Phann

News & អន្តរជាតិ
Rice-DTI-20January2025-1
ហ្វីលីពីនដំឡើងពន្ធ២០ភាគរយលើអង្ករនាំចូល ចាប់ផ្តើមក្នុងខែមករា ២០២៦
ម៉ានីល៖ ក្រសួងកសិកម្មហ្វីលីពីន កាលពីដើមសប្តាហ៍មុន បានប្រកាសថា ពន្ធលើអង្ករនាំចូលពីបរទេសនឹងកើនឡើងពី១៥ភាគរយ ដល់២០ភាគរយ ដោយចាប់ផ្តើមចូលជាធរមាន ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ដ៏ខ្លីខាងមុខនេះ។ ការដំឡើងពន្ធនេះ កើតឡើងនៅពេលរដ្ឋាភិបាលកំពុងរៀបចំនាំចូលអង្ករជាថ្មីឡើងវិញ នៅក្នុងឆ្នាំ២០២៦ ដែលបច្ចុប្បន្នត្រូវបានផ្អាកជាបណ្តោះអាសន្ន ដើម្បីការពារប្រាក់ចំណូលរបស់កសិករក្នុងស្រុក ព្រោះរដូវប្រមូលផលស្រូវនឹងចូលមកដល់ឆាប់ៗនេះ។ លោក ហ្វ្រេនស៊ីស្កូ ធៀវ ឡូរ៉ែល (Francisco Tiu Laurel) រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ការដំឡើងពន្ធនេះឆ្លុះបញ្ចាំងពីការពិតជាច្រើន  ដូចជាការធ្លាក់ចុះតម្លៃប្រាក់ប៉េសូហ្វីលីពីន និងការធ្លាក់ចុះតម្លៃអង្ករនៅលើពិភពលោ»។ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងកសិកម្មក៏នឹងលើកលែងតម្រូវការបង់ប្រាក់កក់ចំនួន១០ភាគរយ សម្រាប់ចេញវិញ្ញាបនបត្រអនុញ្ញាតឱ្យនាំចូល និងបញ្ជាក់ពីភូតគាមអនាម័យ ដើម្បីបន្ធូរបន្ថយសម្ពាធលំហូរសាច់ប្រាក់របស់អ្នកនាំចូលអង្ករ។ ចំណែកការិយាល័យឧស្សាហកម្មរុក្ខជាតិ ក៏នឹងចាប់ផ្តើមទទួលពាក្យសុំចេញវិញ្ញាបនបត្រអនុញ្ញាតនាំចូលអង្ករ និងវិញ្ញាបនបត្របញ្ជាក់ភូតគាមអនាម័យ លើបរិមាណនាំចូលអង្ករចំនួន៥០០ ០០០តោន។ លោកបានមានប្រសាសន៍ថា «ជំនួសឱ្យការពឹងផ្អែកស្ទើរតែទាំងស្រុងលើប្រទេសវៀតណាម យើងលើកទឹកចិត្តអ្នកនាំចូលអង្ករ ឱ្យពិចារណានាំចូលពីប្រទេសកម្ពុជា មីយ៉ាន់ម៉ា និងអ្នកផ្គត់ផ្គង់មកពីប្រភពផ្សេងទៀត»។ ការដឹកជញ្ជូនអង្ករនាំចូលទាំងអស់ ត្រូវតែមកដល់ប្រទេសហ្វីលីពីនៅពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៦ដើម្បីធានាបាននូវតម្លៃសមរម្យនៅពេលចូលដល់មរដូវប្រមូលផលស្រូវថ្មី និងការពារអ្នកផលិតអង្ករក្នុងស្រុកកុំឱ្យជួបបញ្ហាធ្លាក់ថ្លៃ។ អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ បានរាយការណ៍ថា តម្លៃអង្ករនៅលើសកលលោកបានធ្លាក់ចុះដល់កម្រិតទាបបំផុត ឆ្នាំ២០២៥នេះ […]
News & អន្តរជាតិ
52880_2_1216139
ភូមាត្រៀមនាំចេញផ្លែបឺរ ទៅកាន់ប្រទេសចិន ក្នុងបិរមាណចំនួន៥ ០០០តោន
ណៃពិដោ៖ អង្គការលើកកម្ពស់ពាណិជ្ជកម្មភូមា កំពុងតែធ្វើការយ៉ាងសកម្ម ដើម្បីបង្កើតពិធីសារនាំចេញផ្លែបឺរជាមួយប្រទេសចិន ដោយមានគោលបំណងចាប់ផ្តើមការដឹកជញ្ជូន នៅក្នុងឆ្នាំ២០២៦-២០២៧ ស្របតាមស្តង់ដារនាំចូលរបស់អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន។ យោងតាមគេហទំព័របន្លែ និងផ្លែឈើ បានឱ្យដឹងថា បច្ចុប្បន្ននេះ ផ្លែបឺរភូមា មិនទាន់បានចុះបញ្ជីក្នុងចំណោមក្រុមផលិតផលចំនួន១៨មុខ ដែលតម្រូវឱ្យមានការចុះឈ្មោះរបស់អគ្គរដ្ឋបាលគយចិនទេ ដែលអនុញ្ញាតឱ្យអ្នកនាំចេញត្រូវដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតដោយផ្ទាល់ តាមរយៈច្រកចេញចូលតែមួយរបស់ភ្នាក់ងារពាណិជ្ជកម្មអន្តរជាតិចិន ដោយប្រើគណនីផ្ទាល់ខ្លួនតែម្តង។ ចំណែកនាយកដ្ឋានចត្តាឡីស័កសត្វ និងរុក្ខជាតិនៃអគ្គរដ្ឋបាលគយចិន នឹងត្រួតពិនិត្យចត្តាឡីស័កសម្រាប់ទំនិញកសិកម្មនាំចូល មានដូចជា គ្រាប់កាហ្វេមិនទាន់លីង គ្រាប់កាកាវ បន្លែស្រស់ និងស្ងួត គ្រឿងទេស និងគ្រាប់ធញ្ញជាតិ ដែលអាចបរិភោគបាន ដូចជា សណ្តែកស្ងួត គ្រាប់ចម្រាញ់យកប្រេង និងផលិតផលរុក្ខជាតិ។ ការចុះឈ្មោះសម្រាប់ផលិតផលទាំងអស់នេះ ត្រូវបានកំណត់ចំពោះតែអាជ្ញាធរមានសមត្ថកិច្ចប៉ុណ្ណោះ ដោយមិនរាប់បញ្ចូលក្រុមហ៊ុនឯកជនឡើយ ហើយការនាំចូលទាំងអស់ត្រូវតែគោរពតាមកម្រិតកំណត់ ស្តីពីសំណល់អតិបរមា ដើម្បីបំពេញតាមស្តង់ដារ របស់ប្រទេសចិន។ ការនាំចេញផ្លែបឺររបស់ប្រទេសភូមានៅតែមានកម្រិតទាបនៅឡើយ ដោយកន្លងមកនាំចេញបានតែចំនួន ៣ ០០០តោនប៉ុណ្ណោះ តាមរយៈប្រទេសជិតខាង។  ប៉ុន្តែសម្រាប់នៅឆ្នាំ២០២៦ខាងមុខនេះ ប្រទេសភូមាមានគោលបំណងបង្កើនគោលដៅនាំចេញរបស់ខ្លួនដល់ បិរមាណចំនួន៥ ០០០តោន ដែលឆ្លុះបញ្ចាំងពីមហិច្ឆតាកាន់តែខ្លាំងឡើង ក្នុងការពង្រីកទីផ្សារថ្មីៗ និងពង្រីកពាណិជ្ជកម្មផ្លែបឺរ ក្រោមការអនុលោមតាមច្បាប់របស់ប្រទេសចិន។ កាលពីពេលថ្មីៗកន្លងមកនេះ ប្រធានសមាគមអ្នកផលិត និងអ្នកនាំចេញបន្លែផ្លែឈើភូមា […]
News & អន្តរជាតិ
images
តុលាការវៀតណាមបើកសវនាការជំនុំជម្រះសំណុំរឿងសូកប៉ាន់ របស់មន្ត្រីសុវត្ថិភាពចំណីអាហារ៥៥នាក់
ហាណូយ៖ យោងតាមសេចក្តីសម្រេចចេញដោយតុលាការប្រជាជនហាណូយ សវនាការជំនុំជម្រះលើកដំបូងលើជនជាប់ចោទចំនួន៥៥នាក់ ក្នុងសំណុំរឿងស៊ីសំណូកសូកប៉ាន់ ដែលពាក់ព័ន្ធនឹងអាជ្ញាធរសុវត្ថិភាពចំណីអាហារនៃក្រសួងសុខាភិបាលវៀតណាម គ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ខាងមុខនេះ។ យោងតាមសារព័ត៌មាន វៀតណាម អេចប្រេស បានឱ្យដឹងថា សវនាការនេះនឹងមានរយៈពេល១០ថ្ងៃ ដើម្បីផ្តន្ទាទោសអតីតនាយកអាជ្ញាធរសុវត្ថិភាពចំណីអាហារពីររូប មានឈ្មោះ ង្វៀន ថាញ់ហ្វុង (Nguyen Thanh Phong) ភេទប្រុស និងឈ្មោះ ចិន វៀតង៉ា (Tran Viet Nga)  ភេទស្រី រួមជាមួយអតីតអនុប្រធានពីររូបទៀត មានឈ្មោះ ង្វៀន ហ៊ុងឡុង (Nguyen Hung Long) ភេទប្រុស និងឈ្មោះ ដុ ហ៊ូវ ទួន (Do Huu Tuan) ភេទប្រុស​ ព្រមទាំងមន្ត្រី និងបុគ្គលិកចំនួន៣០នាក់ផ្សេងទៀត។ ជនជាប់ចោទទាំងនេះ ត្រូវបានអយ្យការកំពូលអមតុលាការប្រជាជនក្រុងហាណូយ ចោទប្រកាន់ពីបទ «ទទួលសំណូក» តាមក្រមព្រហ្មទណ្ឌវៀតណាម។ ចំណែកជនជាប់ចោទ២១នាក់ទៀត មកពីសហគ្រាសឯកជន និងជាអ្នកផ្តល់សេវាកម្ម ត្រូវបានចោទប្រកាន់ពីបទ […]
News
605282752_1267672155390604_4499722505709613909_n
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដឹកនាំកិច្ចប្រជុំក្រុមការងារអន្តរក្រសួង ស្ថាប័ន សម្រាប់ពិនិត្យតាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយជាតិ ស្តីពីដំឡូងមី២០២០-២០២៥
