ជាតិ
News & ជាតិ

ជប៉ុនផ្តល់ឥណទានសម្បទានចំនួន១៦២,៧លានដុល្លារ សម្រាប់គម្រោងស្ដារប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹក ភាគនិរតីរាជធានីភ្នំពេញ
ដោយ ហៃ ស៊ីណា ភ្នំពេញ៖ ឥណទានសម្បទានជប៉ុនបានផ្តល់ឥណទានសម្បទាន ចំនួន១៦២,៧ លានដុល្លាr នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តគម្រោងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកភាគនិរតីរាជធានីភ្នំពេញ។ ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ឥណទានសម្បទានជប៉ុននូវទឹកប្រាក់ចំនួន ១៦២,៧លានដុល្លារ ដើម្បីអនុវត្តគម្រោងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកភាគនិរតីរាជធានីភ្នំពេញ។ ពិធីចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម អ៊ូអេណូ អាតស៊ូស៊ី (UENO Atsushi )ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា។ ការបន្តផ្ដល់ជំនួយហិរញ្ញវត្ថុនេះ ឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តដ៏មុតមាំរបស់ជប៉ុន ក្នុងការលើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន។ សូមបញ្ជាក់ថា គម្រោងស្ដារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកភាគនិរតីរាជភ្នំពេញ គឺមានគោលបំណងដើម្បីលើកកម្ពស់ផលិតភាពកសិកម្មនៅតំបន់ជនបទ និងកាត់បន្ថយការខូចខាតដោយគ្រោះទឹកជំនន់ តាមរយៈការស្ដារ និងការកែលម្អប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹក ដែលមានស្រាប់នៅច្រករបៀងភាគនិរតីនៃរាជធានីភ្នំពេញ៕
News & ជាតិ

កសិដ្ឋានទឹកដោះគោស្រស់មូមូកំពុងតែពង្រីកការផលិត ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក
ភ្នំពេញ៖ បច្ចុប្បន្ន តម្រូវការទឹកដោះគោស្រស់ផលិតក្នុងស្រុកកំពុងមានសន្ទុះកើនឡើងយ៉ាងខ្លាំង ចន្លោះពី១០ម៉ឺន ទៅ១២ម៉ឺនលីត្រក្នុងមួយថ្ងៃ ស្របពេលប្រជាពលរដ្ឋខ្មែរកាន់តែច្រើនឡើងកំពុងងាកមកគាំទ្រផលិតផលជាតិ។ ទោះជាយ៉ាងណាក៏ដោយ ការផលិតក្នុងស្រុកនាពេលបច្ចុប្បន្ន អាចផ្គត់ផ្គង់បានត្រឹមតែប្រមាណ៣១ភាគរយ នៃតម្រូវការទីផ្សារសរុបប៉ុណ្ណោះ។ ឆ្លើយតបនឹងឱកាសទីផ្សារដ៏ធំនេះ កសិដ្ឋាន “មូមូ” បាននឹងកំពុងដើរតួនាទីយ៉ាងសកម្មក្នុងការផលិតទឹកដោះគោស្រស់ផ្គត់ផ្គង់ទៅកាន់ហាងកាហ្វេ និងអ្នកស្រឡាញ់សុខភាព។ បច្ចុប្បន្ន កសិដ្ឋាននេះអាចផលិតទឹកដោះគោស្រស់បានពី៣ ០០០ទៅ ៤ ០០០លីត្រ ក្នុងមួយថ្ងៃ។ កសិដ្ឋានមូមូ កំពុងពង្រីកសង្វាក់ផលិតកម្ម ដើម្បីឈានទៅសម្រេចគោលដៅ ១២ ០០០លីត្រក្នុងមួយថ្ងៃ តាមរយៈការបង្កើនចំនួនពូជមេគោ នៅចុងឆ្នាំ២០២៦នេះ។ ការកើនឡើងនៃការផលិតនេះ ជាសញ្ញាវិជ្ជមាននៃកំណើនតម្រូវការ និងការគាំទ្ររបស់ប្រជាពលរដ្ឋខ្មែរចំពោះការប្រើប្រាស់ផលិតផលក្នុងស្រុក ទន្ទឹមនឹងការកើនឡើងនៃការយល់ដឹងពីអត្ថប្រយោជន៍នៃការទទួលទានទឹកដោះគោស្រស់ ដែលឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរទម្លាប់នៃការរស់នៅដើម្បីសុខភាពល្អរបស់ពលរដ្ឋខ្មែរ។ ទោះបីជាការផ្គត់ផ្គង់បច្ចុប្បន្ននៅមានកម្រិត ប៉ុន្តែផែនការពង្រីកខ្លួនរបស់កសិដ្ឋានក្នុងស្រុក ជាពិសេស កសិដ្ឋានមូមូ គឺជាពន្លឺសង្ឃឹមថ្មីមួយនៃផលិតផលក្នុងស្រុក៕ (គឹម គន្ធី)
