News

image_2026-09-03_10-26-06
ដាច់លុយ អត់ការងារ ជនជាតិវៀតណាមម្នាក់ទៅលួចផ្លែទុរេន ជិត២តោន

វៀតណាម៖ បុរសវៀតណាម្នាក់ ដោយសារតែបាត់បង់ការងារ​ធ្វើ ហើយគ្មានលុយកាក់ផងនោះ ក៏បែកចិត្តទៅលួចផ្លែទុរេនក្នុងចម្ការ​អ្នកដទៃរហូតដល់ទៅជិត២តោន។ នគរបាលវៀតណាម នៅក្នុងខេត្តដាក់ឡាក់ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦នេះ បានចាប់ខ្លួនបុរសម្នាក់ ពីបទលួចប៉េះផ្លែទុរេនអស់ជិតពីរតោន ដើម្បីលក់យកលុយមកចិញ្ចឹមជីវិត។ នគរបាលវៀតណាម បានឱ្យដឹងថា បុរសសង្ស័យជាចោរលួចផ្លែទុរេន មានឈ្មោះ តាង ង៉ុកហៀន (Tang Ngoc Hien) អាយុ២១ឆ្នាំ មានស្រុកកំណើតក្នុងខេត្តហៃហ្វុង ភាគខាងជើងទីក្រុងហាណូយ ប៉ុន្តែបានមកធ្វើការជាកម្មករស៊ីឈ្នួលប៉េះផ្លែទុរេន នៅក្នុងខេត្តដាក់ឡាក់ ដែលមានព្រំប្រទល់ជាប់ខេត្តមណ្ឌលគិរី ប្រទេសកម្ពុជា។ មួយថ្ងៃមុនពេលចាប់ខ្លួនចោរលួចផ្លែទុរេននេះ ប៉ុស្ត៍រដ្ឋបាលនគរបាលឃុំ បានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន ប្តឹងរៀបរាប់អំពីសកម្មភាពគួរឱ្យសង្ស័យរបស់ជនល្មើស ដូច្នេះ នគរបាលក៏បានឃាត់ខ្លួនឈ្មោះជនសង្ស័យព្រមទាំងរឹបអូសបានផ្លែទុរេនជាង១៦០០គីឡូក្រាម។ ជនសង្ស័យឈ្មោះ តាង ង៉ុកហៀន បានសារភាពប្រាប់នគរបាលថា ខ្លួនបានធ្វើដំណើរពីខេត្តហៃហ្វុង មកកាន់ខេត្តដាក់ឡាក់ ដើម្បីរកការងារធ្វើ។ ប៉ុន្តែបន្ទាប់ពីគ្មានការងារធ្វើ និងអស់លុយចាយ ក៏បែកគំនិតហ៊ានលួចប៉េះផ្លែទុរេន។ ជនជាប់ចោទរូបនេះ បាននិយាយរៀបរាប់ថា ខ្លួនបានដើរសង្កេតរកមើលចម្ការទុរេនណាមានផ្លែច្រើន ហើយមិនសូវមានអ្នកយាមតឹងតែង ឬមិនសូវមានមនុស្សធ្វើដំណើរឆ្លងកាត់ច្រើន ដើម្បីចូលលួចនៅពេលយប់។ ចោរអាយុ២១ឆ្នាំនេះ បានសារភាពទៀតទៀត ខ្លួនធ្លាប់លួចប៉េះផ្លែទុរេនពីក្នុងចម្ការអ្នកដទៃ ទទួលបានជោគជ័យចំនួនពីរលើករួចមកហើយ […]

image_2026-09-04_09-23-33
ទីផ្សារស៊ុតទានៅតែមានតម្លៃល្អ បើទោះបីចំណីសត្វឡើងថ្លៃ ខណៈតម្រូវការមាន១០លានគ្រាប់ក្នុងមួយថ្ងៃ

