សហគមន៍កសិកម្មស្ពឺ ត្រៀមកែច្នៃគ្រាប់ស្វាយចន្ទីដើម្បីលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន

photo_2026-02-12_08-23-16 (4)

ដោយ នៅ ស៊ីវុត្ថា

កំពង់ចាម៖  ក្រោមការគាំទ្រពីអង្គការទីភ្នាក់ងារសហប្រតិបត្តិការ និងសម្របសម្រួលតួកគីយេ (TIKA) តាមរយៈស្ថានទូតតួកគីយេប្រចាំកម្ពុជា សហគមន៍កសិកម្មស្ពឺ ស្ថិតនៅភូមិអកមោក ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម កំពុងត្រៀមចាប់ផ្តើមកែច្នៃគ្រាប់ស្វាយចន្ទីសម្រាប់នាំចូលទីផ្សារ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន និងបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ ជាពិសេសស្ត្រី។

លោក លី រ៉សាត អ្នកគ្រប់គ្រងសហគមន៍កសិកម្មស្ពឺ បានប្រាប់ទូរទស្សន៍ ARDB នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ថា បន្ទាប់ពីទទួលបានជំនួយគាំទ្រពីគម្រោង TIKA សហគមន៍កំពុងធ្វើការសាកល្បងកែច្នៃគ្រាប់ស្វាយចន្ទី ដើម្បីវាយតម្លៃលើគុណភាព និងបរិមាណផលិត មុននឹងដាក់ចូលទីផ្សារជាផ្លូវការ។

លោកបានបន្ថែមថា បន្ទាប់ពីការសាកល្បងទទួលបានជោគជ័យពេញលេញ សហគមន៍នឹងចាប់ផ្តើមផលិតជាផ្លូវការ ដោយប្រមូលទិញគ្រាប់ស្វាយចន្ទីពីសមាជិកសហគមន៍ តាមកញ្ចប់ថវិកា និងបរិមាណដែលបានកំណត់។ ទោះជាយ៉ាងណា នៅពេលនេះ ថ្នាក់ដឹកនាំសហគមន៍មិនទាន់កំណត់ច្បាស់លាស់អំពីថវិកា និងទិសដៅនៃការប្រមូលទិញនៅឡើយទេ ព្រោះស្ថិតនៅក្នុងដំណាក់កាលសាកល្បង ដែលមកទល់ពេលនេះ ទើបអាចកែច្នៃបានប្រមាណមួយតោនប៉ុណ្ណោះ។

បើតាមលោក លី រ៉សាត, គម្រោង TIKA ក្រោមប្រធានបទ  “ពង្រឹងសមត្ថភាពសហករណ៍កសិកម្មតាមរយៈការកែច្នៃគ្រាប់ស្វាយចន្ទីប្រកបដោយចីរភាពនៅកម្ពុជា” និងជួយបង្កើតឱកាសការងារ និងបង្កើនប្រាក់ចំណូលប្រចាំថ្ងៃជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសស្ត្រីក្រីក្រ ស្ត្រីខ្វះខាត និងស្ត្រីមេម៉ាយ។

គម្រោង TIKA មានរយៈពេលអនុវត្ត១២ខែ ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ នៅសហគមន៍កសិកម្មស្ពឺ ខេត្តកំពង់ចាម ក្រោមអធិបតីភាពរបស់លោក ខ្លូត ចិន្តា អភិបាលរងខេត្តកំពង់ចាម និងមានការចូលរួមពីតំណាងអង្គការ និងស្ថានទូតតួកគីប្រចាំកម្ពុជា។

គម្រោងនេះ ត្រូវបានអនុវត្តដោយសមាគមអភិវឌ្ឍន៍នារីឥស្លាមកម្ពុជា ដែលជាគម្រោងទី២ បន្ទាប់ពីគម្រោងទី១ បានអនុវត្តរួចមកហើយ នៅសហគមន៍ឃុំក្រយាសាមគ្គី ស្រុកសន្ទុក ខេត្តកំពង់ធំ។

