News & ជាតិ
photo_2026-07-14_13-19-16
ស្ថានភាពដាំដុះបន្លែក្នុងផ្ទះសំណាញ់នៅស្រុកថ្មគោល ខេត្តបាត់ដំបង ហាក់មិនសូវល្អ ដោយសារអាកាសធាតុ
ដោយ អៀវ ឈៀងនី ភ្នំពេញ៖ នៅឆ្នាំ២០២៦នេះ គ្រោះរំាងស្ងួត បានបង្កផលប៉ះពាល់ដល់ខេត្តចំនួនបួន នៅប្រទេសកម្ពុជា គឺខេត្តកំពង់ធំ បន្ទាយមានជ័យ សៀមរាប និងខេត្តបាត់ដំបង ធ្វើឱ្យខ្វះទឹកស្រោចស្រពដំណាំ សម្រាប់មនុស្ស និងសត្វប្រើប្រាស់់ ព្រោះពុំមានភ្លៀងធ្លាក់គ្រប់គ្រាន់។ ការប្រែប្រួលអាកាសធាតុនេះ ធ្វើឱ្យស៊ីតុណ្ហភាពក្តៅ ភ្លៀងតិច និងខ្យល់ ហើយក៏បានបង្កផលប៉ះពាល់ដល់ការដាំដុះបន្លែក្នុងផ្ទះសំណាញ់ផងដែរ ជាពិសេសនៅក្នុងសហគមកសិកម្មតាសីសាមគ្គីនៃស្រុកថ្មគោលខេត្តបាត់ដំបង។ ទោះជាយ៉ាងណា អនុប្រធានសហគមន៍កសិកម្មតាសីសាមគ្គី លោក សោម ចន្ថា បានអះអាងប្រាប់ទូរទស្សន៍អនឡាញ ARDB ថា ការដាំដុះនៅតែដំណើរការជាធម្មតា ដោយលោកបានប្រើបច្ចេកទេសទប់ទលនិងកម្តៅ ប៉ុន្តែតម្លៃបន្លែនៅឆ្នាំនេះ ហាក់បីដូចជាធ្លាក់ថ្លៃជាងរាល់ឆ្នាំ គឺស្ថិតនៅចន្លោះពី១ ០០០ ទៅ១ ២០០ រៀលប៉ុណ្ណោះ មិនបាន២ ០០០ ទៅ៣ ០០០ រៀលដូចមុននោះទេ។ លោក សោម ចន្លា បានប្រាប់បន្តថា ដើម្បីទប់ទល់នឹងកម្តៅ លោកបានប្រើប្រាស់ស្បៃខ្មៅមកបាំងការពារ ដោយកន្លែងខ្លះបាំងមួយជាន់ និងកន្លែងខ្លះទៀតបាំងរហូតដល់ពីរជាន់។ តែទោះជាយ៉ាងណា ដោយសារអាកាសធាតុក្តៅខ្លាំងពេក ផលដំណាំបន្លែនាពេលបច្ចុប្បន្នហាក់មិនសូវល្អដូចកាលពីមុនឡើយ។ […]
News & ជាតិ
image_2026-07-14_12-19-45
​ត្រីឆ្លាំងចិញ្ចឹមនៅ​​ក្នុងហាប៉ាឆាប់​​ធំលូតលាស់លឿន​ និងល្អសម្រាប់កសិករ ដែលគ្មានបទពិសោធន៍​
ដោយ ឡុង សារេត​ បន្ទាយមានជ័យ​៖ លោក ជិន សុជា អ្នកជំនាញខាង​បង្កាត់ភ្ញាស់កូនត្រីពូជ​ និងចិញ្ចឹមត្រីសាច់នៅភូមិគំរូ ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ​ បានអះអាង​ថា ត្រីឆ្លាំង​ចិញ្ចឹមនៅក្នុងហាប៉ា ឬចិញ្ចឹមនៅក្នុងស្បៃ​មានការលូតលាស់ធំលឿន​ជាង​ការ​ដាក់ចិញ្ចឹម​នៅក្នុងស្រះ ហើយកន្លងទៅបាន​ផ្គត់ផ្គង់កូនត្រីឆ្លាំងទៅឱ្យឈ្មួញកណ្តាល​យក​ទៅ​ចែចាយបន្ត​​​ឱ្យ​កសិករ​នៅតាមតំបន់​បានមួយចំនួន​។​ លោកបានឱ្យដឹង​ថា ផ្អែកតាម​បទពិសោធន៍​ចិញ្ចឹមត្រី​របស់​ខ្លួនក្នុងមួយ​រយៈកាលកន្លងមក​​លោកចិញ្ចឹមក្នុងស្រះ និងចិញ្ចឹមក្នុងស្បៃ មានលក្ខណៈ​ខុសគ្នា​។ ការចិញ្ចឹមនៅក្នុងស្បៃត្រីធំលូតលាស់លឿនជាង​ ដោយសារ​ស្បៃ​អត់ធ្លាក់ដល់ដី​ ​មិន​ធ្វើឱ្យទឹកមានសភាពស្អុយ​។ តែពេលដាក់ចិញ្ចឹមនៅក្នុងស្រះ វាហែល​លេង​​ធ្វើឱ្យទឹកឆាប់ខូច ហើយ​លែងស៊ីចំណី​​។ បានន័យថា​​ ទឹកចាប់ផ្តើមពុល​ ដូច្នេះ​​ត្រូវ​ប្តូរ​ទឹក​ចេញ ឬប្រើអំបិលបាច​ចូលស្រះទឹក ដើម្បីកាត់បន្ថយការងាប់​ ហើយត្រីឆ្លាំងដូចគ្នា​។​ ​លោកបន្តថា ការចិញ្ចឹមត្រីនៅក្នុងហាប៉ា រយៈពេល​បួនឆ្នាំកន្លងមកនេះ ត្រីឆ្លាំង​ផលិតបាន ហើយយកកូនមកចិញ្ចឹម​ដាក់នៅក្នុងស្បៃល្អជាងការ​​ចិញ្ចឹមក្នុងស្រះ​។​ ​សម្រាប់​កសិករ​គ្មានបទពិសោធន៍​ក្នុងការចិញ្ចឹមត្រី​​ ហើយចង់ចិញ្ចឹមត្រីឆ្លាំងនេះ​ គឺគាត់គួរចិញ្ចឹមត្រីនៅក្នុងហាប៉ា​ ដើម្បីឱ្យបានជោគជ័យ​ជាមុនសិន​។ បានជោគជ័យពីការចិញ្ចឹមក្នុងស្បៃហើយ ទើបឱ្យគាត់​សាកមកចិញ្ចឹមក្នុងស្រះ​។ ​​ព្រោះចិញ្ចឹមក្នុងស្រះ ពេលត្រីលេងទឹកឱ្យខូចហើយ​វាពិបាក​កែទឹក​ឱ្យល្អវិញ​។ តែបើធ្លាប់ចិញ្ចឹមក្នុងស្បៃ​យូរៗ ទៅដឹងបច្ចេកទេសចិញ្ចឹមក្នុងស្រះ​វាងាយទេ។​ សូមជម្រាបជូនផងដែរថា លោក ជិន សុជា ចាប់ផ្តើម​សាកល្បងរៀនបង្កាត់ភ្ញាស់កូនត្រីឆ្លាំង​ នៅឆ្នាំ​២០១០​ ប៉ុន្តែមិនទទួលបាន​ជោគជ័យ​ភ្លាមនោះទេ​។ មានន័យថា​ […]
News & ជាតិ
CC2.width-960
សមាគមន៍កាហ្វេកម្ពុជា ប្រាប់ឱ្យកសិករគិតគូរពីផលប៉ះពាល់របស់បាតុភូត អែលនីញ៉ូ មកទិន្នផលកាហ្វេ
ដោយ រស្មី ភ្នំពេញ៖ បាតុភូតអាកាសធាតុអែលនីញ៉ូ ឆ្នាំ២០២៦ ដែលអាចបង្កឱ្យសីតុណ្ហភាពភពផែនដីឱ្យហក់ឡើងក្តៅបំផុតមិនធ្លាប់មាន នោតាមបណ្តាប្រទេសមួយចំនួនលើពិភពលោក ក្នុងនេះប្រទេសកម្ពុជាក៏កំពុងទទួលរងប៉ះពាល់បផងដែរ។ ជុំវិញបញ្ហាបាតុភូតមហាអែលនីញ៉ូ (Super El Niño)លោក ឌុក ពិសិដ្ឋ ប្រធានសមាគមកាហ្វេកម្ពុជាបានបញ្ជាក់ប្រាប់ ARDB TVថា ពេលនេះអាកាសធាតុក្តៅបានកំពុងបង្កឱ្យមានកម្ដៅឡើងខ្ពស់  និងគ្រោះរាំងស្ងួតធ្ងន់ធ្ងរ ដែលអាចប៉ះពាល់ដល់ទិន្នផល និងគុណភាពកាហ្វេរបស់ប្រទេសកម្ពុជា។ ប្រធានសមាគមន៍កាហ្វេកម្ពុជា បានលើកឡើងដោយបញ្ជាក់ថា បើទោះបីខែកក្កដា ឆ្នាំ២០២៦នេះ ជារដូវវស្សាពិតមែន ប៉ុន្តែអាកាសធាតុក្តៅខ្លាំងនៅតាមតំបន់ខ្លះអត់មានភ្លៀងធ្លាក់ បានធ្វើឱ្យដំណាំកូនកាហ្វេរបស់កសិករ ដែលទើបដាំថ្មីៗងាប់ជាបន្តបន្ទាប់។ ជាក់ស្តែងចម្ការកាហ្វេរបស់លោកផ្ទាល់បានងាប់រហូតដល់ប្រហែល៣០ភាគរយ។ លោកគិតថា ជាខែវស្សាមិនបាច់ពិបាកស្រោចទឹក តែពេលនេះកូនកាហ្វេរបស់លោកចាប់ផ្តើមងាប់ និងស្វិតស្លឹកឈប់លូតលាស់។ ទាក់ទងទៅនឹងការដាំការដាំកាហ្វេ ក្នុងឆ្នាំ២០២៦នេះដែរ លោក ឌុក ពិសិដ្ឋ បានឱ្យដឹងថា ទោះបីអាកាសធាតុក្តៅ តែបើគិតពីអត្រាកសិករដាំកាហ្វេនៅតែមានសន្ទុះច្រើន ហេតុនេះលោកចង់ឱ្យមានការប្រុងប្រយ័ត្នចំពោះការដាំកូនការហ្វេនាពេលនេះ ចាំបាច់ត្រូវតែថែទាំទឹកឱ្យបានដិតដល់ និងបើមានការដាំកាហ្វេថ្មីត្រូវតែមានប្រភពទឹក និងរៀបចំប្រព័ន្ធស្រោចស្រពឱ្យបានត្រឹមត្រូវមិនអាចធ្វេសប្រហែសបានទេ។​ បើគ្មានប្រភពទឹកទេ លោកណែនាំកុំឱ្យដាំដាច់ខាតពីព្រោះវាប្រឈមនឹងការខាតបង់កូនកាហ្វេនឹងងាប់ ឬរួញខ្លោចស្លឹក មិនលូតលាស់ឡើយ។ ​ក្រៅពីនេះកសិករចាំបាច់ត្រូវតែសាងសង់ និងពង្រីកអាងស្តុកទឹកភ្លៀងទុកសម្រាប់ប្រើប្រាស់ក្នុងគ្រាខ្វះខាត។ លោកបានឱ្យដឹងបន្ថែមថា ដំណាំកាហ្វេនៅទូទាំងប្រទេស នាឆ្នាំ២០២៦នេះ […]
