News & ជាតិ
photo_2026-07-18_22-48-11
កសិដ្ឋានបន្លែសុវត្ថិភាព កែ ស៊ីនួន ដាំដុះបន្លែសុវត្ថិភាព និងផ្គត់ផ្គង់ដល់មជ្ឈមណ្ឌលបន្សាប ព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន
បាត់ដំបង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ARDB នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ អមដំណើរដោយឯកឧត្តម បាន លឹម និងឯកឧត្តម ប៉ិច សានី អគ្គនាយករងធនាគារ ARDB និងសហការី បានអញ្ជើញពិនិត្យមើលដំណើរការដាំដុះបន្លែសុវត្ថិភាពនៅកសិដ្ឋានបន្លែសុវត្ថិភាព កែ ស៊ីនួន ដែលមានទីតាំងស្ថិតនៅក្នុងមជ្ឈមណ្ឌលបន្សាប ព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ស្ថិតនៅភូមិស្តៅ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ កសិដ្ឋានបន្លែសុវត្ថិភាព កែ ស៊ីនួន កំពុងដាំដុះបន្លែក្នុងផ្ទះសំណាញ់ចំនួន៦០ខ្នង ក្នុងទំហំដីប្រមាណជាង១០ហិកតា ដោយមានគ្រូជំនាញ១២រូប ចាំជួយបណ្តុះបណ្តាលអ្នកញៀនគ្រឿងញៀនឱ្យចេះដាំដុះបន្លែក្នុងផ្ទះសំណាញ់ និងបន្សាបគ្រឿងញៀន។ ក្នុងមួយថ្ងៃបន្លែប្រមាណ១៥០គីឡូក្រាម ត្រូវបានផ្គត់ផ្គង់ដល់មជ្ឈមណ្ឌលបន្សាប ព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ខេត្តបាត់ដំបង។ ការអញ្ជើញចុះពិនិត្យមើលទីតាំងដាំដុះបន្លែសុវត្ថិភាពនៅកសិដ្ឋានខាងលើរបស់ឯកឧត្តមបណ្ឌិត កៅ ថាច បាននិងកំពុងតែជំរុញ លើកស្ទួយកសិករអ្នកដាំដុះ ដើម្បីផ្គត់ផ្គង់តម្រូវការអ្នកបរិភោគបន្លែប្រចាំថ្ងៃ ជាពិសេស ការផលិតបន្លែក្នុងស្រុកឲ្យបានច្រើន បង្កើតការងារនៅតាមមូលដ្ឋាន និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅជនបទ។ បច្ចុប្បន្ននេះ កសិដ្ឋានបន្លែសុវត្ថិភាព កែ […]
News & ជាតិ
photo_2026-07-18_18-28-08 (2)
ធនាគារ ARDB លើកស្ទួយកសិករអ្នកដាំដុះបន្លែ និងចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ និងអ្នកបរិភោគបន្លែប្រចាំថ្ងៃ
ដោយ អៀវ ឈាងនី បាត់ដំបង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ARDB នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ ក្នុងនាមធនាគារគោលនយោបាយរបស់រាជរដ្ឋាភិបាលនឹងបន្តលើកស្ទួយកសិករ អ្នកដាំដុះបន្លែ និងចិញ្ចឹមសត្វក្នុងស្រុក ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ និងអ្នកបរិភោគបន្លែប្រចាំថ្ងៃ។ ការលើកឡើងដូច្នេះរបស់​ឯកឧត្តមបណ្ឌិត កៅ ថាច ក្នុងឱកាសអញ្ជើញពិនិត្យមើលកសិដ្ឋានបន្លែសុវត្ថិភាព