News

photo_2026-08-28_13-30-35
ធនាគារអភិវឌ្ឍន៍​ជនបទ និង​កសិកម្ម (ARDB) ត្រៀមបញ្ចេញទុន​បង្វិល ​ដើម្បីគាំទ្រដល់វិស័យស្រូវអង្កររបស់កម្ពុជា

ដោយ ហៃ ស៊ីណា ភ្នំពេញ៖ ឯកឧត្តម​បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និង​កសិកម្ម (ARDB) បានមានប្រសាសន៍​ឱ្យដឹងថា ធនាគារបានត្រៀមទុន​បម្រុងជាង២០០លានដុល្លារ ផ្តោត​ជាពិសេស​សម្រាប់​គាំទ្រ​វិស័យ​ស្រូវ​អង្ករ ដើម្បី​ជួយ​បំពេញ​តម្រូវការ​ហិរញ្ញប្បទាន​របស់​អ្នក​ពាក់ព័ន្ធ​ក្នុង​ខ្សែ​សង្វាក់​ផលិតកម្ម​ស្រូវ​អង្ករ។ ឯកឧត្តម​បណ្ឌិតប្រតិភូបាន​​លើកឡើងថា ទោះបីធនាគារ ARDB បាន​ត្រៀម​ទុន​ជាង២០០លានដុល្លារក៏ដោយ ក៏​តម្រូវការ​ទុន​សរុប​​សម្រាប់​វិស័យស្រូវ​អង្កររបស់កម្ពុជាត្រូវបានប៉ាន់ស្មានថា មានរហូតដល់ប្រមាណ៦០០​លាន​ដុល្លារ​ក្នុងមួយឆ្នាំ។ ដូច្នេះ ការចូលរួមពីធនាគារពាណិជ្ជ និងស្ថាប័នហិរញ្ញវត្ថុឯកជន ព្រម​ទាំង​ប្រភព​ទុន​របស់​វិនិយោគិន​ក្នុងស្រុក គឺ​មានសារៈ​សំខាន់ក្នុង​ការបំពេញ​តម្រូវការ​ហិរញ្ញប្បទាន​ ដែលនៅសល់។ ការបង្កើនប្រភពទុន និងការចូលរួមពីគ្រប់ភាគី គឺជាកត្តាសំខាន់​ក្នុងការ​ពង្រឹង​ខ្សែសង្វាក់​តម្លៃស្រូវអង្ករ ចាប់​ពីកសិករ រោងម៉ាស៊ីនកិនស្រូវ រហូតដល់អ្នកនាំចេញ ដើម្បី​បង្កើន​តម្លៃ​បន្ថែម និង​ជំរុញ​សក្តានុពល​អង្ករកម្ពុជានៅលើទីផ្សារអន្តរជាតិ។ ឯកឧត្តម​បណ្ឌិត កៅ ថាច បានគូសបញ្ជាក់ថា «បច្ចុប្បន្នមានធនាគារ និងស្ថាប័នហិរញ្ញវត្ថុ​ឯកជន​ជា​ច្រើន​បាន​ចូល​រួម​ផ្តល់​ហិរញ្ញប្បទាន​ដល់​វិស័យ​កសិកម្ម ដែល​ជាកត្តាសំខាន់​ក្នុងការ​ជំរុញការផលិត និងបង្កើន​សមត្ថភាព​ប្រកួត​ប្រជែងរបស់​ផលិតផលកសិកម្មកម្ពុជា»។ ឯកឧត្តម​បណ្ឌិតប្រតិភូ បានបន្ថែមថា ធនាគារអភិវឌ្ឍន៍​ជនបទ និង​កសិកម្ម បានត្រៀមបញ្ចេញទុន​បង្វិលនេះ ​ដើម្បីគាំទ្រដល់វិស័យស្រូវអង្កររបស់កម្ពុជា ក្នុងគោលដៅរួមចំណែក​សម្រេចចក្ខុវិស័យរបស់កម្ពុជា ក្នុង​ការ​លើក​កម្ពស់អង្ករជា​ផលិតផលសក្តានុពល និងជំរុញការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ ក្នុង​នោះ​គោលដៅ​សំខាន់មួយ គឺការជំរុញការនាំចេញអង្ករឱ្យបាន ១លានតោនក្នុងមួយឆ្នាំ។ អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ […]

image_2026-09-07_15-45-27
ឥណ្ឌូណេស៊ីគ្រោងពង្រីកកសិដ្ឋានចិញ្ចឹមត្រីឱ្យបាន៤ ០០០កន្លែង បំពេញតម្រូវការ​​ក្នុងស្រុក

