នេប៉ាល់ពង្រីកការនាំចេញដំឡូងបំពង ទៅកាន់ទីផ្សារក្រៅប្រទេស

image_2025-12-18_08-57-00

កដ្ឋមណ្ឌូ៖ ក្រុមហ៊ុនកែច្នៃដំឡូងបារាំង សម្រាប់នាំចេញរបស់ប្រទេសនេប៉ាល់ ដែលកន្លងមកតែងតែនាំចេញទៅកាន់សហរដ្ឋអាម៉េរិក  នៅពេលនេះកំពុងតែរៀបចំពង្រីកការនាំចេញដំឡូងបំពងរបស់ខ្លួនទៅកាន់ចក្រភពអង់គ្លេស អូស្ត្រាលី និងប្រទេសជប៉ុន។

ក្រុមហ៊ុននេះ បានចាប់ផ្តើមដំណើរការផលិតកម្មកែច្នៃដំឡូងបារាំងនៅពាក់កណ្តាលខែមិថុនា ឆ្នាំ២០២៥ ហើយបាននាំចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ។

ស្ថាបនិក និងជាប្រធានប្រតិបត្តិក្រុមហ៊ុនកែច្នៃដំឡូងបារាំង បានមានប្រសាសន៍ថា ក្រុមហ៊ុនមានគោលបំណងចាប់ផ្តើមការនាំចេញទៅកាន់ចក្រភពអង់គ្លេសនៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៥ និងនាំចេញទៅកាន់ប្រទេសជប៉ុន និងអូស្ត្រាលី នៅពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៦។

ក្រុមហ៊ុននេះនាំចេញដំឡូងបំពង ក្រោមម៉ាក ហិម៉ាឡៃយ៉ាន (Himalayan Crisp) ដែលជាផលិតផលរបស់រោងចក្រកែច្នៃរបស់ខ្លួន ដោយផលិតដំឡូងបំពងបារាំង និងផលិកតផលផ្សេងទៀតកែច្នៃចេញពីដំឡូង។

លោកបាននិយាយថា ការនាំចូលទៅកាន់ទីផ្សារក្នុងសហរដ្ឋអាម៉េរិក  បានចាប់ផ្តើមនៅពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២៥ បន្ទាប់ពីផលិតផលដំឡូងបារាំងបំពងប្រហែលពីរគីឡូក្រាមត្រូវបានបញ្ជូនទៅធ្វើតេស្តនៅរដ្ឋបាលម្ហូបអាហារ​ និងឪសថរបស់សហរដ្ឋអាម៉េរិក ដែលចំណាយថវិកាអស់ប្រហែលពី៣ ៧០០ ទៅ៤ ៤០០ដុល្លារ។  បន្ទាប់ពីការយល់ព្រម ក្រុមហ៊ុនកែច្នៃរបស់នេប៉ាល់ បានទទួលការបញ្ជាទិញដំឡូងបារាំងសម្រាប់នាំចេញរហូតដល់៤០កុងតឺន័រ ចាប់ផ្តើមពីពាក់កណ្តាលខែកុម្ភៈ និងពាក់កណ្តាលខែមីនា ឆ្នាំ២០២៥។

ទោះបីតម្រូវការដំឡូងបារាំងបំពងនៅក្នុងប្រទេសនេប៉ាល់ កំពុងកើនឡើងក៏ដោយ លោកប្រធានក្រុមហ៊ុន បាននិយាយថា នៅមានបញ្ហាពិបាករកក្រុមហ៊ុននៅក្រៅប្រទេសសម្រាប់ចាំទទួលទិញដំឡូងបារាំងបំពងរបស់នេប៉ាល់ ប៉ុន្តែនៅពេលនេះ មានក្រុមហ៊ុនច្រើនចាប់អារម្មណ៍ចង់ទទួលទិញបន្ទាប់ពីឮដំណឹងអំពីការនាំចេញ។

លោកបានមានប្រសាសន៍ថា «ឥឡូវនេះ យើងបានចាប់ផ្តើមផ្គត់ផ្គង់ដំឡូងបារាំងបំពងដល់សណ្ឋាគារផ្កាយប្រាំមួយចំនួន និងហាងមាន់បំពង​ ខេអេហ្វស៊ី (KFC)»។

