សិប្បកម្ម​លីហួន ហ្វូដ​ ឈរជើងរឹងមាំ​​​​បាន​ដោយសារ​​ប្រាក់កម្ចី​ពីធនាគារ ARDBធ្វើជាទុនបង្វិល​ក្នុងអាជីវកម្ម​

photo_2025-12-16_09-24-42

ដោយ ឡុង សារេត​

ភ្នំពេញ៖ ម្ចាស់សិប្បកម្ម​ លីហួន ហ្វូដ​ មានទីតាំងនៅភូមិវត្តស្វាយ សង្កាត់សាលាកម្រើក ក្រុងសៀមរាប ខេត្តសៀមរាប ​បាន​ទទួលស្គាល់​ថា បន្ទាប់​ពីទទួល​បានប្រាក់កម្ចី​ពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ធ្វើជាទុន​បង្វិល​នៅក្នុងអាជីវកម្ម​អស់រយៈពេលជាច្រើនឆ្នាំ​កន្លមកនេះ​ បាន​ជួយឱ្យ​មុខរបររបស់ខ្លួន​បន្ត​ឈរជើងយ៉ាងរឹងមាំ​រហូតមកដល់បច្ចុប្បន្ន​​ ពោលចាប់តាំងវិបត្តិជំងឺកូវីដ​១៩មក​។​​

អ្នកស្រី សុង លីហួន ម្ចាស់សិប្បកម្ម​ខាងលើ​បានឱ្យដឹង​ថា​ មុន​នឹងឈានដល់​ការ​បង្កើតជាសិប្បកម្ម​កែច្នៃផលិតផលផ្សេងៗ​ចេញពីសាច់ជ្រូកមាន​​​​ដូច​ថ្ងៃនេះ​ ​​គឺ​​កើតចេញមក​ពី​ការចិញ្ចឹមជ្រូកលក្ខណៈគ្រួសារ​ខ្នាតតូច​ មានជ្រូកបួនប្រាំក្បាល​​នៅឆ្នាំ​២០០៣​ និងជាអ្នកប្រកបមុខរបរ​លក់សាច់ជ្រូ​ក​នៅក្នុងខេត្ត​សៀមរាប​។​

ពីឆ្នាំ​២០១៦ ដល់​២០១៨​ បន្ទាប់ពីទទួលបានកម្ចីពីធនាគារ ARDB​ អ្នកស្រីបាន​សម្រេចចិត្ត​បើកជាកសិដ្ឋាន​ចិញ្ចឹមជ្រូកខ្នាតពាណិជ្ជកម្ម​មួយ ដែលអាចចិញ្ចឹមជ្រូក​រស់បានចន្លោះពី៨០០ ដល់​១០០០ក្បាល​ ដោយសារមើលឃើញអំពីតម្រូវការសាច់ជ្រូកកើនឡើង​ នៅតាម​ភោជនីយដ្ឋាន សណ្ឋាគារ ​​​នៅក្នុងខេត្តសៀមរាប​។​

អ្នកស្រីបន្តថា ចូលដល់​ឆ្នាំ​២០១៩ កម្ពុជា​​មានវិបត្តិជំងឺកូវីដ​១៩កើតឡើង​ ធ្វើឱ្យភោជនីយដ្ឋាន និងសណ្ឋាគារ ក្នុងខេត្ត​ត្រូវបានបិទទ្វារ ធ្វើឱ្យកប់ដើមទុន​មួយចំនួន​​​។ ប៉ុន្តែអ្នកស្រី​បានបង្វែរពីការផ្គត់ផ្គង់សាច់ជ្រូកទៅភោជនីយដ្ឋាន​ ងាក​មកកែច្នៃសាច់ជ្រូធ្វើជាផលិតផល​ផ្សេងដោយ​ខ្លួនឯង និងមានការគាំទ្រ​ពីពលរដ្ឋក្នុងស្រុកកើនឡើងជាបន្តបន្ទាប់​ ជាហេតុ​ធ្វើឱ្យអាជីវកម្ម​ឈរជើងរឹងមាំរហូតមកដល់បច្ចុប្បន្ន​។​

ទន្ទឹមនិងសិប្បកម្ម​បន្តមានភាពរឹងមាំ​ សុខភាព​ផ្នែកហិរញ្ញវត្ថុនៅក្នុងអាជីវកម្ម​មានដំណើរការល្អប្រសើរ​ អ្នកស្រី សុង លីហួន បាន​សម្តែងនូវការអំណរគុណ និងដឹងគុណ​​​ទៅដល់ការទទួលបានប្រាក់កម្ចីរបស់ធនាគារ​ ARDB​ដែលខ្លួន​​ប្រើជាទុនបង្វិលចំគោលដៅ និងចេះគ្រប់គ្រង​ទុនបង្វិលមួយនេះ​បាន​ល្អ​។​​

សូមជម្រាបជូនផងដែរថា បច្ចុប្បន្ន​ម្ចាស់សិប្បកម្ម​ លី ហួន ហ្វូដ​ ទទួលស្គាល់ថា​ ការផ្គត់ផ្គង់ផលិតផលកែច្នៃចេញពីសាច់ជ្រូកនៅមិនទាន់អាចឆ្លើយតបគ្រប់គ្រាន់ទៅនិងតម្រូវការនៅក្នុងស្រុកនៅឡើយ​ទេ​ ដែលទាមទារឱ្យសិប្បកម្ម​បង្កើនការផលិត​របស់ខ្លួនថែមទៀត​។​

​​​ដើម្បីឆ្លើយតប​និងបញ្ហានេះ នៅឆ្នាំ​២០២៦ខាងមុខនេះ ​អ្នកស្រី​មានគម្រោងធ្វើសិប្បកម្មថ្មី​​ ឱ្យធំជាងសិប្បកម្មក្នុងពេល​សព្វថ្ងៃនេះ​ ខណៈ​គម្រោងសិប្បកម្មថ្មីមួយនេះ បាន​និង​កំពុងសិក្សា​​ប្លង់​ ហើយមានសមត្ថភាព​អាចកែច្នៃសាច់ជ្រូក​ក្នុងមួយថ្ងៃ បាន​ពី២ ០០០ ទៅ១ ៥០០គីឡូក្រាម​​៕​


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