មន្រ្តីជំនាញណែនាំពលរដ្ឋកុំដុតជញ្ជ្រាំង ព្រោះប៉ះពាល់បរិស្ថាន តែត្រូវភ្ជួរលប់ដើម្បីដីមានជីជាតិល្អ

image_2026-02-13_13-17-47

ភ្នំពេញ៖ ស្របពេលរដូវច្រូតកាត់រួចរាល់ និងរដូវក្តៅឈានមកដល់ដែរនោះ ក្រុមមន្រ្តីក្រសួងបរិស្ថានបានបង្ហាញការព្រួយបារម្ភអំពីពលរដ្ឋដុតជញ្រ្ជាងស្រូវ ដែលមិនត្រឹមបង្កផលប៉ះពាល់ដល់គុណភាពដីទេ ថែមទាំងបង្កើតខ្យល់ពុលប៉ះពាល់ដល់សុខភាព និងបរិស្ថាន។

ដោយឡែកមន្រ្តីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានបង្ហាញពីផលប៉ះពាល់ដល់គុណភាពដីរបស់ប្រជាកសិករក្នុងការធ្វើស្រែផងដែរ។

គួរបញ្ជាក់ថា កាលពីដើមឡើយ ពលរដ្ឋជាច្រើនបានប្រកាន់យកការដុតជញ្រ្ជាំងនេះ ដោយគិតថា នឹងផ្តល់ជីជាតិតាមរយៈការដុតនេះ តែផ្ទុយគ្នាស្រឡះ ក្រោយមកមន្រ្តីជំនាញបានពន្យល់ថា ការដុតជញ្រ្ជាំងស្រូវតែងបង្កជះផលអាក្រក់ច្រើនមកវិញ ក្នុងនេះរួមមានទាំងបង្កការប៉ះពាល់ដល់គុណភាពដី បំផ្លាញសត្វល្អិត និងអាក្រក់ធ្ងន់ធ្ងរជាងនេះ គឺបង្កការប៉ះពាល់ដល់បរិស្ថាន បង្កឱ្យមានផ្សែងពុលថែមទៀត។

ឯកឧត្តម ខ្វៃ អាទិត្យា មន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថានបានថ្លែងបញ្ជាក់ប្រាប់ដោយពន្យល់ណែនាំកុំឱ្យពលរដ្ឋដុតជញ្រ្ជាំងស្រូវក្រោយពេលច្រូតកាត់ ដោយសារវាបង្កផលប៉ះពាល់ច្រើនទាំងវិស័យបរិស្ថានក៏ដូចជាវិស័យកសិកម្មផ្ទាល់របស់បងប្អូនកសិករតែម្តង។

អ្នកនាំពាក្យក្រសួងបរិស្ថានលើកឡើងថា ក្រសួងបរិស្ថាន បានធ្វើការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានអប់រំប្រជាពលរដ្ឋ និងអនុវត្តវិធានការទប់ស្កាត់ និងបញ្ឈប់ការដុតសំណល់កសិកម្ម គល់ជញ្ជ្រាំង ដុតទន្រ្ទានព្រៃ សំរាម សំណល់រឹង ប្លាស្ទិក ដែលជាប្រភពធ្វើឱ្យគុណភាពខ្យល់ធ្លាក់ចុះ។

​ឯកឧត្តម ខ្វៃ អាទិត្យា បានឱ្យដឹងដូច្នេះថា “ត្រូវបញ្ឈប់ការដុតជញ្ជ្រាំង និងសំណល់ដំណាំដើម្បីកាត់បន្ថយការកើនឡើងនូវកំហាប់ភាគល្អិតពុល PM2.5 សំដៅរួមគ្នាថែរក្សាគុណភាពខ្យល់ឱ្យកាន់តែស្អាតសម្រាប់យើងទាំងអស់គ្នា”។