ឥណ្ឌូណេស៊ី៖ ឥណ្ឌូណេស៊ី គ្រោងពង្រីកកម្មវិធីចិញ្ចឹមត្រីទឹកសាបឱ្យបានដល់៤ ០០០ទីតាំង នៅក្នុងឆ្នាំ២០២៦នេះ ដើម្បីបំពេញតម្រូវការត្រីក្នុងស្រុកផង និងគាំទ្រកម្មវិធីអាហារូបត្ថម្ភដោយឥតគិតថ្លៃផង។ លោក ម៉ូហាម៉ាដ គូដារី (Muhammad Qodari) ប្រធានទីភ្នាក់ងារទំនាក់ទំនងជាមួយរដ្ឋាភិបាល បានឱ្យដឹងថា បច្ចុប្បន្នកម្មវិធីនេះកំពុងអនុវត្តការចិញ្ចឹមត្រីចំនួន១០០កសិដ្ឋានរួចហើយ។ លោកបាននិយាយថា កម្មវិធីនេះមានគោលបំណងបង្កើនការផ្គត់ផ្គង់ត្រីក្នុងស្រុក ព្រមទាំងគាំទ្រកម្មវិធីអាហារូបត្ថម្ភដោយឥតគិតថ្លៃ នៅទូទាំងប្រទេសឥណ្ឌូណេស៊ីទាំងមូល។ ត្រីប្រា និងត្រីទីឡាព្យា គឺជា​ត្រីអាទិភាព ពីព្រោះត្រីទាំងពីរប្រភេទនេះងាយស្រួលចិញ្ចឹម និងឆាប់ឱ្យផល។ កាលពីឆ្នាំ២០២៥ កម្មវិធីនេះ បានស្ថិតក្រោមគ្រប់គ្រងរបស់សហគមន៍ ដោយមានការចូលរួមពីកសិករ អ្នកគ្រប់គ្រងសហគមន៍ កម្មករ ម្ចាស់កសិដ្ឋាភ្ញាស់ពូជត្រី អ្នកផ្គត់ផ្គង់ចំណីត្រី អ្នកកែច្នៃ និងអ្នកធ្វើទីផ្សារនៅក្នុងមូលដ្ឋាន។ ចំណែកសម្រាប់ឆ្នាំ២០២៦នេះ សហគមន៍ជាអ្នកទទួលខុសត្រូវអនុវត្តកម្មវិធីនេះ ហើយអាចសហការជាមួយប្រជាពលរដ្ឋ និងសហគ្រាស ដែលជាកម្មសិទ្ធិរបស់ភូមិ និងរបស់សហគមន៍ក្នុងមូលដ្ឋាន។ រីឯទិន្នផលត្រី ដែលប្រមូលបាននឹងត្រូវលក់តាមរយៈសហគមន៍ ឬតាមរយៈស្ថាប័នពាក់ព័ន្ធទៅឱ្យអង្គភាពអាហារូបត្ថម្ភ លក់ទៅឱ្យផ្សារនានា​ សិប្បកម្មកែច្នៃ ភោជនីយដ្ឋាន និងបណ្តាញលក់រាយ៕ (ផាន់ អាណា)

photo_2026-09-05_18-23-50 (3)
ឯកឧត្តមបណ្ឌិត កៅ ថាច ​​ពិនិត្យមើលខ្សែសង្វាក់អាជីវកម្មរោងម៉ាស៊ីនកិនស្រូវ៦កន្លែង ក្នុងខេត្តព្រៃវែង និងខេត្តកំពង់ចាម

