ជាតិ
News & ជាតិ & ព័ត៌មានថ្មីៗ

តំណាងធនាគារ ARDBចូលរួមក្នុងវេទិកាពិភាក្សា សន្និសីទធនាគារនៅកម្ពុជាលើកទី៥
ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦នេះ លោក ខែក ពិសិដ្ឋ ប្រធាននាយកដ្ឋានប្រតិបត្តិការ និងកិច្ចការរតនាគារ បានអញ្ជើញចូលរួមក្នុងវេទិកាពិភាក្សាក្នុងកម្មវិធីសន្និសីទធនាគារនៅកម្ពុជាលើកទី៥។ ពិធីនេះត្រូវបានរៀបចំឡើងនៅសណ្ឋាគារ សុខា ភ្នំពេញ ក្រោមអធិបតីភាពរបស់លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា រួមទាំងតំណាងថ្នាក់ដឹកនាំគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជាច្រើនរូបទៀត។ នៅក្នុងកម្មវិធីសន្និសីទធនាគារនៅកម្ពុជាលើកទី៥នេះ លោក ខែក ពិសិដ្ឋ ប្រធាននាយកដ្ឋានប្រតិបត្តិការ និងកិច្ចការរតនាគារ តំណាងធនាគារ ARDB បានលើកឡើងអំពីបញ្ហាមួយចំនួន ដែលសហគ្រាសមីក្រូ តូច មធ្យម និងប្រជាកសិករ ជួបប្រទះនៅក្នុងការប្រកបអាជីវកម្មប្រចាំថ្ងៃ និងការស្នើសុំឥណទានពីបណ្តាធនាគារពាណិជ្ជ។ ក្នុងនាមជាធនាគារគោលនយោបាយរបស់រាជរដ្ឋាភិបាល ARDB បានបន្តការគាំទ្រទៅដល់សហគ្រាស មីក្រូ តូច មធ្យម និងប្រជាកសិករ មានដូចជាការទទួលបានឥណទានទ្រទ្រង់ និងប្រកបអាជីវកម្មក្នុងវិស័យកសិកម្ម តាមគម្រោងរបស់ធនាគារផ្ទាល់ និងពីគម្រោងដៃគូរបស់រាជរដ្ឋាភិបាល ការផ្តល់ឥណទានដល់រោងម៉ាស៊ីនកិនស្រូវ ក្នុងរដូវប្រមូលផលស្រូវសម្រាប់ទិញស្រូវពីប្រជាកសិករ ដើម្បីធានានូវស្ថិរភាពតម្លៃទីផ្សារ។ លោក ខែក […]
News & ចំណេះដឹងថ្មីៗ & ជាតិ & ព័ត៌មានថ្មីៗ

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលាចែករំលែក ស្ដីពី “Global Trends Affecting the Cambodia Economy” ឧទ្ទេសនាមដោយឯកឧត្តមសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលាចែករំលែកលើកទី៣ ស្តីពី “Global Trends Affecting the Cambodian Economy” របស់មជ្ឈមណ្ឌលអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន សម្រាប់ការស្រាវជ្រាវ និងបណ្ដុះបណ្ដាល។ សិក្ខាសាលានេះត្រូវបានឧទ្ទេសនាមដោយ ឯកឧត្តមសាស្ត្រាចារ្យ បណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម (គ.ផ.គ.