ព័ត៌មានពេលព្រឹក
photo_2024-09-03_10-08-41
តម្រូវការកូនត្រីពូជចាប់ផ្តើមកើនឡើងនៅតាមតំបន់ចូលមកដល់ខែសីហានេះ
ក្រោយពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅក្នុងប្រទេសគេសង្កេតឃើញកសិករនៅតាមតំបន់ក្នុងខេត្តមួយចំនួនចាប់ផ្តើមមានតម្រូវការកូនត្រីពូជយកទៅចិញ្ចឹម។ជាក់ស្តែងកសិដ្ឋាន  ហង់ ហ៊ាង បង្កាត់ពូជត្រីមានទីតំាងនៅភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ បានផ្គត់ផ្គង់កូនត្រីពូជដល់កសិករក្នុងតំបន់និងក្រៅតំបន់ក្នុងមួយថ្ងៃចន្លោះពី៣ម៉ឺនទៅ៥ម៉ឺនកូន ហើយថ្ងៃខ្លះ​មានដល់១០ម៉ឺនកូន​ក៏មានដែរ​ចូលមកដល់​​ខែសីហាឆ្នំា២០២៤នេះ។ ក្រោយពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅក្នុងប្រទេសគេសង្កេតឃើញកសិករនៅតាមតំបន់ក្នុងខេត្តមួយចំនួនចាប់ផ្តើមមានតម្រូវការកូនត្រីពូជយកទៅចិញ្ចឹម។ជាក់ស្តែងកសិដ្ឋាន  ហង់ ហ៊ាង បង្កាត់ពូជត្រីមានទីតំាងនៅភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ បានផ្គត់ផ្គង់កូនត្រីពូជដល់កសិករក្នុងតំបន់និងក្រៅតំបន់ក្នុងមួយថ្ងៃចន្លោះពី៣ម៉ឺនទៅ៥ម៉ឺនកូន ហើយថ្ងៃខ្លះ​មានដល់១០ម៉ឺនកូន​ក៏មានដែរ​ចូលមកដល់​​ខែសីហាឆ្នំា២០២៤នេះ។ អ្នកស្រីបន្តថា តាមការសង្កេតប្រជាពលរដ្ឋនៅក្នុងតំបន់និងក្រៅតំបន់ចាប់ផ្តើម មានតម្រូវការកូនត្រីពូជយកទៅចិញ្ចឹមនៅតំបន់របស់ខ្លួនជាសន្សឹមៗតំាងពីខែមីនា ហើយចូលមកដល់ខែកក្កដា និងខែសីហាឆ្នំា២០២៤ បន្ទាប់​ពីមានភ្លៀងធ្លាក់នៅគ្រប់តំបន់ កសិដ្ឋានចាប់ផ្តើមទទួលបានការកំម្ម៉ង់ទិញកូនត្រីពីកសិករនៅក្នុងខេត្តនិងក្រៅខេត្ត ដែលនៅថ្ងៃខ្លះចន្លោះពី៣ម៉ឺនទៅដល់៥ម៉ឺនកូន ហើយថ្ងៃខ្លះទៀតមានរហូតដល់១០ម៉ឺនកូនក៏មានដែរ ហើយចំពោះតម្លៃកូនត្រីវាអាស្រ័យទៅលើទំហំឬខ្នាតរបស់កូនត្រី មាន​៨០រៀល, ១០០រៀលនិង១២០រៀលក្នុងមួយក្បាល។ បើយោងតាមម្ចាស់កសិដ្ឋានខាងលើ, បច្ចុប្បន្នកសិករនិយមចិញ្ចឹមកូនត្រីច្រើនជាងគេ មានប្រភេទត្រីអណ្តែង,ត្រីប្រា និងត្រីក្រាញ់ ដោយសារត្រីប្រភេទទំាងនេះ វាងាយស្រួលក្នុងការចិញ្ចឹម ហើយធុននឹងទឹក ហើយនិងធុនជំងឺ ។ អ្នកស្រី