News & អន្តរជាតិ
tg_image_4227156067
ទីផ្សារផ្លែស្រកានាគរបស់ចិនធ្លាក់ថ្លៃដល់កម្រិតទាបបំផុតនៅចុងឆ្នាំ២០២៥
ប៉េកាំង៖ ទីផ្សារផ្លែស្រកានាគ​ របស់ប្រទេសចិន​ បានធ្លាក់ថ្លៃយ៉ាងខ្លាំង នៅចុងឆ្នាំ២០២៥នេះ ដោយអ្នកលក់និយាយថា តម្លៃសម្រាប់ការប្រមូលផលជាច្រើនលើករវាងខែកញ្ញា និងខែតុលា ជាទូទៅមានចាប់ពី ពី១,៦ ទៅ២,៨យន់ ឬស្មើពី០,២២​ ទៅ០,៣៨ដុល្លារ ក្នុងមួយគីឡូក្រាម ដែលជាតម្លៃទាបបំផុតក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ។ អ្នកដាំ និងអ្នកលក់ផ្លែស្រកានាគ បានកត់សម្គាល់ថា តម្លៃទាបបែបនេះកម្រកើតឡើងណាស់ ជាពិសេសចំពោះផ្លែស្រកានាគ ដាំនៅក្នុងខេត្តក្វាងស៊ី (Guangxi) ដែលគ្របដណ្តប់លើផ្ទៃដីប្រហែល៥៣ហិកតា ដោយផលិតផ្លែស្រកានាគសាច់ក្រហមប្រហែល៣ ០០០តោនជារៀងរាល់ឆ្នាំ។ អ្នកគ្រប់គ្រងកសិដ្ឋាន បានពន្យល់ថា ខេត្តក្វាងស៊ី គឺជាតំបន់ផលិតកម្មដ៏សំខាន់សម្រាប់ផ្លែស្រកានាគ ដែលដាំដុះក្នុងប្រទេសចិន។ តំបន់នេះអាចប្រមូលផលផ្លែស្រកានាគ ដែលដាំដុះដោយធម្មជាតិចំនួនប្រាំបី ទៅ១០ដង ជារៀងរាល់ឆ្នាំ ចាប់ពីខែមិថុនា ដល់ចុងខែវិច្ឆិកា បន្ទាប់មកដោយមានការដាំដុះបន្ថែមពីរដងទៀត នៅក្រោមពន្លឺសិប្បនិម្មិត អាចធ្វើការលក់ផ្គត់ផ្គង់ទីផ្សារបន្តរហូតដល់ខែកុម្ភៈនៃឆ្នាំបន្ទាប់។ រហូតមកដល់ពេលនេះ នៅឆ្នាំ២០២៥ កសិដ្ឋាននៅក្នុងខេត្ត ក្វាងស៊ី បានប្រមូលផលផ្លែស្រកានាគបានប្រហែល១០ដងរួចទៅហើយ ដោយលក់ក្នុងតម្លៃទាបជាង២,៤យន់ ឬស្មើនឹង០,៣៣ដុល្លារ ក្នុងមួយគីឡូក្រាម។ បើប្រៀបធៀប តម្លៃនៅដំណាក់កាលដូចគ្នាក្នុងឆ្នាំមុនៗ ជាធម្មតាមានគេអាចលក់ក្នុងតម្លៃចាប់ពី៣ ទៅ៣,៦យន់ ឬស្មើពី០,៤១ ទៅ០,៤៩ ដុល្លារ ក្នុងមួយគីឡូក្រាម។ […]
News & អន្តរជាតិ
image_2025-10-09_10-34-15
ផ្លែទុរេនម៉ាឡេស៊ី នឹងចុះបញ្ជីជាស្តេចផ្លែឈើរបស់ជាតិ ក្នុងពេលឆាប់ៗនេះ
គូឡាឡាំពួរ៖ «ស្តេចផ្លែឈើ» ជាពូជផ្លែទុរេនដ៏ជាទីស្រលាញ់ពេញចិត្តរបស់ប្រទេសម៉ាឡេស៊ី អាចទទួលបានងារជាស្តេចផ្លែទុរេន ក្នុងពេលឆាប់ៗនេះ ស្របពេលសមាគមអ្នកផលិតផ្លែទុរេន កំពុងតែជំរុញឱ្យរដ្ឋាភិបាលរបស់ខ្លួន ឱ្យដាក់ឈ្មោះជាផ្លូវការថា ជាផ្លែឈើរបស់ប្រទេស និងប្រកាសយករៀងរាល់ថ្ងៃទី៧ ខែកក្កដា ជាទិវាផ្លែទុរេនជាតិ។ សារព័ត៌មានរបស់ម៉ាឡេស៊ី បានរាយការណ៍ដោយដកស្រង់សម្តីប្រធានសមាគមអ្នកផលិតផ្លែទុរេនដែលបាននិយាយថា «ផ្លែទុរេនមិនមែនគ្រាន់តែជាផ្លែឈើមួយប្រភេទនោះទេ។ វាជាផ្នែកមួយនៃអត្តសញ្ញាណជាតិរបស់យើង។ ជនជាតិម៉ាឡេស៊ីគ្រប់រូប មិនថាមានប្រវត្តិបែបណាក៏ដោយ មានរឿងរ៉ាវពាក់ព័ន្ធឹងផ្លែទុរេន ការចងចាំ និងជាប្រពៃណី។ វាជារឿងមួយដែលបង្រួបបង្រួមយើងទាំងអស់គ្នា»។ បើគិតចាប់ពីតូបលក់ដូរតាមដងផ្លូវរហូតដល់ខ្ចប់ក្នុងប្រអប់សម្រាប់នាំចេញ ផ្លែទុរេនដ៏ល្បីល្បាញរបស់ប្រទេសម៉ាឡេស៊ី ជាពិសេស ពូជមូសាង ឃីង (Musang King) និងពូជប្លែកថន (Black Thorn) ទទួលបានកិត្តិនាមល្បីល្បាញទូទាំងពិភពលោក។ ការផ្តល់ឋានៈដល់ផ្លែទុរេននេះ​ គឺជាការចុះបញ្ជីបញ្ជាក់ពូជដំណាំសម្គាល់ភូមិសាស្ត្រ (Geographic Indicator) នៃទុរេនពូជមូសាង ឃីង ដែលត្រូវមានសុពលភាពរហូតដល់ខែមីនា ឆ្នាំ២០៣៤ បានបញ្ជាក់ជាថ្មីនូវភាពត្រឹមត្រូវរបស់វាថា ជាផលិតផលដ៏មានមោទនភាពរបស់ម៉ាឡេស៊ី។ លោកប្រធានសមាគម បាននិយាយថា «ការចុះបញ្ជីជាដំណាំសម្គាល់ភូមិសាស្ត្រ គឺប្រៀបដូចជាត្រានៅលើលិខិតឆ្លងដែនសម្រាប់ផ្លែទុរេន ពូជមូសាង ឃីង។  ការចុះបញ្ជីនេះបង្ហាញថា វាពិតជាផលិតផលផ្លែឈើរបស់ម៉ាឡេស៊ី។ វាជាផ្លែឈើ ដែលយើងទាំងអស់គ្នា​ អាចមានមោទនភាព ហើយវាបង្ហាញថា […]