ដោយ នៅ ស៊ីវុត្ថា ព្រៃវែង-កំពង់ចាម៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំសហការី និងថ្នាក់ដឹកនាំនៃសហព័ន្ធស្រូវអង្ករកម្ពុជា (CRF)ចុះតាមដានពិនិត្យសកម្មភាព និងជំរុញខ្សែង្វាក់អាជីវកម្មរបស់រោងម៉ាស៊ីនកិនស្រូវចំនួន៣ ទីតាំង ស្ថិតនៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែងឱ្យមានប្រសិទ្ធភាព និងនិរន្តភាព។ រោងម៉ាស៊ីនកិនស្រូវទាំង៣ មាន ទី១ រោងម៉ាស៊ីនកិនស្រូវ ឈិត ប៊ុនថន ស្ថិតនៅភូមិក្រចាប៣ ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង,​ទី២ រោងម៉ាស៊ីនកិនស្រូវ រស់ ណេង និងទី៣ រោងមាស៊ីនកិនស្រូវ ឈុន ធំ ស្ថិតនៅភូមិស្វាយអន្ទរ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដែលមានសកម្មភាពសំខាន់ជាច្រើនចាប់ពីការស្តុកទុក ការកិនកែច្នៃ ការវេចខ្ចប់ រហូតដល់ការចែកចាយអង្ករទៅកាន់ទីផ្សារក្នុងស្រុក និងការនាំចេញ។ បន្ទាប់មកនៅថ្ងៃដដែលនេះ ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បានចុះពិនិត្យមើលរោងម៉ាស៊ីនកិនស្រូវ៣ ទីតាំងផ្សេងទៀត ស្ថិតនៅក្នុងខេត្តកំពង់ចាម​ […]

image_2026-09-07_13-45-58
បន្លែប្រភេទផ្លែកំពុងពេញនិយមកាន់តែខ្លាំង ក្នុងទីផ្សារអាហារសម្រន់របស់ប្រជាជនចិន

ប៉េកាំង៖ បន្លែដាក់តាំងលក់ក្នុងទីផ្សារ នៅក្នុងប្រទេសចិន ក្រោមឈ្មោះថា បន្លែប្រភេទផ្លែ» កំពុងទទួលបានការពេញនិយមកាន់តែខ្លាំងនៅក្នុងចំណោមប្រជាជនចិន ជាពិសេសចំពោះផលិតផល ដូចជា ផ្លែត្រសក់ ពោតផ្អែម និងការ៉ុត ដែលអ្នកលក់រៀបចំទីផ្សារ ជាអាហារសម្រន់ អាចហូបបានភ្លាមៗ ហើយអាចលក់បានក្នុងតម្លៃខ្ពស់ជាងបន្លែធម្មតា។ ពាក្យបន្លែប្រភេទផ្លែ គឺសំដៅលើបន្លែ ដែលត្រូវបានជ្រើសរើស ឬរៀបចំទីផ្សារដោយផ្អែកលើលក្ខណៈពិសេស ដូចជា រសជាតិផ្អែម សំបកស្តើង សាច់ស្រួយ និងងាយស្រួលបរិភោគ។ អ្នកស្រាវជ្រាវមកពីបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មចិន បានឱ្យដឹងថា បន្លែប្រភេទផ្លែ គឺជាពាក្យប្រើប្រាស់ក្នុងទីផ្សារ មិនមែនជាប្រភេទរុក្ខជាតិដាច់ដោយឡែកនោះទេ។ ផលិតផលមួយចំនួនក្នុងប្រភេទនេះ គឺជាពូជដំណាំដាំដុះជាក់លាក់ ដែលត្រូវការគ្រាប់ពូជមានតម្លៃថ្លៃជាងមុន និងការគ្រប់គ្រងផលិតកម្មតឹងរ៉ឹងជាងមុន ហើយមួយចំនួនក៏អាចផ្តល់ទិន្នផលទាបជាងពូជធម្មតាផងដែរ។ ចំណែកផលិតផលមួយចំនួនទៀត ការដាក់តម្លៃខ្ពស់ជាងមុន គឺផ្អែកជាចម្បងលើការជ្រើសរើសទំហំ សិល្បៈវេចខ្ចប់ និងការកំណត់ទីតាំងផលិតផលក្នុងទីផ្សារ។ ភាពខុសគ្នានេះអាចមើលឃើញតាមរយៈមើមការ៉ុត។ ការ៉ុតខ្នាតតូចមួយចំនួនត្រូវបានបង្កាត់ពូជឱ្យមានទំហំតូចតាំងពីដើម ខណៈមើមការ៉ុតខ្លះទៀត គឺជាការ៉ុតពូជធម្មតា ប៉ុន្តែត្រូវគេចិត កែច្នៃឱ្យមានរាងប្លែកៗ និងវេចខ្ចប់យ៉ាងស្អាត។ អ្នកស្រាវជ្រាវផ្នែកកសិកម្ម បានកត់សម្គាល់ថា ទំហំតូច មិនមែនមានន័យថា មានគុណភាពសម្រាប់បរិភោគឆ្ងាញ់ជាងមុនរហូតនោះទេ។ រសជាតិអាចជះឥទ្ធិពលខ្លាំងជាង ដោយសារ ពូជ កម្រិតទុំ […]

