News & អន្តរជាតិ
images
​អាម៉េរិក​ចាប់ផ្តើម​អនុវត្ត​ពន្ធ១៥ភាគរយ ​លើ​ទំនិញ​អ៊ីស្រាអែល ​ចាប់​ពី​ថ្ងៃ​ទី៧ ខែ​សីហា
តែលអាវី៖ ការនាំចេញទំនិញរបស់អ៊ីស្រាអែល ទៅកាន់សហរដ្ឋបានប្រឈមនឹងអត្រាពន្ធ១៥ភាគរយ ខណៈពេលវិធានការថ្មី ប្រកាសដោយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ​ត្រាំ​ (Donald Trump) បានចូលជាធរមាន កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។ មន្ត្រីអ៊ីស្រាអែលបានព្រមានថា ការផ្លាស់ប្តូរនេះអាចនាំឱ្យមានការកាត់បន្ថយបរិមាណនាំចេញ ការបាត់បង់ការងារ និងប្រាក់ចំណូលពន្ធអាជីវកម្មផងដែរ។ ប្រទេសអ៊ីស្រាអែលបានស្វែងរកការធានានូវអត្រាទាបជាង១០ភាគរយ ដែលធ្លាក់ចុះពី១៧ភាគរយ ដែលបានស្នើឡើងដំបូង ដើម្បីរក្សាការប្រកួតប្រជែងលើប្រទេស ប្រឈមនឹងពន្ធខ្ពស់ បន្ទាប់ពីការចរចាសម្រាប់ការពិចារណាពិសេសមិនបានជោគជ័យទេ។ ប្រធានសមាគមអ្នកផលិតអ៊ីស្រាអែល បាននិយាយថា «យើងអាចស្ថិតក្នុងស្ថានភាពដូចគ្នានឹងប្រទេសជាច្រើនផ្សេងទៀតដែរ ប៉ុន្តែយើងបាត់បង់អត្ថប្រយោជន៍ ដែលយើងទទួលបានជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ហើយត្រូវការការប្រកួតប្រជែងជាមួយប្រទេសដូចជាទួរគី ដែលពីមុនបានបង់ពន្ធ និងមានតម្លៃផលិតកម្មទាបជាងប្រទេសអ៊ីស្រាអែល។  បើគ្មានអត្ថប្រយោជន៍ប្រៀបធៀបទេ យើងនឹងបាត់បង់ការលក់»។ ពន្ធគយត្រូវបានព្យាករណ៍ថា នឹងកាត់បន្ថយការនាំចេញរបស់អ៊ីស្រាអែលពី២​ ០០០លានដុល្លារទៅ៤ ០០០ពាន់លានដុល្លារក្នុងមួយឆ្នាំ។  ប្រសិនបើផលិតផលសម្រាប់ផ្សំឱសថ និងផលិតផលអង្គធាតុចម្លង ត្រូវរាប់បញ្ចូលផងដែរ នោះនឹងបាត់បង់ឪកាសការងារប្រហែលពី ២០ ០០០ ទៅ៣៣ ០០០កន្លែង។ លោកប្រធានសមាគមបាន​និយាយ​ថា ​ក្រោម​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​​ជាមួយ​សហរដ្ឋ​អាម៉េរិក ប្រទេសអ៊ីស្រាអែ បានកំណត់អត្រាពន្ធសូន្ស ប៉ុន្តែឥឡូវ​នេះ ​បាន​បាត់បង់​អត្ថប្រយោជន៍​របស់ខ្លួន ជាមួយ​​ប្រទេស​តួកគី ជប៉ុន អង់គ្លេស […]
News & ជាតិ
IMG_0518
ឯកឧត្តមបណ្ឌិត កៅ ថាច រំលឹកសិស្សានុសិស្ស ដែលត្រៀមប្រឡងថ្នាក់ទី១២ ត្រូវកសាងសមត្ថភាព និងជំនាញឲ្យខ្លាំង ដើម្បីចូលរួមកសាងជាតិ
ខេត្តកណ្តាល៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥នេះបានក្រើនរំឭកដល់ប្អូនៗសិស្សានុសិស្ស ដែលកំពុងតែត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៤-២០២៥ គឺត្រូវខិតខំកសាងសមត្ថភាព និងជំនាញឲ្យកាន់តែខ្លាំងថែមទៀត ដើម្បីចូលរួមចំណែកក្នុងការកសាងជាតិជាមួយរាជរដ្ឋាភិបាល។ ក្នុងពិធីសំណេះសំណាលនេះ ក៏មានការអញ្ជើញចូលរួមផងដែរ ពីលោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាចកណ្តាល លោក លាភ សុខមាន នាយកវិទ្យាល័យ ហ៊ុនសែន រ៉ូតាខ្សាច់កណ្តាល នាយករងសាលាស្រុក ប្រធាន និងអនុប្រធានការិយាល័យអប់រំ យុវជន និងកីឡា ដែលមានអ្នកចូលរួមសរុបចំនួន៤១៥នាក់។ នៅក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា ការប្រឹងប្រែងរបស់ប្អូនៗនៅថ្ងៃនេះ គឺបង្ហាញពីអនាគតដ៏ភ្លឺស្វាងទៅថ្ងៃខាងមុខ ជាពិសេសអូនៗ និងក្មួយៗ ត្រូវតែខិតខំសិក្សា ពង្រឹងការអានឲ្យបានច្រើនលើមុខវិជ្ជា ដែលត្រៀមប្រឡង ដើម្បីប្រឡងឲ្យជាប់ទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា ហើយបន្ថែមពីនេះទៀត ត្រូវខិតខំពង្រឹងសមត្ថភាពខ្លួន និងប្រឹងរៀនសូត្រពីសាលាផង និងអ្នកជុំវិញខ្លួនយើងផង។ ឯកឧត្តមបណ្ឌិតប្រតិភូបានរំឭកជូនថា រាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយភាពស្វាហាប់ គតិបណ្ឌិតឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចធិបតី ហ៊ុន […]
News & ជាតិ
530819965_1203697798467173_1635171065743001175_n
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ថ្នាក់ទី១២ ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៤-២០២៥
ខេត្តកណ្តាល៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមកម្មវិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូស្ម័គ្រចិត្ត និងសិស្សានុសិស្ស ថ្នាក់ទី១២ ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៤-២០២៥ស្ថិតនៅវិទ្យាល័យ ហ៊ុន សែន ខ្សាច់កណ្តាល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥នេះ។ នៅក្នុងពិធីសំណេះសំណាលនេះ ក៏មានការអញ្ជើញចូលរួមពីលោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុក ខ្សាច់កណ្តាល លោក ប៉ែន ប៊ុណ្ណា នាយកវិទ្យាល័យខ្សាច់កណ្តាល នាយករង ប្រធាន និងអនុប្រធានការិយាល័យអប់រំ យុវជន និងកីឡា លោកគ្រូ-អ្នកគ្រូ ដែលសរុបចំនួន៤៤៧នាក់។ នៅក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ពាំនាំនូវបណ្តាំសាកសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកណ្តាល […]
News & អន្តរជាតិ
fsmm-image2
កូរ៉េជំរុញប្រទេសសមាជិកអាប៉ិច ឱ្យប្តេជ្ញាចិត្តចំពោះសន្តិសុខស្បៀង និងការប្រែប្រួលអាកាសធាតុ
អ៊ីនឈុន៖ ប្រទេសសមាជិកនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ហៅកាត់ថា អាប៉ិច បានយល់ព្រមស្វែងរកវិធានការកសិកម្មប្រកបដោយនិរន្តរភាពប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងការកើនឡើងនៃភាពមិនច្បាស់លាស់ នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក ដោយអនុម័តសេចក្តីថ្លែងការណ៍រួមបញ្ជាក់ពីតម្លៃនៃកិច្ចសហប្រតិបត្តិការ និងការវិនិយោគទៅវិញទៅមក។ រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្បៀងអាហារ និងជនបទរបស់កូរ៉េខាងត្បូង លោកស្រី សុង មីរីយុង (Song Mi-ryung) បានមានប្រសាសន៍ថា ប្រទេសកូរ៉េខាងត្បូងបានបង្ហាញពីភាពជាអ្នកដឹកនាំរបស់ខ្លួន ក្នុងការការពារសន្តិសុខស្បៀងសកល ដោយការប្តេជ្ញាចិត្តឡើងវិញនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ចំពោះវិធានការកសិកម្មប្រកបដោយនិរន្តរភាព ដោយបន្ថែមថា រដ្ឋជាសមាជិកទាំងអស់បានកំណត់យកបច្ចេកវិទ្យាជាគន្លឹះក្នុងការដោះស្រាយបញ្ហាប្រឈមនានា។ ក្នុងអំឡុងពេលកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសន្តិសុខស្បៀងនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក នាទីក្រុង អ៊ីនឈុន រដ្ឋមន្ត្រីកសិកម្ម២១រូមមកពីប្រទេសសមាជិកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក បានអនុម័តសេចក្តីថ្លែងការណ៍រួម ដោយបង្ហាញពីកិច្ចសហប្រតិបត្តិការរបស់ខ្លួនក្នុងគោលនយោបាយកសិកម្ម ការអភិវឌ្ឍបច្ចេកវិទ្យា និងជំនួយអភិវឌ្ឍន៍ផ្លូវការ។ លោកស្រីរដ្ឋមន្ត្រីបានមានប្រសាសន៍ថា «រដ្ឋាភិបាលទីក្រុងសេអ៊ូល បានធានាភាពជាអ្នកដឹកនាំជាសាកលក្នុងការបង្កើតសន្តិសុខស្បៀងប្រកបដោយនិរន្តរភាពនៅទូទាំងពិភពលោក ដោយជំរុញប្រទេសនានាឱ្យទទួលយកសេចក្តីថ្លែងការណ៍រួម ស្តីពីការច្នៃប្រឌិតកសិកម្ម ដែលពឹងផ្អែកលើឌីជីថល និងវិធានការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ»។ លោកស្រីបានបន្តទៀតថា «មុនពេលដំណើរការកិច្ចប្រជុំ ប្រទេសចំនួន១៦បានរៀបចំ និងដាក់ជូនរបាយការណ៍បណ្តោះអាសន្នយ៉ាងលម្អិត និងរៀបចំយ៉ាងប្រុងប្រយ័ត្នសម្រាប់ផែនទីបង្ហាញផ្លូវ ឆ្នាំ២០២១-២០៣០ ដែលយើងបានព្រមព្រៀងគ្នា ក្នុងកិច្ចប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក នៅឆ្នាំ២០២១។ កម្រិតនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសទាំងនោះសំខាន់ណាស់ ដោយពិចារណាលើប្រទេសជាច្រើន ដែលជាធម្មតាត្រូវអនុម័តរបាយការណ៍បណ្តោះអាសន្ននេះ»។ កិច្ចប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក កាលពីដើមខែសីហា ឆ្នាំ២០២៥នេះ បានដោះស្រាយករណីគំរូ […]
News & ជាតិ
530540932_1146277047312608_3718226185042785753_n
ឯកអគ្គរដ្ឋទូតចិនប្រកាសថា​ កសិផលកម្ពុជា១៦មុខ ត្រូវបានអនុញ្ញាតនាំចេញទៅកាន់ទីផ្សារចិន
ភ្នំពេញ ៖ ឯកឧត្តម  វ៉ាង វិនពីន (Wang Wenbin)ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានប្រកាសថា បច្ចុប្បន្នកសិផលកម្ពុជាចំនួន ១៦មុខ ត្រូវបានអនុញ្ញាតក្នុងការនាំចេញទៅកាន់ទីផ្សារប្រទេសចិន ដែលបង្ហាញពីសន្ទុះដ៏រឹងមាំ និងសមិទ្ធផលផ្លែផ្កាគួរកត់សម្គាល់ នៃកិច្ចសហប្រតិបត្តិការរវាង កម្ពុជា-ចិនតាមរយៈហ្វេសប៊ុកផ្លូវការ នាល្ងាចថ្ងៃទី១២ ខែសីហា  ឆ្នាំ២០២៥។ ឯកកឧត្តមឯកអគ្គរដ្ឋទូតចិន បានឱ្យដឹងថា ការដឹកជញ្ជូនទុរេនកម្ពុជាតាមផ្លូវអាកាសទៅកាន់ទីផ្សារប្រទេសចិន អាចរក្សាបាននូវគុណភាពនិងរសជាតិរបស់វា ដូច្នេះហើយកសិករដែលដាំដំណាំទុរេនចាត់ទុកការដឹកជញ្ជូនតាមអាកាសជាអត្ថប្រយោជន៍ដ៏សំខាន់។ ឯកឧត្តមបានគូសបញ្ជាក់ថា «បច្ចុប្បន្ននេះ កសិផលកម្ពុជាចំនួន ១៦ មុខ ត្រូវបានអនុញ្ញាតិក្នុងការនាំចេញទៅកាន់ទីផ្សារប្រទេសចិន ក្នុងនោះរួមមាន អង្ករ ដំឡូងមីស្ងួត ពោត ចេក ស្វាយ មៀន ដូង ម្រេច គ្រាប់ស្វាយចន្ទី ល្ង គ្រាប់ជី កៅស៊ូ ជលផលធម្មជាតិ ជលផលចិញ្ចឹម មច្ឆា និងទុរេន ដែលបង្ហាញពីសន្ទុះដ៏រឹងមាំ និងសមិទ្ធផលផ្លែផ្កាគួរកត់សម្គាល់នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ»។ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ការនាំចេញផ្លែទុរេនរបស់កម្ពុជាទៅលក់នៅលើទីផ្សាររបស់ប្រទេសចិន ជាលើកទី១ហើយ ដោយក្រុមហ៊ុន […]
