សមាគមកសិកម្មខាំបូដ្រារៀបចំវេទិកាធុរកិច្ចសហគមន៍កសិកម្មឆ្នាំ​២០២៥ ដើម្បី​កសាងសហគមន៍កសិកម្ម​ឱ្យកាន់តែរឹងមាំ​តាមរយៈដំណោះស្រាយឌីជីថល​

photo_2025-11-13_12-07-30

ដោយ ឡុង សារេត​

រាជធានីភ្នំពេញ​៖ ​សមាគមកសិកម្មខាំបូដ្រា​ នៅព្រឹកថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២៥នេះ បានសហការជាមួយអង្គការដៃគូ​រៀបចំវេទិកា​ធុរកិច្ចសហគមន៍កសិកម្ម​ឆ្នាំ​២០២៥​ ក្រោមប្រធានបទ​ ការកសាងសហគមន៍​កសិកម្មឱ្យកាន់តែរឹងមាំ​តាមរយៈដំណោះស្រាយឌីជីថល​។

វេទិកានេះ​ធ្វើនៅសណ្ឋាគារ កាំបូឌីយ៉ាណា ​ដោយមានអញ្ចើញចូលរួមជាកិត្តិយសពី​លោកបណ្ឌិត ចាយ ជីម ប្រធាននាយកដ្ឋានកសិឧស្សាហ៍កម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក នេត សុវណ្ណ ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​ខាំបូដ្រា , លោក ហ៊ុន សៀងហុន នាយកប្រតិបត្តិសម្ព័ន្ធសហគមន៍​កសិកម្មកម្ពុជា, លោក សឿង សារឿង នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា ,លោក Frew Behabtu នាយកប្រចាំប្រទេស​នៃមូលនិធិ​អន្តរជាតិ​សម្រាប់ការអភិវឌ្ឍន៍កសិកម្ម រួមនិងតំណាងសហគមន៍កសិកម្មពាក់ព័ន្ធ​ជាង៣០០នាក់​ផ្សេងទៀត​។

​វេទិកាធុរកិច្ចសហគមន៍កសិកម្មឆ្នាំ២០២៥ មានគោលបំណង​​៖ ទី១)-ដើម្បីបង្កើនការយល់ដឹង និងការសម្របខ្លួនក្នុងចំណោមសហគមន៍កសិកម្ម និងអ្នកពាក់ព័ន្ធ (រដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល អង្គការសង្គមស៊ីវិល វិស័យឯកជន និងគ្រឹះស្ថានសិក្សាស្រាវជ្រាវ) អំពីបច្ចេកវិទ្យាឌីជីថល ដែលអាចកែប្រែគំរូអាជីវកម្មសហគមន៍កសិកម្ម និងបង្កើនប្រសិទ្ធភាពខ្សែច្រវាក់តម្លៃ។ ទី២)-ដើម្បីបង្ហាញពីការអនុវត្តល្អ បទពិសោធន៍ជោគជ័យ និងនវានុវត្តន៍ក្នុងទីផ្សារឌីជីថល​ ការគ្រប់គ្រងខ្សែច្រវាក់ផ្គត់ផ្គង់ឌីជីថល ការតាមដាន ដំណោះស្រាយបច្ចេកវិទ្យាកសិកម្ម និងបច្ចេកវិទ្យាហិរញ្ញវត្ថុ។ ទី៣)-ដើម្បីសម្រួលដល់ភាពជាដៃគូរវាងសហគមន៍កសិកម្ម អ្នកទិញ បច្ចេកវិទ្យាកសិកម្មឌីជីថល និងអ្នកផ្តល់សេវាហិរញ្ញវត្ថុតាមរយៈវគ្គផ្គូផ្គង និងបណ្តាញអាជីវកម្ម និងទី៤)-ដើម្បីកំណត់តម្រូវការគោលនយោបាយ និងការអភិវឌ្ឍសមត្ថភាពចាំបាច់អំណោយផលដល់បរិវត្តកម្មឌីជីថលប្រកបដោយបរិយាបន្ន និងនិរន្តរភាពក្នុងវិស័យកសិកម្ម។

លោក នេត សុវណ្ណ ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​ខាំបូដ្រា​​ ចង់ឃើញក្រុមកសិករ តំណាងសហគមន៍ពាក់ព័ន្ធ ដែលបានចូលរួម​នៅក្នុងវេទិកា​រពេល​នេះ ទទួលបាននូវឱកាស​​​ផ្សារភ្ជាប់ទំនាក់ទំនង​រវាងខ្លួនឯងនៅក្នុងគ្រប់វិស័យ​ ដើម្បីស្វែងរកឱកាសបំប៉នជំនាញ​ ចំណេះដឹង​ផ្សេងៗជួយឱ្យអ្នកទាំងអស់គ្នា​អាចរីកចម្រើនបន្ថែមទៀត​។ ដូចនេះសូមក្តាប់ឱកាសឱ្យបាន​ក្នុងការផ្សារភ្ជាប់​នូវទំនាក់ទំនងល្អ​ អាចជួយជាប្រយោជន៍ដល់អ្នកគ្រប់គ្នា​។