image_2026-09-04_13-36-32
ពូជស្រូវទិន្នផលដល់១៣តោន​ក្នុងមួយហិកតា – ឥណ្ឌូណេស៊ីកំពុងចែកដល់កសិករ

ម៉ាឡេស៊ី៖ ឥណ្ឌូណេស៊ីកំពុងចែក​ពូជស្រូ​វក្នុងស្រុក ដែលអាច​ផ្ដល់ទិន្នផលខ្ពស់​ចន្លោះ​ពី១០ ទៅ១៣តោន​ក្នុងមួយហិកតា ដល់កសិករ​របស់​ខ្លួន ខណៈពូជស្រូវនេះក៏ធន់​នឹង​អាកាសធាតុថែមទៀត ។ រដ្ឋមន្ត្រីក្រសួងកសិកម្មឥណ្ឌូណេស៊ី លោក អានឌី អាំរ៉ាន ស៊ូឡៃម៉ាន (Andi Amran Sulaiman) មានប្រសាសន៍ថា ពូជស្រូវនេះនឹង​ត្រូវ​ចែកចាយដល់កសិករនៅទូទាំងប្រទេស ដើម្បីបង្កើនផលិតភាពកសិកម្មដាំដំណាំស្រូវ។ រដ្ឋមន្ត្រីក្រសួងកសិកម្ម​រូបនេះ​ បានឱ្យដឹងថា មជ្ឈមណ្ឌលផលិតពូជស្រូវនៅក្នុងខេត្តជ្វាខាងលិច (West Java) គឺជាមជ្ឈមណ្ឌលផលិតពូជស្រូវធំបំផុតនៅអាស៊ីអាគ្នេយ៍ ដោយមានសមត្ថភាពអាចផលិតពូជស្រូវរហូតដល់២៥០តោនក្នុងមួយឆ្នាំ។ លោកបានបញ្ជាក់ថា ពូជស្រូវផលិតដោយមជ្ឈមណ្ឌលទំនើបកម្មកសិកម្មស្រូវឥណ្ឌូណេស៊ី អាចផ្តល់ទិន្នផលពី១០ ទៅ១៣ តោនក្នុងមួយហិកតា ដើម្បីជួយរក្សាសន្តិសុខស្បៀងរបស់ប្រទេសឥណ្ឌូណេស៊ី។ មជ្ឈមណ្ឌលផលិតពូជស្រូវរបស់​ឥណ្ឌូណេស៊ីនេះកំពុងផលិតពូជស្រូវជាច្រើនប្រភេទ ដែលសមស្របទៅនឹងលក្ខខណ្ឌផ្សេងៗគ្នា រួមមានស្រូវរដូវវស្សា និងស្រូវរដូវប្រាំង ព្រមទាំងពូជធន់នឹងគ្រោះរាំងស្ងួតផងដែរ។ ក្រសួងកសិកម្មឥណ្ឌូណេស៊ី បានប្រកាសកាលនាពេលកន្លងមកថា ខ្លួនមានផែនការបែងចែកពូជស្រូវក្នុងកម្មវិធីឧបត្ថម្ភធនជាពូជស្រូវសម្រាប់បង្កបង្កើនផលលើផ្ទៃដីយ៉ាងហោចណាស់១លានហិកតា នៅក្នុងឆ្នាំ២០២៧ ដើម្បីបង្កើនផលិតភាពស្រូវ និងជំរុញឱ្យកសិករងាកមកធ្វើកសិកម្មទំនើប និងស្របតាមប្រព័ន្ធកសិកម្មជឿនលឿន៕​ (ផាន់ អាណា)