ព.) និងមានការអញ្ជើញចូលរួមពីគណៈគ្រប់គ្រង ទីប្រឹក្សា សមាជិកក្រុមការងារស្រាវជ្រាវ បុគ្គលិកនៃធនាគារ ARDB ក្រុមការងារនៃគណៈកម្មាធិការផ្ដល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម ព្រមទាំងសាស្ត្រាចារ្យ អ្នកស្រាវជ្រាវ និងនិស្សិតមកពីបណ្តាសាកលវិទ្យាល័យ និងវិទ្យាស្ថាននានា សរុបចំនួន ១៨០រូប ទាំងផ្ទាល់ និងតាមប្រព័ន្ធអនឡាញ។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងចែករំលែកចំណេះដឹង ស្ដីពីការវិវត្តនៃនិន្ននាការសំខាន់ៗជុំវិញសកលលោក ដោយផ្ដោតលើស្ថានភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងភូមិសាស្ត្រនយោបាយ ដែលបានលេចឡើង និងជះឥទ្ធិពលមកលើសេដ្ឋកិច្ចកម្ពុជា។ សិក្ខាសាលាក៏បានរំលេចពីបញ្ហាប្រឈម កាលានុវត្តភាព និងវិធានការឆ្លើយតប ដែលសមស្របសម្រាប់កម្ពុជា ក្នុងការទប់ទល់ […]
News & ជាតិ & ព័ត៌មានថ្មីៗ

ខេត្តត្បូងឃ្មុំមានសក្តានុពលខ្ពស់ដល់ការដាំដុះដំណាំកសិឧស្សាហកម្ម ជាពិសេសដំណាំកៅស៊ូ
ដោយ នៅ ស៊ីវុត្ថា ត្បូងឃ្មុំ៖ ខេត្តត្បូងឃ្មុំកំពុងតែមានសក្តានុពលខ្ពស់ក្នុងវិស័យកសិឧស្សាហកម្ម ដោយសារដីក្រហមមានជីជាតិអំណោយផលដល់ការដាំដុះ ជាពិសេសដំណាំយុទ្ធសាស្រ្ត ដូចជាកៅស៊ូជាដើម ដែលមានទំហំធំជាងបណ្តាខេត្តមួយចំនួននៅទូទាំងប្រទេស។ យោងតាមកិច្ចប្រជុំ និងពិភាក្សាការងារ រវាងរដ្ឋបាលខេត្តត្បូងឃ្មុំ និងប្រតិភូក្រុមហ៊ុន Shijiazhuang Hongray Group Co., Ltd. និងក្រុមហ៊ុន Hebei Yulei Construction Engineering Co., Ltd.នាពេលថ្មីៗកន្លងមកនេះ បានបង្ហាញថា ខេត្តត្បូងឃ្មុំមានផ្ទៃដីដាំកៅស៊ូប្រមាណ ៨៨.១៤៥ ហិកតា ក្នុងនោះផ្ទៃដីអាជីវកម្មជ័រមានចំនួន ៦៦.០៣៦ ហិកតា និងទទួលបានផលប្រមាណ ៣៩.៦២៤ តោន ដែលមានតម្លៃសរុបប្រមាណ ៧៥ លានដុល្លារអាមេរិក។ខេត្តត្បូងឃ្មុំមានសក្តានុពលខ្ពស់លើការដាំដុះដំណាំកៅស៊ូ ដោយសារមានដីក្រហមដែលមានជីជាតិ និងមានប្រវត្តិដាំកៅស៊ូជាងមួយសតវត្សមកហើយ។ ទិន្នផលកៅស៊ូនៅខេត្តត្បូងឃ្មុំក៏មានកម្រិតល្អប្រសើរ ដោយអាចទទួលបានប្រមាណ ១,៥ តោនក្នុងមួយហិកតា ខណៈខេត្តមួយចំនួនផ្សេងទៀតទទួលបានប្រមាណ ១,១ ឬ ១,៣ តោនក្នុងមួយហិកតា។កាលពីឆ្នាំ២០២៥ ខេត្តត្បូងឃ្មុំមានផ្ទៃដីកៅស៊ូចៀរជ័រប្រមាណ ៦៦.០៣៦ ហិកតា និងទទួលបានបរិមាណផលជ័រកៅស៊ូប្រមាណ ៩៩.០៥៤ តោន […]
News & ជាតិ & ព័ត៌មានថ្មីៗ

ក្រុមហ៊ុនខ្មែរហ្វូតគ្រុបចុះកិច្ចសន្យាទិញស្រូវជាង៥ ៦០០តោន ពីសហគមន៍កសិកម្មទំនើបដំណាំស្រូវជោគជ័យ