News & ជាតិ

ដំណាំលម៉្មើនៅកម្ពុជាចាប់ផ្ដើមប្រមូលផល និងមានទីផ្សារល្អ
ដោយ នៅ ស៊ីវុត្ថា សៀមរាប៖ ដំណាំលម៉ើបានចាប់ផ្ដើមឈានចូលដល់រដូវកាលប្រមូលផលហើយ ខណៈកសិករមានក្តីរំពឹងថា នឹងទទួលបានទីផ្សារល្អ និងការគាំទ្រកាន់តែច្រើនពីអ្នកប្រើប្រាស់ក្នុងស្រុក។ ក្នុងចំណោមកសិករដាំលម៉ើ លោក ញូង សារិន ដែលមានចម្ការស្ថិតនៅឃុំស្រែណូយ ស្រុកវ៉ារិន នៅខេត្តសៀមរាប បានចាប់ផ្ដើមប្រមូលផលលម៉ើពីចម្ការរបស់ខ្លួនហើយ។ ចម្ការនេះត្រូវបានដាំដុះលើផ្ទៃដីជាងមួយហិកតា ដោយផ្តោតលើការប្រើប្រាស់ជីធម្មជាតិ និងការថែទាំតាមបែបកសិកម្មសុវត្ថិភាព។ លោកបានឱ្យដឹងថា ផ្លែលម៉ើនាពេលនេះ មានរសជាតិផ្អែមឆ្ងាញ់ គុណភាពល្អ និងមានសុវត្ថិភាពខ្ពស់សម្រាប់អ្នកបរិភោគ ដោយសារការដាំដុះផ្អែកលើការប្រើប្រាស់ជីធម្មជាតិជាចម្បង។ លោកបន្ថែមថា ការចាប់ផ្ដើមរដូវប្រមូលផលលម៉ើនៅឆ្នាំនេះ បានផ្តល់ឱកាសដល់អ្នកប្រើប្រាស់ក្នុងស្រុកទទួលបានផ្លែឈើស្រស់ និងមានគុណភាព ខណៈពេលកសិករក៏ទទួលបានប្រាក់ចំណូលបន្ថែមពីដំណាំ ដែលកំពុងមានសក្តានុពលមួយនេះផងដែរ។ ជាមួយគ្នានេះ លោក ញូង សារិន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យចូលរួមគាំទ្រកសិផលខ្មែរ ដើម្បីរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចសហគមន៍ និងជួយដល់កសិករក្នុងស្រុក ព្រមទាំងទទួលបានអាហារ ដែលមានគុណភាព និងសុវត្ថិភាពខ្ពស់សម្រាប់សុខភាព។ ការគាំទ្រផលិតផលកសិកម្មក្នុងស្រុក មិនត្រឹមតែជួយបង្កើនចំណូលដល់កសិករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកជំរុញការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចមូលដ្ឋានឱ្យកាន់តែរឹងមាំផងដែរ។ ចំណែកអ្នកជំនាញផ្នែកកសិកម្ម បានលើកឡើងថា ដំណាំលម៉ើកំពុងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងនៅកម្ពុជា ដោយសារអាចផ្ដល់តម្លៃសេដ្ឋកិច្ចខ្ពស់ និងសមស្របទៅនឹងលក្ខខណ្ឌអាកាសធាតុនៅតំបន់មួយចំនួន។ លើសពីនេះ ផ្លែលម៉ើក៏សម្បូរទៅដោយសារធាតុចិញ្ចឹម និងត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់ការបរិភោគផ្ទាល់ និងកែច្នៃជាផលិតផលផ្សេងៗ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ […]
News & ជាតិ

គម្រោងស្តារងាវសមុទ្រនៅខេត្តកែប អាចធ្វើឱ្យមានកំណើនឡើងវិញ និងជួយដល់ជិវភាពប្រជាជន
ដោយ រស្មី កំពត៖ ដើម្បីស្តារចំនួនងាវសមុទ្រ (អយស្ទ័រ)ឱ្យបានច្រើនឡើងវិញ ដែលបានអនុវត្តដំបូងគេនៅខេត្តកែបនោះត្រូវបានគេរំពឹងថានឹងជួយឱ្យចំនួនពូជងាវសមុទ្រដែលបានបាត់បង់អស់ច្រើនដោយសារការនេសាទហួសកម្រិតនាពេលកន្លងមកនឹងជួយឱ្យចំនួនរបស់វាប្រសើរឡើងវិញ។ គម្រោងស្តារពូជងាវសមុទ្រនេះត្រូវបានធ្វើឡើងតាមរយៈគម្រោង CamAdapt ក្រោមការដឹកនាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយក្រសួងបរិស្ថាន ក្រោមជំនួយបច្ចេកទេសពីអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO)។ ការស្តារចំនួនងាវសមុទ្រត្រូវបានគេជ្រើសរើសយកខេត្តកែប ជាគោលដៅសំខាន់ដំបូងគេ ដោយសំដៅធ្វើយ៉ាងណាឱ្យចំនួនពូជងាវសមុទ្រ កាន់តែសម្បូរ ដើម្បីជួយដល់ការបង្កើនជីវភាពរបស់សហគមន៍មូលដ្ឋាន។ លោកស្រី តៃ ឈេន អ្នកគ្រប់គ្រងទូទៅលើកោះ និងប្រធានគម្រោង នៃអង្គការអភិរក្សសមុទ្រកម្ពុជា ឱ្យដឹងថា ការស្តារចំនួនងាវឡើងវិញ គឺជារឿងចាំបាច់សម្រាប់តម្រូវការអ្នកបរិភោគ ព្រោះវាមានតួនាទីចាំបាច់ បង្កើតជារបាំងថ្មប៉ប្រះទឹកសម្រាប់ទប់ទល់នឹងរលកបោកបក់ និងជាអ្នកចម្រោះទឹកស្អាតតាមធម្មជាតិ ដែលជួយបង្កើតជម្រកដ៏សុវត្ថិភាពសម្រាប់ជីវៈចម្រុះជាច្រើនទៀត ព្រមទាំងដើរតួជាខែលការពារឆ្នេរពីគ្រោះធម្មជាតិ។ ក្នុងការស្តារចំនួនពូជងាវ តាមរយៈធម្មជាតិនេះដែរ លោកស្រីបានប្រាប់ថា គេបានទម្លាក់ប្រអប់ជម្រកងាវសម្បនិម្មិត ដែលជាតំបន់សម្បូរងាវរស់នៅក្នុងសហគមន៍នេសាទទេសចរណ៍ភូមិថ្មី ស្ថិតនៅក្នុងសង្កាត់កែប ខេត្តកែប។ គម្រោងសាកល្បងនេះមានចំនួន១១ខែ ចាប់ពីដើមខែកុម្ភៈ ឆ្នាំ២០២៦ ដោយបញ្ចប់នៅអំឡុង ខែធ្នូ ឆ្នាំ២០២៦។ លោកស្រីបញ្ជាក់ថា ប្រអប់ជម្រកងាវសមុទ្រសិប្បនិម្មិត គឺជាសំណង់កែច្នៃដើម្បីជំនួស ឬស្តារជម្រកងាវសមុទ្រ និងជីវៈចម្រុះក្នុងសមុទ្រ។ ប្រអប់ទាំងនេះត្រូវបានរចនាឡើងយ៉ាងពិសេសដោយមានរន្ធ និងផ្ទៃគ្រើម ដើម្បីអនុញ្ញាតឱ្យកូនងាវសមុទ្រ […]
News & ជាតិ

ឯកឧត្តម ប៉ិច សានី តំណាងឯកឧត្តមបណ្ឌិត កៅ ថាច ជំរុញយុវជនឃុំពុកឫស្សីប្រកាន់ខ្ជាប់គោលការណ៍របស់គណបក្ស និងពង្រឹងឯកភាពផ្ទៃក្នុង
ខេត្តកណ្តាល៖ ឯកឧត្តម ប៉ិច សានី អនុប្រធានក្រុមការងារចលនាយុវជនរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកខ្សាច់កណ្តាល និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត កៅ ថាច ប្រធានក្រុមការងារចលនាយុវជនគណបក្សប្រជាជនកម្ពុជា ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានជំរុញយុវជនឃុំពុកឫស្សីឱ្យប្រកាន់ខ្ជាប់នូវគោលការណ៍របស់គណបក្ស ពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ដើម្បីរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពការងារនៅមូលដ្ឋាន និងបន្តថែរក្សាសមិទ្ធផលរបស់គណបក្ស និងរាជរដ្ឋាភិបាល។ ការជំរុញទឹកចិត្តរបស់ឯកឧត្តមត្រូវបានធ្វើឡើងក្នុងពេលបន្តអញ្ជេីញជាអធិបតីក្នុងពិធីបោះឆ្នោតជ្រើសរើសរចនាសម្ព័ន្ធថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នារសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦។ នៅក្នុងពិធីនេះ មានការអញ្ជេីញចូលរួមផ្តល់ចំណាប់អារម្មណ៍ពីឯកឧត្តម ឱម ម៉ាក់ធារិទ្ធ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំពុកឫស្សី និងជាប្រធានក្រុមការងារចលនាយុវជនគណបក្សប្រជាជនកម្ពុជា ឃុំពុកឫស្សី ព្រមទាំងមានប្រសាសន៍សំណេះសំណាលបើក និងបិទកម្មវិធី ដោយឯកឧត្តម មាស សុខសេនសាន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកខ្សាច់កណ្តាល