តុលាការវៀតណាមបើកសវនាការជំនុំជម្រះសំណុំរឿងសូកប៉ាន់ របស់មន្ត្រីសុវត្ថិភាពចំណីអាហារ៥៥នាក់

images

ហាណូយ៖ យោងតាមសេចក្តីសម្រេចចេញដោយតុលាការប្រជាជនហាណូយ សវនាការជំនុំជម្រះលើកដំបូងលើជនជាប់ចោទចំនួន៥៥នាក់ ក្នុងសំណុំរឿងស៊ីសំណូកសូកប៉ាន់ ដែលពាក់ព័ន្ធនឹងអាជ្ញាធរសុវត្ថិភាពចំណីអាហារនៃក្រសួងសុខាភិបាលវៀតណាម គ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ខាងមុខនេះ។

យោងតាមសារព័ត៌មាន វៀតណាម អេចប្រេស បានឱ្យដឹងថា សវនាការនេះនឹងមានរយៈពេល១០ថ្ងៃ ដើម្បីផ្តន្ទាទោសអតីតនាយកអាជ្ញាធរសុវត្ថិភាពចំណីអាហារពីររូប មានឈ្មោះ ង្វៀន ថាញ់ហ្វុង (Nguyen Thanh Phong) ភេទប្រុស និងឈ្មោះ ចិន វៀតង៉ា (Tran Viet Nga)  ភេទស្រី រួមជាមួយអតីតអនុប្រធានពីររូបទៀត មានឈ្មោះ ង្វៀន ហ៊ុងឡុង (Nguyen Hung Long) ភេទប្រុស និងឈ្មោះ ដុ ហ៊ូវ ទួន (Do Huu Tuan) ភេទប្រុស​ ព្រមទាំងមន្ត្រី និងបុគ្គលិកចំនួន៣០នាក់ផ្សេងទៀត។

ជនជាប់ចោទទាំងនេះ ត្រូវបានអយ្យការកំពូលអមតុលាការប្រជាជនក្រុងហាណូយ ចោទប្រកាន់ពីបទ «ទទួលសំណូក» តាមក្រមព្រហ្មទណ្ឌវៀតណាម។ ចំណែកជនជាប់ចោទ២១នាក់ទៀត មកពីសហគ្រាសឯកជន និងជាអ្នកផ្តល់សេវាកម្ម ត្រូវបានចោទប្រកាន់ពីបទ «ផ្តល់សំណូក» ក្រោមមាត្រា៣៦៤ នៃក្រមព្រហ្មទណ្ឌវៀតណាម។

យោងតាមដីកាចោទប្រកាន់ បានឱ្យដឹងថា អាជ្ញាធរសុវត្ថិភាពចំណីអាហារ គឺជាទីភ្នាក់ងារឯកទេសស្ថិតក្រោមក្រសួងសុខាភិបាល ដែលមានភារកិច្ចផ្តល់យោបល់ និងជួយរដ្ឋមន្ត្រីរដ្ឋាភិបាលក្នុងការគ្រប់គ្រងរដ្ឋ និងការអនុវត្តច្បាប់ទាក់ទងនឹងសុវត្ថិភាពចំណីអាហារ។

រដ្ឋរាជអាជ្ញាកំពូលវៀតណាម​ បានចោទប្រកាន់ថា ពីចន្លោះឆ្នាំ២០១៨ និង២០២៥ មន្ត្រី អ្នកឯកទេសនៃអាជ្ញាធរសុវត្ថិភាពចំណីអាហារជាច្រើននាក់ បានប្រព្រឹត្តអំពើរំលោភបំពានច្បាប់ ដើម្បីទាមទារ និងទទួលយកសំណូកណ ជាថ្នូរនឹងការវាយតម្លៃ និងចេញលិខិតអនុញ្ញាត។ លិខិតទាំងនេះ រួមមានវិញ្ញាបនបត្រចុះបញ្ជីផលិតផល ការអនុម័តខ្លឹមសារផ្សាយពាណិជ្ជកម្ម ការវាយតម្លៃក្រោយការផលិត និងវិញ្ញាបនបត្រការអនុវត្តផលិតកម្មល្អ​ (Good Manufacturing Practice-GMP)។