ភ្នំពេញ៖ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារអន្តរក្រសួង ស្ថាប័ន កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំក្រុមការងារអន្តរក្រសួង ស្ថាប័ន សម្រាប់ពិនិត្យតាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយជាតិ ស្តីពីដំឡូងមី២០២០-២០២៥។ កិច្ចប្រជុំនោះដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោក លោកស្រី ដែលជាអនុប្រធាន និងសមាជិក នៃក្រុមការងារអន្តរក្រសួង ស្ថាប័ននេះ តំណាងអភិបាលនៃគណអភិបាលខេត្តទាំង ២៥ តាមប្រព័ន្ធវីដេអូ តំណាងសហព័ន្ធដំឡូងមីកម្ពុជា និងសមាគមសម្ព័ន្ធដំឡូងមីកម្ពុជា-ចិន ផងដែរ។ លើសពីនេះកិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យ និងការវាយតម្លៃចុងអាណត្តិនៃការអនុវត្តគោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥ និងការពិភាក្សាលើយន្តការអនុវត្តបន្តសមស្រប ដើម្បីបន្ដជំរុញការអភិវឌ្ឍវិស័យដំឡូងមីកម្ពុជា។ ជាលទ្ធផល កិច្ចប្រជុំក្រុមការងារអន្តរក្រសួង ស្ថាប័ននេះ បានបន្តឯកភាពលើសក្តានុពលនៃវិស័យដំឡូងមីកម្ពុជា ដែលមានតួនាទីសំខាន់ក្នុងការទាក់ទាញការវិនិយោគបន្ថែម លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន បង្តើតឱកាសការងារ និងកាត់បន្ថយភាពក្រីក្រ។ កិច្ចប្រជុំក៏បាន ឯកភាពក្នុងការស្នើសុំរៀបចំគោលនយោបាយជំហ៊ានទី២ ដែលផ្តោតសំខាន់លើយុទ្ធសាស្ត្រទាំង៣ រួមមាន ការផលិត ការកែច្នៃ និងការនាំចេញ ដើម្បីបន្តដោះស្រាយបញ្ហាប្រឈមចំពោះមុខ និងស្របតាមនិន្នាការទីផ្សារក្នុងតំបន់និងពិភពលោក ក៏ដូចជាការលើកកម្ពស់ភាពជាដៃគូរវាងរដ្ឋ ឯកជន និងភាគីពាក់ព័ន្ធ។ តាមរយៈគោលនយោបាយជាតិដំឡូងមី […]
News & ជាតិ
photo_2025-12-22_16-53-28
ធនាគារ ARDBបើកិច្ចប្រជុំបុគ្គលិកប្រចាំឆ្នាំ២០២៥ ផ្តោតលើប្រធានបទ «ការកសាងមូលធនមនុស្ស ដើម្បីភាពរីកចម្រើនប្រកបដោយចីរភាព»
ដោយ ឡុង សារេត រាជធានីភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ បានរៀបចំកិច្ចប្រជុំបុគ្គលិកប្រចាំឆ្នាំ២០២៥ ដោយផ្តោតលើប្រធានបទ «ការកសាងមូលធនមនុស្ស ដើម្បីភាពរីកចម្រើនប្រកបដោយចីរភាព» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ឯកឧត្តម លោក លោកស្រី នាងកញ្ញា ជាទីប្រឹក្សា អគ្គនាយករង ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ ដែលបានចូលរួមក្នុងកម្មវិធីប្រជុំប្រចាំឆ្នាំ២០២៥។ ឯកឧត្តមបណ្ឌិតប្រតិភូ បានមានប្រសាសន៍ថា ធនាគារ ARDB តែងតែរៀបចំកម្មវិធីប្រជុំប្រចាំឆ្នាំរបស់បុគ្គលិកជារៀងរាល់ឆ្នាំ ក្នុងគោលបំណងបូកសរុប និងផ្សព្វផ្សាយអំពីសមិទ្ធផលដែលធនាគារ ARDB សម្រេចបានប្រចាំឆ្នាំ និងការលើកទិសដៅឆ្នាំបន្ទាប់ ស្របតាមផែនទីបង្ហាញផ្លូវរយៈពេល១០ឆ្នាំ ២០២៤-២០៣៣ ផែនការអាជីវកម្មបីឆ្នាំរំកិល ដែលត្រូវបានដាក់ចេញក្នុងគោលដៅចូលរួមអភិវឌ្ឍន៍ជនបទ និងវិស័យកសិកម្ម ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងស្វាហាប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងស្របតាមយុទ្ធសាស្ត្រនិងកម្មវិធីនយោបាយនានា […]