ដោយឡែក លោក ស៊ន សារី មន្រ្តីកសិកម្មឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្វស្វាយរៀង បានបញ្ជាក់ប្រាប់ថា កសិករនៅតំបន់លោកមិននិយមដុតជញ្ជ្រាំងស្រូវទេ ពោលបើមាន គឺមានតែមួយភាគរយប៉ុណ្ណោះ ដោយសារពួកគាត់បានយល់ដឹងពីផលប៉ះពាល់មកវិញ។ តាមពិតការដុតជញ្រ្ជាងមិនត្រឹមតែបង្កឱ្យសត្វល្អិតងាប់ប៉ុណ្ណោះទេ តែវាក៏ជះផលអាក្រក់ច្រើនទៀត ដូចជាដីសឹករិចរិល គ្មានជីជាតិ ហើយអ្វីដែលអាក្រក់ធ្ងន់ធ្ងរជាងនេះ គឺនឹងក្លាយជាផ្សែងពុលបង្កផលប៉ះពាល់ដល់សុខភាព និងការប្រែប្រួលអាកាសធាតុ។

មន្រ្តីកសិកម្មឃុំរូបនេះ បញ្ជាក់ប្រាប់បន្ថែមថា “យកល្អនៅពេលជិតដល់រដូវភ្លៀងធ្លាក់កសិករត្រូវភ្ជួរលប់គល់ជញ្រ្ជាំងឱ្យបាន១០ថ្ងៃ ដើម្បីគល់ជញ្រ្ជាំងរលួយក្លាយជាជី ជួយឱ្យដីមានសំណើម។ ចំណែកកសិករខ្លះបានប្រមូលជញ្ជ្រាំងធ្វើជាចំបើងសម្រាប់ឱ្យគោក្របីស៊ី ឬសម្រាប់បណ្តុះផ្សិតចំបើង។ ក្រៅពីនេះគេអាចប្រើចំបើង និងគល់ជញ្រ្ជាំងគ្របកុំឱ្យដុះស្មៅ ដែលអាចជួយឱ្យដីមានសំណើម ដំណាំលូតលាស់បានល្អ។ ការប្រើចំបើង ឬគល់ជញ្រ្ជាំងអាចជំនួសជីដោយមិនចាំបាច់ចំណាយថវិការទិញឡើយ។

​គួរបញ្ជាក់ផងដែរថា មន្រ្តីជំនាញក្រសួងបរិស្ថាន នាពេលកន្លងមកធ្លាប់បានណែនាំប្រាប់ប្រជាកសិករឱ្យបើជញ្ជ្រាំងក្នុងស្រែ ដែលនៅសេសសល់ពីការប្រមូលផលស្រូវរួច ដើម្បីទាញយកជាប្រយោជន៍តាមរយៈវិធីសាស្ត្រកសិកម្មផ្សេងៗទៀត។ ជាមួយគ្នានេះដែរ ការរក្សាគល់ជញ្ជ្រាំងក្នុងស្រែ អាចជួយឱ្យដីស្រែមានជីជាតិ ដំណាំលូតលាស់បានល្អ ទិន្នផលកើនឡើង កាត់បន្ថយការប្រើប្រាស់ជីគីមី ការពារដីមិនឱ្យសឹករិករឹល និងរួមចំណែកក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ។

ដោយឡែកផ្អែកតាមការពិសោធរបស់កសិករ ដែលចុះផ្សាយដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គេបានសាកល្បងផ្អាប់គល់ជញ្ជ្រាំងលើផ្ទៃដីមួយម៉ែត្រការ៉េ ដែលមានជញ្ជ្រាំងជាមធ្យមមានទម្ងន់១,១៣គីឡូក្រាម នៅក្នុងរយៈពេលប្រាំខែ គេអាចទទួលបានជីកំប៉ុស្តិ៍ទម្ងន់០,៤៦គីឡូក្រាម។ បើគេគណនាសារធាតុចិញ្ចឹមក្នុងជីកំប៉ុស្តិ៍នេះ លើផ្ទៃដីស្រែមួយហិកតា គេអាចទទួលបានអាសូត២៧គីឡូក្រាម ផូស័រ២៧គីឡូក្រាម និងបូតាស្យូម ដល់ទៅ៨៤គីឡូក្រាម។

ចំណែកគល់ជញ្ជ្រាំង ដែលបានពុកផុយក្លាយជាជីកំប៉ុស្តិ៍នៅក្នុងស្រែ ក៏អាចជួយឱ្យដីស្រែធូរល្អ សម្បូរសារធាតុចិញ្ចឹម និងជាគម្របដ៏ល្អសម្រាប់​​​​​​​​​​​​​​​ការពារដី ហើយក្រៅពីសារធាតុចិញ្ចឹម ដូចជាអាសូត ផូស្វ័រ និងប៉ូតាស្យូម វាក៏មាននូវសារធាតុដទៃទៀតដូចចា ស្ពាន់ធ័រ ស៊ីលីស្យូម និងស័ង្កសីផងដែរ៕


