ស្ត្រីកសិសហគ្រិនឥណ្ឌា ឈានមុខគេក្នុងការដាំស្រកានាគប្រកបដោយភាពច្នៃប្រឌិត និងមាននិរន្តរភាព

Front

ឥណ្ឌា៖ លោកស្រីបណ្ឌិត សុនីឡា​ កុមារី (Sunila Kumari) ជាស្ថាបនិក និងជានាយកប្រតិបត្តិនៃកសិដ្ឋាន ឈ្មោះ​ ដ្រាហ្គន​ ហ្វ្លរ៉ា​ (Dragonflora Farms) លោកស្រីចូលចិត្ត និងស្រលាញ់ការដាំដុះបន្លែ ផ្លែឈើ។ ក្នុងនាមជាកសិសហគ្រឹន និងជាអ្នកដឹកនាំសង្គម​ លោកស្រីបានធ្វើឱ្យសហគមន៍នៅក្នុងប្រទេសឥណ្ឌាមានការផ្លាស់ប្តូរផ្នត់គំនិតក្នុងការដាំ ផ្លែស្រកានាគ ទទួលបានផលច្រើនប្រកបដោយជោគជ័យ ។

លោកស្រី សុនីឡា មានសញ្ញាបត្របណ្ឌិតផ្នែកសាកវប្បកម្ម និងអនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្ម
អន្តរជាតិ លោកស្រីបានរួមបញ្ចូលគ្នានូវជំនាញវិទ្យាសាស្ត្រជាមួយនិងភាពប៉ិនប្រសប់នៃអាជីវកម្ម ដើម្បីលើកកម្ពស់ការធ្វើកសិកម្មប្រកបដោយនិរន្តរភាព។

តាមរយៈបទពិសោធន៍ចម្រុះ ជាង១៥ឆ្នាំ​ នៅក្នុងវិស័យអប់រំ វិស័យសាជីវកម្ម និងសហគ្រិនភាព លោកស្រីបានបង្កើតកសិដ្ឋានផ្ទាល់ខ្លួនមួយ ឈ្មោះថា កសិដ្ឋាន ដ្រាហ្គន ​ហ្វ្លរ៉ា​ (Dragonflora Farms) ដែលជា កន្លែងដាំស្រកានាគ ដ៏ធំមួយ ​កសិដ្ឋាននេះបង្កើតឡើង ដើម្បី​លើក​កម្ពស់​ការ​ដាំដុះ​រុក្ខជាតិកម្រ ជាពិសេស​​ផ្លែស្រកានាគតែម្តង។  បេសកកម្មរបស់លោកស្រី គឺគាំទ្រកសិករ ណែនាំបច្ចេកទេសកសិកម្មដល់កសិករ ឱ្យចេះធ្វើកសិកម្មប្រកបដោយភាពច្នៃប្រឌិត និងចូលរួមចំណែកដល់ការរីកលូតលាស់នៃវិស័យកសិកម្មរបស់ប្រទេសឥណ្ឌា។

១– ដំណើរជីវិតលោកស្រីបណ្ឌិត សុនីឡា កុមារី និងកសិដ្ឋានដ្រាហ្គន​ ហ្វ្លរ៉ា

លោកស្រីបណ្ឌិត សុនិឡា កុមារី បានមានប្រសាសន៍ថា “យើងច្រើនតែហៅផ្លែស្រកានាគថា ជាផ្លែនៃអនាគត និងផ្តល់សំណាងល្អ។  ដំណាំនេះមានភាពធន់អាចសម្របទៅនឹងលក្ខខណ្ឌអាកាសធាតុ និងសម្បូរទៅដោយអត្ថប្រយោជន៍ដ៏ច្រើនដល់សុខភាពដែលធ្វើឱ្យស្រកានាគក្លាយជាដំណាំប្រកបដោយនិរន្តរភាព ព្រមទាំងទទួលបានផលចំណេញខ្ពស់”។