លោកបានបន្ថែមថា ការពង្រីកទីផ្សារដំឡុងបារាំងបំពងនៅក្នុងប្រទេសនៅតែជួបការលំបាក ព្រោះខ្វះការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ជាពិសេសក្រុមហ៊ុនត្រូវការមន្ទីរពិសោធន៍ច្បាស់លាស់ ដើម្បីធានាថា ផលិតផលដំឡូងបារាំងបំពងមានសុវត្ថិភាពសម្រាប់អ្នកទទួលទាន។

កន្លងមក ក្រុមហ៊ុននេះបានប្រើដំឡូងបារាំងរបស់នេប៉ាល់ច្រើន ចំណែកដំឡូងមួយចំនួននាំចូលពីប្រទេសឥណ្ឌា ប៉ុន្តែ​នៅឆ្នាំ២០២៦ខាងមុខនេះ ក្រុមហ៊ុនមានគម្រោងទិញតែដំឡូងបារាំងនេប៉ាល់តែប៉ុណ្ណោះ ដើម្បីផ្គត់ផ្គង់ដល់រោងចក្រ ដែលមានសមត្ថភាពកែច្នៃដំឡូងបារាំងបាន២,៥តោនក្នុងមួយម៉ោង។ ដូច្នេះ ដើម្បីបង្កើនការផ្គត់ផ្គង់ដំឡូងបារាំងក្នុងស្រុក ក្រុមហ៊ុនកំពុងគាំទ្រដល់២៦សហគមន៍ ដែលមានកសិករសរុបចំនួន៣៥ ០០០នាក់ ដោយផ្តល់ការបណ្តុះបណ្តាលក្នុងការដាំដុះ ការផលិត និងការប្រើប្រាស់ម៉ាស៊ីន។

លោកប្រធានក្រុមហ៊ុន បាននិយាយថា ក្រុមហ៊ុនទិញដំឡូងរបស់កសិករ ដោយសារតែពួកគេទទួលបានការធានាទាំងទីផ្សារ និងតម្លៃ ដូច្នេះទើបកសិករចង់ចូលរួមជាមួយក្រុមហ៊ុនកែច្នៃសម្រាប់នាំចេញ។ ក្រុមហ៊ុនគម្រោងដាំដំឡូងដោយម៉ាស៊ីន ដែលអាចជួយកាត់បន្ថយថ្លៃពលកម្មបាន៨០ភាគរយ ព្រមទាំងមានការបណ្តុះបណ្តាលសម្រាប់និស្សិតកសិកម្ម ក្នុងការដាំដុះដំឡូងដោយបច្ចេកវិទ្យា និងការផលិតគ្រាប់ពូជផ្តល់ទិន្នផលខ្ពស់។

លោកបានបញ្ជាក់ថា រោងចក្រកែច្នៃដំឡូងបារាំងនេះ ត្រូវបានសាងសង់រួចរាល់ដោយចំណាយទុកនិយោគប្រហែល១៤,៧លានដុល្លារ៕


736440903_36578561948458406_5047929346715830688_n
គិរីកាហ្វេ ជួបពិភាក្សាអំពីឱកាសនាំយកកាហ្វេកម្ពុជា ចូលទីផ្សារអាម៉េរិក

បុរីញូវយ៉ក៖ នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារ និងភេសជ្ជៈដ៏ធំ Fancy Food Show នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២៦នេះ លោក ជិន ជ័យាបុត្រ អគ្គនាយកនៃក្រុមហ៊ុន គិរីហាយឡែនហេរីថេក ត្រេឌីង (ម្ចាស់ម៉ាកសញ្ញា គិរីកាហ្វេ Kiri Coffee) បានជួបពិភាក្សាការងារជាមួយលោក ឱម វណ្ណារ៉ា (Vannara Om) ប្រធានប្រតិបត្តិនៃក្រុមហ៊ុនសហគ្រាសអាម៉េរិកាំង អង្គរ (American Angkor Enterprise និងសហាការី។) ជំនួបពិភាក្សាគ្នានៅលើទឹកដីអាម៉េរិកនេះ ធ្វើឡើងក្នុងគោលបំណងសិក្សាស្វែងយល់អំពីកាលានុវត្តភាពអាជីវកម្ម និងរៀបចំយុទ្ធសាស្ត្រក្នុងការនាំចេញផលិតផលកាហ្វេខ្មែរ ចូលមកកាន់ទីផ្សារសហរដ្ឋអាម៉េរិក។ ក្នុងឱកាសនោះ ក្រុមហ៊ុនទាំងពីរបានពិភាក្សាអំពីបទដ្ឋានគតិយុត្តិ ស្តង់ដារគុណភាព និងលក្ខខណ្ឌតម្រូវនានា ដើម្បីនាំយកគ្រាប់កាហ្វេរ៉ូប៊ូស្តា ១០០ភាគរយ គុណភាពខ្ពស់ ដែលដាំដុះ និងកែច្នៃដោយផ្ទាល់ពីទឹកដីខេត្តមណ្ឌលគិរី ទៅកាន់ការចែកចាយនៅលើទីផ្សារសហរដ្ឋអាម៉េរិក។ លោក ជិន ជ័យាបុត្រ បានគូសបញ្ជាក់ដោយក្តីសោមនស្សថា ការបានមកបង្ហាញខ្លួននៅក្នុងកម្មវិធីលំដាប់អន្តរជាតិ Fancy Food Show នាបុរីញូវយ៉កនេះ គឺជាឱកាសដ៏វិសេសវិសាល។ […]

