ឈ្មួញ​នាំ​ចេញផ្លែ​ទុរេន​ថៃ ប្រើល្បិចលួច​លាយជាមួយផ្លែទុរេនថោកៗរបស់​វៀតណាម​ ដើម្បីនាំចេញទៅចិន

Sample Front

បាងកក៖ ឧស្សាហកម្មនាំចេញធុរេនរបស់ប្រទេសថៃ​ កំពុងតែវិលមុខនឹងសន្ទុះចោទប្រកាន់យ៉ាងកក្រើក​​​ចំពោះទងកវើខុសច្បាប់ បន្ទាប់ពីសមាជិកសភាមួយរូប​ប្រចាំខេត្ត រ៉ាយ៉ុង បានរកឃើញផែនការទុច្ចរិត ដើម្បីយកផ្លៃទុរេនថៃ លាយជាមួយផ្លែទុរេនវៀតណាម​ រួចនាំចេញទៅកាន់ទីផ្សារប្រទេសចិន។

សមាជិកសភាថៃម្នាក់ បានរកឃើញផែនការរបស់ឈ្មួញយកផ្លែទុរេនថៃលាយបន្លំជាមួយទុរេនថោកៗរបស់វៀតណាម​ ដើម្បីបន្លំនាំចេញទៅប្រទេសចិន បានបង្កឱ្យមានការភ័យខ្លាចដល់ឧស្សាហកម្មផ្លែទុរេន និងកសិករថៃភ័យព្រួយកាន់តែខ្លាំង​ ព្រោះខ្លាចលែងមានអ្នកទិញ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន​ ឌឹ​ ណេសិន​ របស់ថៃ បានឱ្យដឹងថា ការ​លាតត្រដាង​នេះ​ បាន​កើត​ឡើង​ចំ​ពេល​មាន​ការ​ធ្លាក់​ចុះ​តម្លៃ​ធូរេន​ថៃ ដោយសារ​មាន​ការ​កាត់​បន្ថយ​ការ​បញ្ជា​ទិញ​ពី​អតិថិជន​ចិន។

ភាពចម្រូងចម្រាសនេះបានផ្ទុះឡើងនៅពេលលោក ពុងសាថន ស៊នភេតណារិន (Pongsathorn Sornphetnarin) សមាជិកសភាមណ្ឌលខេត្តរ៉ាយ៉ង បានដឹកនាំក្រុមមន្ត្រីរដ្ឋាភិបាល និងមូលដ្ឋានមួយក្រុម​ ឆ្មក់ចូលឃ្លាំងស្តុកដើមឈើកៅស៊ូមួយកន្លែង​ ក្នុងស្រុកឃ្លាំង ខេត្តរ៉ាយ៉ង។

ប្រតិបត្តិការសើបឆ្មក់ចូលឆេកឆេរ​នេះ​ ​ត្រូវ​បានធ្វើឡើងភ្លាមៗតាមការ​ផ្តល់​ព័ត៌មានពីក្រុម​ស៊ើប​ការសម្ងាត់​ ​អំពីទីតាំងលួច​លាយ​ទុរេន​សម្រាប់​ការ​នាំ​ចេញ​ទៅក្រៅប្រទេស។

នៅ​ក្នុង​ឃ្លាំង​នេះ ក្រុម​អ្នក​ស៊ើបអង្កេត​បាន​រក​ឃើញទូ​កុងតឺន័រ​ចំនួន​ពីរគ្រឿង ដែលទូ​កុងតឺន័រ​មួយនោះមានសាច់ផ្លែទុរេនពេញ​ ​ដែល​គេ​សង្ស័យ​ថា ជាសាច់ផ្លែទុរេននាំចូល​មក​ពី​ប្រទេស​វៀតណាម ចំណែកទូ​មួយ​ទៀតមិនទាន់ផ្ទុកអ្វីឡើយ ប៉ុន្តែត្រូវ​គេ​រាយការណ៍​ថា ​កំពុង​រៀបចំ​ដឹក​សាច់ផ្លែទុរេនទៅកាន់​កំពង់ផែមួយ​ ដើម្បីនាំចេញទៅប្រទេសចិន។

ប្រតិបត្តិការនេះបានរកឃើញបុរសចិនម្នាក់ ដែលត្រូវបានគេស្គាល់ថា​ ជាតំណាងអ្នកនាំចូលផ្លែទុរេនពីវៀតណាម ប៉ុន្តែមិនមានឯកសារបញ្ជាក់ការនាំចូល ឬដឹកជញ្ជូននោះទេ ដោយអះអាងថា ឯកសារធ្វើឡើងនៅរោងចក្រមួយកន្លែង​ ស្ថិតនៅក្នុងខេត្តចាន់ថាបុរី របស់ប្រទេសថៃ។

ក្រោយមកនគរបាលថៃ​​​ បានបញ្ជាក់ថា នៅយប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥​ ពួកគេបានរកឃើញកុងតឺន័រចំនួនបី ដែលក្នុងនោះ​ កុងតឺន័រពីរមានផ្ទុកសាច់ផ្លែទុរេនបង្កក​ ព្រមមានបិទត្រាយ៉ាងស្អាត ចំណែកកុងតឺន័រមួយទៀត មិនផ្ទុកអ្វីឡើយ។