ស្វាយចន្ទី គឺជាដំណាំកសិឧស្សាហកម្មដ៏មានសក្តានុពលមួយរបស់ខេត្តកំពង់ចាម សម្រាប់ការកែច្នៃ និងនាំចេញ បន្ទាប់ពីដំណាំស្រូវ ដំឡូងមី និងកៅស៊ូ។ បច្ចុប្បន្ន ខេត្តនេះមានផ្ទៃដីដាំដុះស្វាយចន្ទីសរុបប្រមាណ៤៦ ៥៨២ហិកតា និងទិន្នផលប្រមាណ៥៧ ៩៣៣តោន ក្នុងនោះមានស្រុកចំនួនបួន ដែលមានសក្តានុពលខ្ពស់ រួមមាន ស្រុកចំការលើ ស្ទឹងត្រង់ កំពង់សៀម និងស្រុកព្រៃឈរ៕


image_2026-11-18_16-01-01
កូរ៉េខាងត្បូងគ្រោងវិនិយោគ១៦៣លានដុល្លារ សាងសង់រោងចក្រផលិតអាហារនៅវៀតណាម

ហាណូយ៖ ក្រុមហ៊ុនផលិតចំណីអាហារដ៏ធំ របស់កូរ៉េខាងត្បូង កាលពីសប្ដាហ៍មុន បានប្រកាសផែនការសាងសង់រោងចក្រផលិតចំណីមួយ ដែលមានទុនវិនិយោគ១៦៣លានដុល្លារ នៅទីក្រុងបាក់និញ (Bac Ninh) ភាគខាងជើងប្រទេសវៀតណាម ដើម្បីពង្រីកសមត្ថភាពផលិត សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងតំបន់អាស៊ាន និងនាំចេញទៅកាន់ទ្វីបអឺរ៉ុប។ ក្រុមហ៊ុនផលិតចំណីអាហាររបស់កូរ៉េឈ្មោះសាមយ៉ាង ហ្វូដស៍ (Samyang Foods) គឺជាអ្នកផលិតមីកញ្ចប់ដ៏ពេញនិយមម៉ាក ប៊ុលដាក់ (Buldak) នឹងមានសមត្ថភាពដំឡើងខ្សែសង្វាក់ផលិតកម្មរហូតដល់៨ខ្សែ ហើយនឹងក្លាយជាមូលដ្ឋានផលិតកម្មនៅក្រៅប្រទេស ដែលគ្រោងនឹងចាប់ផ្តើមប្រតិបត្តិការនៅចុងឆ្នាំ២០២៦។ យោងតាមការលើកឡើងរបស់ក្រុមហ៊ុន បានឱ្យដឹងថា ការវិនិយោគនេះនឹងកាត់បន្ថយការពឹងផ្អែកលើតំបន់ផលិតកម្មតែមួយ ចំពេលមានភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយជាសកល។ក្រុមហ៊ុនបានជ្រើសរើសយកប្រទេសវៀតណាម ដោយសារថ្លៃដើមផលិតកម្មមានការប្រកួតប្រជែងល្អ ជាពិសេសមានវត្ថុធាតុដើមសំខាន់ៗ ដូចជាម្សៅស្រូវសាលី និងប្រេងដូង។ ក្រុមហ៊ុនក៏បានលើកឡើងពីបណ្តាញដឹកជញ្ជូនដ៏មានអំណោយផល ទីតាំងភូមិសាស្ត្រល្អ ដែលអាចឱ្យរោងចក្រនេះផ្គត់ផ្គង់ផលិតផលទៅកាន់ទីផ្សារអាស៊ាន និងអឺរ៉ុបបានយ៉ាងមានប្រសិទ្ធភាព។ ក្រុមហ៊ុន សាមយ៉ាង បានបន្ថែមថា ថ្លៃដើមវិនិយោគ ការចំណាយសម្រាប់ប្រតិបត្តិការ និងនីតិវិធីសាងសង់នៅប្រទេសវៀតណាម មានលក្ខណៈប្រកួតប្រជែងជាងនៅសហរដ្ឋអាមេរិក និងអឺរ៉ុប។ ដើម្បីអនុវត្តគម្រោងនេះ ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនបានអនុម័តការវិនិយោគទឹកប្រាក់ចំនួន៩៨លានដុល្លារ ដែលគ្រោងនឹងដំណើរការក្រោមឈ្មោះ សាមយ៉ាង ហ្វូដស៍ បាក់និញ អិលអិលស៊ី (Samyang Foods Bac Ninh […]