News & ជាតិ
743730801_963971423353642_6911465250108574839_n
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចុះពិនិត្យទីតាំងដាំដុះ និងកែច្នៃកសិផលរបស់ក្រុមហ៊ុន HAGL Group នៅខេត្តស្ទឹងត្រែង
ដោយ នៅ ស៊ីវុត្ថា ស្ទឹងត្រែង៖ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦, បន្ទាប់ពីបានចូលរួមក្នុងកម្មវិធីសំណេះសំណាលជាមួយមន្ត្រីរាជការជុំវិញខេត្តព្រះវិហារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា រួចមក, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានអញ្ជើញបន្តដំណើរធ្វើស្សនកិច្ចសិក្សាទីតាំងដាំដុះ និងកែច្នៃកសិផលរបស់ក្រុមហ៊ុន HAGL Group ដែលមានទីតាំងស្ថិតនៅក្នុងស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ​បច្ចុប្បន្ន ក្រុមហ៊ុនកំពុងដំណើរការវិនិយោគលើវិស័យកសិឧស្សាហកម្មយ៉ាងសកម្ម ដោយផ្តោតលើមុខដំណាំសំខាន់ៗ រួមមាន៖ ១ ​-ដំណាំកាហ្វេ៖ កំពុងដាំដុះលើផ្ទៃដីទំហំ៨០ហិកតា និងមានផែនការពង្រីកបន្ថែមទំហំ១០០ហិកតាទៀត នាពេលខាងមុខ។ ២- ​ដំណាំចេក៖ កំពុងដាំដុះលើផ្ទៃដីទហំ១៥០ហិកតា។ ៣- ​ដំណាំទុរេន៖ កំពុងដាំដុះលើផ្ទៃដីទំហំ២០០ហិកតា។ ៤- ​ដំណាំដើមមន៖ កំពុងដាំដុះលើផ្ទៃដីទំហំ១០ហិកតា សម្រាប់បម្រើឱ្យការចិញ្ចឹមដង្កូវនាងយកសូត្រ។ គួរបញ្ជាក់ផងដែរថា ​ការចុះពិនិត្យផ្ទាល់នេះ ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់ក្នុងរបស់ឯកឧត្តមបណ្ឌិត ក្នុងការជំរុញ និងគាំទ្រដល់ខ្សែច្រវាក់ផលិតកម្មកសិកម្ម ក៏ដូចជាការស្វែងយល់ពីឱកាស និងបញ្ហាប្រឈមនានារបស់ក្រុមហ៊ុនវិនិយោគ ដើម្បីរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចជាតិ និងបង្កើតការងារជូនប្រជាពលរដ្ឋក្នុងតំបន់៕
News & ជាតិ
photo_2026-07-11_17-57-20
អគ្គនាយកធនាគារ ARDB ពិនិត្យការដាំដំណាំកាហ្វេ ស្វាយចន្ទី និងមើលគម្រោងផលិតកម្មវារីវប្បកម្ម និងផលិតកម្មសត្វ នៅទីតាំងជនភៀសសឹក ខេត្តព្រះវិហារ
ដោយ នៅ ស៊ីវុត្ថា ព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦បានដឹកនាំសហការី រួមជាមួយសមាជិកសមាគមបណ្តាញកសិករតេជោចុះស្វែងយល់ពីការដាំដំណាំកាហ្វេក្រោមដើមស្វាយចន្ទី និងការបណ្តុះកូនដើមកាហ្វេ នៅកសិដ្ឋានចន្ទី ហួត ដារ៉ា​ ស្ថិតក្នុងសង្កាត់ប៉ាល់ហាល ក្រុងព្រះវិហារ។ ក្រៅពីនេះឯកឧត្តមបណ្ឌិតប្រតិភូបាន​​​ចុះពិនិត្យទីតាំងត្រៀមអនុវត្តគម្រោងផលិតកម្មវារីវប្បកម្ម និងផលិតកម្មសត្វ នៅទីតាំងជនភៀសសឹក ស្ថិតក្នុងឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ។ ការចុះពិនិត្យនេះ មានគោលបំណងស្វែងយល់ពីសក្តានុពលនៃការអភិវឌ្ឍផលិតកម្មកសិកម្មនៅក្នុងតំបន់ និងជំរុញការអនុវត្តគម្រោងដែលអាចបង្កើតប្រភពស្បៀងអាហារ ការងារ និងប្រាក់ចំណូលប្រកបដោយនិរន្តរភាពសម្រាប់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋដែលកំពុងស្នាក់នៅទីតាំងជនភៀសសឹក។ ក្នុងឱកាសចុះពិនិត្យកសិដ្ឋានចន្ទី ហួត ដារ៉ា ឯកឧត្តមបណ្ឌិត កៅ ថាច បានសម្តែងការកោតសរសើរចំពោះការអនុវត្តគំរូដាំដំណាំចម្រុះ ដោយការជ្រើសរើសការដាំដំណាំកាហ្វេក្រោមដើមស្វាយចន្ទី គួបផ្សំនឹងការបណ្តុះកូនដើមកាហ្វេ ដែលអាចបង្កើនតម្លៃសេដ្ឋកិច្ច។ ឯកឧត្តមបណ្ឌិតបានលើកទឹកចិត្តដល់ម្ចាស់កសិដ្ឋានឱ្យបន្តពង្រីកការដាំដុះកាហ្វេពូជ Robusta ដែលមានសក្តានុពលទីផ្សារខ្ពស់ និងអាចផ្តល់ផលចំណេញផ្នែកសេដ្ឋកិច្ចបានល្អ ទាំងសម្រាប់ការផ្គត់ផ្គង់ក្នុងខេត្ត និងការធ្វើពាណិជ្ជកម្មទៅកាន់តំបន់ផ្សេងៗ បើធៀបនឹងពូជដែលមានតម្រូវការទីផ្សារទាបជាង។ ដោយឡែក ក្នុងការចុះពិនិត្យទីតាំងត្រៀមអនុវត្តគម្រោងផលិតកម្មវារីវប្បកម្ម និងផលិតកម្មសត្វ នៅទីតាំងជនភៀសសឹក ឯកឧត្តមបណ្ឌិតបានជំរុញឱ្យក្រុមការងាររៀបចំផែនការអនុវត្តគម្រោងឱ្យបានឆាប់រហ័ស […]
News & ជាតិ
photo_2026-01-20_10-26-43-768x434
ខេត្តបួនអាចប្រឈមការខ្វះទឹកស្រោចស្រព ខណៈរបាយការណ៍មួយព្យាករថា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ទំនងមានភ្លៀងច្រើនខុសធម្មតា
ដោយ នៅ ស៊ីវុត្ថា កំពង់ធំ៖ ខេត្តចំនួនបួនអាចប្រឈមការខ្វះទឹកស្រោចស្រព ខណៈមានបាយការណ៍ព្យាករថា ស្រុកបារាយណ៍ ខេត្តកំពង់ធំ អាចមានភ្លៀងច្រើនជាងធម្មតាខ្ពស់ជាងមធ្យមភាគ ក្នុងខែកក្កដា ហើយអាចជួយកាត់បន្ថយហានិភ័យរាំងស្ងួតក្នុងតំបន់។ លោក សុទ្ធ គឹមកុលមុន្នី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍ថា ស្ថានភាពនៅខេត្តកំពង់ធំ បានល្អប្រសើរឡើងវិញ ក្រោយពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។​ចំណែកអាជ្ញាធរខេត្តកំពង់ធំ​ បានដាក់ម៉ាស៊ីនបូមទឹកខ្មាតធំៗ ចំនួនប្រាំពីរកន្លែង ដើម្បីជួយសង្គ្រោះដំណាំស្រូវ ហើយរហូតមកដល់ពេលនេះ មិនទាន់មានការខូចខាត ឬបាត់បង់ដំណាំស្រូវនៅឡើយទេ។ លោកបានបញ្ជាក់ទៀតថា ចំពោះខេត្តបាត់ដំបង សៀមរាប និងខេត្តបន្ទាយមានជ័យ ការអន្តរាគមន៍នៅតែបន្ត ប៉ុន្តែការសង្គ្រោះជួបការលំបាកខ្លះ ដោយសារប្រភពទឹកមានកម្រិត ឬនៅឆ្ងាយពីស្រែ។ ទឹកនៅសល់ក្នុងបឹង ត្រពាំង និងស្រះ មួយចំនួន ត្រូវរក្សាទុកសម្រាប់ការប្រើប្រាស់របស់មនុស្ស និងសត្វ។ ទន្ទឹមនឹងនេះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានសហការជាមួយក្រសួងធនធានទឹក និងឧតុនិយម ដើម្បីស្វែងរកប្រភពទឹកបន្ថែម ខណៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានត្រៀមពូជស្រូវ សម្រាប់ផ្តល់ជូនកសិករ ប្រសិនបើចាំបាច់ត្រូវដាំដុះស្តារឡើងវិញ។ ដោយឡែក ផ្ទៃដីកសិកម្មប្រមាណ៤៤ ៤៥៣ហិកតា នៅខេត្តទាំងបួនខាងលើនេះ កំពុងប្រឈមនឹងការខ្វះទឹកស្រោចស្រព ដោយសារភ្លៀងធ្លាក់មិនគ្រប់គ្រាន់ […]