image_2026-09-04_13-31-24
ម៉ាឡេស៊ីដាក់គោលដៅបង្កើនការនាំចេញម្នាស់ និងទុរេន

គូឡាឡាពួរ៖ ប្រទេសម៉ាឡេស៊ី កំពុងដាក់គោលដៅទាក់ទាញការវិនិយោគ និងជំរុញពាណិជ្ជកម្មបន្ថែមទៀតនៅក្នុងវិស័យកសិ-ចំណីអាហារ។ លោក មូហាមេត សាប៊ូ (Mohamad Sabu) រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសន្តិសុខស្បៀង បានចាត់ទុកម្នាស់ និងទុរេន ថាជាផលិតផល ដែលមានសក្តានុពលខ្ពស់ សម្រាប់ការធ្វើទីផ្សារអន្តរជាតិបន្ថែមទៀត។ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ក្រសួងកំពុងដាក់គោលដៅសម្រេចឱ្យបាននូវការប្តេជ្ញាចិត្តលើការវិនិយោគ និងការធ្វើ​ពាណិជ្ជកម្មដែលមានតម្លៃប្រហែល១៩៨០លានដុល្លារ។ ក្នុងនោះ រួមមានគម្រោងសាងសង់រោងចក្រកែច្នៃម្នាស់នៅតំបន់ទូកាវ (Tukau) ក្នុងទីរដ្ឋសារ៉ាវ៉ាក់ (Sarawak) ដែលមានតម្លៃ ខ្ទង់២៥៥លានដុល្លារ ព្រមទាំងកិច្ចសហប្រតិបត្តិការលើការផលិតម្នាស់ និងការផលិតជីសម្រាប់ដំណាំនេះ។ រដ្ឋាភិបាលម៉ាឡេស៊ី ក៏កំពុងស្វែងរកវិធីបង្កើនវត្តមានផលិតផលកសិ-ចំណីអាហាររបស់ម៉ាឡេស៊ីនៅលើទីផ្សារអន្តរជាតិ រួមទាំងតាមរយៈកិច្ចសហប្រតិបត្តិការជាមួយទីផ្សារនៅតំបន់អាហ្វ្រិកផងដែរ៕ (អៀវ ឈៀងនី)

image_2026-09-04_13-22-29
វៀតណាមបើកទីផ្សារសម្រាប់ទំពាំងបាយជូរឥណ្ឌា​ ឯឥណ្ឌាបើកទីផ្សារទទួលយកទុរេនវៀតណាម បន្ទាប់ពីឥណ្ឌាបើកទីផ្សារផ្លែទុរេន

