គ្រោះរាំងស្ងួតប៉ះពាល់ដល់សហគមន៍កសិកម្មទំនើបមួយនៅស្រុកឯកភ្នំ​ ប្រឈមបាត់បង់ទិន្នផល​ស្រូវ២ ០០០តោ​ន​

photo_2026-08-06_08-57-49

ដោយ ឡុង សារេត​

បាត់ដំបង​៖ សហគមន៍កសិកម្មទំនើប​ស្រូវអង្ករ​សុវត្ថិភាព​ស្រុកឯកភ្នំ​ ខេត្តបាត់ដំបង​ ប្រឈម​និងការបាត់បង់ទិន្នផលស្រូវវស្សាអាចដល់ប្រមាណ​២ ០០០តោន​ នៅក្នុងឆ្នាំ២០២៦នេះ​ បន្ទាប់ពីដំណាំស្រូវ​ប្រមាណ​៣០ភាគរយ​ រងការខូចខាតដោយសារគ្រោះរាំងស្ងួត​ ទោះបី​ការអន្តរាគមន៍​ទឹក និងទឹកភ្លៀង​ជួយសង្គ្រោះស្រូវបាន​មួយផ្នែកក៏ដោយ​។​

​​​ លោក ណែម ពក ប្រធានសហគមន៍កសិកម្មទំនើប​ស្រូវអង្ករសុវត្ថិភាព​ស្រុកឯកភ្នំខេត្តបាត់ដំបង​បានឱ្យ​ដឹង​ថា ក្នុងរដូវកាលគ្រោះរាំងស្ងួត​អត់មានទឹកភ្លៀង​មួយរយៈកន្លងមកនេះ​ដី​ស្រែ​របស់សមាជិកសហគមន៍​ចំនួន ១ ៤២២ហិកតា​ប្រឈម​និងការខូចខាត​ដូចទៅនិង​ស្រូវ​របស់កសិករផ្សេងទៀត​។ ប៉ុន្តែ​បន្ទាប់ពី​មានទឹកជំនន់​កើតមាន​កន្លងទៅនេះបានធ្វើឱ្យកសិករ​បាន​បូម​ទឹកយកទៅស្រោចស្រព​ដំណាំស្រូវវស្សា​របស់ខ្លួន​បាន​ច្រើន បូករួមជាមួយភ្លៀងធ្លាក់ជាប់ៗគ្នាជាបន្តបន្ទាប់​នាពេលកន្លងមកនេះ​ បានជួយ​សង្គ្រោះស្រូវបាន​រហូតដល់​៧០ភាគរយនៃទំហំផ្ទៃដីសរុប​។​

លោក ណែម ពក​ បានវាយតម្លៃថាតាមបទពិសោធន៍កន្លងទៅ​ ក្នុងចំណោម​​ដីស្រែ​១ ៤២២ហិកតាសហគមអាចប្រមូលផលស្រូវ​បាន​ជាង​៦០០០តោនក្នុងមួយរដូវ​។ ដោយឡែក​នៅឆ្នាំនេះ​ដំណាំស្រូវដែលជួយសង្គ្រោះបាន​​៧០ភាគរយ​​ រំពឹង​ថាទទួលបាន​ទិន្នផលស្រូវសរុបជាង​៤ ០០០តោន ខណៈស្រូវ​ខូចខាត​​អស់៣០ភាគរយ​ ឬស្មើ​ប្រមាណ​​​២០០០តោន​។

បើយោងតាមប្រធានសហគមន៍​កសិកម្មទំនើប​ស្រូវអង្ករសុវត្ថិភាព​ស្រុកឯកភ្នំខាងលើ គិតមកដល់ខែសីហាឆ្នាំ​២០១៦នេះ ដំណាំស្រូវវស្សា​ដែលជួយសង្គ្រោះបាន​៧០ភាគរយ​​មិនទាន់ផុតអាយុកាល​នៃការដាក់ជី​​ជំរុញការលូតលាស់​នៅឡើយនោះទេ​ ហើយរំពឹងថា​នៅចុងខែសីហានេះ​ស្រូវទាំងនេះ​ចេញដង្ហើម​​ (ផើម)ដែលអាចឱ្យកសិករ​ប្រមូលផលបាន​យ៉ាងយូរនៅចុងខែកញ្ញាខាងមុខផងដែរ។​

