វៀតណាម​ប្រឹងស្តាកេរ្ត៍ឈ្មោះ​នាំ​ចេញ​ផ្លែទុរេន បន្ទាប់ពីចិន​រឹតបន្តឹង​ការត្រួតពិនិត្យ​គុណភាព រកសារធាតុគីមី

2025-04-24-15.18.15

ហាណូយ៖ ក្រុមអាជីវករ និងអ្នកនាំចេញផ្លែទុរេនវៀតណាម​ បានអំពាវនាវឱ្យបង្កើតប៉ុស្តិ៍ត្រួតពិនិត្យនៅតាមបណ្តាចម្ការទុរេន និងបញ្ឈប់ការប្រើប្រាស់ជីខុសច្បាប់ ដើម្បីវៀតណាមអាចមានមុខមាត់នាំចេញផ្លែទុរេនទៅកាន់ប្រទេសចិនឡើងវិញ។

យោងតាមសារព័ត៌មានវៀតណាម អេចប្រេស បានឱ្យដឹងថា​ បន្ទាប់​ពី​មាន​កំណើន​យ៉ាង​ឆាប់​រហ័សក្នុងការដាំដំណាំទុរេន ក្រុមហ៊ុន​នាំ​ចេញ​ផ្លែទុរេន​របស់​វៀតណាម​កំពុង​ជួប​ប្រទះ​នឹង​ការ​ពន្យារ​ពេលនាំចូល​​ ​ដែល​បណ្ដាល​មក​ពី​ការ​ត្រួត​ពិនិត្យ​គុណភាព​ដ៏​តឹងរ៉ឹង​របស់​អាជ្ញាធរគយ​ចិន និង​ការ​ប្រកួត​ប្រជែង​យ៉ាង​ខ្លាំង​ពី​ប្រទេស​ថៃ និងហ្វីលីពីន។

ការរក្សាបាននូវចំណែកទីផ្សារនៅក្រៅប្រទេស និងការធានាបាននូវកំណើនប្រកបដោយនិរន្តរភាព បានក្លាយជាការងារអាទិភាពបន្ទាន់មួយសម្រាប់ប្រទេសវៀតណាម​ ដើម្បីបង្កើនប្រាក់ចំណូលដល់កសិករដាំទុរេន។

ក្នុងរយៈពេលបួនខែដំបូង នៃឆ្នាំ២០២៥ ប្រាក់ចំណូលបានមកពីការនាំចេញផ្លែទុរេនរបស់វៀតណាម បានធ្លាក់ចុះមកនៅត្រឹម១៣០លានដុល្លារ គឺធ្លាក់ចុះចំនួន៧៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤ ដោយសារប្រទេសចិន ដែលជាទីផ្សារផ្លែទុរេនធំជាងគេលើពិភពលោក បានកាត់បន្ថយការនាំចូលមកវិញ​ បន្ទាប់ពីរកឃើញសារធាតុគីមីច្រើនពេកនៅលើផ្លែទុរេនវៀតណាម។

ពាណិជ្ជករផ្លែទុរេននៅតំបន់ដីសណ្ដទន្លេមេគង្គ ដែលមានចម្លារទុរេនច្រើនជាងគេរបស់វៀតណាម បានមានប្រសាសន៍ថា ផ្លែទុរេនភាគច្រើននៅឆ្នាំនេះ មិនបានបំពេញតាមលក្ខណៈវិនិច្ឆ័យត្រួតពិនិត្យរបស់ប្រទេសចិនទេ។

ចំណែកអគ្គលេខាធិការនៃសមាគមន៍បន្លែ និងផ្លែឈើវៀតណាម បាននិយាយថា ដើម្បីបញ្ជាក់ដល់ប្រទេសចិនថា ផ្លែទុរេនវៀតណាមមានសុវត្ថិភាព វៀតណាមចាំបាច់ត្រូវបង្កើតមន្ទីរពិសោធន៍ឱ្យបានច្រើន ដើម្បីត្រួតពិនិត្យកុំឱ្យប្រើសារធាតុហាមឃាត់នៅលើផ្លែទុរេន ដែលគំរូនេះ ប្រទេសថៃបានធ្វើប្រកបដោយជោគជ័យរួចមកហើយ។

លោកបាននិយាយថា មន្ទីរពិសោធន៍ទាំងនេះនឹងអនុញ្ញាតឱ្យកសិករធ្វើតេស្ត និងទទួលបានវិញ្ញាបនប័ត្រ សម្គាល់គុណភាពផ្លែទុរេន​ ដោយលោកបានចង្អុលបង្ហាញថា ចម្ការណាដែលមានការបញ្ជាក់ទទួលស្គាល់អាជ្ញាធរនឹងផ្តល់អាទិភាពធ្វើពាណិជ្ជករ និងបន្តធ្វើអាជីវកម្ម ប៉ុន្តែក្រោយមកផលិតផលផ្លែទុរេនរបស់ពួកគាត់​ ត្រូវធ្វើតេស្តឡើងវិញម្តងទៀតនៅមន្ទីរពិសោធន៍ណាមួយ​ ដែលប្រទេសចិនទទួលស្គាល់ ដើម្បីបញ្ជាក់ថា មិនមានប្រើសារធាតុគីមីពុល។

លោក​បាន​បន្ត​ទៀតថា ការ​​ក្លែង​បន្លំណាមួយ​ត្រូវទទួល​ទណ្ឌកម្ម​យ៉ាង​ធ្ងន់ធ្ងរ ដើម្បី​លើក​កម្ពស់​កេរ្តិ៍​ឈ្មោះ​ផលិតផល​ផ្លែឈើរបស់វៀតណាមឡើងវិញ។

លោកប្រធានសមាគមបន្លែ និងផ្លែឈើវៀតណាម បានបញ្ជាក់ដូច្នេះថា “ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនៅតាមចម្ការ នឹងជួយសម្រួលដល់ការចរចាជាមួយចិន និងលាងមុខមាត់ជាមួយគយនៅក្នុងប្រទេសចិន”។

ចំណែកអគ្គនាយកនៃមជ្ឈមណ្ឌលត្រួតពិនិត្យ ដែលត្រូវបានទទួលដោយប្រទេសចិន បានពន្យល់យ់ាងច្បាស់ថា សារធាតុគីមី កាត់មីញ៉ុម (Cadmium) ដែលមាននៅក្នុងផ្លែធុរេន គឺភាគច្រើនបណ្តាលមកពីការប្រើប្រាស់ជីគីមី ដើម្បីបំប៉នដើមទុរេនឱ្យមានផ្លែច្រើន និងឆាប់ធំល្អ។

ប៉ុន្តែតាមរយៈការ​ធ្វើ​តេស្ត​សាកល្បងតែ​មួយ​មុខ ​នឹង​មិន​អាច​ជួយ​ទប់ស្កាត់បានទាំងស្រុងឡើយ ដូច្នេះ ត្រូវតែ​មាន​ការ​គ្រប់​គ្រង​យ៉ាង​តឹងរ៉ឹង​បំផុតលើ​ការប្រើប្រាស់ជី​ខុស​ច្បាប់​ថែមទៀត។

លោក​បាន​បន្ថែម​ថា ប្រសិន​បើ​ដី​មាន​សារធាតុ​បំពុល​ខ្លាំង កសិករ​ត្រូវ​តែ​រកវិធី​ដោះស្រាយបញ្ហាដីជាមុនសិន ទើបដំណាំរបស់គាត់មិនមានផ្ទុកសារធាតុគីមីហាមឃាត់។

រីឯមន្ត្រី​នាយកដ្ឋាន​ផលិតកម្ម និង​ការពារ​ដំណាំ​របស់វៀតណាម បាន​និយាយ​ថា អាជ្ញាធរ​បាន​​ស្រាវជ្រាវ និង​វាយ​តម្លៃរួចរាល់ហើយ​ ព្រមទាំងបាន​ចូល​រួម​សហការ​ជាមួយ​អាជ្ញាធរមូលដ្ខាន ដើម្បី​រក​ដំណោះស្រាយបញ្ហានេះ។

សម្រាប់វិធានការរយៈពេលខ្លី រួមទាំងការកែលម្អគុណភាពដី ដើម្បីកាត់បន្ថយការស្រូបយកសារធាតុ កាត់មីញ៉ូម​ ការបង្កើនអុកស៊ីហ្សែនៅក្នុងដីដោយប្រើកំបោរ ឬសារធាតុផ្សេងទៀត ការប្រើប្រាស់ទឹកភ្លៀង ឬសារធាតុស្រូបយកលោហធាតុធ្ងន់ ឬដាំដំណាំដែលអាចស្រូបយកសារធាតុ​ កាត់ញ៉ូម គ៏ជាដំណោះស្រាយផ្នែកជីវសាស្រ្តបានជាបណ្តោះអាសន្នផងដែរ។