sean-catching-big-jeff-head-coho-salmon-1024x563
អង្គការការពារសុខមាលភាពត្រី នៅអាម៉េរិក ដាក់ឱ្យប្រើស្តង់ដារថ្មីសម្រាប់ត្រីសាម៉ុន

វ៉ាស៊ីនតោន៖​ អង្គការការពារសុខមាលភាពត្រី នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក បានដាក់ឱ្យប្រើប្រាស់ស្តង់ដារថ្មី ស្តីពីសុខុមាលភាពសត្វ ដែលកំណត់ជាក់លាក់សម្រាប់ពូជត្រីសាម៉ុងមួយប្រភេទ ក្រោមវិញ្ញាបនបត្របញ្ជាក់សតង់ដារសម្រាប់វិស័យវារីវប្បកម្ម។ អង្គការផ្តល់វិញ្ញាបនបត្របែបមនុស្សធម៌អន្តរជាតិ (Certified Humane International) ដែលជាអង្គការ នៅតំបន់អាមេរិកឡាទីន និងអាស៊ី បានវាយតម្លៃលើដំណាក់កាលផ្សេងៗនៃដំណើរការផលិតកម្ម រួមមាន ការសម្លាប់​ និងការគ្រប់គ្រងត្រីក្នុងអំឡុងពេលចិញ្ចឹម ការដឹកជញ្ជូន និងនីតិវិធីនៃការប្រមូលផល។ គោលបំណងចម្បង គឺដើម្បីកំណត់លក្ខខណ្ឌតម្រូវ ដែលជួយណែនាំក្នុងការគ្រប់គ្រង និងវាយតម្លៃស្ថានភាពសុខុមាលភាពរបស់ពូជសត្វត្រី​សាលមុន ម្ស៉ាង​​ មានឈ្មោះថា កូហូ (Coho)។ ស្តង់ដារថ្មីនេះ បានគិតគូរពីលក្ខណៈពិសេស និងអត្តសញ្ញាណជីវសាស្ត្ររបស់ត្រីសាលមុន​ កូហូ ដែលខុសពីស្តង់ដារទូទៅសម្រាប់ត្រីសាម៉ុនផ្សេងទៀត ដែលធ្លាប់ត្រូវបានកំណត់នាពេលកន្លងមក។ យោងតាមអ្នកជំនាញផ្នែកវារីវប្បកម្ម បានបញ្ជាក់ថា ឯកសារស្រាវជ្រាវបែបវិទ្យាសាស្ត្រមួយចំនួនទាក់ទងនឹងពូជត្រី កូហូ គឺផ្អែកលើការសិក្សាអំពីត្រីសាម៉ុន ក្នុងមហាសមុទ្រអាត្លង់ទិក ដែលកំណត់លក្ខណៈវិនិច្ឆ័យផ្តោតលើលក្ខណៈជាក់លាក់របស់ប្រភេទសត្វនីមួយៗ។ ការរៀបចំស្តង់ដារនេះ ក៏បានយកតាមបទពិសោធន៍ជាក់ស្តែងពីក្រុមហ៊ុន ចិញ្ចឹមត្រីប្រភេទនេះនៅប្រទេស ឈីលី ផងដែរ។ ប្រទេសឈីលី គឺជាប្រទេស ដែលផលិតត្រីសាម៉ុន កូហូ ប្រមាណ៩០ភាគរយនៃផលិតកម្មសរុបនៅទូទាំងពិភពលោក ហើយកំពុងជំរុញយ៉ាងសកម្មឱ្យត្រីប្រភេទនេះមានអត្តសញ្ញាណជាផលិតផលជាតិរបស់ខ្លួន ដើម្បីបង្កើតភាពខុសប្លែកពីត្រីសាម៉ុន ក្នុងមហាសមុទ្រអាត្លង់ទិក។ […]