តាមរយៈការបំផុសគំនិតចំពោះសក្តានុពលរបស់ដំណាំស្រកានាគ លោកស្រីបានបើកដំណើរការ
កសិដ្ខាន ដោយប្រើចក្ខុវិស័យក្នុផ្ទាល់ខ្លួន​ក្នុងគោលបំណងធ្វើឱ្យការដាំដំណាំស្រកានាគមានផ្លែច្រើន និងទទួលបានប្រាក់ចំណេញសម្រាប់កសិករឥណ្ឌា។  មានប្រវត្តិកើតចេញពីគ្រួសារអ្នកធ្វើសាកវប្បកម្ម លោកស្រីបានយល់ដឹងអំពីបញ្ហាប្រឈម​របស់កសិករជួបប្រទះក្នុងការដាំដុះដំណាំ ដែលមានផ្លែរបស់មានតម្លៃខ្ពស់នេះ ដោយសារកសិករភាគច្រើនខ្វះចំណេះដឹង និងធនធានដើមទុន។  ដោយសារឆន្ទៈចង់កាត់បន្ថយគម្លាតនេះ លោកស្រីក៏បូកបញ្ចូលគ្នារវាងវិទ្យាសាស្ត្រអនុវត្ត ជាមួយការធ្វើកសិដ្ឋានបែបប្រពៃណី ដើម្បីធ្វើយ៉ាងណាឱ្យការដាំដំណាំស្រកានាគទទួលបានទិន្នផលខ្ពស់។

ដំណើរជីវិតរបស់លោកស្រីបណ្ឌិត ចាប់ផ្តើមមានគេទទួលស្គាល់ ជាពិសេស តាមរយៈការណែនាំអប់រំ និងការបណ្តុះបណ្តាលបែបវិទ្យាសាស្ត្ររបស់លោកស្រី ដល់កសិករឥណ្ឌា ជាង១០០នាក់ ដើម្បីរួមគ្នាបង្កើតកសិដ្ឋានមួយ ដោយដាក់ឈ្មោះថា កសិដ្ឋាន ដ្រាហ្គន ហ្វ្លរ៉ា  ដែលដាំដំណាំស្រកានាគប្រកបដោយនិរន្តរភាព និងចីរភាព។  រាល់ចំណុចសំខាន់ៗ​ គឺជាបទពិសោធន៍រៀនសូត្រ ហើយថ្ងៃនេះ កសិដ្ឋាននេះ គឺជាប្រភពចំណេះដឹងអាចទុកចិត្តបានសម្រាប់ស្វែងរកដំណោះស្រាយសម្រាប់កសិករ ក្នុងការលើកកម្ពស់ការដាំដំណាំស្រកានាគប្រកបដោយនិរន្តរភាព និងទទួលប្រាក់ចំណេញច្រើន។

លោកស្រីបណ្ឌិត សុនីឡា កុមារី មានសេចក្តីស្រមៃចង់ពង្រីកឥទ្ធិពលនៃការបណ្តាក់ទុនលើសពីនៅក្នុងប្រទេសឥណ្ឌា ហើយឈានជើងចូលទីផ្សារពិភពលោក។

គោលបំណងចម្បងរបស់លោកស្រីក្នុងធ្វើកសិកម្មបែបនេះ​ ដោយសារមលឃើញកសិករឥណ្ឌាប្រឈមមុខនឹងបញ្ហាជាច្រើន ចាប់ពីការដាំរហូតដល់ទីផ្សារលក់ផលិតផលរបស់ខ្លួន។​ ដូច្នេះ ជំនួយផ្នែកចំណេះដឹង និងបច្ចេកទេស​ តាំងពីដាំរហូតដល់ប្រមូលផល គឺមានសារៈសំខាន់សម្រាប់លើកកម្ពស់ប្រព័ន្ធអេកូកសិកម្មប្រកបដោយនិរន្តរភាព និងទទួលបានប្រាក់ចំណេញ។  ការគាំទ្រដ៏ទូលំទូលាយនេះធានាថាកសិករទទួលបានសម្ភារៈ​ និងគ្រាប់ពូជដាំដុះ ដែលមានគុណភាពខ្ពស់ ការផ្តល់ប្រឹក្សាពីអ្នកជំនាញកសិកម្ម និងយុទ្ធសាស្ត្រទីផ្សារប្រកបដោយប្រសិទ្ធភាព។

