យុវ​កសិករម្នាក់ នៅខេត្តព្រែវែង ប្រើទុន​​៤ ០០០ដុល្លារ​ ក្លាយជាអ្នក​​ផ្គត់ផ្គង់កូនកន្ធាយពូជ​​ និងកន្ធាយសាច់

photo_2026-08-03_09-24-08 (2)

ដោយ ឡុង សារេត​

ព្រៃវែង​៖ ផ្តើមចេញពីចំណង់ចំណូលចិត្ត​ ​និងមើលឃើញពីនិន្នាការ​ទី​ផ្សារ​​​​កើនឡើង​​​, យុវជនម្នាក់រស់​នៅភូមិកំចាយមា​រ ឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង​​ បាន​ចាប់ផ្តើមចិញ្ចឹមកន្ធាយ​ នៅឆ្នាំ​២០១៩​ ជាមួយ​ដើមទុនដំបូង​៥ ០០​ដុល្លារ​ និងបានបន្ថែម​ទុន​​ប្រមាណ៣ ៥០០ដុល្លារ​​ទៀត​ ក្រោយពីចិញ្ចឹមបាន​បីខែមានការលូតលាស់បានល្អ ហើយ​​នៅលើទីផ្សារអាច​​លក់បាន​តម្លៃខ្ពស់​​ រហូតជួយឱ្យ​លោក មានសមត្ថភាពរកប្រាក់ចំណូលសរុប​​​ក្នុងមួយខែ​បានដល់​៥ ០០០ដុល្លារ​។​

លោក ចន បូរិន បានឱ្យដឹង​ថា ក្នុងដំណើរការ​ចិញ្ចឹមកន្ធាយ​អស់​រយៈពេលប្រហែលប្រាំពីរឆ្នាំកន្លងមកនេះ​ ក៏ដូចជាក្នុងពេលបច្ចុប្បន្ន ​កន្ធាយសាច់​មានតម្រូវការខ្ពស់ និងលក់​បានតម្លៃល្អ​នៅលើទីផ្សារ​​។​ តួយ៉ាង​កន្ធាយសាច់​មួយក្បាល​មានទម្ងន់ក្នុងវង្វង់កន្លះគីឡូក្រាម អាចលក់បាន​តម្លៃ​​ពី​៦ទៅ​៧ដុល្លារ​ ហើយបើទម្ងន់​មួយគីឡូក្រាមឡើងទៅ​​ អាចលក់បាន​ថ្លៃ​ដល់​​១០ដុល្លារ​ក្នុងមួយក្បាល​។​

​ពាក់ព័ន្ធនិង​ការចិញ្ចឹមកន្ធាយនេះ​, បើតាម​យុវជន​ខាងលើ សម្រាប់កសិករ​មានទីតាំង​ធំ​ និង​មានស្រះចិញ្ចឹមកន្ធាយ​មានចំនួន​ច្រើន​​អាចផ្ទុទុកកន្ធាយ​ឱ្យដល់ធំចាំប្រមូលផល​នឹងបានចំណេញ​កាន់តែខ្ពស់​។​ ផ្ទុយទៅវិញ​បើកសិករ​មាន​ទីតាំងតូច​ ហើយចង់បានដើមទុន​មកវិញលឿន​ គាត់អាចចំណាយពេល​ចិញ្ចឹមប្រហែលប្រាំមួយខែ​ក៏អាចប្រមូលផល​លក់យកប្រាក់​ធ្វើ​ដើមទុនទៅ​ពង្រីកការចិញ្ចឹមបន្ថែមបាន​​។ ​ខណៈ​​ការចិញ្ចឹមកន្ធាយ​ បើកសិករមើលថែទាំ​នៅក្នុងរយៈពេល​បីខែដំបូងបាន​ល្អ​ យល់ច្បាស់​ពីបច្ចេកទេស និង​ចេះផ្លាស់ប្តូរទឹក​ឱ្យបាន​ទៀងទាត់​ គឺ​​អាចចៀសផុតពីការខូចខាត ឬពីហានិភ័យបានច្រើន​​។ ​

​លោកគូសបញ្ជាក់ថា​​ ​“បច្ចុប្បន្នដោយសារខ្ញុំទើបតែរៀបចំ​​កសិដ្ឋានថ្មីមួយទៀត។ ដូច្នេះការផ្គត់ផ្គង់កន្ធាយ​ទៅលើ​ទីផ្សារនៅមានកម្រិត​។ តែទៅអនាគត​យើងមានផែនការផលិតមេកន្ធាយ​ពូជ​ឱ្យ​បានដល់៥០ ០០០ក្បាល​​ ផ្អែកលើអាងស៊ីម៉ង់ត៍​ចំនួន​៣០អាង​ និង​ស្រះ​​ចំនួន​២០ ដែលមានក្នុងពេលសព្វថ្ងៃ​”។

​          ​បើតាម​លោក ចន បូរិន ​, នៅក្នុងមួយឆ្នាំ​លោក​មានសមត្ថភាព​ផ្គត់ផ្គង់កូនកន្ធាយ​ពូជ​ដល់ប្រជាពលរដ្ឋក្នុងតំបន់ និងក្រៅ​តំបន់​បានពីចំនួន​១០ ០០០ ទៅ២០​ ០០០កូន។ ដោយឡែកកន្ធាយសាច់​មានចំនួន​តិចតួច តែនៅថ្ងៃខាងមុខលោកមានមហិច្ឆិតា​​ចង់​ផ្គត់ផ្គង់ឱ្យបាន​មួយសែនក្បាល​នៅក្នុងមួយរដូវ​។

លោកបន្តថា បច្ចុប្បន្ន​តម្លៃកូនកន្ធាយ​ពូជថ្លៃ​ជាងពេលមុន។ សម្រាប់​​កូនកន្ធាយមាន​អាយុពីមួយខែទៅ​ពីរខែ​​អាច​លក់​បានតម្លៃពី៣​ ០០០ ទៅ​៤ ​០០០រៀល​ ក្នុងមួយក្បាល​។​ ប៉ុន្តែ​នៅពេល​បច្ចុប្បន្ន​នេះ​ បើកូនកន្ធាយអាយុបាន​ជាង​ពីរខែ​មានតម្លៃ​ពី៤​​ ៥០០រៀលទៅ ៥​ ០០០រៀល ​ក្នុងមួយក្បាល​។ ការកើនឡើងនៃតម្លៃកូនកន្ធាយ​ក្នុងពេលសព្វថ្ងៃនេះ ដោយសារការផលិតកូនពូជ​នៅក្នុងស្រុក​មិនទាន់គ្រប់គ្រាន់។ តែនៅលើទីផ្សារ​​មាន​តម្រូវការខ្ពស់ទិញ​យកទៅចិញ្ចឹម​​នៅក្នុងតំបន់ និងតាមបណ្តាខេត្តផ្សេងៗ​​។ ជាក់ស្តែង​កសិករមកពីខេត្តបាត់ដំបង​​ បន្ទាយមានជ័យ​ តាកែវ និងខេត្តកំពង់ស្ពឺ​ បានទិញ​កូនកន្ធាយរបស់លោកយកទៅចិញ្ចឹមច្រើន​។ ពោលជារួមទៅការចិញ្ចឹមកន្ធាយលក្ខណៈគ្រួសារនេះមានការរីកសាយភាយ​តាមគ្នា​ច្រើន​ សូម្បីកសិករនៅខេត្តព្រះវិហារ​ មណ្ឌលគិរី និងខេត្តរតនគិរី ក៏លោក​ធ្លាប់បានដឹកជញ្ជូន​កូនកន្ធាយ​ជូនពួកគាត់ដែរ​។​

​យុវជន ចន បូរិន បាន​បង្ហើបបា្រប់ថា “បើយើងនិយាយពីចំណូល​ពីការលក់កូនកន្ធាយ​និងកន្ធាយសាច់​ ខ្ញុំអាចរកចំណូលសរុប​ក្នុងមួយខែ​បានពី​១ ០០០ ដល់ទៅ​​៥ ០០០ដុល្លារ​”​៕