News & អន្តរជាតិ
IMG_7801-1536x1024
កសិករ​ដាំ​ស្រូវ នៅ​ទូទាំងប្រទេស​ហ្វីលីពីន ​នឹង​ទទួលបាន​ជីជំនួយ​​ពីរដ្ឋាភិបាល
ម៉ានីល៖ ដោយអនុវត្តតាមការណែនាំរបស់ប្រធានាធិបតី លោក ហ្វេឌីណង់ ម៉ាកូស (Ferdinand Marcos)ក្រសួងកសិកម្មហ្វីលីពីន កំពុងត្រៀមខ្លួនចែកចាយជំនួយជីបន្ថែមប្រកបដោយប្រសិទ្ធភាព ដែលនឹងគាំទ្រដល់កសិករដាំស្រូវទូទាំងប្រទេស។ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ អនុរដ្ឋលេខាធិការក្រសួងកសិកម្មហ្វីលីពីន​ បានកោះប្រជុំនាយកប្រតិបត្តិប្រចាំតំបន់ និងអ្នកសម្របសម្រួលកម្មវិធីស្រូវអង្ករនៃការិយាល័យវាលស្រែរបស់ក្រសួងកសិកម្ម ដើម្បីពិភាក្សាអំពីបច្ចុប្បន្នភាពនៃកម្មវិធីគោលការណ៍ណែនាំ បញ្ហា និងមធ្យោបាយដោះស្រាយជាបន្តបន្ទាប់ទៀត។ ស្របនឹងកិច្ចប្រជុំថ្មីៗនេះរបស់ប្រធានាធិបតីហ្វីលីពីន ជាមួយមន្ត្រីជាន់ខ្ពស់មកពីក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម និងសាជីវកម្មពាណិជ្ជកម្ម អន្តរជាតិហ្វីលីពីន ទាក់ទងនឹងតម្រូវការនាំចូលជី ដើម្បីជំរុញផលិតកម្មដំណាំស្រូវក្នុងប្រទេស។ សាជីវកម្មពាណិជ្ជកម្ម អន្តរជាតិហ្វីលីពីន ត្រូវបានជ្រើសរើសឱ្យមានសិទ្ធិនាំចូលជី ក្នុងបរិមាណស្របតាមតម្រូវការជាក់ស្តែង និងក្នុងតម្លៃទាបសមរម្យ និងតាមរយៈការរៀបចំរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល។ រដ្ឋាភិបាលហ្វីលីពីន បានបញ្ចេញកញ្ចប់ថវិកាចំនួន៤,១ពាន់លានប៉េសូ ឬស្មើនឹង៦៩លានដុល្លារ ប្រគល់ឱ្យក្រសួងកសិកម្ម យកទៅទិញជី​ អ៊ុយរ៉េ ប្រហែល២,២៧៧លានកញ្ចប់ សម្រាប់ចែកឱ្យកសិករដាំស្រូវដោយមិនគិតថ្លៃ។ កន្លងមកក្រសួងកសិកម្មហ្វីលីពីន​ បានរៀបចំផែនការចែកជំនួយជី សម្រាប់ធ្វើស្រែរដូវប្រាំង ឆ្នាំ២០២២-២០២៣ នៅខែធ្នូ ឆ្នាំ២០២២ ព្រមទាំងចែកចាយប័ណ្ណបញ្ចុះតម្លៃជីផងដែរ។ លោកអនុរដ្ឋលេខាធិការ បានដឹកនាំការិយាល័យវាលស្រែប្រចាំតំបន់ឱ្យធានាការដឹកជញ្ជូនជី ដែលនឹងត្រូវទម្លាក់នៅទីតាំងយុទ្ធសាស្ត្រទូទាំងប្រទេស ដោយសហការជាមួយសាជីវកម្មពាណិជ្ជកម្មអន្តរជាតិហ្វីលីពីន និងអង្គភាពពាក់ព័ន្ធនៅថ្នាក់មូលដ្ឋានផងដែរ។ លោកប្រធានាធិបតីហ្វីលីពីន គ្រោងនឹងចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចព្រមព្រៀងរវាងសាជីវកម្មពាណិជ្ជកម្មអន្តរជាតិហ្វីលីពីន […]
News & អន្តរជាតិ
image_2025-11-19_07-54-33
អាម៉េរិកគ្រោងកាត់បន្ថយពន្ធលើការនាំចូលផ្លែចេក ពីតំបន់អាម៉េរិកឡាទីន