ទទួលបន្ទុកការងារគណបក្សចុះមូលដ្ឋានឃុំពុកឫស្សី។ ក្រុមការងារយុវជនគណបក្សស្រុក និងឃុំ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សស្រុក គណៈកម្មាធិការគណបក្សឃុំ ប្រធានសាខាគណបក្សភូមិ និងសមាជិកយុវជនគណបក្ស សរុបជាង៣២០នាក់ គឺជាអង្គបោះឆ្នោត។ ឯកឧត្តម ប៉ិច សានី បានសម្តែងនូវសេចក្តីរីករាយ ដែលបានចូលរួមជាអធិបតីក្នុងពិធីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា ឃុំពុកឫស្សី។ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត កៅ […]
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច ជំរុញថ្នាក់ដឹកនាំយុវជនគណបក្សឃុំជ័យធំទើបជាប់ឆ្នោត ឱ្យបន្តរៀនសូត្រ បង្កើនប្រាក់ចំណូលគ្រួសារ និងបម្រើសហគមន៍ខេត្ត
កណ្តាល៖ ឯកឧត្តមបណ្ឌិត កៅ ថាច អនុប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុក និងជាប្រធានក្រុមការងារចលនាយុវជនគណបក្សស្រុកខ្សាច់កណ្តាល នាព្រឹកថ្ងៃអាទិត្យ ទី១៤ ខែមិថុនា ឆ្នាំ២០២៦នេះ បានផ្តល់អនុសាសន៍ណែនាំ និងតម្រង់ទិស ដល់ថ្នាក់ដឹកនាំយុវជនឃុំជ័យធំ នៃស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ឲ្យបន្តរៀនសូត្រពង្រឹងសមត្ថភាពចំណេះដឹង និងប្រឹងបង្កើនប្រាក់ចំណូលក្នុងគ្រួសារ បន្ទាប់មកត្រូវចូលរួមបម្រើសហគមន៍របស់ខ្លួនថែមទៀត។ ឯកឧត្តមបណ្ឌិត ដែលជាសមជិកគណកម្មាធិការកណ្តាល និងជាសមាជិកយុវជនគណបក្សថ្នាក់កណ្តាល ប្រចាំស្រុកខ្សាច់កណ្តាល បានមានប្រសាសន៍ដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម នួន សំបូរ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំជ័យធំ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សស្រុក គណៈកម្មការបោះឆ្នោតស្រុក គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សឃុំ ប្រធានសាខាគណបក្សភូមិ បេក្ខជនឈរឈ្មោះ និងសមាជិកយុវជនគណបក្សឃុំ ដែលជាអង្គបោះឆ្នោតសរុបប្រមាណ២០៧នាក់។ អញ្ជើញមានមតិប្រសាសន៍សំណេះសំណាលក្រោយពេលប្រកាសលទ្ធផល ឯកឧត្តមបណ្ឌិត កៅ ថាច បានលើកឡើងថា ដំណើរការបោះឆ្នោតនាពេលនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់រចនាសម្ព័ន្ធផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជាក្នុងឃុំជ័យធំ ដោយអនុញ្ញាតឱ្យសមាជិកយុវជនមានសិទ្ធិសម្រេចចិត្តផ្ទាល់ ក្នុងការជ្រើសរើសថ្នាក់ដឹកនាំនៅក្នុងមូលដ្ឋានរបស់ខ្លួន ដែលមានសមត្ថភាព និងគុណវុឌ្ឍិពិតប្រាកដ ដើម្បីដឹកនាំយុវជនក្នុងមូលដ្ឋានឱ្យសម្រេចបាននូវការរីកចម្រើន ទាំងផ្នែកស្មារតី សុខភាព និងសេដ្ឋកិច្ចគ្រួសារ។ បន្ថែមពីលើនេះ […]
News & ជាតិ

ផ្លែទុរេនស្រស់របស់កម្ពុជាប្រមាណជិត ១ ០០០តោន ត្រូវបាននាំចេញទៅទីផ្សារចិន
