News
THN2 copy
ផលិតផលគុណភាពខ្ពស់កម្ពុជាជាង ១០០មុខដាក់តាំងបង្ហាញក្នុងពិព័រណ៍កម្រិតអន្តរជាតិនៅទីក្រុងសៀងហៃប្រទេសចិន
(សៀងហៃ, ចិន)៖ ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា បាននាំយកផលិតផលដែលមានគុណភាពខ្ពស់របស់កម្ពុជាជាង ១០០មុខ រួមមាន៖ អង្ករ គ្រាប់ស្វាយចន្ទី សម្ភារធ្វើដំណើរនិងការបូប ផលិតផលសម្គាល់ភូមិសាស្រ្តទំនិញ ទឹកឃ្មុំ កាហ្វេ ដំណាប់ស្វាយ តែម្រេច តែ ទឹកជ្រលក់ម្រេច ម្សៅប្រហុក ស្ករត្នោត ទឹកស្ករត្នោត ស្ករគ្រាប់ត្នោត មីកញ្ចប់ មីជាតិ សម្ភារកែច្នៃសំណល់ប្លាស្ទិក។ ការដាក់តាំងបង្ហាញនេះធ្វើ​ឡើងរសៀលនៅទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ដើម្បីចូលរួមដាក់តាំងបង្ហាញក្នុងព្រិត្តិការណ៍ពិព័រណ៍កម្រិតអន្តរជាតិនៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន។ ការនាំយកផលិតផលកម្ពុជាទៅចូលរួមដាក់តាំងបង្ហាញក្នុងពិព័រណ៍កម្រិតអន្តរជាតិនេះ ធ្វើឡើងនាឱកាសសម្ពោធពន្លាជាតិកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ណាំ លីណាល់ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្នុងព្រឹត្តិការណ៍ “ពិព័រណ៍ទំនិញនាំចូលអន្តរជាតិចិន លើកទី៧” ក្រោមមូលបទ “យុគសម័យថ្មី អនាគតរួម – New Era, Shared Future” ដែលប្រព្រឹត្តទៅពីថ្ងៃទី៥ ដល់១០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ជាតិ ក្នុងទីក្រុងសៀងហៃសាធារណរដ្ឋប្រជាមានិតចិន ដែលមានប្រទេសចូលរួមសរុបចំនួន […]
News
THN1 copy
ឯកឧត្តមបណ្ឌិត កៅ ថាច ថ្លែងបើកវេទិកាអន្តរជាតិថ្នាក់ដឹកនាំនៃសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិកលើកទី ១៧
  ឥណ្ឌូនេស៊ី ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) បានអញ្ជើញចូលរួម ថ្លែងសុន្ទរកថាបើក វេទិកាអន្តរជាតិថ្នាក់ដឹកនាំជាន់ខ្ពស់របស់សមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក លើកទី ១៧ (ADFIAP International CEO Forum XVII) នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅកោះបាលីនៃប្រទេសឥណ្ឌូនេស៊ី ” ។ វេទិកាអន្តរជាតិនេះ សមាសភាពអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុចំនួន ៤០ប្រទេស សរុប ៩៤ ស្ថាប័ន ជាសមាជិករបស់សមាគម ADFIAP ដែល ក្រោមប្រធានបទ “ការកសាងអនាគតប្រកបដោយចីរភាព តួនាទីដ៏សំខាន់របស់គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍នៅក្នុងរបៀបវារៈនៃការអភិវឌ្ឍដែលបញ្ចេញកាបូនតិច” ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានរំលេចថា គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍គឺជាកាតាលីករសម្រាប់ការបោះជំហានប្រកបដោយសមធម៌ ឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ច ដែលបញ្ចេញកាបូនតិចហើយជាវេទិកាមិនត្រឹមតែសម្រាប់ការផ្លាស់ប្តូរគំនិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់បង្កើតភាពជាដៃគូដែលនឹងកំណត់អនាគតរួមរបស់យើង។ ឯកឧត្តមបណ្ឌិត […]
News
thn2 copy
សហគមន៍នេសាទ​​ត្រពាំងសង្កែចាប់ផ្តើមចិញ្ចឹមត្រីឆ្ពុង ព្រោះទទួលបាន​​​ប្រាក់ចំណូលខ្ពស់ជាងរបរ​​នេសាទ