ដោយ ហៃ ស៊ីណា ភ្នំពេញ៖ លោក សៀវ វិសុទ្ធ ម្ចាស់កសិដ្ឋាន ខ្មែររីករាយ ស្ថិតនៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលបានលើកឡើងថា បច្ចុប្បន្ននេះ តម្លៃទីផ្សារស៊ុតហាក់នៅមានស្ថេរភាពល្អ បើទោះបីជាតម្លៃចំណីសត្វសម្រេចដែលកំពុងធ្វើចរាចរណ៍ក្នុងប្រទេសមានតម្លៃកើនឡើងជាបន្តបន្ទាប់ក៏ពិតមែន ប៉ុន្តែប្រជាកសិករនិងម្ចាស់កសិដ្ឋានផ្សេងៗនៅបន្តពង្រីកការចិញ្ចឹម ដើម្បីឆ្លើយតបនឹងទីផ្សារ។លោក សៀវ វិសុទ្ធ បានអះអាងទៀតថា ចំពោះតម្លៃទីផ្សារស៊ុតក្នុងស្រុកវិញ គិតត្រឹមចុងខែសីហាឆ្នាំ២០២៦និងដើមខែកញ្ញាឆ្នាំ២០២៦នេះ តម្លៃនៅតែល្អចន្លោះពី៤០០រៀទៅ៤២០រៀល ដែលកសិករលក់ចេញអាចទទួលយកបានហើយសម្តែងការត្រេកអរយ៉ាងខ្លាំងផងដែរ។ម្ចាស់កសិដ្ឋានចិញ្ចឹមទាយកពង ខ្មែររីករាយបានទទួលស្គាល់ថា ដោយសារតែការជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាល ក្នុងការរឹតបន្តឹងការនាំចូល ធ្វើឲ្យពីតម្លៃស៊ុតងើបឡើងវិញ ហើយកសិករសព្វថ្ងៃនេះ បញ្ហាប្រឈមមួយចំនួនគឺ លើបច្ចេកទេស ការចិញ្ចឹមសត្វ ដោយសារនៅខែវស្សាជារើយៗសត្វងាយឆ្លងនិងជំងឺផ្សេងៗនៅតាមកសិដ្ឋាន ប៉ុន្តែឆ្លងកាត់ការប្រជុំបើកវគ្គបណ្តុះបណ្តាលនិងផ្តល់ព័ត៌មានឲ្យគ្នាទៅវិញទៅមកនោះ គឺអាចដោះស្រាយបញ្ហាខាងលើបាន។ បន្ថែមពីនេះ លោក សៀវ វិសុទ្ធ បានលើកឡើងថា បច្ចុប្បន្នកសិដ្ឋានចិញ្ចឹមទាយកស៊ុតរបស់លោកកំពុងមានទីផ្សារខ្ពស់ ខណៈពងទាកំពុងមានតម្រូវការកើនឡើងជារៀងរាល់ថ្ងៃ ហើយការរីកចម្រើនលើការចិញ្ចឹមសត្វនេះគឺ លោកមិនភ្លេចទេ ពីការជួយជ្រោមជ្រែងដ៏សំខាន់បំផុត ពីធនាគារ ARDB ដែលបានជួយដល់កសិករឲ្យមានការរីកចម្រើន។ ដើម្បីការពារកសិករអ្នកចិញ្ចឹមសត្វក្នុងស្រុក ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាមានគោលការណ៍រឹតបន្តឹង និងមិនលើកទឹកចិត្តឱ្យនាំចូលស៊ុតសម្រាប់បរិភោគការលួចលាក់នាំចូលខុសច្បាប់ពីប្រទេសជិតខាង ដូចជាវៀតណាមជាដើមដែលឈ្មួញលួចរត់ពន្ធតាមព្រំដែន។ ប្រធាន សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា លោក […]

image_2026-09-04_09-08-05
ការដាំដំឡូងមីខ្មែរថយចុះ កសិករថា មកពីបញ្ហាអាកាសធាតុ ហើយខាតទាំងចំណាយត្រូវដាំឡើងវិញ

ដោយ ឡុង សារេត ភ្នំពេញ៖ ផ្ទៃដីដាំដំឡូងមីរបស់កម្ពុជា នៅឆ្នាំ២០២៦នេះ បានធ្លាក់ចុះជាខ្លាំង ខណៈកសិករមួយចំនួននិយាយថា អាកាសធាតុញាំញីដល់ការដាំ ហើយត្រូវខាតទាំងប្រាក់កាសក្នុងការដាំឡើងវិញថែមទៀត។ លោក អិល ឈិញ ប្រធានសមាគមកសិករដំឡូងមីខ្មែរ បានឱ្យដឹងថា ការដាំដំឡូមី នៅឆ្នាំ២០២៦នេះ មានការថយចុះប្រមាណ៣០ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២៥ ប៉ុន្តែរំពឹងថា ផ្ទៃដីដាំដុះនឹងកើនឡើងមកវិញនៅឆ្នាំបន្ទាប់។ លោកបានឱ្យដឹងថា ទោះបីលោកមិនបានស្រាវជ្រាវឱ្យបានលម្អិតថា នៅក្នុងខេត្តណាមានចំនួនប៉ុន្មាន ប៉ុន្តែតាមរយៈការជជែកនៅក្នុងក្រុមការងារជាមួយកសិករដាំដុះដំឡូងមី លោកបានវាយតម្លៃថា ការដាំរបស់កសិករមានការថយចុះ។ ចំណែកលោក ហូយ ហេន កសិករដាំដំឡូងមីនៅខេត្តត្បូងឃ្មុំ បានឱ្យដឹងថា នៅឆ្នាំ២០២៦នេះ ចាប់ផ្តើមដាំដំឡូងនៅដើមខែមិថុនា នៅលើផ្ទៃដីជិត៣០ហិកតា ប៉ុន្តែការលូតលាស់របស់ដំឡូងមីមិនបានល្អឡើយ ទាមទារឱ្យដាំឡើងវិញប្រមាណ៨០ភាគរយនៃផ្ទៃសរុប ដោយសារតែអាកាសធាតុប្រែប្រួល។ កសិករប្រកបរបរដាំដំឡូងមីអស់រយៈ១៥ឆ្នាំរូបនេះ បានឱ្យដឹងថា កសិករត្រូវការចំណាយទៅលើការដាំដុះឡើងវិញជាថ្មី ក្នុងមួយហិកតា អស់ប្រាក់ប្រមាណ៤០ម៉ឺនរៀល។ លោក ហូយ ហេន បានបន្តថា កាលពីឆ្នាំ២០២៥កន្លងទៅ លោកប្រមូលផលដំឡូងមីបានប្រមាណ៩០០តោន ហើយលក់បានថ្លៃ៥៧៥រៀលក្នុងមួយគីឡូក្រាម ហើយតម្លៃដំឡូងមីកន្លងទៅនេះ បានជួយកសិករទទួលបានប្រាក់ចំណេញច្រើន និងរំពឹងថា នៅរដូវប្រមូលផលនៅឆ្នាំ២០២៦នេះ នឹងរក្សាបានតម្លៃល្អដែរ។ […]