តាមរយៈការដោះស្រាយរាល់ដំណាក់កាលនៃដំណើរការធ្វើកសិកម្ម សហគ្រិនសម័យទំនើប ដូចជាលោកស្រីបណ្ឌិត សុនីឡា កុមារី ធ្វើឲ្យប្រសើរឡើងនូវផលិតភាព កាត់បន្ថយការខាតបង់ និងបង្កើនប្រាក់ចំណូលរបស់កសិករ ដោយហេតុនេះ កសិកម្មអាចគាំទ្រដល់កំណើន និងនិរន្តរភាពនៃវិស័យកសិកម្មរបស់ប្រទេសឥណ្ឌាទាំងមូល។

 លោកស្រីបណ្ឌិត គឺជាអ្នកមានចក្ខុវិស័យវែងឆ្ងាយក្នុងវិស័យកសិកម្មប្រកបដោយនិរន្តរភាព គឺជាស្ថាបនិកដ៏គួរឱ្យគោរពនៃកសិដ្ឋានដំាដំណាំស្រកានាគ។ ការលះបង់របស់លោកស្រីចំពោះវិស័យកសិកម្មពិតជាបានពង្រីកសមត្ថភាពកសិករឥណ្ឌាឲ្យកែប្រែរបៀបដាំដុះបែបប្រពៃណីដោយបានយល់ដឹងអំពីការធ្វើកសិកម្មប្រកបដោយភាពច្នៃប្រឌិត និងមានការអភិវឌ្ឍប្រកបដោយចីរភាព។

ជាក់ស្តែង ដំណាំស្រកានាគ បើតាមទម្លាប់របស់កសិករនាពេលកន្លងមក ពួកគាត់ដាំសម្រាប់តែបរិភោគក្នុងគ្រួសារតែប៉ុណ្ណោះ ហើយក៏មិនសូវគិតគូរពីគុណភាពផ្លែប៉ុន្មានដែរ។ ប៉ុន្តែ កសិដ្ឋាន ដ្រាហ្គន ហ្វ្លរ៉ា បានកែប្រែដំណាំបែបប្រពៃណីឲ្យក្លាយជាដំណាំផ្តល់ផលប្រយោជន៍ផ្នែកពាណិជ្ជកម្ម ទាំងនៅក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស ដើម្បីទទួលប្រាក់ចំណូលយ៉ាងច្រើនថែមទៀតផង។

២-វិធីសាស្រ្តកសិដ្ឋាន ដ្រាហ្គន ហ្វ្លរ៉ា ក្នុងវិស័យកសិកម្មប្រកបដោយនិរន្តរភាព និងបច្ចេកវិទ្យានវានវត្តន៍

ការធ្វើកសិកម្មប្រកបដោយនិរន្តរភាព គឺជាចំណុចស្នូលដ៏សំខាន់របស់កសិដ្ឋាន ដ្រាហ្គន ហ្វ្លរ៉ា។
កសិដ្ឋាននេះលើកទឹកចិត្តដល់ការអនុវត្តវិធីសាស្ត្រធ្វើកសិកម្មសរីរាង្គ និងណែនាំកសិករឱ្យកាត់បន្ថយការប្រើប្រាស់សារធាតុគីមី ជាពិសេស សំណល់សារធាតុគីមី ដែលអាចបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្ស និងជីវិតសត្វ។  បច្ចេកទេសធ្វើកសិកម្មច្បាស់លាស់ ក៏ត្រូវបានកសិដ្ឋាននេះ​យកផ្សព្វផ្សាយផងដែរ ដើម្បីលើកកម្ពស់ការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាពខ្ពស់។

