ហ្វីលីពីនដំឡើងពន្ធ២០ភាគរយលើអង្ករនាំចូល ចាប់ផ្តើមក្នុងខែមករា ២០២៦

Rice-DTI-20January2025-1

ម៉ានីល៖ ក្រសួងកសិកម្មហ្វីលីពីន កាលពីដើមសប្តាហ៍មុន បានប្រកាសថា ពន្ធលើអង្ករនាំចូលពីបរទេសនឹងកើនឡើងពី១៥ភាគរយ ដល់២០ភាគរយ ដោយចាប់ផ្តើមចូលជាធរមាន ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ដ៏ខ្លីខាងមុខនេះ។

ការដំឡើងពន្ធនេះ កើតឡើងនៅពេលរដ្ឋាភិបាលកំពុងរៀបចំនាំចូលអង្ករជាថ្មីឡើងវិញ នៅក្នុងឆ្នាំ២០២៦ ដែលបច្ចុប្បន្នត្រូវបានផ្អាកជាបណ្តោះអាសន្ន ដើម្បីការពារប្រាក់ចំណូលរបស់កសិករក្នុងស្រុក ព្រោះរដូវប្រមូលផលស្រូវនឹងចូលមកដល់ឆាប់ៗនេះ។

លោក ហ្វ្រេនស៊ីស្កូ ធៀវ ឡូរ៉ែល (Francisco Tiu Laurel) រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ការដំឡើងពន្ធនេះឆ្លុះបញ្ចាំងពីការពិតជាច្រើន  ដូចជាការធ្លាក់ចុះតម្លៃប្រាក់ប៉េសូហ្វីលីពីន និងការធ្លាក់ចុះតម្លៃអង្ករនៅលើពិភពលោ»។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងកសិកម្មក៏នឹងលើកលែងតម្រូវការបង់ប្រាក់កក់ចំនួន១០ភាគរយ សម្រាប់ចេញវិញ្ញាបនបត្រអនុញ្ញាតឱ្យនាំចូល និងបញ្ជាក់ពីភូតគាមអនាម័យ ដើម្បីបន្ធូរបន្ថយសម្ពាធលំហូរសាច់ប្រាក់របស់អ្នកនាំចូលអង្ករ។

ចំណែកការិយាល័យឧស្សាហកម្មរុក្ខជាតិ ក៏នឹងចាប់ផ្តើមទទួលពាក្យសុំចេញវិញ្ញាបនបត្រអនុញ្ញាតនាំចូលអង្ករ និងវិញ្ញាបនបត្របញ្ជាក់ភូតគាមអនាម័យ លើបរិមាណនាំចូលអង្ករចំនួន៥០០ ០០០តោន។

លោកបានមានប្រសាសន៍ថា «ជំនួសឱ្យការពឹងផ្អែកស្ទើរតែទាំងស្រុងលើប្រទេសវៀតណាម យើងលើកទឹកចិត្តអ្នកនាំចូលអង្ករ ឱ្យពិចារណានាំចូលពីប្រទេសកម្ពុជា មីយ៉ាន់ម៉ា និងអ្នកផ្គត់ផ្គង់មកពីប្រភពផ្សេងទៀត»។

ការដឹកជញ្ជូនអង្ករនាំចូលទាំងអស់ ត្រូវតែមកដល់ប្រទេសហ្វីលីពីនៅពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៦ដើម្បីធានាបាននូវតម្លៃសមរម្យនៅពេលចូលដល់មរដូវប្រមូលផលស្រូវថ្មី និងការពារអ្នកផលិតអង្ករក្នុងស្រុកកុំឱ្យជួបបញ្ហាធ្លាក់ថ្លៃ។

អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ បានរាយការណ៍ថា តម្លៃអង្ករនៅលើសកលលោកបានធ្លាក់ចុះដល់កម្រិតទាបបំផុត ឆ្នាំ២០២៥នេះ ដោយសារប្រទេសធ្លាប់ទិញអង្ករ បានព្យាយាមបង្កើនទិន្នផលស្រូវក្នុងស្រុក ដូច្នេះធ្វើឱ្យតម្រូវការសម្រាប់ការផ្គត់ផ្គង់អ្ករពីបរទេសចាប់ផ្តើមថយចុះ។

សន្ទស្សន៍តម្លៃអង្ករទាំងអស់របស់អង្គការស្បៀងអាហារ និងកសិកម្ម បានផ្តល់មធ្យមភាគនៅត្រឹមតែ៩៦,៩ពិន្ទុ នៅក្នុងខែវិច្ឆិកា គឺធ្លាក់ចុះពី៩៨,៤ពិន្ទុ កាលពីក្នុងខែកញ្ញា ឆ្នាំ២០២៥។