វ៉ាស៊ីនតោន៖ រដ្ឋាភិបាលសហរដ្ឋអាម៉េរិក បានប្រកាសពីផែនការកាត់បន្ថយពន្ធនាំចូលផ្លែចេក និងផ្លែឈើដទៃទៀត ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី ជាមួយប្រទេសអាហ្សង់ទីន ហ្គាតេម៉ាឡា អែលសាល់វ៉ាឌ័រ និងប្រទេសអេក្វាឌ័រ។ ការកាត់បន្ថយនេះធ្វើឱ្យអត្រាពន្ធបដិការបស់ងអាម៉េរិកធ្លាក់មកនៅត្រឹម១០ភាគរយ លើទំនិញនាំចូលពីប្រទេសហ្គាតេម៉ាឡា អាហ្សង់ទីន និងប្រទេសអែលសាល់វ៉ាឌ័រ និងពន្ធ១៥ភាគរយ លើការនាំចូលផ្លែចេកពីប្រទេសអេក្វាឌ័រ ប៉ុន្តែផ្តល់ការលើកលែងសម្រាប់ផលិតផលណា ដែលមិនមានផលិតនៅក្នុងសហរដ្ឋអាម៉េរិក។ មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលសហរដ្ឋអាម៉េរិក បាននិយាយថា ផ្លែចេក និងកាកាវ គឺជាផលិតផលមួយក្នុងចំណោមផលិតផលមួយចំនួន ដែលទំនងជាត្រូវបានលើកលែងពន្ធក្រោមកិច្ចព្រមព្រៀងថ្មីនេះ។ ប្រទេសហ្គាតេម៉ាឡា និងប្រទេសអេក្វាឌ័រ នៅតែជាអ្នកផ្គត់ផ្គង់ផ្លែចេកធំជាងគេបង្អស់សម្រាបទីផ្សារសហរដ្ឋអាម៉េរិក។ ការប្រកាសនេះបានកើតឡើងនៅពេលប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) ប្រឈមមុខនឹងបញ្ហាស្ថានភាពសេដ្ឋកិច្ច និងលទ្ធភាពទិញផលិតនាំចូលពីបរទេស។ ការបោះឆ្នោតនាពេលថ្មីៗនេះ បានជំរុញឱ្យរដ្ឋបាលលោក ដូណាល់ ត្រាំ ដាក់សម្ពាធបន្ថែមទៀតលើបញ្ហាតម្លៃ។ រដ្ឋមន្ត្រីក្រសួងរតនាគារ បាននិយាយថា ការបន្ធូរបន្ថយពន្ធនាំចូលផ្លែឈើ ក្នុងគោលបំណងកាត់បន្ថយថ្លៃដើម ខណៈពេលទទួលស្គាល់បញ្ហាទាក់ទងនឹងការប្រែប្រួលអាកាសធាតុក៏កំពុងតេប៉ះពាល់ដល់កម្រិតតម្លៃសកលផងដែរ។ ប៉ុន្តែមន្ត្រីពាក់ព័ន្ធបានកត់សម្គាល់ថា ចំណែកការកាត់បន្ថយតម្លៃទំនិញវិញ តើអ្នកលក់ដុំ និងអ្នកលក់រាយត្រូវដាក់បន្ទុកពន្ធទៅឱ្យអ្នកទិញជាអ្នកបង់ដែរឬទេ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសទាំងបួននេះ ត្រូវបានគេរំពឹងថា នឹងត្រូវបានចុះហត្ថលេខាក្នុងរយៈពេលពីរសប្តាហ៍ខាងមុខនេះ។ កិច្ចព្រមព្រៀងទាំងនេះត្រូវបានធ្វើឡើងបន្ទាប់ពីការប្រកាសពន្ធថ្មីរបស់លោក ដូណាល់ ត្រាំ លើប្រទេសជាច្រើន […]
News & អន្តរជាតិ
image_2025-11-19_07-38-23
រុស្ស៊ីចាប់ផ្តើមគម្រោងដាំដំណាំចេកនៅក្នុងប្រទេសរបស់ខ្លួន
មូស្គូ៖ រដ្ឋមន្ត្រីក្រសួងកសិកម្មរុស្ស៊ី បានប្រកាសកាលពីសប្តាហ៍មុនថា ប្រទេសរុស្ស៊ីបានចាប់ផ្តើមសាងសង់ផ្ទះកញ្ចក់ដំបូងរបស់ខ្លួន សម្រាប់ការដាំដំំណាំចេក ក្រោយពីទទួលបានការអារម្មណ៍ចំពោះផលិតផលផ្លែចេកក្នុងស្រុក​ នៅក្នុងពិធីដាក់តាំងបង្ហាញកាលឆ្នាំ២០២៤ ហើយឥឡូវនេះ ការដាំសាកល្បងត្រូវបានផ្លាស់ប្តូរទៅដំណាក់កាលអនុវត្តជាក់ស្តែងតែម្តង។ លោកស្រីរដ្ឋមន្ត្រី បានមានប្រសាសន៍ថា គំនិតផ្តួចផ្តើមនេះត្រូវបានបង្កើតឡើងបន្ទាប់ពីការសម្រេចចិត្តរបស់រដ្ឋាភិបាលរុស្ស៊ី​ កាលពីក្នុងខែកក្កដា ឆ្នាំ២០២៥ ដោយបានដាក់បញ្ចូលផ្លែចេកនៅក្នុងបញ្ជីនៃផលិតផលកសិកម្មផ្លូវការរបស់ប្រទេសរុស្ស៊ី ដែលធ្វើឱ្យគម្រោងបែបនេះមានសិទ្ធិទទួលបានការគាំទ្រពីរដ្ឋ។ យោងតាមភ្នាក់ងារគយសហព័ន្ធរុស្ស៊ី បានឱ្យដឹងថា ជារៀងរាល់ឆ្នាំ ប្រទេសរុស្ស៊ីនាំចូលផ្លែចេកចំនួន១,៤៥លានតោន ដែលមានតម្លៃជាទឹកប្រាក់ចំនួនជិត១,៥ពាន់លានដុល្លារ។ អស់រយៈពេលរាប់សិបឆ្នាំកន្លងមកហើយ ប្រទេសអេក្វាឌ័រ បានផ្គត់ផ្គង់ផ្លែចេកប្រហែល៦០ ទៅ៦៥ភាគរយនៃទីផ្សារផ្លែចេកក្នុងប្រតេសរុស្ស៊ី ខណៈប្រទេសកូស្តារីកា