ទន្ទឹមនឹង​ការប្រមូល​អាចឈានទៅសម្រេចបាននៅចុងខែកញ្ញា​, លោក ណែម ពក ​បាន​ឱ្យដឹង​ថា​ក្នុងពេលបច្ចុប្បន្ន​ខាងសហគមន៍​មិនទាន់បាន​ធ្វើការចុះកុងត្រា​ជាមួយក្រុមហ៊ុន​ឬឈ្មួញប្រមូលទិញស្រូវ​ណាមួយនៅឡើយនោះទេ​។ កន្លងមក​តម្លៃស្រូវ​ដែលកសិករលក់បាន​ប្រាក់ចំណេញពី​៩ ០០០ ទៅ​១ ០០០រៀល ក្នុងមួយគីឡូក្រាម​។ ដូច្នេះផ្នែកទៅលើទំហំនៃការខូចខាត​​រំពឹងថា​តម្លៃស្រូវក្នុងរដូវកាលប្រមូលផលនៅថ្ងៃខាងមុខ​អាចនឹងកើន​ឡើងជាងរដូវកាលមុន​ៗ ព្រោះការផលិត​មានមិនច្រើន​ដូចកាលកន្លងទៅ​។​

​យោងតាម លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ​ធ្លាប់ប្រាប់ឱ្យដឹង​កាលថ្មីៗនេះថា​​គិតត្រឹមថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ខេត្តរងផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួត រួមមាន ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង ប៉ៃលិន កំពង់ចាម កំពង់ធំ និងខេត្តសៀមរាប ដោយមានផ្ទៃដីដំណាំស្រូវរងផលប៉ះពាល់សរុបមានជាង២៨៩ពាន់ហិកតា។

លោកលើកឡើង​ថា​ រាជរដ្ឋាភិបាលបានចាត់វិធានការអន្តរាគមន៍ជាបន្ទាន់ តាមរយៈក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ ដោយអាចជួយសង្គ្រោះផ្ទៃដីដំណាំស្រូវបានប្រមាណ១៤៧ពាន់ហិកតា ​ដែលធ្វើឱ្យស្ថានភាពដំណាំមានភាពប្រសើរឡើងវិញ។

លោកបានបន្តថា ការអន្តរាគមន៍របស់រាជរដ្ឋាភិបាល គួបផ្សំនឹងការចូលរួមសហការរបស់ប្រជាពលរដ្ឋ និងការធ្លាក់ភ្លៀងជាបន្តបន្ទាប់ក្នុងរយៈពេលកន្លងមក បានធ្វើឱ្យដំណាំស្រូវភាគច្រើនចាប់ផ្តើមលូតលាស់ឡើងវិញ។ ទោះជាយ៉ាងណា ដំណាំស្រូវមួយចំនួនអាចរងផលប៉ះពាល់ដល់គុណភាព និងទិន្នផល ដោយសារការខ្វះខាតទឹកក្នុងអំឡុងពេលកន្លងមក។

បើយោងតាមអ្នកនាំពាក្យ​ខាងលើ ភាពរាំងស្ងួតលើកនេះដែល​បណ្តាលមកពីឥទ្ធិពលនៃបាតុភូតអែលនីញ៉ូបាន​​ធ្វើ​​ឱ្យបរិមាណទឹកក្នុងអាងស្តុកទឹក និងប្រព័ន្ធធារាសាស្ត្រនៅតំបន់មួយចំនួនមានកម្រិតទាបតាំងពីចុងឆ្នាំ២០២៥ ដែលបង្កការលំបាកក្នុងការផ្គត់ផ្គង់ទឹកសម្រាប់ការងារបង្កបង្កើនផលនៅដើមរដូវវស្សាឆ្នាំ២០២៦នេះ​។