ដោយ រស្មី ភ្នំពេញ៖ ក្រុមហ៊ុនខ្មែរហ្វូតគ្រុប ដែលជាក្រុមហ៊ុននាំចេញអង្កររបស់កម្ពុជា នារសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ បានចុះកិច្ចសន្យាផលិតកម្មកសិកម្ម ទិញលក់រួមគ្នាជាមួយសហគមន៍កសិកម្មទំនើបដំណាំស្រូវជោគជ័យ ដោយផ្តោតលើស្រូវបីប្រភេទរួមមាន ពូជស្រូវ សែនក្រអូប ស្រងែស្រាល និងអូអឹម (OM) ក្នុងទំហំផ្ទៃដី១ ៣៥៩ហិកតា និងក្នុងបរិមាណផល៥ ៦៥៧តោន។ សហគមន៍កសិកម្មទំនើបដំណាំស្រូវជោគជ័យ ស្ថិតនៅឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យស មានសមាជិកជាកសិករចំនួន៥២០គ្រួសារ មកពី១០ឃុំ។ សហគមន៍នេះត្រូវបានបង្កើតឡើងដើម្បីពង្រឹងទីផ្សារស្រូវ កាត់បន្ថយចំណាយលើធាតុចូល និងលើកកម្ពស់ជីវភាពកសិករតាមរយៈការអនុវត្តកសិកម្មខ្នាតធំ និងទំនើបកម្ម។ នាយកដ្ឋានកសិករឧស្សាហកម្ម នៃក្រសួងកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មក្នុងការផលិត និងផ្គត់ផ្គង់ស្រូវនេះ គឺលើលើផ្ទៃដីដាំដុំទំហំ១ ៣១៩ហិកតា និងមានបរិមាណទិន្នផលស្រូវចំនួន៥ ៦៥៧តោន លើប្រភេទស្រូវចំនួនបីពូជ រួមមាន ទី១ ស្រូវស្រងែស្រាលទំហំ២១៣ហិកតា បរិមាណទិន្នផល ចំនួម១ ០០១តោន ,ទី២ ស្រូវសែនក្រអូប ទំហំ៩៦៥ហិកតា បរិមាណទិន្នផលចមនួន៣ ៩៥៦តោន និងទី៣ ស្រូវអូអឹម […]
News & ជាតិ & ព័ត៌មានថ្មីៗ

តំណាងធនាគារ ARDB ចូលរួមសន្និសីទធនាគារនៅកម្ពុជាលើកទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា
ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦នេះ លោក ខែក ពិសិដ្ឋ ប្រធាននាយកដ្ឋានប្រតិបត្តិការ និងកិច្ចការរតនាគារ, លោកស្រី ឈុន សុខា ប្រធាននាយកដ្ឋានគណនេយ្យនិងហិរញ្ញវត្ថុ, លោក ផៃ ប៊ូដថង អនុប្រធាននាយកដ្ឋានប្រតិបត្តិការ និងកិច្ចការរតនាគារ និងកញ្ញា សន បូសតា បុគ្គលិកជាន់ខ្ពស់នៃការិយាល័យស្រាវជ្រាវ និងបោះផ្សាយនៃធនាគារ ARDB បានអញ្ជើញចូលរួមក្នុងសន្និសីទធនាគារនៅកម្ពុជាលើកទី៥។ ពិធីនេះត្រូវបានរៀបចំឡើងនៅសណ្ឋាគារ សុខា ភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជារួម និងតំណាងថ្នាក់ដឹកនាំគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជាច្រើនរូបផ្សេងទៀត។ លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា បានប្រាប់អ្នកសារព័ត៌មានថា សន្និសីទធនាគារនៅកម្ពុជាលើកទី៥ ឆ្នាំ២០២៦នេះ មានភាពទូលំទូលាយពាក់ព័ន្ធស្ថានការណ៍នៅកម្ពុជា ហើយសន្និសីទធនាគារលើកទី៥នេះ បានអញ្ជើញប្រតិបត្តិករនៅក្នុងវិស័យ ក៏ដូចជាអ្នកជំនាញនៅក្រៅវិស័យធនាគារ […]