697082782_1435758145262738_285231265578006568_n
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អញ្ជើញកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ២០២៦-២០៣០

ភ្នំពេញ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថលថ្មីៗនេះបានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ២០២៦-២០៣០។ យោងតាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយថ្ងៃទី១៣ ខែឧសភានេះ បានឱ្យដឹងថា​ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីលោកជំទាវអគ្គទេសាភិបាល ថ្នាក់ដឹកនាំជាន់ខ្ពស់ និងមន្ត្រីជំនាញនៃក្រសួង-ស្ថាប័នពាក់ព័ន្ធ។ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវ “យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១” ដែលជាយុទ្ធសាស្ត្រនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយចីរភាព, បរិយាបន្ន, ភាពធន់នឹងវិបត្តិ និងសមធម៌។ ក្នុងទស្សនវិស័យវែងឆ្ងាយប្រកបដោយក្តីសង្ឃឹម, ជឿជាក់ និងឆន្ទៈ មោះមុត, “បច្ចេកវិទ្យា” ត្រូវបានកំណត់យកជាអាទិភាពគន្លឹះមួយថ្មី ក្នុងការជំរុញល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ដើម្បីអាចសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ សំដៅបម្រើបុព្វហេតុជាតិមាតុភូមិ និងប្រជាជន ក្រោមម្លប់សុខសន្តិភាព, វិបុលភាព និងវឌ្ឍនភាព។ រាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍប្រព័ន្ធនវានុវត្តន៍ជាតិ និងកំណើនផលិតភាពសេដ្ឋកិច្ច ប្រកបដោយពិពិធភាព និងជវភាព ដោយមានការរួមចំណែកពីវិស័យឯកជន ជាពិសេស ធុរកិច្ចថ្មី (Startup)។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបានសម្រេចប្រគល់ភារកិច្ចជូនគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល ដឹកនាំសម្របសម្រួលរៀបចំ «សេចក្តីព្រាងយុទ្ធសាស្ត្រជាតិ […]

IMG_7196
ឯកឧត្តមបណ្ឌិត កៅ ថាច ណែនាំកសិករក្នុងស្រុកស្អាង គួរកាត់បន្ថយជីគីមី ដោយប្រើផ្សំជាមួយជីកំប៉ុស​ ដើម្បីកាត់បន្ថយថ្លៃដើម

ស្រុកស្អាង ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃសុក្រ ១៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ន (ARDB) បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករ ស្ថិតក្នុងស្រុកស្អាង ខេត្តកណ្តាល។ នៅក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករ ដោយមានការចូលរួមពី លោក ឃុត ផល្លា អភិបាលរងនៃគណៈអភិបាលស្រុកស្អាង,មន្ត្រីមន្ទីរកសិកម្មខេត្ត, លោកមេឃុំ មន្រ្តីកសិកម្មឃុំ ព្រមទាំងប្រជាកសិករសរុបចំនួន៦១០នាក់។ ក្នុងឱកាសជួបសំណេះសំណាលនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ផ្តាំផ្ញើដល់កសិករថា ការជួបជុំនៅថ្ងៃនេះ ធ្វើឡើងក្នុងគោលបំណងធំ២ ទី១ ណែនាំពីសមាគមបណ្តាញកសិករតេជោ ជាខែលការពារកសិករមិនឱ្យរងា ក្នុងករណីមានការរំលោភបំពានដោយខុសច្បាប់ណាមួយ។ សមាគមបណ្តាញកសិករតេជោ ជាស្ពានហិរញ្ញវត្ថុ ពាក់ព័ន្ធនិងកម្ចីកសិកម្មក្នុងវិស័យដាំដុះ និងចិញ្ចឹមសត្វ ដែលមានធនាគារ ARDB ចាំជួយសម្របសម្រួលកសិករគ្រប់ពេល ទាំងផ្នែកហិរញ្ញវត្ថុ បច្ចេកទេស និងទីផ្សារ។ គោលបំណងទី២ គឺការធ្វើកសិកម្មយ៉ាងណាឱ្យចំណេញ […]

image_2026-05-15_09-48-41
ម៉ាឡាវី និងឡាវ ពង្រីកកម្មវិធីកាត់បន្ថយថ្នាំសម្លាប់សត្វល្អិត និងវិធានការចម្រុះការពារដំណាំ

វៀងច័ន្ទ៖ អស់រយៈពេលជាច្រើនទសវត្សមកហើយ ថ្នាំសម្លាប់សត្វល្អិតបានដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យកសិកម្ម នៅប្រទេសម៉ាឡាវី ដោយគាំទ្រដល់ផលិតកម្មដំណាំ និងទិន្នផល។ ទោះបីជាយ៉ាងណាក៏ដោយ ច្បាប់ធូរលុង ការគ្រប់គ្រងមិនមានសុវត្ថិភាព និងការព្រួយបារម្ភអំពីបរិស្ថាន បានបង្កើនសម្ពាធលើវិស័យនេះ។ នៅចន្លោះឆ្នាំ២០១៥ និង២០២៣ គម្រោងមូលនិធិបរិស្ថានសកល មានទឹកប្រាក់ចំនួន២,៥៥លានដុល្លារ ត្រូវបានបង្កើតឡើងក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងវិញនូវការគ្រប់គ្រងថ្នាំសម្លាប់សត្វល្អិតនៅទូទាំងប្រទេស។ គំនិតផ្តួចផ្តើមនេះ ផ្តោតលើពង្រឹងវិធានការច្បាប់ ប្រព័ន្ធបោះចោល និងការបណ្តុះបណ្តាលកសិករ។ គម្រោងនេះបានគាំទ្រដល់ការពិនិត្យសើរើឡើងវិញនូវច្បាប់ស្តីពីថ្នាំសម្លាប់សត្វល្អិតជាតិ និងបានបណ្តុះបណ្តាលបុគ្គលិកផ្នែកច្បាប់ អំពីការចុះបញ្ជីថ្នាំសម្លាប់សត្វល្អិត ការត្រួតពិនិត្យ ការអនុវត្ត និងការគ្រប់គ្រងវដ្តជីវិត។ អ្នកសម្របសម្រួលក្រុមប្រឹក្សាគ្រប់គ្រងថ្នាំសម្លាប់សត្វល្អិត នៅប្រទេសម៉ាឡាវី និងជាអតីតអ្នកសម្របសម្រួលថ្នាក់ជាតិ សម្រាប់គម្រោងមូលនិធិបរិស្ថានសកល បានមានប្រសាសន៍ថា យើងបានវិនិយោគយ៉ាងច្រើនលើការពង្រឹងប្រព័ន្ធច្បាប់ មិនមែនគ្រាន់តែដោះស្រាយបញ្ហាភ្លាមៗនោះទេ។ ហេតុនេះបានធ្វើឱ្យប្រទេសម៉ាឡាវីគ្រប់គ្រងថ្នាំសម្លាប់សត្វល្អិតបានល្អប្រសើរក្នុងវដ្តជីវិតទាំងមូល ចាប់ពីការនាំចូលរហូតដល់ការបោះចោល។ គម្រោងនេះក៏បានបង្ហាញផែនការយុទ្ធសាស្ត្រសម្រាប់ក្រុមប្រឹក្សាត្រួតពិនិត្យថ្នាំសម្លាប់សត្វល្អិត និងពង្រឹងកិច្ចសហការជាមួយការិយាល័យស្តង់ដារ ម៉ាឡាវី និងក្រសួងកសិកម្ម។ ចំណែកវិធានការបរិស្ថាន រួមមានការបំផ្លាញចចោលថ្នាំសម្លាប់សត្វល្អិត ដែលលែងប្រើប្រមាណ២០៨តោន រួមទាំងសមាសធាតុសរីរាង្គបំពុលជាប់បានយូរ តាមរយៈការដុតក្នុងសីតុណ្ហភាពខ្ពស់។ រីឯកាកសំណល់កខ្វក់ចំនួន៤០តោនទៀត ត្រូវបានកាប់ចោលយ៉ាងមានសុវត្ថិភាពនៅក្នុងកន្លែងចាក់សំរាម។ ប្រព័ន្ធសាកល្បងសម្រាប់គ្រប់គ្រងសំបកធុងថ្នាំសម្លាប់សត្វល្អិត ក៏ត្រូវបានណែនាំ និងបន្តគម្រោងលើសពីរយៈពេលកំណត់ ដោយមានការគាំទ្រពីភាគីពាក់ព័ន្ធនៅក្នុងឧស្សាហកម្មផលិតថ្នាំសម្លាប់សត្វល្អិត។ នៅកម្រិតកសិដ្ឋាន គម្រោងបណ្តុះបណ្តាលអំពីវិធានការចម្រុះការពារដំណាំ និងវិធីសាស្រ្តការពារដំណាំផ្សេងទៀត ក៏ត្រូវបានបន្តផងដែរ។ ស្ត្រីកសិករម៉ាឡាវី […]