យោងតាម​អង្គការឧតុនិយមពិភពលោក កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ បានបង្ហាញឱ្យដឹង​ថា បាតុភូតអែលនីញ៉ូកំពុងបន្តពង្រឹងឥទ្ធិពលជាបន្តបន្ទាប់ ហើយត្រូវបានព្យាករថា នឹងក្លាយជាកត្តាសំខាន់ ដែលគ្របដណ្តប់លើលំនាំអាកាសធាតុសកល ក្នុងអំឡុងខែសីហា ដល់ខែតុលា ឆ្នាំ២០២៦។

អង្គការឧតុនិយមពិភពលោក បាន​គូសបញ្ជាក់ថា បាតុភូតអែលនីញ៉ូដែលកំពុងតែ​វិវត្តន៍នេះ រួមផ្សំជាមួយសីតុណ្ហភាពផ្ទៃមហាសមុទ្រពិភពលោកនៅតែក្តៅខ្លាំងខុសប្រក្រតី និងលទ្ធភាពកើតមាន បាតុភូតឌីប៉ូលមហាសមុទ្រឥណ្ឌាវិជ្ជមាន​នឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់លំនាំអាកាសធាតុនៅតំបន់ជាច្រើនជុំវិញពិភពលោកក្នុងប៉ុន្មានខែខាងមុខ។

តាមការព្យាកររបស់អង្គការឧតុនិយមពិភពលោកបានបង្ហាញទៀតថា​ បាតុភូតអែលនីញ៉ូ នឹងបន្តកាន់តែខ្លាំងក្នុងអំឡុងខែសីហា ដល់ខែតុលា ឆ្នាំ២០២៦ ដែលនឹងបង្កើនលទ្ធភាពឱ្យសីតុណ្ហភាពនៅតំបន់ភាគច្រើននៃពិភពលោកខ្ពស់ជាងកម្រិតមធ្យមធម្មតា។ ជាមួយគ្នានេះលំនាំទឹកភ្លៀងក៏នឹងផ្លាស់ប្តូរជាលក្ខណៈពិសេសនៃបាតុភូតអែលនីញ៉ូ ដោយតំបន់ខ្លះត្រូវបានព្យាករថា នឹងមានភ្លៀងធ្លាក់ច្រើនជាងធម្មតា ខណៈតំបន់ផ្សេងទៀតនឹងប្រឈមហានិភ័យខ្ពស់នៃភាពរាំងស្ងួត។

​បាតុភូត ឌីប៉ូលមហាសមុទ្រឥណ្ឌាវិជ្ជមានទំនងជានឹងកើតឡើង ដែលអាចពង្រឹងឥទ្ធិពលរបស់អែលនីញ៉ូ និងធ្វើឱ្យការប្រែប្រួលអាកាសធាតុនៅតំបន់មួយចំនួនកាន់តែធ្ងន់ធ្ងរ។

អង្គការឧតុនិយមពិភពលោកបានសង្កត់ធ្ងន់ថា ការព្យាករជាមុនទាំងនេះ ផ្តល់ឱកាសសម្រាប់ប្រទេសនានា អាជ្ញាធរ និងសហគមន៍ រៀបចំវិធានការត្រៀមទុកជាមុន ដើម្បីកាត់បន្ថយហានិភ័យ បង្កើនការសម្រេចចិត្តប្រកបដោយប្រសិទ្ធភាព និងការពារអាយុជីវិត ព្រមទាំងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ អង្គការឧតុនិយមពិភពលោក បានអះអាងថា បណ្តាញអ្នកជំនាញ និងស្ថាប័នសមាជិករបស់ខ្លួននៅទូទាំងពិភពលោក កំពុងសហការយ៉ាងជិតស្និទ្ធ ដើម្បីតាមដានការវិវត្តនៃបាតុភូតអែលនីញ៉ូ ផ្តល់ព័ត៌មានព្យាករណ៍ទាន់ពេលវេលា និងគាំទ្រដល់វិធានការកាត់បន្ថយផលប៉ះពាល់លើជីវិត និងជីវភាពរស់នៅរបស់ប្រជាជន៕


image_2026-09-18_15-35-24
ម៉ាឡេស៊ី គ្រោងដាំម្នាស់ឱ្យបាន២០ ០០០ហិកតា នៅឆ្នាំ២០៣០ សម្រាប់នាំចេញ