លើកឡើងថា នៅឆ្នំា២០២៤នេះដោយសារភាពរាំងស្ងួតអូសបន្លាយអស់រយៈពេលច្រើនខែ បានធ្វើឱ្យអត្រាអ្នកចិញ្ចឹមមានការធ្លាក់ចុះមួយចំនួន  ប៉ុន្តែតម្រូវការកូនត្រីនៅមានចំនួនច្រើន ហើយនៅពេលខាងមុខបើមានទឹកគ្រប់គ្រាន់អាចឱ្យពលរដ្ឋអាចចិញ្ចឹមត្រីកើនឡើងថែមទៀត។ អ្នកស្រី បន្តថា មុខរបរបង្កាត់ពូជត្រី និងចិញ្ចឹមត្រីអស់រយៈពេលជាង២០ឆ្នំាកន្លងមកនេះ វាបានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងគ្រួសារ ធ្វើឱ្យយើងអាចផលិតកូនត្រីនៅក្នុងស្រុក ហើយចែកចាយទៅតាមតំបន់បាន ដោយពុំចាំបាច់ឱ្យយើងធ្វើការចំណាកស្រុកនោះទេ ។ដោយឡែកសម្រាប់កសិករដែលទិញត្រីចិញ្ចឹមលក្ខណៈគ្រួសារ ក៏បានផលគួរសមដែរ […]
News & ព័ត៌មានពេលព្រឹក
5
វិស័យកសិកម្មទទួលបានឥណទានជាង១ពាន់លានដុល្លារអាម៉េរិក ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
យោងតាមប្រធាននាយកដ្ឋានទំនាក់ទំនងនសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឱ្យដឹងថា គិតត្រឹមដំណាច់ឆ្នាំ២០២៣ វិស័យមីក្រូហិរញ្ញវត្ថុបានជួយគំាទ្រដល់ប្រជាពលរដ្ឋចំនួនជាង ១,៥៧ លាននាក់ និងបានផ្តល់ឥណទានប្រមាណ ៥,១២ ពាន់លានដុល្លារអាម៉េរិក ខណៈអតិថិជនមានចំនួន២លាននាក់ បានដាក់ប្រាក់បញ្ញើសរុបជាង ២,២ ពាន់លានដុល្លារអាម៉េរិក និងបានផ្តល់ឱកាសការងារជាង ២ម៉ឺនកន្លែង។ លោក កំាង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនងនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានឱ្យដឹងថានៅក្នុងឆ្នំា២០២៣ ឥណទានរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានផ្តល់ជូន វិស័យកសិកម្មមានជាង ១.០៦៥លានដុល្លារអាម៉េរិក ឬស្មើនឹង ២១,៣%, ពាណិជ្ជកម្មលក់រាយ ១៤,៨% ពាណិជ្ជកម្មបោះដុំ ៤,៤%, សេវាកម្ម ៧,៤%, សំណង់ ៤,២%, សណ្ឋាគារ និងទេសចរណ៍ ៣,១%, ឧស្សាហកម្ម ៣,៨%, ដឹកជញ្ញូន និងឃ្លាំងស្តុក២,៨%, ក្រុមគ្រួសារ ៣១,៣% និងវិស័យផ្សេងៗទៀតប្រមាណ ៧%។ លោកបន្តទៀតថា ឥណទានកសិកម្មក្នុងវិស័យមីក្រូហិរញ្ញវត្ថុ មានកំណើនតិចតួចក្នុងឆ្នាំ២០២៣ បើប្រៀបធៀបនឹងឆ្នាំ២០២២ ខណៈដែលគ្រឹះស្ថានធនាគារមួយចំនួនចាប់ផ្តើមផ្តោតខ្លាំងលើវិស័យនេះ។ យ៉ាងណា កសិកម្មនៅតែជាអាទិភាពសម្រាប់វិស័យមីក្រូហិរញ្ញវត្ថុ ដោយសមាគមបានធ្វើការជំរុញការបង្កើតផលិតផលថ្មីៗ បំពេញតាមតម្រូវការរបស់កសិករ និងអ្នកពាក់ព័ន្ធ រួមទាំងរិះរកមធ្យោបាយដោះស្រាយបញ្ហាប្រឈមនានា។ លោក […]
News & ព័ត៌មានពេលព្រឹក
៤
ក្រុមហ៊ុន Floresta ចាប់ផ្តើមសាកល្បងទិញគ្រាប់ស្វាយចន្ទីស្ងួត១០០តោននៅចុងខែមីនានេះ ដើម្បីនាំចេញទៅជប៉ុន
បើពុំមានការប្រែប្រួលនោះទេ ក្រុមហ៊ុន Floresta របស់ប្រទេសអ៊ីស្រាអែលនឹងចាប់ផ្តើមសាកលល្បងប្រមូលទិញគ្រាប់ស្វាយចន្ទីស្ងួតរបស់កម្ពុជាចំនួន១០០តោន នៅចុងខែមីនា ឬនៅដើមខែមេសាខាងមុន ដើម្បីនាំចេញទៅប្រទេសជប៉ុន ហើយបើគម្រោងទីមួយនេះ ទទួលបានជោគជ័យ ក្រុមហ៊ុននឹងបង្កើនការប្រមូលទិញកើនដល់១ម៉ឺនតោននៅក្នុងឆ្នំា នៅពេលបន្ទាប់។ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ ប្រាប់ARDB TV Online ថាគម្រោងប្រមូលទិញស្វាយចន្ទី១០០តោននៅពេលខាងមុខនេះមានឈ្មោះថា CashewNotes សហការជាមួយនឹងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដើម្បីស្វែងរកសហគមន៍កសិកម្មណាមួយផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីស្ងួតចំនួន១០០តោនដើម្បីនាំចេញសាកល្បងទៅកាន់ទីផ្សារប្រទេសជប៉ុន ។ ឯកឧត្តម ឃឹម ហ្វីណង់ គូសបញ្ជាក់ថា បើគម្រោងសាកល្បងប្រមូលទិញគ្រាប់ស្វាយចន្ទីស្ងួតចំនួន១០០តោនរបស់ក្រុមហ៊ុនប្រទេសអ៊ីស្រាអែល នាំចេញទទួលបានជោគជ័យ និងមានការទទួលស្គាល់មានលក្ខណៈទូលំទូលាយ ក្រុមហ៊ុនមានគម្រោងពង្រីកការប្រមូលទិញគ្រាប់ស្វាយចន្ទីស្ងួតរហូតដល់១ម៉ឺនក្នុងមួយឆ្នំាំនៅពេលបន្ទាប់។ បើយោងតាមមន្ត្រីនាំពាក្យក្រសួងកសិកម្ម ក្រុមហ៊ុនប្រទេសអ៊ីស្រាអែលដែលត្រៀមប្រមូលទិញគ្រាប់ស្វាយចន្ទីស្ងួត១០០តោន ហ៊ានទិញគ្រាប់ស្វាយចន្ទីរបស់កសិករក្នុងតម្លៃ៦ពាន់រៀលក្នុងមួយគីឡូក្រាម ពោលគឺមានតម្លៃលើសតម្លៃគ្រាប់ស្វាយចន្ទីនៅលើទីផ្សារបច្ចុប្បន្នប្រមាណ២០% តែទាមទាគ្រាប់ស្វាយចន្ទីមានស្តង់ដារ និងមានគុណភាពល្អដូចដែលបានកំណត់នៅក្នុងកិច្ចសន្យារវាងសហគម