ភ្នំពេញ៖ ផ្លែទុរេនស្រស់របស់កម្ពុជាប្រមាណជិត១ ០០០តោន ត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសចិនជាផ្លូវការហើយ ខណៈក្រុមហ៊ុននាំចេញកំពុងមមាញឹកប្រមូលទិញពីកសិករ ដើម្បីនាំចេញជាបន្តបន្ទាប់ទៀត។ យោងតាមសមាគមទុរេនកម្ពុជា បានបង្ហាញថា ផ្លែទុរេនស្រស់របស់កម្ពុជាចំនួន ៥០ទូកុងតឺន័រ ដែលមានបរិមាណសរុបជាង៩០០តោន ត្រូវបាននាំចេញទៅទីផ្សារចិន តាមរយៈក្រុមហ៊ុនពីរ ដោយដឹកចេញតាមច្រកវៀតណាម និងឡាវ។ ផ្លែទុរេននាំចេញទៅចិននេះ ត្រូវបានប្រមូលទិញពីកសិករ នៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។ បច្ចុប្បន្ននេះ ក្រុមហ៊ុនមួយចំនួនកំពុងតែប្រមូលទិញផ្លែទុរេនពីកសិករ យកមកវេចខ្ចប់ ដើម្បីនាំចេញជាបន្តបន្ទាប់ទៅកាន់ទីផ្សារចិនបន្ថែមទៀត។ តម្លៃផ្លែទុរេនស្រស់ៗ ដែលក្រុមហ៊ុនប្រមូលទិញពីកសិករប្រមាណ១២ ០០០រៀល ឬប្រមាណបីដុល្លារ ក្នុងមួយគីឡូក្រាម។ ចម្ការទុរេន ដែលត្រូវបានចុះបញ្ជីទទួលស្គាល់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ការនាំចេញផ្លែទុរេនស្រស់ដោយត្រង់ពីកម្ពុជាទៅកាន់ទីផ្សារចិន មានចំនួន១១២កន្លែង និងរោងចក្រវេចខ្ចប់ចំនួន៣០ទីតាំង ប៉ុន្តែក្រុមហ៊ុនខ្លះមិនទាន់អាចបំពេញលក្ខខណ្ឌបាននៅឡើយ ដូច្នេះ ទើបក្រុមហ៊ុនមិនទាន់ហ៊ាននាំចេញ។ នាពេលថ្មីៗកន្លងមកនេះ សមាគមទុរេនកម្ពុជា បានត្រៀមនាំចេញផ្លែទូរេនជាង១ ០០០ទូកុងតឺន័រ ក្នុងតម្លៃមួយសមរម្យសម្រាប់នាំចេញទៅកាន់ទីផ្សារនៃប្រទេសចិន នៅក្នុងឆ្នាំ២០២៦នេះ ដោយមួយទូកុងតឺន័រ មានទម្ងន់ចាប់ពី១៨តោន ទៅ២០តោន។ ព្រមជាមួយគ្នានេះដែរ សមាគមក៏អំពាវនាវឱ្យពលរដ្ឋកម្ពុជាបន្តគាំទ្រផ្លែទុរេន ដែលជាផលិតផលកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀត និងជាពិសេសកសិករ ដែលតែងតែនាំផ្លែទុរេនពីប្រទេសជិតខាង សូមមេត្តាបញ្ឈប់ការនាំចូល ដើម្បីឱ្យទុរេនកម្ពុជាមានតម្លៃសមរម្យ និងអាចនាំចេទៅកាន់ទីផ្សារក្រៅប្រទេសកាន់តែច្រើនថែមទៀត។ សូមរំលឹកថា កម្ពុជា […]
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញថ្លែងសុន្ទរកថាបិទ «ពិធីសម្ពោធដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា»
ភ្នំពេញ៖ បន្ទាប់ពីការប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវ «កម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា (Cambodia Climate Finance Facility – CCFF)» ការពិភាក្សាក្រុមពាក់ព័ន្ធលើសក្តានុពលនៃកម្មវិធី CCFF ក្នុងការបើកផ្លូវសម្រាប់ការលើកកម្ពស់ឥណទានបៃតងនៅកម្ពុជា និងការពិភាក្សាជាក្រុមលើការស្នើសុំហិរញ្ញប្បទាន ក្រោមកម្មវិធី CCFF ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញថ្លែងសុន្ទរកថាបិទ «ពិធីសម្ពោធដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា» នៅសណ្ឋាគារសុខាភ្នំពេញ នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦។ ក្នុងពិធីបិទនេះមានវត្តមានលោក ចយ ហាងស៊ុក (Choi Hang Suk) តំណាងធនាគារអភិវឌ្ឍន៍កូរ៉េ (KDB) និងលោក ចន ម៉ាហ្គីលី (John McGinley) គណៈគ្រប់គ្រងនៃក្រុមហ៊ុន Mekong Strategic Capital ឯកឧត្តម លោកជំទាវ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល។ ឯកឧត្តមបណ្ឌិត កៅ ថាច បាន វាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃអង្គពិធីទាំងមូល ដែលបានរួមគ្នាពិភាក្សាយ៉ាងផុសផុល ដើម្បីដាក់ចេញនូវទិសដៅ និងផែនការសកម្មភាពឆ្ពោះទៅមុខ […]