កែ ស៊ីនួន ស្ថិតនៅក្នុងមជ្ឈមណ្ឌលបន្សាប ព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន នៅភូមិស្តៅ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ អមដំណើរដោយឯកឧត្តម បាន លឹម និងឯកឧត្តម ប៉ិច សានី អគ្គនាយករងធនាគារ ARDB និងសហការីបានអញ្ជើញពិនិត្យមើលដំណើរការដាំដុះបន្លែសុវត្ថិភាព នៅកសិដ្ឋានបន្លែសុវត្ថិភាព កែ ស៊ីនួន ដែលមានទីតាំងស្ថិតនៅក្នុងមជ្ឈមណ្ឌលបន្សាប ព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន និងកសិដ្ឋានចម្ការកំពង់ល្ពៅ ដែលកសិដ្ឋានទាំងពីរស្ថិតនៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ ចំពោះកសិដ្ឋានបន្លែសុវត្ថិភាព កែ ស៊ីនួន កំពុងដាំដុះបន្លែក្នុងផ្ទះសំណាញ់ចំនួន៦០ខ្នង ក្នុងទំហំដីប្រមាណជាង ១០ហិកតា […]
News & ជាតិ
photo_2026-07-19_13-51-59 (4)
អគ្គនាយករង ARDB ចុះត្រួតពិនិត្យគម្រោងកាត់បន្ថយភាពក្រីក្រ ដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង
ដោយ អៀវ ឈាងនី បាត់ដំបង៖ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ឯកឧត្ដម បាន លឹម និងឯកឧត្ដម ប៉ិច សានី អគ្គនាយករងនៃធនាគារ ARDB រួមទាំងសហការី បានចុះត្រួតពិនិត្យ និងសួរសុខទុក្ខកសិករ ដាំបន្លែសុវត្ថិភាព នៅក្នុងគម្រោងកាត់បន្ថយភាពក្រីក្រ នៅឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ក្នុងឱកាសនៃការចុះត្រួតពិនិត្យនេះ ឯកឧត្ដមអគ្គនាយករង បានវាយតម្លៃខ្ពស់ចំពោះលទ្ធផល និងកិច្ចខិតខំប្រឹងប្រែងរបស់បងប្អូនប្រជាកសិករក្នុងគម្រោង ដែលបានចូលរួមអនុវត្តការដាំដុះបន្លែសុវត្ថិភាព ក្នុងផ្ទះសំណាញ់ប្រកបដោយឆន្ទៈខ្ពស់ និងទទួលបានលទ្ធផលល្អប្រសើរ។ បន្ថែមពីនេះ ឯកឧត្ដមអគ្គនាយករងបានលើកទឹកចិត្តបងប្អូនប្រជាកសិករ ជាពិសេសពលករ ដែលបានវិលត្រឡប់ពីក្រៅប្រទេសឱ្យគិតគូរពង្រីកការដាំដុះបន្លែបន្ថែមទៀត ដើម្បីបង្កើតឱកាសការងារ និងបង្កើនប្រាក់ចំណូលគ្រួសារឱ្យកាន់តែប្រសើរ។ លើសពីនេះ ឯកឧត្ដមអគ្គនាយករងបានលើកទឹកចិត្តប្រជាកសិករ ឱ្យចូលរួមជាមួយសមាគមបណ្ដាញកសិករតេជោ ដើម្បីទទួលបានឱកាសពង្រីកទីផ្សារ និងការដោះស្រាយបញ្ហានានា តាមរយៈសមាគមបណ្ដាញកសិករតេជោ។ ជាចុងក្រោយ ឯកឧត្ដមអគ្គនាយករងបានពាំនាំប្រសាន៍ផ្ដាំផ្ញើសួរសុខទុក្ខ របស់ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB […]
News & ជាតិ
photo_2026-07-19_22-04-12
