រដូវទុរេនម៉ាឡេស៊ីចាប់ផ្តើមប្រមូលផលឆាប់ជាងឆ្នាំមុន ប៉ុន្តែការផ្គត់ផ្គង់នៅមានកម្រិត

Durian-Season-April-2026-Penang

គូឡាឡាំពួរ៖ រដូវប្រមូលផលផ្លែទុរេននៅប្រទេសម៉ាឡេស៊ីកំពុងដំណើរការ បន្ទាប់ពីមានអាកាសធាតុក្តៅនិងស្ងួតរយៈពេលយូរនៅដើមឆ្នាំ២០២៦នេះ ដោយការផ្គត់ផ្គង់ចាប់ផ្តើមទៅដល់ទីផ្សារក្នុងប្រទេសម៉ាឡេស៊ី និងប្រទេសសិង្ហបុរី។

យោងតាមរបាយការណ៍ក្នុងស្រុក ពូជទុរេនផ្តល់ផលដើមរដូវ រួមមាន ឌី៦០៤ (D604) លីប៉ាន (Lipan) និងពូជមូសាង ឃីង (Musang King)។ ពូជទុរេនឌី៦០៤ ដែលជាពូជកូនកាត់មានប្រភពមកពីតំបន់ បាលីក ពូឡៅ (Balik Pulau) នៃកោះប៉េណាំង (Penang)​ ប្រទេសម៉ាឡេស៊ី និងបានណែនាំឱ្យដាំដុះនៅឆ្នាំ១៩៨៧ គឺជាពូជដំបូងគេ តែងតែមានទម្ងន់ជាង២គីឡូក្រាមក្នុងមួយផ្លែ។

អ្នកលក់ផ្លែទុរេនម្នាក់ បាននិយាយថា លក្ខខណ្ឌអាកាសធាតុបានជះឥទ្ធិពលដល់គុណភាពផ្លែឈើ។ កង្វះខាតភ្លៀងនៅឆ្នាំនេះ បានធ្វើឱ្យផ្លែទុរេនកាន់តែមានរសជាតិ។ រដូវប្រមូលផលនេះអាចមានរយៈពេលវែងជាងឆ្នាំមុន។ ទោះបីជាមានការចាប់ផ្តើមប្រមូលផលដំបូងក៏ដោយ ក៏ទីផ្សារនៅមានទំហំតូចនៅឡើយ។

ផ្លែទុរេន ដែលអាចរកទិបាននាពេលបច្ចុប្បន្ន រួមមានពូជ ឌី៦០៤, លីប៉ាន, លីប៉ាន បារ៉ា (Lipan Bara) ខ្ញីលឿង (Yellow Ginger) កាព្រី (Capri) ឌី៦០០ (D600) និងពូជមូសាង​ ឃីង (Musang King)។ ចំណែកពូជទុរេនផ្សេងទៀត មានដូចជា ពូជ បង្គាក្រហម (Red Prawn) និងទុរេនពូជ ហោ ឡោ (Hor Lor) ត្រូវបានគេរំពឹងថា នឹងមានលក់នៅតាមទីផ្សារក្នុងរយៈពេលពីរទៅបីសប្តាហ៍។

ផ្លែទុរេនពូជ ឌី៦០៤ មានតម្លៃប្រហែល២៥រីងគីត ឬស្មើនឹងប្រហែល៥,៣ដុល្លារ ក្នុងមួយគីឡូក្រាម។ ចំណែកផ្លែទុរេនពូជ មូសាង ឃីង កំពុងមានតម្លៃចន្លោះពី៣៨រីងគីត ទៅ៥៨រីងគីត ឬប្រហែល៨ដុល្លារ ទៅ១២,២ដុល្លារ ក្នុងមួយគីឡូក្រាម។