និងប្រទេសកូឡុំប៊ីមានចំណែកទីផ្សារពី១០ ទៅ១៦ភាគរយ។ បន្ទាប់ពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងប្រទេសរុស្ស៊ី​ ព្រោះសង្គ្រាមឈ្លានពានអ៊ុយក្រែន​ នៅដើមឆ្នាំ២០២២ ការដឹកជញ្ជូនផ្លែចេកនាំចូលទីផ្សាររុស្ស៊ីបានជួបបញ្ហាស្មុគស្មាញ ហើយបានកាត់បន្ថយចំណែកទីផ្សាររបស់ប្រទេសអេក្វាឌ័របន្តិចទៅវិញ។ ប៉ុន្តែចំណែកទីផ្សារនេះត្រូវបានអ្នកនាំចេញផ្លែចេកផ្សេងទៀត ជាពិសេសប្រទេសទួកគី បានចូលទៅបំពេញបន្ថែមតម្រូវការនោះ។ ផ្ទះកញ្ចក់សាកល្បងនៅភាគខាងត្បូងនៃប្រទេសរុស្ស៊ី បានផ្តល់ទិន្នផលផ្លែចេកម្តងរួចមកហើយ។ ការដាំដុះសាកល្បងនៅពេលនេះ ក៏កំពុងតែដំណើរការនៅក្នុងតំបន់ផ្សេងទៀតផងដែរ ដែលបញ្ជាក់ពីលទ្ធភាពបច្ចេកទេសនៃការដាំដុះដំណាំចេកក្រោមលក្ខខណ្ឌអាកាសធាតុ ដែលមនុស្សគ្រប់គ្រងបាន។ បរិវេណសម្រាប់សាកល្បងដាំដំណាំចេក និងដំណាំត្រូពិចផ្សេងទៀត កំពុងត្រូវបានអភិវឌ្ឍនៅលើផ្ទៃដីទំហំ៤៦ហិកតា ក្នុងតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចពិសេសមួយកន្លែង ស្ថិតនៅភាគខាងត្បូប្រទេសរុស្ស៊ី។ ផែនការដាំចេកនេះរួមមានផ្ទះកញ្ចក់ជាច្រើន ដែលមានទំហំចាប់ពី ១០ ទៅ១៦ហិកតា។ មន្ត្រីមូលដ្ឋានរំពឹងថា នឹងមានការប្រមូលផលផ្លែចេកជាលើកដំបូងនៅក្នុងនិទាឃរដូវ ឆ្នាំ២០២៦ ជាមួយនឹងទិន្នផលបន្ថែមរៀងរាល់ប្រាំមួយខែម្តង។ […]
News & អន្តរជាតិ
Picture1
ភូមានាំចេញអង្ករជាង១,៥លានតោន ក្នុងរយៈពេលត្រឹមតែប្រាំពីរខែ
ណៃពិដោ៖ ការប្រឹងប្រែងរួមគ្នាជំរុញទីផ្សារនាំចេញដោយសហព័ន្ធស្រូវអង្ករ និងក្រុមហ៊ុននាំចេញអង្កររបស់ប្រទេសភូមា​ កំពុងដំណើរការដើម្បីសម្រេចបានគោលដៅនាំចេញអង្ករចំនួនបីលានតោន ដែលត្រូវបានកំណត់សម្រាប់ផែនការឆ្នាំ២០២៥-២០២៦។ យោងតាមសហព័ន្ធអង្ករភូមា បានឱ្យដឹងថា ការនាំចេញអង្កររបស់ភូមា​ ក្នុងរយៈពេលប្រាំពីរខែចុងឆ្នាំ២០២៥នេះ​ ដោយគិតចាប់តាំងនៅថ្ងៃទី១ ខែមេសា បានឈានដល់ជាង១,៥លានតោន ដែលមានតម្លៃជាទឹកប្រាក់សរុបចំនួន៤៩៩លានដុល្លារ។ ប្រទេសភូមា​ បាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ តាមផ្លូវទឹក និងតាមផ្លូវគោក ដែលការធ្វើពាណិជ្ជកម្មតាមផ្លូវទឹក គឺជាច្រកដ៏សំខាន់បំផុតសម្រាប់ការនាំចេញអង្ករ។ តំណាងសហព័ន្ធស្រុវអង្ករភូមា បាននិយាយថា ប្រទេសភូមា បាននាំចេញអង្ករជាង១៤២ ០០០ តោន ក្នុងខែមេសា ឆ្នាំ២០២៥ កើនឡើងដល់២៥០ ០០០តោន ក្នុងខែឧសភា ជាង២១០​ ០០០ តោន ក្នុងខែមិថុនា ជាង២៣០ ០០០តោន ក្នុងខែកក្កដា ជាង១៩០ ០០០ តោន ក្នុងខែសីហា ចំនួនជាង១៦០ ០០០តោន ក្នុងខែកញ្ញា និងជាង៣១០ ០០០ តោន ក្នុងខែតុលា ដែលមានបរិមាណសរុបចំនួន ១,៥លានតោន និងមានតម្លៃជាទឹកប្រាក់ប្រហែល៤៩៩លានដុល្លារ។ ប្រទេសភូមានាំចេញអង្ករទៅកាន់ប្រទេសហ្វីលីពីន ចិន អេស្ប៉ាញ ប៉ូឡូញ […]
News & អន្តរជាតិ
image_2025-11-18_08-05-40
វិស័យស្រូវអង្ករថៃជួបវិបត្តិធ្ងន់ធ្ងរ ដោយសារទិន្នផលទាប ថ្លៃដើមខ្ពស់ ចំណែកតម្លៃនាំចេញធ្លាក់ថ្លៃហៅលែងឮ