ដើម្បីសម្រួលដល់ដំណើរការធ្វើកសិកម្ម ដ្រាហ្គន ហ្វ្លរ៉ា ផ្តល់ឱ្យកសិករនូវបច្ចេកទេសវិទ្យាសាស្ត្រតាមតម្រូវជាក់ស្តែងក្នុងតំបន់ពួកគេរស់នៅ។  បច្ចេកទេសទាំងនេះអាចជួយកសិករឱ្យបានយល់ដឹងអំពីអ្វី ដែលធាតុចូលត្រូវប្រើ និងដឹងពីពេលវេលា កាត់បន្ថយការចំណាយថ្លៃដើម និងកាត់បន្ថយកម្លាំងពលកម្ម ប៉ុន្តែបង្កើនទិន្នផលខ្ពស់បំផុតដោយមិនប៉ះពាល់ដល់បរិស្ថាន។

កសិដ្ឋាន ដ្រាហ្គន ហ្វ្លរ៉ា គាំទ្រកសិករនៅគ្រប់ដំណាក់កាល ចាប់តាំងពីការដាំរហូតដល់ពេលប្រមូលផលរួចរាល់។  ការបណ្តាក់ទុននេះ ក៏ជួយដល់ដំណើរការខ្សែចង្វាក់តម្លៃផងដែរ ដោយធានាថា កសិផលទៅដល់អ្នកបរិភោគ ដោយមិនចាំបាច់ប្រើឧបករណ៍សិប្បនិម្មិត ឬការអនុវត្តវិធីធ្វើសិកម្មគ្មាននិរន្តរភាព។  លើសពីនេះទៀត កសិករទទួលបានការអប់រំអំពីវិធីកែច្នៃ​ វេចខ្ចប់ ដែលមិនប៉ះពាល់ដល់បរិស្ថាន ដោយប្រើសម្ភារៈបែបធម្មជាតិ ដូចថង់ក្រចៅ និងកន្ត្រកឫស្សីជាដើម ដើម្បីលើកកម្ពស់និរន្តរភាពបរិស្ថានថែមទៀតផង។

៣- បញ្ហាប្រឈមក្នុងការប្រមូលផលផ្លែស្រកានាគ និងរបៀបដែលពួកគេត្រូវបានយកឈ្នះ

ការយល់ដឹង និងការផ្សព្វផ្សាយអំពីផ្លែស្រកានាគ នៅតែជាកត្តាយ៉ាងសំខាន់នៅក្នុងប្រទេសឥណ្ឌា។  ទោះបីជានៅក្នុងតំបន់ទីក្រុងក៏ដោយ ចំណេះដឹងរបស់អ្នកបរិភោគអំពីអត្ថប្រយោជន៍ផ្លែស្រកានាគនៅតែមានកម្រិត។  ដូច្នេះ​ ការអប់រំមានសារៈសំខាន់ណាស់ ទាំងអំពីអត្ថប្រយោជន៍របស់ផ្លែ និងសក្តានុពលផ្នែកវិស័យកសិកម្ម។

បញ្ហាប្រឈមចម្បងមួយទៀត គឺការធ្វើឱ្យមានតុល្យភាពរវាងកសិផលនាំចូល និងកសិផលក្នុងស្រុក ដោយហេតុថា ឥណ្ឌាក៏នាំចូលផ្លែស្រកានាគពីប្រទេសផ្សេងៗផងដែរ អ្នកដាំដុះក្នុងស្រុកក៏ត្រូវការស្ថិរភាព
ទីផ្សារ ដើម្បីលក់ផលិតផលរបស់ខ្លួនដែរ។  ការកាត់បន្ថយគម្លាតនេះ តម្រូវឱ្យមានការអប់រំដល់អ្នកបរិភោគ​ជាបន្តទៀត តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ខិត្តប័ណ្ណ និងតាមបណ្តាញសារព័ត៌មាន។  ចំណែក កសិដ្ឋាន ដ្រាហ្គន ហ្វ្លរ៉ា  ខ្លួនឯងវិញ ដែលជាមជ្ឈមណ្ឌលចំណេះដឹងផ្នែកវិស័យកសិកម្មប្រកបដោយនិរន្តភាព​​ និងចីរភាព មានព្យួរផ្ទាំងរូបភាព និងបដាផ្សេងៗ សម្រាប់ផ្សព្វផ្សាយអំពីអត្ថប្រយោជន៍របស់ផ្លែស្រកានាគ។