អ្នកវិនិយោគក្នុងស្រុកកំពុងតែកែច្នៃជីធម្មជាតិ ដើម្បីបម្រើដល់វិស័យកសិកម្ម និងតម្រូវការដាំដុះរបស់កសិករ
ដោយ អៀវ ឈាងនី ពោធិ៍សាត់៖ អ្នកវិនិយោគក្នុងស្រុកនៃក្រុមហ៊ុន សញ្ញាសេះក្រហម ដែលមានទីតាំងស្ថិតនៅភូមិចម្ការអូរ ឃុំអូតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ បានបង្ហាញសកម្មភាពយ៉ាងសកម្មនៅក្នុងស្រុក តាមរយៈខ្សែសង្វាក់ផលិត​កម្ម និងការកែច្នៃជីធម្មជាតិ ដើម្បីបម្រើដល់សេចក្តីត្រូវការផ្នែកវិស័យកសិកម្ម ជាពិសេស បំពេញតម្រូវការដាំដុះរបស់កសិករ។ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី នារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះពិនិត្យផ្ទាល់នូវខ្សែសង្វាក់ផលិតកម្មផលិតជីកំប៉ុសរបស់ក្រុមហ៊ុន សញ្ញាសេះក្រហម ដែលមានទីតាំងស្ថិតនៅភូមិចម្ការអូរ ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ ការអញ្ជើញចុះពិនិតយរបស់ឯកឧត្តមបណ្ឌិត កៅ ថាច គឺអមដំណើរដោយឯកឧត្តម បាន លឹម និងឯកឧត្តម ប៉ិច សានី អគ្គនាយករង ព្រមទាំងសហការី ក្នុងគោលដៅសំខាន់ ដើម្បីស្វែងយល់ពីវឌ្ឍនភាព និងការផលិតជីធម្មជាតិបម្រើឱ្យវិស័យកសិកម្ម។ លើសពីនេះ ក្នុងដំណើរចុះពិនិត្យក្រុមហ៊ុន សញ្ញាសេះក្រហមនេះ ក៏បានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ដល់អ្នកវិនិយោគ ក្នុងខ្សែសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុនកែច្នៃកក្នុងស្រុក ដើម្បីជួយលើកកម្ពស់សេដ្ឋកិច្ចសហគមន៍ តាមរយៈការប្រមូលទិញវត្ថុធាតុដើមពីកសិករ ដូចជា […]
News & ជាតិ
photo_2026-07-19_20-47-34
ឯកឧត្តមបណ្ឌិត កៅ ថាច ៖ យន្តការកិច្ចសន្យាផលិតកម្មកសិកម្ម ដើម្បីផ្សារភ្ជាប់រវាងតម្រូវការទីផ្សារ និងកសិករផលិត ដោយធានាទិញស្រូវពីកសិករក្នុងតម្លៃសមរម្យ
ដោយ អៀវ ឈាងនី ស្រុកបាណន់,ខេត្តបាត់ដំបង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានជំរុញនិងគាំទ្រនូវយន្តការកិច្ចសន្យាផលិតកម្មកសិកម្មរវាងក្រុមហ៊ុន City Rice និងក្រុមកសិករអ្នកផលិតស្រូវ នៅស្រុកបាណន់ ខេត្តបាត់ដំបង ដើម្បីរួមគ្នាធានាការទិញស្រូវពីកសិករឲ្យមានតម្លៃសមរម្យនៅលើទីផ្សារ។ ប្រសាសន៍លើកឡើងដូច្នេះរបស់ឯកឧត្តមបណ្ឌិត កៅ ថាច ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពិធីចុះហត្ថលេខាលើកិច្ចសន្យាផលិតកម្មកសិកម្ម ស្តីពីការផលិត និងការផ្គត់ផ្គង់ស្រូវ រវាងតំណាងក្រុមហ៊ុន City Rice Import Export Co., Ltd លោក ឡាយ ឈុនហាំង និងភាគីក្រុមកសិករអ្នកផលិតស្រូវ លោក