Confectionery factory employee using icing bag
អង្គការសុខភាពពិភពលោកចង់មានច្បាប់គ្រប់គ្រងល័ក្ត និងមេស្ករ នៅលើចំណីអាហារ

ឡុងដ៍៖ អង្គការសុខភាពពិភពលោក បានស្នើសេចក្តីព្រាងគោលការណ៍ណែនាំថ្មី ដោយជំរុញឱ្យរដ្ឋាភិបាលនានាដាក់ចេញនូវបទប្បញ្ញត្តិគ្រប់គ្រងលើចំណីអាហារ ដែលមានការបន្ថែមសារធាតុពណ៌ សារធាតុផ្តល់ក្លិន និងរសជាតិ ដើម្បីជួយកាត់បន្ថយជំងឺបង្កឡើងពីរបបអាហារ។ យោងតាមសេចក្តីព្រាងគោលការណ៍ណែនាំថ្មីរបស់អង្គការសុខភាពពិភពលោក បានឱ្យដឹងថា បណ្ដារដ្ឋាភិបាលដឹកនាំប្រទេសគួរចេញច្បាប់គ្រប់គ្រងចំណីអាហារបន្ថែមល័ក្ត បន្ថែមក្លិន និងមេស្ករ ដែលត្រូវបានប្រើប្រាស់ក្នុងគោលបំណងទាក់ទាញដល់អ្នកប្រើប្រាស់។ សេចក្តីព្រាងគោលការណ៍ណែនាំនេះ មានគោលបំណងជួយរដ្ឋាភិបាលកំណត់ថា តើចំណីអាហារប្រភេទណាខ្លះ គួរបរិភោគតិចល្មមក្នុងរបបអាហារមានសុខភាពល្អ និងផលិតផលប្រភេទណាខ្លះអាចត្រូវស្ថិតក្រោមវិធានការដូចជាដាក់ស្លាកព្រមាន ឬយកពន្ធខ្ពស់ ដោយអាស្រ័យលើអាទិភាពរបស់ប្រទេសនីមួយៗ។ ប៉ុន្តែសេចក្តីព្រាងនេះ បានធ្វើឱ្យឧស្សាហកម្មចំណីអាហារចេញប្រតិកម្មយ៉ាងខ្លាំង និងភ្លាមៗតែម្តង។ គំរូថ្មីសម្រាប់ចាត់ថ្នាក់ចំណីអាហារតាមលក្ខណៈសមាសធាតុ និងបានផ្សព្វផ្សាយកាលពីសប្តាហ៍មុន គឺជាការងារលើកដំបូងហើយ ដែលទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិមួយនេះ បានបញ្ចូលសារធាតុផ្សំប្រភេទនេះទៅក្នុងគោលការណ៍ណែនាំរបស់ខ្លួន។ កន្លងមក គោលការណ៍ណែនាំនេះផ្តោតតែលើសមាសធាតុអាហារូបត្ថម្ភ រួមមានជាតិខ្លាញ់ និងអំបិលប៉ុណ្ណោះ។ មន្ត្រីបច្ចេកទេសនៃនាយកដ្ឋានអាហារូបត្ថម្ភ និងសុវត្ថិភាពចំណីអាហាររបស់អង្គការសុខភាពពិភពលោក បានមានប្រសាសន៍ថា សេចក្តីព្រាងនេះមានវិសាលភាពលើសពីការចាត់ថ្នាក់ចំណីអាហារតាមសារធាតុចិញ្ចឹមបែបធម្មតា ដោយទទួលស្គាល់ថា ការពិចារណាលើចំណីអាហារមិនគួរផ្អែកតែលើបរិមាណសារធាតុចិញ្ចឹមប៉ុណ្ណោះទេ ប៉ុន្តែក៏គួរពិចារណាលើទិដ្ឋភាពផ្សេងៗទៀតនៃរូបមន្តផ្សំរបស់ផលិតផលផងដែរ ដើម្បីបង្ការជំងឺ ដែលបណ្តាលមកពីរបបអាហារមិនត្រឹមត្រូវ។ យោងតាមទិន្នន័យពីការសិក្សាសកលមួយរបស់អង្គការសុខភាពពិភពលោក បានឱ្យដឹងថា របបអាហារមិនល្អ បានធ្វើឱ្យមនុស្សនៅលើសកលលោកស្លាប់ប្រមាណ១១លាននាក់ក្នុងមួយឆ្នាំ។ គំរូថ្មីដែលបានស្នើឡើងនេះ ក៏ជាការព្យាយាមរបស់អង្គការសុខភាពពិភពលោក ក្នុងការផ្តល់ការណែនាំដល់រដ្ឋជាសមាជិក ដើម្បីឱ្យមានគោលការណ៍ច្បាស់លាស់ ក្នុងការពិចារណាអំពីចំណីអាហារកែច្នៃជ្រុលហួស ដែលកំពុងក្លាយជាប្រធានបទចម្រូងចម្រាស់យ៉ាងខ្លាំង។ ចំណីអាហារកែច្នៃជ្រុល គឺជាប្រភេទចំណីអាហារ ឬភេសជ្ជៈ […]