image_2026-09-04_08-34-11
ប្រាំបីខែ ឆ្នាំ​២០២៦ កម្ពុជានាំចេញស្រូវអង្ករជិត៨០ម៉ឺនតោន គិតជាទឹកប្រាក់​ជិត៥០លានដុល្លារ

ដោយ ផាន់ អាណា ភ្នំពេញ៖ ក្នុងរយៈពេល៨ខែនៃ ឆ្នាំ២០២៦ ប្រទេសកម្ពុជាបាននាំចេញអង្ករបានចំនួន៧៩២ ២១២តោន​ តាមរយៈក្រុមហ៊ុននាំចេញចំនួន៦១ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន៦៦ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ៣៣ ​បានបរិមាណអង្ករចំនួន២៣២ ៣១៩តោន គិតជាទឹកប្រាក់ចំនួន ១៧៥,៥៧​ លានដុល្លារ។ ការនាំចេញទៅកាន់ប្រទេសចិន ​និងហុងកុង ចំនួន១៧៧ ៧៨៣តោន គិតជាទឹកប្រាក់ចំនួន១០៥,៣៤លានដុល្លារ ទៅកាន់ប្រទេសក្នុងសហគមន៍អាស៊ានចំនួន៥ប្រទេស បានបរិមាណចំនួន ៣១៥ ០៨៨តោន​ គិតជាទឹកប្រាក់ចំនួន១២២,៩៣លានដុល្លារ និងទៅកាន់គោលដៅ២៥ប្រទេសផ្សេងទៀត មានទ្វីបអាហ្វ្រិក  តំបន់មជ្ឈឹមបូព៌ា អាម៉េរិក  កាណាដា  អូស្ត្រាលី  នូវែលសេឡង់ បានចំនួន៦៧ ០២២តោន គិតជាទឹកប្រាក់ចំនួន៦០,៣៣លានដុល្លារ។ ចំពោះប្រភេទអង្ករ ដែលត្រូវបាននាំចេញ មានអង្ករក្រអូប៥៧,៩៦ភាគរយ ប្រភេទអង្ករសគ្រាប់វែង២៤,៤០ភាគរយ អង្ករចំហុយ១,៩១ភាគរយ អង្ករសរីរាង្គ១,២៨ភាគរយ  អង្ករបាក់គ្រប់ប្រភេទ១៤,២៦ភាគរយ និងអង្ករផ្សេងៗចំនួន ០,១៩ភាគរយ។ ប្រទេសកម្ពុជាក៏បាននាំចេញស្រូវសើមចំនួន៣ ៣៥៦ ៩៦៩តោន ដែលគិតជាទឹកប្រាក់ប៉ាន់ប្រមាណបានចំនួន៧៥៣,៤១លានដុល្លារ៕​

image_2026-09-04_07-41-51
រដ្ឋាភិបាលជប៉ុន គ្រោងទិញអង្ករជាងពីរសែនតោនត្រឡប់ចូលស្តុកវិញ