កាលពីពេលថ្មីៗកន្លងមកនេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសន្តិសុខស្បៀង ម៉ាឡេស៊ី លោក មូហាម៉ាត់ សាប៊ូ (Mohamad Sabu) បានមានប្រសាសន៍ថា ប្រទេសម៉ាឡេស៊ី បានទទួលការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្ររួចហើយ សម្រាប់ពូជទុរេន មូសាង ឃីង ដែលផ្តល់ឱ្យប្រទេសម៉ាឡេស៊ីនូវសិទ្ធិផ្តាច់មុខចំពោះការប្រើឈ្មោះនេះ។

យោងតាមលោក មូហាម៉ាត់ សាប៊ូ បានឱ្យដឹងថា ពូជទុរេន មូសាង ឃីង ដែលដាំដុះនៅក្នុងប្រទេសម៉ាឡេស៊ី មានលក្ខណៈខុសប្លែកពីពូជទុរេនស្រដៀងគ្នា ដែលដាំដុះនៅកន្លែងផ្សេងទៀត។

លោកបានមានប្រសាសន៍ថា “យើងដឹងថា រសជាតិរបស់ទុរេន មូសាង ឃីង នៅប្រទេសម៉ាឡេស៊ីមិនដូចគ្នាទេ” លោកបានបន្ថែមថា លោកបានឃើញផ្ទាល់ភ្នែកនូវគំរូទុរេន ដែលមានស្លាកថា មូសាង ឃីង ក្នុងអំឡុងពេលទស្សនកិច្ចនៅប្រទេសចិន។

លោកបានមានប្រសាសន៍ថា «នៅពេលណាខ្ញុំទៅលេងប្រទេសចិន មិនថាជាផ្លូវការ ឬក្រៅផ្លូវការទេ ខ្ញុំដើរមើលផ្លែទុរេន ដែលតាំងលក់នៅទីនោះ។ នៅពេលផ្លែទុរេនដាក់ឈ្មោះថា មូសាង ឃីង ខ្ញុំបានសាកល្បងភ្ល័ក្ស តែវាមិនដូចរបស់ប្រទេសម៉ាឡេស៊ីទេ»។

ក្រសួងកសិកម្ម និងសន្តិសុខស្បៀង ម៉ាឡេស៊ីកំពុងធ្វើការជាមួយអាជ្ញាធរចិន រួមទាំងរដ្ឋបាលគយទូទៅនៃប្រទេសចិន ដើម្បីធានាបាននូវការទទួលស្គាល់ និងការការពារការនាំចេញទុរេន មូសាង ឃីង ពិតប្រាកដរបស់ម៉ាឡេស៊ី។

លោកបានមានប្រសាសន៍ទៀតថា «តាមរយៈអាជ្ញាធរទីផ្សារកសិកម្មសហព័ន្ធ យើងដាក់ស្លាកផ្លែទុរេននៅក្រោមស្លាក ម៉ាយបេស (MyBest) មានន័យថា របស់ខ្ញុំល្អបំផុត ដូច្នេះផ្លែទុរេន មូសាង ឃីង របស់ម៉ាឡេស៊ីពិតប្រាកដ ដែលត្រូវបានឯកភាពដោយរដ្ឋបាលគយទូទៅនៃប្រទេសចិន អាចត្រូវបានទទួលស្គាល់យ៉ាងច្បាស់»។

លោករដ្ឋមន្ត្រីក្រសួងកសិកម្ម និងសន្តិសុខស្បៀង បានបន្ថែមថា ភ្នាក់ងារអនុវត្តច្បាប់ រួមទាំងសេវាចត្តាឡីស័ក និងអធិការកិច្ចរបស់ប្រទេសម៉ាឡេស៊ី នឹងបង្កើនការចូលរួមផ្នែកបច្ចេកទេស និងពិភាក្សាជាមួយនិយ័តករចិន ដើម្បីដោះស្រាយការព្រួយបារម្ភអំពីការបកស្រាយខុសការពិត។

