ក្រុមហ៊ុននាំចេញអង្ករដ៏ធំមួយ នៅខេត្តបាត់ដំបង ចាប់ផ្តើមទិញស្រូវផ្ទាល់ពីកសិករតាមកិច្ចសន្យា ដោយផ្តល់តម្លៃល្អលើទីផ្សារ​​

photo_2026-08-18_16-04-19 (3)

ដោយ ហៃ ស៊ីណា

បាត់ដំបង៖ នៅដើមសប្តាហ៍នេះ ក្រុមហ៊ុននាំចេញអង្ករដ៏ធំមួយ នៅខេត្តបាត់ដំបង​ ឈ្មោះ ស៊ីធី រ៉ាយស៍ អ៊ឹមផត អិចផត ខូ អិលធីឌី បានចាប់ផ្តើមទិញស្រូវពីកសិករតាមកិច្ចសន្យា ដែលបានព្រមព្រៀង និងចុះហត្ថលេខាជាមួយ​ក្រុម​កសិករអ្នក​ផលិត​ស្រូវ​រួចហើយ។

ការចុះទិញស្រូវរបស់ក្រុមហ៊ុនកែច្នៃអង្ករខាងលើ បន្ទាប់ពីថ្មីៗនេះ ភាគីខាងរោងម៉ាស៊ីន និងក្រុម​អ្នក​ផលិត​ស្រូវបានចុះ​កិច្ចសន្យា​មួយ ដែល​ប្រព្រឹត្តិ​ទៅ​ដោយ​តំណាង​សមាគម៏​បណ្តាញ​កសិករ​តេជោ​ នៅ​ទីស្នាក់ការ​ធានា​គា​អភិវឌ្ឍន៍​ជនបទ​ និងកសិកម្ម ​(ARDB)។

ឯកឧត្តម ឡាយ ឈុនហាំង នាយកទូទៅក្រុមហ៊ុនស៊ីធី រ៉ាយស៍ អ៊ឹមផត អិចផត ខូ អិលធីឌី និងជាអនុប្រធានបណ្តាញកសិករតេជា ប្រចាំខេត្តបាត់ដំបង បាន​មានប្រសាសន៍ថា  ទើបចាប់ផ្តើមការច្រូតកាត់ ការប្រមូលទិញរបស់ក្រុមហ៊ុន​បានជាង១ ០០០តោន នៅប្រភេទស្រូវបីប្រភេទ OM5451 ទិញក្នុងតម្លៃ៩៧០រៀល ស្រូវស្រងែ១ ០២០រៀល និងស្រូវសែនក្រអូប តម្លៃ១ ០៥០រៀល ក្នុងមួយគីឡូក្រាម។​​​​

ឯកឧត្តម ឡាយ ឈុនហាំង បាន​​បញ្ជាក់ទៀតថា ការប្រមូលទិញស្រូវចូលរបស់ក្រុមហ៊ុនមានទាំងកិច្ចសន្យាកសិកម្ម​​បានចុះជាមួយក្រុម​ផលិតតាមស្រុក និងការប្រមូលទិញពីកសិករផ្ទាល់ ហើយ​កសិករក្នុងសមា​គមបណ្តាញកសិករតេជោ មានទីផ្សារច្បាស់លាស់ ព្រមទាំងទទួលបានអត្តប្រយោជន៍តម្លៃបន្ថែម ជាពិសេសមានទីផ្សារមួយច្បាស់លាស់ផងដែរ។

តំណាងក្រុមហ៊ុនកែច្នៃអង្ករខាងលើបានបន្ថែមថា ការចាប់ផ្តើមអនុវត្តកិច្ចសន្យានេះ គឺជាដំណឹងដ៏ល្អសម្រាប់កសិករក្នុង​កិច្ចសន្យា​ ព្រោះវាជួយបង្កើនភាពច្បាស់លាស់ក្នុងការរកទីផ្សារ និងរៀបចំផែនការផលិតកម្មបានកាន់តែប្រសើរ។ ជាមួយគ្នានេះ តម្លៃទីផ្សារស្រូវបូកជាមួយប្រាក់លើកទឹកចិត្តនឹងត្រូវអនុវត្តដោយផ្អែកលើស្ថានភាពទីផ្សារស្រូវពិតប្រាកដ គុណភាពស្រូវ និងលក្ខខណ្ឌ ដែលបានព្រមព្រៀងក្នុងកិច្ចសន្យា ដោយផ្តោតលើភាពត្រឹមត្រូវ តម្លាភាព និងផលប្រយោជន៍របស់កសិករ។