News & ជាតិ & ព័ត៌មានថ្មីៗ

សមាគមអ្នកចិញ្ចឹមសត្វកម្ពុជាចាត់ទុកថា ការលួចនាំចូលជ្រូកដោយខុសច្បាប់ មកពីប្រទេសជិតខាង ធ្វើឲ្យប៉ះពាល់ដល់អ្នកចិញ្ចឹមក្នុងស្រុក
ដោយ រស្មីភ្នំពេញ៖ លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ដែលបានបញ្ជាក់ប្រាប់ ARDB ឱ្យដឹងថា ការលួចនាំចូលជ្រូកដោយខុសច្បាប់មកពីប្រទេសជិតខាងធ្វើឲ្យប៉ះពាល់ដល់អ្នកចិញ្ចឹមក្នុងស្រុក ជាពិសេស ករណីនាំចូលជ្រូកខុសច្បាប់តាមច្រកព្រំដែនប្រទេសឡាវ ប៉ុន្តែត្រូវបានអាជ្ញាធរខេត្តជាប់ព្រំដែនសហការបង្រ្កាបបាន កាលពីយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦។ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានបញ្ជាក់ថា ការចាប់ជ្រូកខុសច្បាប់នេះនឹងជួយផ្តល់ទំនុកចិត្តដល់អ្នកចិញ្ចឹមជ្រូកក្នុងប្រទេសកម្ពុជា។ ជាក់ស្តែងមានជ្រូករស់ចំនួន ១៨៣ក្បាល ត្រូវបានអាជ្ញាធរចម្រុះចាប់រឹបអូស ក្រោយពីជនល្មើសបានលួចដឹកតាមរថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ 3A 5109 ដើម្បីនាំចូលមកក្នុងប្រទេសកម្ពុជា។ លោកអះអាងទៀតថា ការចាប់ជ្រូកខុសច្បាប់នាំចូលពីប្រទេសជិតខាងនេះ គឺមិនមែនលើកទី១ទេ ពោលគឹលោកឃើញលួចនាំចូលច្រើនដងដែរមកហើយ។ ក្រុមការងារចម្រុះបានសហការចុះបង្ក្រាបបទល្មើសចលនាសត្វ ដោយរឹបអូសបានសត្វជ្រូករស់ ហើយជ្រូកទាំងនេះ ត្រូវបានបញ្ជូនទៅរក្សាទុកនៅចត្តាឡីស័ក្ករបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តនីតិវិធីច្បាប់ចៀសវាងការចម្លងជំងឺណាមួយ។ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានចាត់ទុកថា សកម្មភាពបង្ក្រាបបទល្មើសទាន់ពេលវេលានេះ គឺជាការរួមចំណែកដ៏ធំធេងក្នុងការការពារ និងលើកទឹកចិត្តដល់វិស័យចិញ្ចឹមសត្វក្នុងស្រុក ឱ្យមាននិរន្តរភាព និងស្ថិរភាពទីផ្សារ ព្រមទាំងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺឆ្លងសត្វកាចសាហាវផ្សេងៗ ចូលក្នុងកសិដ្ឋាន និងសហគមន៍។ ជាពិសេសធានាបាននូវសុវត្ថិភាពចំណីអាហារ និងសុខុមាលភាពជូនដល់ប្រជាពលរដ្ឋជាអ្នកប្រើប្រាស់៕
News & ជាតិ & ព័ត៌មានថ្មីៗ

ក្រុមហ៊ុននាំចេញអង្ករដ៏ធំមួយ នៅខេត្តបាត់ដំបង ចាប់ផ្តើមទិញស្រូវផ្ទាល់ពីកសិករតាមកិច្ចសន្យា ដោយផ្តល់តម្លៃល្អលើទីផ្សារ