image_2026-07-02_10-55-43
បាតុភូតអែលនីញ៉ូ ត្រូវបានប្រកាសជាផ្លូវការ នៅប្រទេសនូវែលសេឡង់

វែលីងតោន៖ វិទ្យាសាស្ត្រផែនដីនូវែលសេឡង់ បានដើរតាមប្រទេសអូស្ត្រាលី ជប៉ុន និងសហរដ្ឋអាម៉េរិក  ក្នុងការប្រកាសពីព្រឹត្តិការណ៍អែលនីញ៉ូ នៅក្នុងទស្សនវិស័យអាកាសធាតុតាមរដូវកាលរបស់ខ្លួន ដោយបានចេញផ្សាយជាសាធារណៈនៅថ្ងៃនេះ។ សារព័ត៌មាន អអេនហ្ស៊ី (RNZ) របស់នូវែលសេឡង់ បានចេញផ្សាយនាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ថា បាតុភូតអាកាសធាតុនឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់សីតុណ្ហភាពរបស់ប្រទេសនូវែលសេឡង់ នៅក្នុងរដូវរងារ និងចូលទៅក្នុងរដូវក្តៅ ដោយនៅតាមតំបន់ខ្លះសីតុណ្ហភាពអាចឡើងកម្តៅយ៉ាងគំហុក។ ទីភ្នាក់ងារខាងលើនេះ បានព្យាករថា នៅភាគខាងជើង និងភាគខាងកើតប្រទេសនូវែលសេឡង់អាចជួបគ្រោះរឹងស្ងួតហួតហែង ចំណែកនៅតាមផ្នែកខ្លះនៃភាគខាងត្បូង និងភាគនរតីទំនងជានឹងសំណើមច្រើនពីធម្មតា។ អ្នកវិទ្យាសាស្ត្រនូវែលសេឡង់ លោក គ្រីស្ត ប្រានដូលីណូ (Chris Brandolino) បាននិយាយថា ស្ថានភាពនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកឥឡូវនេះ បានឈានដល់កម្រិតប្រកាសអាសន្នរបស់វិទ្យាសាស្ត្រផែនដីនូវែលសេឡង់ ដោយមហាសមុទ្រ និងបរិយាកាស ឥឡូវនេះបែកចេញពីគ្នាស្រឡះតែម្តង គឺសីតុណ្ហភាពផ្ទៃសមុទ្រឡើងខ្ពស់ខុសពីធម្មតានៅភាគខាងកើតមហាសមុទ្រប៉ាស៊ីហ្វិក និងរបបខ្យល់មូសុងចុះខ្សោយ ដែលជាធម្មតានឹងបង្កឱ្យមានភ្លៀងធ្លាក់នៅក្នុងប្រទេសនូវែលសេឡង់។ លោកបាននិយាយថា អែលនីញ៉ូ ឆ្នាំនេះ យ៉ាងហោចណាស់នឹងមានកម្រិតខុសគ្នាពីឥទ្ធិពល បាតុភូតអែលនីញ៉ូ ដ៏ខ្លាំងបំផុតទាំងប្រាំ ដែលធ្លាប់កើតមានរួចទៅហើយនៅក្នុងកំណត់ត្រានាសម័យទំនើប។ លោក គ្រីស្ត ប្រានដូលីណូ បានមានប្រសាសន៍ដូច្នេះថា “មានហេតុផលគួរឱ្យជឿជាក់ថា វានឹងឡើងខ្លាំងលើសពីនេះ ហើយវាមានអ្វីៗទាំងអស់ ដែលធ្វើឱ្យវាក្លាយជាព្រឹត្តិការណ៍ដ៏អាក្រក់ជាប្រវត្តិសាស្ត្រ។ […]