និងក្រុមហ៊ុន។ ឯកឧត្តម ឃឹម ហ្វីណង់ មានប្រសាសន៍ថា «បច្ចុប្បន្នគម្រោង CashewNotes បានសាកល្បងធ្វើការជាមួយសហគមន៍កសិកម្មសាលាវិស័យស្ថិតនៅក្នុងខេត្តកំពង់ ហើយនេះគឺជាឧទាហរណ៍មួយដ៏ល្អក្នុងការបង្ហាញទៅកសិករក៏ដូចជាវិស័យស្វាយចន្ទីឱ្យឃើញ នៅពេលយើងដំាស្វាយចន្ទីមានគុណភាព មានតម្លៃដើមប្រកួតប្រជែង។ ប៉ុន្តែនៅពេលយើងធ្វើមិនបានតាមស្តង់ដារ ថ្លៃដើមខ្ពស់ […]
News & ព័ត៌មានពេលព្រឹក
៣
ក្រុមហ៊ុនជប៉ុន បង្ហាញបទពិសោធន៍ និងភាពជោគជ័យលើវិស័យកសិកម្មជាង១០ឆ្នំានៅកម្ពុជា
បន្ទាប់ពីបានបណ្តាក់ទុនវិនិយោគអស់រយៈពេលជាង ១០ឆ្នំា នៅក្នុងវិស័យកសិកម្មកម្ពុជា, លោក Nabeshima Katsuhito ប្រធានក្រុមហ៊ុន Yamato Green របស់ប្រទេសជប៉ុនមួយ បានបង្ហាញពីបទពិសោធន៍ បច្ចេកទេស និងភាពជោគជ័យរបស់ខ្លួនដល់ថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។ ឯកឧត្តម ហឿន សំនៀង ប្រធានក្រុមអ្នកនាំពាក្យ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាមានប្រសាសន៍ថា នៅក្នុងជំនួបពិភាក្សារវាងក្រុមហ៊ុន Yamato Green ជាមួយឯកឧត្តមស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាថ្មីៗនេះ មានគោលបំណង៖ (១) ដើម្បីរាយការអំពីកិច្ចការងារដែលក្រុមហ៊ុន Yamato Green បានវិនិយោគលើវិស័យកសិកម្ម ពិសេសលើការដំាដុះបន្លែទទួលបានផលជាទីពេញចិត្ត, (២) ក្រុមហ៊ុនបង្ហាញពី ភាពជោគជ័យក្នុងនាមជាអ្នកជំនាញ និងជាអ្នកពិសោធន៍លើវិស័យកសិកម្មមកពីប្រទេសជប៉ុន, (៣) ក្រុមហ៊ុនបង្ហាញថាកម្ពុជាមានសក្តានុពលខ្លំាងទៅលើប្រភេទដំណំាអស់នោះ មិនមែននៅតែក្នុងខេត្តមណ្ឌលគិរីនោះទេ នៅខេត្តផ្សេងទៀតក៏មានរសជាតិឆ្ងាញ់ដែរនិង (៤) ដើម្បីជួយឱ្យវិស័យកសិកម្មអាចរីកចម្រើន និងប្រកួតប្រជែងបាន ក្រុមហ៊ុនបានសំណូមពរជាយុទ្ធសាស្ត្រ មកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងស្ថាប័នពាក់ព័ន្ធត្រូវធ្វើអ្វី ដើម្បីទាក់ទាញអ្នកវិនិយោគចូលមកវិស័យកសិកម្មនេះ។ ឯកឧត្តម បញ្ជាក់ថា «ក្រុមហ៊ុនជប៉ុនមួយនេះបានវិនិយោគក្នុងវិស័យកសិកម្មនៅកម្ពុជាយើងមានរយៈពេលជាង១០ឆ្នំា ហើយនៅពេលបច្ចុប្បន្នក្រុមហ៊ុន បានដាំដំណំាជាង៥០មុខនៅក្នុងផ្ទះសំណាញ់ជាង២០ផ្ទះ ហើយផលិតផលរបស់គាត់អាចលក់បានទំាងនៅលើទីផ្សារក្នុងស្រុក និងទីបរទេស […]