លោកបានមានប្រសាសន៍ថា “យើងនឹងពិភាក្សាយ៉ាងលម្អិតជាមួយអគ្គរដ្ឋបាលគយចិន និងជូនដំណឹងដល់ប្រទេសចិន តាមរយៈបណ្តាញផ្សេងៗ ដើម្បីឱ្យពួកគេដឹងថា ផ្លែទុរេន មូសាង ឃីង របស់ម៉ាឡេស៊ីត្រូវបានអនុម័ត និងមានស្លាក ម៉ាយបេស។”

លោកបញ្ជាក់ថា ការការពារម៉ាកយីហោ ផ្លែទុរេន មូសាង ឃីង នៅតែជាអាទិភាព ដោយសារការនាំចេញផ្លែទុរេនទៅកាន់ប្រទេសចិន បានអភិវឌ្ឍទៅជាមានតម្លៃខ្ពស់ និងជាប្រភពចំណូលសម្រាប់កសិករម៉ាឡេស៊ី។

លោកបានមានប្រសាសន៍អះអាងដូច្នេះថា «យើងត្រូវតែការពាររឿងនេះ ព្រោះការនាំចេញទៅប្រទេសចិន មានតម្លៃខ្ពស់ ហើយបានក្លាយជាមុខរបរថ្មីសម្រាប់កសិករទុរេនរបស់យើង។ ដូច្នេះ យើងនឹងបន្តការពារឈ្មោះពូជទុរេន មូសាង ឃីង ជាម៉ាករបស់ប្រទេសម៉ាឡេស៊ី»៕


photo_2026-10-06_11-30-06 (2)
ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ សួរ សុខគីម​ ព្រមទាំងសហការីនៃធនាគារ ARDB នាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនប្រគេនព្រះសង្ឃ នៅវត្តបទុមវតី ដើម្បីចាត់ចែងសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងលោកជំទាវ សួរ សុខគីម ​ព្រមទាំង​សហការី ព្រឹកថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦នេះ បានដឹកនាំក្រុមគ្រួសារ ព្រមទាំងសហការីនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនប្រគេនដល់ព្រះសង្ឃនៅវត្តបទុមវតី ដើម្បីព្រះអង្គចាត់ចែងសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារបានអញ្ជើញអុជទៀនធូបបូជាថ្វាយព្រះពុទ្ធបដិមា ក្រាបថ្វាយបង្គំប្រគេនទេយ្យវត្ថុ និងបច្ច័យផ្សេងៗ ប្រគេនចំពោះសម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន សម្តេចព្រះសង្ឃនាយករងទី៣ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះមេគណរាជធានីភ្នំពេញ និង សម្ដេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ប្រធានលេខាធិការដ្ឋានគណៈនាយក គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្សុកូលឧទ្ទិសមហាកុសលផលបុណ្យ ជូនចំពោះបុព្វការីជន ញាតិកាទាំងគ្រប់សណ្តាន។ បន្ទាប់មកជាចុងក្រោយ ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ សួរ សុខគីម ក៏បានសម្តែងទឹកចិត្តសទ្ទាជ្រះថ្លាចូលរួមផងដែរ […]

image_2026-10-01_11-46-18
វៀតណាម ជំរុញកំណើនសេដ្ឋកិច្ចតាមច្រកព្រំដែនជាមួយកម្ពុជា​ ក្នុងខេត្តស្វាយរៀង