News & អន្តរជាតិ
images (2)
តម្លៃ​បន្លែ និង​ផ្លែឈើ​ ​អ៊ីស្រាអែល ឡើងថ្លៃ​១៦ភាគរយ ​បន្ទាប់ពីផ្អាកកំណែទម្រង់​ និងបន្ធូរ​ពន្ធ​នាំចូល
តែលអាវី៖ ប្រទេសអ៊ីស្រាអែល បានផ្អាកជាផ្លូវការនូវកំណែទម្រង់កសិកម្មរបស់ខ្លួន ក្នុងគោលបំណងធ្វើសេរីភាវូបនីយកម្មទីផ្សារកសិផលស្រស់ៗ ដែលនាំឱ្យមានការកើនឡើងគួរឱ្យកត់សម្គាល់នៃប្រាក់ចំណូលពន្ធនាំចូល និងការកើនឡើងយ៉ាងខ្លាំងនៃតម្លៃកសិផល។ យោងតាមការិយាល័យស្ថិតិ របស់ប្រទេសអ៊ីស្រាអែល បានឱ្យដឹងថា តម្លៃបន្លែ និងផ្លែឈើស្រស់ បានកើនឡើងចំនួន១៦,៣ភាគរយនៅចន្លោះខែមករា ឆ្នាំ២០២៣ ដល់ខែមិថុនា ឆ្នាំ ២០២៥ ដែលច្រើនជាងទ្វេដងនៃការកើនឡើងសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់សរុបចំនួន៦,២ ភាគរយក្នុងអំឡុងពេលដូចគ្នានេះ។ កំណែទម្រង់ដំបូងត្រូវបានអនុវត្តនៅឆ្នាំ២០២២ តាមផែនការកាត់បន្ថយអត្រាពន្ធគយជាបណ្តើរៗមកលើបន្លែ និងផ្លែឈើ​ ដែលនាំចូលរហូតដល់ឆ្នាំ២០២៧ ក្នុងគោលបំណងជំរុញការប្រកួតប្រជែង និងកាត់បន្ថយតម្លៃសម្រាប់អ្នកប្រើប្រាស់។  ស្របពេលការធ្វើកំណែទម្រង់កំពុងតែដំណើរការទៅមុខ ក្នុងឆ្នាំ២០២៣ ដោយគ្រោងកាក់បន្ថយពន្ធបន្ថែមទៀត សម្រាប់ឆ្នាំ ២០២៤ សម្រាប់តែផែនការនោះត្រូវបានរដ្ឋាភិបាលអ៊ីស្រាអែល បច្ចុប្បន្នសម្រេចឱ្យផ្អាកសិន។ ជំនួសឱ្យការកាត់បន្ថយពន្ធលើការការពារផលិតផលក្នុងស្រុក រដ្ឋាភិបាលអ៊ីស្រាអែល នៅតែបន្តប្រមូលពន្ធ បានប្រហែល៤៥លានដុល្លារ ជារៀងរាល់ឆ្នាំលើការនាំចូលផលិតផលបន្លែ និងផ្លែឈើស្រស់ៗ ដែលការចំណាយទាំងនេះជាបន្ទុកសម្រាប់អ្នកនាំចូល ហើយដាក់សម្ពាធលើការប្រកួតប្រជែងនៅលើទីផ្សារ។ ប៉ុន្តែក្នុងឆ្នាំ២០២៤ ចំណូលពន្ធគយបានមកពីផលិតផលកសិកម្ម និងម្ហូបអាហារ មានចំនួនសរុបប្រហែល១៨០លានដុល្លារ ក្នុងចំណោមចំណូលប្រហែល៥២១លានដុល្លារ ដែលប្រមូលបានពីគ្រប់ការនាំចូលទាំងអស់។  អ្នកជំនាញក្នុងឧស្សាហកម្មបន្លែ និងផ្លែឈើ បានកត់សម្គាល់ថា ខណៈពេលការកាត់បន្ថយពន្ធនាំចូល មានផលប៉ះពាល់លើប្រាក់ចំណូលតិចតួច ប៉ុន្តែវាជះឥទ្ធិពលលើការបង្កើនតម្លៃ គឺមានសារៈសំខាន់។ ការចរចាពាណិជ្ជកម្មក៏កំពុងបន្តជាមួយសហរដ្ឋអាមេរិកផងដែរ បន្ទាប់ពីការដំឡើងពន្ធ ១០ភាគរយលើការនាំចេញរបស់អ៊ីស្រាអែល។  […]
News & អន្តរជាតិ
meat-export
ប្រេស៊ីល និងហ្វីលីពីន ចុះកិច្ចព្រមព្រៀងទប់ស្កាត់ការរាំងស្ទះចំពោះពាណិជ្ជកម្មផលិតផលសត្វ
ម៉ានីល៖ ស្ថានទូតប្រេស៊ីល ប្រចាំទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នឹងចុះកិច្ចព្រមព្រៀងថ្នាក់តំបន់រវាងរដ្ឋាភិបាលប្រទេសទាំងពីរក្នុងពេលឆាប់ៗខាងនេះ ដើម្បីចៀសវាងការរាំងស្ទះដល់ការធ្វើពាណិជ្ជកម្មលើផលិតផលសត្វ។ លោកឯកអគ្គរដ្ឋទូតប្រេស៊ីល ប្រចាំប្រទេសហ្វីលីពីន បានមានប្រសាសន៍ថា ប្រទេសទាំងពីរកំពុងតែត្រៀមកិច្ចព្រមព្រៀង ដើម្បីបន្ធូរបន្ថយការរឹតបន្តឹងលើការនាំចូលផលិតផលពីសត្វ មានប្រភពមកពីប្រទេសណាមួយ ដែលមានជំងឺឆ្លងដ៏គ្រោះថ្នាក់។ ទោះបីជាយ៉ាងណាក៏ដោយ នៅក្រោមកិច្ចព្រមព្រៀងក្នុងតំបន់នេះ ការហាមឃាត់នាំចូលនឹងត្រូវកំណត់ចំពោះតំបន់ជាក់លាក់ណាមួយ ឬតំបន់មានការឆ្លងរីករាលដាលនៃជំងឺសត្វ ជាជាងរឹតបន្តឹងការនាំចូលនៅទូទាំងប្រទេសទាំងមូល។ លោករដ្ឋទូតប្រេស៊ីល បានមានប្រសាសន៍ថា កិច្ចព្រមព្រៀងនឹងចូលជាធរមានក្នុងរយៈពេលមួយខែ ប្រសិនបើមិនមានការជំទាស់ណាមួយទេនោះ។ ចំណែកប្រធានផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម ប្រចាំស្ថានទូតប្រេស៊ីល ក្នុងទីក្រុងម៉ានីល បាននិយាយថា កិច្ចព្រមព្រៀងក្នុងតំបន់សម្រាប់ផលិតផលបសុបក្សីនឹងចុះហត្ថលេខាក្នុងពេលឆាប់ៗ ដើម្បីផលប្រយោជន៍សេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ លោកបាននិយាយថា ប្រទេសទាំងពីរកំពុងធ្វើការដើម្បីកំណត់លក្ខខណ្ឌនៃកិច្ចព្រមព្រៀងក្នុងតំបន់ រួមទាំងវិសាលភាព និងព្រំដែនភូមិសាស្ត្រផងដែរ។ ចំណែកប្រធានសមាគមប្រូតេអ៊ីនសត្វប្រេស៊ីល ដែលតំណាងឱ្យអ្នកផលិត និងអ្នកនាំចេញសាច់ជ្រូក និងបសុបក្សីរបស់ប្រទេសប្រេស៊ីល បាននិយាយថា កិច្ចព្រមព្រៀងក្នុងតំបន់ នឹងផ្តល់ស្ថិរភាពបន្ថែមទៀតទាក់ទងនឹងការធ្វើពាណិជ្ជកម្មសាច់សត្វរវាងប្រទេសទាំងពីរ។ លោកបាននិយាយថា នៅពេលមានកិច្ចព្រមព្រៀងថ្មីនេះ អាចមានការធានាឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងការរំខានដល់ការធ្វើពាណិជ្ជកម្ម។ ទិន្នន័យពីការិយាល័យឧស្សាហកម្មសត្វ បានបង្ហាញថា គិតត្រឹមខែមេសា ឆ្នាំ២០២៥ ប្រទេសប្រេស៊ីលនៅតែជាប្រភពនាំចូលសាច់ធំជាងគេរបស់ប្រទេសហ្វីលីពីន ដែលមានចំណែកចំនួន៤៣,០៤ភាគរយនៃបរិមាណសាច់នាំចូលចំនួន៤៧៣,៤៦លានគីឡូក្រាម។ នាពេលថ្មីៗកន្លងមកនេះ ក្រសួងកសិកម្មហ្វីលីពីន បានហាមប្រាមការនាំចូលសត្វគោរស់ពីប្រទេសបារាំង និងពីប្រទេសអ៊ីតាលី ជាបណ្ដោះអាសន្ន […]
News & ព័ត៌មានពេលព្រឹក
6899bbd4f35da803738ea299
ឥណ្ឌូណេស៊ី និងប៉េរូ ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី
ហ្សាការតា៖ ប្រទេសឥណ្ឌូណេស៊ី និងប្រទេសប៉េរូ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម ក្នុងពេលមេដឹកនាំប្រទេសទាំងពីរបានជួបប្រជុំគ្នានៅទីក្រុងហ្សាកាតា បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានកំណត់អត្រាពន្ធ១៩ភាគរយលើការនាំចូលពីប្រទេសឥណ្ឌូណេស៊ី។ សារព័ត៌មាន ហ្សាកាតា ប៉ុស្ត្តិ៍ របស់ឥណ្ឌូណេស៊ី បានចេញផ្សាយថា កិច្ចព្រមព្រៀងធ្វើឡើងក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីប៉េរូ លោកស្រី ឌីណា បូលួតេ (Dina Boluarte) ដែលត្រូវបានស្វាគមន៍ដោយក្រុមតន្រ្តីកងកិត្តិយស នៅឯវិមានប្រធានាធិបតី ក្នុងរដ្ឋធានីឥណ្ឌូណេស៊ី។ ប្រធានាធិបតីឥណ្ឌូណេស៊ី​​ លោក ប្រាបូវូស ស៊ូប៊ីយ៉ាន់តូ (Prabowo Subianto) បានមានប្រសាន៍ថា មេដឹកនាំទាំងនេះបានធ្វើជាសាក្សីក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម ហៅថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ ដែលនឹងធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅបន្ទាប់ពីលោកបានទៅបំពេញទស្សនកិច្ចនៅទីក្រុងលីម៉ា កាលពីឆ្នាំ២០២៤។ លោកប្រធានាធិបតី​ បានមានប្រសាសន៍បន្ទាប់ពីកិច្ចប្រជុំថា «កិច្ចព្រមព្រៀងនេះនឹងពង្រីកការនាំទំនិញចូលទៅកាន់ទីផ្សារ និងជំរុញសកម្មភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។  ជាធម្មតា កិច្ចព្រមព្រៀងបែបនេះត្រូវចំណាយពេលជាច្រើនឆ្នាំ ប៉ុន្តែឥណ្ឌូណេស៊ី និងប៉េរូ អាចសម្រេចបាននូវកិច្ចព្រមព្រៀងនេះ ក្នុងរយៈពេល១៤ខែ»។ តាមការវិភាគស៊ីជម្រៅអំពីបញ្ហាធុរកិច្ច គេរំពឹងទុកថា កិច្ចព្រមព្រៀងនេះ គឺជាប្រភពឆ្ពោះទៅរកការពង្រីកទីផ្សារថ្មីៗថែមទៀត […]
News & អន្តរជាតិ
Santina-32F-4wk-scaled
របាំងទីផ្សាររបស់ចិនរុញច្រានផ្លែឈើរី របស់អាម៉េរិកទៅកាន់ហុងកុង និងវៀតណាម
ហាណូយ៖ ទោះបីជាប្រទេសចិនបានពន្យាពេលជាបណ្តោះអាសន្ននូវការដំឡើងពន្ធបន្ថែម ចាប់ពីថ្ងៃទី១៤ ខែឧសភា ដល់ដើមខែសីហា ក៏ដោយ ភាពមិនប្រាកដប្រជាជុំវិញទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ នៅតែបន្តធ្វើឱ្យឧស្សាហកម្មផ្លែឈើរីរបស់អាម៉េរិក មិនទាន់មានភាពប្រាកដប្រជានៅឡើយ។ ប្រទេសចិនធ្លាប់ជាគោលដៅសំខាន់សម្រាប់ផ្លែឈែរីរបស់អាម៉េរិក ជាពិសេសក្នុងអំឡុងពេលមានការកើនឡើងពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៨។ ទោះជាយ៉ាងណាក៏ដោយ ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ អ្នកនាំចេញជាច្រើនបានផ្លាស់ប្តូរការផ្តោតអារម្មណ៍របស់ពួកគេទៅកាន់ទីផ្សារអាស៊ីផ្សេងទៀតដូចជា វៀតណាម កូរ៉េខាងត្បូង និងជប៉ុន។ ប្រទេសកាណាដានៅតែជាប្រទេសនាំចូលធំបំផុត ដែលមានចំនួន៣៧ភាគរយនៃការនាំចេញផ្លែឈើរីរបស់សហរដ្ឋអាម៉េរិក។ ចំពេលភាពមិនប្រាកដប្រជាទាក់ទងនឹងពន្ធគយ ដែលកំពុងបន្តជាមួយប្រទេសចិន អ្នកនាំចេញផ្លែឈើរី របស់អាម៉េរិកបានងាកទៅរកទីផ្សារជំនួសវិញ មានដូចជាប្រទេសវៀតណាម ដោយរួមចំណែកដល់ការកើនឡើងនៃការផ្គត់ផ្គង់ និងតម្លៃទាបបំផុត។ នៅក្នុងហាងមួយចំនួនរបស់វៀតណាម តម្លៃបានធ្លាក់ចុះមកត្រឹមតែ៧,២០ដុល្លារក្នុងមួយគីឡូក្រាម ពោលគឺពាក់កណ្តាលនៃតម្លៃកាលពីឆ្នាំ២០២៤។ ផ្សារទំនើប វីនម៉ាត (WinMart) ដែលជាបណ្តាញលក់រាយដ៏ធំបំផុតមួយរបស់វៀតណាមបានធ្វើយុទ្ធនាការលក់បញ្ចុះតម្លៃ ចាប់ពីថ្ងៃទី៨ ខែកក្កដាដល់ថ្ងៃទី២៣ ខែកក្កដា ដោយកាត់បន្ថយតម្លៃមកត្រឹម១១,៤០ដុល្លារក្នុងមួយគីឡូក្រាម ពោលគឺ៦,១០ដុល្លារអាម៉េរិកទាបជាងតម្លៃធម្មតា។ ជាលទ្ធផល ការលក់ផ្លែឈើរី បានកើនឡើង១៤០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤។ យោងតាមសមាគមន៍បន្លែ និងផ្លែឈើ វៀតណាម ការនាំចូលផ្លែឈើរី ឈានដល់២៨លានដុល្លារ ក្នុងរយៈពេលប្រាំខែដំបូង នៃឆ្នាំ២០២៥នេះ គឺកើនឡើង៤៣ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។ វៀតណាមក៏កំពុងចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិកដើម្បីកាត់បន្ថយពន្ធគយពី៤៦ភាគរយ មកនៅត្រឹម២០ភាគរយ […]