ពីថ្ងៃនេះដល់ឆ្នាំ_២០៤០_1 (3)
អាស៊ីអាគ្នេយ៍ត្រូវការទុនវិនិយោគជាង៧ទ្រីលានដុល្លារ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធរហូតដល់ឆ្នាំ២០៤០

ម៉ានីល៖ធនាគារអភិវឌ្ឍន៍អាស៊ីថា ប្រទេសជាសមាជិកអាស៊ានទាំង១១ រួមមាន ព្រុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី ភូមា ហ្វីលីពីន សិង្ហបុរី ថៃ ទីម័រខាងកើត និងប្រទេសវៀតណាម ត្រូវការទុនវិនិយោគជាង៧ទ្រីលានដុល្លារ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធរហូតដល់ឆ្នាំ២០៤០។ ទោះយ៉ាងណា របាយការណ៍ខាងលើនេះមិនបានបញ្ជាក់ពីទំហំទឹកប្រាក់ ដែលប្រទេសនីមួយៗត្រូវការឡើយ។ យោងតាមរបាយការណ៍ថ្មីមួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឱ្យដឹងថា បណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ត្រូវការទុនវិនិយោគជាង៧ទ្រីលានដុល្លារ សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរហូតដល់ឆ្នាំ២០៤០ ដើម្បីគាំទ្រកំណើនសេដ្ឋកិច្ច ពង្រឹងសន្តិសុខថាមពល និងកសាងសេដ្ឋកិច្ច ដែលមានទំនាក់ទំនងតភ្ជាប់គ្នា និងមានភាពធន់។ លោក ម៉ាសាតូ កាន់ដា ប្រធានធនាគារ ADB បានមានប្រសាសន៍ថា កំណើនរបស់អាស៊ីអាគ្នេយ៍ពឹងផ្អែកលើអ្វី ដែលតំបន់នេះនឹងកសាងបន្តទៀត។ រោងចក្រនានាត្រូវការអគ្គិសនីផ្គត់ផ្គង់បានជាប់លាប់ ហើយអាជីវកម្មត្រូវការមធ្យោបាយដឹកជញ្ជូនលឿន និងមានសុវត្ថិភាពជាងមុន ដើម្បីទៅដល់ទីផ្សារ។ ការវិនិយោគទាំងនេះក៏ត្រូវតែរៀបចំឡើង ដើម្បីផ្តល់ផលប្រយោជន៍ក្នុងរយៈពេលវែងផងដែរ។ ធនាគារ ADB នឹងជួយបណ្តារដ្ឋាភិបាល ដើម្បីជំរុញគម្រោងវិនិយោគអាចទុកចិត្តបាន និងប្រជាជនអាចពឹងផ្អែកបាន។ របាយការណ៍បានប៉ាន់ប្រមាណថា តំបន់នេះត្រូវការទុនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធជាមធ្យមចំនួន៤៧៦ពាន់លានដុល្លារក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៤០ ដែលស្មើនឹង៨,៧ភាគរយ នៃផលិតផលក្នុងស្រុកសរុបរបស់តំបន់នេះ។ ការវាយតម្លៃនេះឆ្លុះបញ្ចាំងពីតម្រូវការកាន់តែកើនឡើងរបស់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ចំពោះហេដ្ឋារចនាសម្ព័ន្ធទំនើប […]

photo_2026-11-11_14-28-27 (2)
មៀនប៉ៃលិន​​​ស្រស់​​​​៩០តោន​​​ ផ្គត់ផ្គង់ទៅ​ក្រុមហ៊ុន៤ សម្រាប់កែច្នៃ និង​នាំចេញទៅចិន​​