News & ព័ត៌មានពេលព្រឹក
3
ការប្រែប្រួលអាកាសធាតុធ្វើឱ្យប៉ះពាល់ដល់មុខរបរដំាបន្លែរបស់ពលរដ្ឋនៅឃុំអមលំាង ខេត្តកំពង់ស្ពឺ
ប្រធានសហគមន៍កសិកម្ម កសិករសាមគ្គី អមលំាងដែលមានទីតំាងស្ថិតនៅក្នុងភូមិតាកោង ឃុំអមលំាង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានអំពាវនាវទៅដល់កសិករដែលជាសមាជិករបស់ខ្លួនឱ្យកាត់បន្ថយផ្ទៃដីដំាដុះបន្លែ ហើយងាកមកពង្រឹងការថែទំាបន្លែឱ្យបានដិតដល់ទំាងអស់គ្នា ស្របពេលអាកាសធាតុមានការប្រែប្រួល ធ្វើឱ្យប៉ះពាល់ទៅដល់ការប្រកបមុខរបរដំាបន្លែរបស់ខ្លួននៅគ្រាបន្ទាប់។ បើយោងតាម ប្រធានសហគមន៍កសិកម្ម កសិករសាមគ្គីអមលំាង បានឱ្យដឹងថា បច្ចុប្បន្នសហគមន៍មានសមាជិកសរុប៦០គ្រួសារ ហើយបើដំាបន្លែទំាងអស់គ្នានៅក្នុងរដូវកាលអំណោយផល គឺអាចផ្គត់ផ្កង់បន្លែទៅលើទីផ្សារបាន១តោន ៥០០គីឡូក្រាម។ ប៉ុន្តែសព្វថ្ងៃ កសិករអាចដំាបន្លែបានវិលជុំសម្រាប់ផ្គត់ផ្គង់ទៅលើទីផ្សារ មានចំនួន២៩គ្រួសារ។អ្នកស្រី ទឹម សំណូល បានឱ្យដឹងថា សមាជិកសហគមន៍ដំាបន្លែសកម្មទំាង២៩គ្រួសារ គឺអាចផ្គត់ផ្គង់បន្លែសរីរាង្គទៅលើទីផ្សារក្នុងថ្ងៃមានចន្លោះពី៥០០ ទៅ៨០០គីឡូក្រាម ហើយការប្រែប្រួលបរិមាណបនៃការផ្គត់ផ្គង់ ដោយសារតែអាកាសធាតុក្តៅពេក ធ្វើឱ្យកសិករដំាបន្លែមិនសូវទទួលបានផល ជាក់ស្តែងការផ្គត់ផ្គង់ផ្លែត្រសក់នៅលើទីផ្សារក្នុងពេលសព្វថ្ងៃមានតិចតួច។ អ្នកស្រីបន្តថា សព្វថ្ងៃសមាជិកសហគមមានដំាបន្លែជាចែកជាពីរប្រភេទ គឺមានបន្លែស្លឹក និងបន្លែផ្លែ។ សម្រាប់បន្លែស្លឹកអាចលក់ចេញទៅទីផ្សារមានតម្លៃប្រមាណ២៥០០រៀល និងបន្លែផ្លែលក់បានថ្លៃប្រមាណ១៨០០រៀល ក្នុងមួយគីឡូក្រាម។ ស្របពេលអាកាសធាតុមានការប្រែប្រួល, បើតាមប្រធានសហគមន៍ខាងលើបានឱ្យដឹងថា កសិករ រកបានប្រាក់ចំណូលបានមិនច្រើនដូចឆ្នំាកន្លងទៅនោះទេ ដោយសារកសិករចំណាយផ្លែដើមផលិតបន្លែខ្ពស់ តែនៅពេលប្រមូលផលមកវិញគឺបានបរិមាណតិច។ អ្នកស្រី ទឹម សំណូល គូសបញ្ជាក់ថា «ពាក់ព័ន្ធនឹងការប្រែប្រួលនៃអាកាសធាតុនាពេលបច្ចុប្បន្ននេះធ្វើឱ្យប៉ះពាល់ទៅលើការដាំដុះរបស់កសិករនៅក្នុងតំបន់ ហើយក្នុងនាមជាប្រធានសហគមន៍ ខ្ញុំបានអំពាវនាវឱ្យកសិករកាត់បន្ថយផ្ទៃដីដំាដុះ ឱ្យគាត់ងាកមកពង្រឹងការថែទំាដំណំាទំាងអស់គ្នាវិញ។ បើកសិករនៅតែពង្រីកផ្ទៃដីដំាដុះ តែការមើលថែមិនបានដិតដល់, ប្រភពទឹកស្រោចស្រពមិនគ្រប់គ្រាន់ […]
News & ព័ត៌មានពេលព្រឹក
3
ឃុំជ័យធំនឹងក្លាយជាទីតំាងផលិត និងផ្គត់ផ្គង់បន្លែក្នុងផ្ទះសំណាញ់ដ៏ធំ១ និងទាក់ទាញអ្នកវិនិយោគក្នុងពេលខាងមុខ
នៅភូមិព្រែកថ្មី ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ក្នុងពេលបច្ចុប្បន្ន បាននឹងកំពុងមានសកម្មភាពដំាដុះបន្លែនៅក្នុងផ្ទះសំណាញ់យ៉ាងសកម្ម និងជាទីតំាងសម្រាប់ចិញ្ចឹមត្រីក្នុងបែដ៏ធំមួយ។ ផ្អែកលើសកម្មភាពដែលបាននឹងកំពុងអនុវត្តក្នុងពេលសព្វថ្ងៃនេះ ឃុំជ័យធំ អាចនឹងក្លាយជាទីតំាងផលិត និងផ្គត់ផ្គង់បន្លែក្នុងផ្ទះសំណាញ់ដ៏ធំមួយ ហើយក៏អាចទទួលបានការចាប់អារម្មណ៍ ពីអ្នករកស៊ីនៅក្នុងវិស័យកសិកម្មផងដែរ ស្របពេលទីតំាងសក្តានុពលមួយទទួលបានការយកចិត្តទុកដាក់ជាប្រចំារបស់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ។ ភូមិព្រែកថ្មី ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បច្ចុប្បន្នបានសាងសង់ផ្ទះសំណាញ់ដាំបន្លែបានចំនួន ៧២ ផ្ទះសំណាញ់ និងបែចិញ្ចឹមត្រីចំនួន ១០ បែ លើផ្ទៃដី១០ហិកតា ក្រោមគម្រោងកសិកម្មឆ្លាតវៃ ដែលគាំទ្រដោយសារធនាគារ ARDB ដើម្បីជំរុញការផលិតបន្លែសុវត្ថិភាពដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងចូលរួមបង្កើតការងារក្នុងតំបន់តាមមូលដ្ឋាន ហើយតាមរយៈគម្រោងកសិកម្មឆ្លាតវៃ នេះបានបង្កើតការងារសម្រាប់កម្មករក្នុងស្រុកមានចំនួន ១៥គ្រួសារ។ គម្រោងបានរៀបចំហេដ្ឋារចនាសម្ព័ន្ធ ដោយតម្លើងសូឡាបូមទឹក និងប្រើប្រាស់ប្រព័ន្ធដំណក់ទឹកស្រោចស្រពដំណាំ ជាពិសេស ការដាំដុះបន្លែ អនុវត្តតាមបទដ្ឋានបច្ចេកទេសកសិកម្មល្អ បន្លែសុវត្ថិភាព ដោយផ្តោតលើបន្លែស្លឹក និង បន្លែផ្លែ ដែលមានដូចជា ស្ពៃក្រញ៉ាញ់, ស្ពៃតឿ ,ស្ពៃចង្កឹះ ,ខាត់ណាដើម, […]