News & ជាតិ
IMG_2886
ដំណាំមៀននៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង ប្រឈម​ធ្លាក់ទិន្នផលដោយសារ​អាកាសធាតុ​​
ដោយ ឡុង សារេត​ ខេត្ត​បាត់ដំបង៖ កសិករដាំដំណាំមៀន និងស្វាយ នៅក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបង បានសម្តែងក្តីព្រួយបារម្ភចំពោះទិន្នផលដំណាំអាចធ្លាក់ចុះទាបជាងបណ្តាឆ្នាំកន្លងមក ដោយសារតែការប្រែប្រួលអាកាសធាតុ និងការផ្ទុះឡើងនៅសត្វល្អិតចង្រៃ។ លោក ឈឹម វិរៈ កសិករដាំមៀន និងស្វាយនៅភូមិថ្មព្រោះ ស្រុករតនមណ្ឌល ខេត្តបាត់ដំបងបានឱ្យដឹងថា ក្នុងឆ្នាំ២០២៦នេះ សម្រាប់ដំណាំមៀនរងផលប៉ះពាល់ប្រហែល៧០ភាគរយ ដោយសារតែការប្រែប្រួលអាកាសធាតុ និងការផ្ទុះឡើងនៅសត្វល្អិតចង្រៃ ដែលជាហេតុ​អាចនឹងធ្វើឱ្យការប្រមូលផលនៅពាក់កណ្តាល​ខែកក្កដានេះធ្លាក់ចុះ។ គិតត្រឹមឆ្នាំ២០២៦នេះ លោក ឈឹម វិរៈ បាននឹដាំដើមមៀន​៣០០ដើម និងស្វាយកែវរមៀតចំនួន៥០០ដើម នៅលើផ្ទៃដីប្រមាណប្រាំហិកតា ហើយ​ក្នុងឆ្នាំនេះ​​ លោកសង្កេតឃើញអាកាសធាតុមានប្រែប្រួលខុសពីធម្មតា រហូតធ្វើឱ្យប៉ះពាល់ទៅដល់ដំណាំមៀន មានដូចជាប្ញសមៀនមានសភាពពុកផុយ ត្រួយមៀនមានសត្វល្អិតស៊ី ជាហេតុធ្វើឱ្យប៉ះពាល់ទៅដល់ការចេញផ្កា និងការកាន់ក្តិបមៀន។ មុនរដូវប្រមូលផលផ្លែមៀន​ ចូលមកដល់នៅពាក់កណ្តាលខែកក្កដានេះ លោក ឈឹម វិរៈហាក់មិន​​រំពឹងថា ឆ្នាំនេះ​​អាច​​​លក់ផ្លែមៀន​បាន​ប្រាក់​​មកវិញ មិនស្មើនិងការចំណាយ​ថ្លៃដើមផលិត​​នោះទេ​។ ​ទាក់ទងនិងផលប៉ះពាល់ទៅលើដំណាំមៀនរបស់កសិករខាងលើ បើតាម​អ្នកជំនាញផ្នែកសាកវប្បកម្ម​នៃនាយកដ្ឋាន​ គាំទ្រ​គោលនយោបាយរាជរដ្ឋាភិបាល​​នៃ​​ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម​ បានសង្កេតឃើញថា​ កត្តាទី១បញ្ហា​ឫសពុកបណ្តាលមកពីដីមានសំណើមខ្ពស់ពេកដោយការស្រោចស្រពទឺកលើសកម្រិតបណ្តាលឱ្យកើនឡើងពពួកណេម៉ាតូត (ដង្កូវដី)ស៊ីឫស។ ការប្រើប្រាស់ជីមិនមានតុល្យភាពដូចជាជី NPK ជាពិសេសជីផូស្វ័រដែលជួយដល់​ឫស និងផ្សិតជីវសាស្ត្រដូចជា […]
News & ជាតិ
716112891_1293563392897653_5074348394754514496_n
ដំណាំស្លឹក និងដំណាំផ្លែរបស់សហគមន៍កសិកម្មក្នុងខេត្តបាត់ដំបង កំពុងតែរងផលប៉ះពាល់ដោយសារតែគ្រោះរាំងស្ងួត
ដោយ ហៃ ស៊ីណា បាត់ដំបង៖ ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មតាសីសាមគ្គី ក្នុងខេត្តបាត់ដំបង បាន​មានប្រសាសន៍ប្រាប់ទូរទស្សន៍អនឡាញ ARDB TVនៅថ្ងៃទី៨ ខែកក្កដានេះថា ការកើនឡើងនូវកម្តៅ និងអកាសធាតុក្តៅខ្លាំងចុងក្រោយនេះបង្កមានផលប៉ះពាល់ធំៗចំនួន២ គឺទី១ បន្លែស្លឹកធ្វើ​ឲ្យរលាកចុងសន្លឹក ថយគីឡូ និងទី២ បន្លែផ្លែមិន​កាន់ក្តិប និងផ្លែ ដូចជាត្រសក់ ត្រឡាច សណ្តែក