ឥណ្ឌូណេស៊ីនាំចេញផ្លែទុរេនបង្កកដោយផ្ទាល់ជាលើកដំបូង ទៅកាន់ប្រទេសចិន

durian_MK

ហ្សាការតា៖ ឥណ្ឌូណេស៊ីបានចាប់ផ្តើមនាំចេញជាលើកដំបូង និងដោយផ្ទាល់ទៅកាន់ប្រទេសចិន កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០២៥ នូវផ្លែទុរេនបង្កកមានបរិមាណចំនួន៤៨តោន និងគិតជាតម្លៃទឹកប្រាក់ចំនួន៣០៥,០០០ដុល្លារ។

ការនាំចេញផលិតផលផ្លែទុរេនបង្កក ដែលបានត្រូវកែច្នៃ​ និងវេចខ្ចប់នៅលើកោះជ្វាខាងលិច របស់ឥណ្ឌូណេស៊ីត្រូវដឹកជញ្ជូនពីកំពង់ផែភាគខាងជើងនៃទីក្រុងហ្សាការតា ឆ្ពោះទៅកាន់កំពង់ផែឈីងតាវ (Qingdao Port) ក្នុងប្រទេសចិន។

ប្រធានទីភ្នាក់ងារចត្តាឡីស័កកសិកម្ម បាននិយាយកាលពីថ្ងទី១៥​ ខែធ្នូ ឆ្នាំ២០២៥នេះថា នេះគឺជាលទ្ធផលនៃការបំពេញនីតិវិធីដ៏ស្មុគស្មាញ ដែលចំណាយពេលវេលាច្រើន និងត្រូវការធនធានច្រើន ដោយ ចំណាយពេលជិតពីរឆ្នាំទើបចប់។

លោកបានបញ្ជាក់ថា ការនាំចេញផ្លែទុរេនបង្កកលើកទី១នេះ ត្រូវបានធ្វើឡើងបន្ទាប់ពីឃើញទីផ្សារ មានអ្នកប្រើប្រាស់ចិនត្រូវការយ៉ាងខ្លាំងចំពោះផ្លែទុរេន ដែលមានរសជាតិប្លែក ហើយប្រទេសឥណ្ឌូណេស៊ីជឿថា ខ្លួនអាចបំពេញតម្រូវការនេះបាន។

សព្វថ្ងៃនេះ ប្រជាជនចិនភាគច្រើនបានផ្លែទុរេនបរិភោគ ដោយសារការនាំចូលពីប្រទេសម៉ាឡេស៊ី វៀតណាម និងប្រទេសហ្វីលីពីន។

កន្លងមកអ្នកនាំចេញផ្លែទុរេនឥណ្ឌូណេស៊ីភាគច្រើន បានដើរតួជាអ្នកផ្គត់ផ្គង់ផ្លែទុរេនឱ្យទៅប្រទេសទាំងបីនេះ ដែលបន្ទាប់មកបានកែច្នៃ វេចខ្ចប់ និងនាំចេញផលិតផលសម្រេចទៅកាន់ទីផ្សារក្នុងប្រទេសចិន។ ដូច្នេះដើម្បីផ្លាស់ប្តូរទម្លាប់នេះ ទីភ្នាក់ងារចត្តាឡីស័កកសិកម្ម ឥណ្ឌូណេស៊ី បានផ្តួចផ្តើមឱ្យមានការពិភាក្សារវាងរដ្ឋាភិបាល និងរដ្ឋាភិបាល ជាមួយអគ្គនាយកដ្ឋានគយរបស់ប្រទេសចិន។

តាមរយៈកិច្ចពិភាក្សាទាំងនេះទើបប្រទេសចិន ចេញសេចក្តីព្រាងពិធីសារនាំចេញផ្លែទុរេនបង្កករបស់ឥណ្ឌូណេស៊ី ដែលត្រូវបានចុះហត្ថលេខា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ ដើម្បីបើកផ្លូវសម្រាប់ការនាំចេញដោយផ្ទាល់ទៅកាន់ប្រទេសចិនតែម្តង។

លោកបាននិយាយទៀតថា ការតាមដានគឺជាទិដ្ឋភាពសំខាន់បំផុតមួយនៃដំណើរការអនុម័តនាំចេញ ជាពិសេសសម្រាប់សិប្បកម្មវេចខ្ចប់ផ្លែទុរេនបង្ករ។ រហូតមកដល់ពេលនេះ សិិប្បកម្មវេចខ្ចប់ផ្លែទុរេនបង្ក្កកចំនួនប្រាំបីកន្លែងបានបំពេញតាមតម្រូវការចាំបាច់ ដែលត្រូវកំណត់ជាកន្លែងចត្តាឡីស័ក​ ឬហៅថា កន្លែងប្រមូលផ្លែទុរេនមុនការនាំចេញ។

សិប្បកម្មទាំងនេះត្រូវបានអនុញ្ញាតឱ្យត្រួតពិនិត្យផ្នែកភូតគាមអនាម័យ និងបម្រើជាមជ្ឈមណ្ឌលនាំចេញផ្លែទុរេនបង្កកទៅកាន់ប្រទេសចិន ដែលបានចុះបញ្ជីនៅក្នុងប្រព័ន្ធសហគ្រាសនាំចូលម្ហូបអាហាររបស់ចិន។ ចំណែកអគ្គលេខាធិការសមាគមចម្ការទុរេនឥណ្ឌូណេស៊ី បាននិយាយថា អ្នកជំនួញឥណ្ឌូណេស៊ីបានស្វាគមន៍ចំពោះការបើកទីផ្សារទុរេននៅក្នុងប្រទេសចិន។

លោកបានមានប្រសាសន៍ថា ទីផ្សារចិន គឺធំសម្រាប់អ្នកនាំចេញផ្លែទុរេន ដែលតម្រូវការប្រចាំឆ្នាំរបស់ប្រជាជនចិន ទទួលបានជាទឹកប្រាក់កើនឡើងរហូតដល់៨ ០០០លានដុល្លារ។

តាមរយៈពូជទុរេនល្អៗ ប្រទេសឥណ្ឌូណេស៊ី កំពុងកំណត់គោលដៅចាប់យកចំណែកទីផ្សារពីប្រាំទៅ១០ភាគរយ ដែលអាចបង្កើនប្រាក់ចំណូលរាប់លានដុល្លារជារៀងរាល់ឆ្នាំ។

លោកបានបន្ថែមថា ការនាំចេញផ្លែទុរេនដោយផ្ទាល់ទៅកាន់ប្រទេសចិន ក៏បានជួយកាត់បន្ថយថ្លៃដើមដឹកជញ្ជូនយ៉ាងច្រើន និងផ្តល់ប្រាក់ចំណេញខ្ពស់ជាងមុនផងដែរ ដោយសារតម្លៃផ្លែទុរេននៅក្នុងប្រទេសចិនបច្ចុប្បន្នខ្ពស់ជាងតម្លៃ នៅក្នុងប្រទេសឥណ្ឌូណេស៊ីពីប្រាំទៅប្រាំពីរដង។

អ្នកជំនួញផ្លែទុរេន ដោយនិយាយថា កន្លងមកអ្នកនាំចេញឥណ្ឌូណេស៊ី ធ្លាប់ដឹកជញ្ជូនទុរេនបង្ក្កកឆ្លងកាត់ប្រទេសថៃ ដោយត្រូវបង់ក្នុងតម្លៃប្រហែល១ ៨០០០ដុល្លារ ក្នុងមួយកុងតឺន័រ។ ដូច្នេះ ការនាំចេញដោយផ្ទាល់ក្រោមពិធីសារថ្មីនេះ បានកាត់បន្ថយថ្លៃដើមដឹកជញ្ជូនមកនៅត្រឹមពី១០ ០០០ដុល្លារ ទៅ១១ ០០០ដុល្លារក្នុងមួយកុងតឺន័រ ដែលសន្សំបានប្រាក់ចំណេញប្រហែល៨ ០០០ដុល្លារ ក្នុងមួយកុងតឺន័រ។

ក្រោមពិធីសារនេះ ផលិតផលទុរេនបង្កក ដែលអាចនាំចេញបាន រួមមានសាច់ទុរេនសុទ្ធ និងផ្លែទរេនទាំងមូលផងដែរ។ យោងតាមទិន្នន័យរបស់ទីភ្នាក់ងារចត្តាឡីស័កកសិកម្ម បានបង្ហាញថា ប្រទេសឥណ្ឌូណេស៊ី បាននាំចេញផ្លែទុរេនចំនួន១០,១៦២តោន ក្នុងចន្លោះខែមករា និងខែវិច្ឆិកា ឆ្នាំ២០២៥។ គោលដៅនាំចេញសំខាន់ៗ រួមមានប្រទេសថៃចំនួន៦,០០៣តោន ប្រទេសចិនចំនួន២,៥៧៤តោន និងម៉ាឡេស៊ីចំនួន១,៥៣២ តោន រួមជាមួយនឹងការដឹកជញ្ជូនតូចៗ ទៅកាន់ទីក្រុងហុងកុង ប្រទេសអាល្លឺម៉ង់ និងទីផ្សារផ្សេងៗទៀត៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