ការគាំទ្ររបស់រដ្ឋាភិបាល និងវិស័យឯកជន នៅក្នុងប្រទេស ក៏មានសារៈសំខាន់ផងដែរ ក្នុងការធ្វើឱ្យដំណើរការដាំដំណាំស្រកានាគទទួលបានជោគជ័យថែមទៀត នាពេលអនាគត។  ជាភព្វសំណាងល្អ កសិករឥណ្ឌាទទួលបានតម្លៃដ៏ល្អសម្រាប់ផលិតផលផ្លែស្រកានាគរបស់ខ្លួន ដែលមានគុណភាពខ្ពស់ ដោយគ្មានបញ្ហាត្រូវព្រួយបារម្ភនាពេលបច្ចុប្បន្ននេះឡើយ។

គន្លឹះសំខាន់ៗសម្រាប់ចាប់ផ្តើមបង្កើតកសិដ្ឋានស្រកានាគ

 ១. ការជ្រើសរើសពូជល្អត្រឹមត្រូវ៖

នៅទូទាំងពិភពលោក មានពូជស្រកានាគជាង១​ ០០០ប្រភេទ។ បន្ទាប់ពីចំណាយពេលអស់ប្រាំមួយឆ្នាំដើម្បីស្រាវជ្រាវយ៉ាងម៉ត់ចត់ លោកស្រីបណ្ឌិត សុនីឡា កុមារី និងក្រុមការងាររបស់លោកស្រី បានកំណត់យកជម្រើសពីរប្រភេទ ដែលសាកសមបំផុតសម្រាប់លក្ខខណ្ឌអាកាសធាតុសម្រាប់ធ្វើកសិកម្មរបស់ឥណ្ឌា។ ជម្រើសទាំងពីរនេះ ត្រូវបានសាកល្បងនៅទូទាំងតំបន់ជាច្រើន ហើយបានបង្ហាញពីទិន្នផលដែលមានស្ថេរភាព និងមាននិរន្តភាព។

 ២. តម្លៃសម្រាប់ចាប់ផ្តើម៖

  • រុក្ខជាតិស្រកានាគ ត្រូវការទ្រើងទ្រដើម ឬធ្នើដោយបង្គោលស៊ីម៉ង់ត៍ ឬស៊ុមដែក។ ដោយសាររុក្ខជាតិមានអាយុកាលពី២៥ ទៅ២៨ឆ្នាំ ដូច្នេះត្រូវការទ្រើង ឬធ្នើរឹងមាំល្អ ទើបនៅគង់វង្សបានយូរអង្វែង។
  • ដោយសារបង្គោលស៊ីម៉ងត៍ មានតម្លៃថ្លៃពេក កសិករត្រូវសន្សំសំចៃ។ បើនៅ​តំបន់​ភ្នំ​វិញ ​ឈើខ្លឹម​ក៏អាច​ធ្វើជាបង្គោលបានដែរ​។
  • តម្លៃនៃការបង្កើតកសិដ្ឋានស្រកានាគ ប្រែប្រួលទៅតាមតំបន់។ បង្គោលទ្រើង ឬធ្វើសម្រាប់ស្រកានាគមួយដើម អាចចំណាយអស់ប្រាក់ពីរង្វង់០,៨២ ទៅ០,៩៣ដុល្លារ អាស្រ័យលើតម្លៃទីផ្សារជាក់ស្តែង។