9759815658021f9f1b8fcc03bb0b8a57
ល្បិចលួចស្រូវរបស់សមាជិក្រុមសាមគ្គី នៅកូរ៉េខាងជើង គឺលួចស្រូវខ្លួនឯង

ព្យុងយ៉ាង៖ កសិករនៅក្នុងក្រុមសាមគ្គីរបស់កូរ៉េខាងជើងលួចស្រូវខ្លួនរបស់ខ្លួនឯង ព្រោះខ្វះអង្ករច្រកឆ្នាំង។ ចំណែកកម្មាភិបាលរាយការណ៍ថា ស្រូវទុំពេកជ្រុះអស់។ កម្មករកសិកម្មកូរ៉េខាងជើងបានលួចស្រូវរបស់ខ្លួន​​ នៅពេលប្រមូលផលស្រូវប្រចាំ ឆ្នាំ២០២៦ ដោយលួចទម្លាក់កណ្ដាប់ស្រូវដឹកលើរទេះគោ តាមផ្លូវដឹកទៅទៅកាន់ទីលានបោកបែនរបស់ក្រុមសាមគ្គី។ សេចក្ដីរាយការណ៍របស់សារព័ត៌មាន  ដេលី​ អេនខេ​ (Daily NK) បានលើកឡើងថា អ្នកសមគំនិតលួច បានដើរពីក្រោយរទេះដឹកកណ្ដាប់ ហើយរើសទុកជារបស់ផ្ទាល់ខ្លួន។ ករណីនេះ បានកើតឡើងកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦​ នៅអ្នកបើករទេះគោកដឹកស្រូវម្នាក់ បានធ្វើឱ្យកណ្ដាប់ស្រូវមួយធ្លាក់តាមផ្លូវ ហើយលេខាបក្សភូមិ​បានឃើញសកម្មភាពនេះ។ សារព័ត៌មានដដែលនេះ បានសរសេរថា ទង្វើប្រព្រឹត្តបែបនេះបង្ហាញពីស្ថានភាពខ្វះខាតស្បៀងអាហារកាន់តែធ្ងន់ធ្ងរនៅតាមកក្រុមសាមគ្គីរបស់ប្រទេសកូរ៉េខាងជើង។ អ្នកបររទេះគោត្រូវរងចោទប្រកាន់ថា ប៉ុនប៉ងលួចកណ្ដាប់ស្រូវ ហើយត្រូវគណៈចាត់តាំងនាំខ្លួនទៅឌធ្ចើស្វ័យទិទៀននៅក្នុងអង្គប្រជុំរិះគន់ជាសាធារណៈ។ អង្គប្រជុំប្រភេទនេះតម្រូវឱ្យសមាជិកក្រុមសាមគ្គីសារភាពកំហុសរបស់ខ្លួន និងទទួលរងការរិះគន់បន្ទោសពីសំណាក់សមមិត្តនៅក្នុងក្រុមសាមគ្គី។ ការបង្កបង្កើនផលដំណាំនៅកូរ៉េខាងជើង​ កសិករប្រើគោរឱ្យអូសរទេសះ ដើម្បីដឹកជញ្ជូនដំណាំ ដោយសារខ្វះគ្រឿងយន្តកសិកម្ម។ សូម្បីតែត្រាក់ទ័រ​របស់រដ្ឋខ្លះ ត្រូវទុកចោលឱ្យពុក ដោយសារក្រុមសាមគ្គីខ្វះប្រេង។ ទោះជាយ៉ាងណា ការដឹកកណ្ដាប់ស្រូវតាមរទេះគោជ្រុះតាមផ្លូវ បានផ្តល់ឱកាសដល់សមាជិកក្រុមសាមគ្គី អាចលួចណ្ឌាប់ស្រូវខ្លួនង ហើយកម្មាភិបាលប្រចាំក្រុមសាមគ្គី​ រាយការណ៍ថា «ទិន្នផលស្រុវជ្រុះអស់ »។ តាមសេចក្តីរាយការណ៍ កម្មករកសិកម្មមួយចំនួនបានរៀបចំផែនការជាមុន និងបែងចែកតួនាទីគ្នាសម្រាប់លួច នៅមុនពេលប្រមូលផលស្រូវម្ដងៗ។ ដូចករណីនេះ អ្នកបររទេះគោលួចទម្លាក់កណ្ដាប់ស្រូវ […]