ដើម្បីពន្លឿនដំណើរការនៃពាក្យស្នើសុំ អ្នកផ្តល់សេវា និងម្ចាស់អាជីវកម្មមួយចំនួន បានគប់គិតគ្នាដោយខុសច្បាប់ជាមួយអ្នកឯកទេសមកពីអាជ្ញាធរសុវត្ថិភាពចំណីអាហារ ដើម្បីបង់ «ថ្លៃសេវាក្រៅផ្លូវការ»។

អ្នកស៊ើបអង្កេតបាននិយាយថា ង្វៀន ថាញ់ហ្វុង​​ បានអនុញ្ញាតឱ្យជាគោលការណ៍ឱ្យអ្នកឯកទេសនៃអាជ្ញាធរសុវត្ថិភាពចំណីអាហារ ប្រមូលលុយខុសច្បាប់​ ចាប់ពី៥លានដុង ដល់១០លានដុង ឬប្រហែល ពី១៩០ ទៅ៣៨០ដុល្លារ ក្នុងសំណុំឯកសារមួយច្បាប់ បន្ថែមពីលើថ្លៃសេវាផ្លូវការ។ ប្រាក់ចំណូលខុសច្បាប់ត្រូវបានយកមកចែកគ្នាជាមួយ ង្វៀន ថាញ់ហ្វុង និងអ្នកក្រោមបង្គាប់របស់គាត់។

ជនជាប់ចោទឈ្មោះ ចិន វៀតង៉ា ដែលបានបម្រើការជាអនុប្រធានអាជ្ញាធរសុវត្ថិភាពចំណីអាហារ ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៤ និងជានាយក ពីឆ្នាំ២០២៤ រហូតដល់ពេលចាប់ខ្លួន គឺជាអ្នកទទួលខុសត្រូវក្នុងការសម្រេចវិញ្ញាបនបត្របញ្ជាក់លើខ្លឹមសារផ្សាយពាណិជ្ជកម្ម។ ស្ត្រីជាប់ពិរុទ្ធម្នាក់នេះ ត្រូវរដ្ឋអាជ្ញាកំពូលចោទប្រកាន់ពីបទទាមទារឱ្យបង់ប្រាក់យ៉ាងហោចណាស់ ពីរលានដុង ឬស្មើឹនិង៧៦ដុល្លារ ក្នុងមួយឯកសារ ដើម្បីបញ្ជូនដល់ថ្នាក់ដឹកនាំភ្នាក់ងារ។  រដ្ឋរាជអាជ្ញាបាននិយាយថា អ្នកឯកទេសបន្ទាប់មកបានប្រគល់ប្រាក់ចន្លោះពីពីរលានដុង ទៅ៣,៥លានដុង ឬស្មើនឹង១៣៣ដុល្លារ ក្នុងមួយឯកសារ ទៅឱ្យឈ្មោះ ចិន វៀតង៉ា។

ចាប់ពីឆ្នាំ២០២០ ដល់២០២៣ ចំណែកពិរុទ្ធជនពីរនាក់ផ្សេងទៀត មានឈ្មោះ ង្វៀន ណាងម៉ាញ់ (Nguyen Nang Manh) ភេទប្រុស ជានាយកប្រតិបត្តិក្រុមហ៊ុនផលិតចំណីអាហារ ជាប់សង្ស័យថា បានបង់ប្រាក់ជាង១​ ០០០លានដុង ឬស្មើនឹង៣៨ ០០០ដុល្លារ ដល់មន្ត្រីអាជ្ញាធរសុវត្ថិភាពចំណីអាហារជាថ្នូរនឹងការអនុគ្រោះ រួមទាំងប្រាក់ចំនួន៣៣០លានដុង ឬស្មើនឹង១២ ៥៤១ដុល្លារ ត្រូវបានបង់ទៅឱ្យឈ្មោះ ង្វៀន ថាញ់ហ្វុង។