FB_IMG_1782903667358
សម្តេចធិបតីណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធត្រៀមឆ្លើយតបចំពោះបាតុភូតអែលនីញ៉ូ

ដោយ អៀវ ឈាងនី ភ្មំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ បានណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធត្រៀមឆ្លើយតបជាមួយបាតុភូតធម្មជាតិ អែលនីញ៉ូ (El Niño) ដែលប្រទេសកម្ពុជាកំពុងទទួលរងឥទ្ធិពល។ ក្នុងឱកាសញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព សម្តេចធិបតី បានណែនាំឱ្យក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយរដ្ឋបាលរាជធានី ខេត្ត បន្តតាមដានការវិវត្តន៍ និងផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ឱ្យបានដឹងអំពីផលវិបាកនៃការប្រែប្រួលអាកាសធាតុនេះ។ សម្តេចនាយករដ្ឋមន្ត្រី បានណែនាំទៀតថា ចំណែកគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវសហការជាមួយរដ្ឋបាលរាជធានី ខេត្តផងដែរ ដើម្បត្រៀមមធ្យោបាយចាំបាច់ សម្រាប់អន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋក្នុងករណីចាំបាច់។ រីឯក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវសហការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រៀមបម្រុងស្បៀង និងសម្ភារៈនានា ជួយអន្តរាគមន៍ដល់ប្រជាកសិករ ដែលនឹងរងផលប៉ះពាល់ឱ្យបានទាន់ពេលវេលា។ បាតុភូតធម្មជាតិឈ្មោះ អែលនីញ៉ូ បានចាប់ផ្តើមកាន់តែច្បាស់មែនទែន ហើយត្រូវបានគេព្យាករណ៍ថា នឹងក្លាយជា “មហាអែលនីញ៉ូ- Super” El Niño” […]

733328598_2193595651493766_4178156423802900923_n
សម្តេចធិបតី៖ រាជរដ្ឋាភិបាលតែងចាត់ទុកវិស័យកសិកម្ម គឺជាក្រពះរបស់ជាតិ

ដោយ ឡុង សារេត ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងចាត់ទុកវិស័យកសិកម្ម គឺជាក្រពះរបស់ជាតិ ខណៈពេលមច្ឆាជាតិជាម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិមិនចេះរីងស្ងួតនិងអាចរក្សាទុកជាអាហារសហគមន៍ដ៏ពេញនិយមរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះនៅក្នុងកម្មវិធីទិវាមច្ឆាជាតិ០១ កក្កដា ដែលរៀបចំនៅខេត្តស្វាយរៀង។ សម្តេចធិបតី បានមានប្រសាសន៍ទៀតថា ក្នុងន័យនេះរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាបានកំណត់យកការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន័ គឺជាបញ្ញកោណទី៤នៃយុទ្ធសាស្ត្របញ្ញកោណដំណាក់កាលទី១ ដោយមានការគ្រប់គ្រងធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌ និងទេសចរណ៍ប្រកបដោយចីរភាព គឺជាមុំទី២ និងការលើកស្ទួយកសិកម្ម និងការអភិវឌ្ឍជនបទជាមុំទី៣។ ជាក់ស្តែងសម្រាប់វិស័យកសិកម្ម រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២២-២០៣០ សំដៅធ្វើទំនើបកម្ម និងបង្កើនភាពប្រកួតប្រជែងក្នុងវិស័យកសិកម្ម ក៏ដូចជាធានាសុវត្ថិភាពម្ហូបអាហារ និងគ្រប់គ្រងដី ព្រៃឈើ និងជលផលប្រកបដោយចីរភាព។ 0 ចំណែកគោលនយោបាយផ្សព្វផ្សាយកសិកម្ម នៅកម្ពុជា គឺសំដៅលើកកម្ពស់ចំណេះដឹងផ្នែកសិកម្មទំនើបជំរុញការផ្ទេរ និងចាប់យកបច្ចេកវិទ្យានៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្ម សំដៅតម្រង់ទិសអភិវឌ្ឍតាមអនុវិស័យ។ សូមជម្រាបជូនផងដែរ នៅក្នុងកម្មវិធីទិវាមច្ឆាជាតិ០១ កក្កដាឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានផ្តល់អនុសាសន៍សំខាន់ៗ៦ចំណុច ដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទផងដែរ។ នៅក្នុងពិធីនេះដែរ […]

កាលវិភាគផ្សព្វផ្សាយ