វៀតណាម៖ វៀតណាម និងឥណ្ឌា កំពុងបើកទីផ្សារ​ឱ្យគ្នាទៅវិញទៅមក ដោយក្នុងនោះ វៀតណាម បានបើកទីផ្សារ​សម្រាប់​ផ្លែទំពាំងបាយជូររបស់​ឥណ្ឌា ចំណែកឯឥណ្ឌាវិញ ក៏បើកទីផ្សារទទួលយកផ្លែទុរេន​ពីវៀតណាមវិញដែរ ។ ការ​បើកទីផ្សារ​ឱ្យគ្នាទៅវិញទៅមកនេះ គឺ​ដើម្បីធ្វើពិពិធកម្មពាណិជ្ជកម្មកសិកម្ម និងគាំទ្រគោលដៅ ក្នុងការសម្រេចទំហំពាណិជ្ជកម្មទ្វេភាគីឱ្យបាន​​​២៥ពាន់លានដុល្លារ នៅឆ្នាំ២០៣០។ លោក ប៊ុយ ចុងធួង (Bui Trung Thuong) ទីប្រឹក្សាពាណិជ្ជកម្មវៀតណាម និងជាប្រធានការិយាល័យពាណិជ្ជកម្មវៀតណាម ប្រចាំប្រទេសឥណ្ឌា បាននិយាយថា កិច្ចសហប្រតិបត្តិការផ្នែកកសិកម្មនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រេចគោលដៅពាណិជ្ជកម្មរវាង​ប្រទេសទាំងពីរ។ ប្រទេសឥណ្ឌាបានសម្រេចបើកទីផ្សាររបស់ខ្លួនសម្រាប់ទទួលយកផ្លែទុរេនស្រស់ពីវៀតណាម បន្ទាប់ពីវៀតណាមបានអនុញ្ញាតឱ្យនាំចូលផ្លែទំពាំងបាយជូរស្រស់ពីឥណ្ឌា ចាប់ពីខែសីហា ឆ្នាំ២០២៦នេះតទៅ​។ វិធានការបើកទីផ្សារទាំងនេះ អាចជួយបង្កើតលំហូរពាណិជ្ជកម្មថ្មីៗ និងពង្រីកខ្សែសង្វាក់ផ្គត់ផ្គង់ផលិតផលកសិកម្ម រវាងប្រទេសទាំងពីរ។ លោកស្រី វីនីតា សុទ្ធស៊ូ (Vinita Sudhanshu) នាយកអាជ្ញាធរអភិវឌ្ឍន៍ការនាំចេញផលិតផលកសិកម្ម និងអាហារកែច្នៃរបស់ឥណ្ឌា បាននិយាយថា តម្រូវការផ្លែឈើស្រស់ គឺមានច្រើននៅក្នុងទីផ្សាររបស់ប្រទេសទាំងពីរ។ អ្នកនាំចេញទំពាំងបាយជូររបស់​ឥណ្ឌាកំពុងរៀបចំនាំចេញផ្លែទំពាំងបាយជូរស្រស់លើកដំបូងទៅកាន់ប្រទេសវៀតណាម នៅក្នុងរដូវប្រមូលផលខាងមុខ ហើយការនាំចេញសាកល្បងត្រូវបានរំពឹងថា នឹងចាប់ផ្តើមនៅ ខែធ្នូ​ ឆ្នាំ២០២៦នេះ។ សមាគមផ្លែឈើ និងបន្លែវៀតណាម បាននិយាយថា ការទទួលបានសិទ្ធិនាំចូលទុរេនទៅកាន់ទីផ្សារឥណ្ឌា​បានផ្ដល់​សក្តានុពលដល់ផ្លែទុរេនវៀតណាម ដែលជាឧស្សាហកម្ម​តម្លៃរាប់ពាន់លានដុល្លារ៕ […]

image_2026-09-04_13-06-30
ស្រីលង្កាកំណត់គោលដៅនាំចេញផ្លែដូង ឱ្យបានប្រាក់២,៥ពាន់លានដុល្លារ នៅឆ្នាំ២០៣០

កូឡុំបូ៖ អាជ្ញាធរអភិវឌ្ឍន៍ដូងស្រីលង្កា បានប្រកាសថា អង្គភាពនេះបានកំណត់គោលដៅបង្កើនប្រាក់ចំណូលប្រចាំឆ្នាំពីការនាំចេញផលិតផលផ្លែដូង ឱ្យដល់កម្រិតទឹកប្រាក់២,៥ពាន់លានដុល្លារ នៅឆ្នាំ២០៣០ បើធៀបនឹងទំហំទឹកប្រាក់១,២ពាន់លានដុល្លារ គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦ នេះ។ លោក សាន្ថា រ៉ាណាធុងហ្គា​ (Shantha Ranathunga) ប្រធានអាជ្ញាធរអភិវឌ្ឍន៍ដូងស្រីលង្កា បានមានប្រសាសន៍ថា គោលដៅនេះនឹងទទួលបានជោគជ័យ តាមរយៈការបង្កើនផលិតកម្ម និងការបង្កើនតម្លៃបន្ថែមលើផលិតផលផ្លែដូង។ ប្រទេសស្រីលង្កា មានគោលដៅបង្កើនផលិតកម្មដូងឱ្យកើនទិន្នផលដល់ប្រមាណ៤,២ពាន់លានផ្លែ ព្រមទាំងពង្រីកការកែច្នៃ និងបង្កើតម៉ាកសញ្ញាសម្គាល់ផលិតផលរបស់ស្រីលង្កា ដោយផ្ទាល់នៅតាមផ្សារទំនើបអន្តរជាតិ។ យោងតាមតួលេខរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍ការនាំចេញរបស់ស្រីលង្កា បានឱ្យដឹងថា ចំណូលបានមកពីការនាំចេញផលិតផលផ្លែដូង បានកើនដល់ទំហំទឹកប្រាក់ប្រមាណ១,២ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ ដោយបន្តកើនឡើងពីទំហំទឹកប្រាក់ជាង៨៦៤លានដុល្លារ ក្នុងឆ្នាំ២០២៤។ វិស័យដូងនេះ មានគោលដៅរកចំណូលពីការនាំចេញឱ្យបានទឹកប្រាក់ប្រមាណ១,៣ពាន់លានដុល្លារ នៅចុងឆ្នាំ២០២៦នេះ។ ក្នុងរយៈពេល៦ខែដំបូង នៃឆ្នាំ២០២៦ ប្រទេសស្រីលង្កា បាននាំចេញផលិតផលផ្លែដូងកើនឡើង១៦ភាគរយ ពីទំហំទឹកប្រាក់៥៣០លានដុល្លារ ដល់៦១៤លានដុល្លារ។ ទោះជាយ៉ាងណា ការផ្គត់ផ្គង់ផ្លែដូង ត្រូវបានព្យាករថា នឹងថយចុះប្រមាណ១៤ភាគរយ នៅក្នុងខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២៦នេះ​ ដោយសារអ្នកនាំចេញកំពុងប្រឈមនឹងបញ្ហាថ្លៃដើមផលិត ដូចជាប្រេងឥន្ធនៈឡើងថ្លៃ ដោយសារសង្គ្រាមនៅតំបន់មជ្ឈឹមបូព៌ា។ យុទ្ធសាស្ត្ររបស់វិស័យដូងនេះ រួមមានការបង្កើនផលិតកម្ម និងពង្រីកការកែច្នៃ ដើម្បីទទួលបានតម្លៃបន្ថែមខ្ពស់ជាងមុនពីការនាំចេញផលិតផលដូង។ ប៉ុន្តែ […]