News & អន្តរជាតិ
rice-workers
ហ្វីលីពីនផ្អាក​​នាំ​ចូល​អង្ករ​ពីបរទេសរយៈពេល៦០ថ្ងៃ ដើម្បីលើកកម្ពស់តម្លៃអង្ករក្នុងស្រុក
ម៉ានីល៖ ក្រសួងសេដ្ឋកិច្ច ផែនការ និងអភិវឌ្ឍន៍ហ្វីលីពីន បានប្រកាសផ្អាកការនាំចូលអង្ករពីបរទេសរយៈពេល៦០ថ្ងៃ តាមបទបញ្ជារបស់លោកប្រធានាធិបតី ដោយលើកឡើងពីការផ្គត់ផ្គង់ក្នុងប្រទេសមានបរិមាណគ្រប់គ្រាន់សមល្មម និងដល់រដូវមូលផលស្រូវក្នុងប្រទេសផងហ្វីលីពីនផងដែរ។ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ផែនការ និងអភិវឌ្ឍន៍ បាននិយាយថា ការផ្អាកនេះកើតឡើងចំពេលស្តុកស្រូវនៅមានគ្រប់គ្រាន់ ហើយតម្លៃស្រូវនៅលើពិភពលោកក៏កំពុងធ្លាក់ចុះផងដែរ។ លោកបានមានប្រសាសន៍ដូច្នេះថា «យើងមិនរំពឹងថា ការផ្អាកនាំចូលនេះនឹងបង្កឱ្យមានអតិផរណានោះទេ។ ទោះបីជាយើងមិននាំចូលក្នុងខែកញ្ញា និងខែតុលាក៏ដោយ ក៏ដំណើរការផ្គត់ផ្គង់អង្ករគួរតែនៅមានបរិមាណគ្រប់គ្រាន់ ដោយសារតែអង្ករកំពុងនាំចូលជិតមកដល់ជាបន្តបន្ទាប់ ហើយយើងរំពឹងថា ការប្រមូលផលស្រូវនឹងទទួលបានទិន្នផលល្អផងដែរ»។ ការផ្អាករយៈពេល៦០ថ្ងៃលើការនាំចូលអង្ករនឹងចូលជាធរមាននៅថ្ងៃទី០១ ខែកញ្ញាខាងមុខនេះ ដូច្នេះប្រធានាធិបតីហ្វីលីពីន នឹងរឹតបន្តឹងការបញ្ជាទិញអង្ករពីបរទេសជាបណ្តោះអាសន្នសិន ដើម្បីធ្វើឱ្យតម្លៃអង្ករក្នុងស្រុកមានស្ថេរភាព។  លោករដ្ឋមន្ត្រីក្រសួងក្រសួងសេដ្ឋកិច្ច ផែនការ និងអភិវឌ្ឍន៍ បានបញ្ជាក់ថា ការដឹកជញ្ជូនអង្ករ ដែលត្រូវបានបញ្ជាទិញមុនៗ នឹងបានមកដល់មុនពេលការប្រកាសផ្អាកចូលធរមាន។ លោក​បាន​បន្ត​ថា​ «​តាមរយៈអង្ករកំពុងនាំ​ចូលនៅតាមផ្លូវ​បរិមាណ​​អង្ករក្នុងស្តុក​អាចរក្សា​​ស្ថិរភាព​បានយ៉ាងហោចណាសជាង៤០ថ្ងៃ បើ​ទោះ​ជា​គ្មាន​ការ​នាំ​ចូល​ថ្មី ​ក្នុង​អំឡុង​ពេល​ផ្អាក​រយៈពេល​ពីរ​ខែនេះ​ក៏​ដោយ​។ លោក​បានបញ្ជាក់ថា ក្រសួង​កសិកម្ម​រំពឹង​ថា​​ការ​ប្រមូល​ផលស្រូវនឹងទទួលបានទិន្នផលខ្ពស់​ ពី​ខែ​កញ្ញា​ដល់​ខែ​តុលា ឆ្នាំ២០២៥នេះ ដោយសារមិនសូវរងផល​ខូច​ខាតពី​ខ្យល់​ព្យុះ​ទីហ្វុង​​នៅ​ឆ្នាំ​នេះ។ ទោះជាយ៉ាងណាក៏ដោយ លោកបានជំរុញឱ្យមានការប្រុងប្រយ័ត្ន ដោយព្រមានថា តម្លៃអង្ករលើពិភពលោកអាចប្រែប្រួលភ្លាមៗ ហើយគោលនយោបាយត្រូវតែមានភាពបត់បែន ដើម្បីសម្របខ្លួនទៅនឹងការផ្លាស់ប្តូរនៅក្នុងទីផ្សារអង្ករលើពិភពលោក និងនៅក្នុងស្រុក។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីដើមសប្តាហ៍នេះ ក្រសួងកសិកម្មហ្វីលីពីន បានពិពណ៌នាការសម្រេចចិត្តរបស់លោកប្រធានាធិបតី […]
News & ជាតិ
photo_2025-08-11_14-55-21
ក្រុមហ៊ុនផលិតចំណីសត្វចំនួនបីចុះអនុស្សរណៈជំរុញការប្រមូលទិញផលិតផលពោតក្រហម ដំឡូងមី និងវត្ថុធាតុដើមដទៃទៀតសម្រាប់ផលិតចំណីសត្វ