ចំណែកកសិករវិញ​ ក៏ត្រូវទទួលបានលើកទឹកចិត្តឱ្យដាំដំណាំ ដែលមានជីវៈខ្ពស់ វដ្តខ្លី ដើម្បីជួយស្តារគុណភាពដីឡើងវិញ និងកំណត់ការដាំដុះទុរេនក្នុងអំឡុងពេលប្រកួតប្រជែងលើទីផ្សារ។

ដូច្នេះសម្រាប់ដំណោះស្រាយរយៈពេលវែងវិញ ត្រូវយកចិត្តទុកដាក់លើការប្រើប្រាស់ជីត្រឹមត្រូវ ពង្រឹងការបណ្តុះបណ្តាល ដើម្បីធានាថា កសិករវៀតណាមពិតជាប្រើប្រាស់ប្រភេទថ្នាំ និងកម្រិតថ្នាំគីមីយ៉ាងត្រឹមត្រូវ ដើម្បីរួមគ្នាកាត់បន្ថយសារធាតុគីមីមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព។

កាលពីសប្តាហ៍មុន សមាគនកសិករដាំទុរេនរបស់វៀតណាម​​ នៅក្នុងខេត្ត​ ដាក់ឡាក់ បានសរសេរលិខិតមួយច្បាប់ស្នើទៅក្រសួងកសិកម្ម និងបរិស្ថានវៀតណាមថា ដើម្បីសុំឱ្យមានការត្រួតពិនិត្យឡើងវិញឱ្យបានម៉ត់ចត់លើតំបន់ដាំដុះទុរេន និងកន្លែងវេចខ្ចប់ ដើម្បីរកសញ្ញាណអ្នកប្រើប្រាស់សារធាតុគីមីហាមឃាត់។

នៅក្នុងសំណើរនោះបានរៀបរាប់ថា នៅតាមចម្ការ ឬទីកន្លែងវេច្ចប់ណាមួយ ប្រសិនបើរកឃើញថា ហ៊ានបំពានសេចក្តីណែនាំនេះ នឹងត្រូវជាប់ឈ្មោះក្នុងបម្រាមព្រមាន​ពណ៌ក្រហម ចំណែករដ្ឋាភិបាលក៏ត្រូវពិនិត្យតាមទីតាំងនោះឡើងវិញ ដើម្បីធានាថា ម្ចាស់ចម្ការទុរេន ឬម្ចាស់ទីតាំងវេចខ្ចប់ផ្លែទុរេន ពិតជាបានធ្វើ ប្រកបដោយសុវត្ថិភាព និងមាននិរន្តរភាព។

សូមរំឭកថា កាលពីពេលថ្មីៗកន្លងមកនេះ អាជ្ញាធរមូលដ្ឋានរបស់វៀតណាម ក្នុងខេត្តដាក់ឡាក់ បានស៊ើបអង្កេតករណីបុរសវៀតណាមពីរនាក់ ដែលរងការចោទប្រកាន់ពីបទរត់ពន្ធសារធាតុគីមី ប្រើសម្រាប់បន្ទុំផ្លែទុរេន និងរក្សាទុកផ្លែទុរេនឲ្យបានយូរ ដោយមានតម្លៃជាទឹកប្រាក់ជិតសរុប១០០០លានដុង ឬស្មើនឹង៣,៩លានដុល្លារ។ ចំណែកកម្លាំងមន្ត្រីនគរបាលខេត្តដាក់ឡាក់វិញ ក៏បាននិយាយអំពីជនសង្ស័យឈ្មោះ ង្វៀង ថៃង្វៀង អាយុ៤២ឆ្នាំ មានស្រុកកំណើតក្នុងខេត្តទៀងយ៉ាង ត្រូវជាប់ឃុំក្នុងផ្ទះ និងឈ្មោះ ត្រាន វ៉ាន់ង៉ោ អាយុ៤៥ឆ្នាំ មានស្រុកកំណើតក្នុងខេត្តហាទិញ ត្រូវបានចាប់ខ្លួនពីបទរត់ពន្ធសារធាតុគីមីខុសច្បាប់ ចូលប្រទេសវៀតណាម។

បុរសជាប់ចោទទាំងពីរនាក់ ដែលជាជនជាតិវៀតណាមដូចគ្នាធ្លាប់បានផ្គត់ផ្គង់ និងចែកចាយសារធាតុគីមីខុសច្បាប់ បង្កគ្រោះថ្នាក់ដល់សុខភាព។​ អ្នកទាំងពីរបានទាក់ទងគ្នាតាមទូរស័ព្ទ និងតាមតេឡេក្រាម​​ ហើយបង់ប្រាក់តាមគណីធនាគារបានចំនួនជាង៨០ដងផងដែរ៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