លោកបានរំពឹងទុកថា ការទិញតាមកិច្ចសន្យាក៏ជួយកាត់បន្ថយភាពមិនប្រាកដប្រជាផ្នែកទីផ្សារ និងផ្តល់ឱកាសឱ្យកសិករទទួលបានទីផ្សារ ដែលមានការរៀបចំច្បាស់លាស់។ ដូច្នេះ បងប្អូនកសិករទាំងអស់ខិតខំថែទាំស្រូវ យកចិត្តទុកដាក់លើគុណភាព និងអនុវត្តតាមបច្ចេកទេសកសិកម្មល្អ ដើម្បីឱ្យផលិតផលមានគុណភាពខ្ពស់ និងអាចទទួលបានតម្លៃល្អនៅពេលប្រមូលផល។​​

បន្ថែមពីនេះ ការខិតខំប្រឹងប្រែងរបស់កសិករ គឺជាមូលដ្ឋានសំខាន់សម្រាប់សន្តិសុខស្បៀង និងការរីកចម្រើននៃវិស័យកសិកម្មកម្ពុជា។ កសិករមិនត្រូវបាក់ទឹកចិត្តចំពោះការប្រែប្រួលតម្លៃទីផ្សារ តែត្រូវបន្តពង្រឹងគុណភាព ផលិតតាមតម្រូវការទីផ្សារ និងចូលរួមក្នុងការលក់តាមប្រព័ន្ធកិច្ចសន្យា ដើម្បីបង្កើនអំណាចចរចា និងផលប្រយោជន៍របស់កសិករ។

ជារួមវិញ សមាគម៏​បណ្តាញកសិករតេជោ និងក្រុមហ៊ុន ស៊ីធី រ៉ាយស៍ អ៊ឹមផត អិចផត ខូ អិលធីឌី នឹងបន្តពង្រឹងកិច្ចសហការជាមួយកសិករ ដើម្បីរួមគ្នាបង្កើតទីផ្សារ ដែលមានភាពច្បាស់លាស់ និងមាននិរន្តរភាព៕



image_2026-09-09_07-44-27
អ្នកជំនាញជំរុញម៉ាឡេស៊ី ឱ្យត្រៀមទប់ទល់ផលប៉ះពាល់បាតុភូតអែលនីញ៉ូ

ប៉េតាលីងចាយ៉ា៖ អ្នកជំនាញអាកាសធាតុបាននិយាយថា ម៉ាឡេស៊ីគួរតែត្រៀមខ្លួនជាមុន ដើម្បីទប់ទល់នឹងផលប៉ះពាល់ពេញលេញដែលអាចបង្កឡើងដោយបាតុភូត អែលនីញ៉ូ (El Niño) ពីព្រោះស្ថានភាពស្ងួតអូសបន្លាយអាចគំរាមកំហែងដល់ធនធានទឹក វិស័យកសិកម្ម និងគុណភាពខ្យល់។ លោកបណ្ឌិតសាស្ត្រាចារ្យជាន់ខ្ពស់នៅវិទ្យាស្ថានបម្រែបម្រួលអាកាសធាតុ នៃសាកលវិទ្យាល័យជាតិម៉ាឡេស៊ី បាននិយាយថា អែលនីញ៉ូនៅឆ្នាំនេះ មិនទាន់អាចប្រៀបធៀបជាមួយព្រឹត្តិការណ៍អែលនីញ៉ូធ្ងន់ធ្ងរ ដែលបានកើតឡើងក្នុងឆ្នាំ១៩៩៧ និង២០១៥ នៅឡើយទេ។ លោកបានបន្ថែមថា ប្រសិនបើអែលនីញ៉ូធ្វើឱ្យបរិមាណភ្លៀងពីមូសុងថយចុះ តំបន់ប្រមូលទឹកសំខាន់ៗ រួមទាំងអាងស្តុកទឹក នឹងប្រឈមការបំពេញទឹកឡើងវិញមិនគ្រប់គ្រាន់ ក្នុងអំឡុងរដូវមូសុងឦសាន។លោកបានព្រមានថា ស្ថានភាពនេះអាចធ្វើឱ្យអាកាសធាតុក្តៅធម្មតា ប្រែទៅជាវិបត្តិធ្ងន់ធ្ងរ ចាប់ពីខែមីនា ដល់ខែឧសភា ឆ្នាំ២០២៧។ លោកបាននិយាយថា ប្រជាជនម៉ាឡេស៊ីគួរត្រៀមឆ្នាំក្រោយអាចប្រឈមនឹងគ្រោះថ្នាក់អាកាសធាតុជាច្រើន ដូចជា ផ្សែងអ័ព្ទ និងរលកកម្តៅជាដើម។គួរបញ្ជាក់ថា ពិភពលោកកំពុងព្រមានថា បាតុភូតអាក្រក់ អែលនីញ៉ូ អាចអូសបន្លាយពេលរហូតដល់ឆ្នាំ ២០២៧ ។ អង្គការឧតុនិយមពិភពលោក និយាយថាបាតុភូតអែលនីញ៉ូ កំពុងបង្កើនឥទ្ធិពលរបស់ខ្លួនខ្លាំងឡើងៗ និងមានសភាពកាន់តែធ្ងន់ធ្ងរបន្ថែមទៀត ដែលប៉ះពាល់ដល់របបទឹកភ្លៀង និងសីតុណ្ហភាព ហើយអាចអូសបន្លាយពេលដល់ខែកុម្ភៈ ឆ្នាំក្រោយ។បាតុភូតអែលនីញ៉ូ នេះ មានឥទ្ធិពលដែលពាក់ព័ន្ធនឹងហានិភ័យនៃទឹកជំនន់ គ្រោះរាំងស្ងួត រួមទាំងការកើនឡើងនៃសីតុណ្ហភាពក្ដៅខ្លាំង៕ (ផាន់ អាណា)