ភ្នំពេញ៖ ក្រុមហ៊ុនផលិតចំណីសត្វចំនួនបី គឺ ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល ឯ.ក ក្រុមហ៊ុនផលិតចំណីសត្វ គ្រីនហ្វីត (GREENFEED Cambodia) និងសហគ្រាសផលិតចំណីសត្វដង្ខៅប៉ាង នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥នេះបានចុះអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការជំរុញការប្រមូលទិញផលិតផលពោតក្រហម ដំឡូងមី និងវត្ថុធាតុដើមដទៃទៀតក្នុងស្រុក សម្រាប់ផលិតចំណីសត្វ។ ពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នានេះ គឺរៀបចំឡើងនៅទីស្ដីការក្រសួងពាណិជ្ជកម្ម ក្រោមអធិបតីភាពលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដោយមានវត្តមានអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម តំណាងក្រុមហ៊ុនផលិតចំណីសត្វ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។ ក្នុងឱកាសនេះ លោកជំទាវរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា តាមរយៈអនុស្សារណៈនៃការយោគយល់គ្នានេះ ក្រុមហ៊ុនផលិតចំណីសត្វទាំងបី នឹងប្រមូលទិញកសិកផលក្នុងស្រុក មានពោតក្រហម៥៤ ០០០តោនក្នុងមួយឆ្នាំ, ដំឡូងមីចំនួន ១៣ ០០០តោនក្នុងមួយឆ្នាំ, កញ្ជុងអង្ករចំនួន១២ ៨០០តោនក្នុងមួយឆ្នាំ, និងកន្ទក់ចំនួន៣០ ០០០តោនក្នុងមួយឆ្នាំ។ លោកជំទាវរដ្ឋមន្រ្តី បានសង្កត់ធ្ងន់លើតួនាទី និងការចូលរួមដែលមិនអាចខ្វះបានពីវិស័យឯកជន ជាពិសេស ក្រុមហ៊ុនផលិតចំណីសត្វទាំងអស់នៅកម្ពុជា ក្នុងការប្រើប្រាស់ផលិតផលក្នុងស្រុក ការជំរុញការកែច្នៃ ដើម្បីបង្កើនផលិតភាពនិងលើកកម្ពស់ការផ្គត់ផ្គង់កសិផល […]
News & ជាតិ
photo_2025-08-08_15-21-51
ធនាគារ ARDBបើកវគ្គបណ្តុះបណ្តាលដល់បុគ្គលិក​ស្តីពី “ការទំនាក់ទំនង​ប្រកបដោយប្រសិទ្ធភាព​ ការលក់ប្រកបដោយប្រសិទ្ធភាព​ខ្ពស់ និង​ការគ្រប់គ្រង​ឥណទាន​មិនដំណើរការ​ ”
រាជធានីភ្នំពេញ​៖ ដោយទទួលបានការអនុញ្ញាត​ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល​ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)​ នៅទីស្នាក់ការកណ្តាល​ធនាគារ​ ARDB ​នាថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០២៥នេះ​ បានរៀបចំវគ្គបណ្តុះបណ្តាល​ចំនួន​៣ថ្ងៃ​ដល់បុគ្គលិក​​​ស្តីពីការទំនាក់ទំនង​ប្រកបដោយប្រសិទ្ធភាព​ ការលក់ប្រកបដោយប្រសិទ្ធភាព​ និង​ការគ្រប់គ្រង​ឥណទាន​មិនដំណើរការ​។ វគ្គបណ្តុះបណ្តាល​នេះ មានការអញ្ចើញចូលរួម​ជាកិត្តិយស ដោយឯកឧត្តម ប៉ិច សានី អគ្គនាយករងធនាគារ ARDB​, លោក កៅ ភិរុណ ទីប្រឹក្សា​បច្ចេកទេស​ នៃធនាគារ ARDB, លោក គិត ខេមរារិទ្ធ ប្រធាន​នាយកដ្ឋានផ្នែកលក់និងទីផ្សារ​នៃធនាគារ ARDB​ រួមនិងសិក្ខាកាម​ចូលរួមសិក្សា​ផ្ទាល់ និងប្រយោលសរុបជាង​១០០នាក់​។​​ នៅក្នុងឱកាសនោះដែរ, ឯកឧត្តម ប៉ិច សានី អគ្គនាយករងធនាគារ ARDB​បាន​សម្តែងនៅសេចក្តីសោមនស្សរីករាយជាអនេក ដោយទទួលបានការចាត់តាំងពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម ក្នុងការ​ចូលរួមបើកវគ្គបណ្តុះបណ្តាលស្តីពីការទំនាក់ ទំនងប្រកបដោយប្រសិទ្ធភាព​, ការលក់ប្រកបដោយប្រសិទ្ធភាព​ និងការគ្រប់គ្រង ឥណទានមិនដំណើរការ។ ​ វត្តមានរបស់បុគ្គលិកមកពីគ្រប់ការិយាល័យចល័ត សាខាខេត្ត […]
កាលវិភាគផ្សព្វផ្សាយ