ចាន់ សំអុល នារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦នេះ ដែលរៀបចំឡើងដោយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)សាខាខេត្តបាត់ដំបង ។ ក្នុងគោលបំណងពិធីចុះហត្ថលេខា គឺដើម្បីបង្កើតជាភាពជាដៃគូរវាងវិស័យឯកជន និងប្រជាកសិករ តាមរយៈការធានាទិញស្រូវពីកសិករត្រឡប់មកវិញ ក្នុងតម្លៃមួយសមរម្យ និងមានស្ថិរភាព ដែលជួយកាត់បន្ថយហានិភ័យខាងផ្នែកទីផ្សារ និងការបង្អាប់ថ្លៃពីឈ្មួញមួយចំនួន។ […]
News & ជាតិ
748746502_1326284336292225_373157364277607612_n
សហគមន៍កសិកម្មតាសីសាមគ្គីបង្រៀនជនភៀសសឹក អំពីការដាំដុះបន្លែក្នុងផ្ទះសំណាញ់
ដោយ ហៃ ស៊ីណា បាត់ដំបង៖ សហគមន៍កសិកម្មតាសីសាមគ្គី ខេត្តបាត់ដំបង កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ បានបើកវគ្គបណ្តុះបណ្តាលរយពេលមួយថ្ងៃ ស្តីពីការដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ ជូនដល់សិក្ខាកាមជាជនភៀសសឹកចំនួន២៦នាក់ មកពីភូមិតាកឹងបៃតង ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ។ វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងក្រោមការផ្ដួចផ្ដើម និងការគាំទ្រដ៏ខ្ពង់ខ្ពស់ពីឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និដោយសហការជាមួយរដ្ឋបាលខេត្តព្រះវិហារ ក្នុងគោលបំណងផ្ដល់នូវចំណេះដឹង និងជំនាញច្បាស់លាស់ដល់ជនភៀសសឹក ក្នុងការដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់បែបទំនើប ដើម្បីបង្កើនផលិតភាព គុណភាព និងប្រាក់ចំណូលគ្រួសារ។ កម្មវិធីនេះ ប្រព្រឹត្តិទៅក្រោមវត្តមានរបស់លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង, លោក នាក់ វិជ្ជរៈ អភិបាល នៃគណៈអភិបាលស្រុកថ្មគោល, លោក លុក គឹមលាន អភិបាលរង នៃគណៈអភិបាលស្រុកគូលែន តំណាងរដ្ឋបាលខេត្តព្រះវិហារ, លោក រស់ សេងហាក់ និងលោក កេង […]
News & ជាតិ
photo_2026-07-17_08-31-25
កម្ពុជាកំពុងពង្រឹងការវាស់វែងឧស្ម័នមេតាន ដើម្បីជំរុញវិស័យស្រូវបញ្ចេញកាបូនទាប
ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ ប្រទេសកម្ពុជាកំពុងពង្រឹងសមត្ថភាពក្នុងការវាស់វែង និងប្រមូលទិន្នន័យការបំភាយឧស្ម័នមេតានពីការដាំស្រូវ ដើម្បីគាំទ្រដល់ការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និងជំរុញវិស័យស្រូវឱ្យឈានទៅរកផលិតកម្ម ដែលមានការបំភាយកាបូនទាប។ ប្រទេសកម្ពុជាបានប្តេជ្ញាកាត់បន្ថយការបំភាយឧស្ម័នមេតានចំនួន២០ភាគរយ នៅឆ្នាំ២០៣០ និង៥០ភាគរយ នៅឆ្នាំ២០៥០ ព្រមទាំងបង្កើតទិន្នន័យ ដែលជាគន្លឹះសម្រាប់រៀបចំវិធានការកាត់បន្ថយការបំភាយឧស្ម័នប្រកបដោយប្រសិទ្ធភាព។ វិទ្យាស្ថានស្រាវជ្រាវស្រូវអន្តរជាតិ (International Rice Research Institute) សហការជាមួយវិទ្យាស្ថានកំណើនបៃតងសកល (Global Green Growth Institute) និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាល ស្តីពីការអភិវឌ្ឍកត្តាបំភាយឧស្ម័នមេតានជាក់លាក់តាមប្រទេសសម្រាប់ផលិតកម្មស្រូវ។ កម្មវិធីនេះបានប្រមូលផ្តុំអ្នកស្រាវជ្រាវ មន្ត្រីរាជការ និងអ្នកជំនាញបច្ចេកទេសកម្ពុជា ដើម្បីពង្រឹងជំនាញក្នុងការវាស់វែង និងវិភាគការបំភាយឧស្ម័នពីវាលស្រែ ដោយប្រើប្រាស់វិធីសាស្ត្រវិទ្យាសាស្ត្រ និងឧបករណ៍តាមស្តង់ដារ។ ក្នុងការបណ្តុះបណ្តាលនេះ អ្នកចូលរួមបានសិក្សាអំពីដំណើរការវាស់វែងឧស្ម័នមេតាន ចាប់ពីការជ្រើសរើសទីតាំងសិក្សា ការដំឡើងឧបករណ៍ប្រមូលសំណាក ការវិភាគឧស្ម័នក្នុងមន្ទីរពិសោធន៍ រហូតដល់ការគណនាបរិមាណការបំភាយ។ ការសិក្សាផ្ទាល់នៅទីវាលត្រូវបានធ្វើឡើងនៅខេត្តកំពង់ធំ ដែលជាផ្នែកមួយនៃការបង្កើនសមត្ថភាពអ្នកជំនាញក្នុងការប្រមូលទិន្នន័យពីប្រព័ន្ធផលិតកម្មស្រូវពិតប្រាកដនៅកម្ពុជា។ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ការបណ្តុះបណ្តាលនេះនឹងជួយឱ្យប្រទេសកម្ពុជាអាចសិក្សាអំពីការបំភាយឧស្ម័នមេតានដោយខ្លួនឯង តាមវិធីសាស្ត្រកម្រិតទី២ ដែលផ្អែកលើទិន្នន័យក្នុងស្រុក និងមានភាពត្រឹមត្រូវជាងមុន។ ជាមួយគ្នានេះ ការមានទិន្នន័យច្បាស់លាស់អំពីការបំភាយឧស្ម័នមេតាន ក៏អាចជួយកម្ពុជាកំណត់វិធានការកាត់បន្ថយការបំភាយដែលសមស្រប ដូចជាការគ្រប់គ្រងទឹកក្នុងស្រែឱ្យមានប្រសិទ្ធភាព […]
News & ជាតិ
photo_2025-08-03_17-28-13
ម្ចាស់កសិដ្ឋានខ្មែររីករាយប្រាប់កសិករ​ពីវិធានការសំខាន់ៗ ដើម្បីការពារកុំឲ្យសត្វងាប់នៅរដូវស្សា
ដោយ ហៃ ស៊ីណា ភ្នំពេញ៖ ម្ចាស់កសិដ្ឋានចិញ្ចឹមទាយកពង ខ្មែររីករាយ ស្ថិតនៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានរំលឹកប្រាប់ដល់កសិករ​ពីវិធានការសំខាន់ៗ ដើម្បីការពារកុំឲ្យសត្វងាប់នៅរដូវស្សាឆ្នាំនេះ ជាពិសេស​ ការរៀបចំវ៉ាក់សាំងការពារជំងឺ​​ផ្តាសសាយបក្សី វ៉ាក់សាំងអាសន្នរោគ និងវ៉ាក់សាំងជំងឺប៉េស ដែលជាប្រភពជំងឺឆ្លងផងដែរ។​​ លោក សៀវ វិសុទ្ធ  បានពន្យល់ថា នៅឆ្នាំ២០២៦នេះ លោកមានវិធានការការពារមុនកុំឲ្យសត្វងាប់ ​និងឈឺ ដែលកសិករមិនត្រូវពឹងលើមន្រ្តីបសុពេទ្យទាំងស្រុងនោះទេ ត្រូវមានផ្នែកការសង្រ្គោះបឋមខ្លះ ហើយតាមដានសត្វចិញ្ចឹមឲ្យទៀងទាត់ជាប្រចាំ ទើបមិនមានហានិភ័យកើតឡើងចំពោះសត្វចិញ្ចឹម ជាពិសេសសត្វទាតែម្តង​។ លោកបាន​​ពន្យល់ថា តាមបទពិសោធន៍លោក​បាន​​ដានសុខភាពសត្វ និងផ្តោតលើការប្រើ​ប្រាស់​វ៉ាក់សាំងឲ្យបាន​​ត្រឹមត្រូវលើសត្វទា គឺជាការងារសំខាន់​បំផុត។​ ជាក់ស្តែងកសិដ្ឋានលោក​​​ស្ទីរតែគ្មានទាងាប់​ ដោយសារតែមានពេទ្យសត្វប្រចាំការថែទាំសត្វទាជានិច្ច ដូចជាការប្រើ​ប្រាស់ចំណី និងការដាក់ចំណីឲ្យមានត្រឹមត្រូវ និងមានអនាម័យល្អផងដែរ។​​​​ ម្ចាស់កសិដ្ឋានខាងលើបានបញ្ជាក់ដែរថា ដំបូងឡើយលោកគ្រាន់តែជាអាជីវករលក់ពងទារាជធានីភ្នំពេញតែប៉ុណ្ណោះ ប៉ុន្តែដោយមើលឃើញថា កសិករចិញ្ចឹមទាយកពងពីមួយឆ្នាំទៅមួយឆ្នាំតែងតែជួប​បញ្ហាប្រឈមរឿងតម្លៃ ​និងខ្វះខាតក្នុងការផ្គត់ផ្គង់មកកាន់ទីផ្សារ ទើបលោកសម្រេចចិត្តសាកល្បងបើកដំណើរកសិដ្ឋានចិញ្ចឹមទាយកពងចំនួនពីរទីតាំងនេះឡើង។ បន្ថែមពីនេះ លោក សៀវ វិសុទ្ធ  បានលើកឡើងថា បច្ចុប្បន្នកសិដ្ឋានចិញ្ចឹមទាយកពងរបស់លោកកំពុងមានទីផ្សារខ្ពស់ ខណៈពងទាកំពុងមានតម្រូវការកើនឡើងជារៀងរាល់ថ្ងៃ ហើយ​ការរីកចម្រើន​លើការចិញ្ចឹមសត្វនេះ​​ គឺមិន​ភ្លេចទេពីការជួយជ្រោមជ្រែងដ៏សំខាន់​បំផុត ពីធនាគារ ARDBជួយដល់កសិករ​ឲ្យ​មានការរីកចម្រើន​។ កម្លាំងការប្រើប្រាស់ស៊ុតក្នុងប្រទេស​​​កម្ពុជា បច្ចុប្បន្នក្នុងរង្វង់ចំនួន​៩លាន […]
News & ជាតិ
photo_2026-07-15_19-58-18 (2)
កម្ពុជា-ចិន ចុះហត្ថលេខាបើកផ្លូវនាំចេញផ្លែខ្នុរស្រស់ទៅកាន់ទីផ្សារចិន
ដោយ ហៃ ស៊ីណា ភ្នំពេញ៖ នាល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ ស៊ុន ម៉ីជុន (Sun Meijun) រដ្ឋមន្ត្រីនៃអគ្គរដ្ឋបាលគយចិន បានចុះហត្ថលេខាលើឯកសារសំខាន់ៗពីរ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងពាណិជ្ជកម្មកសិកម្មរវាងប្រទេសទាំងពីរ។ ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងចិននេះរួមមានដូចជា៖ ១- អនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យចត្តាឡីស័កដំណាំ និងបសុសត្វ និងការនាំចេញ-នាំចូលចំណីអាហារដែលមានសុវត្ថិភាព។ ២- ពិធីសារ ស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែខ្នុរស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន។ នេះគឺជាសមិទ្ធផលថ្មីមួយទៀត ដែលឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចរចាបើកទីផ្សារអន្តរជាតិ និងកសាងទំនុកចិត្តលើគុណភាពកសិផលខ្មែរ។ ពិធីសារភូតគាមអនាម័យនេះ បានកំណត់យ៉ាងច្បាស់នូវលក្ខខណ្ឌបច្ចេកទេស ចាប់តាំងពីដំណាក់កាលថែទាំ ប្រមូលផល សម្អាត កែច្នៃ វេចខ្ចប់ រហូតដល់ការដឹកជញ្ជូន។ គោលដៅចម្បង គឺដើម្បីធានាថា គ្រប់កសិផលនាំចេញ គ្មានផ្ទុកមេរោគ សារធាតុគីមី សត្វល្អិតចង្រៃ ឬជំងឺឆ្លង ដែលអាចបង្កហានិភ័យដល់សុខភាពមនុស្ស […]
News & ជាតិ
photo_2026-07-15_08-53-45
កសិករម្នាក់ នៅខេត្តកំពង់ស្ពឺ រកចំណូលបានជិតបីសែនដុល្លារក្នុងមួយឆ្នាំ ពីចម្ការដាំដំណាំចម្រុះ
ដោយ នៅ ស៊ីវុត្ថា កំពង់ស្ពឺ៖ កសិករម្នាក់នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានទទួលជោគជ័យក្នុងការអភិវឌ្ឍចម្ការដាំដំណាំចម្រុះ ដោយអាចរកចំណូលសរុបបានជិតបីសែនដុល្លារ ក្នុងមួយឆ្នាំ ពីការដាំដូង ខ្នុរណាំងការ៉ុត និងទុរេន លើផ្ទៃដីសរុបប្រមាណ៣៦ហិកតា ខណៈប្រាក់ចំណេញសុទ្ធក្រោយកាត់ចំណាយមានជាងមួយសែនដុល្លារក្នុងមួយឆ្នាំ។ កសិកររូបនេះមានឈ្មោះ នួន ប៊ុនធឿន មានចម្ការស្ថិតនៅភូមិព្រីង ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ បច្ចុប្បន្នចម្ការរបស់លោកមានដើមទុរេនប្រមាណ១ ២០០ដើម ក្នុងនោះជាង១ ០០០ដើម បានចាប់ផ្តើមផ្តល់ផល។ ក្រៅពីនេះ លោកក៏ដាំខ្នុរណាំងការ៉ុត ជាង១០ ០០០ដើម និងដើមដូងជាង១ ២០០ដើម ដែលអាចប្រមូលផលលក់ជារៀងរាល់ថ្ងៃ។ លោក នួន ប៊ុនធឿន បានឱ្យដឹងថា លោកបានចាប់ផ្តើមអភិវឌ្ឍចម្ការនេះ តាំងពីឆ្នាំ២០១៤ ដោយផ្តោតលើការដាំខ្នុរជាមុន។ បន្ទាប់ពីខ្នុរចាប់ផ្តើមផ្តល់ផលក្នុងរយៈពេលប្រមាណពីរឆ្នាំ លោកបានយកប្រាក់ចំណូល ដែលរកបានទៅវិនិយោគបន្តលើការដាំទុរេន និងដូង ដើម្បីពង្រីកផលិតកម្ម បង្កើនប្រភេទដំណាំ និងកាត់បន្ថយហានិភ័យពីការពឹងផ្អែកលើដំណាំតែមួយមុខ។ បច្ចុប្បន្ន ចម្ការដាំដំណាំចម្រុះរបស់លោកអាចរកចំណូលសរុបបានជិតបីសែនដុល្លារក្នុងមួយឆ្នាំ។ បន្ទាប់ពីកាត់ចំណាយលើថ្លៃកម្មករ ជី ថ្នាំ ការថែទាំ ប្រព័ន្ធស្រោចស្រព និងការដាំជំនួសដំណាំចាស់ […]
News & ជាតិ
2009 drought (AP)
មន្ទីរធនធានទឹកខេត្តបាត់ដំបងកំពុងបង្ហូរទឹកយ៉ាងសកម្ម ដើម្បីសង្គ្រោះស្រូវរងផលប៉ះពាល់ពីការរាំងស្ងួត ចំនួន ១៣៤ ៧៥០ហិកតា