តូក្យូ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម បានបាននិយាយកាលពីថ្ងៃទី១ ខែកញ្ញាថា រដ្ឋាភិបាលជប៉ុននឹងទិញអង្ករចំនួន២១០ ០០០តោន ដែលខ្លួនបានបញ្ចេញកាលពីឆ្នាំ២០២៥ ត្រឡប់ចូលស្តុកវិញ បន្ទាប់ពីការផ្គត់ផ្គង់អង្ករនាពេលនេះ បានគ្រប់គ្រាន់តាមតម្រូវការទីផ្សារក្នុងស្រុក។ កាលពីឆ្នាំ២០២៥ នៅពេលតម្លៃអង្ករជប៉ុនឡើងថ្លៃខ្លាំងពេក រដ្ឋាភិបាលបានបង្ខំចិត្តបញ្ចេញអង្ករសរុប៥៩០ ០០០តោន ពីស្តុកបម្រុងរបស់ខ្លួន ដែលត្រៀមទុកសម្រាប់ប្រើប្រាស់ក្នុងគ្រាអាសន្ន។ បច្ចុប្បន្ន រដ្ឋាភិបាលជប៉ុន មានអង្ករនៅសល់ក្នុងស្តុកប្រមាណ៣២០ ០០០តោន ដែលទាបជាងបរិមាណកំណត់ស្តុកទុកចំនួន១លានតោន។ ដូច្នេះ ការទិញអង្ករត្រឡប់ចូលស្តុកវិញតាមផែនការនេះ នឹងធ្វើឱ្យបរិមាណអង្ករក្នុងស្តុកទុកកើនឡើងដល់ប្រមាណ៧៤០ ០០០តោន។ តម្លៃអង្ករជប៉ុនបានធ្លាក់ចុះ ដោយសារមានអង្ករច្រើនឡើងនៅលើទីផ្សារ។ ទន្ទឹមនឹងនេះដែរ កសិករមានការព្រួយបារម្ភថា ការផ្គត់ផ្គង់ដ៏សម្បូរហូរហៀរអាចនាំឱ្យតម្លៃអង្ករធ្លាក់ចុះទាបពេក។ រដ្ឋមន្ត្រីកសិកម្ម លោក ណូរីកាហ្ស៊ុ ស៊ុយហ្សូគី (Norikazu Suzuki) បានប្រាប់សន្និសីទសារព័ត៌មានថា «យើងបានបញ្ជាក់ហើយថា ការផ្គត់ផ្គង់នឹងមានច្រើនជាងតម្រូវការ» ហើយគេរំពឹងថា នឹងទទួលបានទិ្នផលស្រូវល្អនៅរដូវប្រមូលផលឆ្នាំនេះ។ ផែនការទិញអង្ករត្រឡប់ចូលស្តុកវិញនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងទប់ស្កាត់ការធ្លាក់ចុះតម្លៃអង្ករខ្លាំងពេក ព្រមទាំងកាត់បន្ថយបន្ទុកលើគ្រួសារប្រជាជនជប៉ុន ចំពោះការឡើងថ្លៃទំនិញប្រើប្រាស់ប្រចាំថ្ងៃផ្សេងៗទៀត។ ការប្រើប្រាស់អង្ករក្នុងស្រុករបស់ជប៉ុនក្នុងរយៈពេលពេញមួយឆ្នាំ គិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ខែកក្កដា ឆ្នាំ២០២៦ បានធ្លាក់ចុះដល់កម្រិតទាបបំផុត ដោយសារតម្លៃអង្ករផលិតក្នុងស្រុកបានហក់ឡើងដោយសារជួបបញ្ហាខ្វះអង្ករយ៉ាងច្រើនពេក នៅក្នុងឆ្នាំ២០២៤។ ទន្ទឹមនឹងនេះដែរ ទិន្នផលស្រូវឆ្នាំ២០២៥ […]

image_2026-09-04_07-33-35
ឥណ្ឌូណេស៊ីអភិវឌ្ឍប្រព័ន្ធតាមដានទឹកក្រោមដី ដើម្បីកាត់បន្ថយគ្រោះថ្នាក់ភ្លើងឆេះព្រៃ