  ខេត្តកំពត៖ ក្រុមប្រជានេសាទនៃសមាជិកសហគមន៍នេសាទទេសចរណ៍ត្រពាំងសង្កែ ស្ថិតនៅភូមិកំពង់កេះឃុំត្រពាំងសង្កែ ស្រុកទឹកឈូខេត្តកំពតបានងាកមកចាប់ផ្តើមធ្វើការចិញ្ចឹមត្រីឆ្ពុងនៅក្នុងបែរជាបណ្តើរៗ ហើយដោយទទួល​​បានប្រាក់ចំណូលខ្ពស់សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារជាងធ្វើការនេសាទ។​​ លោក ស៊ីម ហ៊ីម ប្រធានសហគមន៍នេសាទទេសចរណ៍ត្រពាំងសង្កែ បានឱ្យដឹងថា ក្រុមប្រជានេសាទដែលជាសមាជិកសហគមន៍ត្រពាំងសង្កែបានងាកមកចិញ្ចឹមត្រីឆ្ពុងក្នុងបែរនេះ នៅដើមឆ្នំាំ២០០៣រហូតមកដល់សព្វថ្ងៃនេះ បានចំនួន៩គ្រួសារ នៅក្នុងមួយគ្រួសារចិញ្ចឹមត្រីចំនួន៣បែរ ហើយទើបប្រមូលផលត្រីបានមួយលើក ទទួលបានប្រាក់ចំណូលពី៥ទៅ៦លានរៀលក្នុងមួយគ្រួសារ។ លោកលើកឡើងថា ការចិញ្ចឹមត្រីឆ្ពុងកាលលើកដំបូងៗ ក្រុមប្រជានេសាទម្នាក់ៗមិនហ៊ានចិញ្ចឹមត្រីនោះទេ ព្រោះខ្លាចខាតបង់ប្រាក់ដោយសារគ្មានបទពិសោធន៍ ប៉ុន្តែនៅពេលបានឃើញអ្នកចិញ្ចឹមត្រីទាំង៩គ្រួសារបានផលចំណេញច្រើន ឥឡូវនេះ បែរមកដណ្តើមគ្នាចិញ្ចឹមត្រីដែរ ហើយនៅថ្ងៃអនាគតអ្នកនេសាទនៅតំបន់នឹងពង្រីកការចិញ្ចឹមត្រីក្នុងបែថែមទៀត ព្រោះការនេសាទវាប្រឈមនឹងបញ្ហាច្រើន នៅពេលដែលអាកាសធាតុមានការប្រែប្រួល។ ទាក់ទងនិងការចិញ្ចឹមត្រីឆ្ពុងនៅក្នុងបែរនៅឃុំត្រពាំងសង្កែ បើយោងតាមប្រធានសហគមន៍ ខាងលើ គ្រោងពង្រីកអ្នកចិញ្ចឹមត្រីជូនដល់ប្រជានេសាទនៅក្នុងជំហានទី១មានចំនួន១០០គ្រួសារ តែពេលនេះទើបបានចំនួន៩គ្រួសារ នៅខែធ្នូខាងមុខនឹងថែម១០គ្រួសារឬស្មើ៣០០បែរទៀត។លើសពីនេះនៅឆ្នំាំ២០២៥ខាងមុនសហគមន៍ត្រៀមឱ្យអ្នកនេសាទក្នុងតំបន់របស់ខ្លួនធ្វើការចិញ្ចឹមត្រីឆ្ពុងក្នុងបែរ១០០គ្រួសារផ្សេងទៀតផងដែរ។ លោក ស៊ីម ហ៊ីម បានគូសបញ្ជាក់ថា “កាលពីមុនមកអ្នកនេសាទនៅក្នុងតំបន់ ពួកគាត់ពឹងផ្អែកជាចម្បងទៅលើមុខរបរនេសាទតាមបែបប្រពៃណីពីដូនតា ប៉ុន្តែមកដល់ឥឡូវនេះគាត់បានផ្អាកការនេសាទ យកការចិញ្ចឹមត្រីធ្វើជាមុខរបរចម្បងប្រចំាំគ្រួសារវិញ តែមុខរបរមួយនេះនូវជួបបញ្ហាប្រឈមជាមួយទីផ្សារនៅក្នុងរដូវវស្សា មិនសូវមានអ្នកកំម្ម៉ង់ទិញ ដូចនៅរដូវប្រាំង។តែទោះជាបែបនេះក្តី ខ្ញុំកំពុងព្យាយាម ទាក់ទងនិងជាមួយខាងសហគ្រិន សមាគម ក៏ដូចជាខាងសណ្ឋាគារក្នុងស្រុកដែលប្រមូលទិញត្រីឆ្ពុង”។ នៅថ្ងៃអនាគតក្រុមប្រជានេសាទដែលចាប់យកការចិញ្ចឹមត្រីឆ្ពុងធ្វើជាមុខរបរចម្បងប្រចាំគ្រួសារ លោកមានសុទិដ្ឋិនិយមថា ជីវភាពរបស់អ្នកចិញ្ចឹមត្រីក្នុងបែមានជីវភាពប្រសើរជាងអ្នកនេសាទ ដោយសារអ្នកនេសាទ ពេលខ្លះទៅនេសាទបានប្រាក់ត្រឹមស្មើថ្លៃដើម ហើយពេលខ្លះក្នុង១សប្តាហ៍ចេញមិនអាចទៅនេសាទមិនបានទៀតផង។ ប៉ុន្តែសម្រាប់អ្នកចិញ្ចឹមត្រីវិញ […]
News
thn1 copy
សុវត្ថិភាពចំណីអាហារ​​កម្ពុជាចាប់​ផ្តើមទទួលស្គាល់ពីអន្តរជាតិនូវកម្រិតគុណភាពនិងស្ដង់ដារសម្រាប់​​លក់លើទីផ្សារ​​
  ភ្នំពេញ៖ តាមរយៈការផ្តល់ជំនួយបច្ចេកទេសរបស់គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) បានជំរុញឱ្យមន្ទីរពិសោធន៍បរិស្ថាន និង សុវត្ថិភាពចំណីអាហារ របស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាទទួលបានជោគជ័យពីការវាយតម្លៃទទួលស្គាល់ ប្រព័ន្ធ គ្រប់គ្រង គុណភាព មន្ទីរពិសោធន៍ (ISO/IEC 17025/2017) ដើម្បីពង្រីកវិសាលភាពលើការពិនិត្យគុណភាពក្នុងការលក់លើទីផ្សារទាំងក្នុង និងក្រៅប្រទេស។ សេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី៤ ខែ វិច្ឆិកា ឆ្នាំ ២០២៤នេះបង្ហាញថា​​ តាមរយៈជំនួយបច្ចេកទេសពីគម្រោង CAPFISH-Capture មន្ទីរពិសោធន៍បរិស្ថាន និង សុវត្ថិភាពចំណីអាហាររបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ទទួលបានស្តង់ដារ ISO/IEC 17025/2017 ក្នុងខែកញ្ញា ឆ្នាំ២០២២ ពីស្ថាប័នផ្តល់សេវាកម្មវាយតម្លៃទទួលស្គាល់ប្រព័ន្ធគ្រប់គ្រងគុណភាពជាអន្តរជាតិ (IAS) លើសមត្ថភាពធ្វើតេស្តប៉ារ៉ាម៉ែត្រមីក្រូជីវសាស្រ្តនៃម្ហូបអាហារ។ ការវាយតម្លៃទទួលស្គាល់ប្រព័ន្ធគ្រប់គ្រងគុណភាពជាអន្តរជាតិនៃមន្ទីរពិសោធន៍នេះ ពិតជាមានសារៈសំខាន់បំផុតក្នុងការធានាឱ្យសេវាកម្មដែលផ្តល់ដោយមន្ទីរពិសោធន៍របស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា អាចទទួលបានការជឿជាក់ និង មាន សុក្រិតភាព សម្រាប់លទ្ធផលវិភាគផ្នែកគុណភាព និង សុវត្ថិភាពនៃម្ហូបអាហារក្នុងវិស័យជលផលនិងវិស័យឧស្សាហកម្មម្ហូបអាហារផ្សេងទៀតនៅកម្ពុជា។ លោក សាស្ត្រាចាររ្យ André SPIEGEL នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានឱ្យដឹងថា ចំពោះកិច្ចសហការល្អជាមួយគម្រោង CAPFISH-Capture ហើយទទួលបានលទ្ធផលដែលសម្រេចបាននេះ បង្កើនសមត្ថភាពរបស់យើងក្នុងការគាំទ្រសុខភាពសាធារណៈតាមរយៈការពង្រឹងសុវត្ថិភាពម្ហូបអាហារនិងជួយឱ្យវិស័យជលផលនិងវិស័យឧស្សាហកម្មម្ហូបអាហាររបស់កម្ពុជាអាចឆ្លើយតបទៅនឹងបទដ្ឋានជាតិនិងអន្តរជាតិ ដែលចុងក្រោយផ្តល់អត្ថប្រយោជន៍ដល់ម្ចាស់អាជីវកម្មនិងអ្នកបរិភោគ។ លោកបានបញ្ជាក់ថា គម្រោងដែលបានបន្តកិច្ចគាំទ្រផ្នែកបច្ចេកទេសដល់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាក្នុងគោលដៅសម្រេចឱ្យបាននូវការទទួលស្គាល់គុណភាពជាអន្តរជាតិនៃប្រព័ន្ធគ្រប់គ្រងមន្ទីរពិសោធន៍សម្រាប់ការផ្តល់សេវាកម្មធ្វើតេស្តផ្នែកគីមីសាស្រ្តនាពេលដ៏ខ្លីខាងមុខបន្ថែមទៀត។ […]
News
thn2 copy
មន្រ្តីកសិកម្មបញ្ជាក់ថា ផលិតផលដំណាំកសិកម្មឆ្នាំនេះទទួលបានលទ្ធផលល្អលើសពីផែនការគ្រោងទុក
(ភ្នំពេញ)៖ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាល ទទួល បន្ទុកជា អគ្គនាយក នៃ អគ្គនាយកដ្ឋាន កសិកម្ម បានថ្លែងថា ក្នុងរយៈពេល៩ខែដើមឆ្នាំ២០២៤នេះ ផលិតផលដំណាំកសិកម្មកម្ពុជាបាននិងកំពុង ដំណើរការល្អ ពោលទាំងការដាំដុះ ដំណាំស្រូវ ដំណាំសាកវប្បកម្ម និងដំណាំឧស្សាហកម្មគឺកម្ពុជាទទួលបានលើសផែនការ។ ការលើកឡើងរបស់ឯកឧត្តម ងិន ឆាយ គឺ ក្រោយបញ្ចប់ពិធីប្រកាសដាក់ឱ្យប្រើប្រាស់នូវឯកសារស្តីពី តំបន់ ដាំដុះដំណាំស្វាយចន្ទីនៅកម្ពុជាកាលពីថ្ងៃទី២៥ខែតុលាឆ្នាំ២០២៤នេះ។ ឯកឧត្តមបានមានប្រសាសន៍ថា ដោយសារ កត្តាអាកាសធាតុអំណោយផលមានភ្លៀងធ្លាក់គ្រប់គ្រាន់ ឃើញថាដំណាំស្រូវឆ្នាំនេះទទួលបានលទ្ធផលល្អ និងក្រៅពីនេះដំណាំជាផលិតផលកសិករដទៃទៀតក៏ទទួលបានទិន្នផលល្អដូចគ្នា”។ ឯកឧត្តម បញ្ជាក់បន្ថែមថា ដំឡូងមីកម្ពុជាដែលនាំចេញមាន២ប្រភេទគឺ ដំឡូងមីស្រស់ និងដំឡូងមីក្រៀម។ដំឡូងមីស្រស់ដែលនាំចេញធំជាងគេគឺទៅកាន់ទីផ្សារ ប្រទេសវៀតណាម និង ប្រទេសថៃ។ ក្រៅពីនេះកម្ពុជាក៏មានកសិផលជាច្រើនទៀត ដូចជាស្វាយកែវរមៀត មានប៉ៃលិន ចេកអំបូងពណ៌លឿងក៏កម្ពុជានាំចេញច្រើនផងដែរ។ ផលិតកម្មដំណាំស្រូវក្នុងឆ្នាំ២០២៣ កន្លងមកកម្ពុជាផលិតបានប្រមាណ១២,៥លានតោនដោយក្នុងនោះការនាំចេញអង្ករបានជាង៦៥ ម៉ឺនតោន គិតជា ទឹកប្រាក់ ជាង៤៦៦លានដុល្លារ និងស្រូវប្រមាណជាង ៤លាន តោន គិតជាទឹកប្រាក់ជាង១,៣ពាន់លានដុល្លារ ។ ប្រទេសចិននិងសហភាពអឺរ៉ុបគឺជាទីផ្សារធំបំផុតរបស់ប្រទេសកម្ពុជា។ឯកឧត្តមបន្តថាសម្រាប់ដំណាំស្វាយចន្ទីវិញ ក៏ផលិតលើសផែនការផងដែរដោយផលិតបានប្រមាណជាង […]
News
photo_2024-10-31_14-57-35
រោងម៉ាស៊ីនកែច្នៃក្នុងស្រុកស្នើ​ឲ្យកសិករប្តូរទម្លាប់ដាំដុះស្រូវ សែនក្រអូប និងពូជស្រង៉ែជាពូជខ្មែរមានទីផ្សារ នឹងអាចជំនួសពូជ​OM5451
ភ្នំពេញ៖ លោកឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន Amru Rice Cambodia  បាន​ថ្លែងថា បច្ចុប្បន្ននេះ ពូជស្រូវសែនក្រអូប ស្រូវស្រង៉ែ មាន​ភាពសុទ្ធ ជាង ៩០% សូមបងប្អូនដាំពូជខ្មែរដើម្បីងាយស្រួលរកទីផ្សារ ហើយ​​សូមកាត់បន្ថយប្រើ​​​ពូជស្រូវ OM5451 ដោយ​​កុំប្រើថ្នាំពុល ថ្នាំសំលាប់សត្វល្អិត ឬជីគីមីច្រើនពេក (Pesticides and Insecticide)នៅក្នុងស្រែ។ ឧកញ៉ា សុង សារ៉ន លើកឡើងទៀតថា ​​ពូជចំនូន២ប្រភេទខាងលើ​នេះគឺជាពូជ ផលិតបាន​ក្នុងស្រុក​​ ជាពិសេស ពូជ ស្រង៉ែ​វិញគឺអាចជំនួស ពូជស្រូវ OM5451ពីវៀតណាមបាន ​​ហើយពូជខាងលើនេះគឺជាជម្រើសល្អ ដែលកសិករអាចពិចារណា ព្រោះមានទីផ្សារ មិនដូចពូជនាំចូលនោះទេ។​​ សម្រាប់ លោក ឈិត ប៊ុនថន ម្ចាស់រោងម៉ាស៊ីនកិនស្រូវ ឈិត ប៊ុនថន នៅក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែងបាន​លើក​ឡើងថា កន្លងទៅនៅខេត្តព្រៃវែងប្រជាកសិករ​តែងនិយមដាំស្រូវពូជប្រភេទ OM5451 នៅពេលប្រមូលផល​​ គឺពួកគាត់លក់​ឲ្យឈ្មួញវៀតណាមមក​ទិញដល់​វាលស្រែតែម្តង​​​​ ។ លោក​បាន​​លើក​ឡើងទៀត​​​​ថា បើសិន​ជារាជរដ្ឋាភិបាល​ចង់​ឲ្យ​ប្រជាកសិករ​​​ប្តូទម្លាប់​មក​ដាំពូជ […]
News & ព័ត៌មានពេលព្រឹក
thn2 copy
កសិដ្ឋានចិញ្ចឹមបង្កងមួយកន្លែងនៅខេត្តសៀមរាប សាកល្បងខ្លួនឯងបានជោគជ័យ រហូតពង្រីកបាន ២០អាង
ម្ចាស់កសិដ្ឋានចិញ្ចឹមបង្កងអូរស្រ្តាលី លោក ថាំង លីណា បានមើលឃើញការចិញ្ចឹមបង្កងអូរស្ត្រាលីនៅតាមប្រព័ន្ធផ្សព្វផ្សាយ YouTube ទើបជំរុញឱ្យលោកសិក្សាពីទីផ្សារបង្កងនោះនៅក្នុងស្រុករបស់ខ្លួនឃើញថាមិនទាន់មានអ្នកចិញ្ចឹម។ លោក លីណា បានស្រឡាញ់ការចិញ្ចឹមបង្កងនេះ បន្ទាប់មកក៏ស្វែងរកអ្នកចិញ្ចឹមបង្កងនៅខេត្តបន្ទាយមានជ័យ ដើម្បីសុំការណែនាំ និងផ្ដល់យោបល់ដើម្បីយកមកចិញ្ចឹមសាកល្បង។ លោក ថាំង លីណា ម្ចាស់កសិដ្ឋានចិញ្ចឹមបង្កងអូស្រ្តាលី ស្ថិតនៅភូមិព្រីងលើ ឃុំអន្លង់សំណ ស្រុកជីក្រែង ខេត្តសៀមរាប បានចាប់ផ្ដើមចិញ្ចឹមបង្កងតាំងពីចុងឆ្នាំ២០២០មក។ លោកមើលឃើញថា នៅស្រុករបស់ខ្លួនមិនទាន់មានអ្នកចិញ្ចឹមបង្កង