News & ជាតិ
597729799_1309527371219150_7381091321727450910_n
ឯកឧត្តម​អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ផ្តល់យោបល់សំខាន់ៗ​៧​ចំណុច​ ដល់ធនាគារជាតិនៃកម្ពុជា​ និង​អាជ្ញាធរសេវាហិរញ្ញវត្ថុ​មិនមែនធនាគារ
ដោយ ឡុង សារេត​ ​ភ្នំពេញ​៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ​ បាន​ផ្តល់នូវយោបល់​សំខាន់ៗចំនួន​៧ចំណុច​ដល់ជូន​គ្រប់ក្រ​សួង​​ស្ថាប័ន និងតួអង្គពាក់ព័ន្ធ​ក្នុងវិស័យហិរញ្ញវត្ថុ​ ជាពិសេស​ធនាគារជាតិនៃកម្ពុជា​ និងអាជ្ញាធរ​សេវាហិរញ្ញវត្ថុ​មិនមែន​ធនាគារ​ សំដៅ​ចាប់យក​កាលានុវត្តភាព​ពីការរីកចម្រើន​នៃវិស័យហិរញ្ញវត្ថុ​ជាមួយនឹងការត្រៀមលក្ខណៈដោះស្រាយ​នូវបញ្ហា​ប្រឈម​ ដែលអាចនឹងកើតឡើង​ជាយថាហេតុ​។​ ​នៅក្នុងពិធីបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវ​ «យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យហិរញ្ញវត្ថុ​ឆ្នាំ​២០២៥-២០៣០» នៅថ្ងៃទី​១៧ ខែធ្នូឆ្នាំ​២០២៥ របស់ធនាគារជាតិនៃកម្ពុជា ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានមានប្រសាសន៍ដើម្បីចូលរួមជាវិភាគទានសំដៅចាប់យកកាលានុវត្តភាពពីការរីកចម្រើននៃវិស័យហិរញ្ញវត្ថុជាមួយនឹងការត្រៀមលក្ខណៈដោះស្រាយនូវបញ្ហាប្រឈម ដែលអាចនឹងកើតឡើងជាយថាហេតុ។ ក្នុងនាមជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ,ខ្ញុំសូមយកឱកាសដ៏ថ្លៃថ្លានេះលើកឡើងនូវយោបល់មួយចំនួនជូនដល់គ្រប់ក្រសួង-ស្ថាប័ន និងតួអង្គពាក់ព័ន្ធក្នុងវិស័យហិរញ្ញវត្ថុ,ជាពិសេសធនាគារជាតិនៃកម្ពុជា និងអាជ្ញាធរសេវាហិរញ្ញវត្ថុ មិនមែនធនាគារដូចខាងក្រោម៖ ទី១)-ការរៀបចំប្រព័ន្ធសំណាញ់សុវត្ថិភាពហិរញ្ញវត្ថុសមស្រប៖ ធនាគារជាតិនៃកម្ពុជាត្រូវពន្លឿនការដឹកនាំរៀបចំយន្តការការពារប្រាក់បញ្ញើ, ដោយមានការចូលរួមជិតស្និទ្ធពីអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ទន្ទឹមនេះ,ធនាគារជាតិនៃកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ត្រូវសិក្សា និងរៀបចំក្របខណ្ឌបទប្បញ្ញត្តិនានាស្តីពីការត្រៀមទប់ទល់ និងការគ្រប់គ្រងវិបត្តិព្រមទាំងរៀបចំសូចនាករហានិភ័យគន្លឹះ និងប្រព័ន្ធផ្តល់សញ្ញាមុនជាដើម សំដៅរួមចំណែកធានាស្ថិរភាពនៃប្រព័ន្ធហិរញ្ញវត្ថុជាតិ។ ទី២)-ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងអក្ខរកម្មហិរញ្ញវត្ថុ៖ ធនាគារជាតិនៃកម្ពុជាត្រូវបន្តដឹកនាំធ្វើបច្ចុប្បន្នកម្មយុទ្ធសាស្ត្រជាតិ ស្តីពីបរិយាប័ន្ទហិរញ្ញវត្ថុដោយមានកិច្ចសហការជិតស្និទ្ធពីក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីកំណត់ទិសដៅយុទ្ធសាស្ត្រឲ្យស្របតាមបរិការណ៍សង្គម សេដ្ឋកិច្ចកម្ពុជា,មានជាអាទិ៍៖ការកាត់បន្ថយថ្លៃដើមនៃការទទួលបានហិរញ្ញប្បទាន,ការពង្រីកលទ្ធភាពនៃការទទួលបានឥណទាន និងការខិតខំធានានូវការប្រើប្រាស់ឥណទានឲ្យចំគោលដៅ។ ទន្ទឹមនេះ,ក្រសួងអប់រំ យុវជន […]