ហ្សាការតា៖ ទីភ្នាក់ងារជាតិស្រាវជ្រាវ និងនវានុវត្តន៍ឥណ្ឌូណេស៊ី កំពុងអភិវឌ្ឍប្រព័ន្ធតាមដានទឹកក្រោមដី ក្នុងគោលបំណងកាត់បន្ថយហានិភ័យភ្លើងឆេះព្រៃ និងដី ជាពិសេសនៅតំបន់ដីព្រៃព្រឹក្សា (peatland)។ នាយកមជ្ឈមណ្ឌលស្រាវជ្រាវអាកាសធាតុ និងបរិយាកាស នៃទីភ្នាក់ងារជាតិស្រាវជ្រាវ និងនវានុវត្តន៍ឥណ្ឌូណេស៊ី បានឱ្យដឹងថា ប្រព័ន្ធនេះត្រូវបានរចនាឡើង ដើម្បីតាមដានស្ថានភាពទឹកក្រោមដីនៅតំបន់ដីព្រៃព្រឹក្សា និងរកឃើញការប្រែប្រួលដែលអាចជាសញ្ញាបង្ហាញពីការកើនឡើងនៃហានិភ័យភ្លើងឆេះព្រៃ និងតាមដានការបញ្ចេញឧស្ម័នកាបូនពីតំបន់ទាំងនេះ។ លោកបាននិយាយកាលពីថ្ងៃទី១ ខែកញ្ញាថា  «ទិន្នន័យកម្រិតទឹកក្រោមដីអាចប្រើជាប្រព័ន្ធព្រមានជាមុន ដើម្បីកំណត់ថា តើដីព្រៃចាប់ផ្តើមងាយរងគ្រោះដោយភ្លើងឆេះនៅពេលណា ព្រោះការធ្លាក់ចុះនៃកម្រិតទឹកក្រោមដីធ្វើឱ្យដីព្រៃព្រឹក្សាកាន់តែស្ងួត»។ ការស្រាវជ្រាវថ្មីៗរបស់ទីភ្នាក់ងារជាតិស្រាវជ្រាវ និងនវានុវត្តន៍ឥណ្ឌូណេស៊ី បានបង្ហាញថា ព្រៃលិចទឹកមានតួនាទីសំខាន់ក្នុងការគ្រប់គ្រងទឹកភ្លៀងក្នុងតំបន់ ស្តុកទុកបរិមាណកាបូនដ៏ច្រើន និងរក្សាលំនឹងទឹក ដែលធ្វើឱ្យប្រព័ន្ធអេកូឡូស៊ីទាំងនេះមានសារៈសំខាន់ចំពោះភាពធន់នឹងការប្រែប្រួលអាកាសធាតុ។ លោកបានបន្ថែមថា ការគ្រប់គ្រងដីព្រៃព្រឹក្សាសម្រាប់ការដាំដុះដំណាំ អាចរួមមានការជីកប្រឡាយ ដើម្បីគ្រប់គ្រងកម្រិតទឹក។ ទោះជាយ៉ាងណា ប្រសិនបើកម្រិតទឹកក្រោមដីធ្លាក់ចុះខ្លាំងពេក វាអាចធ្វើឱ្យដីព្រៃព្រឹក្សាស្ងួត និងបង្កើនហានិភ័យភ្លើងឆេះ៕ (ផាន់ អាណា)

image_2026-09-02_16-31-16
អស់ពីកូរ៉េខាង​ត្បូង ចូលដល់សិង្ហបុរី ដែលភ័យរឿង​ស្ពៃបូកគោចិន

សិង្ហបុរី៖ ក្រោយពី​កូរ៉េខាងត្បួង បានបង្កើនការត្រួតពិនិត្យសុវត្ថិភាពលើស្ពៃបូគោ និងជ្រក់គីមឈីនាំចូលពីប្រទេសចិន ឥឡូវនេះ​គឺដល់វេនសិង្ហបុរីវិញម្ដង។ ទីភ្នាក់ងារម្ហូបអាហារសិង្ហបុរី បានបង្កើនការ​ត្រួតពិនិត្យ និងធ្វើតេស្ត​ពិសោធន៍លើស្ពៃបូកគោនាំចូលពីប្រទេស​ចិន ក្រោយពេល​ឈ្មួញលក់​ស្ពៃនៅប្រទេស​ចិន ត្រូបានគេរកឃើញថា បានប្រើសារធាតុ ហ្វ័រម៉ុលនៅក្នុងបន្លែ ខណៈដែលហ័្វរម៉ូលជា​សារធាតុរក្សាសាកសព បង្កជំងឺមហារីកចំពោះអ្នកបរិភាគ។ អាជ្ញាធរ​សិង្ហបុរី បានឲ្យដឹងថា គេកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ មើលការវិវត្តន៍នានា​ជុំវិញ​បញ្ហា​ស្ពៃបូកគោ​នាំចូលពីចិននេះ ។ ចំណាត់ការ​របស់​សិង្ហបុរី បានធ្វើឡើង​ក្រោយពេលដែល​ អាជ្ញាធរកូរ៉េខាងត្បួង បានបង្កើនការត្រួតពិនិត្យសុវត្ថិភាពលើស្ពៃបូគោ និងជ្រក់គីមឈី ដែលនាំចូលពីប្រទេសចិន។ នៅឯប្រទេសចិនឯណោះវិញ អាជ្ញាធរ​បានចុះត្រួតពិនិត្យដល់ទីកន្លែង​ នៅតាមហាង និងទីផ្សារនានា​ ដោយមិនជូនដំនឹងមុនឡើយ ។ អាជ្ញាធរ​មូលដ្ឋានរបស់ចិន បាន​ទទួលស្គាល់ថា ពិតជាមាន​ការ​ប្រើប្រាស់សារធាតុហ័្វរម៉ុលអំឡុងពេលទិញ និងដឹកជញ្ជូនបន្លែ​ទៅកាន់ទីផ្សារ ។ រឿងអាស្រូវស្ពៃបូកគោរបស់ចិនបានផ្ទុះឡើង បន្ទាប់ពីមានករណីកម្មករប្រមូលផលស្ពៃបូគោ នៅក្នុងខេត្ត ហឺប៉ី (Hebei) ប្រទេសចិន បានជ្រក់សារធាតុហ្វ័រម៉ុល ដើម្បីរក្សាឱ្យស្ពៃនៅស្រស់បានយូរ។ ករណីនេះត្រូវបានផ្ទុះជា​រឿងអាស្រូវ បន្ទាប់ពីឃ្លីបវីដេអូមួយ ត្រូវបានបង្ហោះនៅលើបណ្តាញសង្គមចិន ដោយក្នុងនោះ​កម្មករម្នាក់កំពុងយកស្ពៃបូគោទៅត្រាំក្នុងទឹកលាយសារធាតុហ្វ័រម៉ុល មុនពេលដឹកទៅលក់ចែកចាយតាមទីផ្សារ។

photo_2026-08-13_14-25-53
ឯកឧត្តមបណ្ឌិត កៅ ថាច  ប្រាប់កសិករនូវគន្លឹះសំខាន់ៗ ស្តីអំពីការគ្រប់គ្រងហិរញ្ញវត្ថុគ្រួសារឲ្យចំគោលដៅកុំឲ្យក្លាយជាអន្ទាក់បំណុល​​​​

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB បានមានប្រសាសន៍​រំលឹកដល់កសិករនូវគន្លឹះសំខាន់ៗស្តីអំពីការគ្រប់គ្រងហិរញ្ញវត្ថុគ្រួសារមួយដែលមានគោលដៅច្បាស់គឺ ​​នឹងនាំមកផលចំណេញ ប៉ុន្តែបើប្រាស់លុយឬកម្ចីមិនចំទិសដៅនឹងនាំឲ្យគ្រួសារក្លាយជាអន្ទាក់បំណុល​​​​។ ប្រសាសន៍គន្លឹះ​​ស្តីអំពីការគ្រប់ហិរញ្ញវត្ថុរបស់ អគ្គនាយកធនាគារ ARDB ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មនិងក្លិបអ្នកកាសែតកម្ពុជានាពេលថ្មីៗនេះ ដើម្បីផ្តល់ព័ត៌មាន ចំណេះដឹង ហិរញ្ញវត្ថុ និងទីផ្សារអាចតភ្ជាប់គ្នាកាន់តែប្រសើរ។​​ ឯកឧត្តមបណ្ឌិត កៅ ថាច បានបញ្ជាក់ថា ការគ្រប់គ្រងហិរញ្ញវត្ថុគ្រួសារយើងនៅមានកម្រិតទាប ការប្រើប្រាស់លុយដែលខ្ចីពីគេមកអាច​​ខុសគោលដៅច្រើន ដែលធ្វើឲ្យបំណុលគ្រួសារកើនឡើង ដោយសារតែការប្រើប្រាស់ខុសនូវ ឥណទានឬក៏ប្រាក់គ្រួសារពួកគាត់តែម្តងនេះ គឺជាអន្ទាក់បំណុលមួយធំណាស់ ដែលយល់ខុសពីការគិតថា លុយដែលខ្ចីមកជាលុយឬជាទ្រព្យរបស់គាត់ ដោយមិនបានគិតដល់ការសងត្រឡប់ទៅគេវិញ​​។ ដោយសារតែការប្រើប្រាស់និងគ្រប់គ្រងហិរញ្ញវត្ថុខុសគោលដៅនេះហើយដែលគ្រួសារកសិករមួយចំនួនធំកំពុងតែជួបប្រទះ បញ្ហានេះ អគ្គនាយកធនាគារ ARDB បានចែករំលែកថា ​​មកពីមិនមានអ្នកជួយបង្រៀន ឬណែនាំ និងផ្តល់ព័ត៌មានជូនពួកគាត់​​​ ដែលកត្តាទាំងអស់នេះ ជាអន្ទាក់បំណុល ហើយ​មិនត្រឹមតែការផ្តល់ព័ត៌មានបច្ចេកទេសដាំដុះ ទីផ្សារ និងការនាំចេញទេ មានន័យថា ការគ្រប់គ្រងហិរញ្ញវត្ថុ គឺជារឿងសំខាន់បំផុត។​​​​ ដោយឡែកសម្រាប់ ការធ្វើកសិកម្ម បើសិន​ជាកសិករយើងមិនចេះសន្សំ និងខិតខំកាត់បន្ថយថ្លៃដើមផលិតទេ លំហូរលុយចូលគ្រួសារ​កាន់តែតិចឬអាចមាន​បំណុលកាន់តែកើនឡើង​។​​ ​ដូច្នោះកង្វះការទទួលបានព័ត៌មានដល់កសិករ ងាយនឹងត្រូវបានគេបោកបញ្ឆោត ដូចជាព័ត៌មានស្តីអំពីធាតុចូលកសិកម្ម និងទីផ្សារកសិផល […]

image_2026-09-02_16-19-36
តៃវ៉ាន់នឹងអភិវឌ្ឍប្រព័ន្ធព្យាករណ៍អំពីបរិមាណត្រីនៅតាមតំបន់នេសាទ