ទងរបស់វាស្ទើរតែលូតលាស់មិនបាន។ លោក ណុប នុន ដែលមានបទពិសោធន៍លើវិស័យកសិកម្ម បាន​​ពន្យល់ថា កសិករ​​ដាំដុះក្នុងផ្ទះសំណាញ់ជួបហានិភ័យតិច​ល្អជាងការដាំដុះនៅទីវាល ដែលងាយប្រឈមសត្វល្អិតនិចង្រៃ និងអាកាសធាតុ។​ ក្រៅពីនេះកសិករអាចរកវិធីងាយៗបាន គឺការដាំចេកព័ទ្ធជុំវិញដំណាំ​​ក៏ជាមធ្យោបាល្អ ដើម្បីការពារ​​កុំឲ្យប៉ះពាល់ដល់ដំណាំរបស់កសិករ។ អ្នកជំនាញខាងលើក បានឡើងទៀតថា ជាដំណោះស្រាយ គឺកសិករត្រូវជ្រើសពូជដែលធន់​អាកាសធាតុ និងជីកស្រះ ព្រោះពេលមានភ្លៀងអាចរក្សាទឹកបាន​ច្រើន ហើយដំណាំមួយចំនួនរងផលប៉ះពាល់ចន្លោះ៣០​ ទៅ៤០ភាគរយ នេះសរុបតែនៅក្នុងតំបន់របស់លោក​ប៉ុណ្ណោះ។ ដើម្បីចូលរូមទប់ស្តាត់ការខូចខាតផលដំណាំក្នុងស្ថានភាពនេះ លោក ណុប នុន បានផ្តល់នូវគន្លឹះសំខាន់ៗចំនួន៨ ដូចខាងក្រោម៖ ​ ទី១ ប្រើផ្ទះសំណាញ់ ឬសំណាញ់បាំងពន្លឺប្រើសំណាញ់បាំងពន្លឺ៣០​ ទៅ៥០ភាគរយ សម្រាប់បន្លែស្លឹកកាត់បន្ថយកម្ដៅ និងពន្លឺព្រះអាទិត្យផ្ទាល់ […]
News & ជាតិ
741395728_861177056738315_8195799893923777116_n
​​​មូលនិធិរូបិយវត្ថុអន្តរជាតិ​ វាយតម្លៃ​សេដ្ឋកិច្ច​កម្ពុជាក្នុង​​ឆ្នាំ​២០២៦​​​ សម្រេចបាន​ក្នុងរង្វង់​៣ភាគរយ​
ដោយ ឡុង សារេត ភ្នំពេញ៖ ផ្អែកតាមការវាយតម្លៃរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៦ ត្រូវបានប៉ាន់ស្មានថា នឹងសម្រេចបានកំណើនថមថយ ធៀបនឹងការវាយតម្លៃនៅដើមឆ្នាំ ពោលគឺស្ថិតក្នុងរង្វង់៣​ភាគរយប៉ុណ្ណោះ​។ នេះបើយោងតាម​សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ នៅថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០២៦ ​ស្តីពីលទ្ធផលកិច្ចប្រជុំបូកសរុបការងាររបស់ក្រុមបេសកកម្ម Article IV នៃមូលនិធិរូបិយវត្ថុអន្តរជាតិ លើការវាយតម្លៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា។ ​សេចក្តីប្រកាសព័ត៌មាន​ខាងលើ​បានគូសបញ្ជាក់ថា កំណើននេះបានឆ្លុះបញ្ចាំអំពីភាពមិនប្រកដប្រជា និងបរិការណ៍ដែលកម្ពុជាទទួលរងនូវផលប៉ះពាល់ ដែលបន្តសាយ ភាយពីពហុវិបត្តិផ្ទួនៗ រួមមានសង្គ្រាមនៅមជ្ឈិមបូព៌ា ដែលបង្កឱ្យមានការឡើងថ្លៃប្រេង ឥន្ធនៈ បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ការបង្ក្រាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល។ ​លោក កេនីជីរ៉ូ កាហ្សីវ៉ាសេ (Kenichiro Kashiwase) ប្រធានក្រុមបេសកកម្ម Article IVនៃមូលនិធិរូបិយវត្ថុអន្តរជាតិ បានគូសរំលេច​​អំពីវិធានការអន្តរាគមន៍ ដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់អនុវត្តបន្ទាន់ដូចជាការអនុវត្តគោលនយោបាយសារពើពន្ធក្នុងរយៈពេលបណ្តោះអាសន្ន ដែលសំដៅគាំទ្រដល់ប្រជាជន និងវិស័យចំគោលដៅ នឹងចូលរួមកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមានពីវិបត្តិ ដែលកម្ពុជាកំពុងរងផលប៉ះពាល់ និងអាចរុញច្រានកំណើនសេដ្ឋកិច្ច។ លោកក៏បានគូសបញ្ជាក់អំពីភាពចាំបាច់នៃការកែទម្រង់ជារចនាសម្ព័ន្ធ ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងរយៈពេលមធ្យម តាមរយៈការកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគ ការពង្រឹងអភិបាលកិច្ច ការធ្វើពិពិធកម្មទីផ្សារនាំចេញ ការពង្រឹងសន្តិសុខថាមពល […]
News & ជាតិ
34411
រយៈពេល៦ខែ ឆ្នាំ​២០២៦ កម្ពុជាបាននាំចេញស្រូវអង្ករ៦៣០ ៣១៩តោន គិតជាទឹកប្រាក់​៣៦៧,១០លានដុល្លារ
ភ្នំពេញ៖ ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករបានចំនួន៦៣០ ៣១៩តោន​ តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន៦០ក្រុមហ៊ុន  ដោយចេញទៅកាន់គោលដៅចំនួន៦៤ប្រទេស។ ការនាំចេញទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន៣២គោលដៅ ​បានបរិមាណអង្ករចំនួន១៧៩ ៨២៨តោន គិតជាទឹកប្រាក់ចំនួន១២១,៧៣​លានដុល្លារ ទៅកាន់ប្រទេសចិន ​ហុងកុង និងម៉ាកាវបានចំនួន១៧០ ៤៨៣តោន គិតជាទឹកប្រាក់ចំនួន៩៩,៦៧លានដុល្លារ. ចំណែកការនាំចេញទៅកាន់ប្រាំប្រទេសក្នុងសហគមន៍អាស៊ាន បានបរិមាណចំនួន២២៨ ៧៨០តោន​ គិតជាទឹកប្រាក់ចំនួន៩៨,៩០លានដុល្លារ និងទៅកាន់គោលដៅ២៤ប្រទេសផ្សេងទៀត មានទ្វីបអាហ្វ្រិក តំបន់មជ្ឈឹមបូព៌ា អាម៉េរិក  កាណាដា  អូស្ត្រាលី  នូវែលសេឡង់ បានចំនួន៥១ ២២៨តោន គិតជាទឹកប្រាក់ចំនួន៤៦,៨០​លានដុល្លារ។ ចំពោះប្រភេទអង្ករ ដែលបាននាំចេញ រួមមានអង្ករក្រអូបចំនួន៥៩,៨១ភាគរយ ប្រភេអង្ករសគ្រាប់វែង២២,៥៨ភាគរយ អង្ករចំហុយ១,៨២ភាគរយ អង្ករសរីរាង្គចំនួន១,២៤ភាគរយ  អង្ករបាក់គ្រប់ប្រភេទ ១៤,៣៥ភាគរយ និងអង្ករផ្សេងៗចំនួន០,២ភាគរយ។ ប្រទេសកម្ពុជាក៏បាននាំចេញស្រូវសើមចំនួន៣ ១៧៦ ៥៦១តោន ដែលគិតជាទឹកប្រាក់ប៉ាន់ប្រមាណបានចំនួន៧១៣,៤២លានដុល្លារ៕
News & ជាតិ
photo_2026-07-07_08-31-36 (2)
អាជ្ញាធរខេត្តបាត់ដំបង និងមន្រ្តីជំនាញកំពុងតែត្រៀមសង្រ្គោះដំណាំស្រូវ និងកសិករ​ចិញ្ចឹមសត្វ
ដោយ អៀវ ឈៀងនី ភ្នំពេញ៖ អាជ្ញាធរខេត្តបាត់ដំបង និងមន្រ្តីជំនាញ បានបញ្ជាក់ពីជំហររបស់ខ្លួនកាលពីថ្ងៃទី៦ ខែកក្កដានេះ ឆ្នាំ២០២៦ថា ស្ថានភាពរាំងស្ងួតនៅស្រុកឯកភ្នំ និងស្រុកសង្កែ អាជ្ញាធរ និងមន្រ្តីជំនាញកំពុងតែពិត្យមើលកន្លែងណា ដែលមានលទ្ធភាពសង្គ្រោះបាននឹងរុញទឹកជួយសង្គ្រោះភ្លាមៗជាពិសេសដំណាំស្រូវរបស់កសិករ​ និងមុខរបរចិញ្ចឹមសត្វ។ លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង បានប្រាប់ទូរទស្សន៍ ARDB ថា ស្ថានភាពរាំងស្ងួត១៧ ០០០ហិកតានេះ គឺមាននៅក្នុងស្រុកសង្កែ ស្រុកឯកភ្នំ និងស្រុកនៅតាមព្រំដែនខ្លះ ពាក់ព័ន្ធរឿងដំណាំស្រូវ ដោយសារខ្វះប្រភពទឹក ហើយក្រៅពីនេះនៅសំពៅលូន កំរៀង ប៉ះពាល់តិចតួច៧០ ទៅ ១០០ហិកតាតាមតំបន់មួយចំនួន។ លោក បានមានប្រសាសន៍ថា “យើងចុះពិនិត្យជាក់ស្តែង កន្លែងណាដែលមានលទ្ធភាពសង្គ្រោះបាន គឺមន្ទីរធនធានទឹកនឹងរុញទឹក គឺយើងអត់ទុកទេប្រភពទឹកពីអាងធំៗ ដូចជា៖ អាងពហុបំណងសេកសក ឬទំនប់ទឹកកង្ហក់មានទឹកច្រើន។អាជ្ញាធរនឹងបើកទម្លាយរុញទឹកទៅជួយសង្គ្រោះភ្លាមៗដោយមិនទុកឡើយ។ ប៉ុន្តែបើសិនជានៅឆ្ងាយពិបាកបន្តិចដែលយើងនៅតែពឹងលើទឹកភ្លៀងដដែល”។ យោងតាមមន្រ្តីកសិកម្ម អាជ្ញាធរមានលទ្ធភាពអាចអន្តរាគមន៍ជួយសង្គ្រោះបានដូចជា នៅស្រុកឯកភ្នំ ជាតំបន់ដែលនៅកៀកប្រភពទឹក អាជ្ញាធរអាចជួយសង្គ្រោះបានមួយចំនួនធំ។ ដោយឡែកស្រុកសង្កែ តំបន់ខ្លះ ដូចជាតំបន់១ […]
News & ជាតិ
photo_2026-07-06_16-38-13
ការព្យាករណ៍ក្នុងខែកក្កដា៖ អាកាសធាតុនៅតំបន់ខ្លះ អំណោយផលដល់ការលូតលាស់របស់ដំណាំ តែនៅតំបន់ខ្លះទៀតត្រូវការសន្សំសំចៃទឹក
ដោយ រស្មី ភ្នំពេញ៖ តាមរយការព្យាករណ៍កសិឧតុនិយមក្នុងខែកក្កដា ឆ្នាំ២០២៦ គម្រោងគជ់របស់ក្រសួងកសិកម្ម រុក្ឋាប្រមាញ់ និងនេសាទ បានឱ្យកសិករមានការប្រយ័ត្នប្រយែង ក៏ដូចជាត្រៀមខ្លួនជាមួយនឹងការប្រែប្រួលអាកាសធាតុ។ គម្រោងគជ់បានលើកឡើងក្នុងសេចក្តីរាយការណ៍របស់ខ្លួននាដើមសប្តាហ៍នេះដោយ បានបង្ហាញស្ថានភាពអាកាសធាតុនឹងប្រែប្រួល តាមរយៈការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម ឱ្យដឹងថា នៅខេត្តភាគខាងជើងបឹងទន្លេសាប ក្នុងខែកក្កដានេះ។ ផ្នែកខ្លះនៃខេត្តឧត្តរមានជ័យ និងសៀមរាប ត្រូវបានព្យាករណ៍ថា នឹងទទួលបានទឹកភ្លៀងលើសពីមធ្យម ដែលបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការលូតលាស់របស់ដំណាំ។ តំបន់ខ្លះនៃខេត្តព្រះវិហារ និងខេត្តកំពង់ធំ ទឹកភ្លៀងអាចទាបជាងមធ្យម។ សីតុណ្ហភាពក្តៅជាងធម្មតា ក៏អាចកើតមានក្នុងខែកក្កដានេះ នៅទូទាំងខេត្តទាំងបួនផងដែរ។ គម្រោងគជ់បានឱ្យដឹងដែរថា ដោយសារស្ថានភាពអាកាសធាតុមានការផ្លាស់ប្តូរបែបនេះ កសិករគួរតែតាមដានវាលស្រែចម្ការឱ្យបានដិតដល់ និងបត់បែនតាមការអនុវត្តកសិកម្មទៅតាមលក្ខខណ្ឌនៃអាកាសធាតុ។ កន្លែងណាដែលមានភ្លៀងធ្លាក់ច្រើន គួរបង្ហូរទឹកចេញពីស្រែ ឬកសិដ្ឋាន ដើម្បីការពារការជន់លិច និងការរលួយឬសដំណាំ។ នៅតំបន់មិនសូវមានភ្លៀង ត្រូវរក្សាសំណើមដីតាមរយៈការដាក់ជី និងប្រើប្រាស់ប្រព័ន្ធធារាសាស្រ្តបន្ថែម ដើម្បីជួយឱ្យដំណាំបន្តលូតលាស់ ទោះបីជាមានភ្លៀងធ្លាក់តិចតួចក៏ដោយ។ គម្រោងមួយនេះបានធ្វើការណែនាំដល់កសិករ ត្រូវប្រុងប្រយ័ត្នចំពោះសត្វល្អិត និងជំងឺ ដែលអាចរីករាលដាលកាន់តែងាយស្រួលក្នុងអំឡុងពេលអាកាសធាតុក្តៅ លាយសើម។ គួរបញ្ជាក់ថា ព្រឹត្តិការណ៍អែលនីញ៉ូ (El Niño) នាឆ្នាំនេះ បានកំពុងធ្វើឱ្យប្រជាកសិករមានការព្រួយបារម្ភពីផលប៉ះពាល់ដល់ដំណាំ ការធ្វើស្រែ និងការចិញ្ចឹមសត្វ។ […]

កាលវិភាគផ្សព្វផ្សាយ