កូឡាឡាំពួរ៖ ប្រទេសម៉ាឡេស៊ី បានកំណត់គោលដៅពង្រីកផ្ទៃដីដាំម្នាស់ នៅក្នុងរដ្ឋសារ៉ាវ៉ាក់ ពី ២២០០ហិក តា ទៅដល់ ២០០០០ហិកតា ត្រឹមឆ្នាំ២០៣០ ដោយត្រៀមថវិកាគាំទ្រ ១៩លានដុល្លារ សម្រាប់ឆ្នាំ២០២៦–២០៣០។ បច្ចុប្បន្ន រដ្ឋសារ៉ាវ៉ាក់ឈរនៅលំដាប់ទី២ ក្នុងប្រទេសម៉ាឡេស៊ី សម្រាប់ផ្ទៃដីដាំម្នាស់ ដោយមានទំហំជិត ២ ពាន់ ហិកតា ក្នុងនោះជិត ១៥០០ ហិកតា កំពុងចេញផ្លែ និងផ្តល់ទិន្នផលសរុប៣ ៣០០០ តោន។ នៅកម្រិតថ្នាក់ជាតិ ឧស្សាហកម្មម្នាស់របស់ម៉ាឡេស៊ី មានតម្លៃជិត ៣១៥លានដុល្លារ ក្នុងឆ្នាំ២០២៤ ដោយទទួលបានផលសរុបជិត ៥១៧តោន ដាំដុះលើពីផ្ទៃដីជិត ១៩ ០០០ហិកតា។ ផែនការពង្រីកការផ្ទៃដីដាំដុះនេះ រដ្ឋសារ៉ាវ៉ាក់ បានកំណត់គោលដៅដាំម្នាស់ពូជ ម្នាស់មាសសារ៉ាវ៉ាក់១ (Sarawak Gold 1-SG1) លើផ្ទៃដីទំហំ៦០ហិកតា ក្នុងឆ្នាំ២០២៦នេះ។ កម្មវិធីសាកល្បងនាំចេញផ្លែម្នាស់ទៅប្រទេសសិង្ហបុរីកំពុងដំណើរការ ដើម្បីវាយតម្លៃការទទួលយករបស់ទីផ្សារ តម្រូវការផ្នែកដឹកជញ្ជូន និងការអនុលោមតាមនីតិវិធីនាំចេញ។ គម្រោងពង្រីកម្នាស់មាសសារ៉ាវ៉ាក់១ ឬអេសជី១ (SG1)  គឺជាយុទ្ធសាស្ត្រអភិវឌ្ឍន៍លើតំបន់អភិវឌ្ឍន៍ចំនួន៣។ […]

image_2026-09-18_09-34-13
ហ្វីលីពីនផ្អាកនាំចេញមើមដំឡូងឈាមមាន់ស្រស់ ព្រោះខ្លាចគេលួចយកទៅធ្វើពូជដាំដែរ