ដោយ ឡុង សារេត ភ្នំពេញ៖ សហគមន៍កសិកម្មទំនើប​មៀនប៉ៃលិន​ ដែលទើបតែបង្កើតឡើងនៅដើមឆ្នាំ​២០២៦ បានចាប់ផ្តើម​ប្រមូលផល​ផ្លែមៀនប៉ៃលិន​លើកដំបូង​ ចាប់ពីខែកញ្ញា រហូតដល់​ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បាន​៩០តោន​​ ផ្គត់ផ្គង់ទៅ​ក្រុមហ៊ុន​ចំនួន៤​សម្រាប់កែច្នៃ​ និងនាំចេញផ្លែមៀនស្រស់ទៅប្រទេស​ចិន​។​​ អ្នកស្រី ជា លាភ អនុប្រធានក្រុមប្រឹក្សាភិបាល​​សហគមន៍កសិកម្មទំនើបមៀនប៉ៃលិន បានឱ្យដឹង​ថា សមាជិករបស់សហគមន៍បាន​ប្រមូលផលផ្លែមៀនស្រស់ និងផ្គត់ផ្គង់ដល់ក្រុមហ៊ុន​ចំនួន​៤ ក្នុងនោះមាន​ក្រុមហ៊ុនឆាយណា ជីនវ័រយាន,ក្រុមហ៊ុនវិផា ហ៊្រ្វូត ត្រេឌីង,ក្រុមហ៊ុនពេជ្រចិន្ដា ហ៊្រ្វូត ប្រូដាកសិន និងក្រុមហ៊ុន ប៊ុនធឿន វ៉ាយប៊ីធី ជាមួយនិងតម្លៃ​ចន្លោះពី២ ៨០០ ទៅ​៣ ៥០០រៀល ​ក្នុងមួយគីឡូក្រាម​។ អ្នកស្រីបានឱ្យដឹងថា សហគមន៍កសិកម្មទំនើបមៀនប៉ៃលិន ត្រូវបាន​បង្កើតឡើងនៅខែមករា​ ឆ្នាំ២០២៦ ហើយ​រហូតមកដល់សព្វថ្ងៃនេះ​មានសមាជិក​ប្រមាណ​៩២នាក់ មានផ្ទៃដីដាំមៀនប៉ៃលិនចំនួន​៣ ០០០ហិកតា​ ​ហើយការផលិតមៀនប៉ៃលិននៅក្នុងឆ្នាំ​ដំបូង​នេះ​​ ហាក់មានភាពយឺតយាវ​ដោយសារបញ្ហាដើមទុន​ ។​ ទាក់ទងនិង​ដើមទុន​សម្រាប់​ផលិតមៀនប៉ៃលិន​, អ្នកស្រី ជា លាភ បានបញ្ជាក់ឱ្យដឹងថា សហគមន៍​ត្រូវការផ្តល់ទុនជូនកសិករ ដែលជាសមាជិក​មាន៣ដំណាក់កាល​។ ទី១ ចាប់ពីការថែទាំមៀនដំបូង​​រហូតដល់ចេញផ្កា, ​ទី​២ចាប់ពីមៀន​ចេញផ្កា ក្តឹប​ […]

Closeup of prepared basa fish on the ground under the lights
ក្រុមអ្នកចិញ្ចឹមត្រីនៅវៀតណាមខាងត្បូង អបអរសាទរមុខរបរចិញ្ចឹមត្រីប្រា