បាងកក៖ វិបត្តិស្រូវអង្ករដ៏រ៉ាំរ៉ៃរបស់ប្រទេសថៃបានរើឡើងវិញ តាមរយៈទិន្នន័យថ្មីបង្ហាញថា បរិមាណទិន្នផលស្រូវកាន់តែទាប ថ្លៃដើមកាន់តែខ្ពស់ តម្លៃស្រូវក្នុងស្រុកកំពុងតែចុះថោក ចំណែកតម្លៃអង្ករនាំចេញបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជាង១៥ឆ្នាំកន្លងមកនេះ គឺថោកហៅលែងឮតែម្តង។ អ្នកវិភាគសេដ្ឋកិច្ចបានព្រមានថា វិបត្តិទាំងនេះ គឺជាសញ្ញាបង្ហាញយ៉ាងច្បាស់ថា ការប្រកួតប្រជែងនៃឧស្សាហកម្មស្រូវអង្កររបស់ប្រទេសថៃកំពុងធ្លាក់ចុះយ៉ាងខ្លាំងនៅលើទីផ្សារពិភពលោក។ សារព័ត៌មាន ឌឹ ណេសិន របស់ថៃបានចេញផ្សាយដោយដកស្រង់សម្តីអ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានស្រាវជ្រាវរបស់ប្រទេសថៃ ដែលបាននិយាយកាលពីសប្តាហ៍មុនថា ក្នុងរយៈពេល១៥ឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំរបស់រដ្ឋាភិបាលមុនៗ គោលនយោបាយស្រូវអង្កររបស់រដ្ឋនៅតែជាប់ជំពាក់ក្នុងនយោបាយប្រជានិយមដូចគ្នាដដែល តាមរយៈគម្រោងកិច្ច្ចសន្យា ការធានាប្រាក់ចំណូល និងប្រាក់ឧបត្ថម្ភធន​ដោយផ្ទាល់ពីរដ្ឋដល់កសិករ ដូចជាគោលនយោបាយផ្តល់លុយ១​ ០០០បាត ក្នុងមួយហិកតាជាដើម។ ការចំណាយសម្រាប់អនុវត្តកម្មវិធី ដែលមានតម្លៃសរុបជាទឹកប្រាក់ពី៣៧ពាន់លាន ដល់៤០ពាន់លានដុល្លារ មិនបានផ្តល់ផលប្រយោជន៍ជាដុំកំភួនអ្វីឡើយ ប៉ុន្តែបានបង្កើតជាអន្ទាក់គោលនយោបាយមួយ ដែលធ្វើឱ្យកសិករបាក់ទឹកចិត្តមិនចង់ចាប់យកបច្ចេកវិទ្យាថ្មី មិនចង់កែលម្អ ឬការសម្របខ្លួនទៅនឹងការប្រកួតប្រជែងជាសកលឡើយ។ ទន្ទឹមនឹងនេះ ប្រទេសជាដៃគូប្រកួតប្រជែងធំៗរបស់ថៃ មានដូចជា វៀតណាម និងឥណ្ឌា បានធ្វើទំនើបកម្មយ៉ាងឆាប់រហ័សនូវគ្រាប់ពូជមានគុណភាពល្អ និងប្រព័ន្ធផលិតកម្មទំនើបៗ ដែលអនុញ្ញាតឱ្យពួកគេអាចនាំចេញអង្ករ ដែលមានគុណភាពល្អជាងមានតម្លៃទាបជាងអង្កររបស់ថៃ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសថៃនៅតែជាប់គាំងក្នុងទម្លាប់ពឹងផ្អែកលើការឧបត្ថម្ភធនពីរដ្ឋ ដែលឥឡូវនេះកំពុងតែបំផ្លិចបំផ្លាញជីវភាពរស់នៅរបស់កសិករនៅតាមជនបទ និងបញ្ហាសន្តិសុខស្បៀងក្នុងប្រទេសថៃ។ កាលពីឆ្នាំ២០២៤ អង្ករសធម្មតា ដែលកសិករថៃលក់បានក្នុងតម្លៃជាង១០​ ០០០បាត ឬស្មើនឹង៣០៨ដុល្លារ ក្នុងមួយតោន ឥឡូវនេះបានធ្លាក់ចុះមកត្រឹមក្រោម៨ ០០០បាត […]
News & អន្តរជាតិ
met
ហ្វីលីពីនរៀបចំគោលការណ៍ណែនាំថ្មី សម្រាប់មន្ត្រីត្រួតពិនិត្យផលិតផលសាច់សត្វ
ម៉ានីល៖ រដ្ឋាភិបាលហ្វីលីពីនកំពុងតែចាត់វិធានការរឹតបន្តឹងសុវត្ថិភាពសាច់សត្វទូទាំងប្រទេស ដោយបង្កើតគោលការណ៍ណែនាំថ្មីមួយ សម្រាប់ការតែងតាំងមន្ត្រីរដ្ឋាភិបាលទទួលបន្ទុកត្រួតពិនិត្យ និងធ្វើអធិការកិច្ចសាច់សត្វនៅតាមមូលដ្ឋាន ដែលពង្រឹងការត្រួតពិនិត្យឱ្យកាន់តែតឹងរ៉ឹងជាងមុន ដើម្បីធ្វើឱ្យសាច់សត្វមានសុវត្ថិភាពសម្រាប់មនុស្សបរិភោគ។ នៅក្នុងសារាចរណែនាំអំពីសេវាត្រួតពិនិត្យសាច់សត្វ បានលើកឡើងថា ខ្លួននឹងទទួលយកមតិយោបល់ពីសាធារណៈ ដើម្បីដាក់បញ្ចូលក្នុងសេចក្តីព្រាងគោលការណ៍ណែនាំថ្មីនេះ។ សារាចរនេះបាននិយាយថា “គោលការណ៍ណែនាំនេះនឹងគ្របដណ្តប់លើប្រវត្តិរូប ការតែងតាំង និងការលើកទឹកចិត្តរបស់មន្ត្រីអង្គភាពត្រួតពិនិត្យសាច់សត្វរបស់រដ្ឋបាលមូលដ្ឋាន ដែលនឹងធ្វើអធិការកិច្ច និងចេញវិញ្ញាបនបត្របញ្ជាក់គុណភាពសាច់ នៃការត្រួតពិនិត្យដោយផ្ទាល់របស់សេវាត្រួតពិនិត្យសាច់សត្វ។ សេចក្តីព្រាងសារាចរនេះមានគោលបំណងដោះស្រាយគម្លាតកម្លាំងពលកម្ម និងធានាការអនុលោមតាមស្ថាប័នគ្រប់គ្រងសាច់សត្វ ដែលមានអាជ្ញាប័ណ្ណ រួមទាំងទីសត្តឃាតសត្វ រោងចក្រកែច្នៃវេខខ្ចប់ ទូរត្រជាក់ និងមជ្ឈមណ្ឌលចែកចាយផលិតផលសាច់សត្វ។ មន្ត្រី​ដែល​មាន​ភារកិច្ច​ត្រួតពិនិត្យ​អនាម័យ សុខុមាលភាព​សត្វ និង​សុវត្ថិភាព​ចំណីអាហារ មានសមត្ថកិច្ចបញ្ជាក់​ពី​ភាព​សមស្រប​នៃ​សាច់​សម្រាប់​​មនុស្សបរិភោគ និង​រាយការណ៍​ពី​ការ​ត្រួតពិនិត្យ​របស់​ពួកគេ​ទៅ​សេវា​ត្រួតពិនិត្យ​សាច់សត្វ។ អំណាចត្រូវបានកំណត់ចំពោះគ្រឹះស្ថាន ដែលបានចុះបញ្ជីក្នុងបទបញ្ជារបស់អគ្គនាយកដ្ឋាន ដូច្នេះការរំលោភបំពានណាមួយ ដូចជាការក្លែងបន្លំ ការធ្វេសប្រហែស ឬការភូតកុហក់ អាចបណ្តាលឱ្យមានការផ្អាកអាជីវកម្ម ឬដកហូតអាជ្ញាប័ណ្ណ។ សេចក្តីព្រាងសារាចរនេះ ក៏បញ្ជាក់ពីភារកិច្ចរបស់មន្ត្រីត្រូតពិនិត្យសាច់សត្វ ដែល​មាន​ភារកិច្ច​នៅ​ក្នុងទី​សត្តឃាត និងរោងចក្រកែច្នៃសាច់សត្វផងដែរ។ ពួកគេត្រូវតែពិនិត្យមើលឯកសារ និងហាមការសម្លាប់ដោយឃោរឃៅ ធ្វើការត្រួតពិនិត្យមុន និងក្រោយការសម្លាប់ កម្ទេចចោលសាច់មានមេរោគ និងឃ្លាំមើលដំណើរចោលឱ្យបានត្រឹមត្រូវ។ នៅរោងចក្រកាត់សាច់ ឃ្លាំងស្តុកទុកត្រជាក់ និងមជ្ឈមណ្ឌលចែកចាយផលិផលសាច់ មន្ត្រីមានភារកិច្ចត្រួតពិនិត្យសាច់សត្វឱ្យមានសុវត្ថិភាព រឹបអូសផលិតផលណាដែលមានមេរោគ ឬខុសម៉ាកយីហោ និងត្រួតពិនិត្យការលើកដាក់ផលិតផលសាច់សត្វ […]
News & អន្តរជាតិ
AFP__20230719__HL_MGRUSS_2114680__v1__HighRes__IndonesiaAgricultureRice-e1712643721579
ទិន្នផលស្រូវដ៏ច្រើនរបស់ឥណ្ឌូណេស៊ី ធ្វើឱ្យតម្លៃអង្ករលើសកលលោកធ្លាក់ចុះយ៉ាងខ្លាំង
ហ្សាការតា៖ ប្រធានទីភ្នាក់ងារស្បៀងអាហារជាតិឥណ្ឌូណេស៊ី បានបញ្ជាក់ពីឥទ្ធិពលរបស់ប្រទេសឥណ្ឌូណេស៊ីលើតម្លៃអង្ករលើសកលលោក ដោយជំរុញការផលិត និងធានាបាននូវស្ថិរភាពតម្លៃអង្ករ ដែលស៊ីសង្វាក់គ្នា និងប្រកបដោយចីរភាព។ លោក អេនឌី អំរ៉ាន់ ស៊ូឡៃម៉ាន (Andi Amran Sulaima​n)  រដ្ឋមន្ត្រីក្រសួងកសិកម្ម និងជាប្រធានទីភ្នាក់ងារស្បៀងអាហារជាតិឥណ្ឌូណេស៊ី បានកត់សម្គាល់បែបនេះនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយលើកឡើងថា ប្រទេសឥណ្ឌូណេស៊ីបានរួមចំណែកក្នុងការបញ្ចុះតម្លៃអង្ករនៅលើទីផ្សារសកលលោកពីប្រហែល៦៥០ដុល្លារក្នុងមួយតោន​ ចុះមកនៅត្រឹម៣៧១ដុល្លារ នាពេលបច្ច្ចុប្បន្ននេះ។ លោកបានបញ្ជាក់បន្ថែមថា ការពង្រឹងផលិតកម្មស្រូវនៅក្នុងប្រទេសឥណ្ឌូណេស៊ី ដើម្បីបំពេញតម្រូវការក្នុងស្រុក ក៏បានជួយបង្កើនបរិមាណស្រូវស្តុក អបម្រុងរបស់រដ្ឋាភិបាលឥណ្ឌូណេស៊ីផងដែរ ដែលឥឡូវនេះមានបរិមាណចំនួនសរុប៣,៨ លានតោន។ លោករដ្ឋមន្ត្រីបានសន្មត់ថា សមិទ្ធផលដ៏ល្អនេះគឺស្របទៅនឹងគោលនយោបាយរបស់ប្រធានាធិបតី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ានតូ (Prabowo Subianto) ដែលបានធ្វើឱ្យប្រទេសឥណ្ឌូណេស៊ីអាចដើរតួនាទីយ៉ាងសំខាន់នៅក្នុងទីផ្សារអង្ករនៅលើសកលលោក។ លទ្ធផលនេះ​ក៏បង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការបញ្ឈប់ការនាំចូលអង្ករ នៅឆ្នាំ២០២៥ ផងដែរ។ រដ្ឋាភិបាលឥណ្ឌូណេស៊ី ក៏បានបង្កើតក្រុមការងារតាមដានតម្លៃស្រូវ ដើម្បីត្រួតពិនិត្យអ្នកផលិត អ្នកចែកចាយ អ្នកលក់ដុំ និងអ្នកលក់រាយអង្ករ នៅទូទាំងប្រទេសឥណ្ឌូណេស៊ីផងដែរ។ កាលពីដើមឆ្នាំ២០២៥នេះ ប្រទេសឥណ្ឌូណេាស៊ី​ បានបង្កើតក្រុមហ៊ុនកសិកម្មរបស់រដ្ឋុមួយ ក្នុងគ្រោងនឹងវិនិយោគទឹកប្រាក់ចំនួន៤៧៩លានដុល្លារ ដើម្បីកសាងសមត្ថភាពផលិតស្រូវឱ្យបានច្រើន ហើយបានទិញឧបករណ៍កសិកម្មទំនើបៗ […]
News & អន្តរជាតិ
photo_2025-11-13_12-07-30
សមាគមកសិកម្មខាំបូដ្រារៀបចំវេទិកាធុរកិច្ចសហគមន៍កសិកម្មឆ្នាំ​២០២៥ ដើម្បី​កសាងសហគមន៍កសិកម្ម​ឱ្យកាន់តែរឹងមាំ​តាមរយៈដំណោះស្រាយឌីជីថល​
ដោយ ឡុង សារេត​ រាជធានីភ្នំពេញ​៖ ​សមាគមកសិកម្មខាំបូដ្រា​ នៅព្រឹកថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២៥នេះ បានសហការជាមួយអង្គការដៃគូ​រៀបចំវេទិកា​ធុរកិច្ចសហគមន៍កសិកម្ម​ឆ្នាំ​២០២៥​ ក្រោមប្រធានបទ​ ការកសាងសហគមន៍​កសិកម្មឱ្យកាន់តែរឹងមាំ​តាមរយៈដំណោះស្រាយឌីជីថល​។ វេទិកានេះ​ធ្វើនៅសណ្ឋាគារ កាំបូឌីយ៉ាណា ​ដោយមានអញ្ចើញចូលរួមជាកិត្តិយសពី​លោកបណ្ឌិត ចាយ ជីម ប្រធាននាយកដ្ឋានកសិឧស្សាហ៍កម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក នេត សុវណ្ណ ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​ខាំបូដ្រា , លោក ហ៊ុន សៀងហុន នាយកប្រតិបត្តិសម្ព័ន្ធសហគមន៍​កសិកម្មកម្ពុជា, លោក សឿង សារឿង នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា ,លោក Frew Behabtu នាយកប្រចាំប្រទេស​នៃមូលនិធិ​អន្តរជាតិ​សម្រាប់ការអភិវឌ្ឍន៍កសិកម្ម រួមនិងតំណាងសហគមន៍កសិកម្មពាក់ព័ន្ធ​ជាង៣០០នាក់​ផ្សេងទៀត​។ ​វេទិកាធុរកិច្ចសហគមន៍កសិកម្មឆ្នាំ២០២៥ មានគោលបំណង​​៖ ទី១)-ដើម្បីបង្កើនការយល់ដឹង និងការសម្របខ្លួនក្នុងចំណោមសហគមន៍កសិកម្ម និងអ្នកពាក់ព័ន្ធ (រដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល អង្គការសង្គមស៊ីវិល វិស័យឯកជន និងគ្រឹះស្ថានសិក្សាស្រាវជ្រាវ) អំពីបច្ចេកវិទ្យាឌីជីថល ដែលអាចកែប្រែគំរូអាជីវកម្មសហគមន៍កសិកម្ម និងបង្កើនប្រសិទ្ធភាពខ្សែច្រវាក់តម្លៃ។ ទី២)-ដើម្បីបង្ហាញពីការអនុវត្តល្អ បទពិសោធន៍ជោគជ័យ និងនវានុវត្តន៍ក្នុងទីផ្សារឌីជីថល​ ការគ្រប់គ្រងខ្សែច្រវាក់ផ្គត់ផ្គង់ឌីជីថល […]
News & អន្តរជាតិ
image_2025-11-12_13-25-27
តម្លៃស្រូវ-អង្ករជប៉ុននៅខ្ពស់ដដែល តែរដ្ឋមន្ត្រីក្រសួងកសិកម្មចង់ប្តូរគោលនយោបាយបង្កបង្កើនផល
តូក្យូ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់ជប៉ុន ដែលទើបតែងតាំងថ្មី លោក ណូរីកាស៊ូ ស៊ុយស៊ុគី (Norikazu Suzuki) បានបង្ហាញពីចេតនារបស់ខ្លួនក្នុងការកែប្រែគោលនយោបាយផលិតកម្មស្រូវដោយផ្អែកលើតម្រូវការជាក់ស្តែងនៅលើទីផ្សារ។ កាលបីខែមុននេះ អតីតនាយករដ្ឋមន្ត្រីជប៉ុន ដែលទើបតែចុះចេញពីតំណែងបានអនុវត្តគោលនយោបាយមួយ ស្តីពីការបង្កើនផលិតកម្មស្រូវ។ គេជឿថា ការប្រែប្រួលបែបនេះគឺផ្ទុយពីការចង់បានរបស់កសិករជប៉ុន