ម៉ានីល៖ ប្រទេសហ្វីលីពីន បានផ្អាកការនាំចេញដំឡូងឈាមមាន់ស្រស់ ដើម្បីការពារពូជដំណាំនៅទីផ្សារពិភពលោកកុំឱ្យគេលួចយកទៅធ្វើពូជដាំបន្តទៀត។ ការផ្អាកការនាំចេញនេះត្រូវអនុវត្តដោយមិនកំណត់រយៈពេល ចាប់តាំងពីពាក់កណ្តាលខែសីហា ឆ្នាំ២០២៦ សម្រាប់ដំឡូងឈាមមាន់ស្រស់ និងពូជសម្រាប់យកទៅដាំផងដែរ។ នេះបើយោងតាមក្រសួងកសិកម្មហ្វីលីពីន បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦នេះ។ ក្រសួងបានបញ្ជាក់ថា គោលបំណង គឺដើម្បីបង្កើនសមត្ថភាពផលិតក្នុងស្រុក និងធ្វើឱ្យដំណាំនេះក្លាយជាប្រភពចំណូលនាំចេញដ៏សំខាន់ជាងមុនរបស់ប្រទេសហ្វីលីពីន។ រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន លោក ហ្វ្រែនស៊ីស្កូ ធៀវ ឡូរ៉ែល (Francisco Tiu Laurel) បានមានប្រសាសន៍ថា «យើងខ្វះពូជសម្រាប់ដាំយ៉ាងខ្លាំងនៅក្នុងប្រទេសរបស់យើង ហើយយើងមិនចង់នាំចេញវាទៅប្រទេសដទៃ ដែលគេអាចយកពូជដំឡូងឈាមមាន់របស់ហ្វីលីពីនទៅដាំបន្ត ដើម្បីប្រកួតប្រជែងជាមួយយើងនោះទេ»។ ដំឡូងឈាមមាន់របស់ហ្វីលីពីន កំពុងក្លាយជាវត្ថុធាតុដើម ដែលរោងចក្រកែច្នៃ និងអ្នកទិញនៅក្រៅប្រទេសមានតម្រូវការកាន់តែច្រើន។ ដំឡូងឈាមមាន់ត្រូវបានកែច្នៃជាផលិតផលជាច្រើន ដូចជា ម្សៅ ដំណាប់ និងម្សៅដំឡូងកិន សម្រាប់ប្រើជាគ្រឿងផ្សំក្នុងផលិតផលផ្សេងៗ មានចាប់ពីនំខួបកំណើត រហូតដល់ធ្វើជាទៀនក្រអូប។ ក្រសួងកសិកម្មហ្វីលីពីន បានឱ្យដឹងទៀតថា ផលិតផលដំឡូងឈាមមាន់របស់ហ្វីលីពីន ត្រូវបាននាំចេញទៅកាន់ប្រទេសកាណាដា បណ្តាប្រទេសនៅមជ្ឈិមបូព៌ា និងផ្នែកខ្លះនៃទ្វីបអាស៊ី ខណៈសហរដ្ឋអាម៉េរិក និងអឺរ៉ុប អាចក្លាយជាទីផ្សារនាពេលអនាគត៕​ (ផាន់ អាណា)

Buckwheat with chicken curry sauce isolated on white background.
ស្រីលង្កា ពង្រឹងសុវត្ថិភាពចំណីអាហារ ដើម្បីឱ្យប្រជាជនមានសុខភាពល្អ