ទើបលោកចាប់របរមួយនេះ។ ការដែលជំរុញទឹកចិត្តរបស់លោកឱ្យចាប់របរមួយនេះ គឺដោយសារលោកឃើញគេផ្សព្វផ្សាយតាម យូធូប។ បន្ទាប់ពីចិញ្ចឹមសាកល្បងទទួលបានផលិតផលល្អ លោក ថាំង លីណា ក៏បានពង្រីកការចិញ្ចឹមម្ដងបន្តិចៗ រហូតពង្រីកការចិញ្ចឹមបានដល់ ២០អាង ក្នុងនោះមានអាងបង្កាត់ពូជ និងអាងភ្ញាស់កូន។ ខណៈពេលដែលបង្កងគ្រប់អាយុ គឺត្រូវយកទៅដាក់ចិញ្ចឹម និងទម្លាក់ទៅក្នុងស្រះចិញ្ចឹមចំនួន ១០ស្រះ ហើយស្រះដែលទម្លាក់កូនបនច្ចុប្បន្ន ទើបតែសម្រេចបាន ៥ស្រះប៉ុណ្ណោះ។ ចាប់តាំងពីពេលចិញ្ចឹមរហូតមកដល់បច្ចុប្បន្ននេះ លោក លីណា បានប្រមូលផលបង្កងចំនួន ៣ដងហើយ ប៉ុន្តែពុំសូវទទួលបានផលដូចការគ្រោងទុកនោះទេ។ ដោយមានបង្កងខ្លះអាចយកទៅលក់លើទីផ្សារបាន និងខ្លះទៀតត្រូវប្រលែងចូលក្នុងស្រះវិញ ព្រោះលោក លីណា មានបញ្ហាខ្វះបច្ចេកទេសក្នុងការចិញ្ចឹម […]
News
thn1 copy
ផលិតផលគ្រាប់ស្វាយចន្ទីកម្ពុជាកំពុងមានសក្តានុពលលើទីផ្សារសំខាន់ៗចំនួន ៤នៅលើពិភពលោក
ភ្នំពេញ៖ គិតមកដល់ត្រឹមខែតុលាឆ្នាំ២០២៤នេះ ផលិតផលគ្រាប់ស្វាយចន្ទីរបស់កម្ពុជាបាននិងកំពុងមានសក្តានុពលលើទីផ្សារសំខាន់ៗចំនួន៤នៅលើពិភពលោក មានទីផ្សារប្រទេសចិន ទីផ្សារអឺរ៉ុប  ទីផ្សារអារ៉ាប់ និងទីផ្សារសហរដ្ឋអាមេរិក។ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានឱ្យដឹងថា មកដល់សព្វថ្ងៃនេះ ផលិតផលគ្រាប់ស្វាយចន្ទីកម្ពុជាកំពុងមានសក្តានុពលនៅលើទីផ្សារប្រទេសចិន ទីផ្សារអឺរ៉ុប ទីផ្សារអារ៉ាប់ និងទីផ្សារអាមេរិក  ហើយនៅក្នុងនោះចិន ជាទីផ្សារមានសក្តានុពលខ្លំាងជាងគេ ។ លោកបន្តថា “សព្វថ្ងៃនេះវិនិយោគិនចិនកំពុងសម្លឹងមើលកម្ពុជា។ កាលពីមុនចិនមិនទាន់ដឹងថាកម្ពុជាមានផ្ទៃដីដាំស្វាយចន្ទីធំ ហើយអាចផលិតគ្រាប់ស្វាយចន្ទីបានល្អនោះទេ ប៉ុន្តែពេលនេះបានដឹងច្បាស់ហើយ ហើយនៅពេលខាងមុខនេះខាងមុខនឹងមានហ៊ុនចិនមួយមកទស្សនកិច្ចកម្ពុជា យើងនឹងយកផែនទីបង្ហាពីតំបន់ដាំដុះស្វាយចន្ទីដែលក្រសួងកសិកម្មនិងដៃគូបានបង្កើតឡើងនេះទៅបង្ហាញដល់ខាងក្រុមហ៊ុនពីសក្តានុពលវិស័យស្វាយចន្ទីរបស់កម្ពុជា។ ចំណែកទីផ្សារចំនួន៣ផ្សេងទៀត យើងកំពុងតែមានទំនាក់ទំនងល្អជាមួយគាត់ ហើយពួកគាត់ចង់បានផលិតផលគ្រាប់ស្វាយចន្ទីកម្ពុជា តែកម្ពុជាមិនទាន់អាចផលិតគ្រាប់ស្វាយចន្ទីកែច្នៃរួចជូនពួកគាត់បាន ដោយសារតែសហគ្រាសកែច្នៃក្នុងស្រុកខ្វះទុនបង្វិលទិញគ្រាប់ស្វាយចន្ទីទុកធ្វើការកែច្នៃ”។ បើយោងតាមលោក អួន ស៊ីឡុត ថា ក្នុងពេលបច្ចុប្បន្ននេះដោយសារតែថ្លែដើមផលិតគ្រាប់ស្វាយចន្ទីខ្ពស់ ជាហេតុធ្វើឱ្យពិបាកក្នុងការប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ ហើយដើម្បីធ្វើឱ្យតម្លៃដើមផលិតធ្លាក់ចុះទាប ខាងសមាគមស្វាយចន្ទីកម្ពុជាមានយុទ្ធសាស្ត្រចំនួន២។ទី១ ត្រូវប្រមូលផ្តុំរោងចក្រស្វាយចន្ទីនៅជុំគ្នាតាមរយៈការបង្កើតជាសួនកសិឧស្សាហកម្មដែលទទួលបានអត្ថប្រយោជន៍ដូចទៅនិងតំបន់សេដ្ឋកិច្ចពិសេសពីរាជរដ្ឋាភិបាល និងទី២ ជួយដល់កសិករក្នុងការដាំដុះស្វាយចន្ទីឱ្យចំណាយថ្លៃដើមអស់តិច តែទទួលបានផលច្រើន តាមរយៈការដាក់ពង្រាយមន្ត្រីកសិកម្មឃុំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។ លោក អួន ស៊ីឡុត មានប្រសាសន៍ថា “ពេលយើងអាចកាត់បន្ថយថ្លៃដើមផលិតបាន ដល់ពេលនោះផលិតផលរបស់កម្ពុជាយើងអាចប្រណាំងប្រជែងជាមួយទីផ្សារអន្តរជាតិបាន ហើយក្នុងពេលបច្ចុប្បន្នសមាគមស្វាយចន្ទីកម្ពុជាមិននៅរងចំាជំនួយពីខាងដៃគូអភិវឌ្ឍន៍ឬអង្គការក្រៅរដ្ឋាភិបាលផ្សេងៗនោះទេ យើងកំពុងតែបង្កើតជាគំរូមួយដែលយើងអាចធ្វើបាន គឺយើងបង្កើតជាមជ្ឈមណ្ឌលប្រមូលទិញគ្រាប់ស្វាយចន្ទីនៅក្នុងខេត្តកំពង់ធំសាកល្បងមានចំនួន៤ឃ្លាំង។ យោងតាមប្រធានសមាគមស្វាយចន្ទីកម្ពុជាខាងលើ […]
News
photo_2024-10-28_10-29-17
ក្រសួងពាណិជ្ជកម្មផ្សព្វផ្សាយពីស្តង់ដាពោតក្រហម ដំឡូងមី និងវត្ថុធាតុដើមដទៃទៀតដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ
(កំពង់ចាម)៖ ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីក្នុងសិក្ខាសាលាស្តីពីការផ្សព្វផ្សាយស្តង់ដា ពោតក្រហម ដំឡូងមី និងវត្ថុធាតុដើមដទៃទៀត ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សាររបស់ក្រុមហ៊ុនស៊ី.ភី ខេមបូឌា ដែលរៀបចំឡើងកាលពីថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០២៤។ កម្មវិធីនេះ មានការអញ្ជើញចូលរួមពី លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ហែម វណ្ណនី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម ឧកញ៉ា ហួត ឈឿន ប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ចាម-មណ្ឌលគិរី លោកអគ្គនាយករងពាណិជ្ជកម្មក្នុងប្រទេស លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ តំណាងនាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន តំណាងពីមន្ទីរ-អង្គរភាពពាក់ព័ន្ធ តំណាងពីក្រុមហ៊ុនស៊ី.ភី. តំណាងសៃឡូ/អ្នកប្រមូលទិញ និងតំណាងសហគមន៍ សមាគមដំឡូងមី/អ្នកផលិត ពោតក្រហម និងដំឡូងមី ជាច្រើនរូប។ សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងបញ្ជ្រាបចំណេះដឹងដល់តួអង្គពាក់ព័ន្ធទាំងអស់ លើផ្នែកគុណភាពផលិតផល បរិមាណទិន្នផល និងការជ្រើសរើសវត្ថុធាតុដើមរបស់ផលិតផលពោតក្រហម និងដំឡូងមី ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងផ្សព្វផ្សាយពីលក្ខខណ្ឌមួយចំនួនដែលឆ្លើយតបនឹងតម្រូវការទីផ្សាររបស់ក្រុមហ៊ុនស៊ី.ភី ។ រយៈពេល៩ខែឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញដំឡូងមីស្រស់ចំនួន ២លាន៤ សែន ៥ម៉ឺន […]
News & ព័ត៌មានពេលព្រឹក
thn1 copy
ផែនទីបង្ហាញតំបន់ដាំដុះស្វាយចន្ទីជួយឱ្យអ្នកវិនិយោគងាយស្រួលក្នុងការសម្រេចចិត្តវិនិយោគកម្ពុជា
  រាជធានីភ្នំពេញ៖ ក្រសួងកសិកម្ម រក្ខាប្រមាញ់និងនេសាទ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ ឯកសារ “ស្តីពីតំបន់ដាំដុះស្វាយចន្ទីនៅកម្ពុជាកាលពីថ្ងៃទី២៥ខែតុលាឆ្នំាំ២០២៤ ។ឯកសារ ក៏ដូចជាផែនទី ដែលបង្ហាញពីតំបន់ដាំដុះស្វាយចន្ទីនៅទូទាំងប្រទេសមានផ្ទៃដីប្រមាណ៥៨ម៉ឺនហិកតានេះ វាមានផលប្រយោជន៍ច្រើនទាំងក្នុងផ្នែកផលិតកម្ម និងជួយតម្រង់ទិសដល់វិនិយោគិនងាយស្រួលក្នុងការសម្រេចវិនិយោគ។ ប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ឯកសារស្តីពីតំបន់ដាំដុះស្វាយចន្ទីនៅកម្ពុជា, ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម មានប្រសាសន៍ថា ខេត្តដែលមានផ្ទៃដីដាំដុះស្វាយចន្ទីមានចំនួន២៣ខេត្ត ក្រុង ហើយក្នុងនោះខេត្តដែលមានផ្ទៃដីដាំដុះស្វាយចន្ទីច្រើនជាងគេ មានខេត្ត កំពង់ធំ ស្ទឹងត្រែង មណ្ឌលគិរី ក្រចេះ ព្រះវិហារ ត្បូងឃ្មុំ ខេត្តកំពុងចាម ជាដើម ដោយបណ្តាខេត្តមួយចំនួនផ្សេងទៀតមានការដំាំដុះស្វាយចន្ទីតិចតួច។ ឯកឧត្តម ងិន ឆាយ គូសបញ្ជាក់ថា “ការធ្វើផែនទីកំណត់តំបន់ដាំដុះដំណាំស្វាយចន្ទីច្បាស់លាស់នេះ វាមានផលប្រយោជន៍មិនមែនតែក្នុងផលិតកម្មនោះទេ។ សម្រាប់យើងតម្រង់ទិសលើការបង្កើតរោងចក្រកែច្នៃនៅទីនោះ ដូចនេះអ្នកវិនិយោគនឹងធ្វើការពិនិត្យមើលទៅលើទីតាំង ថាតើខេត្តណា តំបន់ណាមានការដាំដុះស្វាយចន្ទីច្រើនជាងគេ គាត់នឹងទៅរៀបចំកន្លែងធ្វើរោងចក្រកែច្នៃ ឬធ្វើជាកន្លែងសម្ងួតគ្រាប់ស្វាយចន្ទី ក៏ដូចជាធ្វើជាឃ្លាំងស្តុកនៅទីនោះ។ដូចនេះការធ្វើផែនទីកំណត់តំបន់ដាំដុះដំណាំស្វាយចន្ទីនេះ ពិតជាមានសារសំខាន់ណាស់ យើងអាចតម្រង់ទិសអ្នកវិនិយោគទៅបាន”។ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ មានប្រសាសន៍ថា ឯកសារស្តីពីតំបន់ដាំដុះដំណាំស្វាយចន្ទីនៅកម្ពុជានេះពិតជាមានសារសំខាន់បំផុត ក្នុងការផ្តល់ទំនុកទុកចិត្តដល់អ្នកវិនិយោគ […]
News & ព័ត៌មានពេលព្រឹក
thn2 copy
រយៈពេល៩ខែដើមឆ្នាំ២០២៤ កម្ពុជា​នាំចេញដំឡូងមីស្រស់ចំនួនជាង ២លាន​​តោនកើន ១៦២,៥៣%
  ភ្នំពេញ៖ រយៈពេល៩ខែឆ្នាំ២០២៤នេះ កម្ពុជា​បាន​​នាំចេញដំឡូងមីស្រស់ចំនួន ២ ៤៥៨ ៣៦០ ​​តោនកើន ១៦២,៥៣%​​ ធៀបនិងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះបើយោងតាម​របាយការណ៍ពីអគ្គនាយកដ្ឋាន​​កសិកម្មនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ កាលពី ថ្ងៃទី២២ខែតុលានេះ។​​ យោងតាម​របាយការណ៍បង្ហាញថា ការនាំចេញមានវិញ្ញាបនបត្រភូតគាមអនាម័យសម្រេចបាន ដំឡូងមីស្រស់ចំនួន ២ ៤៥៨​ ៣៦០​​ តោន កើនឡើង ១៦២,៥៣ភាគរយ​​  ចំណិតដំឡូងមីក្រៀមចំនួន ៨៦០ ០៤៧ តោន ថតចុះ ១២,៥៤ភាគរយ ផ្ទៃដីដាំដុះមាន​​ប្រមាណ៧០ម៉ឺនហិកតា។​​ ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម​​​បាន​​ថ្លែងបញ្ជាក់​​ថា នៅឆ្នាំ២០២៤នេះតម្លៃដំឡូងមីមិនសូវល្អនោះទេ ហើយ​ជាទូទៅតម្លៃល្អគឺ ចាប់ពីខែវិច្ឆិការទៅ​​ ហើយចំណែក គោលនយោបាយយើង គឺពិតណាស់ យើង​​ចង់​ឲ្យមានការវិនិយោគ​​កែច្នៃទៅជាម្សៅដំឡូមីដើម្បីនាំចេញ។ សម្រាប់ លោក អិល ឆឹង ប្រធានសមាគមកសិករ​ដំឡូងមីខ្មែរបានថ្លែង​​ថា ដំឡូងមី​​យើង ទីផ្សារធំជាងគេលក់ឲ្យថៃនិងវៀតណាម ហើយ​ទីផ្សារឡើងចុះមិន​មាន​ស្ថេរភាពទេ សមាជិកសមាគមមានចំនួន៣៧០០ នាក់នៅ១៧ខេត្តទូទាំងប្រទេស កំពុងតែដាកំដុះលើ​​ផ្ទៃដី ជាង ៨ពាន់ហិកតា​​​​ ឆ្នាំនេះដោយសារតែទីផ្សារ​​មិន​ល្អចាប់​ពីខែ៤មករហូតដល់ខែសីហានេះហើយ​កន្លងមកយើងមានរោងចក្រច្រើនរហូតដល់​១០ […]
News & ព័ត៌មានពេលព្រឹក
thn1 copy
ក្រុមអ្នកផលិតស្រូវសែនក្រអូបនិងពូជស្រូវអ៊ីអ៊ែនៅភាគខាងកើតខេត្តបន្ទាយមានជ័យចាប់ផ្តើមមានភាពរឹងមាំផ្នែកទីផ្សារ