ហាណូយ៖ វៀតណាមកំពុងជំរុញការអភិវឌ្ឍតំបន់សេដ្ឋកិច្ច នៅច្រកទ្វារព្រំដែនមុកបៃ (Mộc Bài) ក្នុងខេត្តតៃនិញ (Tây Ninh) និងច្រកបាវិត ក្នុងខេត្តស្វាយរៀងរបស់កម្ពុជា ដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ពាណិជ្ជកម្មឆ្លងដែន និងបង្កើតលំហថ្មីសម្រាប់កំណើនសេដ្ឋកិច្ចវៀតណាម។ ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦នេះ លោកឧបនាយករដ្ឋមន្ត្រីវៀតណាម បានជំរុញឱ្យពន្លឿនការរៀបចំយន្តការ និងគោលនយោបាយ ដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ចនៅតំបន់សេដ្ឋកិច្ចពិសេសច្រកទ្វារព្រំដែនមុកបៃ ព្រោះច្រកទ្វារអន្តរជាតិមួយនេះមានសក្តានុពលខ្ពស់សម្រាប់ពង្រីកពាណិជ្ជកម្ម ការវិនិយោគ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយប្រទេសកម្ពុជា។ លោកឧបនាយករដ្ឋមន្ត្រីបានអំពាវនាវឱ្យមានគោលនយោបាយសមស្រប រួមទាំងវិធានការពិសេសលើពន្ធគយ និងការដឹកជញ្ជូន ដើម្បីសម្រួលដល់ពាណិជ្ជកម្ម និងប្រតិបត្តិការអាជីវកម្ម។ លោកក៏បានសង្កត់ធ្ងន់លើតម្រូវការកែលម្អហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន លំនៅឋាន និងសេវាកម្ម ដើម្បីទាក់ទាញការវិនិយោគ និងគាំទ្រការអភិវឌ្ឍនៅតំបន់ជុំវិញច្រកទ្វារព្រំដែន។ ចំណែករដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាម បានមានប្រសាសន៍ថា ក្រសួងកំពុងកិច្ចខិតខំប្រឹងប្រែងរកដោះស្រាយឧបសគ្គតាមយន្តការមានស្រាប់ ប្រសើរជាងបង្កើតយន្តការគោលនយោបាយថ្មីៗច្រើនជាន់លើគ្នា។ វិធានការពិសេសគួរត្រូវបានពិចារណាតែចំពោះករណីច្បាប់ ដែលមានស្រាប់មិនអាចផ្តល់ប្រសិទ្ធភាពគ្រប់គ្រាន់ ហើយសំណើលើកជាគោលនយោបាយត្រូវបញ្ជាក់ឱ្យច្បាស់អំពីបញ្ហា វិសាលភាព ធនធាន និងផលប៉ះពាល់។ សម្រាប់តំបន់មុកបៃ ក្រសួងហិរញ្ញវត្ថុវៀតណាម បានរកឃើញឧបសគ្គសំខាន់ចំនួន៣ រួមមាន បញ្ហាខ្វះហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់នៅមិនទាន់ពេញលេញ ព្រមទាំងខ្វះគម្រោងវិនិយោគធំៗ ដើម្បីជួយជំរុញខ្សែសង្វាក់តម្លៃផលិតកម្មក្នងតំបន់។ ចំណែកផ្នែកគយ ភស្តុភារ និងការតភ្ជាប់ជាមួយច្រកទ្វារព្រំដែនបាវិតរបស់កម្ពុជា ក៏មិនទាន់ល្អពេញលេញនៅឡើយដែរ។ […]

image_2026-10-01_12-10-39
វៀតណាមចេញច្បាប់ថ្មី ឱ្យអ្នកនាំចេញ ឬនាំចូលស្រូវអង្ករ ត្រូវមានឃ្លាំង និងរោងម៉ាស៊ីនកិនស្រូវផ្ទាល់ខ្លួន