ដោយ ហៃ ស៊ីណា បាត់ដំបង៖ លោក ខែ សុដា ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង បានបញ្ជាក់ថា មន្ទីរធនធានទឹកខេត្តបាត់ដំបងកំពុងបង្ហូរទឹកយ៉ាងសកម្ម ដើម្បីសង្គ្រោះស្រូវជួបផលប៉ះពាល់ពីការរាំងស្ងួត ចំនួន១៣៤ ៧៥០ហិកតា។ យោងតាមលិខិតចុះថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២៦ ផ្ញើជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក ខែ សុដា បាន​បញ្ជាក់អំពីស្ថានភាពបច្ចុប្បន្នការងារបង្កបង្កើនផលស្រូវរដូវវស្សា ឆ្នាំ២០២៦ ក្នុងខេត្តបាត់ដំបង ដោយគិតត្រឹមថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦នេះ អនុវត្តបានចំនួន ២០៩ ១៨៤ហិកតា ស្មើនឹង៤៥,៨៧ភាគរយនៃផែនការទំហំ៤៥៦ ០០០ហិកតា។ តាមការចុះពិនិត្យរបស់មន្ត្រីបច្ចេកទេសមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបងឃើញថា ដំណាំស្រូវរបស់ប្រជាពលរដ្ឋដាំដុះតាំងពីខែមីនា មកម៉្លេះហើយបច្ចុប្បន្នមានជួបផលប៉ះពាល់ពីការរាំងស្ងួតចំនួន១៣៤ ៧៥០ហិកតា ហើយកំពុងសង្គ្រោះដោយប្រព័ន្ធធារាសាស្ត្របានចំនួន១១២ ៩៤៧ហិកតា ហើយកំពុងសង្គ្រោះបន្តចំនួន៣ ៤៤១ហិកតា និងនៅសល់ក្រៅប្រព័ន្ធ ភាគច្រើនតំបន់ពីរ ចំនួន១៨ ៣៦២ហិកតា ដែលមិនមានប្រភពទឹក ឬបង្ហូរចូលដល់ ដើម្បីជួយសង្គ្រោះបានទេ។ ក្នុងនោះមាននៅស្រុកសង្កែប៉ះពាល់ចំនួន១០ ៥៩៣ហិកតា និងស្រុកឯកភ្នំប៉ះពាល់ចំនួន៧ ៧៦៩ហិកតា។ […]
News & ជាតិ
Cambodia-set-for-rain-courtesy-of-Tropical-Storm-Haishen
ព្យុះហៃសិនអាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដីកម្ពុជា៥០ភាគរយ
ដោយ ហៃ ស៊ីណា ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ថា ស្ថានភាពព្យុះទី១១ ឈ្មោះហៃសិន (Haishen) បង្កឱ្យសម្ពាធទាបនៅលើមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច ដែលអាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី៥០ភាគរយនៅក្នុងប្រទេសកម្ពុជា។ សេចក្តីជូនដំណឹងបញ្ជាក់ថា ព្យុះទី១១ ឈ្មោះ ហៃសិន មានឥទ្ធិពលលើរបបខ្យល់មូសុងនិរតី ដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា ហើយចំណែកកម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះ ហៃសិន នេះទេ។ ចំណែកព្យុះទី៩ ឈ្មោះបាវី (Bavi)នឹងរលាយបាត់ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ រីឯព្យុះទី១១ ឈ្មោះ ហៃសិន នេះ នឹងបន្តមានឥទ្ធិពលរហូតដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។ ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ នៅតាមតំបន់វាលទំនាប មានដូចជាខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម […]

កាលវិភាគផ្សព្វផ្សាយ