ដោយ ហៃ ស៊ីណា បាត់ដំបង៖ នៅដើមសប្តាហ៍នេះ ក្រុមហ៊ុននាំចេញអង្ករដ៏ធំមួយ នៅខេត្តបាត់ដំបង ឈ្មោះ ស៊ីធី រ៉ាយស៍ អ៊ឹមផត អិចផត ខូ អិលធីឌី បានចាប់ផ្តើមទិញស្រូវពីកសិករតាមកិច្ចសន្យា ដែលបានព្រមព្រៀង និងចុះហត្ថលេខាជាមួយក្រុមកសិករអ្នកផលិតស្រូវរួចហើយ។ ការចុះទិញស្រូវរបស់ក្រុមហ៊ុនកែច្នៃអង្ករខាងលើ បន្ទាប់ពីថ្មីៗនេះ ភាគីខាងរោងម៉ាស៊ីន និងក្រុមអ្នកផលិតស្រូវបានចុះកិច្ចសន្យាមួយ ដែលប្រព្រឹត្តិទៅដោយតំណាងសមាគម៏បណ្តាញកសិករតេជោ នៅទីស្នាក់ការធានាគាអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)។ ឯកឧត្តម ឡាយ ឈុនហាំង នាយកទូទៅក្រុមហ៊ុនស៊ីធី រ៉ាយស៍ អ៊ឹមផត អិចផត ខូ អិលធីឌី និងជាអនុប្រធានបណ្តាញកសិករតេជា ប្រចាំខេត្តបាត់ដំបង បានមានប្រសាសន៍ថា ទើបចាប់ផ្តើមការច្រូតកាត់ ការប្រមូលទិញរបស់ក្រុមហ៊ុនបានជាង១ ០០០តោន នៅប្រភេទស្រូវបីប្រភេទ OM5451 ទិញក្នុងតម្លៃ៩៧០រៀល ស្រូវស្រងែ១ ០២០រៀល និងស្រូវសែនក្រអូប តម្លៃ១ ០៥០រៀល ក្នុងមួយគីឡូក្រាម។ ឯកឧត្តម ឡាយ ឈុនហាំង បានបញ្ជាក់ទៀតថា ការប្រមូលទិញស្រូវចូលរបស់ក្រុមហ៊ុនមានទាំងកិច្ចសន្យាកសិកម្មបានចុះជាមួយក្រុមផលិតតាមស្រុក និងការប្រមូលទិញពីកសិករផ្ទាល់ […]
News & ជាតិ & ព័ត៌មានថ្មីៗ

តំណាងធនាគារ ARDB ចូលរួមសិក្ខាសាលាស្តីពីការត្រៀមខ្លួនទទួលបានហិរញ្ញប្បទាន ដើម្បីអភិវឌ្ឍន៍អាជីវកម្មសម្រាប់ MSMEsតាមបែបឌីជីថល
ដោយ ឡុង សារេត ភ្នំពេញ ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦នេះ លោក សួរ សុខចំរើន អនុប្រធាននាយកដ្ឋានឥណទាននៃធនាគារ ARDB បានចូលរួមក្នុងសិក្ខាសាលាស្តីការត្រៀមខ្លួនទទួលបានហិរញ្ញប្បទាន ដើម្បីអភិវឌ្ឍន៍អាជីវកម្មសម្រាប់ MSMEs តាមបែបឌីជីថល។ សិក្ខាលាសានេះ ធ្វើឡើងនៅសាលារាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមជាកិត្តិយសពីលោកជំទាវ តិមា វិច្ឆិកាល អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ, ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងម្ចាស់អាជីវកម្មប្រមាណ២០០នាក់ផ្សេងទៀត។ ឧកញ៉ា តែ តាំងប៉ មានប្រសាសន៍ថា ដោយមើលឃើញសហគ្រាសធុនតូចនិងមធ្យមត្រូវការចំណេះដឹងថ្មីៗ ក៏ដូចជាត្រូវការជួយជ្រុំជ្រែងបន្ថែមទៀតទាក់ទងនិងការជំរុញទីផ្សារក្នុងស្រុក និងទីផ្សារក្រៅប្រទេស ក៏ដូចជាធនធានហិរញ្ញវត្ថុដើម្បីទ្រទ្រង់ និងអភិវឌ្ឍអាជីវកម្ម។ កម្មវិធីសិក្ខាសាលាថ្ងៃនេះរៀបចំឡើងក្នុងគោលបំណងដើម្បីបង្កើនការយល់ដឹងជូនដល់ MSMEs ឱ្យទទួលបានចំណេះដឹងអំពីលទ្ធភាពទទួលបានហិរញ្ញប្បទានពីគ្រឺះស្ថានធនាគារដៃគូ ព្រមទាំងផ្តល់ឱ្យ SMEsនូវចំណេះដឹងជាក់ស្តែង ដើម្បីក្លាយជាអ្នកទទួលបានហិរញ្ញប្បទាន និងអត្ថប្រយោជន៍ដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា អាចត្រៀមខ្លួនធ្វើទីផ្សារក្នុងស្រុក និងការនាំចេញ។ ឧកញ៉ាបន្តទៀតថា […]
News & ជាតិ

បន្ទាប់ពីបរាជ័យម្តង លោក ម៉ន ឡន បន្តចាប់យកមុខរបរដាំបន្លែស្លឹកឡើងវិញ ធ្វើឲ្យជីវភាពគ្រួសារកាន់តែប្រសើរឡើងទ្វេដង
ដោយ ឡុង សារេត កំពត៖ លោក ម៉ន ឡន ជាកសិករនៅភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត ប្រកបមុខរបរដាំបន្លែស្លឹកនៅលើវាល និងដំណាំហូបផ្លែប្រចាំរដូវកាលនៅលើផ្ទៃដីជាង៤០ហិកតា អាចរកប្រាក់ចំណេញសុទ្ធបានរាប់ម៉ឺនដុល្លារ ក្នុងមួយរដូវកាល និងបានសាងសង់លំនៅឋានមួយ មានតម្លៃជាង១០ម៉ឺនដុល្លារ រស់នៅប្រកបដោយសុភមង្គល។ លោកបានឱ្យដឹងថា មុខរបរដាំបន្លែស្លឹកនៅលើទីវាលនៅក្នុងឃុំល្អាងនេះ លោកបានចាប់ផ្តើមជួលដីសម្រាប់ដំាំបន្លែខ្នាតតូចនៅឆ្នាំ២០១០។ នៅក្នុងដំណើរការដំបូងៗក្រៅពីសន្សំលុយបានទុកទិញដី លោក ម៉ន ឡន សម្រេចចិត្តជួលដីទំហំប្រហែល៥០ហិកតានៅក្បែរភ្នំវល្លិ៍ សម្រាប់ដាំបន្លែស្លឹក និងដំណាំហូបផ្លែប្រចាំរដូវកាល។ លោកគូសបញ្ជាក់ថា នៅក្នុងរដូវប្រាំងលោកដាំបន្លែនៅលើផ្ទៃដីពី៦ទៅ៧ហិកតា។ ប៉ុន្តែចូលមកដល់រដូវវស្សាចាប់ពីខែកក្កដា រហូតដល់ខែវិច្ឆិកា បានដាំប្រភេទបន្លែរហូតដល់៤០ហិកតា ដើម្បីចាប់យកឱកាសទីផ្សារពីប្រជាកសិករដាំបន្លែនៅតាមតំបន់ដែលរងផលប៉ះពាល់ពីទឹកជំនន់ក្នុងរដូវវស្សា។ លោកបន្តថា ផ្អែកតាមបទពិសោធន៍រយៈពេល៥ឆ្នាំនៃការដាំបន្លែខ្នាតធំនាពេលកន្លងមកក្នុងមួយរដូវកាលលោកអាចផលិតបន្លែចម្រុះបាន៤០០តោន ហើយក្រៅពីកាត់ថ្លៃចំណាយផ្សេងៗហើយ នៅសល់ប្រាក់ប្រមាណ១០ម៉ឺនដុល្លារ។ បើតាមលោក ម៉ន ឡន នៅក្នុងការប្រកបមុខរបរដាំបន្លែស្លឹកអស់រយៈពេលជាច្រើនឆ្នាំនេះ ទម្រាំមានសមត្ថភាពសាងសង់លំនៅឋានមួយតម្លៃជាង១០ម៉ឺនដុល្លារ លោកក៏ធ្លាប់បរាជ័យខាតប្រាក់អស់ជាង៨ម៉ឺនដុល្លារ កាលឆ្នាំ២០២៤ ដោយសារតែការជ្រើសរើសប្រភេទពូជបន្លែមិនបានល្អ ការប្រែប្រួលអាកាសធាតុ ហើយបន្លែលក់នៅលើទីផ្សារមានតម្លៃមិនល្អសម្រាប់កសិករ៕
News & ជាតិ

កម្ពុជានាំចូលត្រីធូណា និងគ្រឿងសមុទ្រ មានតម្លៃជាង៦១លានដុល្លារ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក
ដោយ អៀវ ឈៀងនី ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា ក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ កម្ពុជាបាននាំចូលគ្រឿងសមុទ្រ ដូចជាត្រីធូណា លៀស និងបង្គាស្រស់ជាដើម ក្នុងតម្លៃជាង៦១លានដុល្លារ មានបរិមាណសរុបជិត៣៨ពាន់តោន ដើម្បីមកផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ែន សុវិជាតិ បានឱ្យដឹងកាលពីពេលថ្មីៗនេះថា មុខទំនិញគ្រឿងសមុទ្រ ដែលកម្ពុជានាំចូលសំខាន់ៗ រួមមានត្រីធូណា បង្គាស្រស់ ឬក្លាសេ្ស មឹក គ្រឿងសមុទ្របង្កក លៀសសមុទ្រ គ្រែង ងាវ និងគ្រុំជាដើម។ បើតាមប្រភពដដែល បានបន្តឱ្យដឹងថា វៀតណាម គឺជាប្រភពនាំចូលគ្រឿងសមុទ្រធំជាងគេមកកម្ពុជា ដែលមានទំហំទឹកប្រាក់រហូតដល់ជាង៣៣លានដុល្លារ ,បន្ទាប់មក គឺប្រទេសចិន មានតម្លៃជាង១៦លានដុល្លារ។ ដោយឡែកទីផ្សារនាំចូលផ្សេងទៀត ដូចជា ហុងកុង អូស្ត្រាលី បារាំង ជប៉ុន កូរ៉េ ម៉ាឡេស៊ី និងប្រទេសដទៃទៀត មានទំហំនាំចូលក្នុងតម្លៃក្រោម១០លានដុល្លារ។ ក្នុងរយៈពេលដូចគ្នា គឺឆមាសទី១ ឆ្នាំ២០២៦នេះ កម្ពុជាក៏បាននាំចេញគ្រឿងសមុទ្រទៅកាន់ទីផ្សារអន្តរជាតិផងដែរ និងរកចំណូលបានជាង១លានដុល្លារ ក្នុងបរិមាណគ្រឿងសមុទ្រនាំចេញជាង១ […]
News & ចំណេះដឹងថ្មីៗ & ជាតិ

កសិករម្នាក់មានភាពជឿជាក់កាន់តែខ្លាំងលើមុខរបរបង្កាត់ភ្ញាស់កូនត្រីពូជ ជាងការធ្វើស្រែចម្ការ
ដោយ ឡុង សារេត បាត់ដំបង ៖ កសិករវ័យ៦៤ឆ្នាំម្នាក់ បានចាប់យកមុខរបរបង្កាត់ភ្ញាស់កូនត្រីពូជ និងជាប្រធានសហគមន៍ឧត្តមសែងត្រែង នៅភូមិទួលតាសុក ស្រុកថ្មគោល ខេត្តបាត់ដំបង បានអះអាងថា មុខរបរផលិតកូនត្រីលក់ ឬបង្កាត់ភ្ញាស់កូនត្រីពូជ គឺល្អប្រសើជាងមុខរបរធ្វើស្រែ ខណៈឆ្នាំ២០២៥ ទទួលបានប្រាក់ចំណេញសុទ្ធ២៤លានរៀល។ លោក ម៉ៅ ពេក បានឱ្យដឹងថា “សព្វថ្ងៃនេះគ្រួសារបានធ្វើស្រែចំនួនពីរហិកតាដែរ តែបើប្រៀបធៀបនិងមុខរបរផលិតកូនត្រី គឺមុខរបរផលិតកូនត្រីល្អជាងការធ្វើស្រែ។ សម្រាប់កូនត្រីយើងចាប់ផ្តើមបង្កាត់ភ្ញាស់ពីខែមីនា ដល់ខែមេសា និងខែឧសភា យើងអាចមានកូនត្រីសម្រាប់លក់ទទួលបានចំណូលបណ្តើរៗ។ តែបើធ្វើស្រែ យើងធ្វើពីរដង គឺយើងទទួលបានផលតែពីរដង ហើយការចំណាយម្តងៗអស់លុយច្រើន។ តួយ៉ាងរដូវកាលធ្វើស្រែកន្លងទៅនេះ សម្រាប់អ្នកខ្លះ គ្រាន់តែទូទាត់ទៅលើថ្លៃច្រូត ថ្លៃភ្ជួរ និងចំណាយផ្សេងៗអត់គ្រប់” ។ លោក ម៉ៅ ពេក បានចាប់ផ្តើមប្រកបមុខរបរបង្កាត់ភ្ញាស់កូនត្រីពូជ សម្រាប់ផ្គត់ផ្គង់ទៅលើទីផ្សារក្នុងស្រុក នៅឆ្នាំ២០១១ រហូតមកដល់ឆ្នាំ២០២៦នេះ មានស្រះត្រី១៩ស្រះ។ ដោយមើលឃើញពីមុខរបរបង្កាត់ភ្ញាស់បានប្រាក់ចំណូលខ្ពស់ជាងការធ្វើស្រែជាងពីរហិកតា កាលពីខែមេសាកន្លងទៅនេះ លោកបានជីកស្រះ ចំនួនប្រាំពីរស្រះទៀត ដោយរំពឹងថា ទទួលបានប្រាក់ចំណេញសុទ្ធចំនួន៤០លានរៀល។ លោកបានឱ្យដឹងទៀតថា ក្រោយពីជីកស្រះបន្ថែមរួចហើយ ក្នុងនាមជាអ្នកជំនាញ […]
News & ចំណេះដឹងថ្មីៗ & ជាតិ

ខេត្តព្រះវិហារមានផ្ទៃដីដាំស្រូវសរីរាង្គ១៤០០០ហិកតា ទទួលបានទិន្នផល៣០០០តោន ក្នុងមួយឆ្នាំ
ដោយ រស្មី ព្រះវិហារ៖ យោងតាមគម្រោងគជ់នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ខេត្តព្រះវិហារមានកសិករដាំស្រូវសរីរាង្គប្រហែល៤ ៣០០នាក់ ដាំដុះលើផ្ទៃដីប្រហែល១ ៤០០០ហិកតា ដោយផលិតទិន្នផលស្រួវបានរហូតដល់៣២ ០០០តោន ក្នុងមួយឆ្នាំ។ នាដើមសប្តាហ៍នេះ តាមរយៈគម្រោងគជ់, អង្គការដៃគូ និងស្ថាប័នពាក់ព័ន្ធបានកំពុងជំរុញដល់ផែនទីបង្ហាញផ្លូវមួយ ដែលនឹងជួយភ្ជាប់កសិករជាមួយនឹងសេវាកម្ម ការវិនិយោគ និងឱកាសទីផ្សារ ដែលពួកគេត្រូវការ ដើម្បីកែលម្អផលិតកម្ម និងប្រាក់ចំណូល។ ក្នុងកម្មវិធីជួបជុំមួយ ដឹកនាំដោយមន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកស្រី រេប៊ែកកា ប៊ែល (Rebekah Bell តំណាងអង្គការស្បៀង និងកសិកម្មនៃអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា ដែលបានប្រគល់កុំព្យូទ័រយួរដៃចំនួន៤៣គ្រឿង និងម៉ាស៊ីនបោះពុម្ពចំនួន៤៣គ្រឿង ជូនដល់សហគមន៍ចំនួន៤៣ ដើម្បីជំរុញលើបច្ចេកវិទ្យាដល់សហគមន៍មូលដ្ឋាននោះបានបង្ហាញពីការអភិវឌ្ឍន៍លើសមត្ថភាពកសិករ តាមលក្ខណៈបច្ចេកវិទ្យាសម័យថ្មីជាមួយនឹងការផលិតដំណាំកសិកម្ម។ មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ការជួបជុំនេះក៏បានបង្ហាញ និងពិភាក្សាអំពីផែនទីបង្ហាញផ្លូវខ្សែច្រវាក់តម្លៃថ្នាក់ខេត្ត សម្រាប់ស្រូវសរីរាង្គរបស់ខេត្តព្រះវិហារ ដែលកំណត់សកម្មភាពយុទ្ធសាស្ត្រដើម្បីជួយកសិករឆ្ពោះទៅរកទីផ្សារ ដែលមានតម្លៃខ្ពស់ជាងមុន។ កសិករអាចនឹងទទួលប្រយោជន៍ក្នុងរដូវកាលខាងមុខ។ សកម្មភាពនេះ ក៏បានជួយកសិករតូចតាច ឱ្យអាចសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ លក់កសិផលកាន់តែចំណេញច្រើន និងមានជីវភាពរស់នៅប្រសើរជាងមុន។ […]
