Tag: trending
News & ជាតិ

រដ្ឋមន្ត្រីទេសចរណ៍ចាត់ទុកការចូលរួមតាំងពិព័រណ៍ផលិតផលរបស់សហគ្រាសក្នុងស្រុកបង្ហាញពីចលនាជាតិនិយមកាន់តែខ្លាំង
ដោយ ឡុង សារេត ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានចាត់ទុកសហគ្រាសកែច្នៃ និងក្រុមហ៊ុនចំនួន១១៧ ដែលបានចូលរួមដាក់តាំងបង្ហាញផលិតផលរបស់ខ្លួន គឺបង្ហាញឱ្យឃើញពីចលនាជាតិនិយមពុះកញ្ច្រោលកាន់តែខ្លាំង មិនដូចនៅពេលកន្លងមក។ ថ្លែងក្នុងពិធីបើកពិព័រណ៍ផលិតផល និងសេវាកម្មទេសចរណ៍កម្ពុជា កាលថ្មីៗនេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មានប្រសាសន៍ថា ព្រឹត្តិការណ៍ពិព័រណ៍ផលិត និងសេវាកម្មទេសចរណ៍កម្ពុជា គឺជាឱកាសមួយដ៏ល្អសម្រាប់ផលិតករ ប្រតិបត្តិករក្នុងស្រុកជាមួយនិងអ្នកប្រើប្រាស់។ បង្កើតឱកាសដល់អ្នកវិនិយោគក្នុងការធ្វើទំនាក់ទំនង ក្នុងគោលបំណងសំដៅជំរុញកំណើនអាជីវកម្ម ផលិតកម្ម។ លើសពីនេះចូលរួមជំរុញការប្រើប្រាស់ផលិតផលខ្មែរ។ ឯកឧត្តមបន្តទៀតថា ការរៀបចំពិព័រណ៍ថ្ងៃនេះពិតជានិងផ្តល់នូវកាលានុវត្តភាពថ្មីៗបន្ថែមទៀតដល់អ្នកផ្គត់ផ្គង់ អ្នកចែកចាយនៅក្នុងប្រទេស ដែលជាឱកាសជួបជាមួយអ្នកជំនាញក្នុងវិស័យឧស្សាហកម្មទេសចរណ៍ មានក្រុមហ៊ុនផលិតម្ហូបអាហារ ភេសជ្ជៈ ក្រុមហ៊ុនសិប្បកម្មធ្វើដោយដៃ ក្រុមហ៊ុនផលិតនូវផលិតផលក្នុងស្រុក និងផលិតផលទូទៅ។ ឯកឧត្តម ហួត ហាក់ មានប្រសាសន៍ថា “ខ្ញុំសូមបញ្ជាក់ថា ចំនួនស្តង់១១៧ ដែលដាក់តាំងបង្ហាញផលិតផលក្នុងពេលនេះជាចំនួនមួយដ៏ច្រើន ពីព្រោះការតាំងពិព័រណ៍ពេលខ្លះអាចមាន២០០ស្តង់ មាន៣០០ស្តង់ ឬច្រើនជាងនេះ ប៉ុន្តែការតាំងពិព័រណ៍មុនពេលកម្ពុជាជួបបញ្ហាជាមួយប្រទេសថៃ គឺមានផលិតផលខ្មែរដាក់តាំងលក់មានកម្រិត ហើយក្រៅពីនោះ គឺសុទ្ធស៊ឹងតែជាផលិតផលនាំចូលមកពីបរទេស។ ប៉ុន្តែនៅពេលនេះចំនួនស្តង់ ដែលបានចូលរួម១១៧ស្តង់ គឺសុទ្ធស៊ឹងតែជាផលិតផលរបស់ខ្មែរ ដែលខ្មែរជាអ្នកផលិត”។ […]
News & ជាតិ

សាលាបឋមសិក្សាភ្នំពេញថ្មីដាំបន្លែជាលើកទី២ ដើម្បីលើកស្ទួយវិស័យកសិកម្មក្នុងស្រុក និងផ្ដល់ជូនវីរៈកងទ័ព និងជនភៀសសឹក
ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ បន្ទាប់ពីទទួលបានជោគជ័យនៃការដាំបន្លែ និងប្រមូលផលរួចរាល់កាលពីខែមុន ថ្នាក់ដឹកនាំ និងសិស្សានុសិស្ស នៃសាលាបឋមសិក្សាភ្នំពេញថ្មី ស្ថិតនៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ បាននាំគ្នាដាំបន្លែបន្ថែមទៀត ដើម្បីលើកស្ទួយផលិតផលកសិកម្មនៅក្នុងស្រុក និងផ្ដល់ជូនវីរៈកងទ័ព និងជនភៀសសឹក។ ការដាំបន្លែនេះ ក្រោមការជួយជ្រោមជ្រែងពីឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ លោក ចេង មុន្នីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ អភិបាលរង ការិយាល័យចំណុះរដ្ឋបាលខណ្ឌ គណៈគ្រប់គ្រងសាលាលោកគ្រូ-អ្នកគ្រូ និងក្មួយៗសិស្សានុសិស្សនៃសាលាបឋមសិក្សាភ្នំពេញថ្មី។ លោក ឆិល សុវណ្ណារិទ្ធ នាយកសាលបឋមសិក្សាភ្នំពេញថ្មី នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ បានប្រាប់ទូរទស្សន៍ ARDB ថា កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ សាលាបានប្រមូលផលបន្លែម្តងរួចហើយ ដោយទទួលបានផលសរុប៦៤២គីឡូក្រាម។ ក្រោយប្រមូលផល ក្រុមការងារបានដឹកយកទៅជូនដល់វីរៈកងទ័ព និងជនភៀសសឹក ដែលស្ថិតនៅសមរភូមិជួរមុខ។ លោកបន្តថា ដោយឡែក នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ សាលាបានរៀបចំពិធីដាំបន្លែឡើងវិញ ប្រមាណ […]
News & ជាតិ

ក្រុមហ៊ុន និងរោងចក្រប្រាំ បង្កើតឱកាសការងារជា៣ ០០០កន្លែងជូនអតីតពលករ និងអ្នកស្វែងរកការងារនៅខេត្តកំពង់ធំ
កំពង់ធំ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននាំយកឱកាសការងារចំនួន៣ ០៩៥កន្លែងជូនអតីតពលករមកពីប្រទេសថៃ និងអ្នកកំពុងរកការងារ នៅបរិវេណសាលាស្រុកស្ទោង ខេត្តកំពង់ធំ។ ការតាមរយៈការនាំយកឱកាសការងារ គឺរៀបចំឡើងនៅក្នុងវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលកំពុងតែផ្សព្វផ្សាយឱកាសការងារចំនួន៨៦ ០១៧កន្លែង នៅទូទាំងប្រទេស នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។ ជាក់ស្តែងក្រុមហ៊ុន និងរោងចក្រ ដែលសម្ភាសផ្តល់ការងារភ្លាមៗដល់មូលដ្ឋានទាំងនោះរួមមាន៖ ក្រុមហ៊ុន ថាកូ អាហ្គ្រី ត្រូវការកម្លាំងពលកម្មចំនួន២ ០០០នាក់, រោងចក្រយូលីអ៊ីនធើណេស៊ិនណល (ខេមបូឌា) ហ្គាមេន ខូអិលធីឌីចំនួន៥០០នាក់, រោងចក្រវេនធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.កចំនួន៣ ០០នាក់, ក្រុមហ៊ុន ស៊ី អ ស៊ី ខេ ២ អភិវឌ្ឍន៍កៅស៊ូចំនួន២៥០នាក់, ក្រុមហ៊ុន បៀន ហៀក អ៉ិនវេសមិន ខូអិលធីឌី៤៥នាក់។ ទន្ទឹមនឹងការនាំយកឱកាសការងារក្នុងស្រុក, ការជ្រើសរើសកម្លាំងពលកម្មទៅធ្វើការនៅបរទេស ដូចជាប្រទេសជប៉ុនជាដើម ក៏ត្រូវបានប្រកាសផ្សព្វផ្សាយ […]
News & អន្តរជាតិ

ការផលិតវ៉ាក់សាំងយឺតយ៉ាវពេក ធ្វើឱ្យជំងឺអុតក្តាមសម្លាប់គោរបស់អាហ្វ្រិកខាងត្បូងកាន់តែច្រើន
ខេបថោន៖ រដ្ឋាភិបាលអាហ្រ្វិកខាងត្បូង បានសាទរចំពោះការបញ្ចេញឱ្យប្រើវ៉ាក់សាំងការពារជំងឺអុតក្តាម ដែលផលិតក្នុងស្រុកលើកដំបូង កាលពីថ្ងៃទី៦ ខែកុម្ភៈ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ប៉ុន្តែអ្នកជំនាញក្នុងឧស្សាហកម្មនេះ បាននិយាយថា វាហួសពេលកំណត់ហើយ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺអុតក្តាមកាន់តែខ្លាំងឡើងៗ។ អ្នកប្រឹក្សាពេទ្យសត្វ និងជានាយកបណ្តាញពេទ្យសត្វ អាហ្វ្រិកខាងត្បូង បានពណ៌នាការបញ្ចេញវ៉ាក់សាំងនេះថាជាភាពអាម៉ាស់របស់ប្រទេសជាតិ ដោយលើកហេតុផលថា វ៉ាក់សាំងនេះមិនមែនថ្មី ឬមិនមែនជារបកគំហើញទេ។ លោកបានលើកឡើងថា វ៉ាក់សាំងនេះត្រូវបានស្រាវជ្រាវតាំងពីឆ្នាំ២០១០ ដែលបានចុះបញ្ជីទទួលស្គាល់នៅឆ្នាំ២០២២ ព្រមទាំងទទួលបានការសាទរជាសាធារណៈថា ជាជោគជ័យនៅឆ្នាំ២០២៣ ប៉ុន្តែវ៉ាក់សាំងនេះមិនដែលបានផលិតក្នុងទ្រង់ទ្រាយធំនោះទេ ស្របពេលការផ្ទុះជំងឺអុតក្តាមគោកាន់តែអាក្រក់ទៅៗ នៅក្នុងប្រទសអាហ្វ្រិកខាងត្បូង។ វ៉ាក់សាំងការពារជំងឺអុតក្តាម នេះត្រូវបានបង្កើតឡើងដោយមូលនិធិក្នុងស្រុក និងមានការចូលរួមពីអ្នកជំនាញ រួមទាំងអ្នកឯកទេសអន្តរជាតិផងដែរ ប៉ុន្តែមិនដែលផលិតចែកចាយទេ ចាប់តាំងពីពេលទើបផ្ទុះជំងឺអុតក្តាមដំបូងម្លេះ ដែលភ្លាមៗនោះ ប្រសិនបើមានវ៉ាក់សាំងនេះ អាចជួយទប់ស្កាត់ការឆ្លងរាលដាលបានខ្លះ។ ស្របពេលជាមួយគ្នានេះ នៅពេលរដ្ឋាភិបាលអាហ្វ្រិកខាងត្បូងបានរាយការណ៍ថា គិតនៅត្រឹមចុងខែមករា ឆ្នាំ២០២៦នេះ សត្វគោជាងពីរលានក្បាលត្រូវបានចាក់វ៉ាក់សាំង ប៉ុន្តែបែរជាខ្វះវ៉ាក់សាំងទៅវិញ។ ក្រុមអ្នកជំនាញបានកត់សម្គាល់ថា ដើម្បីទប់ស្កាត់ជំងឺអុតក្តាមគោឱ្យមានប្រសិទ្ធភាពបាន គឺតម្រូវឱ្យមានវ៉ាក់សាំងប្រមាណ១៤លានដូស រៀងរាល់ប្រាំមួយខែ ដែលជាចំនួនលើសពី១២ ៩០០ដូស ដែលបានបញ្ចេញឱ្យប្រើកាលពីសប្តាហ៍មុន។ ករណីស្រដៀងនេះដែរ សូម្បីតែផែនការរបស់ក្រុមប្រឹក្សាស្រាវជ្រាវកសិកម្ម ដែលត្រូវការវ៉ាក់សាំងរហូតដល់ប្រហែល២០ ០០០ដូស ក្នុងមួយសប្តាហ៍ ក៏មិនមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់គោដែរ ដោយសារតែគោច្រើនជាងវ៉ាក់សាំង […]
News & អន្តរជាតិ

កូរ៉េខាងត្បូងគ្រោងនាំចេញខ្ទឹមបារាំងថោកៗចំនួន១៥ ០០០តោន ទៅវៀតណាម តៃវ៉ាន់ ជប៉ុន និងម៉ាឡេស៊ី
សេអ៊ូល៖ ក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទ កូរ៉េខាងត្បូង បាននិយាយថា រដ្ឋាភិបាលនឹងចាត់វិធានការ នាំចេញខ្ទឹមបារាំង ដែលរដ្ឋាភិបាលបានទិញស្តុកទុក ដោយបញ្ចុះលក់រាយក្នុងរយៈពេលខ្លី ដើម្បីលើកទឹកចិត្តដល់ការប្រើប្រាស់ និងនាំចេញទៅកាន់ទីផ្សារនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ យោងតាមក្រសួង បានឱ្យដឹងទៀតថា តម្លៃលក់ដុំសម្រាប់ខ្ទឹមបារាំង ដែលរក្សាទុកតាមស្តង់ដារ នៅចុងខែមករា ឆ្នាំ២០២៦នេះ ជាមធ្យមមានតម្លៃត្រឹម១០ ២២វ៉ុន ឬស្មើនឹង០,៧៦ដុល្លារ ក្នុងមួយគីឡូក្រាម គឺការធ្លាក់ចុះរៀងរាល់ឆ្នាំរហូតដល់២៧,៦ភាគរយ និងទាបជាងមធ្យមភាគនៃឆ្នាំមុនៗ ចំនួន២៣,៣ភាគរយ។ ទោះបីជាតម្លៃលក់ដុំសម្រាប់ខ្ទឹមបារាំង ដែលរក្សាទុកជាធម្មតា អាចកើនឡើងនៅចន្លោះខែមករា និងខែមីនា មុនការប្រមូលផលថ្មីក៏ដោយ ក៏ស្តុកខ្ទឹមបារាំងសល់នៅក្នុងឆ្នាំ២០២៥ រួមទាំងទុនបម្រុងរបស់រដ្ឋាភិបាល ត្រូវបានប៉ាន់ប្រមាណថា មានចំនួន៨,៧ភាគរយ ខ្ពស់ជាងឆ្នាំមុន។ ក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទ បានសន្មតថា សម្ពាធតម្លៃដោយសារតម្រូវការខ្សោយ និងការកើនឡើងនៃការដឹកជញ្ជូនខ្ទឹមបារាំង ដែលមានគុណភាពទាបសម្រាប់ទីផ្សារ។ មន្ត្រីក្រសួង បាននិយាយថា ប្រសិនបើតម្លៃនៅតែទាបដូចបច្ចុប្បន្ននេះ រហូតដល់ខែកុម្ភៈ និងខែមីនា ឆ្នាំ២០២៦នេះ វាអាចមានផលប៉ះពាល់ដល់ការប្រមូលផល និងការផ្គត់ផ្គង់ ព្រមទាំងពិបាកកំណត់តម្លៃខ្ទឹមបារាំងទើបប្រមូលថ្មី ដូច្នេះឱ្យមានអន្តរាគមន៍ជាមិនបន្តាន់ពីរដ្ឋាភិបាល។ ដើម្បីជាការឆ្លើយតប រដ្ឋាភិបាលកូរ៉េខាងត្បូងគ្រោងនឹងនាំចេញខ្ទឹមបារាំងចំនួន១៥ ០០០តោន […]
News & ជាតិ

ក្រុមហ៊ុនផលិតចំណីសត្វ ឌឹ ហឺស្ស (DE HEUS)មានគម្រោងទិញវត្ថុធាតុដើមពីកសិករខ្មែររហូតល់ ១៣ម៉ឺនតោន ក្នុងឆ្នាំ២០២៦
ដោយ ឡុង សារេត ខេត្តកំពង់ស្ពឺ៖ បន្ទាប់ពីទទួលបានជោគជ័យជាបន្តបន្ទាប់លើការផលិតចំណីសត្វផ្គត់ផ្គង់នៅកម្ពុជា ក្រុមហ៊ុន ឌឹ ហឺស្ស (DE HEUS TMH)នៅឆ្នាំំ២០២៦នេះមានគម្រោងផែនការប្រមូលទិញវត្ថុធាតុដើមពីកសិករសម្រាប់ផលិតចំណីសត្វរហូតដល់១៣ម៉ឺនតោន ឬស្មើប្រមាណ៦០ភាគរយនៃតម្រូវការវត្ថុធាតុដើមសរុប។ លោក សុខ ភ័ក្ត្រ បុគ្គលិកឯកទេសផ្នែទិញវត្ថុធាតុដើមនៃក្រុមហ៊ុន DE HEUS TMH បានឱ្យដឹងថានៅឆ្នាំ២០២៥កន្លងទៅនេះក្រុមហ៊ុនមានភាពជោគជ័យ ហើយបានប្រមូលទិញវត្ថុធាតុដើមក្នុងស្រុកមានបរិមាណច្រើនលើសពីផែនការរហូតដល់៨ម៉ឺនតោន ឬប្រហាក់ប្រហែល៥០ភាគរយនៃតម្រូវការវត្ថុធាតុដើមសរុបក្នុងឆ្នាំ២០២៥។ លោកបានគូសបញ្ជាក់ថា «នៅក្នុងផែនការឆ្នាំ២០២៦ យើងមានផែនការប្រមូលទិញវត្ថុធាតុដើមសម្រាប់កែច្នៃផលិតជាចំណីសត្វ ឱ្យបានដល់១២ម៉ឺនទៅដល់១៣ម៉ឹនតោន ឬប្រហាក់ប្រហែល៦០ភាគរយនៃតម្រូវការវត្ថុធាតុដើមសរុប។ មូលហេតុ ដោយសារយើងមើលឃើញនៅឆ្នាំកន្លងទៅការផ្គត់ផ្គង់វត្ថុដើមក្នុងស្រុកមានការកើនឡើង កសិករធ្វើការដាំដុះមានការកើនឡើងទាំងគុណភាព និងបរិមាណ។ដូច្នេះហើយទើបក្រុមហ៊ុន DE HEUS របស់យើងមានផែនការបញ្ជាទិញឱ្យបានច្រើនសម្រាប់បំពេញទៅតាមតម្រូវការជាក់ស្តែងរបស់ក្រុមហ៊ុន»។ បើតាមតំណាងក្រុមហ៊ុនខាងលើ, នៅពេលកន្លងមក វត្ថុធាតុដើមសំខាន់ៗដែលក្រុមហ៊ុនប្រមូលទិញពីកសិករមានដូចជា ពោត ដំឡូងមីស្ងួត កន្ទុ កញ្ចុងអង្ករ អង្កាម កាកស្ករ រួមនិងវត្ថុធាតុដើមមួយចំនួនផ្សេងទៀត ហើយការផ្គត់ផ្គង់វត្ថុធាតុដើមមួយចំនួនមកខាងក្រុមហ៊ុនមកពីខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ និងខេត្តព្រះវិហារជាដើម ហើយនៅក្នុងឆ្នាំ២០២៥កន្លងទៅនេះក្រុមហ៊ុនបានបង្រៀនពីបច្ចេកទេស និងការប្រើប្រាស់ពូជដល់កសិករដាំពោតចំនួន២ពាន់នាក់ និងបានបង្រៀនឱ្យកសិករយល់ដឹងពីការបន្សុំាខ្លួនទៅនិងការប្រែប្រួលអាកាសធាតុផងដែរ៕
News & ជាតិ

អូស្ត្រាលីគាំទ្រវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដើម្បីពង្រីកសេវាធ្វើតេស្តសុវត្ថិភាពចំណីអាហារ តាមស្តង់ដារអន្តរជាតិ