សន្ទស្សន៍នេះតាមដាននិន្នាការធ្លាក់ចុះ ចាប់តាំងពីខែសីហា ហើយស្ថិតនៅកម្រិតទាបបំផុតសម្រាប់ឆ្នាំ២០២៥នេះ ដែលគួរតែមានការជួយរក្សាតម្លៃអង្ករក្នុងស្រុកឱ្យមានស្ថិរភាព។

ទីភ្នាក់ងារអង្គការសហប្រជាជាតិ បានសន្មតថា ការធ្លាក់ចុះជាបន្តបន្ទាប់នៃសន្ទស្សន៍តម្លៃអង្ករ គឺដោយសារតែតម្លៃអង្ករគ្រាប់វែង និងអង្ករក្រអូប ដែលរួមមានតម្លៃអង្ករបាស្មាទីរបស់ឥណ្ឌា និងតម្លៃអង្ករផ្កាម្លិះកាន់តែធ្លាក់ទាប។

អង្គការស្បៀងអាហារ និងកសិកម្ម បាននិយាយនៅរបាយការណ៍នេះថា នៅត្រឹមកម្រិតតម្លៃសន្ទស្សន៍នេះ បានន័យថា តម្លៃអង្ករស្ថិតនៅទាបជាងតម្លៃក្នុងឆ្នាំ២០២៤ ចំនួន១៩,៧ភាគរយ និងនៅកម្រិតទាបបំផុត បើប្រៀបធៀបនឹងការធ្លាក់ថ្លៃអង្ករ កាលខែមេសា ឆ្នាំ២០១៧។

សម្រង់តម្លៃអង្ករគ្រាប់វែងបានធ្លាក់ចុះមកត្រឹម៩៨,៥ពិន្ទុ ខណៈពេលតម្លៃអង្ករក្រអូបបានធ្លាក់ចុះមកត្រឹម៩២,៥ពិន្ទុ។ ផ្ទុយទៅវិញ តម្លៃអង្ករគ្រាប់ខ្លី បានកើនឡើងដល់៩២,៧ពិន្ទុ។ ចំណែកតម្រូវការអង្ករដំណើបរបស់ប្រទេសចិន បានជំរុញឱ្យតម្លៃអង្ករនេះកើនឡើងដល់៩៥,៧ពិន្ទុ។

អង្គការស្បៀងអាហារ និងកសិកម្ម បាននិយាយទៀតថា សម្រង់តម្លៃអង្ករគ្រាប់វែងសម្រាប់ខែវិច្ឆិកា ឆ្នាំ២០២៥នេះ​ ត្រូវបានបូកបញ្ចូលគ្នាក្នុងចំណោមសម្រង់តម្លៃអង្ករនៅក្នុងប្រទេសអាស៊ីមួយចំនួន ដែលបានចាត់វិធានការ ដើម្បីរក្សាស្ថិរភាពតម្លៃ និងដំណើរការផ្គត់ផ្គង់តម្រូវការអង្ករក្នុងស្រុក។

ទន្ទឹមនឹងនេះដែរ តម្លៃអង្ករនៅក្នុងប្រទេសប៉ាគីស្ថាន បានកើនឡើងដោយសារតែតម្រូវការកាន់តែខ្លាំង ក្រោយពេលមានកិច្ចព្រមព្រៀងជាមួយអ្នកទិញអង្ករនៅក្នុងទ្វីបអាហ្វ្រិក និងការដេញថ្លៃនាំចូលឥណ្ឌារបស់ប្រទេសបង់ក្លាដែស។

តម្លៃអង្កររបស់ឥណ្ឌាបានធ្លាក់ចុះ ស្របពេលការប្រមូលផលស្រូវថ្មីទទួលបានទិន្នផលខ្ពស់ ទោះបីជាការផ្គត់ផ្គង់ក្នុងស្រុករបស់រដ្ឋាភិបាលឥណ្ឌាបានរីកចម្រើនក្នុងល្បឿនដ៏រឹងមាំក៏ដោយ។ ចំណែកតម្លៃអង្ករវៀតណាមបានធ្លាក់ចុះ ក្រោយពេលរដ្ឋាភិបាលហ្វីលីពីន​បានផ្អាកការនាំចូលអង្ករពីបរទេស ដូច្នេះធ្វើឱ្យប្រទេសវៀតណាម ដែលជាអ្នកផ្គត់ផ្គង់អង្ករធំបំផុតរបស់ហ្វីលីពីន នៅសល់អង្ករក្នុងស្តុកច្រើនលើសផែនការ៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