700581847_966096872837149_3189571690137847169_n
ឧកញ៉ា ឡាយ ឈុនហួ បញ្ជាក់ថា ដើម្បីសម្រេចគោលដៅនាំចេញអង្ករមួយលានតោន រដ្ឋាភិបាលនិងវិស័យឯកជន ត្រូវសហការយ៉ាងជិតស្និទ្ធធ្វើការរួមគ្នាតាមខ្សែសង្វាក់ផលិតកម្មទាំងមូល

ភ្នំពេញ៖ ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បាន​ថ្លែងថា ដើម្បីសម្រេចគោលដៅនាំចេញអង្ករមួយលានតោន រដ្ឋាភិបាល និងវិស័យឯកជនត្រូវមានការសហការគ្នាយ៉ាងជិតស្និទ្ធ និងធ្វើការរួមគ្នាតាមខ្សែសង្វាក់ផលិតកម្មទាំងមូល។ លើសពីនេះប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបា​​នលើកឡើងថា ការកំណត់ផែនការនាំចេញអង្ករ ១ លានតោន អាចផ្តល់ផលប្រយោជន៍ជាច្រើនដល់កសិករ និងវិស័យស្រូវអង្ករកម្ពុជា ដូចជា៖ បង្កើនចំណូលរបស់កសិករ តាមរយៈការលក់ស្រូវបានតម្លៃល្អ និងមានទីផ្សារច្បាស់លាស់ និងជំរុញការផលិតស្រូវមានគុណភាពខ្ពស់ ដែលអាចប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ។ ជាពិសេស បង្កើនតម្លៃបន្ថែមក្នុងស្រុក ព្រោះកម្ពុជាអាចនាំចេញអង្ករ ជំនួសការលក់ស្រូវឆៅ និង​បង្កើតការងារ និងជំរុញសកម្មភាពសេដ្ឋកិច្ច នៅក្នុងខ្សែសង្វាក់ផលិតកម្មស្រូវអង្ករ ដូចជាការដឹកជញ្ជូន កែច្នៃ និងនាំចេញ។ យោងតាម​របាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេលបួនខែ ដើមឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករក្នុងបរិមាណជិត៤៧ម៉ឺនតោន និងស្រូវសើមជាង២,៦លានតោន ទៅកាន់ទីផ្សារអន្តរជាតិ។ បើគិតជាទឹកប្រាក់​នៃការនាំចេញ គឺសរុបជាង៨៤០លានដុល្លារ ដោយក្នុងនោះចំណូលនាំចេញអង្ករមានជាង២៦៦លានដុល្លារ។ កម្ពុជាទទួលបានចំណូលជាង២២៦លានដុល្លារ ពីការនាំចេញអង្ករប្រមាណ៤៦៩ពាន់តោន ក្នុង​រយៈ​ ពេលបួនខែ ឆ្នាំ២០២៦​។ ប្រទេសក្នុងសហគមន៍អាស៊ាន កំពុងក្ដោបក្ដាប់ទីផ្សារឈានមុខគេ ដោយបានបញ្ជា​ទិញ​អង្ករពីកម្ពុជា រហូត ដល់ជាង១៧ម៉ឺនតោន, ចិនឈរនៅលេខរៀងទី២ រីឯអឺរ៉ុបធ្លាក់មកត្រឹមលេខ៣។ សហព័ន្ធស្រូវអង្ករកម្ពុជា […]

កាលវិភាគផ្សព្វផ្សាយ