កូឡុំបូ៖ ប្រទេសស្រីលង្កា កំពុងពង្រឹងប្រព័ន្ធត្រួតពិនិត្យលើចំណីអាហាររបស់ខ្លួន ដើម្បីការពារសុខភាពសាធារណៈ ពង្រឹងប្រព័ន្ធចំណីអាហារ និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ។ គោលនយោបាយនេះ ត្រូវបានរៀបចំឡើងក្រោមការដឹកនាំរបស់ក្រសួងសុខាភិបាល និងសារព័ត៌មានមហាជន តាមរយៈអង្គភាពរដ្ឋបាលត្រួតពិនិត្យចំណីអាហារ ដើម្បីធានាឱ្យប្រជាជនស្រីលង្កាគ្រប់រូបទទួលបានចំណីអាហារ មានសុវត្ថិភាព អំណោយផលដល់សុខភាព និងមានគុណភាព ព្រមទាំងពង្រឹងការសម្របសម្រួលរវាងស្ថាប័នទទួលខុសត្រូវលើសុវត្ថិភាពចំណីអាហារ តាមខ្សែច្រវ៉ាក់ចំណីអាហារទាំងមូល ចាប់ពីការផលិតរហូតដល់ការទទួលទាន ។ ទោះបីស្រីលង្កាមានក្របខណ្ឌច្បាប់សម្រាប់គ្រប់គ្រងសុវត្ថិភាពចំណីអាហាររួចហើយក្តី ប្រទេសនេះកន្លងមកមិនទាន់មានគោលនយោបាយជាតិទូលំទូលាយណាមួយ ដែលអាចដឹកនាំ និងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងផ្នែកសុវត្ថិភាពចំណីអាហាររវាងស្ថាប័នរដ្ឋ និងវិស័យផ្សេងៗនៅឡើយទេ។ គោលនយោបាយថ្មីនេះបានបំពេញចន្លោះខ្វះខាតទាំងនោះ ដោយផ្តល់ទិសដៅយុទ្ធសាស្ត្រសម្រាប់ពង្រឹងអភិបាលកិច្ច បង្កើនប្រព័ន្ធតាមដានត្រួតពិនិត្យ កែលម្អការវាយតម្លៃ និងការទំនាក់ទំនងអំពីហានិភ័យ ពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ ពង្រឹងច្បាប់ស្តីសុវត្ថិភាពចំណីអាហារ និងលើកកម្ពស់ការយល់ដឹងក្នុងចំណោមអ្នកផលិត អាជីវកម្មចំណីអាហារ និងអ្នកប្រើប្រាស់។ គោលនយោបាយនេះក៏មានគោលបំណងដោះស្រាយបញ្ហាប្រឈមថ្មីៗ ផ្នែកសុវត្ថិភាពចំណីអាហារ ដែលកើតឡើងពាក់ព័ន្ធនឹងការផ្លាស់ប្តូរប្រព័ន្ធផលិតកម្មចំណីអាហារ ការពង្រីកពាណិជ្ជកម្មចំណីអាហារក្នុងស្រុក និងអន្តរជាតិ៕ (ផាន់ អាណា)

83222979-022B-4DA3-A673-BDF4C3DAD944
ចេកអំបូងលឿងកម្ពុជា កំពុងលក់នៅទីផ្សារ​១០ប្រទេស ​លើពិភពលោក​

ដោយ ឡុង សារេត​ ភ្នំពេញ​៖ ចេកអំបូងលឿង​របស់កម្ពុជា​មានវត្តមានលើទីផ្សារ​ចំនួន១០ប្រទេសហើយ ហើយក្នុងរយៈពេល៨ខែឆ្នាំ​២០២៦នេះ កម្ពុជា​នាំចេកអំបូងលឿង​ ជិត​២៩ម៉ឺនតោន ។ មន្ត្រីរដ្ឋាភិបាលនិយាយថា បច្ចុប្បន្ន​​ដំណាំចេកអំបូងលឿងនេះ​​កំពុងមានសក្តានុពលខ្ពស់​ទាក់ទាញអ្នកវិនិយោគ​ ឱ្យមកដាំដុះនៅកម្ពុជា​កាន់តែច្រើន ។​ ​ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យ​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់និងនេសាទ​បានឱ្យ​ដឹង​ថា​ ទីផ្សារគោលដៅសំខាន់ៗរបស់ចេកអំបូងលឿងខ្មែរ រួមមាន ចិន វៀតណាម ជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី ហុងកុង កាហ្សាក់ស្ថាន អារ៉ាប៊ីសាអូឌីត សិង្ហបុរី និងប្រទេសអេមីរ៉ាតអារ៉ាប់រួម។​ លោកលើកឡើង​ថា បច្ចុប្បន្នមានក្រុមហ៊ុនប្រមាណ៣៥ កំពុងវិនិយោគលើការដាំដុះចេកអំបូងលឿងក្នុង​ខេត្តកំពត កំពង់ស្ពឺ ឧត្តរមានជ័យ កំពង់ចាម ក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី។ ក្នុងឆ្នាំ២០២៥កន្លងទៅ ផ្ទៃដីដាំដុះចេកអំបូងលឿងសរុបមានជាង​៣៥ ០០០ហិកតា ក្នុងនោះផ្ទៃដីដែលអាចប្រមូលផលបានមានចំនួនជាង១៧ ០០០ហិកតា ដែលផ្តល់នូវបរិមាណផលសរុបប្រមាណ​ជាង៤៨ម៉ឺនតោន៕

កាលវិភាគផ្សព្វផ្សាយ