ភ្នំពេញ៖ លោក ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា បានលើកឡើងថា ការពង្រីកវិសាលភាពនៃការទទួលស្គាល់ការធ្វើតេស្តនៃមន្ទីរពិសោធន៍របស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ជួយពង្រឹងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពចំណីអាហាររបស់កម្ពុជា និងបង្កើនសមត្ថភាពប្រកួតប្រជែងសម្រាប់អាជីវកម្មកសិចំណីអាហារ។ អូស្ត្រាលីរីករាយក្នុងការគាំទ្រគំនិតផ្តួចផ្តើម ដែលជំរុញឱ្យមានកំណើននាំចេញ ដើម្បីអភិវឌ្ឍបន្ថែមលើវិស័យកែច្នៃកសិផល ដែលមានសក្តានុពលខ្ពស់ និងពង្រឹងសមាហរណកម្មកម្ពុជានៅក្នុងខ្សែចង្វាក់តម្លៃក្នុងតំបន់ និងពិភពលោក។ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ជាមន្ទីរពិសោធន៍ដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា ដែលបានដំឡើងឧបករណ៍ធ្វើតេស្តលើសំណល់ថ្នាំកសិកម្ម ដែលប្រើបច្ចេកវិទ្យាទំនើប និងចុងក្រោយរួមមាន៖ Agilent 6495D Triple Quadrupole LC/MS និង Agilent 7010C Triple Quadrupole GC/MS។ ឧបករណ៍ទាំងពីរនេះមានសមត្ថភាពខ្ពស់ក្នុងការរកឃើញសំណល់ថ្នាំកសិកម្ម ក្នុងកម្រិតទាបបំផុត និងប្រកបដោយភាពជាក់លាក់ ដែលស្របតាមស្តង់ដារអូស្ត្រាលី សហភាពអឺរ៉ុប និងសហរដ្ឋអាម៉េរិក។ អ្នកនាំចេញផលិតផលអាហារកម្ពុជានឹងអាចធ្វើតេស្តសុវត្ថិភាពចំណីអាហារ ដែលទទួលស្គាល់ជាអន្តរជាតិបានកាន់តែទូលំទូលាយនៅក្នុងប្រទេស បន្ទាប់ពីការទទួលស្គាល់សេវាកម្មធ្វើតេស្តថ្មីៗ លើលោហៈធ្ងន់ក្នុងទឹក និងសំណល់ថ្នាំកសិកម្ម ដែលមានក្នុងអង្ករ និងម្រេច នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដោយមានការគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី។ សមិទ្ធផលដ៏សំខាន់មួយនេះ មានន័យថា អ្នកផលិតអង្ករ និងម្រេច ដែលជាផលិតផលកសិចំណីអាហារនាំចេញដ៏សំខាន់របស់កម្ពុជា ឥឡូវនេះពួកគេអាចមានជម្រើសធ្វើតេស្តនៅក្នុងប្រទេស ដើម្បីទទួលបានការទទួលស្គាល់តាមស្តង់ដារ ISO/IEC 17025:2017 […]
News & អន្តរជាតិ

រដ្ឋាភិបាលហ្វីលីពីន ពិចារណាដំឡើងពន្ធលើសារធាតុមេស្ករ
ម៉ានីល៖ រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន លោក ហ្វ្រង់ស៊ីស្កូ ធៀវ ឡូរ៉េល (Francisco Tiu Laurel) បានមានប្រសាសន៍ថា លោកកំពុងពិចារណាដំឡើងពន្ធលើសារធាតុមេស្ករ ដើម្បីទប់ស្កាត់ការនាំចូលច្រើនលើសលប់ពេក ដែលធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុនផលិតស្ករសក្នុងស្រុក។ លោករដ្ឋមន្ត្រីក្រសួងកសិកម្ម បានបញ្ជាក់ថា ផែនការនេះទទួលបានការគាំទ្រពីរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុហ្វីលីពីន លោក ហ្វេដឺរិក ហ្គោ (Frederick Go) ដោយត្រូវបង្កើតរូបមន្ត និងគណនាអត្រាពន្ធនាំចូលឱ្យបានឱ្យត្រឹមត្រូវ។ ទោះបីជាយ៉ាងណា លោកមិនបានបកស្រាយលម្អិតអំពីអត្រាពន្ធជាក់លាក់ណាមួយទេ ប៉ុន្តែលោកបានលើកឡើងថា ក្រសួងទាំងពីរចង់ឱ្យអត្រាពន្ធនេះស្ថិតនៅក្នុងកម្រិតសមស្របមួយ ដើម្បីលើកទឹកចិត្តដល់ការប្រើប្រាស់ក្នុងស្រុក ហើយមិនរារាំងដល់ការនាំចូលទាំងស្រុងនោះទេ។ លោកបានមានប្រសាសន៍ថា ការនាំចូលសារធាតុមេស្ករកាលពីឆ្នាំមុន បានកើនឡើង២០ម៉ឺនតោន ដែលជាបរិមាណត្រូវយកចិត្តទុកដាក់ពិនិត្យឡើងវិញ។ យោងតាមរបាយការណ៍របស់ក្រសួងកសិកម្មសហរដ្ឋអាម៉េរិក បានឱ្យដឹង កាលពីឆ្នាំមុនប្រទេសហ្វីលីពីនបានប្រើប្រាស់សារធាតុមេស្ករជាង៨១ម៉ឺនតោន។ សារធាតុមេស្ករនោះ រួមមាន សារធាតុ អាស្ប៉ាតាម (Aspartame), អាសេស៊ុលហ្វាម ( Acesulfame), ស៊ូក្រាឡូស (Sucralose), សាការីន (Saccharin) និងសារធាតុ ស្តេវីយ៉ា (Stevia)។ បច្ចុប្បន្ននេះ ពន្ធនាំចូលសារធាតុទាំងនេះ មានចាប់ពីមួយទៅបីភាគរយ។ បញ្ហាការកើនឡើងនៃតម្រូវការសារធាតុមេស្ករ […]
News & ជាតិ

សិប្បកម្មមួយកន្លែងនៅខណ្ឌកំបូលមានមហិច្ឆតានាំចេញផលិតផលកសិកម្ម ដើម្បីកែច្នៃទៅទីផ្សារចិន និងកូរ៉េ
ដោយ អៀវ ឈៀងនី ភ្នំពេញ៖ ម្ចាស់សិប្បកម្មដៃមាស ដែលមានទីតាំងស្ថិតនៅភូមិកុលក្រស្នា សង្កាត់ស្នោរ ខ័ណ្ឌកំបូល រាជធានីភ្នំពេញ មហិច្ឆ ចង់នាំចេញផលិតផលកសិកម្មកែច្នៃទៅទីផ្សារក្រៅប្រទេស ដូចជាប្រទេសចិន និងកូរ៉េ ខណៈបច្ចុប្បន្ន សិប្បកម្មមានផលិតផលកសិកម្មកែច្នៃមួយចំនួន មានដូចជា គ្រាប់ស្វាយចន្ទី នំផលិតពីបន្លែ និងផលិតផលកសិកម្មផ្សេងទៀត។ អ្នកស្រី ជា សារ៉ឹម ម្ចាស់សិប្បកម្មដៃមាស បានប្រាប់ទូរទស្សន៍អនឡាញ ARDB ថា កន្លងមក អ្នកវិនិយោគចិន ក៏ធ្លាប់បានទស្សនកិច្ចសិក្សាសិប្បកម្មរបស់អ្នកស្រី ម្តងរួចហើយ ក្នុងការស្វែងរកឱកាសនាំចេញផងដែរ។ បច្ចុប្បន្ន សិប្បកម្មរបស់អ្នកស្រី មានផលិតផលិតផលកសិកម្មកែច្នៃមួយចំនួន ដូចជា ការកែច្នៃគ្រាប់ស្វាយចន្ទី នំទូកផលិតចេញពីបន្លែ និងគ្រាប់ធញ្ញជាតិខ្មែរ នំក្រៀបផលិតចេញពីដំឡូង និងល្ពៅ ហើយឥឡូវ ក៏កំពុងកែច្នៃអំបុកខ្មែរបន្ថែមមួយមុខទៀត។ អ្នកស្រី បានប្រាប់ទៀតថា លោកស្រី មានបំណងចង់ពង្រីកសិប្បកម្មរបស់ខ្លួនឱ្យធំជាងនេះ ដើម្បីឈានដល់ការនាំចេញផលិតផលកសិកម្មកែច្នៃទំាងអស់នេះ ចូលទៅកាន់ទីផ្សារបរទេស ប៉ុន្តែដោយសារបច្ចុប្បន្នសិប្បកម្មរបស់អ្នកស្រីនៅជាលក្ខណៈគ្រួសារនៅឡើយ អ្នកស្រីកំពុងសំឡឹងមើលដៃគូរហិរញ្ញាវត្ថុនានា ដើម្បីពង្រីកខ្លួនឱ្យធំជាងនេះ។ បំណងនៃការបង្កើតសិប្បកម្មដៃមាសនេះឡើង លោកស្រី ជា សារ៉ឹម […]
News & ជាតិ

កសិករចិញ្ចឹមត្រីក្នុងតង់ អំពាវនាវដល់ស្ថាប័នពាក់ព័ន្ធជួយទប់ស្កាត់ការនាំចូលត្រីពីប្រទេសជិតខាង ដើម្បីកាត់បន្ថយផលប៉ះពាល់