image_2026-09-04_12-51-22
ចោរលួចចៀមជាង៥ ០០០ក្បាល តម្លៃជាង១លានដុល្លារ នៅប្រទេសអូស្ត្រាលី

អូស្ត្រាលី៖ សត្វចៀមរស់រាប់ពាន់ក្បាល មានតម្លៃប្រមាណ១,២លានដុល្លារអូស្ត្រាលី ត្រូវចោរលួចចេញពីកសិដ្ឋានមួយកន្លែង ក្នុងប្រទេសអូស្ត្រាលី ធ្វើឱ្យកសិករនៅតាមកសិដ្ឋាននានាដេកមិនសូវលក់។ មន្ត្រីនគរបាលអូស្ត្រាលី បានបើកការស៊ើបអង្កេតបន្ទាប់ពីសត្វចៀម ប្រមាណ ៥៥០០ក្បាល បានបាត់ខ្លួនពីកសិដ្ឋានធំមួយ ក្នុងតំបន់ភាគកណ្តាល ឈៀងខាងលិចនៃរដ្ឋឃ្វីនឡែន ( Queensland) របស់ប្រទេសអូស្ត្រាលី។ មន្ត្រីនគរបាលបាននិយាយថា ចៀមទាំងអស់សុទ្ធតែមានបំពាក់ស្លាកសម្គាល់តាមប្រព័ន្ធបញ្ជាក់អត្តសញ្ញាណ ហើយត្រូវគេសង្ស័យថា ចោរអាចលួចក្នុងចន្លោះពីខែកុម្ភៈ ដល់ខែឧសភា ឆ្នាំ២០២៦នេះ។ ចៀមពូជ ដ័រពើ អាចសម្គាល់បានយ៉ាងងាយតាមរយៈក្បាល និងក មានពណ៌ខ្មៅស្រអាប់ ខុសពីដងខ្លួនរបស់វា ដែលមានពណ៌ស។ ក្រុមអ្នកស៊ើបអង្កេតមកពីក្រុមបង្ក្រាបបទល្មើសឧក្រិដ្ឋ ពាក់ព័ន្ធការចិញ្ចឹមសត្វ និងនៅតាមជនបទ (Rural and Stock Crime Squad) កំពុងអំពាវនាវសុំសហការផ្តល់ព័ត៌មានពីសាធារណៈជន ហើយស្នើឱ្យអ្នកបានឃើញសត្វណាមួយចៀមមានលក្ខណៈដូចការពិពណ៌នា ឬមានព័ត៌មានពាក់ព័ន្ធ សូមផ្តល់ព័ត៌មានដល់មន្ត្រីនគរបាល។ សេចក្តីថ្លែងការណ៍របស់មន្ត្រីនគរបាល បានបញ្ជាក់យ៉ាងច្បាស់ថា «ក្រុមអ្នកស៊ើបអង្កេតចង់ពិភាក្សាជាមួយអ្នកណាក៏ដោយ ដែលបានសង្កេតឃើញពីការផ្លាស់ទីរបស់សត្វចៀម សកម្មភាពដឹកជញ្ជូនសត្វ ឬសកម្មភាពប្រក្រតីផ្សេងទៀត នៅក្នុងតំបន់នេះ»។ លោក ប៉ូល អេល្លៀត (Paul Elliot) ស្នងការរងជាន់ខ្ពស់ទទួលបន្ទុកផ្នែកស៊ើបអង្កេត បាននិយាយថា […]

rsz_1_21b9807.2e16d0ba.fill-960x540
ហ្វីលីពីន ត្រៀមនាំចូលអង្ករ៥លានតោន នៅឆ្នាំ២០២៧ រួមទាំងអង្ករកម្ពុជា ព្រោះបាតុភូតធម្មជាតិធ្វើឱ្យខូចដំណាំស្រូវយ៉ាងធ្ងន់ធ្ងរ

ហ្វីលីពីន៖ ប្រទេសហ្វីលីពីនអាចត្រូវការអង្ករនាំចូលរហូតដល់៥លានតោន ដើម្បីឱ្យមានអង្ករគ្រប់គ្រាន់ ព្រោះគ្រោះរាំងស្ងួត និងខ្យល់ព្យុះ ដែលបណ្តាលមកពីបាតុភូត អែលនីញ៉ូ (El Niño) កំពុងធ្វើឱ្យទិន្នផលស្រូវហ្វីលីពីនធ្លាក់ចុះយ៉ាងខ្លាំង។ យោងតាមសារព័ត៌មានរបស់ហ្វីលីពីន បានឱ្យដឹងថា ក្នុងឆ្នាំ២០២៥ ហ្វីលីពីនបាននាំចូលអង្ករពីប្រទេសកម្ពុជា ប្រមាណ៣ ៥១០តោន  ហើយអាចកើនឡើងរហូតដល់២០០ ០០០ តោន ក្នុងឆ្នាំ២០២៦ ហើយបើគិតត្រឹមថ្ងៃទី៩ ខែកក្កដា ២០២៦នេះ  អង្ករកម្ពុជាប្រមាណ៦៩ ៧៧០តោន​ ត្រូវបាននាំចូលទីផ្សារហ្វីលីពីនរួចហើយ។ រដ្ឋមន្ត្រីកសិកម្ម ហ្វីលីពីន លោក ហ្វ្រែនស៊ីស្កូ ធៀវ ឡូរ៉ែល (Francisco Tiu Laurel) បានប្រកាសបែបនេះ កាលពីថ្ងៃអង្គារ ក្នុងកិច្ចប្រជុំរដ្ឋសភា ស្តីពីថវិកាឆ្នាំ២០២៧ ដោយលោកលើកឡើងថា រដ្ឋាភិបាលកំពុងពិចារណាបង្កើនអង្ករ ដើម្បីទប់ទល់នឹងគ្រោះមហន្តរាយធ្ងន់ធ្ងរ ហើយបានគ្រោងនាំចូលអង្ករនៅត្រីមាសទី១ ឆ្នាំ២០២៧។ លោកបានប្រាប់រដ្ឋសភាថា «វាជាការល្អប្រសើរជាង ប្រសិនបើយើងត្រៀមផ្គត់ផ្គង់អង្ករឱ្យបានគ្រប់គ្រាន់ ជាជាងរងចាំដោះស្រាយបញ្ហាខ្វះខាតអង្ករ»។ លោក ហ្វ្រែនស៊ីស្កូ ធៀវ ឡូរ៉ែល បានឱ្យដឹងទៀតថា រហូតមកដល់ពេលនេះ ប្រទេសហ្វីលីពីនបាននាំចូលអង្ករប្រមាណ៤ […]


កាលវិភាគផ្សព្វផ្សាយ