មន្ត្រីនគរបាលថៃ​ បាននិយាយថា រឿងនេះត្រូវបែកការដោយសារអ្នកបើកបរម្នាក់ ដែលដំបូងឡើយមិនសហការជាមួយសមត្ថកិច្ច ប៉ុន្តែទីបំផុតបានសារភាពថា ថៅកែរបស់គាត់​ នៅកំពង់ផែឈ្មោះ​ ឡែម​ ចាបាង (Laem Chabang) របស់ថៃ បានណែនាំគាត់ឱ្យប្រមូលសាច់ផ្លែទុរេនដាក់ចូលកុងតឺន័រ។

សារព័ត៌មាន ឌឹ ណេសិន​ បានធ្វើសេចក្តីរាយការណ៍ថា ការ​អនុវត្ត​ខុស​ច្បាប់​របស់ថៃ នៅពេលនេះ ត្រូវ​បាន​គេ​ជឿ​ថា ​កើត​ចេញ​ពី​ការ​ត្រួត​ពិនិត្យ​យ៉ាងតឹងរ៉ឹងរកសំណល់​ជាតិ​គីមី​ ជា​ពិសេស​ចំពោះ​សារធាតុ​គីមីកាត់មីញ៉ូម (Cadmium) ដែល​អាជ្ញាធរ​ចិន​ បានត្រួតពិនិត្យឃើញដាក់​លើផ្លែ​ទុរេនរបស់​វៀតណាម។

ការត្រួតពិនិត្យដ៏តឹងរ៉ឹងទាំងនេះ តាមសេចក្តីរាយការណ៍បាននាំឱ្យអាជ្ញាធរចិនរឹតបន្តឹងការនាំចូលផ្លែទុរេន ដែលធ្វើឱ្យផ្លែទុរេនវៀតណាមធ្លាក់ថ្លៃហៅលែងឮ។ ប្រការនេះហើយបានជាធ្វើឱ្យអ្នករកស៊ីមួយចំនួនរត់ទៅទិញផ្លែឈើវៀតណាម យកមកលាយជាមួយផ្លែធុរេនថៃ ដើម្បីបន្លំនាំចេញទៅប្រទេសចិន​​ ដោយសង្ឃឹមថា​ អាចរកបានប្រាក់ចំណេញកប់ក្តោងក្នុងមួយប៉ប្រិចភ្នែក។

ប្រតិកម្មនឹងការរកឃើញនេះ លោក ពុងសាថន ស៊នភេតណារិន បានដាក់ពាក្យបណ្តឹងជាផ្លូវការជូនមេនគរបាលស៊ើបអង្កេតរបស់ថៃ ដើម្បីជំរុញឲ្យមានការចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់។

តំណាងរាស្ត្ររូបនេះ ​ក៏​បាន​ប្រកាស​ពី​គម្រោង​ជួប​ជាមួយ​អភិបាល​ខេត្ត ដើម្បី​ពិភាក្សា​អំពី​វិធានការ​ប្រឆាំង​នឹង​ផែនការលួចបន្លំផ្លែទុរេនថៃជាមួយទុរេនវៀតណាម។

បច្ចុប្បន្ននគរបាលថៃកំពុងតែប្រមូលភ័ស្តុតាង និងចាប់ផ្តើមកសាងសំណុំរឿងចោទប្រកាន់តាមផ្លូវច្បាប់ចំពោះអ្នកជាប់ពាក់ព័ន្ធក្នុងប្រតិបត្តិការនេះ ក្នុងគោលបំណងការពារសុច្ចរិតភាព និងកេរ្តិ៍ឈ្មោះរបស់ទុរេនថៃ​ នៅលើទីផ្សារអន្តរជាតិ។

ការបកអាក្រាតសកម្មភាពខុសច្បាប់​នេះ ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​នេះជា​គ្រោះ​មហន្តរាយ​ដ៏ធំកើតឡើងចំពោះផ្លែ​ទុរេន​ថៃ ស្របពេលចិនកាត់បន្ថយការបញ្ជាទិញកាន់តែតិចទៅៗ ដែលបង្កការព្រួយបារម្ភភ័យខ្លាចកាន់តែខ្លាំងឡើងចំពោះការផ្គត់ផ្គង់ផ្លែទុរេនច្រើនពេកនាំឱ្យជោរ៍ជន់លើទីផ្សារ ហើយបង្កផលប៉ះធ្ងន់ធ្ងរដល់ជីវភាពរបស់កសិករថៃ។

ទង្វើខុសច្បាប់របស់ឈ្មួញនាំចេញផ្លែទុរេន គឺជាការព្រមានខ្លាំងៗចំពោះកើតឡើងម្តងទៀត ជាន់ដានអតីតកាល ដែលកាលនោះ​ បានធ្វើឱ្យផ្លែទុរេនថៃធ្លាក់ថ្លៃយ៉ាងខ្លាំង​ នាំឱ្យកសិករប្រឈមមុខនឹងការខាតបង់ប្រាក់យ៉ាងសន្ធឹកសន្ធាប់ រហូតបង្កជាសោកនាដកម្មផងដែរ​ ដូចជាករណីធ្វើអត្តឃាតដោយសារតែជំពាក់បំណុលច្រើនពេក។

ឥឡូវ​នេះ កសិករ​ថៃកំពុងតែស្រែកដង្ហោយ​ដល់​រដ្ឋាភិបាល​ឲ្យ​មាន​វិធានការ​តឹងរ៉ឹងបំផុត​ចំពោះ​ជនទុច្ចរិតធ្វើសកម្មភាព​យកផ្លែទុរេនវៀតណាមមកលាយជាមួយផ្លែទុរេនថៃ ដើម្បីបន្លំចេញទៅកាន់ទីផ្សារក្រៅប្រទេស៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