ហូជីមិញ៖ អាជ្ញាធរខេត្តដុងថាប់ ភាគខាងត្បូងវៀតណាម ដែលមានព្រំប្រទល់ជាប់ខេត្តកណ្តាល ខេត្តព្រៃវែង គ្រោងរៀបចំពិធីជួបជុំអ្នកចិញ្ចឹមត្រីប្រា និងអបអរសាទរមុខរបរចិញ្ចឹមត្រីប្រារបស់វៀតណាម ដើម្បីលើកកម្ពស់ឧស្សហកម្មចិញ្ចឹមត្រីរបស់ប្រទេវៀតណាម។ ពិធីនេះនឹងប្រព្រឹត្តទៅពីថ្ងៃទី៣ ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៦ នៅក្នុងទីប្រជុំជនខេត្តដុងថាប់ រៀបចំឡើងដោយក្រសួងកសិកម្ម និងបរិស្ថាន ព្រមទាំងអាជ្ញាធរមកពីតំបន់ផ្សេងទៀត ដែលមានការចិញ្ចឹមត្រីប្រាច្រើន រួមមាន ខេត្តអានយ៉ាង ទីក្រុងកាន់ថឺ និងខេត្តវិញឡុង ព្រមទាំងមានការចូលរួមពីក្រុមហ៊ុន សហគ្រាសផលិត សហកគមន៍កសិកម្ម អ្នកចិញ្ចឹមវារីសត្វ អ្នកផ្គត់ផ្គង់ធាតុចូលសម្រាប់ផលិតកម្ម រោងចក្រកែច្នៃ និងអ្នកចែកចាយផលិតផលទាំងក្នុងប្រទេសវៀតណាម និងមកពីក្រៅប្រទេសផងដែរ។ ពិធីបុណ្យនេះនឹងរៀបចំឡើងក្រោមប្រធានបទ ពីទន្លេមេគង្គទៅដល់តុបាយជុំវិញពិភពលោក ក្នុងគោលបំណងបង្ហាញពីការផ្លាស់ប្តូរជាវិជ្ជមាននៃឧស្សាហកម្មចិញ្ចឹមត្រីប្រា និងបង្ហាញពីការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់គុណភាពផលិតកម្ម ប្រសិទ្ធភាព និងនិរន្តរភាពបរិស្ថាន។ ខេត្តដុងថាប ក៏មានបំណងធ្វើឱ្យព្រឹត្តិការណ៍នេះជួយជំរុញការអភិវឌ្ឍសង្គមប្រកបដោយបរិយាបន្ន លើកកម្ពស់ជីវភាពរស់នៅ ពង្រឹងសមធម៌សង្គម និងកាត់បន្ថយហានិភ័យបរិស្ថាន ព្រមទាំងសម្ពាធលើធនធានប្រព័ន្ធអេកូឡូស៊ី នៅក្នុងប្រទេសវៀតណាម។ ពិធីបុណ្យនេះនឹងផ្តល់ឱកាសសម្រាប់បង្ហាញពីសក្តានុពល និងចំណុចខ្លាំងនៃឧស្សាហកម្មចិញ្ចឹមត្រីប្រាក្នុងតំបន់ ព្រមទាំងពង្រឹងទំនាក់ទំនងរវាងតួអង្គនានានៅទូទាំងខ្សែច្រវាក់ផ្គត់ផ្គង់ ចាប់ពីការចិញ្ចឹម ការកែច្នៃ រហូតដល់ការចែកចាយ។ ព្រឹត្តិការណ៍នេះក៏មានគោលបំណងជួយឱ្យអ្នកចិញ្ចឹមត្រូវយល់ដឹងពីលក្ខខណ្ឌនាំចូល ដែលកាន់តែតឹងរ៉ឹងនៅក្នុងទីផ្សារក្នុងស្រុក និងអន្តរជាតិ។ ខេត្តដុងថាប គឺជាខេត្តឈានមុខគេរបស់វៀតណាមទាំងផ្នែកផ្ទៃដីចិញ្ចឹមត្រីប្រា និងសមត្ថភាពកែច្នៃសម្រាប់ការនាំចេញ។ ខេត្តនេះមានរោងចក្រកែច្នៃផលិតផលជលផលចំនួន៨០ […]

កាលវិភាគផ្សព្វផ្សាយ