News & អន្តរជាតិ
image_2025-12-09_09-54-13
ភូមានាំចេញអង្ករលើសពី១,៧លានតោន ចាប់ពីខែមេសា ដល់ខែវិច្ឆិកា ឆ្នាំ២០២៥
ណៃពិដោ៖ សហព័ន្ធស្រូវអង្ករភូមា បាននិយាយថា ការនាំចេញអង្កររបស់ប្រទេសភូមាក្នុងរយៈពេលប្រាំបីខែចុងក្រោយនៃឆ្នាំ២០២៥-២០២៦ ដែលចាប់ផ្តើមពីថ្ងៃទី១ ខែមេសា បានឈានដល់បិរមាណជាង១,៧៨លានតោន ដែលមានប្រាក់ចំណូលជាង៥៧៥លានដុល្លារ។ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន ពន្លឺថ្មីនៃមីយ៉ាន់មា៉ បានឱ្យដឹងថា ប្រទេសភូមាបាននាំចេញអង្ករជាង១៤២ ០០០តោន គិតជាទឹកប្រាក់ចំនួន៥២លានដុល្លារ ក្នុងខែមេសា, បរិមាណអង្ករនាំចេញជាង២៥០ ០០០តោន គិតជាទឹកប្រាក់ចំនួន៩០លានដុល្លារ ក្នុងខែឧសភា, បរិមាណអង្ករនាំចេញចំនួន២១០ ០០០តោន គិតជាទឹកប្រាក់ចំនួន៧១លានដុល្លារ ក្នុងខែមិថុនា, បិរមាណអង្ករនាំចេញជាង ២៣០ ០០០តោន គិតជាទឹកប្រាក់ចំនួនជាង៧៧លានដុល្លារ ក្នុងខែកក្កដាុ, បិរមាណអង្ករនាំចេញ ជាង១៩០​ ០០០តោន គិតជាទឹកប្រាក់ជាង៦៥លានដុល្លារ ក្នុងខែសីហា, បរិមាណអង្ករនាំចេញចំនួន១៦០ ០០០តោន គិតជាទឹកប្រាក់ចំនួន៥២លានដុល្លារ ក្នុងខែកញ្ញា, បរិមាណអង្ករនាំចេញចំនួន៣១០ ០០០តោន គិតជាទឹកប្រាក់ចំនួន៩២លានដុល្លារ ក្នុងខែតុលា និងបរិមាណអង្ករនាំចេញចំនួន២៦៣ ៨១៥តោន គិតជាទឹកប្រាក់ចំនួន៧៦លានដុល្លារ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៥នេះ។ ដូច្នេះ បិរមាណនាំចេញអង្ករសរុបនៅចុងឆ្នាំ២០២៥ មានចំនួន១,៧៨៧លានតោន ដែលមានតម្លៃជាប្រាក់ចំណូលប្រហែលចំនួន៥៧៥លានដុល្លារ។ តំណាង​សហព័ន្ធ​ស្រូវអង្ករ​ភូមា បានមានប្រសាសន៍ថា ការនាំចេញរបស់ភូមា​ភាគច្រើន គឺ​ពឹងផ្អែក​លើ​ពាណិជ្ជកម្ម​ដឹកជញ្ជូនតាមផ្លូវសមុទ្រ ជាពិសេស​សម្រាប់​ការនាំចេញ​អង្ករ។ […]
News & អន្តរជាតិ
image_2025-12-16_10-21-59
តម្លៃម្ទេសនៅឥណ្ឌូណេស៊ី កើនឡើងទ្វេដង និងតម្លៃខ្ទឹមបារាំងកើនឡើងដល់៣,៩ដុល្លារ ក្នុងមួយគីឡូក្រាម
ហ្សាកាតា៖ តម្លៃបន្លែសំខាន់ៗ ជាពិសេសម្ទេស និងខ្ទឹមបារាំង បានកើនឡើងនៅទីក្រុងហ្សាកាតា មុនពេលបុណ្យណូអែល និងបុណ្យឆ្នាំថ្មី ដែលភាគច្រើនកើតឡើងដោយសារខ្វះការផ្គត់ផ្គង់ ដែលបង្កឡើងដោយលក្ខខណ្ឌអាកាសធាតុ។ អាជ្ញាធរមូលដ្ឋាន បានធ្វើអន្តរាគមន៍ឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងចាត់វិធានការចែកចាយផ្លែម្ទេស និងខ្ទឹមបារាំងបន្ថែម ដើម្បីកុំឱ្យជួបការខ្វះខាត រួមទាំងការដឹកជញ្ជូនទៅចែកចាយតាមកោះរាប់ពាន់របស់ប្រទេសឥណ្ឌូណេស៊ី។ ការកើនឡើងតម្លៃភាគច្រើននៅតាមបណ្តាផ្សារក្នុងទីក្រុងហ្សាកាតា នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥។ អ្នកលក់ម្ទេសម្នាក់ បាននិយាយថា តម្លៃម្ទេសបានចាប់ផ្តើមកើនឡើង នៅដើមខែធ្នូ។ តម្លៃម្ទេសខ្មាំងទុំ​ បានកើនឡើងពី៤៥ ០០០រូពី ក្នុងមួយគីឡូក្រាម ដល់៩០​ ០០០រូពី ក្នុងមួយគីឡូក្រាម ឬស្មើប្រហែល២,៩០ដុល្លារ ដល់៥,៨០ដុល្លារ។ ម្ទេសខ្មាំងខ្ចី បានកើនឡើងពី៣៥ ០០០រូពី ដល់៧០ ០០០រូពី ក្នុងមួយគីឡូក្រាម ឬស្មើ២,២៥ ដុល្លារ ដល់៤,៥០ដុល្លារ ក្នុងមួយគីឡូក្រាម។ តម្លៃម្ទេសដៃនាងទុំ បានកើនឡើងពី៤៥ ០០០រូពី ដល់៧០ ០០០រូពី ក្នុងមួយគីឡូក្រាម ឬស្មើ ២,៩០ ដុល្លារ ដល់៤,៥០ដុល្លារ ក្នុងមួយគីឡូក្រាម។  ចំណែកតម្លៃម្ទេសផ្លោកទុំ កើនឡើងពី៤៥ […]
News & អន្តរជាតិ
durian_MK
ឥណ្ឌូណេស៊ីនាំចេញផ្លែទុរេនបង្កកដោយផ្ទាល់ជាលើកដំបូង ទៅកាន់ប្រទេសចិន
ហ្សាការតា៖ ឥណ្ឌូណេស៊ីបានចាប់ផ្តើមនាំចេញជាលើកដំបូង និងដោយផ្ទាល់ទៅកាន់ប្រទេសចិន កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០២៥ នូវផ្លែទុរេនបង្កកមានបរិមាណចំនួន៤៨តោន និងគិតជាតម្លៃទឹកប្រាក់ចំនួន៣០៥,០០០ដុល្លារ។ ការនាំចេញផលិតផលផ្លែទុរេនបង្កក ដែលបានត្រូវកែច្នៃ​ និងវេចខ្ចប់នៅលើកោះជ្វាខាងលិច របស់ឥណ្ឌូណេស៊ីត្រូវដឹកជញ្ជូនពីកំពង់ផែភាគខាងជើងនៃទីក្រុងហ្សាការតា ឆ្ពោះទៅកាន់កំពង់ផែឈីងតាវ (Qingdao Port) ក្នុងប្រទេសចិន។ ប្រធានទីភ្នាក់ងារចត្តាឡីស័កកសិកម្ម បាននិយាយកាលពីថ្ងទី១៥​ ខែធ្នូ ឆ្នាំ២០២៥នេះថា នេះគឺជាលទ្ធផលនៃការបំពេញនីតិវិធីដ៏ស្មុគស្មាញ ដែលចំណាយពេលវេលាច្រើន និងត្រូវការធនធានច្រើន ដោយ ចំណាយពេលជិតពីរឆ្នាំទើបចប់។ លោកបានបញ្ជាក់ថា ការនាំចេញផ្លែទុរេនបង្កកលើកទី១នេះ ត្រូវបានធ្វើឡើងបន្ទាប់ពីឃើញទីផ្សារ មានអ្នកប្រើប្រាស់ចិនត្រូវការយ៉ាងខ្លាំងចំពោះផ្លែទុរេន ដែលមានរសជាតិប្លែក ហើយប្រទេសឥណ្ឌូណេស៊ីជឿថា ខ្លួនអាចបំពេញតម្រូវការនេះបាន។ សព្វថ្ងៃនេះ ប្រជាជនចិនភាគច្រើនបានផ្លែទុរេនបរិភោគ ដោយសារការនាំចូលពីប្រទេសម៉ាឡេស៊ី វៀតណាម និងប្រទេសហ្វីលីពីន។ កន្លងមកអ្នកនាំចេញផ្លែទុរេនឥណ្ឌូណេស៊ីភាគច្រើន បានដើរតួជាអ្នកផ្គត់ផ្គង់ផ្លែទុរេនឱ្យទៅប្រទេសទាំងបីនេះ ដែលបន្ទាប់មកបានកែច្នៃ វេចខ្ចប់ និងនាំចេញផលិតផលសម្រេចទៅកាន់ទីផ្សារក្នុងប្រទេសចិន។ ដូច្នេះដើម្បីផ្លាស់ប្តូរទម្លាប់នេះ ទីភ្នាក់ងារចត្តាឡីស័កកសិកម្ម ឥណ្ឌូណេស៊ី បានផ្តួចផ្តើមឱ្យមានការពិភាក្សារវាងរដ្ឋាភិបាល និងរដ្ឋាភិបាល ជាមួយអគ្គនាយកដ្ឋានគយរបស់ប្រទេសចិន។ តាមរយៈកិច្ចពិភាក្សាទាំងនេះទើបប្រទេសចិន ចេញសេចក្តីព្រាងពិធីសារនាំចេញផ្លែទុរេនបង្កករបស់ឥណ្ឌូណេស៊ី ដែលត្រូវបានចុះហត្ថលេខា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ […]
News & អន្តរជាតិ
image_2025-12-18_08-57-00
នេប៉ាល់ពង្រីកការនាំចេញដំឡូងបំពង ទៅកាន់ទីផ្សារក្រៅប្រទេស