លោក បណ្ឌិត ចាយ ជីម ប្រធាននាយកដ្ឋានកសិឧស្សាហ៍កម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា គំនិតផ្តួចផ្តើមថ្មីនេះ​ពិតជាមានសារសំខាន់ ​ដែលផ្តោតលើការជំរុញ​បង្កើនការប្រើប្រាស់ប្រព័ន្ធ​ឌីជីថល​សម្រាប់ការតាមដាន​ប្រភពនៃការផ្គត់ផ្គង់កសិផល​ និងតម្រូវការទីផ្សារ​។ ជំហានថ្មីនេះ គឺជាសក្ខីភាព​នៃកិច្ចសហការដ៏ជិតស្និទ្ធរវាងក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍​ ក្រោមចក្ខុវិស័យលើកកម្ពស់​កិត្យានុភាព និងការទាញ​យកនូវសក្តានុពល​ផលិតផលកម្ពុជាដើម្បីបង្ហាញនៅលើឆាកតំបន់ និង​អន្តរជាតិ​។

លោកបន្តថា ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូម​កោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់តួអង្គពាក់ព័ន្ធ​ទាំងអស់ណ ដែលបានចូលរួមសហការគ្នា​បានយ៉ាងល្អប្រសើរ​រៀបចំវេទិការចាប់តាំងពីដំបូងរហូតមកទល់បច្ចុប្បន្ន​ និងទៅថ្ងៃអនាគត។

​សូមជម្រាបជូនផងដែរថា វេទិកាធុរកិច្ចសហគមន៍កសិកម្ម​ឆ្នាំ​២០២៥​ ក្រោមប្រធានបទ​ «ការកសាងសហគមន៍​កសិកម្មឱ្យកាន់តែរឹងមាំ​តាមរយៈដំណោះស្រាយឌីជីថល​»រំពឹងទុកថា ទទួលបានលទ្ធផល​៖ ១) ការយល់ដឹងកាន់តែច្រើនឡើងក្នុងចំណោមសហគមន៍កសិកម្ម និងអ្នកពាក់ព័ន្ធលើឱកាសនៃការផ្លាស់ប្តូរឌីជីថល៖ ការយល់ដឹងខ្ពស់ និងការទទួលស្គាល់ដោយសហករណ៍កសិកម្ម និងការគាំទ្រពីភាគីពាក់ព័ន្ធ ​អំពីអត្ថប្រយោជន៍ និងការប្រើប្រាស់ជាក់ស្តែង នៃបច្ចេកវិទ្យាឌីជីថលកសិកម្ម ​ដើម្បីកែលម្អទំនើបកម្មអាជីវកម្ម​ និងមុខរបររស់នៅរបស់ពួកគេ។​

២) ការបង្ហាញពីការអនុវត្តល្អ និងការច្នៃប្រឌិតលើបរិវត្តកម្មឌីជីថល៖ វេទិកានេះនឹងចែករំលែកករណីសិក្សាជោគជ័យ និងការផ្តួចផ្តើមគំនិតច្នៃប្រឌិតថ្មីៗពីសហគមន៍កសិកម្ម កសិករខ្នាតតូច វិស័យឯកជន និងអ្នកផ្តល់សេវាឌីជីថល។ ទាំងនេះគឺជាសក្ខីកម្មដ៏មានអានុភាពសម្រាប់ទំនើបកម្មនៃកសិកម្មឌីជីថល ការកែលម្អលទ្ធភាពទទួលបានទីផ្សារ និងការអភិវឌ្ឍអាជីវកម្មប្រកបដោយប្រសិទ្ធភាព។ វាក៏ត្រូវបានរៀបចំឡើងដើម្បីជាប្រភពនៃការបំផុសគំនិត និងការរៀនសូត្រ ដោយផ្លាស់ប្តូរលើសពីទ្រឹស្តីទៅជាការអនុវត្ត ដែលបង្ហាញឱ្យឃើញជាក់ស្តែង។

៣) កសាងភាពជាដៃគូ៖ វេទិកាធុរកិច្ចសហគមន៍កសិកម្មឆ្នាំ២០២៥ នឹងក្លាយជាកន្លែងសំខាន់មួយសម្រាប់សហគមន៍កសិ​កម្មដើម្បីកសាងទំនាក់ទំនងដ៏រឹងមាំជាមួយអ្នកទិញ អ្នកផ្គត់ផ្គង់ធាតុចូល និងអ្នកផ្តល់ដំណោះស្រាយឌីជីថល។ កិច្ចសហការនេះមានសារៈសំខាន់សម្រាប់ការសាកល្បង និងពង្រីកអាជីវកម្មប្រកបដោយភាពច្នៃប្រឌិត និងដំណោះស្រាយបែបឌីជីថល។

៤) អនុសាសន៍គោលនយោបាយ ដែលបានកំណត់ដើម្បីគាំទ្រដល់ការដាក់បញ្ចូលឌីជីថលនៅក្នុងខ្សែច្រវាក់តម្លៃកសិកម្ម៖ វេទិកាធុរកិច្ចសហគមន៍កសិកម្ម នឹងក្លាយជាវេទិកាដើម្បីកំណត់ និងបង្កើតអនុសាសន៍គោលនយោបាយសំខាន់ៗដោយផ្អែកលើធាតុចូល និងបទពិសោធន៍ផ្ទាល់របស់សហគមន៍កសិកម្ម និងកសិករខ្នាតតូច។ អនុសាសន៍ទាំងនេះនឹងដោះស្រាយបញ្ហាប្រឈមសំខាន់ៗ និងបង្ហាញពីឱកាស ដែលត្រូវបង្ហាញដល់អ្នករៀបចំគោលនយោបាយ និងរដ្ឋាភិបាលសម្រាប់ការធ្វើបរិវត្តកម្មឌីជីថលបែបបរិយាបន្ន និងមានប្រសិទ្ធភាពជាងមុនក្នុងវិស័យកសិកម្ម៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