 ៣. ការវិនិយោគហិរញ្ញវត្ថុ និងប្រាក់ចំណេញរំពឹងទុក៖

  • វិធីសាស្រ្តវិទ្យាសាស្ត្រក្នុងការដាំដុះស្រកានាគ ផ្ទៃដីមួយហិកតាអាចដាំបានប្រហែល៥ ០០០ដើម។
  • ការវិនិយោគដំបូងមានចាប់ពី ៨​ ១៧៥ ដុល្លារ ទៅ ៩ ៣៤២ដុល្លារ ក្នុងមួយហិកតា។ ប៉ុន្តែ​ នៅតាមតំបន់មួយចំនួន អាចចំណាយរហូតដល់ ១៥ ០០០ដុល្លារ សម្រាប់ថ្លៃពលកម្ម ការដឹកជញ្ជូន និងការចំណាយលើគ្រឿងចក្រផ្សេងៗ។
  • ចំណែកការដាដុះវិញ​ ប្រសិនបើគ្រប់គ្រងតាមបែបវិទ្យាសាស្ត្រ អាចទទួលបានទិន្នផលជាមធ្យមពី២០ ទៅ២៦តោន ក្នុងមួយហិកតា។
  • កសិករអាចទទួលបានប្រាក់ចំណូលមកវិញ សម្រាប់ការវិនិយោគដំបូងក្នុងរយៈពេលពីរឆ្នាំ តាមរយៈលក់ផ្លែស្រកានាគ ក្នុងតម្លៃប្រហែល១,១៧ដុល្លារ​ មួយគីឡូក្រាម។
  • បច្ចុប្បន្ននេះ តម្លៃលក់ផ្លែស្រកានាគអាចប្រហែល ៣,៥០ដុល្លារ ក្នុងមួយគីឡូក្រាម ដែលធ្វើឱ្យផ្លែស្រកានាគក្លាយជាដំណាំផ្តល់ប្រាក់កម្រៃច្រើន។
  • ទោះបីជាតម្លៃស្រកានាគលក់ដុំ ធ្លាក់ចុះមកត្រឹម០,៥៨ដុល្លារ ក្នុងមួយគីឡូក្រាមក៏ដោយ ក៏កសិករនៅតែអាចរកប្រាក់ចំណូលបានចំនួន ១១ ៦៧៧ដុល្លារ ក្នុងមួយហិកតាដែរ។

តាមរយៈកសិដ្ឋាន ដ្រាហ្គន ហ្វ្លរ៉ា  លោកស្រីបណ្ឌិត សុនីឡា កុមារី បានប្រែក្លាយការដាំដំណាំស្រកានាគ ទៅជាការដាក់ទុនរកប្រាក់ចំណេញ និងមាននិរន្តរភាពសម្រាប់កសិករឥណ្ឌា។ ដោយការរួមបញ្ចូលគ្នារវាងការស្រាវជ្រាវបែបវិទ្យាសាស្ត្រជាមួយនឹងដំណោះស្រាយកសិកម្មជាក់ស្តែង លោកស្រីបានបង្កើតប្រព័ន្ធអេកូឡូស៊ី ដែលរីកចម្រើនអាចផ្តល់អត្ថប្រយោជន៍ទាំងកសិករ និងអ្នកបរិភោគ។  ជាមួយនឹងការអប់រំរៀនសូត្រជាប្រចាំ ការច្នៃប្រឌិត និងការគាំទ្រពីកសិករនៅក្នុងប្រទេសឥណ្ឌា កំពុងតែជំរុញឱ្យ
កសិដ្ឋាន ដ្រាហ្គន ហ្វ្លរ៉ា  មានមហិច្ឆតាធ្វើឱ្យផ្លែស្រកានាគ ក្លាយជាកសិផលសំខាន់មួយក្នុងវិស័យកសិកម្មឥណ្ឌា និងអាចនាំចេញទៅលក់លើទីផ្សារទូទាំងពិភពលោក៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