News & ជាតិ

កម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា ត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការ
ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញថ្លែងសុន្ទរកថាបើក និងប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវ «កម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា (Cambodia Climate Finance Facility – CCFF)» ដោយបានគូសបញ្ជាក់អំពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការកៀរគរហិរញ្ញប្បទានអាកាសធាតុ និងយុទ្ធសាស្ត្រគន្លឹះនៃកម្មវិធី CCFF ដែលស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍បៃតងរបស់កម្ពុជា។ ពិធីនេះរៀបចំឡើងដោយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) សហការជាមួយក្រុមហ៊ុន Mekong Strategic Capital (MSC) នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ នៅសណ្ឋាគារសុខាភ្នំពេញ ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ធនាគារជាតិនៃកម្ពុជា ដៃគូអភិវឌ្ឍន៍អន្តរជាតិ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ព្រមទាំងតំណាងវិស័យឯកជន។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB ក្នុងនាមជាស្ថាប័នអនុវត្តកម្មវិធី CCFF […]
News & ជាតិ

តំណាងធនាគារ ARDB និងក្រុមហ៊ុន MSCជួបប្រជុំជាមួយតំណាងធនាគារអភិវឌ្ឍន៍កូរ៉េ ក្រោមក្របខ័ណ្ឌនៃកម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា
ភ្នំពេញ៖ នៅទីស្នាក់ការកណ្តល នានថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ក្រុមការងារ ARDB និងក្រុមការងារ Mekong Strategic Capital បានជួបប្រជុំពិភាក្សាជាមួយតំណាងធនាគារអភិវឌ្ឍន៍កូរ៉េ ក្រោមក្របខ័ណ្ឌនៃកម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា (Cambodia Climate Finance Facility – CCFF)។ កិច្ចប្រជុំនេះ ផ្តោតសំខាន់លើការពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តកម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា និងការបញ្ចេញឥណទានក្រោមក្របខ័ណ្ឌ កម្មវិធីស្របតាមផែនការ ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តកម្មវិធី។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើង មុនពេលរៀបចំពិធីសម្ពោធដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា ដែលគ្រោងនឹងរៀបចំឡើង នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ នៅសណ្ឋាគារសុខាភ្នំពេញ ក្រោមអធិបតីរបស់ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕
News & ជាតិ

ធនាគារ ARDB និងក្រសួងបរិស្ថាន រៀបចំកម្មវិធីផ្សព្វផ្សាយផលិតផល និងសេវាកម្មធនាគារ ព្រមទាំងសម្របសម្រួលការបើកគណនីចល័តជូនមន្ត្រីរាជការ
ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ បន្ទាប់ពីបានចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ បានរួមគ្នារៀបចំកម្មវិធីធ្វើបទបង្ហាញអំពីផលិតផល និងសេវាកម្មរបស់ធនាគារ ARDB ព្រមទាំងសម្របសម្រួលការបើកគណនីចល័ត ជូនដល់មន្ត្រីរាជការនៃក្រសួងបរិស្ថាន នៅទីស្តីការក្រសួងបរិស្ថាន។ កម្មវិធីនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម ចាន់ សីហា អគ្គនាយករងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) លោកជំទាវ មាស ច័ន្ទធីតា អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់នៃស្ថាប័នទាំងពីរជាច្រើនរូប។ ក្នុងឱកាសនេះ លោកជំទាវ មាស ច័ន្ទធីតា បានមានប្រសាសន៍ស្វាគមន៍ថា កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើនការយល់ដឹងរបស់មន្ត្រីរាជការ អំពីផលិតផល និងសេវាកម្មហិរញ្ញវត្ថុរបស់ធនាគារ ARDB ជាពិសេសការគាំទ្រ និងជំរុញហិរញ្ញប្បទានបៃតង ស្របពេលស្ថាប័នទាំងពីរកំពុងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព។ លោកជំទាវបានបន្តថា កម្មវិធីនេះក៏ជាផ្នែកមួយនៃការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នារវាងស្ថាប័នទាំងពីរ ដើម្បីធានាឱ្យកិច្ចសហប្រតិបត្តិការសម្រេចបានលទ្ធផលជាក់ស្តែង និងលើកទឹកចិត្តដល់មន្ត្រីរាជការក្នុងការប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុទំនើបរបស់ធនាគារ ARDB កាន់តែទូលំទូលាយ។ ថ្លែងក្នុងនាមថ្នាក់ដឹកនាំធនាគារ ARDB […]
News & ជាតិ

ឯកឧត្តមបណ្ឌិតប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និនងពិភាក្សាពីវឌ្ឍនភាពការងារបង្កើតផ្លែតហ្វម ARDB Marketplace
ភ្នំពេញ៖ នៅទីស្នាក់ការកណ្តាល នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំធនាគារ ARDB ដើម្បីពិនិត្យ និងពិភាក្សាស្តីពីវឌ្ឍនភាពការងារបង្កើតផ្លេតហ្វម ARDB Marketplace។ នាកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ដែលត្រូវបានរៀបចំឡើងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងបុរេសកម្មនៃភាពជាអ្នកដឹកនាំ ឯកឧត្តមបណ្ឌិតប្រតិភូបានផ្តល់អនុសាសន៍ណែនាំចម្បងៗដល់ថ្នាក់ដឹកនាំ និងក្រុមការងារបស់ធនាគារ ARDB រួមមាន រៀបចំ និងកែប្រែប្រព័ន្ធល្អប្រសើរឱ្យមាន Multi-currency, Real Time Settlement ទៅកាន់ Merchant នៅពេលបញ្ចប់ការផ្ញើទំនិញ និងក្រុមការងារសម្រាប់ Clearance and Settlement សម្រាប់ទ្រទ្រង់ប្រតិបត្តិការផ្សារ ARDB ជាដើម។ មុននឹងបញ្ចប់នៃកិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានរំលេចនូវរបៀបរៀបចំផ្សារ ARDB ឱ្យមានភាពទាក់ទាញ និងទាន់សម័យស្របតាមវឌ្ឍនភាពបច្ចេកវិទ្យា នាពេលបច្ចុប្បន្ន ក្នុងនាមជាធនាគារគោលនយោបាយ ដែលទទួលនូវជំនឿទុកចិត្តខ្ពស់ពីសាធារណជន។ សូមបញ្ជាក់ថា ARDB Marketplace គឺជាផ្លេតហ្វមមួយសម្រាប់បង្កើតជាអន្តរការីទីផ្សារមួយ ដែលអាចជួយបន្ថយគម្លាតការផ្គត់ផ្គង់ […]