កដ្ឋមណ្ឌូ៖ ក្រុមហ៊ុនកែច្នៃដំឡូងបារាំង សម្រាប់នាំចេញរបស់ប្រទេសនេប៉ាល់ ដែលកន្លងមកតែងតែនាំចេញទៅកាន់សហរដ្ឋអាម៉េរិក  នៅពេលនេះកំពុងតែរៀបចំពង្រីកការនាំចេញដំឡូងបំពងរបស់ខ្លួនទៅកាន់ចក្រភពអង់គ្លេស អូស្ត្រាលី និងប្រទេសជប៉ុន។ ក្រុមហ៊ុននេះ បានចាប់ផ្តើមដំណើរការផលិតកម្មកែច្នៃដំឡូងបារាំងនៅពាក់កណ្តាលខែមិថុនា ឆ្នាំ២០២៥ ហើយបាននាំចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ។ ស្ថាបនិក និងជាប្រធានប្រតិបត្តិក្រុមហ៊ុនកែច្នៃដំឡូងបារាំង បានមានប្រសាសន៍ថា ក្រុមហ៊ុនមានគោលបំណងចាប់ផ្តើមការនាំចេញទៅកាន់ចក្រភពអង់គ្លេសនៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៥ និងនាំចេញទៅកាន់ប្រទេសជប៉ុន និងអូស្ត្រាលី នៅពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៦។ ក្រុមហ៊ុននេះនាំចេញដំឡូងបំពង ក្រោមម៉ាក ហិម៉ាឡៃយ៉ាន (Himalayan Crisp) ដែលជាផលិតផលរបស់រោងចក្រកែច្នៃរបស់ខ្លួន ដោយផលិតដំឡូងបំពងបារាំង និងផលិកតផលផ្សេងទៀតកែច្នៃចេញពីដំឡូង។ លោកបាននិយាយថា ការនាំចូលទៅកាន់ទីផ្សារក្នុងសហរដ្ឋអាម៉េរិក  បានចាប់ផ្តើមនៅពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២៥ បន្ទាប់ពីផលិតផលដំឡូងបារាំងបំពងប្រហែលពីរគីឡូក្រាមត្រូវបានបញ្ជូនទៅធ្វើតេស្តនៅរដ្ឋបាលម្ហូបអាហារ​ និងឪសថរបស់សហរដ្ឋអាម៉េរិក ដែលចំណាយថវិកាអស់ប្រហែលពី៣ ៧០០ ទៅ៤ ៤០០ដុល្លារ។  បន្ទាប់ពីការយល់ព្រម ក្រុមហ៊ុនកែច្នៃរបស់នេប៉ាល់ បានទទួលការបញ្ជាទិញដំឡូងបារាំងសម្រាប់នាំចេញរហូតដល់៤០កុងតឺន័រ ចាប់ផ្តើមពីពាក់កណ្តាលខែកុម្ភៈ និងពាក់កណ្តាលខែមីនា ឆ្នាំ២០២៥។ ទោះបីតម្រូវការដំឡូងបារាំងបំពងនៅក្នុងប្រទេសនេប៉ាល់ កំពុងកើនឡើងក៏ដោយ លោកប្រធានក្រុមហ៊ុន បាននិយាយថា នៅមានបញ្ហាពិបាករកក្រុមហ៊ុននៅក្រៅប្រទេសសម្រាប់ចាំទទួលទិញដំឡូងបារាំងបំពងរបស់នេប៉ាល់ ប៉ុន្តែនៅពេលនេះ មានក្រុមហ៊ុនច្រើនចាប់អារម្មណ៍ចង់ទទួលទិញបន្ទាប់ពីឮដំណឹងអំពីការនាំចេញ។ លោកបានមានប្រសាសន៍ថា «ឥឡូវនេះ យើងបានចាប់ផ្តើមផ្គត់ផ្គង់ដំឡូងបារាំងបំពងដល់សណ្ឋាគារផ្កាយប្រាំមួយចំនួន […]
News & ជាតិ
photo_2025-12-16_09-24-42
សិប្បកម្ម​លីហួន ហ្វូដ​ ឈរជើងរឹងមាំ​​​​បាន​ដោយសារ​​ប្រាក់កម្ចី​ពីធនាគារ ARDBធ្វើជាទុនបង្វិល​ក្នុងអាជីវកម្ម​
ដោយ ឡុង សារេត​ ភ្នំពេញ៖ ម្ចាស់សិប្បកម្ម​ លីហួន ហ្វូដ​ មានទីតាំងនៅភូមិវត្តស្វាយ សង្កាត់សាលាកម្រើក ក្រុងសៀមរាប ខេត្តសៀមរាប ​បាន​ទទួលស្គាល់​ថា បន្ទាប់​ពីទទួល​បានប្រាក់កម្ចី​ពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ធ្វើជាទុន​បង្វិល​នៅក្នុងអាជីវកម្ម​អស់រយៈពេលជាច្រើនឆ្នាំ​កន្លមកនេះ​ បាន​ជួយឱ្យ​មុខរបររបស់ខ្លួន​បន្ត​ឈរជើងយ៉ាងរឹងមាំ​រហូតមកដល់បច្ចុប្បន្ន​​ ពោលចាប់តាំងវិបត្តិជំងឺកូវីដ​១៩មក​។​​ អ្នកស្រី សុង លីហួន ម្ចាស់សិប្បកម្ម​ខាងលើ​បានឱ្យដឹង​ថា​ មុន​នឹងឈានដល់​ការ​បង្កើតជាសិប្បកម្ម​កែច្នៃផលិតផលផ្សេងៗ​ចេញពីសាច់ជ្រូកមាន​​​​ដូច​ថ្ងៃនេះ​ ​​គឺ​​កើតចេញមក​ពី​ការចិញ្ចឹមជ្រូកលក្ខណៈគ្រួសារ​ខ្នាតតូច​ មានជ្រូកបួនប្រាំក្បាល​​នៅឆ្នាំ​២០០៣​ និងជាអ្នកប្រកបមុខរបរ​លក់សាច់ជ្រូ​ក​នៅក្នុងខេត្ត​សៀមរាប​។​ ពីឆ្នាំ​២០១៦ ដល់​២០១៨​ បន្ទាប់ពីទទួលបានកម្ចីពីធនាគារ ARDB​ អ្នកស្រីបាន​សម្រេចចិត្ត​បើកជាកសិដ្ឋាន​ចិញ្ចឹមជ្រូកខ្នាតពាណិជ្ជកម្ម​មួយ ដែលអាចចិញ្ចឹមជ្រូក​រស់បានចន្លោះពី៨០០ ដល់​១០០០ក្បាល​ ដោយសារមើលឃើញអំពីតម្រូវការសាច់ជ្រូកកើនឡើង​ នៅតាម​ភោជនីយដ្ឋាន សណ្ឋាគារ ​​​នៅក្នុងខេត្តសៀមរាប​។​ អ្នកស្រីបន្តថា ចូលដល់​ឆ្នាំ​២០១៩ កម្ពុជា​​មានវិបត្តិជំងឺកូវីដ​១៩កើតឡើង​ ធ្វើឱ្យភោជនីយដ្ឋាន និងសណ្ឋាគារ ក្នុងខេត្ត​ត្រូវបានបិទទ្វារ ធ្វើឱ្យកប់ដើមទុន​មួយចំនួន​​​។ ប៉ុន្តែអ្នកស្រី​បានបង្វែរពីការផ្គត់ផ្គង់សាច់ជ្រូកទៅភោជនីយដ្ឋាន​ ងាក​មកកែច្នៃសាច់ជ្រូធ្វើជាផលិតផល​ផ្សេងដោយ​ខ្លួនឯង និងមានការគាំទ្រ​ពីពលរដ្ឋក្នុងស្រុកកើនឡើងជាបន្តបន្ទាប់​ ជាហេតុ​ធ្វើឱ្យអាជីវកម្ម​ឈរជើងរឹងមាំរហូតមកដល់បច្ចុប្បន្ន​។​ ទន្ទឹមនិងសិប្បកម្ម​បន្តមានភាពរឹងមាំ​ សុខភាព​ផ្នែកហិរញ្ញវត្ថុនៅក្នុងអាជីវកម្ម​មានដំណើរការល្អប្រសើរ​ អ្នកស្រី សុង លីហួន បាន​សម្តែងនូវការអំណរគុណ និងដឹងគុណ​​​ទៅដល់ការទទួលបានប្រាក់កម្ចីរបស់ធនាគារ​ […]
News & ជាតិ
595196436_1325035749669055_1767996748253632100_n
​សិប្បកម្មសំណាងសុធា ទទួលបានជ័យលាភីលេខ១ ជាអ្នកកែច្នៃប្រហុកឆ្នើមប្រចាំ​២០២៥​
​ដោយ ឡុង សារេត​ ភ្នំពេញ​៖ ម្ចាស់សិប្បកម្មយីហោ សំណាងសុធា មានទីតាំងនៅក្រុមទី​៧ ភូមិអារញ្ញ សង្កាត់​សៀមរាប ខេត្តសៀមរាប​ ទទួបាលជ័យលាភីចំណាត់ថ្នាក់លេខ​១ ក្នុងកម្មវិធីប្រឡងប្រជែង​អ្នកកែច្នៃប្រហុកឆ្នើម​ឆ្នាំ​២០២៥ ​រៀបចំ​ដោយ​នាយកដ្ឋានកសិឧស្សាហកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ ដែលបានប្រកាស​លទ្ធផលឱ្យដឹងកាលថ្ងៃទៅ​៩ ខែធ្នូ ឆ្នាំ​២០២៥។​ លោក យន់ សំណាង ម្ចាស់សិប្បកម្ម​សំណាងសុធា ​ក្រៅពីសម្តែងការរំភើប​រីករាយ​នូវលទ្ធផល​ ដែលសិប្បកម្ម​របស់​ខ្លួន​ទទួលបានពេលនេះ លោកក៏មាន​ក្តីរំពឹង​ផងដែរថា​ ជ័យលាភីចំណាត់ថ្នាក់លេខ​១​ ជាអ្នកកែច្នៃប្រហុកឆ្នើមប្រចាំឆ្នាំ​២០២៥នេះ​ នឹង​ធ្វើឱ្យប្រជាពលរដ្ឋក្នុងប្រទេស​បាន​ស្គាល់​សិប្បកម្ម​​​កាន់តែច្រើន និងមានទំនុកចិត្ត​ខ្ពស់មកលើផលិតផលរបស់ខ្លួន​ ខុសប្លែក​ពីពេលមុន​ៗ អ្នកប្រើប្រាស់នៅមានចិត្តរារែក​ក្នុងការគាំទ្រផលិតផល ​ដែលកែច្នៃដោយសិប្បកម្ម​សំណាងសុធា​។​ ​លោក យន់ សំណាង​ បញ្ជាក់ថា​​​ «បច្ចុប្បន្ននេះផ្អែកលើ​ផលិតផលយើង (​ប្រហុក)ចូលជាផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI)​​ ហើយពេលនេះសិប្បកម្ម​ជាប់ចំណាត់ថ្នាក់លេខ១​ ជាអ្នកកែច្នៃប្រហុកឆ្នើម​ប្រចាំ​២០២៥ទៀត​​ ខ្ញុំសង្ឃឹមថា ​អាជីវកម្មរបស់យើងនឹងរីកចម្រើន​បន្ថែមទៀត​នៅពេលខាងមុខ​»។​ តាម​ម្ចាស់សិប្បកម្ម​កែច្នៃ​ខាងលើ កម្មវិធីប្រកួតប្រជែង​អ្នកកែច្នៃប្រហុកឆ្នើម ឆ្នាំ​២០២៥ បានចំណាយពេល​វេលា​៣៩ថ្ងៃ​ គិតចាប់ពីថ្ងៃដំបូងរហូតដល់ថ្ងៃប្រកាសលទ្ធផល​ កាលថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០២៥​ ដែលរៀបចំដោយ​នាយកដ្ឋានកសិឧស្សាហកម្ម​។​​ យោងតាម​នាយកដ្ឋានកសិឧស្សាហកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ […]
កាលវិភាគផ្សព្វផ្សាយ