News & ព័ត៌មានពេលព្រឹក
2
កម្ពុជាអាចចុះឈ្មោះនាំចេញផល ផលិតផលជលផលត្រីសាបទៅអឺរ៉ុបបាននៅឆ្នំា២០២៦
អង្គការ UNIDO មានទិសដៅចង់ឃើញផលិតផល ជលផលត្រីទឹកសាបរបស់កម្ពុជាអាចនាំចេញទៅកាន់ទីផ្សារអឺរ៉ុប ខណៈបច្ចុប្បន្ន UNIDO កំពុងព្យាយាមធ្វើឱ្យប្រព័ន្ធនៅក្នុងស្រុក បន្ស៊ីគ្នាជាមួយនឹងលក្ខខណ្ឌរបស់អឺរ៉ុប ហើយ UNIDO រំពឹងថានឹងនាំជោគជ័យនេះមកឱ្យកម្ពុជាយ៉ាងយូរនៅឆ្នំា២០២៦។ យោងតាម មន្ត្រីតំណាងអង្គការ UNIDO បានលើកឡើងក្នុងកម្មវិធី «កិច្ចសន្ទនាអាជីវកម្មវារីវប្បកម្មថ្នាក់តំបន់» ដែលរៀបចំឡើងក្នុងខេត្តបាត់ដំបង កន្លងទៅថ្មីៗនេះថា គម្រោងចង់នាំចេញផលិតផលជលផលត្រីទឹកសាបទៅអឺរ៉ុបនេះ សម្រាប់អង្គការ UNIDO កំពុងរៀបចំធ្វើទៅលើប្រព័ន្ធច្បាប់ សុវត្ថិភាពម្ហូបអាហារ បង្កើតឱ្យមានស្តង់ដារ គោលការណ៍ និងបទបញ្ញាតផ្សេងៗ ហើយជួយកសាងសមត្ថភាពអាជ្ញាធរមានសម្ថកិច្ចពាក់ព័ន្ធ រួមនិងសហគ្រាសឯកជន។ បើតាមតំណាងអង្គការ UNIDOបញ្ជាក់ថា ទិសដៅរបស់ UNIDO មួយទៀត គឺយើងត្រូវចុះឈ្មោះប្រទេសកម្ពុជាដែលជាប្រទេសដែលអាចនាំចេញផលិតផលជលផលទៅកាន់ទីផ្សារអឺរ៉ុបបាន។ មានន័យថាអឺរ៉ុបអនុញ្ញាតឱ្យយើងអាចនាំចេញទៅទីផ្សារអឺរ៉ុបបានលុះត្រាតែប្រព័ន្ធ នៅស្រុកយើងវាបន្ស៊ីគ្នាត្រូវតាមលក្ខខណ្ឌតម្រូវរបស់អឺរ៉ុប ហើយដើម្បីថាយើងបំពេញលក្ខណ្ឌរបស់គេត្រូវ ឬមិនត្រូវ គេនឹងចុះមកត្រួតពិនិត្យប្រព័ន្ធរបស់យើងនៅឆ្នំា២០២៥។ ដូចនេះយើងសង្ឃឹមថា ការរៀបចំប្រព័ន្ធនេះអង្គការ UNIDOនឹងធ្វើការជាមួយ រដ្ឋបាលជលផល និងដៃគូអភិវឌ្ឍន៍ផ្សេងៗទៀត ដើម្បីធ្វើយ៉ាងណានាំភាពជោគជ័យមកកាន់ប្រទេសកម្ពុជានៅក្នុងឆ្នំា២០២៥ និង២០២៦ គឺកម្ពុជាអាចចុះឈ្មោះជាប្រទេសដែលអាចនាំចេញផល ផលិតផលជលផលត្រីទឹកសាបរបស់កម្ពុជាយើងទៅកាន់ទីផ្សារអឺរ៉ុបបាន។ ទាក់ទងនឹងគម្រោងនាំចេញផល ផលិតផលជលផលត្រីទឹកសាបទៅទីផ្សារអឺរ៉ុបនេះ ត្រូវបានលោក ឡែមផូរ វរិទ្ធិ ប្រធានគណៈកម្មការប្រតិបត្តិសមាគមវារីវប្បករកម្ពុជា បានសម្តែងនូវការរីករាយ […]
កាលវិភាគផ្សព្វផ្សាយ