តៃប៉ិ៖ តៃវ៉ាន់នឹងចាប់ផ្តើមអភិវឌ្ឍប្រព័ន្ធព្យាករណ៍តំបន់នេសាទនៅឆ្នាំក្រោយ ដោយប្រើប្រាស់ទិន្នន័យកំណត់ត្រាបរិមាណត្រី ដែលតៃវ៉ាន់ចាប់បានប្រចាំឆ្នាំ អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ នេះបើយោងតាមការបញ្ជាក់របស់អគ្គនាយកទីភ្នាក់ងារជលផល កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦។ អគ្គនាយកទីភ្នាក់ងារជលផលរបស់តៃវ៉ាន់ បានឱ្យដឹងថា តៃវ៉ាន់មានទិន្នន័យអំពីការចាប់ត្រីមួយក្នុងចំណោមទិន្នន័យ ដែលមានភាពគ្រប់ជ្រុងជ្រោយបំផុតនៅតំបន់ប៉ាស៊ីហ្វិកខាងលិច និងប៉ាស៊ីហ្វិកភាគកណ្តាល។ ក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់កោះតៃវ៉ាន់ ក៏នឹងចូលរួមផ្តល់ទិន្នន័យរូបភាពតាមផ្កាយរណបពីអតីតកាលផងដែរ។ ការវិភាគនឹងបញ្ចូលព័ត៌មានអំពីមហាសមុទ្រ ដូចជា សីតុណ្ហភាពទឹកសមុទ្រ ពណ៌ទឹកសមុទ្រ និងកម្រិតអាស៊ីតនៃទឹកសមុទ្រ។ តាមរយៈការប្រៀបធៀបទិន្នន័យទាំងនេះ អ្នកស្រាវជ្រាវមានគោលបំណងស្វែងរកលំនាំនៃការបែកខ្ញែកហ្វូងត្រី និងកំណត់ថា តំបន់ណាខ្លះមានលទ្ធភាពក្លាយជាតំបន់នេសាទ ដែលមានត្រីច្រើន។ លទ្ធផលនៃការព្យាករណ៍នេះ ដំបូងនឹងផ្តល់ជូន ក្រុមនាវានេសាទក្នុងស្រុករបស់កោះតៃវ៉ាន់។ ប្រព័ន្ធនេះត្រូវបានរំពឹងថា នឹងជួយឱ្យនាវិកកំណត់តំបន់ ដែលមានសក្តានុពលសម្រាប់ការនេសាទត្រី និងកាត់បន្ថយពេលវេលា ព្រមទាំងកម្លាំងពលកម្ម ដែលត្រូវប្រើដើម្បីស្វែងរកតំបន់មានត្រីច្រើននៅក្នុងមហាសមុទ្រ។ លោកអគ្គនាយកទីភ្នាក់ងារជលផល បាននិយាយទៀតថា សេវានេះអាចផ្តល់ដំណឹងដល់ទីផ្សារអន្តរជាតិ នៅពេលអនាគតផងដែរ ប្រសិនបើទិន្នន័យតាមដានមហាសមុទ្រ និងទិន្នន័យតំបន់នេសាទ បំពេញតាមតម្រូវការសម្រាប់ការប្រើប្រាស់ជាលក្ខណៈពាណិជ្ជកម្ម។ វិស័យនេសាទរបស់តៃវ៉ាន់បានបង្កើតទិន្នផល មានតម្លៃជាង ៣ ពាន់លានដុល្លារ កាលពីឆ្នាំ២០២៥។ រីឯខ្សែសង្វាក់ឧស្សាហកម្មពាក់ព័ន្ធនឹងវិស័យនេះទាំងមូល មានតម្លៃជាង ១១ ពាន់លានដុល្លារ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងកសិកម្មកោះតៃវ៉ាន់ ដែលបញ្ជាក់ពីសារៈសំខាន់នៃវិស័យជលផលចំពោះសេដ្ឋកិច្ចតៃវ៉ាន់៕ (ផាន់ អាណា)

758765172_1702292064360646_1519973687579599186_n
កម្ពុជានាំចេញ​ផ្លែឈើពីរមុខ​ មានបរិមាណជាង​៧៦០តោន ​ឆ្លងកាត់​ឡាវ​ឆ្ពោះទៅទីផ្សារប្រទេសចិន