ហាណូយ៖ វៀតណាមបានដាក់ចេញបទប្បញ្ញត្តិថ្មី​​ រឹតបន្តឹងការនាំចេញ និងនាំចូលស្រូវអង្ករ ដោយកំណត់លក្ខខណ្ឌកាន់តែច្បាស់សម្រាប់ពាណិជ្ជករ ដែលមានបំណងធ្វើអាជីវកម្មនាំចេញ​ ឬនាំចូលស្រូវអង្ករ។ ឧបនាយករដ្ឋមន្ត្រីវៀតណាម កាលពីដើមសប្តាហ៍នេះ បានចុះហត្ថលេខាលើអនុក្រឹត្យមួយ ស្តីពីការធ្វើអាជីវកម្មនាំចេញ និងនាំចូលស្រូវអង្ករ ដែលចូលជាធរមាននៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦នេះ។ តាមអនុក្រឹត្យនេះ បានដាក់កម្រិតដល់ពាណិជ្ជករវៀតណាមមកពីគ្រប់វិស័យសេដ្ឋកិច្ច ដែលធ្លាប់បានបំពេញតាមលក្ខខណ្ឌកំណត់ ព្រមទាំងទទួលបានវិញ្ញាបនបត្របញ្ជាក់សិទ្ធិធ្វើអាជីវកម្មនាំចេញអង្ករ មានសិទ្ធិពេញលេញក្នុងការធ្វើអាជីវកម្មដោយស្របច្បាប់។ ចំពោះសហគ្រាសណាមួយ ដែលមានទុនវិនិយោគរបស់បរទេស ក៏អាចធ្វើអាជីវកម្មនាំចេញអង្ករបានផងដែរ បន្ទាប់ពីទទួលបានវិញ្ញាបនបត្រស្របតាមបទដ្ឋាន និងច្បាប់របស់ប្រទេសវៀតណាម។ អនុក្រឹតដដែលនេះក៏បានបញ្ជាក់ថា អ្នកនាំចេញអង្ករសរីរាង្គ អង្ករចំហុយ និងអង្ករមានបន្ថែមសារធាតុចិញ្ចឹម ត្រូវជាប់កាតព្វកិច្ចស្នើសុំវិញ្ញាបនបត្របញ្ជាក់សិទ្ធិធ្វើអាជីវកម្មនាំចេញអង្ករ ដោយត្រូវរក្សាស្តុកអង្ករឱ្យបានគ្រប់គ្រាន់ និងរាយការណ៍ពីបរិមាណអង្ករក្នុងស្តុកជូនអាជ្ញាធរវៀតណាម។ យោងតាមអនុក្រឹតនេះ អ្នកនាំចេញ​ ឬនាំចូលស្រូវអង្ករប្រភេទផ្សេងទៀត ត្រូវមានឃ្លាំងឯកទេសយ៉ាងតិចមួយ សម្រាប់រក្សាទុកស្រូវ និងអង្ករ ព្រមទាំងមានរោងម៉ាស៊ីនកិនស្រូវយ៉ាងតិចមួយ ដែលបំពេញតាមតម្រូវការសុវត្ថិភាពចំណីអាហារ និងស្តង់ដារអង្ករអន្តរជាតិ។ ចំណែកឃ្លាំងស្តុក និងរោងម៉ាស៊ីនកិនស្រូវ អាចជាកម្មសិទ្ធិរបស់ពាណិជ្ជករផ្ទាល់ ឬអាចជាឃ្លាំងជួលតាមកិច្ចសន្យាជាលាយលក្ខណ៍អក្សរ និងមានសុពលភាពដូចវិញ្ញាបនបត្របញ្ជាក់សិទ្ធិធ្វើអាជីវកម្ម។ អនុក្រឹតថ្មីនេះក៏បានដាក់ចេញនូវលក្ខខណ្ឌសម្រាប់អ្នកនាំចូលស្រូវអង្ករផងដែរ ដែលក្នុងរយៈពេល៤៥ថ្ងៃ ចាប់ពីថ្ងៃអនុក្រឹត្យចូលជាធរមាន ត្រូវចុះបញ្ជីជាមួយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម អំពីផែនការនាំចូលស្រូវអង្ករពីបរទេស៕ (ផាន់ អាណា)

image_2026-10-01_12-19-55
ទឹកត្រចៀកកាំថៃ បន្លែវៀតណាម ប្រើថ្នាំគីមី​ច្រើនពេក ត្រូវតៃវ៉ាន់ដេញឱ្យដឹកមកវិញ