ដោយ ឡុង សារេត កំពត៖ ម្ចាស់កសិដ្ឋានចិញ្ចឹមត្រីធីខេ ៨៨៨៨ បាននិងកំពុងផលិតត្រីសាច់នៅក្នុងតង់ និងផ្គត់ផ្គង់កូនត្រីអណ្តែងពូជមួយកន្លែងនៅស្រុកកំពង់ត្រាច ខេត្តកំពត បានអំពាវនាវទៅដល់ក្រសួង ស្ថាប័នពាក់ព័ន្ធឱ្យជួយទប់ស្កាត់ការនាំចូលត្រីមកពីប្រទេសជិតខាង ដើម្បីកាត់បន្ថយផលប៉ះពាល់មកលើកសិករប្រកបមុខរបរចិញ្ចឹមត្រីនៅក្នុងស្រុក។ លោក កុយ ឃាំង ម្ចាស់កសិដ្ឋានចិញ្ចឹមត្រីធីខេ បានឱ្យដឹងថា ផលប៉ះពាល់ពីការនាំចូលត្រី មកលើអ្នកចិញ្ចឹមត្រីក្នុងស្រុកចាប់តាំងពីខែកញ្ញា ឆ្នាំ២០២៥ រហូតមកដល់ខែមករា ឆ្នាំ២០២៦នេះ ។ តួយ៉ាងតម្លៃត្រីអណ្តែងកាលពីមុន មួយគីឡូក្រាមថ្លៃ៥ ៥០០រៀល ប៉ុន្តែបច្ចុប្បន្ននេះតម្លៃនៅសល់តែ៤ ០០០រៀល។ ការធ្លាក់តម្លៃត្រីក្នុងស្រុកអស់រយៈពេលច្រើនខែកន្លងទៅនេះ បានធ្វើឱ្យម្ចាស់កសិដ្ឋានក៏ដូចជាអ្នកចិញ្ចឹមត្រីនៅក្នុងតំបន់ពិបាកក្នុងការបន្តអាជីវកម្មរបស់ខ្លួន ជាហេតុធ្វើឱ្យអ្នកចិញ្ចឹមត្រីខា្នតធំចំនួនបីកន្លែង បានផ្អាកអាជីវកម្មដោយសាររងការខាតបង់។ ដូច្នេះ លោកបានអំពាវនាវដល់រាជរដ្ឋាភិបាល ស្ថាប័នពាក់ព័ន្ធជួយទប់ស្កាត់ ក៏ដូចជារឹតបន្តឹងការនាំចូលត្រីមកពីខាងក្រៅប្រទេសដើម្បីកាត់បន្ថយផលប៉ះពាល់ដល់អ្នកចិញ្ចឹមត្រីក្នុងស្រុក និងអំពាវនាវដល់ប្រជាជនឱ្យជួយគាំទ្រ និងប្រើប្រាស់ត្រីចិញ្ចឹមដោយកសិករក្នុងស្រុក មានប្រភពច្បាស់លាស់មិនធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។ បើតាមលោក កុយ ឃាំង, កសិដ្ឋានចិញ្ចឹមត្រីធីខេ បង្កើតឡើងនៅខែតុលា ឆ្នាំ២០២៥ មានគោលបំណងផលិតត្រីសាច់ទៅលើទីផ្សារ និងផ្គង់ផ្គង់កូនត្រីពូជជូនកសិករនៅក្នុងស្រុក។ នៅឆ្នាំ២០២៥ កសិដ្ឋានបានផ្គត់ផ្គង់កូនត្រីពូជក្នុងមួយខែបានចន្លោះពីមួយសែនទៅពីរសែនកូន តែចូលមកដល់បច្ចុប្បន្ននេះការផ្គត់ផ្គង់បានធ្លាក់ចុះមកនៅជាងមួយសែនកូនប៉ុណ្ណោះ។ ចំពោះការផ្គត់ផ្គង់ត្រីសាច់ នៅលើទីផ្សារក៏មានការធ្លាក់ចុះដូចគ្នាដែរ។ បច្ចុប្បន្នកសិដ្ឋានចិញ្ចឹមត្រី ធីខេ មានអាងសម្រាប់ចិញ្ចឹមត្រីចំនួន៣៥អាង […]
News & អន្តរជាតិ

ម៉ាឡេស៊ីជំរុញឱ្យកសិករចុះបញ្ជីទុរេនជាម៉ាកសម្គាល់ភូមិសាស្ត្រដំណាំ
គូឡាឡាំពួរ៖ អ្នកដាំទុរេននៅប្រទេសម៉ាឡេស៊ី ទទួលបានលើកទឹកចិត្តឱ្យចុះបញ្ជីពូជរបស់ដំណាំរបស់ខ្លួន ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ដើម្បីការពារអត្តសញ្ញាណផលិតផល និងពង្រឹងទីផ្សារឱ្យកាន់តែរឹងមាំ។ សំណើរឱ្យមានចុះបញ្ជីពូជទុរេននេះ ត្រូវបានរៀបចំឡើងដោយសាជីវកម្មការពារកម្មសិទ្ធិបញ្ញានៃប្រទេសម៉ាឡេស៊ី ដែលបានអំពាវនាវឱ្យសមាគមកសិករ អ្នកផលិត និងអាជ្ញាធរដែនដី ប្រឹងប្រែងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រសម្រាប់ពូជទុរេនណាមួយមានប្រភពនៅក្នុងតំបន់។ ម៉ាកសម្គាល់ភូមិសាស្ត្រ គឺបញ្ជាក់ពីផលិតផល ដែលមានដើមកំណើតពីទីតាំងជាក់លាក់មួយ រួមទាំងគុណភាព កេរ្តិ៍ឈ្មោះ ឬលក្ខណៈពិសេសរបស់ដំណាំ គឺត្រូវផ្សារភ្ជាប់ទៅនឹងតំបន់ជាក់ស្តែងតែម្តង។ លោក យុស្នីអេសា ស៊ីយ៉ាមីឡា យូសូហ្វ (Yusnieza Syarmila Yusoff) អគ្គនាយកនៃសាជីវកម្មការពារកម្មសិទ្ធិបញ្ញា ម៉ាឡេស៊ី បានមានប្រសាសន៍ថា “ការការពារម៉ាកសម្គាល់ភូមិសាស្ត្រអនុញ្ញាតឱ្យអ្នកផលិតពិតប្រាកដទទួលបានម៉ាកយីហោកាន់តែច្បាស់លាស់ និងការកំណត់តម្លៃពិសេសនៅលើទីផ្សារ ដោយសារតែអ្នកបរិភោគទទួលស្គាល់ភាពត្រឹមត្រូវ និងគុណភាពពិសេស ដែលផ្សាភ្ជាប់ទៅនឹងប្រភពភូមិសាស្ត្រជាក់លាក់ណាមួយ”។ យោងតាមសាជីវកម្មការពារកម្មសិទ្ធិបញ្ញានេះ រហូតមកដល់ពេលនេះពូជទុរេនចំនួនបួនត្រូវបានចុះបញ្ជីរួចរាល់ មានពូជ មូសាងឃីង (Musang King), ប្លែកថន (Black Thorn) ម៉ាលីក ពូឡៅ (Balik Pulau) និងពូជទុរេន នីយ៉េកាក់ (Nyekak) ដែលជាពូជទុរេនម៉ាឡេស៊ី ក្នុងចំណោម១២៨ពូជផ្សេងទៀត អាចត្រូវចុះបញ្ជីផងដែរ។ សមាជិកសភាម៉ាឡេស៊ីម្នាក់ […]
News & ជាតិ

គម្រោងវិនិយោគ៤៣ ក្នុងទំហំទឹកប្រាក់សរុបប្រមាណ៧៥២លានដុល្លារ ត្រូវបានចុះបញ្ជីនៅ CDC
ភ្នំពេញ៖គម្រោងវិនិយោគចំនួន៤៣ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៧៥២លានដុល្លារអាម៉េរិក ត្រូវបានចុះបញ្ជីដោយគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងខែមករា ឆ្នាំ២០២៦ហើយនេះបើតយោងតាមសេចក្តីប្រកាសព័ត៌មានរាជធានីភ្នំពេញ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦។ ក្នុងខែមករា ឆ្នាំ២០២៦ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេច ចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន៤៣គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ៧៥២លានដុល្លារ អាម៉េរិក និងអាចបង្កើតការងារបានប្រមាណ២៦ពាន់កន្លែង។ ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៣៥គម្រោង និងគម្រោង វិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៨គម្រោង។ ក្នុងខែមករា ឆ្នាំ២០២៦ នេះ ការចុះបញ្ជីគម្រោងវិនិយោគមានការថយចុះចំនួន ២៥គម្រោង ស្មើនឹងប្រមាណ ៣៧% ខណៈទំហំទុន វិនិយោគមានការកើនឡើងប្រមាណ ៣,៤លានដុល្លារអាមេរិក ស្មើនឹងប្រមាណ ០,៤៥% ធៀបនឹងរយៈពេល ដូចគ្នាក្នុងឆ្នាំ២០២៥។ យ៉ាងណាមិញ ជាការកត់សម្គាល់ ក្នុងខែមករា ឆ្នាំ២០២៦ គណៈកម្មាធិការវិនិយោគ កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគធំៗមួយចំនួនដូចជា គម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន ៣តំបន់ ក្នុងទំហំទុនវិនិយោគដល់ទៅ ២៦០លានដុល្លារអាម៉េរិក និងគម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយផលិត អគ្គិសនីដើរដោយថាមពលខ្យល់ អានុភាព ១៥០មេហ្គាវ៉ាត់ ក្នុងទំហំទុនវិនិយោគប្រមាណ ២០០លានដុល្លារ អាម៉េរិក។ គម្រោងវិនិយោគដែលមានភាពលេចធ្លោប្រចាំខែមករា ឆ្នាំ២០២៦ […]