រដ្ឋអាជ្ញាកំពូលវៀតណាម​ បានសន្និដ្ឋានថា ឈ្មោះ ង្វៀន ថាញ់ហ្វុង, ឈ្មោះ ចិន វៀតង៉ា និងអ្នកក្រោមបង្គាប់ចំនួន៣២នាក់ទៀត ពិតជាបានរំលោភអំណាចរបស់ខ្លួប ដើម្បីទទួលបានសំណូកជាង១០៧ពាន់លានដុង ឬប្រហែល៤លានដុល្លារ ពីចុងចោទចំនួន២១នាក់។

ឈ្មោះ ង្វៀន ថាញ់ហ្វុង និងឈ្មោះ ចិន វៀតង៉ា ត្រូវបានកំណត់ថា ជាមេខ្លោងស៊ីសំណូកសូកប៉ាន់។ ឈ្មោះ ង្វៀន ថាញ់ហ្វុង ត្រូវបានចោទប្រកាន់ពីបទទទួលបានផលប្រយោជន៍ផ្ទាល់ខ្លួន ចំនួន៤៣,៩ពាន់លានដុង ឬស្មើជាង១,៦៦លានដុល្លារ ចំណែកឈ្មោះ ចិន វៀតង៉ា បានទទួលសំណូកប្រាក់ចំនួន៨ ០០០លានដុង ឬស្មើជាង៣០ម៉ឺនដុល្លារ។ ចំណែកឈ្មោះ ង្វៀន ហ៊ុងឡុង បានទទួលប្រាក់ចំនួន៨ ៦០០លានដុង ឬស្មើជាង៣២ម៉ឺនដុល្លារ និងឈ្មោះ ដុ ហ៊ូវ ទួន ទទួលបានសំណូកចំនួន៤ ៣០០លានដុង ឬស្មើជាង១៦ម៉ឹនដុល្លារ។

ដោយឡែក រដ្ឋអាជ្ញាវៀតណាម បានចោទប្រកាន់ចុងចោទចំនួន២១នាក់ ពីបទផ្តល់សំណូកសរុបចំនួន៧ ៧៤០លានដុង ឬស្មើជាង២,៩លានដុល្លារ។  ចំណែកករណីជាប់សង្ស័យទទួលសំណូកសូកប៉ាន់ផ្សេងទៀត មានទឹកប្រាក់សរុបចំនួន២ ៧៥០លានដុង ឬស្មើជាងមួយលានដុល្លារ កំពុងតែស្ថិតក្រោមការស៊ើបអង្កេតរបស់តុលាការ។

រីឯចុងចោទឈ្មោះ ង្វៀន ណាងម៉ាញ៉ ត្រូវបានចោទប្រកាន់ពីបទផ្តល់សំណូកជាទឹកប្រាក់ចំនួន៣ ៤០០លានដុង ឬស្មើ១២ម៉ឹនដុល្លារ ប៉ុន្តែនៅពេលនេះ កំពុងតែស្ថិតក្រោមពាក្យបណ្តឹងដាច់ដោយឡែកពីគ្នារបស់ទីភ្នាក់ងារប៉ូលីសស៊ើបអង្កេតនៃក្រសួងសន្តិសុខសាធារណៈ ដោយប្តឹងពីបទផលិតអាហារក្លែងក្លាយ និងរំលោភលើច្បាប់ស្តីពីគណនេយ្យភាព ដែលបង្កផលវិបាកធ្ងន់ធ្ងរ។

ក្រុមអ្នកស៊ើបអង្កេត បាននិយាយថា ធម្យោបាយទាក់ទងនឹងការសូកប៉ាន់ ត្រូវបានបំបែកសម្រាប់ការស៊ើបអង្កេតបន្ថែម ដូច្នេះ រាល់បទល្មើសទាំងអស់ អាចត្រូវបានតុលាការដាក់បញ្ចូលក្នុងសំណុំរឿងតែមួយ ដើម្បីងាយស្រួលជំនុំជម្រះ៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