photo_2026-11-18_15-23-17
ត្រីទីឡាព្យ៉ាអាចញ៉ាំឆៅដូចត្រីសាលម៉ុនបាន តែ​អាស្រ័យលើការចិញ្ចឹម និងកែច្នៃ

ដោយ អៀវ ឈាងនី ភ្នំពេញ៖ ការញ៉ាំត្រីទីឡាព្យ៉ាឆៅ​ អាចធ្វើឡើងទៅបាន គឺអាស្រ័យទៅលើការចិញ្ចឹម និងការ​កែច្នៃ ជាពិសេស​វិធីសាស្ត្រក្នុងការសម្អាតប្រភេទពួកបាក់តេរី និងការចិញ្ចឹមត្រូវឆ្លងកាត់ការអនុវត្តតាមគោលការណ៍រីវប្បកម្មល្អ ដែលគិតតាំងពីការជ្រើសរើសពូជ ការគ្រប់គ្រងគុណភាពទឹក ការផ្ដល់ចំណី កាត់បន្ថយការប្រើប្រាស់នូវប្រភេទថ្នាំមួយចំនួន ដែលមិនប៉ះពាល់សុខភាពដល់អ្នកបរិភោគ។​ ការញ៉ាំត្រីទីឡាព្យ៉ាឆៅ អាចមានហានិភ័យដល់សុខភាព ប្រសិនបើត្រីនោះ មិនបានចិញ្ចឹម និងកែច្នៃតាមស្តង់ដារអនាម័យត្រឹមត្រូវសម្រាប់ការហូបឆៅ។ លោក កែន ចិន្តា ប្រធានការិយាល័យគាំទ្រវារីវប្បកម្មនៃធនគារអភិវឌ្ឍន៍ធនបទ និងកសិកម្ម ARDB បានប្រាប់ទូរទស្សន៍កសិករ TVថា ចំពោះការហូបឆៅ អាស្រ័យទៅលើការកែច្នៃ ។ បើសិនជាប្រជាពលរដ្ឋ មិនមាននូវវិធីសាស្ត្រក្នុងការសម្អាតប្រភេទពួកបាក់តេរី ឬក៏ពួកប៉ារ៉ាសិតមួយចំនួនចេញពីសាច់ទេ គឺវាមិនមានសុវត្ថិភាពការទទួលទាននោះទេ។ លោក កែន ចិន្តា បានមានប្រសាសន៍បន្តថា ការកែច្នៃហូបត្រីទីឡាព្យ៉ាឆៅបាន គឺកសិដ្ឋានដែលផលិត ឬក៏ចិញ្ចឹមនោះ ត្រូវឆ្លងកាត់ការអនុវត្តតាមគោលការណ៍ GAQP បានន័យថា ការអនុវត្តវារីវប្បកម្មល្អ ដែលគិតតាំងពីការជ្រើសរើសពូជ ការគ្រប់គ្រងគុណភាពទឹក ការផ្ដល់ចំណី កាត់បន្ថយការប្រើប្រាស់នូវប្រភេទថ្នាំមួយចំនួន ដែលមិនប៉ះពាល់សុខភាពដល់អ្នកបរិភោគ។ គួរបញ្ជាក់ថា មួយរយៈចុងក្រោយនេះ ឃើញថាប្រជាជនកម្ពុជាយើងមួយចំនួន និយមបរិភោគត្រីទីឡាព្យ៉ាឆៅ […]

កាលវិភាគផ្សព្វផ្សាយ