ដោយ ឡុង សារេត​ ភ្នំពេញ​៖ កម្ពុជា​បាននាំចេញផ្លែឈើចំនួន​២ប្រភេទ​ មានផ្លែទុរេន និងផ្លែមៀន​ឆ្លងកាត់ប្រទេស​ឡាវ​ ឆ្ពោះទៅ​​ទីផ្សារប្រទេសចិន​ប្រមាណ​​៧៦៣តោន​។​​នេបើយោងតាម​របាយការណ៍ដែលផ្តល់ដោយក្រសួងពាណិជ្ជកម្ម​​។​ ​សូមជម្រាបជូនផងដែរថា ​កាលពីថ្ងៃទី​២២ខែមិថុនាឆ្នាំ​២០២៦កន្លងមកនេះ កម្ពុជា ឡាវ​បាន​រៀបំ​ពិធីសម្ពោធជាផ្លូវការនៃការដឹកជញ្ជូនកសិផលឆ្លងកាត់ (Transit) ពីកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន ដោយឆ្លងកាត់ប្រទេសឡាវ។​ ​បើតាមរបាយការណ៍​ ក្នុងបរិមាណ​ផ្លែឈើសរុប​​ជាង​៧៦៣តោនក្នុងនោះ​ផ្លែទុរេនមានចំនួន​៦៣៦តោន និងផ្លែមៀន​មានចំនួន​១២៧តោន តាមរយៈក្រុមហ៊ុន​នាំចេញ​​ចំនួន​៤​ គិតជាទឹកប្រាក់ប្រមាណ​២,២លានដុល្លារ​។​ ទាក់ទងនិងការនាំចេញផ្លែទុរេនទៅទីផ្សារប្រទេសចិននេះដែរ តំណាងសមាគម​ទុរេនកម្ពុជា​មើលឃើថា​បរិមាណ​ផ្លែទុរេន​ដែលបានដឹកជញ្ជូនឆ្លងកាត់ប្រទេសឡាវ ឆ្ពោះទៅទីផ្សារចិន​នេះ​ជាចំនួន​មួយតិចតួច​ប៉ុណ្ណោះ​​។ ប៉ុន្តែ​ពេលនៅពេល​ការនាំចេញ​កសិផលសក្តានុពល​របស់កម្ពុជានឹងកើនឡើងច្រើនថែមទៀត តាមរយៈ​ការដឹកជញ្ជូន​ប្រើពេលវេលាខ្លី​និងថ្លៃដឹកជញ្ជូនមានតម្លៃសមរម្យ​។​ លោក រឿន រតនា លេខាប្រតិបត្តិនៃ​សមាគមទុរេនកម្ពុជាមានប្រសាសន៍ “តាមទស្សនៈរបស់ខ្ញុំ​ បរិមាណទុរេន​នាំចេញបាន​ជាង​៦៣៦​តោន​នេះ មិនទាន់គ្រប់និងតម្រូវការ​របស់ទីផ្សារប្រទេសចិនទេ។​ ព្រោះនៅឆ្នាំនេះគេមានគម្រោង​បញ្ជាទិញរហូតដល់​១ ០០០ទូកុងតឺន័រ​។ ដូចនេះវាមិនទាន់គ្រប់ទៅនិងតម្រូវការរបស់គេនៅឡើយ​។ ក្នុងនាមសមាគម​ទុរេនកម្ពុជា​ លើកទឹកដល់កសិករត្រូវពង្រឹងនូវគុណភាព​ រួមនិងបច្ចេកទេស​ប្រើប្រាស់ថ្នាំ ជីគីមី ដើម្បីកុំឱ្យមានការរឹតបណ្តឹងដូច​ទៅនិងប្រទេសជិតខាង”​។​ ​លោក រឿន រតន ​បន្តទៀតថានៅពេលខាងមុខការនាំចេញផ្លែទុរេន​រួមនិងកសិផលសក្តានុពេលផ្សេងទៀត​របស់កម្ពុជាដឹកជញ្ជូន​ឆ្លងកាត់ប្រទេស​ប្រទេសឆ្ពោះទៅទីផ្សារប្រទេសចិន​នាពេលខាងមុខ​វានឹង​មានការកើនឡើង​ច្រើន​​ដោយសាររយៈចំម្ងាយ​នៃការដឹកជញ្ជូន​ប្រើពេលខ្លី និងចំណាយផ្សេងៗមិនច្រើន​ដូចនាំចេញ​តាម​វៀតណាម​។ ស្រដៀងគ្នានេះដែរ, ​អ្នកឧកញ៉ាបណ្ឌិត សួរ វីរៈ នាយកប្រតិបត្តិនិងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេសបាន​ឱ្យដឹង​ថា​​ តាមការសង្កេតជាក់ស្តែង​ចំពោះការនាំចេញផ្លែទុរេន​នឹងកើនឡើងខ្ពស់​ព្រោះសន្ទុះនៃការគាំទ្រ​គុណភាព​ទុរេនខ្មែរ​នៅលើទីផ្សារប្រទេសចិន។ […]


កាលវិភាគផ្សព្វផ្សាយ