បន្ទាយមានជ័យ៖ ក្រុមកសិករផលិតស្រូវសែនក្រអូបនិងពូជស្រូវអ៊ីអ៊ែប្រភេទបាយរឹងស្ថិតនៅចម្ងាយប្រមាណ៣០គីឡូម៉ែត្រពីទីរួមខេត្តបន្ទាយមានជ័យ តែងតែជួបបញ្ហាទីផ្សារនៅពេលរដូវប្រមូលស្រូវរបស់ខ្លួនចូលមកដល់ម្តងៗដោយសារឈ្មួញក្រឡុកតម្លៃ។ ប៉ុន្តែនៅប៉ុន្មានខែកន្លងមកនេះ ចាប់ផ្តើមចៀសផុតពីបញ្ហាឈ្មួញក្រឡុតតម្លៃស្រូវ និងលែងខ្សត់ខ្សោយអំពីទីផ្សារប្រមូលទិញស្រូវដូចគ្រាមុនៗទៀតហើយ បន្ទាប់ពីបង្កើតក្រុមអ្នកផលិតស្រូវប្រកបដោយនិរន្តរភាព (Sustainable Rice Platform-SRP)កាលពីពាក់កណ្តាលខែកក្កដាឆ្នាំ២០២៤ បានជួយដល់សមាជិកទាំង៦៤គ្រួសារដែលផលិតស្រូវ SRPនៅឃុំរហាលស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យចាប់ផ្តើមមានភាពរឹងមាំផ្នែកទីផ្សារ។ លោក ឈឿន គឹមឈួ ប្រធានក្រុមអ្នកផលិតស្រូវ SRPនៅភូមិឃុំខាងលើបានឱ្យដឹងថាក្រុមផលិតស្រូវ SRP បានបង្កើតឡើងនៅថ្ងៃទី២០ខែកក្កដាឆ្នំាំ២០២៤ មានសមាជិក៦៤នាក់និងមានផ្ទៃដីបង្កបង្កើនផលប្រមាណ៣១៦ហិកតា ហើយនៅក្នុងដំណាក់កាលចាប់ផ្តើមវគ្គដាំដុះពូជស្រូវសែនក្រអូប០១ដំបូង កសិករជួបការលំបាកនៅពេលប្រមូលផលដោយសារមានភ្លៀងធ្លាក់ញឹកញាប់ពេកធ្វើឱ្យកសិករលក់ស្រូវបានថ្លៃចន្លោះពី១លាន៣០ម៉ឺនទៅ១លាន៤០ម៉ឺនរៀលក្នុង១តោន ហើយ នៅវគ្គទី២នេះ ក្រុមកសិករបាននិងកំពុងបន្តធ្វើការព្រោះពូជស្រូវសែនក្រអូប០១និងពូជស្រូវអ៊ីអ៊ែប្រភេទអង្ករបាយរឹងដើម្បីឆ្លើយតបទៅនិងតម្រូវការទីផ្សារក្នុងតំបន់។ បើយោងតាមលោក ឈឿន គឹមឈួបានទទួលស្គាល់ថា ចាប់តាំងពីបានបង្កើតក្រុមអ្នកផលិតស្រូវ SRPលេចជារូបរាងមកឃើញថាប្រជាកសិករទទួលបានអត្ថប្រយោជន៍ច្រើន។ សម្រាប់ការដាំដុះ កសិករធ្វើស្រែតាមបែបបច្ចេកទេស ទំាងការប្រើប្រាស់ថ្នាំនិងជីគីមី មិនធ្វើតាមទម្លាប់ដូចពីមុនទៀតឡើយ។ចំណែកទីផ្សារឈ្មួញប្រមូលទិញស្រូវនៅក្នុងតំបន់មិនសូវក្រឡុកតម្លៃក្នុងមួយថ្ងៃ ២ទៅ៣ដងនៅពេលប្រមូលផលដូចមុនទៀតហើយ និងម្យ៉ាងទៀតនៅមានអ្នកជួយរកទីផ្សារ នៅតាមរោងម៉ាស៊ីនមានភាពច្បាស់លាស់ មិនមានភាពប្រថុយប្រថានទៀតឡើយ។ លោកលើកឡើងថា នៅពេលកន្លងមកសម្រាប់កសិករធ្វើ ស្រូវសែនក្រអូប០១ ឈ្មួញធ្វើការក្រឡុងទីផ្សារខ្លាំងជាងប្រភេទស្រូវផ្សេងៗ ជាហេតុធ្វើកសិករលែងមានអ្នកណាចង់ហ៊ានធ្វើ ព្រោះពូជស្រូវសែនក្រអូប០១ ពិបាកក្នុងការថែទាំពីសត្វលម្អិត ហើយទិន្នផលទទួលបានតិច ជាហេតុធ្វើកសិករចង់បោះបង់ការដាំដុះរបស់ខ្លួនម្តងម្តាលដែរ។ប៉ុន្តែនៅពេលចាប់ផ្តើមមានក្រុមអ្នកផលិតស្រូវ SRPនេះកើតឡើងមកកសិករបានងាកធ្វើការដាំដុះស្រូវសែនក្រអូប០១នេះមកវិញច្រើនគួរឱ្យកត់សម្គាល់។ ស្របពេលការដំាំដុះស្រូវរបស់ប្រជាកសិករនៅឃុំរហាល ស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យបាននិងកំពុងបង្ហាញសញ្ញាវិជ្ជមាន ឃើញថាមានរោងម៉ាស៊ីនកិនស្រូវនៅក្នុងតំបន់មួយបានស្នើឱ្យកសិករផលិតស្រូវអង្ករអ៊ីអ៊ែប្រភេទបាយរឹង ដោយទទួលទិញពីកសិករតាមតម្លៃជាក់ស្តែងនៅលើទីផ្សារ និងបានផ្តល់ភាគលាភជាប្រាក់៤០០រៀលក្នុងមួយតោនថែមជូនកសិករផងដែរ បន្ទាប់ពីមានការសម្របសម្រួលនិងមានការយកចិត្តទុកដាក់ពីភាគីពាក់ព័ន្ធ រួមនិងមន្ត្រីកសិកម្មឃុំប្រចំានៅក្នុងតំបន់របស់ខ្លួនផងដែរ៕ […]

កាលវិភាគផ្សព្វផ្សាយ