ដែលមានការព្រួយបារម្ភអំពីការធ្លាក់តម្លៃអង្ករ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើតម្លៃស្រូវនៅតែខ្ពស់បែបនេះ វាក្លាយបន្ទុករបស់អ្នកបរិភោគវិញទេ។ លោក ណូរីកាស៊ូ ស៊ុយស៊ុគី បានសង្កត់ធ្ងន់នៅក្នុងសន្និសីទសារព័ត៌មានសម្ពោធការចូលកាន់តំណែងរបស់លោកកាលពីខែតុលា ឆ្នាំ២០២៥​ ដែលបង្ហាញពីចេតនារបស់លោកក្នុងការកែប្រែគោលនយោបាយរបស់អតីតនាយករដ្ឋមន្ត្រី ដែលបានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីខែសីហា។ តម្លៃស្រូវឡើងខ្ពស់ក៏បានរួមចំណែកជួយលើកទឹកចិត្តកសិករជប៉ុនឱ្យប្រឹងដាំស្រូវបន្ថែមទៀត ហើយស្រូវប្រហែល៧,៤៨លានតោន ត្រូវបានគេរំពឹងថា នឹងត្រូវប្រមូលផលនៅឆ្នាំ២០២៥នេះ ដែលកើនឡើង១០ភាគរយ លើសឆ្នាំមុន។ ចំណែកទិន្នផលស្រូវនៅឆ្នាំ២០២៦ ត្រូវបានគេព្យាករណ៍ថា នឹងធ្លាក់ចុះចំនួនប្រាំភាគរយពីមួយឆ្នាំទៅមួយឆ្នាំ មកត្រឹម៧,១១លានតោនប៉ុណ្ណោះ។ ក្រសួងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិយាយទៀតថា បើសិនការព្យាករណ៍ពីតម្រូវការអង្ករសម្រាប់ឆ្នាំ២០២៦ មានចំនួនពី៦,៩៤លាន ទៅ៧,១១លានតោន។ រដ្ឋាភិបាលជប៉ុនបានគូសបញ្ជាក់ពីគោលនយោបាយមួយ ដើម្បីបង្កើនផលិតកម្មស្រូវនៅក្នុងផែនការមូលដ្ឋានសម្រាបស្បៀងអាហារ កសិកម្ម និងតំបន់ជនបទ ដែលនឹងបម្រើជាគោលការណ៍ណែនាំសម្រាប់គោលនយោបាយកសិកម្មក្នុងរយៈពេលប្រាំឆ្នាំខាងមុខ។ ដោយផ្តោតលើការអភិវឌ្ឍទីផ្សារនាំចេញអង្ករ និងសម្រាប់ផលិតផលអង្ករកែច្នៃ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ […]
News & អន្តរជាតិ
FB_IMG_1762858956164
ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទាក់ទាញគម្រោងវិនិយោគរោងចក្រផលិតចំណីសត្វនៅខេត្តកំពង់ធំ
ភ្នំពេញ៖ កាលព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានជួបពិភាក្សាការងារជាមួយ លោក Chen Hai Hua នាយកគ្រប់គ្រងពាណិជ្ជកម្មក្រៅប្រទេសនៃក្រុមហ៊ុន New Hope Liuhe Co. Ltd ដើម្បីជំរុញការវិនិយោគលើវិស័យផលិតចំណីសត្វ ដែលជាផ្នែកយ៉ាងសំខាន់នៃខ្សែច្រវាក់ផលិតកម្មចំណីអាហារក្នុងខេត្តកំពង់ធំ ក្នុងគោលដៅទាក់ទាញវិនិយោគិន លើកកម្ពស់ផលិតភាពនិងគុណភាពផលិតផលចំណីអាហារ និងជាពិសេសបង្កើតការងារជូនប្រជាពលរដ្ឋ និងពង្រឹងមូលដ្ឋានសេដ្ឋកិច្ចរបស់ខេត្ត។ គួរបញ្ជាក់ថា ក្រុមហ៊ុន New Hope Liuhe Co. Ltd គឺជាក្រុមហ៊ុនផលិតចំណីសត្វដ៏ធំមួយមកពីប្រទេសចិន ហើយក៏ស្ថិតនៅក្នុងចំណោមក្រុមហ៊ុនផលិតចំណីអាហាររួមមានសាច់ ស៊ុត និងទឹកដោះគោធំជាងគេក្នុងប្រទេសចិនផងដែរ។ ក្រុមហ៊ុននេះក៏មានការទទួលស្គាល់ជាអន្តរជាតិ ដោយមានអាជីវកម្មសរុបចំនួនប្រមាណ៦០០ទីតាំង នៅក្នុងប្រទេសចំនួន ៣៤ផ្សេងទៀត ទាំងនៅក្នុងទ្វីបអាស៊ី ទ្វីបអ៊ឺរ៉ុប ទ្វីបអាហ្វ្រិក និង ទ្វីបអាម៉េរិក ហើយក្រុមហ៊ុននេះផលិតចំណីសត្វរហូតដល់ទៅប្រមាណ ២.៨៤៨លានតោនក្នុងមួយឆ្នាំ។ បច្ចុប្បន្ន ក្រុមហ៊ុននេះមានបុគ្គលិកទូទាំងពិភពលោករហូតដល់ទៅប្រមាណ ១០ម៉ឺននាក់ ដែលក្នុងនោះ ៩៤%គឺជាប្រជាជននៅតាមមូលដ្ឋាន ដែលទទួលបានការបណ្តុះបណ្តាលដោយផ្ទាល់អំពីបច្ចេកទេស […]

កាលវិភាគផ្សព្វផ្សាយ