបជាគ្រាប់ល្អបំផុត។ក្រៅពីនេះផ្លែទុំគេអាចហាលយកមកប្រើធ្វើជាចំណីសត្វបានទៀតផង។

លោក អួន ស៊ីឡុត បានប្រាប់បន្ថែមថាប្រេងសំបកស្វាយចន្ទីជាសម្ភារៈប្រើក្នុងវិស័យឧស្សាហកម្មដូចជាផលិតផលថ្នាំលាបផ្ទះ និងគ្រឿងសង្ហារឹង ប្រេងរំអិលម៉ាស៊ីន និងហ្វ្រាំង ជ័រប្លាស្ទិក និងអាចច្នៃជាប្រេងរំអិលឧបករណ៍ប្រើប្រាស់ជាច្រើនទៀត។ក្រៅពីនេះគេអាចកែច្នៃមកធ្វើ ជាចំណីសត្វ គេអាចប្រើប្រាស់ជាធាតុផ្សំក្នុងចំណីសត្វ ជាពិសេសប្រភេទសត្វបក្សី មានដូចជាមាន់ ទា ក្ងាន និងជ្រូក។ដោយលែក ប្រេងចន្ទីអាចច្នៃជាគ្រឿងផ្សំគីមីជីវក្នុងវិស័យឧស្សាហកម្មគីមី ថ្នាំពេទ្យ ចំណីអាហារ និងបំលែងជាជី ឬថ្នាំបណ្តេញសត្វល្អិត និងជំងឺក្នុងវិស័យកសិកម្មផងដែរ។

លោកបានប្រាប់បន្ថែមថាក្រៅពីនេះផ្លែចន្ទីគេអាចយកសាច់ផ្លែយកទៅធ្វើចំណីសត្វ ទឹកដមយកទៅធ្វើស្រាខ្លាំងធ្វើជាស្ករត្នោត ស្ករ ដូងគ្រាន់តែកម្រិតជាតិស្ករតិចជាង។

លោក អួន ស៊ីឡុតបានប្រាប់បន្ថែមថា៖”គ្រាប់ចន្ទីខ្មែរមានលក្ខណៈល្អលើសគេ ពិសេសប្រភេទពូជ M23 គឺជាពូជគ្រាប់ធំជាងគេ និងឈ្ងុយឆ្ងាញ់ជាងគេដែរ។សម្រាប់ M23នេះគ្រាប់របស់វាធំ ហេតុនេះសំបកជាប់គ្រាប់របស់វានោះក៏ធំដែរ។ហេតុនេះនៅពេលសំបកគ្រាប់វាធំយើងក៏អាចគាបយកប្រេងបានច្រើន។សម្រាប់សំបកជាប់គ្រាប់ពី៣ទៅ៤គីឡូក្រាម គេអាចគាបយកគ្រាប់បាន១គីឡូក្រាម។សម្រាប់ប្រេងនេះយើងអាចយកទៅកែច្នៃជា គ្រឿង សំអាង អាចយកទៅធ្វើប្រេងម៉ាហ្សូត ឬប្រេងលាបកប៉ាល់ដើម្បីកុំឱ្យវាជាប់ស្លែក្នុងទឹក។សំបករបស់គ្រាប់ចន្ទីនៅពេលដែលគេគាបចុងក្រោយនោះគឺគេអាចយកទៅធ្វើជាធ្យូងឧស្សាហកម្ម ឬធ្វើជាជីសរីរាង្គ។

​ ទាក់ទិនគ្រាប់ស្វាយចន្ទីកម្ពុជានេះដែរ លោក អួន ស៊ីឡុត ឱ្យដឹងថាបច្ចុប្បន្ន គ្រាប់ចន្ទីមានការនាំចេញទៅកាន់ប្រទេសជិតខាងមានសើម មានឆៅ និងស្ងួត។ក្រៅពីនេះក៏មាននាំទៅកាន់ប្រទេសចិន និងឥណ្ឌាក៏មានទិញពីកម្ពុជាដែរបើទោះបីឥណ្ឌាមានគ្រាប់ស្វាយចន្ទីជាប់លំដាប់ទី២ក៏ដោយចុះ។

ជាមួយគ្នានេះលោកបានឱ្យដឹងថាសម្រាប់គ្រាប់ស្វាយចន្ទីឆៅនាពេលនេះតម្លៃខ្ពស់គួរសមដោយក្នុងនេះតម្លៃមួយតោនពី១៧០០ទៅ២ពាន់ដុល្លារ។ចំណែកគ្រាប់ស្វាយចន្ទីដែលកែច្នៃហើយ១គីឡូក្រាមតម្លៃប្រមាណ៣៤០០០រៀល។

​បើតាមរបាយការណ៍ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា៖ ក្នុងឆ្នាំ២០២៤ ផ្ទៃដីដាំដុះដំណាំស្វាយចន្ទីទូទាំង ប្រទេសកម្ពុជាមានប្រមាណ ៥៨០ ១១៧ ហិកតា។ក្នុងចំណោមនេះខេត្តកំពង់ធំមានផ្ទៃដីដាំដុះច្រើនជាងគេគឺប្រមាណ ១៤៧៧០០ ហិកតា បន្ទាប់មកមានខេត្តក្រចេះ ប្រមាណជា ១០២ ៥០០ ហិកតា និងខេត្តរតនគិរីប្រមាណជា៩៧ ២០០ ហិកតា។

​ក្រសួងពាណិជ្ជកម្មបានឱ្យដឹងនាថ្មីៗមកនេះថា កម្ពុជា​រកចំណូល​បាន​ជាង ​៨០៧ ​លាន​ដុល្លារ ​ពី​ការ​នាំ​ចេញ​គ្រាប់​ស្វាយ​ចន្ទី ​នៅ​ក្នុង​រយៈពេល ​១០ ខែ ឆ្នាំ ២០២៥ ​កើន​ឡើង ​៦០,៩៣ ​ភាគរយ ​ធៀប​នឹង​រយៈពេល​ដូចគ្នានៅ​ឆ្នាំ ២០២៤៕​


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