តៃប៉ិ៖ កោះតៃវ៉ាន់បានបញ្ជា​ឱ្យដឹកត្រឡប់ទៅវិញ នូវផលិតផលចំណីអាហារនាំចូលពីប្រទេសថៃ និងប្រទេសវៀតណាម បន្ទាប់ពីត្រួតពិនិត្យរកឃើញថា ផលិតផលរបស់ប្រទេសទាំងពីរនេះ មានផ្ទុកសំណល់ថ្នាំសម្លាប់សត្វល្អិត លោហៈធ្ងន់ ឬមានសារធាតុផ្អែមលើសកម្រិត។​ នេះបើយោងតាមរដ្ឋបាលគ្រប់គ្រងចំណីអាហារ និងឱសថរបស់កោះតៃវ៉ាន់។ ក្នុងចំណោមផលិតផល ដែលត្រូវអាជ្ញាធរតៃវ៉ាន់ ដេញឱ្យដឹកត្រឡប់ទៅវិញនេះ រួមមាន ទឹកត្រចៀកកាំរបស់ថៃ និងបន្លែបន្លុករបស់វៀតណាម។ សមត្ថកិច្ចតៃវ៉ាន់ បានបញ្ជាក់ថា ទឹកត្រចៀកកាំ និងបន្លៃភ្លៅកង្កែប ត្រូវបង្ខំឱ្យដឹកជញ្ជូនត្រឡប់ទៅប្រទេសដើមវិញ ឬត្រូវតែកម្ទេចចោល។ ចំពោះផលិតផលនាំចូលលើកក្រោយទៀតរបស់អ្នកនាំចូល ដែលធ្លាប់មានឈ្មោះអាក្រក់ដូចខាងលើនេះ នឹងត្រូវស្ថិតក្រោមការត្រួតពិនិត្យយ៉ាងតឹងតែងនៅតាមច្រកព្រំដែន។ យោងតាមទិន្នន័យរបស់រដ្ឋបាលគ្រប់គ្រងចំណីអាហារ និងឱសថ កោះតៃវ៉ាន់ បានបង្ហាញថា ក្នុងរយៈពេល ៦ ខែ ដើមឆ្នាំ២០២៦នេះ ការនាំចូកទឹកត្រចៀកកាំពីប្រទេសថៃមានចំនួន​មួយជើង ហើយត្រូវបានសមត្ថកិច្ចតៃវ៉ាន់រកឃើញថា មានសារធាតុមេស្ករសាការីន (Saccharin) ចំនួន០,០៦ក្រាម ក្នុងទឹកត្រចៀកកាំមួយគីឡូក្រាម ដែលជាបិរមាណហាមឃាត់មិនឱ្យប្រើនៅកោះតៃវ៉ានឡើយ។ ដោយឡែក សមាគម​អ្នកប្រើប្រាស់កោះតៃវ៉ាន់ បានរាយការណ៍ថា ក្នុងចំណោមការធ្វើតេស្តលើ​សំណាកស្លឹកជីនាងវង១០សំណាក ត្រូវបានមន្ទីរពិសោធន៍តៃវ៉ាន់រកឃើញថា មាន៨សំណាកផ្ទុកសំណល់សារធាតុគីមីថ្នាំសម្លាប់សត្វល្អិតលើសកម្រិត។ ចំណែកគ្រឿងទេសនាំចូលពីវៀតណាម ក្នុងចំណោមសំណាកស្លឹកខ្ទឹម១០សំណាក មានពីរសំណាក ត្រូវបានរកឃើញមានផ្ទុកសំណល់ថ្នាំគីមីសម្លាប់សត្វល្អិតលើសកម្រិត៕ (ផាន់ អាណា)

កាលវិភាគផ្សព្វផ្សាយ