image_2026-09-09_07-32-18
ហ្វីលីពីនកៀរគរថវិកា៣ពាន់លានដុល្លារ សម្រាប់សន្តិសុខស្បៀង ឆ្នាំ២០២៧

ម៉ានីល៖ ក្រសួងកសិកម្មហ្វីលីពីន កំពុងស្នើសុំថវិកាជាង ៣ ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៧ ដើម្បីរក្សានិរន្តរភាពផលិតកម្មស្បៀង ការពារប្រាក់ចំណូលកសិករ និងពង្រឹងសន្តិសុខស្បៀងជាតិ ទោះបីជាថវិកាទទួលបាននៅឆ្នាំនេះតិចជាងបណ្តាឆ្នាំ២០២៦ក៏ដោយ។ កញ្ចប់ថវិកាស្នើឡើងនេះ មានប្រមាណ២៧៦លានដុល្លារ ឬស្មើនឹង៨ភាគរយ ទាបជាងថវិកាចំនួន ៣ ពាន់លានដុល្លារ ដែលត្រូវបានអនុម័តសម្រាប់ក្រសួងកសិកម្ម ក្នុងឆ្នាំ២០២៦។ មន្ត្រីរដ្ឋាភិបាលហ្វីលីពីនបានពន្យល់ថា ការបន្ថយកម្រិតថវិកាឱ្យនៅទាប សម្រាប់គម្រោងសាងសង់ផ្លូវពីតភ្ជាប់កសិដ្ឋានទៅដល់ទីផ្សារ បានធ្លាក់ចុះមកនៅប្រមាណ ២៥៥ លានដុល្លារ ពីកម្រិតខ្ពស់ជាង ៥២៧ លានដុល្លារ កាលពីឆ្នាំមុន។ កញ្ចប់ថវិកាស្នើសម្រាប់ឆ្នាំ២០២៧ ក៏មានចំនួនខ្ពស់ជាងយ៉ាងច្រើន បើប្រៀបធៀបនឹងថវិកាជាង ៤ ពាន់លានដុល្លារ ដែលក្រសួងកសិកម្មបានដាក់ស្នើជាលើកដំបូង។ បើរាប់បញ្ចូលទាំង រដ្ឋបាលជាតិធារាសាស្ត្រ និងក្រសួងកំណែទម្រង់កសិកម្មរបស់ហ្វីលីពីន ថវិកាសរុបសម្រាប់វិស័យកសិកម្ម និងកំណែទម្រង់កសិកម្ម នឹងថយចុះមកនៅជាង ៤ ពាន់លានដុល្លារ ពីប្រមាណ ៥ ពាន់លានដុល្លារ។ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ហ្វ្រែនស៊ីស្ក ធៀវ ឡួរ៉ែល (Francisco Tiu Laurel) បានមាប្រសាសន៍ថា ទោះបីថវិកាត្រូវបានកាត់បន្ថយក៏ដោយ […]

photo_2026-09-07_18-33-04
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាបើកកិច្ចពិភាក្សាតុមូល ស្តីពីការជំរុញសកម្មភាពហិរញ្ញប្បទានបៃតង និងហិរញ្ញប្បទានអាកាសធាតុ នៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក

ភ្នំពេញ៖ នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានសមាគមស្ថាប័នហិរញ្ញវត្ថុអភិវឌ្ឍន៍នៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក (Association of Development Financing Institution in Asia and the Pacific – ADFIAP) បានអញ្ជើញចូលរួមជាអធិបតី និងថ្លែងសុន្ទរកថាបើកកិច្ចពិភាក្សាតុមូលនៃ Special Interest Group 2 តាមប្រព័ន្ធអនឡាញ ស្តីពី «ការជំរុញសកម្មភាពហិរញ្ញប្បទានបៃតង និងហិរញ្ញប្បទានអាកាសធាតុនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក» ។ កិច្ចពិភាក្សានេះមានការចូលរួមពី លោក Enrique I. Florencio អគ្គលេខាធិការ ADFIAP, លោក Hemant Mandal នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃមូលនិធិអាកាសធាតុបៃតង (Green Climate Fund – GCF), លោក Masayoshi Tatewaki […]

image_2026-09-08_16-04-42
ខ្វះជ្រូកក្នុងស្រុក វៀតណាម និងហ្វីលីពីនសម្រុកនាំចូលសាច់ជ្រូកពីប្រេស៊ីល​

វៀតណាម និង​ហ្វីលីពីន​បានសម្រុកនាំចូលសាច់ជ្រូកពីប្រទេស​ប្រេស៊ីល ដោយសារតែ​កង្វះជ្រូកផ្គត់ផ្គង់ក្នុងស្រុកផង និង​ក្រោយមានផ្ទុះរឿងជំងឺប៉ែសជ្រូកកន្លងមកនៅហ្វីក្នុងប្រទេសទាំងពីរនេះ។ ប្រទេសវៀតណាមវិញ រយៈពេល៧ខែ ឆ្នាំ២០២៦ បាននាំចូលសាច់ជ្រូកពីប្រទេសប្រេស៊ីលជាង១១ម៉ឺនតោនដែលមានតម្លៃជាង១៨៥លានដុល្លារ។ ចំណែកហ្វីលីពីន កំពុងបង្កើនការនាំចូលផលិតផលសាច់ជ្រូកក្នុង​បរិមាណ​ច្រើនបំផុតពីប្រទេសប្រេស៊ីល នៅក្នុងឆ្នាំ២០២៦នេះ និងអាចបន្តនាំចូលកាន់តែច្រើននៅឆ្នាំ២០២៧ ដោយសារសាច់ជ្រូកពីប្រេស៊ីលមានតម្លៃទាប និងកង្វះខាតសាច់ជ្រូកក្នុងស្រុក។ តម្លៃសាច់ជ្រូកប្រេស៊ីលលក់ក្នុងប្រទេសវៀតណាម ជាមធ្យមគឺ ១,៦ដុល្លារ ក្នុងមួយគីឡូក្រាម ដែលជាតម្លៃមួយទាប ធៀបនឹង​ឆ្នាំ២០២៥។ សាច់ជ្រូកនាំចូលនៅតែមានតម្លៃថោកជាងផលិតផលក្នុងស្រុកយ៉ាងច្រើន ដែលបច្ចុប្បន្នលក់រាយក្នុងតម្លៃចន្លោះពី២,៦ ដល់៥,៥ដុល្លារក្នុងមួយគីឡូក្រាម។ សមាគមចិញ្ចឹមសត្វ នៅជិតទីក្រុងហូជីមិញ បាននិយាយថា តម្លៃជ្រូករស់នៅប្រទេសប្រេស៊ីល ទាបជាងតម្លៃជ្រូករស់នៅវៀតណាមប្រហែលជិតពាក់កណ្ដាល​ ដោយសាចំណីសត្វផលិតក្នុងប្រទេសប្រេស៊ីល មានតម្លៃទាប ព្រោះផលិតកម្មពោត និងសណ្តែកសៀងប្រេស៊ីលផ្តល់ទិន្នផលខ្ពស់បំផុតលើពិភពលោក។ នៅឯហ្វីលីពីនវិញ គឺបាននាំចូល​ផលិតផលសាច់ជ្រូកពីប្រេស៊ីលរហូតដល់ទៅ ២៥ ម៉ឺនតោន ក្នុងរយៈពេល ៨ ខែ​ក្នុងឆ្នាំនេះ ហើយបើនិយាយពីការ​នាំចូលសរុប គឺរហូតដល់ទៅ ៥៤ ម៉ឺនតោនក្នុងរយៈកាល ៦ ខែកន្លងទៅ ។ របាយការណ៍បានឱ្យដឹងថា កំណើននៃការនាំចូលនេះ ដោយសារកំណើនសេដ្ឋកិច្ចក្នុងស្រុក និងកំណើនប្រជាជនរបស់ហ្វីលីពីន ស្របពេលប្រឈមនឹងបញ្ហាជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលធ្វើឱ្យចំនួនជ្រូកក្នុងស្រុកមិនអាចឆ្លើយតបតម្រូវការទីផ្សារ៕ (ផាន់ អាណា)

កាលវិភាគផ្សព្វផ្សាយ